ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បន្តចាត់ក្រុមការងារកាកបាទក្រហមកម្ពុជា សួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនវីរយុទ្ធជនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ​

2026/01/07 06:18:51 pm        545
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រុមការងារកាកបាទក្រហមកម្ពុជាចំនួន៣ក្រុម បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យជាតិចំនួន ៥ក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះក្រុមការងារទី១ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាអញ្ជើញសួរសុខទុក្ខ និងផ្តល់ជូនអំណោយមនុស្សធម៌ដល់វីរយុទ្ធជនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង, ក្រុមការងារទី២ ដឹកនាំដោយ ឯកឧត្តម សំ វណ្ណារ៉ា នាយករងខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ និងផ្តល់ជូនអំណោយដល់វីរយុទ្ធជនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា និងក្រុមការងារទី៣ ដឹកនាំដោយ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់វីរយុទ្ធជនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ជាការពិតណាស់ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានក្តីបារម្ភខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារ មិនដែលចម្លោះប្រហោងម្តងណាឡើយ ជាក់ស្តែងកាលពីពេលកន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរយុទ្ធជនយើង ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យជាតិចំនួន៥ ក្នុងរាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ផងដែរ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែណែនាំដល់មន្ត្រីក្រោមឱវាទ តាមដានជាប់ជាប្រចាំ និងចុះសួរសុខទុក្ខជាបន្តបន្ទាប់ដល់វីរយុទ្ធជនដែលសម្រាកនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត។ សកម្មភាពប្រកបដោយមនោសញ្ចេតនាខ្ពស់នេះ បានបង្ហាញពីទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅបំផុតរបស់ អ្នកម្តាយមនុស្សធម៌ ដែលមានចំពោះបងប្អូនវីរយុទ្ធជនយើង ក្នុងនាម ជាប្រធានកាកបាទក្រហមកម្ពុជា ដែលធ្លាប់ជាកងទ័ពមួយរូប និងជាភរិយាជារបស់កងទ័ពកាលពីអតីតកាល ដូច្នេះ អ្នកម្តាយមនុស្សធម៌ ពិតជាយល់ច្បាស់ណាស់ពីទឹកចិត្ត និងឆន្ទៈរបស់វីរយុទ្ធជនដ៏អង់អាចក្លាហាន ជាពិសេសការលះបង់ដ៏ធំធេង សម្រាប់ជាតិមាតុភូមិជាទីស្នេហានៃយើង។ក្នុងឱកាសអញ្ជើញសួរសុខទុក្ខវីរយុទ្ធជន នៅតាមមន្ទីរពេទ្យក្នុងថ្ងៃនេះក្រុមការងារកាកបាទក្រហមកម្ពុជា ទាំង៣ក្រុម បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសំណាក់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះវីរយុទ្ធជន ជាកូនចៅ ចៅទួត របស់ព្រះអង្គ ជាពិសេសការកោតសរសើរស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដី និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប ឆាប់បានជាសះស្បើយ ឆាប់បានវិលត្រឡប់ទៅជួបជុំគ្រួសារ និងបំពេញភារកិច្ចឡើងវិញ។ជាមួយនេះក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណចំពោះក្រុមគ្រួសារដែលបានលះបង់ប្តីសី និងកូនៗឱ្យចូលបម្រើកងទ័ពដើម្បីការពារទឹកដីនិងមាតុភូមិកម្ពុជា ដែលនេះគឺជាមោទនភាពជាតិដ៏ធំ ហើយគុណបំណាច់នេះថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាទូទាំងប្រទេសមិនអាចបំភ្លេចបានឡើយ ហើយដែលវីរភាពដ៏អស្ចារ្យនេះ គឺបានចារជាប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរគ្រប់រូបគ្រប់ជំនាន់។តាមរយៈវត្តមានរបស់ក្រុមការងារកាកបាទក្រហមកម្ពុជា បងប្អូនវីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ បានសម្តែងនូវក្តីរំភើបឥតឧបមានិងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប្រចំាចំពោះសុខទុក្ខលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាពលរដ្ឋគ្រប់រូបជាពិសេសចំពោះវីរយុទ្ធជននាពេលនេះ និងសូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្តេចតេជោ, សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជាទូទាំងប្រទេស និងវីរយុទ្ធជនយើងជារៀងដរាបតទៅ។សូមបញ្ជាក់ថា ជាមួយនឹងក្តីបារម្ភខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារ, កាកបាទក្រហមកម្ពុជា ក៏តែងតែគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជាជនភៀសសឹកដែលកំពុងជួបប្រទះនូវទុក្ខលំបាកជាក់ស្តែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់សហការីនាំយកអំណោយមនុស្សធម៌ដែលកាកបាទក្រហមកម្ពុជា ទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសការប្រោសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមពី ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជាមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យកទៅចែកជូនប្រជាជនភៀសសឹកជាបន្តបន្ទាប់។ មិនតែបុណ្ណោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តល់ថវិកាចំនួន ២១ម៉ឺនដុល្លារអាមេរិក ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចាត់ចែងទិញតង់ សម្រាប់ចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពនានា។ បន្ថែមពីនេះ កាលពីពេលកន្លងទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ឧបត្ថម្ភ អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ មុង និងភួយជាច្រើន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តគោលដៅចំនួន៦ គឺខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗផងដែរ៕

សប្បុរសជនជាតិ និង អន្តរជាតិបន្តចូលរួមចំណែកជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងសកម្មភាពមនុស្សធម៌

2026/01/07 05:23:29 pm        271
ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានដ៏ខ្ពង់ខ្ពស់ប្រគល់ប័ណ្ណថ្លែងអំណរគុណជូនលោក "UDO BöTTCHER" និងលោកស្រី "SOPHEA BöTTCHER" មកពីប្រទេសអាល្លឺម៉ង់ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០,០០០ (ដប់ម៉ឺន) ដុល្លារសហរដ្ឋអាមេរិកគត់ ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងរួមចំណែកជាមួយសមាគម បំពេញរាល់បេសកកម្មពិនិត្យ ព្យាបាល ថែទាំសុខភាព និងជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ។សូមបញ្ជាក់ផងដែរថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA ក្រោមការដឹកនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA រួមជាមួយ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បាននិងកំពុងបំពេញកិច្ចការមនុស្សធម៌ជាច្រើន តាមរយៈកម្លាំងស្ម័គ្រចិត្តពីគ្រប់មជ្ឈដ្ឋានសុខាភិបាល ចុះជួយពិនិត្យ ព្យាបាលជំងឺជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ គ្រប់ទីតំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាចំណែករួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជានូវសុខភាពល្អមាំមួន និងជីវភាពល្អប្រសើរ ។ក្នុងនោះផងដែរ ដោយទឹកចិត្តចង់រួមចំណែកជាមួយសមាគម ក៏ដូចជាចូលរួមជួយជីវិតប្រជាជនកម្ពុជា សប្បុរសជនជាច្រើនទាំងក្នុង និងក្រៅប្រទេស តែងផ្តល់ជំនួយមិនថាជាសម្ភារៈ មិនថាជាថវិកា ជូនដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលនេះជាកម្លាំងសាមគ្គីដ៏រឹងមាំមួយក្នុងស្មារតី ខ្មែរតែមួយ ។ ជាក់ស្តែង លោក "UDO BöTTCHER" និងលោកស្រី "SOPHEA BöTTCHER" ដែលត្រូវបានគេស្គាល់ថាជាសប្បុរសជនប្រកបដោយទឹកចិត្ត និង បេះដូងស្រលាញ់ខ្មែរបាននិងកំពុងជួយ ហើយនឹងបន្តជួយបន្ថែមទៀតនាពេលអនាគតប្រកបដោយឆន្ទ:មោះមុត​ និងជ្រះថ្លាបំផុត​ ៕

ឯកឧត្ដម ហ៊ុន ម៉ានី៖ «ចងចាំ និងដឹងគុណជានិច្ចគុណូបការៈថ្ងៃរំដោះ ៧មករា!»

2026/01/07 04:54:31 pm        413
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ក្រោយ​ប្រទេសជាតិ​បានរំដោះនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ យើងបានរស់រានមានជីវិតសារជាថ្មី ជួប​ជុំ​ក្រុម​គ្រួសារ និង​ទទួលបានមកវិញនូវសិទ្ធិសេរីភាពពេញលេញ។ ចងចាំ និង​ដឹង​គុណ​ជា​និច្ច​គុណូបការៈថ្ងៃរំដោះ ៧មករា!។តាមរយៈបណ្ដាញសង្គមនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ចងចាំ និង​ដឹង​គុណ​ជា​និច្ច​គុណូបការៈថ្ងៃរំដោះ ៧មករា! រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនខ្មែរ រួម​ទាំង​កុមារ​តូច​ៗ​ត្រូវ​រស់​នៅ​ក្រោម​ការ​បង្ខិត​បង្ខំ​ឱ្យ​ធ្វើ​ការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មាន​សាលា​រៀន គ្មានវត្តអារាម និងគ្មានសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋមិនមានឡើយ។ ជាង​នេះទៅ​ទៀត​ ប្រជាជនស្លូតត្រង់ ជាង ៣លាន នាក់ បានស្លាប់យ៉ា​ង​អយុត្តិ​ធម៌​ដោយ​សារ​របប​ប្រល័យ​ពូជ​សាសន៍។ឯកឧត្ដមបន្តថា ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ យើង​បាន​រស់​រាន​មាន​ជីវិត​សារជាថ្មី ជួបជុំក្រុមគ្រួសារ និងក៏ជាថ្ងៃ​ដែល​យើង​ទទួល​បាន​មក​វិញ​នូវ​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​។ ដោយយល់ច្បាស់ពីពលិកម្មមិនអាចកាត់ថ្លៃបានរបស់យុវជនជំនាន់មុនក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិ និងមាតុភូមិ យុវជនជំនាន់ក្រោយចងចាំ ជានិច្ច និង​បេ្តជ្ញា​យ៉ាង​មោះ​មុត​ក្នុង​ការ​កា​រ​ពារ​ឱ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យ​ភាព​ជាតិ​យើង​បន្ត​ទៅ​ថ្ងៃ​អនាគត ហើយសូមឱ្យស្មារតី៧មករា ស្ថិតនៅក្នុងក្រឳបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប និង​ជា​និមិត្ត​រូប​នៃ​សាមគ្គីជាតិ និងមហាគ្រួសារខ្មែរជាអមតៈ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។ ឆ្លៀតក្នុងឱកាសនេះផងដែរ ​ឯកឧត្ដម​សូម​ធ្វើ​ការ​គោរព​ដឹង​គុណ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ជូន​ចំពោះ​វីរ​យុទ្ធជន​ យុទ្ធនារីក្លាហានគ្រប់រូបដែលបានបូជាជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ក្នុងសមរភូមិ ដើម្បី​​ការពារអធិបតេយ្យ បូរណភាពដែនដី និងការពារ​សន្តិភាព​ជូន​ជាតិ​មាតុ​ភូមិ​ទាំង​ក្នុង​អតីត​កាល និងបច្ចុប្បន្ននេះ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមានបណ្តេញចេញពីក្របខណ្ឌរដ្ឋចំពោះសមត្ថកិច្ចណា ដែល​មាន​ចេតនា​លាក់បាំង​ជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់

2026/01/07 04:16:22 pm        560
សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា បាន​ព្រមាន​ខ្លាំង​ៗ​ថា ​នឹងត្រូវបណ្តេញចេញពីក្របខណ្ឌរដ្ឋភ្លាមៗ ចំពោះសមត្ថកិច្ចណា ដែល​មាន​ចេតនា​លាក់​បាំង​ជន​បរទេសចូលមកកម្ពុជា ដោយខុសច្បាប់ ហើយ​សម្តេច​ក៏​បាន​ចេញ​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ចត្រូវសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​គុណ​ភាព​ប្រព័ន្ធ​ការ​ពារ​សន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ឲ្យបាន​ទៀង​ទាត់​តាម​ពេល​កំណត់​ផង​ដែរ។យោងតាមអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលមាន ៧ ជំពូក និង២៤មាត្រា ហើយក្នុងមានត្រា២១ សម្តេច​ធិបតី​បាន​សង្កត់​ធ្ងន់​ថា​ «អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយភាពស្មោះត្រង់ មានចេតនា​លាក់​បាំង​ជន​បរទេស​ដែល​ចូល​មកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ឲ្យស្នាក់​នៅ​ក្នុង​ទី​តាំង​រស់​នៅ​ប្រមូល​ផ្តុំ​ណាមួ​យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវ​ទទួ​ល​រង​ទណ្ឌ​កម្ម​វិន័យ​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​ការ​ងារ ដោយមិនទាន់គិតដល់ ទោសព្រហ្មទណ្ឌដែលបានកំនត់ក្នុងច្បាប់ជាធរមាន»។តាមរយៈអនុក្រឹត្យនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏​បាន​បញ្ជា​ឲ្យ​អភិបាល​នៃ​គណៈអភិបាល​រាជ​ធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលមានតួនាទីជា​ប្រធាន​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋបាល ​មានភារកិច្ចដឹកនាំ ត្រួតពិនិត្យ និងជំរុញ​ការ​អនុវត្ត​ការ​ងារ​គ្រប់​គ្រង​ការ​ស្នាក់​នៅ​តាម​ទីតាំង​រស់​នៅ​ប្រមូល​ផ្តុំ​ផង​ដែរ ហើយស្នងការនគរបាលរាជធានី-ខេត្ត អធិការក្រុង ស្រុក និងខណ្ឌ ត្រូវ​ធ្វើ​ការណែនាំដល់ប្រ ធានអង្គភាពឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់​គ្រង​ទី​តាំង​រស់​នៅ​ប្រមូល​ផ្តុំ ក្នុងការផ្តល់របាយការណ៍អំពីចំនួនអ្នកស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំរបស់ខ្លួន ឲ្យ​បាន​ទៀង​ទាត់តាមពេលកំណត់ផងដែរ៕

រាជរដ្ឋាភិបាលកម្ពុជាព្យាយាមតម្កល់សន្តិភាពជាធំ ប្តេជ្ញាការពារប្រជាជន និងបូរណភាពទឹកដី

2026/01/07 04:00:11 pm        423
រាជរដ្ឋាភិបាលកម្ពុជា តែងតែព្យាយាមតម្កល់សន្តិភាពជាធំ ប្តេជ្ញាការពារប្រជាជន និង​បូរណភាព​ទឹកដី មិនធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿឡើយ។ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បានលើកឡើងថា បើទោះមកដល់ពេលនេះ កម្ពុជាត្រូវបាន​រំដោះ​ចេញ​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍មានរយៈពេល ៤៧ឆ្នាំក្តី កម្ពុជាមានសន្តិភាព​រយៈ​ពេល​ជិត​៣០​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែថ្នាក់ដឹកនាំគណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាការពារប្រជាជន ការ​ពារបូរណភាពទឹកដីដោយតម្កល់ សន្តិភាពជាធំ។ឯកឧត្តម បានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនតូចតែងតែភ្លេចអំពីគុណតម្លៃនៃសន្តិភាព ហើយ​នៅពេលជួបសង្គ្រាមទើបនឹកឃើញទៅដល់គុណតម្លៃ នៃសន្តិភាព។ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា សន្តិភាពជាមូលដ្ឋានគ្រឹះដែលថ្នាក់ដឹកនាំ នៃគ​ណបក្ស​ប្រជាជន និងរាជដ្ឋាភិបាលកម្ពុជាតែងតែតម្កល់ទុកជាធំ ដូច្នេះហើយ​ពេល​ដែល​យើង​មាន​បញ្ហា​នៃ​ការ​រំលោភ​បំពានពីភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា ដែលបានបង្កើត​ជា​សង្គ្រាម​មក​លើ​កម្ពុជា​ថ្មី​ៗ​នេះ ថ្នាក់ដឹកនាំកម្ពុជា ដៃម្ខាងគឺការពារប្រជាជន ការពារសន្តិភាព ពោល​គឺ​ព្យាយាម​អត់​ធ្មត់​ឱ្យ​ដល់​កំរិត ដើម្បីបញ្ចៀសកុំឱ្យផ្ទុះសង្គ្រាម ហើយនៅពេលវេលា​មួយ​ដែល​ថ្នាក់​ដឹកនាំ​សម្រេច​ចិត្តតបត​ជាមួយថៃដើម្បីការពារខ្លួន ការពារអធិបតេយ្យភាព​ជាតិ​នោះ​ក៏​យើង​នៅ​តែត​ម្កល់​សន្តិភា​ព​ជា​ធំ​ដោយ​ខិតខំស្វះស្វែងដោយដៃម្ខាងធ្វើកិច្ចការងារការទូតយ៉ាងសកម្ម ដើម្បីឲ្យការផ្ទុះ​អាវុធ​នោះ​ត្រូវ​បាន​បញ្ឈប់ ដើម្បីឱ្យភាគីទាំងសងខាង គោរពបទឈប់បាញ់ និងឈានទៅរក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី៕ អត្ថបទ៖ មុត សុទ្ធ

ការតវ៉ារបស់បងប្អូនកម្មកររោងចក្រ យូ ជា ឆេង ត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់ យ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រសួងការងារ

2026/01/07 03:13:44 pm        367
ភ្នំពេញ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អ្នកនាំពាក្យរូបនេះបានអះអាងថា៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករក៏នឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ជាធម្មតាឡើងវិញ»។ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរ បានឯកភាពគ្នាស្រុះស្រួលចំនួន ១០ចំណុចក្នុងនោះរួមមាន ការបញ្ឈប់ការប្រើប្រាស់ពាក្យមិនសមរម្យ និងជេរប្រមាថលើកម្មករ ការអនុញ្ញាតឱ្យកម្មករដែលមានជំងឺដែលមានវេជ្ជបញ្ជាអាចឈប់សម្រាក អនុវត្តការឈប់សម្រាកប្រចាំឆ្នាំដែលធ្វើឡើងទៅតាមវេនដើម្បីធានាខ្សែច្រវាក់ផលិតកម្ម និងការមិនគុំគួននឹងគ្នាជាដើម។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែល។ គួរបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុមអន្តរាគមន៍ក្រសួង និងមន្ទីរការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសម្របសម្រួលដោះស្រាយករណីនេះដោយមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ។ ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថាគឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត៕

អតីតពលករមកពីថៃជាច្រើន កំពុងចូលរៀនជំនាញដេរដោយឥតគិតថ្លៃ ហើយទទួលបានការងារធ្វើភ្លាមៗ

2026/01/07 02:40:28 pm        155
ក្រោមការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូពាក់ព័ន្ធ ក្រុមប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃដែលពុំទាន់មានការងារធ្វើ បានកំពុងទទួលការបណ្តុះបណ្តាលជំនាញដេរដោយឥតគិតថ្លៃ និងខណៈដែលសិក្ខាកាមជាច្រើននាក់ផ្សេងទៀត ទទួលបានការងារធ្វើភ្លាមៗនៅក្នុងរោងចក្រ ក្រោយចប់វគ្គបណ្តុះបណ្តាលមួយនេះ។អ្នកស្រី សាត ចូន មានស្រុកកំណើតមកពីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាអតីតពលករមកពីប្រទេសថៃ បច្ចុប្បន្នកំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញដេរ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ដោយសារចង់បានការងារសមរម្យនិងមានប្រាក់ចំណូលទៀងទាត់ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ ក៏បានសម្រេចចិត្តចូលរៀនជំនាញដេរនេះ និងយល់ឃើញថា ពិតជាល្អណាស់ដែលរាជរដ្ឋាភិបាលបង្កើតកម្មវិធីនេះឡើង ទោះបីជាជំនាញនេះថ្មីសម្រាប់អ្នកស្រី ប៉ុន្តែអាចធ្វើបានដោយសារការបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ពីសំណាក់គ្រូបណ្តុះបណ្តាល ខណៈដែលជំនាញរបស់អ្នកស្រីពីមុនខាងផ្នែកសំអាតក្នុងអគារខុនដូរប៉ុណ្ណោះ។ អ្នកស្រី បានរៀបរាប់ថា ពិតជាសប្បាយរីករាយណាស់ ពីព្រោះការរៀននេះគឺមិនគិតថ្លៃអ្វីទាំងអស់ ទាំងការរៀន ការធ្វើដំណើរ ការហូបចុក និងការស្នាក់នៅជាដើម។ លើសពីនេះទៀត នឹងទទួលបានការងារធ្វើភ្លាមៗក្រោយពេលរៀនចប់ ដែលផ្តល់ឱកាសកាន់តែខ្ពស់ទៅដល់អ្នកស្រីក្នុងការចូលបំពេញការងារនៅរោងចក្រផ្ទាល់តែម្តង។ ក្រុមអតីតពលករមកពីថៃដូចគ្នា ដែលទទួលវគ្គបណ្តុះបណ្តាលជំនាញដេរ ហើយក៏ទទួលបានការងារនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ បានសម្តែងការអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំវគ្គខ្លីការបណ្តុះបណ្តាលនេះឡើង ថែមទាំងទទួលបានឱកាសការងារធ្វើលឿនផងដែរ។ ពួកគាត់បានអះអាងស្រដៀងគ្នាទៀតថា ទៅថ្ងៃខាងមុខ ទោះបីជាប្រទេសវិលទៅរកដូចមុនយ៉ាងណាក្តី ក៏មិនត្រឡប់ទៅធ្វើការក្រៅស្រុកវិញដែរ ពីព្រោះនៅក្នុងស្រុកមានការងារសម្បូរបែប។ ជាពិសេសមានភាពងាយស្រួល កក់ក្តៅក្នុងចិត្ត និងរស់នៅជិតក្រុមគ្រួសារ ដោយមិនចាំបាច់ចំណាយថវិកាលើការធ្វើលិខិតឆ្លងដែន។លោក ឌី ចាន់ធី រដ្ឋបាលរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានលើកឡើងថា តាមរយៈកិច្ចសហការជាមួយក្រសួងការងារ ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញដេរ ធ្វើឱ្យរោងចក្រដំណើរការបានកាន់ល្អជាងមុន ដោយសារទទួលបានកម្លាំងពលកម្មបន្ថែមដែលឆ្លើយតបតាមតម្រូវការខ្វះខាត។ លោកឱ្យដឹងទៀតថា សព្វថ្ងៃនេះ រោងចក្រក៏នៅតែត្រូវការកម្លាំងពលកម្មជាច្រើនរយនាក់បន្ថែមទៀតផងដែរ ខាងផ្នែកដេរ តុកាត់ និងវេចខ្ចប់ជាដើម។ សម្រាប់លក្ខខណ្ឌការងារ អ្នកគ្មានបទពិសោធន៍ការងារ ឬមិនចេះអក្សរ រោងចក្រក៏ទទួល ដោយសារមុនចូលបំពេញការងារ ខាងរោងចក្រមានការបណ្តុះបណ្តាលទៅតាមផ្នែក និងមុខជំនាញផងដែរ។វគ្គបណ្តុះបណ្តាលជំនាញដេរ ៧ថ្ងៃ ដោយឥតគិតថ្លៃនេះ រៀបចំឡើងក្នុងគោលបំណងជួយសម្របសម្រួល និងផ្គូផ្គងការងារភ្លាមៗសម្រាប់អតីតពលករត្រឡប់មកពីថៃ ដែលសហការជាមួយរោងចក្រក្នុងវិស័យកាត់ដេរក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលចំនួន៦ និងទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ។ អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន មានដូចជា៖ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ រយៈពេល ៧ថ្ងៃ, ទទួលបានការងារភ្លាមៗក្រោយពេលរៀនចប់, មានបន្ទប់ស្នាក់នៅ ទឹកភ្លើង ផ្ដល់ជូនអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់មធ្យោបាយធ្វើដំណើរក្នុងអំឡុងពេលបណ្តុះបណ្តាល ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់ អត្ថប្រយោជន៍ ប.ស.ស. និងអត្ថប្រយោជន៍ផ្សេងៗជាច្រើននៅពេលចូលបម្រើការងារ៕អត្ថបទ៖ ឈិត បូរ៉ាវី

វិស័យឯកជន៖ ថ្ងៃ៧មករា ជាមូលដ្ឋានគ្រឹះជំរុញឱ្យកម្ពុជាឈានទៅសម្រេចក្ខុវិស័យឆ្នាំ២០៥០

2026/01/07 02:10:12 pm        188
វិស័យឯកជនចាត់ទុកថ្ងៃ៧ មករា និងជាមូលដ្ឋានគ្រឹះជំរុញការអភិវឌ្ឍប្រទេសជាតិរីកចម្រើន ទាំង​ផ្នែកសង្គម-សេដ្ឋកិច្ច និងបាន កំពុងជំរុញបង្កើតនូវកិច្ចសហប្រតិបត្តិការ ជាមួយ​បណ្តា​ប្រទេស​លើ​សកលលោកកាន់តែរឹងមាំ គាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងស្រូបយក ឱកាស​វិនិយោគ ដើម្បីឱ្យកម្ពុជាឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ BTV ស្តីពីទិវាជ័យជម្នះ ៧ មករា នេះថា ថ្ងៃ ៧ មករា គឺជាថ្ងៃ​កំណើត​ទី​២​ រប​ស់​ប្រជាជន​កម្ពុជា និងក្លាយជាមូលដ្ឋានគ្រឹះជំរុញការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរ លើផ្នែកសង្គម-សេដ្ឋ​កិច្ច ​ដោយបានផ្តល់ឱកាសពេញលេញដល់កម្ពុជា ក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍ ប្រទេស​ជាតិឱ្យមានការវិវឌ្ឍរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ ជាក់ស្តែងនៅក្រោមម្លប់នៃសន្តិភាព, បានជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ជាលំដាប់ និង​បានធ្វើឱ្យកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ជាច្រើនឆ្នាំជាប់គ្នា នៅ​ក្នុង​រយៈ​ពេល​ចុងក្រោយ មុនការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩។ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងផងដែរថា សមិទ្ធផលថ្ងៃ ៧ មករា បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើផ្នែកសេដ្ឋកិច្ច ខណៈ​បច្ចុប្បន្ន​កម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស នៅលើសកលលោកជាច្រើន ដោយ​បាន​ជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសផ្សេងៗជាបន្តបន្ទាប់ ដែល​ជាមូលដ្ឋានគ្រឹះជួយជ្រោមជ្រែងដល់ការងើបឡើងនៃសេដ្ឋកិច្ចជាតិ ជាក់​ស្តែង​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​ក្នុងឆ្នាំ២០២៥ ត្រូវបានប៉ាន់ស្មានថា សម្រេចបានក្នុងរង្វង់ ៥,២% និងនៅក្នុង​ឆ្នាំ​២០២៦នេះ ព្យាករថា នឹងសម្រេចបានក្នុរង្វង់ ៥% ផងដែរ។សូមបញ្ជាក់ថា ថ្ងៃ ៧ មករា គឺជាព្រឹត្តិការណ៍ដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព, គិត​មក​ដល់​បច្ចុប្បន្ន កម្ពុជាសម្រេចបាន សមិទ្ធផលធំៗរបស់ជាតិជាច្រើន បានកំពុង​រីក​ផុស​ឡើង​នៅ​ទូទាំង​ប្រទេស ពិសេសនៅលើទឹកដីរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្ត ព្រះសីហនុ និងបណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ពោលគឺមានសុខសន្តិភាព ទើបយើងមានឱកាសកសាង និងអភិវឌ្ឍប្រទេស​ជាតិ​ និងកសាង កិត្យានុភាពប្រទេសយើងនៅលើឆាកអន្តរជាតិ ជាពិ​សេស​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន។ ដូច្នេះ ការចូលរួមថែរក្សានូវសុខសន្តិភាព និង​ធ្វើ​ឱ្យ​កម្ពុជា​ឆ្ពោះទៅកាន់វឌ្ឍនភាព និងភាពសម្បូររុងរឿងទៅពេលអនាគត ជាពិសេសនឹងធ្វើឱ្យ កម្ពុជា​ឆ្ពោះទៅសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង​ចំណូល​ខ្ពស់នៅឆ្នាំ ២០៥០៕ អត្ថបទ៖ សុន រ៉ាឌី

ការលូតលាស់ដំណាំបន្លែដែលបងប្អូនភៀសសឹក និងក្រុមការងាររដ្ឋបាលខេត្តសៀមរាប បានដាំនៅមណ្ឌលឈូករង្សី នឹងផ្ដល់ទិន្នផលឆាប់ៗនេះ

2026/01/07 02:02:03 pm        211
បន្ទាប់ពីអនុវត្តតាមការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនគ្រួសារកងទ័ព បងប្អូនភៀសសឹកសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។ គិតត្រឹមថ្ងៃនេះបន្លែនៅមណ្ឌលឈូករង្សីបានលូតលាស់យ៉ាងល្អក្រោមការថែទាំ ដាក់ជី ស្រោចទឹករាល់ប្រចាំថ្ងៃពីបងប្អូនភៀសសឹក។ មិនយូរទៀតទេបន្លែទាំងនេះ នឹងបានកាត់សម្រាប់ផ្គត់ផ្គង់អាហារប្រចាំថ្ងៃ។ ក្នុងនាមបងប្អូនភៀសសឹកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងការណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការផ្គត់ផ្គង់ចំណីអាហារដល់បងប្អូនភៀសសឹកមិនឱ្យមានការខ្វះខាត ពិសេសបានបំផុសគំនិតឱ្យមានការដាំដុះបន្លែថែមទៀត៕

គិតត្រឹមព្រឹកថ្ងៃទី៧មករានេះពលរដ្ឋភៀសសឹកជាង៤៦ម៉ឺននាក់បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយមានបទឈប់បាញ់

2026/01/07 01:16:38 pm        322
យោងស្មារតីសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក១៦.៧៥៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មានជនភៀសសឹកសរុបប្រមាណ៤សែន៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ ខណៈជនភៀសសឹកចំនួន១៨៦.៧៦០នាក់ ក្នុងនោះស្ត្រី ៩៨.០២៧នាក់ និងកុមារ៦១.១៦៩នាក់ បន្តស្នាក់នៅជំរំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន១៧៦ មន្ទីរពេទ្យ/មណ្ឌល សុខភាព៣៣ រដ្ឋបាលខេត្ត១ មន្ទីរអង្គភាពជុំវិញខេត្ត៣៣ រដ្ឋបាលស្រុក៥ អង្គភាពកងកម្លាំងមានសមត្ថកិច្ចថ្នាក់ក្រុង ស្រុក១០ រដ្ឋបាលឃុំសង្កាត់២៣ និងប៉ុស្តិ៍នគរបាលរដ្ឋបាល២៣ បានបើកដំណើរការឡើងវិញ ខណៈសាលារៀន៨៤ មន្ទីរពេទ្យមណ្ឌលសុខភាព៨ រដ្ឋបាលនៅថ្នាក់ ឃុំ-សង្កាត់១ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បន្តបិទផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តបិទផ្អាក ខណៈស្ថាប័នផ្តល់សេវាសាធារណៈនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានបើកដំណើរការឡើងវិញ។ ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព១៤ នៅបន្តបិទផ្អាក ខណៈសាលារៀន១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១២ និងស្ថាប័នផ្តល់សេវាសាធារណៈ នៅថ្នាក់ស្រុក១ និងឃុំ-សង្កាត់៦ បានបើកដំណើរការឡើងវិញ។ចំណែក ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល យោងតាម របាយការណ៍ទើបប្រមូលបាន ខេត្ត បាត់ដំបង ខូចខាតផ្ទះ១៣ខ្នង អគារ៣ រថយន្ត១ ម៉ូតូ៣ និងបង្គោលអង់តែនទូរសព្ទ១។ ខេត្តព្រះវិហារ ខូចខាតអគារ ស្នាក់នៅ/សណ្ឋាគារ៤ មន្ទីរពេទ្យ/មណ្ឌលសុខភាព១ វត្តអារាម២ ប្រាសាទបុរាណ១ និងផ្លូវ២កន្លែង។ ខេត្តឧត្តរមានជ័យ ខូចខាតវត្តអារាម៣ និងផ្លូវ២កន្លែង។ ខេត្តបន្ទាយមានជ័យ ខូចខាតអាងទឹកនិងប្រព័ន្ធទឹកស្អាត៦កន្លែង បណ្តាញ បញ្ជូនអគ្គិសនី៣កន្លែង វត្តអារាម៦ និងផ្លូវ២៤កន្លែង។ ខេត្តពោធិ៍សាត់ ខូចខាតអគារស្នាក់នៅ/សណ្ឋាគារ១ និង មន្ទីរពេទ្យ/មណ្ឌលសុខភាព១។ ដូច្នេះ បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ៣៣៦ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ១០ ស្ថានីយ៍ប្រេង៣ ផ្សារឯកជន១ រថយន្ត៣៤គ្រឿង ម៉ូតូ៨គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ៣ អាងទឹកនិងប្រព័ន្ធ ទឹកស្អាត៦កន្លែង ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន២៥ មន្ទីរពេទ្យ/មណ្ឌលសុខភាព៩ សំណង់អគារ៤២ វត្តអារាម១៧ សាលាឆទាន១ រូបសំណាក១ រថយន្ត ១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៣២ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង និងបណ្តាញបញ្ជូនអគ្គិសនីពាកន្លែង។ជាមួយគ្នានេះ កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ កំពុងចុះស្រង់ផលប៉ះពាល់ និងការខូចខាតនៅស្រុកជាំក្សាន្ត ព្រមទាំងដឹកជញ្ជូនស្បៀងអាហារ ជូនពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះបាន។ ខេត្តឧត្តរមានជ័យ មានភូមិចំនួន៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះបាន ខណៈមន្ត្រីកំពុងរៀបចំ ផ្ទះ និងភូមិករពលរដ្ឋចំនួន១៧២ភូមិ។ ខេត្តបន្ទាយមានជ័យ មន្ត្រីកំពុងរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នជូន ពលរដ្ឋដែលពុំទាន់អាចចូលរស់នៅក្នុងផ្ទះបាន និងផ្សព្វផ្សាយអប់រំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ខេត្តបាត់ដំបង អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបានកំពុងបន្តចុះសួរសុខទុក្ខ នាំយកអំណោយ និងត្រួតពិនិត្យទីតាំងផ្ទះប្រជាពលដ្ឋដែលរងផលប៉ះពាល់ ព្រមទាំងត្រៀមសហការជាមួយក្រុមការងារស៊ីម៉ាក់ (CMAC) ដើម្បីបោសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ខេត្ត ពោធិ៍សាត់ មន្ត្រីបានចុះពិនិត្យផ្ទះប្រជាពលរដ្ឋក្នុងភូមិសង្គមថ្មី។ ខេត្តកោះកុង អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ បានកំពុងចុះ ពិនិត្យ និងផ្តល់ជំនួយគាំទ្របន្ថែមជូនពលរដ្ឋភៀសសឹកជួបការលំបាក ក្រោយវិលមកលំនៅឋានវិញ។ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានតាមដាននិងកត់សម្គាល់ទុកថា កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ភាគីថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន១គ្រឿង រំលោភចូលទឹកដីកម្ពុជានៅភូមិសាស្ត្រខេត្តពោធិ៍សាត់ និង១គ្រឿងទៀត នៅភូមិសាស្ត្រច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។ ដូចគ្នានេះដែរ នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ភាគីថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន១គ្រឿង ហោះចេញពីមុខភូមិសាស្ត្រច្រកផ្លូវ៥៦ និង២គ្រឿង ផ្សេងទៀត ហោះកាត់ភូមិសាស្ត្រអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ជារួមមកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។ ជាមួយគ្នានេះ ក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងជនភៀសសឹក ឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់ សភាពការណ៍ទូទៅក្នុងខេត្តជាប់ព្រំដែន។ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំង ប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបាន ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ជាពិសេសនៅ កំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ៥២-៥៩ និងលេខ៤២-៤៧ ដែលការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមាព្រំដែន ដែលកំពុងដំណើរការតាមរយៈការ បង្កើតនូវស្ថានភាពមានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ។ សូមអំពាវនាវជនរួមជាតិ បង្កើនការគាំទ្រខាងទស្សនៈ ស្មារតី គោលជំហរ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងទាមទារឱ្យភាគីថៃ (១)បញ្ឈប់ជាបន្ទាន់នូវរាល់ សកម្មភាពយោធាប្រកបដោយអរិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា (២)ដកបុគ្គលិក និងសម្ភារយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់ (៣)គោរពអាណត្តិ របស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរក្នុងការកំណត់ខ័ណ្ឌសីមាព្រំដែនដោយផ្អែកលើ កិច្ចព្រមព្រៀងដែលមានស្រាប់និងច្បាប់អន្តរជាតិ និង(៤)គោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃការ ព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីប្រកាសរួម ស្តីពីសន្តិភាព និងការដោះស្រាយជម្លោះដោយ សន្តិវិធី រវាងកម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តី ប្រកាសរួម នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គាំទ្រយ៉ាងពេញទំហឹង និងជឿជាក់យ៉ាងស្មោះស្ម័គ្រចំពោះ សម្តេច តេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងយុទ្ធសាស្រ្តការពារជាតិ និងនយោបាយការទូត ស្របតាម រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ សូមជនរួមជាតិ ជឿជាក់លើរាជរដ្ឋាភិបាល ដោយរួបរួមស្មារតីជាតិខ្មែរតែមួយ ចៀសវាងចាញ់ឧបាយកលឃោសនា ញុះញង់ពីក្រុមជ្រុលនិយមណាមួយ ធ្វើឱ្យ ប៉ះពាល់ដល់យុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម» ដែលរាជរដ្ឋាភិបាលបានកំពុងអនុវត្ត ដើម្បីធានាសន្តិភាពយូរអង្វែង ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិឱ្យខានតែបាន។ សូមជនរួមជាតិ បន្តស្មារតីព្រលឹងខ្មែរតែមួយជានិរន្តរ៍រៀងទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM