ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ចំណុចខ្លាំង និងរឹងមាំចំនួន៤ចំណុច ដើម្បីឈានទៅ​ដោះស្រាយ​បញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងដោយយុត្តិធម៌នាពេលខាងមុខ

2026/01/04 12:26:19 pm        395
ភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន គូសបញ្ជាក់ចំណុចខ្លាំង និងរឹងមាំចំនួន៤ចំណុចដើម្បីឈានទៅដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងដោយយុត្តិធម៌នាពេលខាងមុខ។ ឯកឧត្តមបានថ្លែងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក និងសូមបញ្ជាក់ជូនដែរថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ទន្ទឹមនឹងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិនូវចំណុចខ្លាំងនិងរឹងមាំដែលជាក្តីសង្ឃឹមរបស់យើងក្នុងការឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយយុត្តិធម៌នាពេលខាងមុខដូចតទៅនេះ៖ទី១៖ ជំហរការទូតច្បាស់លាស់និងចាស់ទុំរបស់ថ្នាក់ដឹកនាំយើងតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរហូតដល់ជំនាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺមិនដែលប្រែប្រួលនោះគឺ ការដោះស្រាយបញ្ហាដោយប្រើប្រាស់យន្តការការទូតដោយផ្អែកលើច្បាប់អន្តរជាតិ។ ជម្រើសនយោបាយការទូតបែបទន់ភ្លន់តែម៉ឺងម៉ាត់នេះត្រូវបានប្រើប្រាស់យ៉ាងសកម្ម។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ជំហរការទូតបែបសន្តិសហវិជ្ជមានដើម្បីរួមរស់ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់លើពិភពលោក គឺជាជំហរដែលស្របទាំងស្រុងជាមួយជំហររបស់សហគមន៍អន្តរជាតិ។ ទី២៖ ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា មានមូលដ្ឋានច្បាស់លាស់និងរឹងមាំដែលការពារដោយច្បាប់អន្តរជាតិពីព្រោះខ្សែព្រំដែនរវាងកម្ពុជានិងថៃ គឺជាខ្សែព្រំដែនអន្តរជាតិដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ដែលផ្អែកលើអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ នេះគឺជាមូលដ្ឋានដ៏រឹងមាំនិងច្បាស់លាស់សម្រាប់ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយើងដែលអាចនិយាយបានថា កម្ពុជាមានប្លង់រឹងដែលការពារដោយច្បាប់អន្តរជាតិ ដែលគ្មានអ្នកណាអាចបំពានបានឡើយ។ទី៣៖ តាមរយៈប្រតិកម្មរបស់បណ្តាប្រទេសនានាទាំងឡាយ រាប់ទាំងបណ្តាប្រទេសមហាអំណាច និងអង្គការសហប្រជាជាតិផង សុទ្ធតែបានសម្តែងការគាំទ្រដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ដើម្បីកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ) ក៏ដូចជាដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ទាំងមូល។ អាចនិយាយបានថា សហគមន៍អន្តរជាតិឈរនៅជាមួយជំហររបស់កម្ពុជា។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ជំហរនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំយើងពិតជាត្រឹមត្រូវនិងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិទាំងស្រុង។ ទី៤៖ កម្លាំងជំរុញដ៏រឹងមាំនិងខ្លាំងក្លាបំផុតដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែលបាននិងកំពុងផុសត្រដែតឡើងដូចទឹកបាក់ទំនប់នាពេលនេះគឺ មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេស។ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំរបស់យើងទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្តែងមោទនភាព និងភាពស្ញប់ស្ញែងយ៉ាងក្រៃលែងចំពោះទឹកចិត្តស្នេហាជាតិដ៏ខ្លាំងក្លានិងរឹងមាំបំផុតរបស់ព្រះសង្ឃ មន្ត្រីរាជការ វីរៈកងទ័ពនិងវីរៈកងកម្លាំងនគរបាលជាតិដ៏អង់អាចក្លាហាននិងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីប្រឆាំងនឹងការបំពាន ទន្ទ្រានកាន់កាប់ដោយកម្លាំងយោធាពីសំណាក់យោធាថៃ។ នេះគឺជាកម្លាំងចលករសំខាន់និងធំធេងណាស់សម្រាប់ការពារទឹកដីយើង។សរុបមកវិញ កត្តាអំណោយផលទាំងឡាយនៅក្នុងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីដោយផ្អែកលើការទូតនិងច្បាប់អន្តរជាតិយើងមាននៅក្នុងដៃអស់ហើយនោះគឺ នយោបាយការទូតដ៏ត្រឹមត្រូវនិងសកម្មរបស់រាជរដ្ឋាភិបាលក៏មានហើយ។ ឯកសាររឹងមាំដែលការពារដោយច្បាប់អន្តរជាតិដែលជាប្លង់រឹងរបស់កម្ពុជាក៏យើងមាន។ ជំហររបស់សហគមន៍អន្តរជាតិក៏ឈរជាមួយជំហររបស់រាជរដ្ឋាភិបាល ក៏យើងមាន។ ចំណែកឯកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំក៏យើងមានដែរ ខណៈដែលកម្ពុជានិងថៃបានឯកភាពប្រើប្រាស់យន្តការដែលមានស្រាប់ និងដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន ដូចមានចែងក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥។ ដូច្នេះ ផ្លូវដែលយើងកំពុងដើរឈានទៅការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គឺជាផ្លូវដែលយើងត្រូវមានសុទិដ្ឋិនិយមបំផុត។ជាចុងក្រោយ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមទាក់ទាញចំណាប់អារម្មណ៍បងប្អូនជនរួមជាតិថា អ្នកដែលចង់បានទឹកដីយើងបាននិងកំពុងប្រើវិធីគ្រប់បែបយ៉ាងដើម្បីបំបែកបំបាក់កម្លាំងសាមគ្គីឯកភាពជាតិដ៏រឹងមាំរបស់យើងពីព្រោះពួកគេយល់ឃើញថា ទាល់តែពួកគេបំបែកកម្លាំងដ៏រឹងមាំនេះបានទើបគេងាយស្រួលក្នុងការសម្រេចមហិច្ឆតាបំពាន ទន្ទ្រានទឹកដីយើង។ ស្របពេលជាមួយគ្នានោះ ក៏មានក្រុមប្រឆាំងជ្រុលនិយមខ្មែរមួយក្តាប់តូចដែលរស់នៅក្រៅប្រទេសក៏បានធ្វើខ្លួនជាអ្នកបម្រើយ៉ាងសកម្មឱ្យសង្គ្រាមចិត្តសាស្ត្ររបស់ប្រទេសដែលកំពុងបំពាន និងទន្ទ្រានកាន់កាប់ទឹកដីកម្ពុជា។ប៉ុន្តែ ជាភ័ព្វសំណាងដែលបងប្អូនប្រជាពលរដ្ឋយើងចេះបែងចែកអាក្រក់និងល្អ សនិងខ្មៅ ហើយបានផាត់ចេញភ្លាមដោយស្វ័យប្រវត្តិនូវសង្គ្រាមចិត្តសាស្ត្រដ៏អាក្រក់នេះមិនឱ្យចូលមកបំពុលសតិអារម្មណ៍របស់ខ្លួនបានឡើយ។ សូមបងប្អូនចងចាំថា កម្លាំងសាមគ្គីឯកភាពជាតិដើម្បីការពារប្រយោជន៍ជាតិ គឺជាកត្តាចម្បងជាងគេបង្អស់ដែលយើងត្រូវប្រើនៅក្នុងដំណាក់កាលនេះ និងផ្តល់ទំនុកចិត្តទាំងស្រុងទៅលើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំយើងដែលមានជំហរយ៉ាងប្តូរផ្តាច់និងច្បាស់លាស់បំផុតក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីឱ្យបានតាមផ្លូវការទូតនិងច្បាប់អន្តរជាតិ។ នេះជាក្តីសង្ឃឹមនិងជាផ្លូវដ៏ត្រឹមត្រូវដែលយើងត្រូវរួមគ្នាឆ្ពោះទៅរកដំណោះស្រាយដ៏ត្រឹមត្រូវនិងយុត្តិធម៌បំផុតសម្រាប់ជាតិយើង៕

កម្ពុជាប្តេជ្ញាចិត្តឥតងាករេលើការដោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនជាមួយថៃ

2026/01/04 11:44:37 am        319
តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋ​មន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់​ជា​ថ្មី​ថា​ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥត​ងាករេចំ​ពោះ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធីចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាមួយប្រទេស​ជិត​ខាង​ទាំង​អស់​តាម​រយៈ​មធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយប្តេជ្ញាចិត្ត​ជា​ដាច់​ខាត​ចំពោះ​ការ​ប្រកាន់​ជំហរ​ជាគោលការណ៍ថា «ខ្សែព្រំដែនមិនត្រូវបាន​ផ្លាស់​ប្តូរ​តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្លាំ​ង​នោះ​ឡើយ​»។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បង្ហាញជំហររបស់កម្ពុជាជាថ្មីថា កម្ពុជា​តវ៉ា​ចំពោះ​ការ​រំលោភ​បំពាន​របស់​ថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនៅតំបន់​ខ្លះ​យោធា​ថៃ​ចូល​ហួស​ពី​ខ្សែ​បន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ខណៈក្នុងអំឡុង​ពេល​ប្រតិបត្តិការ​យោធា​ទ្រង់​ទ្រាយ​ធំ​ចាប់​ពីថ្ងៃទី៧ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងប្រដាប់​អាវុធ​ថៃ​បាន​បើក​ប្រតិបត្តិការ​វាយ​លុកផ្នែកយោធាដែលបានគិតទុកមុន និងជាប្រព័ន្ធលើទីតាំង​ជា​ច្រើន​តាម​បណ្តោយ​ព្រំដែន​ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសំរុកចូលទន្ទ្រាន កាន់កាប់ និង​ឈរជើងគ្រប់គ្រងជាក់ស្តែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា។អ្នក​នាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា កម្ពុជា​សង្ឃឹម​ថា​សហគមន៍​អន្តរជាតិ​នឹង​ជួយ​ជំរុញ​ប្រទេស​ថៃ​ឱ្យ​ដោះស្រាយជម្លោះព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោម​សន្ធិ​សញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជា និងថៃ​មាន​ព្រំដែន​គោក​អន្តរជាតិ​ដែល​ត្រូវ​បាន​កំណត់តាមផែនទីដែលត្រូវបានផលិតឡើងដោយអនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និង​សន្ធិសញ្ញាឆ្នាំ១៩០៧។ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជា និង​ថៃ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កំណត់ខ្សែបន្ទាត់ព្រំដែនរវាងបង្គោលព្រំដែនដែលបានបោះរួចហើយ៕

ក្រសួងបរិស្ថាននៅឆ្នាំ២០២៥ បានទប់ស្កាត់ទឹកកខ្វក់បានចំនួនជាង ២០លានម៉ែត្រគូប ពីក្នុងរោងចក្រចូលប្រភពទឹកធម្មជាតិ

2026/01/04 11:35:46 am        280
ក្រសួងបរិស្ថាន ក្នុងពេញ១ឆ្នាំ២០២៥ បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានានៅកម្ពុជា មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជា បានចំនួន ២០ ០៧៤ ២៨៣ ម៉ែត្រគូប។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាក្រសួងបរិស្ថានបានតាមដាន ត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ពីក្រុមហ៊ុននិងរោងចក្រ ចូលតំបន់ទឹកសាធារណៈ អនុលោមតាមស្តង់ដារ បានប្រមាណ២លាន ម៉ែត្រគីបក្នុង១ខែៗ។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា សមិទ្ធផល ដែលសម្រេចបាននាពេលនេះ គឺការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសពី ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ក្នុងការគោរពច្បាប់ ជាពិសេសការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ បង្ហាញពីតម្លាភាពប្រសិទ្ធភាពក្នុងការគ្រប់គ្រងបរិស្ថាន និងជំរូញឱ្យមានការប្រកួតប្រជែងស្មើភាពក្នុងវិស័យឧស្សហកម្មនៅកម្ពុជា។ សូមបញ្ជាក់ថា ដើម្បីធានាភាពស្អាតនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញការពង្រឹងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ក្នុងនោះក្រុមហ៊ុន សហគ្រាស និងរោងចក្រដែលមានសក្តានុពលប្រភពបំពុល ធានាការប្រកួតប្រជែងស្មើភាព និងបង្កើនជំនឿទុកចិត្តលើផលិតកម្មស្អាត ត្រូវអនុវត្តតាមច្បាប់កម្ពុជា ដំឡើងឧបករណ៍ស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីតាមដានការបញ្ចេញសំណល់រាវ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើភាពស្អាត ក្នុងភាពស្អាតក្នុងទឹក ស្របតាមការអនុវត្តគោល នយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ និងលើការគ្រប់គ្រងគុណភាពទឹក ប្រកបដោយចីរភាព សម្រាប់ការអភិរក្សជីវៈចម្រុះនៅក្នុងទឹក និងការពារសុខភាពសាធារណៈ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ ដែលបានអនុវត្តច្បាប់ និងបានបំពាក់ឧករណ៍ស្វ័យត្រួតពិនិត្យ តាមបណ្តាទីតាំងរបស់ខ្លួន និងជំរុញកិច្ចសហការថែមទៀតជាមួយទីតាំងផលិតកម្មដែលមានសក្តានុពលបំពុល ចូលរួមអនុវត្តច្បាប់នៅកម្ពុជាសំដៅរក្សាភាពស្អាត ធានាសុវត្ថិភាព និងសុខភាពកម្មករ និងប្រជាពលរដ្ឋ នៅក្បែរប្រភពទឹកនិងតំបន់ឧស្សាហកម្ម។ បច្ចុប្បន្ន ក្រុមហ៊ុន រោងចក្រ និងសហគ្រាសចំនួន ៥៤ ទីតាំង បានដំឡើងដំឡើងឧបករណ៍ស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីតាមដានការបញ្ចេញសំណល់រាវនៅក្នុងឆ្នាំ២០២៥។ ក្រុមហ៊ុន រោងចក្រ និងសហគ្រាសមួយចំនួនទៀត បានចុះកិច្ចសន្យា និងត្រៀមដំឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៦។ សូមបញ្ជាក់ថា ទិន្នន័យដែលប្រមូលបាន ពីឧបករណ៍ស្វ័យត្រួតពិនិត្យ ត្រូវបានបញ្ជូនទៅប្រព័ន្ធគ្រប់គ្រង របស់ក្រសួងដោយស្វ័យប្រវត្តិ ហើយនៅក្នុងករណីខុសបច្ចេកទេសណាមួយ ឧបករណ៍ផ្ញើព័ត៌មាន ក៏ជាការជូនដំណឹងទៅកាន់ក្រសួងបរិស្ថានភ្លាមៗ និងក្រុមការងារអាចចុះអន្តរាគមន៍បានទាន់ពេលវេលា៕

មន្ត្រីជំនាញជលផលលែងត្រីរាជមួយក្បាលទម្ងន់ ៦៣គីឡូក្រាម ចូលទន្លេមេគង្គវិញ​ក្រោយ​ទទួល​បាន​ពី​ប្រជានេសាទ និងដាក់ឈ្មោះ «រំដួលកងមាស» មានលេខកូដ ០៣៩

2026/01/04 10:37:41 am        711
ដោយមានការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត នៅវេលាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញ​ដឹកនាំកម្លាំងរដ្ឋបាលជលផលកំពង់ចាម កំណត់អត្ត​សញ្ញាណ​ត្រី​រាជ​មួយ​ក្បាល​ដែល​ប្រជា​ពលរដ្ឋ​នេសាទបាន ដោយប្រើឧបករណ៍ម៉ាញ់នៅទន្លេមេគង្គ ត្រង់ចំណុចភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម មុននឹងធ្វើការលែង។សកម្មភាពនេះមានការចូលរួម និងអមដំណើរដោយរដ្ឋបាលជលផលកំពង់ចាម ក្រុ​ម​ការងារ​បច្ចេក​ទេស​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោង​អច្ឆរិយភាព​នៃ​ទន្លេមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយ​អាជ្ញាធរ​ស្រុក​កង​មាស​ អាជ្ញាធរឃុំរកាគយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាគយ។ក្រោយការពិនិត្យត្រីរាជមួយក្បាលនេះ មានភេទញី ដោយឱ្យឈ្មោះថា រំដួលកងមាស មានប្រវែង ១៨៦​សង់ទីម៉ែត្រ ទម្ងន់ ៦៣ គីឡូក្រាម និងពាក់ស្លាករដ្ឋបាលជលផល លេខកូដ ០៣៩ នេសាទ​បាន​នៅតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្រោយកំណត់អត្តសញ្ញាណរួច ក្រុមការងារ និង​មន្ត្រី​ជំនាញ​ជល​ផល​បាន​លែង​ត្រី​រាជនេះ​ចូល​ក្នុង​ទន្លេ​មេគង្គវិញ។ នាឱកាសនោះដែរឯកឧត្តមអនុរដ្ឋលេខាធិការ បានអំពាវនាវ​ដល់​ប្រជានេសាទ​ទាំង​អស់​បើ​នេសាទ​បានត្រីប្រភេទកម្រដូចជា ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់។ល។ សូមជូនដំណឹង​មក​ខណ្ឌ​រដ្ឋបាល​ជល​ផលខេត្ត ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមការងារមកលែងតាមបច្ចេកទេស៕

ឯកឧត្តម នេត្រ ភក្ត្រា៖ សារព័ត៌មាន​នានានៅ​លើ​ពិភព​លោក​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​យោធា​ថៃ​បាន​រំលោភបំពាន​​លើទឹកដីកម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមាន

2026/01/04 10:13:23 am        1668
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សារព័ត៌​មាន​នានា​នៅ​លើ​ពិភព​លោក​បាន​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អំពី​យោធា​ថៃ​បាន​រំ​លោភ​​​បំពាន​​មក​លើទឹកដី​កម្ពុជា​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ដោយបានដាក់កុងតឺន័រ រាយបន្លាលួស និងដាក់ទងជាតិលើទឹកដីកម្ពុជា និង​ប្រកាស​ថា​ជាទឹកដីខ្លួនទៅវិញ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ ​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួងព័ត៌មាន​បានថ្លែងថា នៅថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ​២០២៦ សារព័ត៌​មាន​នានា​នៅ​លើ​ពិភព​លោក​បាន​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អំពី​យោធា​ថៃ​បាន​រំ​លោភ​​​បំពាន​​មក​លើ​ទឹក​ដី​កម្ពុជា​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ដោយបានដាក់កុងតឺន័រ រាយបន្លាលួស និងដាក់ទងជាតិលើទឹកដីកម្ពុជា និង​ប្រកាស​ថា​ជា​ទឹក​ដីខ្លួន​ទៅវិញ​។ ឯកឧត្ដមបន្តថា សារព័ត៌មាន​នានា​បាន​ដក​ស្រង់​ខ្លឹម​សារ​នៃ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ដែ​ល​បញ្ជាក់​ពី​ការ​ឈ្លាន​ពាន​របស់​យោធា​ថៃមកលើទឹកដីកម្ពុជា។ ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃ ក្រោយ​បទ​ឈប់​បាញ់​ និងវាយកម្ទេចផ្ទះសម្បែងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធ ជាការ​រំលោភ​យ៉ាង​ជាក់​ច្បាស់​ចំពោះ​គោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និង​ច្បាប់​សិទ្ធិ​មនុ​ស្ស​អន្តរជា​តិ​។ សារព័ត៌​មាន​បាន​លើក​ឡើង​ពី​ផែន​ការ​ថៃ​ដែល​ភ្ជាប់​តំបន់​មួយ​ចំនួន​របស់​កម្ពុជា​ទៅ​នឹង​ទឹក​ដី​របស់​ខ្លួនដោយខុសច្បាប់។ ឯកឧត្ដមបានបន្តទៀតថា តាមរយៈអត្ថបទដែលសរសេរដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP ត្រូវ​បាន​សារព័ត៌មាននានាយក​ទីផ្សព្វផ្សាយបន្តដូចជា South China Morning Post, CNA, The Strats Times, Barrons, Inquirer, UCA News, WION ជាដើម។ សារ​ព័ត៌​មាន​បែប​ប្រពៃ​​និង​បែប​ថ្មី​ក្នុងស្រុកក៏មានការចុះព្រោងព្រាត់ដែរ។ឯកឧត្ដម នេត្រ ភក្ត្រា បានរំលេចផងដែរថា ចំពោះមុខនេះ អ្នក​សារ​ព័ត៌​មាន​ជើង​ចាស់​របស់​ថៃ​ម្នាក់​​បានព្រមានដល់ថៃថា «…. ប៉ុន្តែ​ថៃ​អាច​ចាញ់​សង្គ្រាម​ក្នុង​ក្រសែភ្នែកអន្តរជាតិ។ ថៃ​ត្រូវ​បាន​មើល​ឃើញ​ថា​​​ជា​អ្នក​ឈ្លាន​ពាន​គេ​ និង​ជា​តួ​អាក្រក់​។ កាសែត Aljazeera ជាសារព័ត៌មានធំៗ ៣ នៅ​លើ​ពិភពលោក (CNN, BBC) ដែលមានអ្នកទស្សនាច្រើននៅលើពិភពលោក បាន​រាយ​ការណ៍​ថា​ ថៃបានប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកដែនដីកម្ពុជា»។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន «ពួកគេមិនអាចកុហកពិភពលោកបានទេ! ការពិតសម្លាប់ការមិនពិត!»

ឯកឧត្តម ជួន ណារិន្ទ និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព និង​កង​នគរបាល​ដែល​រង​របួស​ក្នុង​សមរភូមិប្រយុទ្ធកន្លងមក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

2026/01/04 09:39:07 am        528
កាលពី​រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការ​រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ផ្ទាល់​ជា​មួយ​វីរកងទ័ព និងវីរកងនគរបាលកម្ពុជា ដែលបានរងរបួសក្នុងសមរភូមិប្រយុទ្ធកន្លងមក ក្នុង​នោះក៏​មានវីរកងទ័ពប្រចាំទិសប្រាសាទព្រះវិហារ ឈ្មោះបេ សុផាត ដែលបានរង​របួស​ភ្នែក​ទាំង​សង​ខាង​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ទទួល​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ នាមន្ទីរពេទ្យព្រះអង្គដួង ។ក្នុងគ្រាដែលវីរយុទ្ធជន បេ សុផាត កំពុង​ទទួល​ការ​ព្យាបាល​យ៉ាង​យកចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូពេ​ទ្យ​ជំនាញ រូបគាត់បានផ្តែផ្តាំផ្ញើតាមរយៈលោកជំទាវ លីម ដារ៉ែន ដែលជាភរិយាឯកឧត្តមជួន ណារិន្ទ គ្រាដែលលោកជំទាវ និងកូនប្រុសបានចុះទៅសួរសុខទុក្ខលើកទី១ នៅថ្ងៃទី០២ ខែមករា ឆ្នាំ​២០២៦ ដោយប្រាប់ថា រូបគាត់ (បេ សុផាត) ចង់ជួប នឹងស្តាប់លឺសម្លេងឯកឧត្តម ជួន ណារិន្ទ​ដោយ​ផ្ទាល់ម្តងទៀតខ្លាំងណាស់ ព្រោះគាត់ធ្លាប់បានជួបមុខឯកឧត្តមផ្ទាល់បានតែម្តង គ្រា​ដែល​ឯកឧត្តមស្នងការ និងលោកជំទាវ រួមទាំងក្រុមការងារ ចុះទៅសួរសុខទុក្ខវីរកងទ័ព និង​កង​នគរបាល​កម្ពុជា​នៅ​ទិសប្រាសាទព្រះវិហារ មុនកើតមានសមរភូមិប្រយុទ្ធគ្នាជាមួយយោធាថៃ។វីរយុទ្ធជន បេ សុផាត បានសម្តែងនូវទឹកចិត្តរំភើប និងក្តុកក្តួលក្នុងចិត្តឥតឧប្បមា ចំពោះ​ការ​ផ្តល់​វត្ត​មាន​របស់ ឯកឧត្តមជួន ណារិន្ទ ចុះទៅជួបរូបគាត់ផ្ទាល់តបតាមក្តីបំណង បើទោះ​បី​ជា​ភ្នែក​របស់​គាត់​ទាំងសងខាងត្រូវរងរបួសធ្ងន់ធ្ងរមិនអាចមើលឃើញមុខឯកឧត្តមច្បាស់ក៏ពិតមែន តែ​រូប​គាត់​ក៏​បាន​លឺសម្លេងរបស់ឯកឧត្តមជួន ណារិន្ទ និងលោកជំទាវ​យ៉ាង​ច្បាស់​ដែល​បាន​មាន​ប្រសាសន៍​ផ្តល់​ជាកម្លាំងចិត្ត លើកទឹកចិត្តដល់រូបគាត់ ពិសេសផ្តែផ្តាំផ្ញើការ​សាក​សួរ​សុខ​ទុក្ខ​ពី​ថ្នាក់​ដឹក​នាំ​កំពូលៗរបស់ជាតិ ដែលធ្វើឲ្យរូបគាត់ទទួលបានអារម្មណ៍ថា គាត់មិនបានឯកោ ឬក​ណ្តោយ​កណ្តែងនោះឡើយ គឺនៅមានប្រជាជាតិកម្ពុជា ពិសេសប្រមុខ​ថ្នាក់​ដឹក​នាំ​ប្រទេស​កំពុង​នៅ​គៀក​គាត់ និងផ្តល់ភាពកក់ក្តៅឲ្យគាត់ជាទីបំផុត ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចាត់ទុក វីរយុទ្ធជនការពារទឹកដី បេ សុផាត ជា​កង​ទ័ព​ហាន​ក្លាមួយរូប ក្នុងចំណោមកងទ័ព និងកងនគរបាលអង់អាចជាច្រើនរបស់កម្ពុជា ដែល​បាន​ពលី​ដោយ​មិន​ខ្លាច​សូម្បី​បាត់​បង់​អាយុ​ជីវិត​ដើម្បី​ការពារ​បូរណ​ភា​ព​ទឹក​ដី​កម្ពុជា​ពី​ការ​រំលោភ​បំពាន​ពី​សំណាក់​រដ្ឋបរទេសដទៃ ដោយការលះបង់នេះ ត្រូវបានពលរដ្ឋកម្ពុជាទូទាំងនគរ ក៏ដូច​ជា​ប្រមុខ​ថ្នាក់ដឹក​នាំរ​បស់ប្រទេសជាតិ មិនដែលមើលរំលងឡើយ គឺតែងតែ​កោត​ស្ញប់​ស្ញែង​បំផុ​ត​ចំពោះ​វីរ​ភាព​របស់​បងប្អូនកងទ័ព ពិសេសនោះគឺ​ការ​ចាំ​បាច់​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​កង​ទ័ព​ទាំង​អស់​ដែល​ទទួលរងរបួសក្នុងសមរភូមិប្រយុទ្ធ។ក្នុងគ្រាជាមួយគ្នាដដែលនោះ ឯកឧត្តម ជួន ណារិន្ទ និងលោកជំទាវ លីម ដារ៉ែន បាន​ផ្តាំ​ផ្ញើ​ទៅ​កាន់​វីរយុទ្ធ បេ សុផាត និងវីរកងទ័ព ក៏ដូចជាវីរកងនគរបាលដទៃទៀតដែលឯកឧត្តម និង​លោក​ជំទាវ​បាន​ជួបសួរសុខទុក្ខ សូមសម្រាកឲ្យបានច្រើន ញុំាឲ្យបានគ្រប់គ្រាន់ ស្តាប់តាម​វេជ្ជ​បញ្ជា​របស់​ក្រុម​គ្រូពេទ្យឲ្យបានត្រឹមត្រូវ និង សូមជូនពរឲ្យបងប្អូនឆាប់ជាសះពីរបួស ដើម្បីឆា​ប់​បាន​វិល​ត្រឡប់​ទៅ​លំនៅឋានជួបជុំក្រុមគ្រួសារវិញ នៅពេលខាងមុខ ៕ លីហេង

ផលប៉ះពាល់នៃសង្រ្គាមនៅតំបន់បឹងត្រកួន និងសកម្មភាពរំលោភច្បាប់អន្តរជាតិ ដោយការព័ទ្ធ​យកភូមិ​តាមរយៈការដាក់កុងតឺន័រ របស់ទាហានឈ្លានពានថៃ

2026/01/04 09:20:12 am        535
ទិដ្ឋភាព​ផលប៉ះ​ពាល់​នៃ​សង្រ្គាម​ឈ្លាន​ពានរប​ស់​ទាហាន​ថៃ​នៅ​តំ​ប​ន់​បឹង​ត្រកួន​ស្ថិតនៅក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចំនួន ៤ភូមិ គឺភូមិ​បន្ទាយ​មាន​ឫទ្ធិ ភូមិផ្លូវបំបែក ភូមិត្រពាំងសំរោង ភូមិសាមគ្គី និងសកម្មភាពរំលោភច្បាប់អន្តរជាតិ ដោយ​ព័ទ្ធ​យកភូមិតាមរយៈការដាក់កុងតឺន័រ។សកម្មភាពនេះ គឺជាការបំពានលើបូរណភាពទឹកដីកម្ពុជា បំពានកិច្ច​ព្រម​ព្រៀង​ដែល​បាន​ឯក​ភាព​គ្នា និងបំពានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ កម្ពុជា​ក៏​មិន​ទទួល​ស្គាល់​នូវ​ការ​កែ​ប្រែ​ខ្សែព្រំ​ដែន​ណាមួ​យដែ​ល​កើត​ចេញ​ពី​កា​រ​ប្រើ​ប្រាស់​កម្លាំង​ជាដាច់ខាត។ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានផ្តិតយករូបភាពនេះនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ​២០២៦។រូបថត៖ AKP

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចែកជំនួយមនុស្សធម៌របស់ចិនជូនជនភៀសសឹកចំនួន ២,៤០០គ្រួសារ

2026/01/04 09:05:10 am        403
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីចែកជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិនជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តចំនួនពីរ គឺ ខេត្តបន្ទាយមានជ័យ ចំនួន ១,២០០គ្រួសារ និងខេត្តបាត់ដំបង ចំនួន ១,២០០គ្រួសារ។នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមថ្លែងអំណរគុណជូនសាធារណរដ្ឋប្រជាមានិតចិន តាមឯកឧត្តម អគ្គរដ្ឋទូត ដែលបានបញ្ជូនជំនួយមនុស្សធម៌មកកាន់កម្ពុជា ដែលនេះជាការរួមចំណែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាល ពិសេសជនភៀសសឹកអំឡុងផ្ទុះជម្លោះព្រំដែនបានកើតឡើងកាលពីខែធ្នូកន្លងទៅ។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ទោះបីបទឈប់បាញ់បានអនុវត្ត, រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តតាមដាន និងណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹកដែលអាចបន្តជម្លៀសមកពីព្រំដែនគ្រប់ពេលវេលា។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ខណៈពេលដែលវីរកងទ័ពបានលះបង់ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺរាជរដ្ឋាភិបាលក៏មិនដែលធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបតាមមណ្ឌលសុវត្ថិភាព ជាអាទិភាពខ្ពស់បំផុត។ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថាទៀតថា ការផ្តល់ជំនួយមនុស្សធម៌របស់មិត្តចិននាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីស្មារតីមិត្តដែកថែប និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលភាគីចិនបានជួយដល់កម្ពុជាលើគ្រប់វិស័យ ពិសេសក្នុងពេលកម្ពុជាប្រឈមនឹងជម្លោះព្រំដែន។ ក្នុងឱកាសនេះ ឯកឧត្តម វ៉ាង វិនពីន បានសម្តែងក្តីរីករាយ ដែលបានចូលរួមប្រគល់សម្ភារៈជំនួយមនុស្សធ៌ម ដែលផ្តល់ដោយរដ្ឋាភិបាលចិន ជាមួយនឹងថ្នាក់ដឹកនាំនៃរដ្ឋាភិបាលកម្ពុជា ខណៈសម្ភារៈជំនួយមនុស្សធម៌ពីរដ្ឋាភិបាលចិនលើកទី២ នឹងរៀបចំបញ្ចូនកម្ពុជាផងដែរ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម វ៉ាង វិនពីន សូមជូនពរប្រជាជនដែលរងការប៉ះពាល់ដោយជម្លោះព្រំដែននឹងត្រឡប់ទៅផ្ទះវិញយ៉ាងឆាប់រហ័ស ព្រមទាំងឆ្ពោះទៅរកប្រក្រតីភាពជីវភាពរស់នៅយ៉ាងឆាប់រហ័ស។ឯកឧត្តម វ៉ាង វិនពីន បានប្រកាសថា ក្នុងនាមជាមិត្តដែកថែបនៃប្រទេសកម្ពុជា ភាគីចិននឹងគាំទ្រកម្ពុជារក្សាស្ថិរភាពនិងការអភិវឌ្ឍន៍ ឈានទៅភាពរុងរឿង និងការស្តារឡើងវិញនូវស្ថានការណ៍ឱ្យដូចពេលមុនផងដែរ។សូមជម្រាបថា ឯកឧត្តម វ៉ាង វិនពីន ធ្លាប់បានប្រកាសក្នុងពេលជំនួយមនុស្សធម៌លើកទី១ បានដល់កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ថា ចិនបន្តផ្តល់ជំនួយមនុស្សធម៌លើកទី២ ជួយជនភៀសសឹក ក្នុងទឹកប្រាក់ចំនួន ២០លានយ័ន ស្មើនឹង ២,៨លានដុល្លាអាមេរិក៕

សប្បុរសជនបន្តផ្តល់គ្រឿងឧបភោគបរិភោគជូនជនភៀសសឹក និងវីរកងទ័ពជួរមុខ​តាមរយៈ​កង​ពល​តូច ដឹកជញ្ជូនលេខ៩៩

2026/01/04 08:24:47 am        336
សប្បុរសជននានាបន្តផ្តល់ជំនួយជាគ្រឿងឧបភោគ បរិភោគជាបន្តបន្ទាប់ដល់កងទ័ពជួរមុខ និង​ជន​ភៀស​សឹក តាមរយៈកងពលតូចដឹកជញ្ជូនលេខ៩៩ ខណៈទឹកចិត្ត​សមរភូមិ​ក្រោយ​ជួយ​ដល់​សម​រភូមិជួរមុខនោះ គឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះបងប្អូនពលរដ្ឋខ្មែរ ជាក់ស្តែងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦​ម្សិល​មិញ​នេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ ព្រះតេជគុណ ឥន្ទញាណោ នួន សាវ៉ាត ជា​ព្រះ​គ្រូចៅ​អធិការ​វត្ត​អង្គមេត្រី ហៅព្រះឃ្លាំង លោកអាចារ្យ គណៈកម្មការវត្ត ព្រមទាំង អស់លោក លោកស្រី ជា​មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ទូទាំងឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង​តាម​រយៈមូលនិធិសង្គហៈវត្តអង្គមេត្រី ដែលបានចូលរួមចំណែកជួយ ឧបត្ថម្ភ នូវ​គ្រឿង​ឧប្ប​ភោ​គ បរិភោគមួយចំនួន រួមមាន អំបុក ចំនួន៣២៨.៧៥ គីឡូ ,ទឹកសុទ្ធ ១០០ យួរ, ជ្រក់​ត្រសក់​ ៥០កែវ ,ឆៃប៉ូវផ្អែម ១៥ ប្រអប់ រួមទាំង ខោ អាវ ប្រុសស្រី,សារ៉ុង, ក្រម៉ា, កន្សែង, ភួយ, កន្ទេល និងតង់តូចៗ រួមទាំងថវិកាមួយចំនួនផងដែរជូនដល់កងពលសម្រាប់ប្រើប្រាស់ ជា​ប្រយោជន៍​ជាក់​ស្តែងក្នុងអង្គភាព ជាពិសេសម្រាប់នាំយកបន្ត ទៅចែកជូនវីរៈកងទ័ពជួរមុខ ព្រម​ទាំង​ជន​ភៀស​សឹក នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងថា ទឹកចិត្តដ៏សប្បុរសធម៌​របស់​សប្បុរស​ជន​ទាំង​អស់​គ្នា​នេះ​ បានបង្ហាញយ៉ាងច្បាស់អំពី «ទឹកចិត្តសមរភូមិក្រោយ» ដោយមិនដែលបោះបង់ ឬ​មើល​រំលងសុខទុក្ខ និងវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ការពារ​អធិប​តេយ្យ​ភាព និងបូរណភាពទឹកដីកម្ពុជានោះ៕

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ និងអំណោយប្រគេនវត្តចំនួន១០វត្ត,ចែកអំណោយដល់យាយជីតាជី និងប្រជាពលរដ្ឋ នៅមជ្ឃមណ្ឌលវប្បធម៍ព្រះពុទ្ឋសាសនាកម្ពុជា​ គិរីរម្យ

2026/01/03 08:57:12 pm        327
នៅថ្ងៃទី​៣​ ខែមករា​ ឆ្នាំ២០២៦​ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងអំណោយដល់ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន១០,ចែកអំណោយដល់យាយជីតាជី ចំនួន១,២០០នាក់,ប្រគេនព្រះសង្ឃ​ចំនួន២០០អង្គ និងប្រជាជន៧៥០នាក់ ដែលពីធីនេះប្រារព្ធឡើងនៅមជ្ឃមណ្ឌលវប្បធម៍ព្រះពុទ្ឋសាសនាកម្ពុជា​ គិរីរម្យ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។ ពីធីនេះ ក៏បានរៀបចង្ហាន់ប្រគេនព្រះសង្ឃ និងរៀបចំអាហារថ្ងៃត្រង់សម្រាប់យាយជី តាជី និងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។ លោកជំទាវបានមានប្រសាន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានឧទ្ទេសកុសលផលបុណ្យទាំងអស់ដែលបានធ្វើនៅថ្ងៃនេះ ទៅដល់វីរៈកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ និងបួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន។ ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន ១២០នាក់,ចែកវ៉ែនតា និងថ្នាំបន្តក់ភ្នែកចំនួន១៥០០ និងចែករទេះរុញសម្រាប់ជនពិការចំនួន០៣គ្រឿង។ទេយ្យវត្ថុសម្រាប់១វត្តៗទទួលបាន៖១-អង្ករ១តោន២-មី៣០កេសតូច៣-ត្រីងៀត១០គីឡូក្រាម៤-សាច់ក្រក១០គីឡូក្រាម៥-សាច់ផាត់១០គីឡូក្រាម៦-ទឹកដោះគោខាប់២កេស៧-កាហ្វេ៥កញ្ចប់ធំ៨-តែ២គីឡូក្រាម៩-ស្ករស១បេ១០-អំបិល១បេ១១-ទឹកត្រី៥យួរ១២-ទឹកស៊ីអ៊ីវ៥យួរ១៣-ទឹកម្ទេស៥យួរ១៤-ទឹកសៀង៥យួរ១៥-សាប៊ូដុំ១០០ដុំតូច១៦-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត១៧-ប្រេងកូឡា១០០ដប ១៨-ប្រេងខ្យល់១០០ដប១៩-ថ្នាំពេទ្យ២០ប្រអប់២០-ស្លាដក់២០០ ២១-សាប៊ូម្ស៉ៅ១០កញ្ចប់២២-ថវិកា២លានរៀលកញ្ចប់អំណោយសម្រាប់យាយជីតាជីរួមមាន៖១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់២-ថ្នាំដុសធ្មេញ ១ទីប ៣-ច្រាសដុសធ្មេញ១៤-ប្រេងកូឡា ១ដបតូច ៥-ប្រេងខ្យល់មួយ ១ដបតូច ៦-សាប៊ូដុសខ្លួន ១ដុំតូច៧-សាប៊ូកក់សក់ ១២កញ្ចប់ ៨-សាប៊ូបោកខោអាវ ១កញ្ចប់ ៩-ក្រណាត់ស ១ដុំ ១០-ក្រមា១១១-កន្សែងធំ១១២-ភួយ១១៣-កាហ្វេ ១កញ្ចប់ធំ១៤-នំធុង ១ធុង១៥-ស្ករស ១គីឡូក្រាម ១៦-តែ១កញ្ចប់ ១៧-ទឹកដោះគោខាប់ ២កំប៉ុង១៨-ស្បែកជើងផ្ទាត់ ១គូ១៩-អង្ករ១០គីឡូក្រាម (១បាវ)២០-ថវិកា៥០,០០០រៀល។អំណោយសម្រាប់បងប្អូនប្រជាពលរដ្ឋ៧៥០គ្រួសារ ក្នុងមួយគ្រួសារៗនទទួលបាន៖ ១-ថ្នាំពេទ្យ(៤មុខ) ១ប្រអប់២-ថ្នាំដុសធ្មេញ១ទីប ៣-ច្រាសដុសធ្មេញ ១៤-ប្រេងកូឡា ១ដបតូច ៥-ប្រងខ្យល់ ១ដបតូច៦-ធូបមួស ១ប្រអប់៧-ពិល ១៨-សាប៊ូដុសខ្លួន ១ដុំ៩-សាប៊ូកក់សក់ ១២កញ្ចប់១០-សាប៊ូបោកខោអាវ ១កញ្ចប់ ១១-សំឡេងអនាម័យនារី ១ដុំ ១២-ក្រមា ១១៣-កន្សែង ១១៤-សារុង ១១៥-មុង ១១៦-ភួយ ១១៧-អង្រឹង ១ ១៨-អាវភ្លៀង ១១៩-កន្ទេល ១២០-នំស្រួយលីលី ១កញ្ចប់ធំ ២១-ទឹកដោះគោខាប់ ២កំប៉ុង ២២-ទឹកស៊ីអ៊ីវ ១យួរ២៣-អង្ករ២៥គីឡូ (១បាវ)២៤-ថវិកា ៤០,០០០រៀល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM