ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

អគារថ្មីព្រឹទ្ធសភា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗនេះ

2026/01/05 02:23:19 pm        1138
នាព្រឹកថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងក្រុមការងារបច្ចេកទេសសាងសង់អគារ បានអមដំណើរឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការសាងសង់អគារថ្មីព្រឹទ្ធសភា អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់អគារថ្មីនៃព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។អគារថ្មីនេះ មានទំហំ៧៩m x ៤៧m មានកម្ពស់ ៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗនេះ៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញពិនិត្យការបន្តរៀបចំជម្រកចល័តជូនជនភៀសសឹក

2026/01/05 01:18:49 pm        248
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញពិនិត្យការបន្តរៀបចំជម្រកចល័តសម្រាប់ជនភៀសសឹកស្នាក់នៅ តាមបណ្តាមណ្ឌលសុវត្ថិភាព។ការរៀបជម្រកចល័តនេះ គឺជាផែនការឆ្លើយតប និងជាការគិតគូររបស់រាជរដ្ឋាភិបាលទៅលើបញ្ហាចំពោះមុខ មិនថាទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងគ្រោះមហន្តរាយបង្កឡើងដោយគ្រោះធម្មជាតិ។

ទេសរដ្ឋមន្រ្តី លី ធុជ៖ គោលដៅរបស់រាជរដ្ឋាភិបាលគឺចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងមិនចង់ឃើញប្រជាជនស្លាប់ និងរងរបួសឡើយ

2026/01/05 01:00:35 pm        186
សៀមរាប៖ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងលោក FAN Manjiang ភារធារីនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនជនភៀសសឹក និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលកម្មវិធីផ្សព្វផ្សាយនេះបានទទួលការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា ។លោក FAN Manjiang បានថ្លែងវាយតម្លៃខ្ពស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងប្រពៃណីរវាងកម្ពុជា និងចិន ហើយប្រទេសចិននឹងបន្តឈរជាមួយកម្ពុជាក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតទៅមុខទៀត។ ថ្មីៗនេះ ជាក់ស្តែង ប្រទេសចិនបានសម្របសម្រួលឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ ។ លោក FAN Manjiang បញ្ជាក់ទៀតថា ការគាំទ្រសកម្មភាពមីនមនុស្សធម៌ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ចិនមកលើកម្ពុជា ហើយប្រទេសចិននឹងបន្តសកម្មភាពនេះ ដោយចង់ឃើញប្រជាជនកម្ពុជាទទួលបានសុខសុវត្ថិភាព និងរួចចាកផុតពីការគំរាមកំហែងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ទាំងនោះក្រោយសង្រ្គាមបានបញ្ចប់។ ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រទេសចិន ដែលតែងតែគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ជាពិសេស ថ្មីៗនេះ ប្រទេសចិនបានសម្របសម្រួលឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ តាមរយៈសេចក្តីថ្លែងការណ៍ហ្វ៊ូសៀនដែលនឹងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាព ព្រមទាំងបានផ្តល់ជំនួយមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹក ទៀតផង។ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលខិតខំប្រឹងប្រែងរិះរកមធ្យោបាយគ្រប់បែបយ៉ាងទាំងការងារនយោបាយ និងការទូត ដើម្បីជំរុញឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ និងបញ្ចប់នូវសោកនាដកម្មពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ឯកឧត្ដមបញ្ជាក់ទៀតថា គោលដៅរបស់សម្តេចធិបតី គឺមិនចង់អោយមានសង្រ្គាម និងមិនចង់អោយប្រជាជនកម្ពុជាស្លាប់និងរបួសទេ ពោលគឺចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងចង់ឱ្យប្រជាជនកម្ពុជារស់នៅក្រោមសន្តិភាព និងទទួលបានការអភិវឌ្ឍគ្រប់គ្នាៗ។ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានលើកឡើងទៀតថា ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ គឺជាកិច្ចការចាំបាច់មួយដែល សម្តេចធបតី នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជនភៀសសឹក ក្រោយវិលត្រឡប់ទៅលំនៅឋាន និងការបន្តសកម្មភាពប្រចាំថ្ងៃវិញ។ ជាមួយគ្នានេះ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល អាជ្ញាធរមីន បានចេញសេចក្តីណែនាំទៅគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់ ជំរុញចាត់វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាជនភៀសសឹក ដើម្បីបង្ការ និងទប់ស្កាត់ការគ្រោះថ្នាក់ជាយកថាហេតុណាមួយបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយយោធាថៃ។ កម្មវីធីនេះ ប្រព្រឹត្តទៅនៅមណ្ឌលជនភៀសសឹកក្នុងវត្តប្រាសាទនាគគូរ និងវត្តសិលាចារ្យបន្ទាយស្រី ស្ថិតនៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងស្ថានទូតចិនប្រចាំកម្ពុជា រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិករសកម្មភាពមីន។

សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញសួរសុខទុក្ខ វីរយុទ្ធជន​ការពារ​បូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួសកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា

2026/01/05 12:31:52 pm        381
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងលោកជំទាវ នាព្រឹកថ្ងៃទី ៥ ខែ​មករា​ ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែល​រង​របួស​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បាន​នាំ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​​ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​លោកជំទាវបណ្ឌិត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួនឡើងវិញ។នៅក្នុងឱកាសសួរសុខទុក្ខនេះ សម្តេចនិង ឯកឧត្តម នាយឧត្តមសេនីយ៍ បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និងថវិកា ជូនដល់វីរកងទ័ព វីរនគរបាល ដែលកំពុងសម្រាកព្យាបាល និង បាន​កោត​សរសើរ​ខ្ពស់ នូវវីរៈភាពដ៏អង់អាចក្លាហានឈរជើង ការពារជាតិមាតុភូមិ និង​ការ​លះ​បង់​ដើម្បី​ការ​ពារបូរណភាពទឹកដីពីសំណាក់យោធាថៃ និងបានផ្តល់អំណោយ ជូនមន្ទីរព្រះកេតុមាលា ដើម្បី​បម្រើ​ការក្នុងមន្ទីរពេទ្យជូនដល់យោធិន ក្រុមគ្រួសារយោធិន និងប្រជាជនទូទៅ ដែល​មក​សម្រាក​ព្យាបាលជំងឺ និងរបួស។ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវ និងជំរុញឲ្យភាគីថៃ គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍​រួម​ស្តីពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាងកម្ពុជា និងថៃ។តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ បានបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ យកចិត្តទុក​ដាក់​បំផុត​របស់រាជរដ្ឋាភិបាលកម្ពុជាជូនវីរកងទ័ព ក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បាន​សង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តរបស់ខ្លួនថា៖ "មិនដែល​បោះបង់​កង​ទ័ព​របស់​យើង​ណា​ម្នាក់​ចោល​នោះ​ឡើយ ​មិនថាក្នុងកាលៈទេសៈណាក៏ដោយ" នឹងបានមានប្រសាសន៍ផ្តាំផ្ញើរដល់ វីរយុទ្ធជន ដែល​រងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា សូមសម្រាកឲ្យបានច្រើន ញុំា​ឲ្យ​បាន​គ្រប់​គ្រាន់ ស្តាប់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យឲ្យបានត្រឹមត្រូវ និង សូមជូនពរឲ្យ​បង​ប្អូន​ឆា​ប់​ជា​សះពីរបួស ដើម្បីឆាប់បានវិលត្រឡប់ទៅលំនៅឋានជួបជុំក្រុមគ្រួសារវិញនៅពេលខាងមុខ៕

សម្តេចប្រធានរដ្ឋសភា អញ្ជើញទទួលអំណោយថវិកា និងសម្ភារ​ពីសប្បុរជ​ន​សម្រាប់​ចែក​ជូន​ដល់​វីរកងទ័ព និង​ជនភៀសសឹក

2026/01/05 12:18:58 pm        239
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទទី៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញ​ទទួល​អំណោយ​សប្បុរស​ធម៌​ជា​ថវិកា និង​សម្ភារ​មួយ​ចំនួន​ពីលោកជំទាវ ឈរ ណាវី ត្រាំអ៊ីវតឹក លោកជំទាវ ដូ ញូ ប៊ុនសមនិងលោកជំទាវ ទិត្យ ខាំដារ៉ា នុតសាអាន ដែលជាទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា សម្រាប់​បន្ត​ចែក​ជូន​ដល់​វីរកងទ័ព និង​ជន​ភៀសសឹក ក្នុងស្មារតីសាមគ្គីជាតិ មហាគ្រួសារខ្មែរដ៏រឹងមាំ ឈរពីក្រោយ​រាជ​រដ្ឋាភិបាល និង​វីរ​យុទ្ធជនក្នុងបុព្វហេតុការពារជាតិ និងការពារប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដាន​ចិត្ត​ប្រកប​ដោយ​សប្បុរស​ធម៌របស់ លោកជំទាវទំាងបីរូប ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបាន​ចូល​រួម​បរិច្ចាគ​នូវ​ធន​ធានផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ ស្របតាមការ​អំពាវ​នាវ​របស់​រាជ​រដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្នុងសា្មរតីមហាគ្រួសារខ្មែរ ជួយសង្គម​ជាតិ​ក្នុង​គ្រា​ដ៏​លំបាកនេះ។ អំណោយសប្បុរសធម៌ដែលសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលបាននៅក្នុង​ឱកាស​នេះមា​ន​ពី ​លោកជំទាវ ឈរ ណាវី ត្រាំអ៊ីវតឹក ថវិកា១០លាន អង្ករ១តោន និងអាហារក្រៀម៣០០កញ្ចប់ ពី​​លោកជំទាវ ដូ ញូ ប៊ុនសម ថវិកា១០លាន អង្ករ១តោន និងពីលោកជំទាវ ទិត្យ ខាំដារ៉ា នុត សាអាន ថវិកា១០លានរៀល អង្ករ១តោន ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា មហាសាមគ្គីគ្រួសារខ្មែរ បានរួម​គ្នា​ជា​ធ្លុង​មួយបា​នផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជាទីបំផុតមិនធ្លាប់មាន នៅក្នុងគ្រា​ដែល​ប្រទេស​ជាតិ​ជួប​ការលំបាកនេះ បានផុសឡើងនៅគ្រប់ប្រទាន់វណ្ណៈ ពីប្រជាពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ ថ្នាក់​ដឹកនាំ រហូតដល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ មហាសាមគ្គីជាតិខ្មែរ ជា  កម្លំាង​ចលករ​ដ៏​សំខាន់ ឈរយ៉ាងស្វាហាប់ពីក្រោយរាជរដ្ឋាភិបាល និងវីរយុទ្ធជនរបស់យើង ជាឃឿន​ដ៏​រឹង​មាំ​ការពារប្រទេសជាតិ ក្នុងនាមខ្មែរជួយខ្មែរនៅគ្រប់កាលៈទេសៈជាមួយរាជរដ្ឋាភិបាល។ក្នុង​ស្មារតីសមរភូមិក្រោយគំាទ្រនិងនៅជាប់ជានិច្ចជាមួយសមរភូមិមុខ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក​សមាជិការរដ្ឋសភា ព្រមទំាងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូល​រួម​យ៉ាង​សស្រាក់​សស្រំា ទំាងថវិកា កម្លំាងកាយចិត្ត ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​សប្បុរសធម៌​ជូន​វីរយុទ្ធជន និងពលរដ្ឋភៀសសឹកគ្រប់គោលដៅយ៉ាងមមាញឹកជាទីបំផុត។ ចំពោះ​អំណោយសប្បុរសធម៌ ដែលរដ្ឋសភាទទួលបានតាមរយៈ សម្តេចប្រធានរដ្ឋសភា បាន​ធ្វើ​ការ​បែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជាខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ​ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់​ធ្វើ​ការ​បែងចែកបន្តជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារមួយចំនួនទៀត សម្រាប់​ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូន​ក្រុម​គ្រួសារ​វីរ​យុ​ទ្ធជន ដែលបានពលីជីវិតជាដើម។រដ្ឋសភានៅតែបន្តទទួលអំណោយសម្បុរធម៌ ហើយធ្វើការបែងចែក​អំណោយ​ទាំង​អស់​នោះ​តាម​គោល​ដៅ​តម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ច​រវាង​យុទ្ធជន​ជួរ​មុខ និង​ពលរដ្ឋ​ជួរ​ក្រោយ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរ​គុណជូន​ដល់ប្រ​ជាព​លរដ្ឋ​ទំាង​អស់ដែ​លមា​ន​ការ​ជឿ​ជាក់​លើ​ថ្នាក់​ដឹក​នាំមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ក្នុងការដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខា​ង​ដោយសន្តិវិធី ប្រើប្រាស់យន្តការអន្តរជាតិនិងយន្តការទ្វេភាគី ខិតខំការពារបូរណភាពទឹកដី មិន​ឱ្យបាត់មួយមីលីម៉ែត្រនោះឡើយ៕

ជំនាញសំអាងកាយផ្ដល់ឱកាសការងារច្រើន និងអាចទៅបើកអាជីវកម្ម ក្រោយពលរដ្ឋរៀនជំនាញវិជ្ជាជីវៈខ្លី ១,៥លាននាក់ឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល

2026/01/05 12:08:44 pm        375
រហូតមកដល់បច្ចុប្បន្ននេះ ជំនាញសេវាកម្មសំអាងកាយ ឬហៅថា សាឡននៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា កំពុងមានទីផ្សារ និងជាជំនាញមួយដែលកំពុងផ្តល់ការសិក្សាវគ្គខ្លីពីរាជរដ្ឋាភិបាល ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១,៥លាននាក់។ ជំនាញនេះដែរ ក៏កំពុងតែមានទីផ្សារការងារល្អ និងងាយស្រួលបង្កើតជាអាជីវកម្មផ្ទាល់ខ្លួនផងដែរ។អ្នកស្រី ខឹម ស្រីល័ក្ខ មានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងរៀនជំនាញផ្នែកសំអាងកាយ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ព្រោះតែចំណង់ចំណូលចិត្តផង ជាស្រ្តីមេផ្ទះផង និងចង់ឃើញស្រ្តីទាំងអស់នៅកម្ពុជាមានសម្រស់ស្អាតផង ទើបបានសម្រេចចិត្តរៀនជំនាញសេវាកម្មសំអាងកាយនេះ។ អ្នកស្រី បានបន្តថា ជំនាញនេះ នៅពេលដែលរៀនចប់ហើយមានចំណេះជំនាញពិតប្រាកដ គឺងាយស្រួលក្នុងការស្វែងរកការងារផង និងអាចបើកអាជីវកម្មនៅផ្ទះបានផងដែរ ដោយមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលថែទាំផ្ទះនិងកូនចៅ។ អ្នកស្រី បានរៀបរាប់ឱ្យដឹងទៀតថា មុនបានមករៀននៅវិទ្យាស្ថានមួយនេះ អ្នកស្រ្តីបានចំណាយអស់ថវិកាជាច្រើនកន្លែងដើម្បីចាប់យកចំណេះជំនាញនេះ ប៉ុន្តែលទ្ធផលមិនសូវជាល្អ ដោយសារមិនទទួលបានការយកចិត្តទុកដាក់ពីគ្រូបណ្តុះបណ្តាល និងមួយវិញទៀតត្រូវចំណាយថវិកាបន្ថែមទៅលើការទិញសម្ភារៈផ្សេងៗទៀតទើបអាចរៀនបន្តបាន។ និយាយដល់ការសិក្សាដោយមិនគិតថ្លៃរបស់រាជរដ្ឋាភិបាលដែលផ្តល់ជូននេះ អ្នកស្រី បានបន្តថា ស្ទើរតែមិននឹកស្មានដល់ ពីព្រោះថា ក្រៅពីការសិក្សាមិនអស់ថ្លៃទៀតនោះ គឺមានថ្នាក់រៀនស្អាត សម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ជាពិសេសមានការយកចិត្តទុកដាក់ពីគ្រូបង្រៀនគ្រប់ពេលទាំងអស់ ចាប់តាំងពីថ្ងៃចាប់ផ្តើមរហូតមកដល់សព្វថ្ងៃនេះ។ បើតាម លោកស្រី ព្រហ្ម យ៉ារ៉ូ គ្រូបណ្តុះបណ្តាលជំនាញផ្នែកសម្អាងកាយ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ចាប់តាំងពីមានកម្មវិធីបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃដល់យុវជន ១,៥លាននាក់ ជាពិសេសជំនាញផ្នែកសំអាងកាយនេះ គឺមានការចាប់អារម្មណ៍ខ្លាំងណាស់ពីសំណាក់សិក្ខាកាម ពីព្រោះការរៀនដោយភ្ជាប់ជាមួយនឹងការអនុវត្តន៍ផ្ទាល់ បូករួមនិងទ្រឹស្តីនៅក្នុងថ្នាក់រៀនដ៏ល្អ និងមានបទពិសោធន៍។ លោកស្រី បានបន្តថា ជំនាញសម្អាងកាយនៅវិទ្យាស្ថាន NIEI មានការបង្រៀនតាំងពីមូលដ្ឋានគ្រឹះដំបូងនៃការច្នៃម៉ូតសក់ និងការកក់សក់ ការលាបពណ៌និងហាយឡាយសក់ របៀបអ៊ុតសក់ ព្យាបាលសក់ និងការផាត់មុខជាដើម។គិតមកដល់ពេលនេះ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស ១,៥លាននាក់ (TVET 1,5M) មានអាយុកាលជាង ២ឆ្នាំ ហើយ ដែលផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រៅពីជំនាញផ្នែកសំអាងកាយ កម្មវិធី TVET 1,5M ក៏មានបណ្តុះបណ្តាលទៅលើមុខជំនាញផ្សេងៗទៀត មានដូចជា ជំនាញម្ហូបខ្មែរ ផ្នែកផលិតនំ ផ្នែកធុរកិច្ចនិងភេសជ្ជះ សំណង់ ទេសចរណ៍ មេកានិករថយន្ត កសិកម្ម និងកសិ-ឧស្សាហកម្មជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី  

ព្រឹទ្ធសភាប្រកាសទទួលស្គាល់សមាជិកថ្មី និងឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍

2026/01/05 11:51:59 am        331
នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៥ ដូចខាងក្រោម៖ របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឈីវ យីស៊ាង មណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាថ្មី ជំនួសឯកឧត្តម ចែម វីឌ្យ៉ា ដែលត្រូវទៅបំពេញភារកិច្ចថ្មី។ សមាជិកថ្មីរូបនេះ នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។របៀបវារៈទី២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។សេចក្តីព្រាងច្បាប់នេះ ត្រូវបានឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) អញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពី លទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ។បន្ទាប់ពីសមាជិកព្រឹទ្ធសភាចំនួន៤រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ដោយឥតកែប្រែចំនួន ៥៦សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។របៀបវារៈទី៣៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។របៀបវារៈទី៤៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀងក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។របៀបវារៈទី៥៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។សេចក្តីព្រាងច្បាប់ទាំង៣នេះខាងលើនេះ ត្រូវបានឯកឧត្តម ង៉ាន់ ចំរើន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) អញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពី លទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់។បន្ទាប់ពីសមាជិកព្រឹទ្ធសភាចំនួន១រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំង៣ខាងលើ ដោយឥតកែប្រែចំនួន ៥៦សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

រដ្ឋសភា ចាប់ផ្ដើមពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត​យល់​ព្រម​លើ​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ ស្ដីពីនីតិសមុទ្រ

2026/01/05 11:45:27 am        244
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ​២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា ដើម្បីពិភាក្សា និង​អនុម័ត​ប្រគល់​សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម​លើ​អនុ​សញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​នី​តិ​សមុទ្រ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រមប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការ​អនុម័ត​យល់​ព្រម​លើ​អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ជូនគណៈកម្មការកិច្ចការបរទេស សហ​ប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដោយសហការជាមួយ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខ​ងារ​សាធារណៈ និងកិច្ចការព្រំដែន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ​សិក្សា ​បន្ទាប់មកនឹងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕

ទាហានថៃកំពុងបន្តបំផ្លិចបំផ្លាញផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល​លើទឹកដី​កម្ពុជា​បំពាន​ច្បាប់​អន្តរជាតិ

2026/01/05 11:34:31 am        681
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែង​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែធ្នូ ឆ្នាំ២០២៦នេះថា ទាហានថៃបាននឹងកំពុងបន្តបំផ្លិចបំផ្លាញផ្ទះសំបែង និង​ហេដ្ឋា​រ​ចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីកម្ពុជាឥតឈប់ឈរ, ទង្វើនេះជាការបំពានច្បាប់អន្តរជាតិ និង​ច្បាប់​មនុស្សធម៌អន្តរជាតិ និងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការបំផ្លិចបំផ្លាញសំបែង និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល​នៅ​លើទឹកដី​កម្ពុជា​ឥត​ឈប់​ឈរ​នេះ​បាន​ធ្វើ​ឡើង​ដោយ​ការ​វាយ​ប្រហារ​សំដៅ​គោល​ដៅ​ស៊ីវិល​កាល​ពីក្នុងអំឡុងសង្គ្រាមពេញបន្ទុកចន្លោះពីថ្ងៃទី៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥ ផង និង​បន្ត​បំផ្លាញ​ដោយកម្លាំងគ្រឿងចក្រនិងកម្លាំងមនុស្សក្រោយពេលបទឈប់បាញ់ចូលជាធរមាន។ លើស​ពីនេះទាហានថៃថែមទាំងបានព័ទ្ធយកដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើន ហើយ​បាន​និង​កំពុងបំផ្លាញចោលជាបន្តបន្ទាប់ និងបានលួច ប្លន់យកទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​អនាធិប​តេយ្យ​បំផុត។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ទង្វើដ៏ឃោរឃៅនេះបានធ្វើឱ្យបាត់បង់ និង​ខូច​ខាត​ធ្ងន់​ធ្ងរ​ដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការ​រាំង​ស្ទះ​ដល់​ការ​វិល​ត្រឡប់​វិញ​របស់​ជន​ស៊ីវិលភៀសសឹកទៅកាន់លំនៅឋានរបស់ពួកគេវិញ ដែលផ្ទុយ​ពី​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់បន្ថែមថា ការដាក់ពង្រាយទូរកុងតឺន័រ និងរាយបន្លាលួស ក៏​ដូ​ចជាការដោតទង់ជាតិក្នុងតំបន់ដែលកងកម្លាំងថៃបំពានកាន់កាប់ដោយខុសច្បាប់ បង្ហាញ​យ៉ាង​ច្បាស់​ពីអំពើរំលោភបំពានដែនអធិបតេយ្យភាព និងបូរណភាព​ទឹក​ដី​កម្ពុជា​ពី​សំណាក់​យោធា​ថៃ ​ខណៈដែលការវាយកម្ទេចផ្ទះសំបែងប្រជាពលរដ្ឋស្លូតត្រង់ គឺជាការរំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ។ កាន់តែអាក្រក់ជាងនេះទៅទៀត ភស្តុ​តាង​បាន​បង្ហាញថា យោធាថៃបានប្រព្រឹត្តបទល្មើសលួច ប្លន់ ទ្រព្យសម្បត្តិ​ជន​ស៊ីវិល​កម្ពុជា​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​បាន​ហ៊ុម​ព័ទ្ធ​ដែល​ជា​សកម្ម​ភាព​អមនុស្សធម៌​មិន​អាច​ទទួល​យក​បាន​និង​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្រោម​ច្បាប់​អន្តរជាតិ៕

កម្ពុជាបន្តតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃដោយខុសច្បាប់លើទឹកដីកម្ពុជា

2026/01/05 11:17:13 am        359
រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការបន្តឈរជើង និង​កាន់​កាប់​ជាក់​ស្តែង​ដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា។ នេះបើតាមការបញ្ជាក់ជាថ្មីរបស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០២៦នេះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា មកទល់ពេលនេះយោធាថៃ បន្តសកម្មភាពគឃ្លើន ប្រឆាំង​នឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតំបន់មួយចំនួន តាមបណ្តោយព្រំដែន ក្រោយ​ពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ឡើងវិញ អំពីជំហរដ៏ម៉ឺងម៉ាត់ និងច្បាស់​លាស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចំពោះការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា ដោយ​មធ្យោបាយ​សន្តិវិធី និងផ្អែកលើនយោបាយការទូត និងច្បាប់អន្តរជាតិ។ ចំពោះទង្វើ​ល្មើស​ច្បាប់​ជា​ដដែល​របស់យោធាថៃនេះ អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង​ក្លា​បំផុត​ប្រឆាំង​នឹង​ការរំលោភបំពានរបស់ថៃ ហើយបានបន្តឈរជើង និងកាន់កាប់​ដោយ​ខុស​ច្បាប់​ប្រតិបត្តិការ​យោធារ​បស់កងកម្លាំងប្រដាប់អាវុធថៃ នៅខេត្តទាំងបួនរបស់កម្ពុជា។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការ​ពារ​ខ្សែ​ព្រំដែន​អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈ​កម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និង​ឯកសារ​ពាក់​ព័ន្ធ​នានា​ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក និងសូមបញ្ជាក់ជូនដែរថា កម្ពុជា​មិន​ទទួល​ស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM