ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន៖ រោងចក្រ សហគ្រាស និងក្រុមហ៊ុន​វិនិយោគ​ដែល​មាន​សក្ដានុពល​ប្រភព​បំពុល​ចាំបាច់​ត្រូវ​​ចូលរួមគោរពច្បាប់បរិស្ថាន ដើម្បីពង្រឹងវប្បធម៌ស្អាត ពលរដ្ឋមានសុខភាពល្អ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិប្រកបដោយចីរភាព

2026/01/05 10:37:14 am        281
រោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលធ្វើអាជីវកម្ម មានសក្តានុពលប្រភពបំពុល ដូចជា ប្រភេទ​បោកគក់ ជ្រលក់ពណ៌ និងគីមីផ្សេងៗ ត្រូវគោរពទៅតាមបទដ្ឋានបរិស្ថាន ស្រប​តាម​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ដើម្បីធានាទប់ស្កាត់ការប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណៈ និង​ការ​ទទួលរងនូវពិន័យតាមច្បាប់ធ្ងន់ធ្ងរ រួមទាំងការអនុវត្តវិធានការបញ្ជាកែប្រែបច្ចេកទេស ក្នុង​នោះ​មា​នទាំងការស្តារបរិស្ថានឡើងវិញ និងសំណងនៃការខូចខាតបរិស្ថានថែមទៀត។ ជាឧទាហរណ៍ ករណីរោងចក្រ XINSHENGTONG ENERGY (CAMBODIA) CO.,LTD ដែលមានមូលដ្ឋាននៅភូមិត្រពាំងរុន ឃុំដំណាក់វាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ត្រូវបានរកឃើញថា មិនបានគោរពច្បាប់បរិស្ថាននិងបទដ្ឋានគតិយុត្តចូលជាធរមាននៅកម្ពុជា។ ក្រុមការងារចម្រុះ បានរកឃើញរោងចក្រខាងលើនេះ បានបង្កឱ្យមានការលេចធ្លាយសំណល់ប្រេង ធ្វើឱ្យប៉ះពាល់ដីស្រែប្រជាពលរដ្ឋ នៅក្បែរនោះចំនួនប្រមាណ២ហិចតា ខូចស្រូវ ខូចសន្ទូង ខូចគុណភាពទឹក គុណភាពដី និងប្រព័ន្ធជីវៈចម្រុះ ជាបទល្មើសមានចែងក្នុងមាត្រា២០៦ មាត្រា២៦៨ មាត្រា២៩៨ និងមាត្រា៦៦៨នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីការពារបរិស្ថាន និងការគ្រប់គ្រងធនធាតិធម្មជាតិ សំដៅពង្រឹងវប្បធម៌ស្អាត នៅតាមមូលដ្ឋានអាជីវកម្ម ធានាការរស់នៅរបស់ប្រជាពលរដ្ឋមានសុខភាពល្អ មានជីវភាពល្អប្រសើរនិងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តភាព។ «ក្រសួងបរិស្ថាន រហូតដល់ពេលនេះ បន្តពង្រឹងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីទប់ស្កាត់ការពុលចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងឡាយណា ដែលបន្តមិនគោរពច្បាប់ និងធ្វើការបំផ្លាញបរិស្ថាន និងសុខភាពពលរដ្ឋឡើយ។» មាន ឯកឧត្តមរដ្ឋមន្រ្តីប្រសាសន៍បន្ថែម។សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្ដម្ភទី១ គឺ ភាពស្អាត ដែលសំដៅធ្វើយ៉ាងណាឱ្យកម្ពុជា មានភាពស្អាតទាំងក្នុងទឹក នៅលើដី និងលើមេឃ នោះគឺត្រូវធ្វើការសម្អាតផ្ទះយើង សង្គមយើង ប្រទេសយើងឱ្យមានភាពស្អាត ដើម្បីធនាការពារបរិស្ថាន សុខភាពប្រជាពលរដ្ឋផង ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ៕

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៦

2026/01/05 09:26:46 am        276
នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៦ មានដូចខាងក្រោម៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី អាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។ ២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួនទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀងក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាល នៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។៥-កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥។៦-ផ្សេងៗ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃដដែល វេលាម៉ោង៩:០០នាទី ដើម្បីបន្តសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥ ដោយមានរបៀបវារៈចំនួន៥ដូចខាងក្រោម៖១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។៣-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន។៤-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀងក្រោមកិច្ចព្រម ព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន។៥-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម៕

អបអរខួបអាពាហ៍ពិពាហ៍ «៥០ឆ្នាំ» របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

2026/01/05 07:22:28 am        278
ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នេះ គឺខួបអាពាហ៍ពិពាហ៍ ៥០ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនបានរៀបការតាមបែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងឡើយដោយសារតែកាលនោះគឺប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនាក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យ ប៉ុល ពត នោះគឺគ្មានឡើយសេចក្តីសុខ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានតស៊ូរួមគ្នា ឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហមនោះ ប៉ុន្តែយ៉ាងណាលោកទាំងទ្វេមិនដែលបោះបង់គ្នាឡើយ។សូមគោរពជូនពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនសម្ដេចតេជោនិងសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ ៕

ក្រសួងបរិស្ថានធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិចំនួន ២១៥២ករណី ក្នុងឆ្នាំ២០២៥

2026/01/04 05:59:55 pm        583
នៅក្នុងឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានចំនួន ១៦ ២៦១លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតបានចំនួន ២ ១៥២ករណី មានជាអាទ៍បទល្មើសព្រៃឈើចំនួន ៧៥១ករណី បទល្មើសសត្វព្រៃចំនួន ៧៣៧ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋចំនួន ៣៣៤ករណី បទល្មើសនេសាទចំនួន ៣២២ករណី និងបទល្មើសធនធានរ៉ែចំនួន ១៥ករណី។ ជាមួយគ្នានេះ មន្រ្តីនគរបាលតយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៣៣ករណី និងបញ្ជូនជនស្ស័យទៅតុលាការ ចំនួន ៩៥នាក់។អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ សកម្មភាពល្នាតកើនឡើងចំនួន ១ ៨៥៥លើក និងករណីបង្ក្រាបបទល្មើសធនធានធម្មជាតិថយចុះចំនួន ៣៩៣ករណី បើធៀបនឹងឆ្នាំ២០២៤ ។ ក្នុងឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ចុះល្បាតជាប្រចាំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាន ១៤ ៤០៦លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២ ៥៤៥ករណី មានជាអាទ៍បទល្មើសព្រៃឈើចំនួន ៧៥២ករណី បទល្មើសសត្វព្រៃចំនួន ៧០០ករណី បទល្មើសកាប់រុករានទន្រ្ទានដីរដ្ឋចំនួន ៧៥៤ករណី បទល្មើសនេសាទ ចំនួន ៣២៧ករណី និងបទល្មើសធនធានរ៉ែ១២ករណី។ ជាមួយគ្នានេះ មន្រ្តីនគរបាលយុត្តិធម៌ នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ២៣៥ករណី និងបញ្ជូនជនស្ស័យទៅតុលាការចំនួន ៩៨នាក់។អ្នកនាំពាក្យរូបនេះ បានបន្តថា ការថយចុះនៃបង្ក្រាបបទល្មើសធនធានធម្មជាតិ គឺពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក ដែលមានតំបន់ការពារធម្មជាតិ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងជាពិសេសជាមួយអង្គការអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំ៣ប្រភេទ អង្គភាពប្រឆាំងអំពើពុករលួយ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ធ្វើការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមានជាធរមាន ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព។ ជាមួយគ្នានេះ ស្របជាមួយគោលនយោបាយយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា និងបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញការអនុវត្ត «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ក្នុងនោះសសរស្តម្ភទី២ គឺ«ភាពបៃតង» ដោយផ្តោតលើយុទ្ធសាស្រ្តសំខាន់ទី១ ការពង្រីកចលនាដាំឈើ និងទី២៖ ការជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងទី៣ ការអភិវឌ្ឍជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងមានការអភិវឌ្ឍន៍ជីវភាពកាន់តែប្រសើរ។ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ បន្ថែមពីការដាក់ចេញនូវការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថានបាន បង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតប មានភាពលឿនរហ័ស ច្បាស់លាស់ និងធ្វើការអន្តរាគមន៍ចំគោលដៅ ធ្វើការទប់ស្កាត់និងបង្រ្កាបបទល្មើស នៅតាមតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន បានផ្តល់ផែនទីរូបភាពពីផ្កាយរណប លើបណ្តាទីតាំងចំណុចសង្ស័យ មានការកាប់រានព្រៃឈើ ជូនរដ្ឋបាលខេត្ត គណៈកម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អង្គភាពប្រឆាំងអំពើពុករលួយ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដើម្បីពិនិត្យតាមដាន និងចាត់វិធានការតាមបញ្ញត្តិក្រមបរិស្ថាននិងធនធានធម្មជាតិ និងនីតិវិធីច្បាប់ លើកកម្ពស់បច្ចេកវិទ្យាល្បាត តាមរយៈការផ្តល់ផែនទីរូបភាពផ្កាយរណប និងបណ្តាទីតាំងចំណុចសង្ស័យ មានការកាប់រានព្រៃឈើ និងដ្រូនក្នុងការពិនិត្យតាមដាន និងចាត់វិធានការច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា

2026/01/04 03:38:55 pm        583
‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦។‎សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ និងតាមជួយប្រោសព្រំពរជ័យដល់វីរៈកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើង ការពារទឹកដីពី ខ្មាំងសត្រូវ ពិសេសក៏បានឧទ្ទិសកុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស កសាងប្រាសាទ វីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងការពារបូរណភាពទឹកដីកម្ពុជា និងសូមមានសុខសន្តិភាពជានិច្ចនិរន្តរ៍ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងគ្រប់ក្រុមគ្រួសារប្រជាពលរដ្ឋខ្មែរគ្រប់រូប។‎បន្ទាប់មកទៀត សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញទស្សនាគំនូរ «សិល្បៈដើម្បីសន្តិភាព-Art for Peace» ដែលគូរដោយ វិចិត្រករជាង៥០នាក់មកពីខេត្តផ្សេងៗគ្នានៃប្រទេសកម្ពុជា បានរួមគ្នារចនាគំនូរខ្នាតយក្សមួយផ្ទាំងចំកណ្តាលក្រុងសៀមរាប មានប្រវែង៣០ម៉ែត្រ និងទទឹង៥ម៉ែត្រ។ គំនូរនេះរៀបរាប់ពីទុក្ខលំបាករបស់ប្រជាជនខ្មែររងគ្រោះដោយសារសង្គ្រាម បង្ហាញពីការបាត់បង់សមាជិកក្រុមគ្រួសារ ភៀសខ្លួន ធ្វើឱ្យក្មេងៗ មិនបានរៀនសូត្រ។ ក្រៅពីនេះមន្ទីរពេទ្យ, វត្តអារាម, សាលារៀនមួយចំនួនត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាង៕

ដើម្បីលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ ក្រសួងការងារ បានរៀបចំការបណ្តុះបណ្តាល​ពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ជូនដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ

2026/01/04 03:15:22 pm        550
ពេញមួយឆ្នាំ ២០២៥កន្លងទៅនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ដោយមានសិក្ខាកាមចូលរួមជាង ៣ពាន់នាក់។ នាយកដ្ឋានពេទ្យការងារ បានឱ្យដឹងថា នាយកដ្ឋានរបស់ខ្លួន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី សុវត្ថិភាព និងសុខភាពការងារ និងវិជ្ជាសង្រ្គោះបឋមចំនួន ១៦១វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន ៣ ២៣៣នាក់ ដោយមានស្ត្រីចំនួន ១ ៣៤៨នាក់។ ក្នុងនោះដែរ នាយកដ្ឋាន ក៏បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូពេទ្យសហគ្រាស និងបុគ្គលទទួលបន្ទកផ្នែកសុវត្ថិភាព និងសុខភាពការងារចំនួន ៣វគ្គ ដោយមានអ្នកចូលរួមសរុបចំនួន ១៧០នាក់ ដោយមានស្ត្រី ៩៧នាក់។ បន្ថែមពីលើនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ចុះបណ្តុះបណ្តាលដល់អ្នកគ្រប់គ្រងធនធានមនុស្ស រដ្ឋបាល គិលានុប្បដ្ឋាក និងអ្នកគ្រប់គ្រងអនុលោមភាព នៃសហគ្រាស ក្រុមហ៊ុន រោងចក្រដែលជាសមាជិករបស់សមាគមតាមបណ្តារាជធានី-ខេត្តសរុបចំនួន ៩លើក រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យដែលមានអ្នកចូលរួមសរុបចំនួន ៤១៩នាក់។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់និយោជក កម្មករ-និយោជិត និងសាធារណជន ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈផ្សេងៗ។លោកបានបន្ថែមថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ក៏ដើម្បីចូលរួមចំណែកធានាអនុលោមភាពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ក៏ដូចជាបង្កើតវប្បធម៌សុវត្ថិភាពនៅកន្លែងធ្វើការ ផងដែរ៕

ក្រសួងកសិកម្មសម្របសម្រួលការចុះកិច្ចសន្យារវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ នៅខេត្តកំពង់ធំ

2026/01/04 03:01:50 pm        444
កិច្ចសន្យាបន្ថែមទំហំជិត៧លានដុល្លារ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀតនៅខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូបនិងស្រូវស្រង៉ែស្រាលនៅលើផ្ទៃដីប្រមាណ៦០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុបដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតងកើនដល់ជាង៤មុឺនតោន ស្មើនឹង៩,២លានដុល្លារ។ រហូតមកដល់ពេលនេះ ក្រសួងកសិកម្មបានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុងជូនដល់សហគមន៍កសិកម្មទំនើបដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួលឱ្យកសិករជាសមាជិកប្រមាណ២០០០គ្រួសារទទួលបានកម្ចីដើមទុនដែលមានការប្រាក់ទាប សម្រាប់ការធ្វើផលិតកម្មស្រូវលើផ្ទៃដីជិត១៥០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕

អភិបាលខេត្តកំពតជួបសំណេះសំណាលជាមួយគ្រួសារ និង​វីរយុទ្ធជន​ដែល​ត្រូវ​បាន​ទាហាន​ថៃ​ចាប់ និងដោះលែងឱ្យវិលត្រឡប់មកកម្ពុជាវិញ

2026/01/04 02:52:04 pm        456
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយគ្រួសារ និងវីរយុទ្ធជន ម៉ឺន ងៀន ដែលជាយុទ្ធជនមួយរូបក្នុងចំណោម ១៨រូប ជាកងទ័ពជួរមុខដែលត្រូវបានទាហានថៃចាប់ និងដោះលែងឱ្យវិលត្រឡប់មកកម្ពុជាវិញ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការត្រេកអរ និងក្តីរំភើបជាមួយក្រុមគ្រួសារ និងវីរយុទ្ធជន ម៉ឺន ងៀន ដែលបានវិលត្រឡប់មកជួបជុំសមាជិកគ្រួសារវិញ ហើយឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសុខទុក្ខរបស់បងប្អូនវីរកងទ័ព និងប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែមានកិច្ចចង្អុលការឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរកងទ័ព ក៏ដូចជាពលរដ្ឋភៀសសឹក។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរដល់ស្មារតីរបស់វីរកងទ័ព និងបានផ្តល់នូវការលើកទឹកចិត្តដល់ក្រុមគ្រួសារឱ្យបន្តខិតខំបំពេញភារកិច្ច និងរស់នៅដោយសុខដុមរមនា ហើយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត តែងតែនៅក្បែរ និងយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមរបស់បងប្អូនកងទ័ព និងប្រជាពលរដ្ឋជានិច្ច។ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានគូសបញ្ជាក់ថា ក្រោយមានការប៉ះទង្គិចរវាងកម្ពុជា-ថៃ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធី ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនវីរយុទ្ធជនទាំង ១៨រូបត្រូវបានដោះលែងមកវិញ ដែលនេះជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅកាតព្វកិច្ចចំនួនបី គឺ៖ ១-ការធានាអាយុជីវិត, ២-ការធានាសុខសុវត្ថិភាព, និង៣-ការស្វែងរកសេរីភាព ជូនបងប្អូនវីរយុទ្ធជនយើង។ មិនតែប៉ុណ្ណោះ ក៏បានបង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីភាពរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសក្នុងការគាំទ្រដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក តាមរយៈការបរិច្ចាគជាថវិកា សម្ភារៈ ស្បៀងអាហារ ក្នុងស្មារតីពលរដ្ឋជួរក្រោយតែងតែគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កងទ័ពជួរមុខជានិច្ច។សូមបញ្ជាក់ថា សកម្មភាពនេះបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់រដ្ឋបាលខេត្តកំពត ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់មន្ត្រីក្រោមឱវាទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមព្រំដែន៕

រោងស្នាក់នៅចំនួន១០០​រោង ជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត​ ត្រូវបានក្រុមការងារតម្លេីងសម្រាប់បងប្អូនភៀសសឹកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប

2026/01/04 02:39:27 pm        773
នៅថ្ងៃទី៤ខែមករា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលនៃគណ:អភិបាលខេត្ត លោក ឌុច គិមដម នាយករងរដ្ឋបាលខេត្ត និងក្រុមការងារគណ:កម្មការគ្រប់គ្រងមណ្ឌលភៀសសឹកវត្តជ្រោយនាងងួន បានដឹកនាំបងប្អូនភៀសសឹករៀបចំតម្លើងរោងស្នាក់នៅចំនួន១០០រោង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត​ ដេីម្បីរៀបចំបងប្អូនបានស្នាក់នៅឱ្យសមរម្យក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ជាមួយគ្នានេះ​ បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត​ ដែលបានគិតគូរខ្ពស់ទាំងការផ្គត់ផ្គង់អាហារ​​ សុខភាព​ និងការស្នាក់នៅឱ្យបានសមរម្យដូចការរៀបចំតម្លេីងរោងស្នាក់នៅនាពេលនេះ។

រដ្ឋបាលខេត្តកណ្ដាល បើកការដ្ឋានសាងសង់សួនច្បារស្ទឹងព្រែកត្នោតឱ្យស្អាត សម្រាប់​ពលរដ្ឋ​លេង​កម្សាន្ត

2026/01/04 02:25:09 pm        454
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើក​ការដ្ឋាន​គម្រោង​ស្ថាបនា​កែ​លម្អ​ច្រាំង​ស្ទឹងព្រែកត្នោតឲ្យប្រែក្លាយបែបស៊ីវីល័យ ស្រស់ស្អាត និងទាន់សម័យ និងជាទី​កន្លែង​កម្សាន្ត​របស់​ប្រជាពលរដ្ឋទូទៅ នៅក្នុងក្រុងតាខ្មៅផងដែរ។ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោត ក្រោម​អធិបតីឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ បានធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន ក្នុងការអនុវត្តគម្រោងកែលម្អស្ថាបនាសាងសង់ច្រាំងស្ទឹងនេះ ឱ្យទទួលបានជោគជ័យ និងមានសេចក្ដីសុខគ្រប់ៗគ្នា។តាមមន្ត្រីជំនាញបច្ចេកទេសបានឱ្យដឹងថា៖ គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ ក្នុងនោះបានរៀបចំចំនួន៣ ថ្នាក់ ដោយថ្នាក់ទី១ មានរៀបចំផ្លូវថ្មើរជើងដើរកំសាន្តក្នុងសួន ផ្លូវជិះកង់ និងរត់ហាត់ប្រាណ សួនបៃតង់ រក្សាដើមឈើដែលមានស្រាប់ខ្លះ និងដាំបន្ថែមដើមឈើថ្មីតាមសួន សួនកំសាន្តកុមារ  កន្លែងហាត់ប្រាណសំរាប់មនុស្សចាស់  កន្លែងអង្គុយលំហែតាមសួន  អាហារដ្ឋាន (Food Court) សម្រាប់ចំនួន ២២តូប  អំពូលភ្លើងបំភ្លឺផ្លូវ និងបំភ្លឺតាមសួនសាធារណៈ  ចំណតរថយន្តក្រុង  ចំណតរថយន្ត  ចំណតម៉ូតូ។   ថ្នាក់ទី២ មានរៀបចំ៖ ជម្រាលសម្រាប់ជនពិការ  ផ្លូវដើរកំសាន្តថ្មើរជើង អគារហាងកាហ្វេ រួមជាមួយបន្ទប់ទឹកសាធារណៈមួយកន្លែង  បន្ទប់ទឹកសាធារណៈ ២ កន្លែង  សួនស្មៅ និងរុក្ខជាតិតូចៗ ជណ្តើរ រង្គសាលសម្រាប់អង្គុយលេង   ឆ័ត្រដែក ដែលមានទម្រង់ដូចផ្សិត និងមានកន្លែងអង្គុយជ្រកពីក្រោម  អំពូលភ្លើងបំភ្លឺតាមសួន។  ថ្នាក់ទី៣ មានរៀបចំ៖ជម្រាលសម្រាប់មនុស្សចាស់ និងជនពិការ  ផ្លូវដើរកំសាន្តថ្មើរជើង  សួនរុក្ខជាតិតូចៗ រួមជាមួយកន្លែងអង្គុយលំហែមាត់ទឹក បង្កាន់ដៃបេតុង និង ដែក  អំពូលភ្លើងសូឡាបំភ្លឺតាមបង្កាន់ដៃច្រាំងស្ទឹង ដែលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅចុងឆ្នាំ២០២៦ ខាងមុខនេះ៕ អត្ថបទ៖ សៅ យ៉ាម៉ង់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM