ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

កម្ពុជាជម្រាបជូនអង្គទូតចំពោះការបន្តសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដី និងអធិបតេយ្យរបស់កម្ពុជា ក្នុងខេត្តចំនួនបួន

2026/01/07 08:07:09 am        203
នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តន៍ថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនប្រធានបេសកកម្មការទូត និងតំណាងអង្គការអន្តរជាតិនានាក្នុងរាជធានីភ្នំពេញចំនួន៣៣ ស្ថានតំណាង និងមានចំនួនសរុប៥៥ រូប។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសត្រីភាគីកម្ពុជា-ថៃ-ចិន នៅខេត្តយូណាន ប្រទេសចិន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃមកលើទឹកដី និងអធិតេយ្យរបស់កម្ពុជា ក្នុងខេត្តចំនួនបួន គឺខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីថា កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគោរពបទឈប់បាញ់ និងដោះស្រាយវិវាទដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងប្រកាន់យ៉ាងខ្ជាប់នូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីក្នុងមូលដ្ឋាន

2026/01/06 07:26:13 pm        287
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីក្នុងមូលដ្ឋាន ជាមួយនិងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យកាន់តែល្អប្រសើរថែមទៀត។ ការណែនាំរបស់ឯកឧត្ដមអភិបាលរាជធានីបានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរនានានៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បានបំពេញការងាររបស់ខ្លួនបានល្អប្រសើរហើយ តែមិនត្រូវភ្លេចខ្លួននោះទេ គឺត្រូវរិតបន្តឹងជាប់ជាប្រចាំ ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលជារឿងសំខាន់ ហើយរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដោយត្រូវពិនិត្យឡើងវិញ ទាំងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ។ ឯកឧត្ដមបន្ថែមថា បើពិនិត្យឃើញមានទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវបង្ក្រាបភ្លាម។ ក្រៅពីបង្ក្រាប ONLINE SCAMSហើយ ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាជល់មាន់ បៀរ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូជាដើម គឺត្រូវតែបង្ក្រាបឱ្យអស់ ព្រោះប៉ះពាល់ផ្ទាល់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាស្មុកស្មាញរបស់កម្លាំងមានសមត្ថកិច្ច ដោយជនល្មើសប្រើប្រាស់យុទ្ធសាស្ត្រចម្រុះដើម្បីឆបោកជនរងគ្រោះដែលមិនសូវយល់ដឹងពីបច្ចេកវិទ្យា។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ពាក់ព័ន្ធនងបទល្ឦើសឆបោកតាមបច្ចេកវិទ្យានេះ កម្លាំងមានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការណ៍បង្រ្កាបជាប្រចាំ៕

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពរងរបួសនៅ ខេត្តព្រះវិហារ​ និងសៀមរាប

2026/01/06 06:41:00 pm        257
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៦ បានអញ្ជើញសួរសុខទុក្ខ និងជូនថវិកាជូនវីរ:កងទ័ព រងរបួសនៅខេត្តព្រះវិហារ និងខេត្តសៀមរាប។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នៅថ្ងៃនេះ បានអញ្ជើញធ្វើដំណើរចុះសួរសុខទុក្ខវីរ:កងទ័ពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងភូមិសាស្ត្រខេត្ត ព្រះវិហារ និងខេត្តសៀមរាប។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានពាំនាំការផ្ដាំផ្ញើ កាសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលពួកគាត់ជាថ្នាក់ដឹកនាំ តែងមានក្ដីបារម្ភ គិតគូរពីសុវត្ថិភាព របស់វីរ:កងទ័ពគ្រប់ពេលវេលា។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការអរគុណ ដឹងគុណដល់វីរ:កងទ័ព ដែលបានតស៊ូក្នុងការប្រយុទ្ធការពារមាតុភូមិទឹកដីកម្ពុជាកន្លងមកនេះ។ភ្ជាប់ជាមួយការចុះសួរសុខទុក្ខនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ជូនថវិកាឧបត្ថម្ភពីសម្ដេច នាយករដ្ឋមន្ត្រី ក៏ដូចជាថវិការបស់ឯកឧត្តមផ្ទាល់ ដើម្បីផ្ដល់ជូនវីរ:កងទ័ពផងដែរ។ការចុះសាកសួរសុខទុក្ខនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការគិតគូពីសុខទុក្ខរបស់វីរ:កងទ័ព ដែលពួកគាត់តស៊ូ ឈរជើងយ៉ាងរឹងមាំក្នុងការប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា៕អត្ថបទ​ គឹមហុក

១២ខណ្ឌ នៅភ្នំពេញ និង ៣ក្រុងស្រុក ខេត្តកណ្ដាល នឹងដាច់អគ្គិសនី តាមម៉ោង ៤ថ្ងៃ ចាប់ពីថ្ងៃទី៨ មករា

2026/01/06 04:53:32 pm        383
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នេះ អគ្គិសនីកម្ពុជា បានជូនសេចក្ដីជូនដំណឹងថា អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមករា នេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៣:០០ ឬម៉ោង ១៦:០០។ការណ៍នេះ នឹងធ្វើឱ្យ មានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីចំពោះអតិថិជនខ្លះក្នុងកំឡុងពេលជួលជុល ក្នុង ១០ខណ្ឌ នៅភ្នំពេញ និង ២ស្រុកក្រុង ខេត្តកណ្ដាល ដូចជា៖ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ ខណ្ឌច្បារអំពៅ ខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌឫស្សីកែវ ខណ្ឌកំបូល ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ នៃរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ផ្នែកខ្លះនៃស្រុកកៀនស្វាយ ស្រុកលើកដែក នៃខេត្តកណ្ដាល។ ព័ត៌មានពិស្ដារ៖ សេចក្ដីជូនដំណឹង

គណៈកម្មការអន្តរក្រសួងឯកភាពទទួលយកបញ្ចប់សុពលភាពផ្លូវក្នុងខេត្តកំពង់ចាម និងតាកែវ

2026/01/06 04:42:56 pm        94
តាកែវ ៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារ ស្ថាបនាផ្លូវ លូ ចំនួន ២ គម្រោង នៅខេត្តតាកែវ និងខេត្តកំពង់ចាម ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងបាន ឯកភាពទទួលយក ១០០% លើគម្រោងទាំងពីរនេះ ។​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះផ្លូវចំនួន២គម្រោង ស្ថិតនៅខេត្តតាកែវ និងខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតាមជនបទ រាជរដ្ឋាភិបាលបាន និងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការផ្តល់សេវាសង្គម នានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពប្រជាជននៅជនបទឱ្យកាន់តែប្រសើរ តាមរយៈការ ស្តារ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជញ្ជូននៅជនបទ សំដៅធានាដល់ការប្រើប្រាស់យូរអង្វែង។ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងលើការងារស្ថាបនាផ្លូវ របស់នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ លើគម្រោងនៃការថែទាំសុពលភាព ប្រកបដោយគុណភាពខ្ពស់ និងបានឯកភាពទទួលយក ១០០% លើគម្រោងផ្លូវនៅ ក្នុងខេត្តទាំងពីរខាងលើនេះ ហើយឯកឧត្តមក៏បានចាត់ទុក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅជនបទ ពិតជាមានសារៈសំខាន់បំផុត សម្រាប់ការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនកសិផល ជាក់ស្តែងនៅខេត្តកំពង់ចាម គឺជាខេត្តមួយដែលមានការដាំដុះដំណាំកសិកម្ម ជាច្រើន ដូច្នេះតាមរយៈនៃការអភិវឌ្ឍបណ្តាញផ្លូវនៅមូលតាមមូលដ្ឋានខាងលើនេះ គឺជាការចាំបាច់បំផុតសម្រាប់ការដឹកជញ្ជូនសម្ភារៈ កសិកម្មទៅកាន់ចម្ការ និងដឹកជញ្ជូនកសិផលនៅក្នុងរដូវប្រមូលផលជាដើម។សូមបញ្ជាក់ថា ចំពោះគម្រោងផ្លូវដែលគណៈកម្មាការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព ក្នុងនោះគម្រោងទី១, ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៤ ៤០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ, និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិស្តេចពាន់ ទៅភូមិវាល ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្ត តាកែវ។ ចំណែកគម្រោងទី២, ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ៥០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗដូចគ្នា ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម គម្រោងទាំងពីរនេះ អនុវត្តដោយនាយកដ្ឋាន វិស្វកម្ម ក្រសួងការពារជាតិ៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្នុងអំឡុងពេលដ៏លំបាកនេះ កម្ពុជានៅតែបន្តបោះជំហានទៅមុខ ដោយ​សារការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពអត់ធ្មត់ខ្ពស់របស់រាជរដ្ឋាភិបាល

2026/01/06 03:47:52 pm        325
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា ក្នុងអំឡុងពេលដ៏លំបាកនាពេលនេះ កម្ពុជា​នៅ​តែ​បន្ត​បោះ​ជំហានទៅមុខ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពអត់ធ្មត់ខ្ពស់របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ដោយសម្តេចធិបតីបានដោះស្រាយ និង​ឆ្លើយ​តប​ទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ ប្រកបដោយភាពឈ្លាសវៃ និងការទូត និង​ធានា​មិន​ឱ្យ​បាត់​បង់​ឧត្តមប្រយោជន៍ជាតិឡើយ។ សម្តេចបានការពារទាំងអធិប តេយ្យភាពជាតិ ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ និងបានប្រកាន់ខ្ជាប់ជានិច្ច​នូវ​គោលការណ៍ និង​កាតព្វកិច្ច​មនុស្ស​ធម៌​ជូន​ចំពោះ​ប្រជា​ជន ​និងជនទាំងឡាយណា ដែលទទួលរងគ្រោះដោយវិបត្តិនេះ។ការថ្លែងបែបនេះក្នុងខណះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរ​មីន ទទួលថវិកាសប្បុរសធម៌មកពីក្រុមហ៊ុនឯកជនចំនួន ៦រួមមាន ៖ ក្រុមហ៊ុន MAS SWORK CO.,LTD, ក្រុមហ៊ុន CB INSURANCE PLC.,ក្រុមហ៊ុន REPRE SENTATIVE OFFICE OF PERNOD RICARD SINGAPORE PTE. LTD,ក្រុមហ៊ន TOYOTA (CAMBODIA) CO., LTD, ក្រុមហ៊ុន Tian Xu International Technology Plc. (CoolCash), និងក្រុមហ៊ុន GREEN VACATION CO., LTD ដែលដឹកនាំដោយ លោក Dalton Wong ប្រធាន IndoCham Cambodiaនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦នេះនៅអាជ្ញាធរមីន ដើម្បីរៀបចំសម្ភារៈ និង​គ្រឿង​ឧប​ភោគ​បរិភោគ ឧបត្ថម្ភគាំទ្រ​ដល់​ប្រជាជន​ភៀសសឹ​កក្នុ​ង​អំឡុង​ពេល​នៃ​វិបត្តិ​នៅតា​ម​បណ្តោយ​ព្រំដែ​ន​កម្ពុជា-ថៃ ដោយសារទង្វើឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។ ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បា​ន​ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់សប្បុរសជន ដែលឈរនៅជាមួយកម្ពុជា និង​ប្រជាជនកម្ពុជា រួមចំណែកជួយដល់ប្រជាពលរដ្ឋភៀសសឹក។ ឯកឧត្តម លី ធុជ បញ្ជាក់​បន្ត​ថា ​ជំនួយដែលបានផ្តល់ បានទៅដល់ដៃរបស់ប្រជាជន អ្វីដែលសំខាន់មួយទៀតនោះ គឺទឹកចិត្ត បេះ​ដូង និងក្តីមេត្តា ដែលសប្បុរសជនបានផ្តល់ជូនចំពោះប្រជាជនរងគ្រោះ ក្នុងគោល ដៅលើក​ទឹក​ចិត្ត ការពារសេចក្តីថ្លៃថ្នូរ និងផ្តល់ក្តីសង្ឃឹមជូនពួកគាត់ ក្នុងស្ថានភាពដ៏លំបាក។ជាចុង​បញ្ចប់ តាងនាមឱ្យប្រជាជនភៀសសឹក ឯកឧត្តមបណ្ឌិត លី ធុជ បានចាត់​ទុក​ទឹក​ចិត្ត​ដ៏​សប្បុរស​របស់វិស័យឯកជន ពិតជាឆ្លើយត​ប​ភ្លាម​ៗ​ដោយ​មិន​ស្ទាក់​ស្ទើរ​ជាមួយ​នឹង​តម្រូវ​ការ​របស់​ប្រជាជន​ភៀស​សឹក និងមានការយកចិត្តទុកដាក់ខ្ពស់៕ អត្ថបទ៖ ភារម្យ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បង្ហាញពីស្ថានការណ៍ជម្លោះព្រំដែន ជូនបណ្តាអង្គទូត និងអង្គការអន្តរជាតិ

2026/01/06 03:39:05 pm        1086
នារសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំធ្វើបទបង្ហាញជូនដល់សមាជិកអង្គទូតបរទេស និងអង្គការអន្តរជាតិ អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ។

ទូតអារ៉ាប៊ីសាអូឌីតជម្រាបសម្ដេចតេជោថាឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីតនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគផ្សេងៗ

2026/01/06 01:13:11 pm        243
ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ូហាម៉េដ អ៊ីស្មាអែល អេ ដាលវី ( Mohammed Ismaeil A. Dahlwy) បានជម្រាបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាថា នៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប់ប៊ីសាអូឌីត។ ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា បានបញ្ជាក់បែបនេះក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយឯកឧត្តមសារជាថ្មី ហើយសម្ដេចបានសម្ដែងនូវការពេញចិត្តចំពោះបេសកកម្មក៏ដូចជាកិច្ចការរបស់ឯកឧត្តម ដែលបានបំពេញក្នុងព្រះរាជាណាចក្រកម្ពុជាដែលធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីតមានភាពរីកចម្រើន ជាពិសេសការសម្របសម្រួលរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងឱកាសដែលសម្ដេចតេជោអញ្ជើញបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតកន្លងទៅនេះ ដែលទាំងអស់នេះបង្ហាញពីទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន។ នៅក្នុងឱកាសនោះឯកឧត្តមឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលានៅពេលនេះ។ ឯកឧត្តមបានបញ្ជាក់ថាក្នុងរយៈពេលបំពេញបេសកកម្មការងារនៅកម្ពុជា ឯកឧត្តមមានអនុស្សាវរីយ៍ដ៏ច្រើនជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ។ ឯកឧត្តមក៏បានឃើញពីភាពរីកចម្រើន ជាពិសេសលើការអភិវឌ្ឍន៍លើគ្រប់វិស័យជាបន្តបន្ទាប់របស់កម្ពុជា។ ឯកឧត្តមសង្ឃឹមថាប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសមួយមានភាពរីកចម្រើននៅក្នុងតំបន់អាស៊ាន។ ឯកឧត្តមក៏បានរំលេចអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពរីកចម្រើន ជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ហើយឯកឧត្តមបានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោថានៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប់ប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប់ប៊ីសាអូឌីត ។សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដោយសម្ដេចតេជោបានបញ្ជាក់ថា នេះគឺជាស្នូលនៃទំនាក់ទំនងដែលសម្ដេចចង់ឃើញនូវទំនាក់ទំនង ពាណិជ្ជកម្មក៏ដូចជាការវិនិយោគរវាងប្រទេសទាំងពីរមានភាពរីកចម្រើន។ សម្ដេចតេជោក៏បានស្វាគមន៍ចំពោះប្រតិភូនៃសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងមកបំពេញទស្សនកិច្ចនិងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចតេជោបានបន្តទៀតថា តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរគ្នាទៅវិញទៅមកនាពេលកន្លងទៅនេះ គឺជាផ្នែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរីកចម្រើន ហើយសម្ដេចរំពឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ និងមានភាពល្អប្រសើរបន្ថែមទៀត ដែលទាំងអស់នេះជាការរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន៕

សម្តេចព្រះសង្ឃនាយក យាងសួរសុខទុក្ខ និងព្រះរាជទានព្រះរាជអំណោយ ដល់ក្រុមគ្រូពេទ្យ វីរកងទ័ព និងប្រជាពលរដ្ឋកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី

2026/01/06 12:41:42 pm        206
សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា យាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជាបច្ច័យមួយចំនួន ជូនដល់ក្រុមគ្រូពេទ្យ វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ រាជរដ្ឋាភិបាលមិនទុកគ្រួសារកងទ័ព និងជនភៀសសឹកណា​ម្នាក់​ឲ្យនៅឯកោឡើយ

2026/01/06 12:38:28 pm        243
កំពង់ចាម៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិន​ទុកចោលគ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកណាម្នាក់ ឲ្យនៅឯកោ ដោយមិន​បាន​យក​ចិត្ត​ទុក​ដាក់ ឬផ្ដល់ស្បៀងអាហារនោះទេ ។ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅ​ខេត្ត​កំពង់​ចាម នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មាន​ប្រសាសន៍​ថា គ្រួសារកងទ័ព និងជនភៀសសឹក គឺជាការគិតគូរដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាល បន្ទាប់​ពីកិច្ចការបញ្ជាផ្ទាល់ ក្នុងការប្រយុទ្ធតតាំងប្រឆាំងនឹងអំពើឈ្លានពានរបស់កងទ័ពថៃ តាម​រយៈ​កា​​ររៀបចំនូវទីជម្រកនៅកន្លែងសុវត្ថិភាព ការផ្ដល់ស្បៀងបន្ទាន់ ការផ្ដល់នូវ​សេវា​សុខា​ភិបាល​ជា​ប្រចាំ ​និងការគិតគូរពីបញ្ហាអនាម័យបរិស្ថាន។លោក​ជំទាវបណ្ឌិត បានបន្តថា ក្រៅពីការផ្ដល់នូវប្រាក់បៀវត្សយ៉ាងទៀតទាត់ដល់វីរកងទ័ព និង​ជំនួយ​បន្ទាន់​ដល់​គ្រួសារកងទ័ព និងអ្នកភៀសសឹក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និងលោកជំទាវផ្ទាល់ ក៏មានគម្រោងបង្កើតនូវមូលនិធី ដើម្បីកៀគរថវិកា ជួយ​ដល់​គ្រួសារ​កង​ទ័ព ការផ្ដល់នូវចំណេះជំនាញវិជ្ជាជីវៈ និងការផ្ដល់អាហារូបករណ៍​ឲ្យ​កូន​​ៗ​របស់​ពួក​គាត់​​បានរៀនសូត្រចប់ចុងចប់ដើម ហើយមានចំណេះមួយច្បាស់លាស់ អាចប្រ​កបរ​បរ​ចិញ្ចឹម​ជីវិ​ត​បាន​។ស្ត្រីទីមួយកម្ពុជា ក៏បានថ្លែងអំណរគុណដល់គ្រួសារកងទ័ពទាំងអស់ ដែលមានទាំងឪពុក ម្ដាយ និង​ប្រពន្ធកូនជាដើម ដែលតែងតែលើកទឹកចិត្តដល់កូន ប្ដី និងឪពុកជាវីរកងទ័ពនៅសមរភូមិមុខ បន្ត​ការពារបូរណភាពទឹកដី ដែលនេះគឺជាការចូលរួមមួយដ៏ខ្លាំងក្លា ដើម្បីប្រយុទ្ធ​តតាំង​នឹង​សត្រូវ​ឈ្លាន​ពាន។ជាមួយនឹង​ការនាំយកការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអំពាវនាវដល់គ្រួសារកងទ័ព អ្នក​ភៀស​សឹក និងប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការ​ទាម​ទារ​ទឹក​ដី​ខ្មែ​មក​វិញ ​តាមរយៈច្បាប់អន្តរជាតិ ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំឯកសារ ដើម្បី​ប្ដឹង​យក​ទឹក​ដី​ខ្មែរ​មក​វិញ។គ្រួសារកងទ័ព និងអ្នកភៀសសឹក ពេលទទួលអំណោយពីលោកជំទាវបណ្ឌិត បានថ្លែង​អំណរ​គុណ​ដ​​ល់រាជរដ្ឋាភិបាល និងអាជ្ញាធរដែលបានខិតខំយកចិត្តទុកដាក់លើពួកគាត់ តាម​រយៈ​ការ​ផ្ដល់​ស្បៀង​អាហារ និងផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃជាដើ​មនោះ ហើយក៏គាំទ្រ​យ៉ាង​ពេញ​ទំហឹង នូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិប និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែល​គ្រោងបង្កើតមូលនិធិជួយដល់គ្រួសារកងទ័ព។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ចំពោះគ្រួសារវីរកងទ័ព និង​ជន​ភៀស​សឹក​ នៅខេត្តកំពង់ចាម គឺកំពុងទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់អាជ្ញាធរ ទាំង​ការ​ផ្ដល់​នូវ​ស្បៀងអាហារ សេវាសុខាភិបាល ជំរុញ និងរៀប​ចំ​ឲ្យ​កូន​ចៅ​របស់​ពួក​គាត់​បាន​សិក្សា​រៀន​សូត្រ​ជា​ដើម។ឯកឧត្តមបានបន្តថា ចំពោះគ្រួសារកងទ័ពពលីវិញ ក៏បាន​ទទួល​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​ផង​ដែរ​ គឺគ្រួសារដែលពុំមានដីធ្លី ឬផ្ទះនៅ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត បានទិញដី និងសាងសងផ្ទះឲ្យពួកគាត់បានស្នាក់នៅសមរម្យផងដែរ។គួរ​បញ្ជាក់ថា សម្រាប់អំណោយផ្ដល់ជូនដល់គ្រួសារកងទ័ព និងអ្នកភៀសសឹកនាថ្ងៃនេះ រួម​មាន​អង្ករ គ្រឿងឧបភោគបរិភោគផ្សេងៗ ថវិកាមួយចំនួន ខណៈស្រ្តីជាគ្រួសារកងទ័ព ដែល​មាន​ផ្ទៃ​ពោះ ​ក៏បានទទួលថវិកាចំនួន ២លានរៀលបន្ថែម ហើយថ្ងៃដដែលនេះ លោកជំទាវបណ្ឌិត ក៏​បាន​ផ្ដល់​ជូន​ម៉ូតូ និងអំណោយមួយចំនួន ដល់គ្រួសារពលីផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM