ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

ការខូចខាតប្រាសាទព្រះវិហារ «ការបាត់បង់មរតកមនុស្សជាតិប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីដោយអង្គការ UNESCO ក្នុងឆ្នាំ ២០០៨ កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ»

2026/01/03 09:40:16 am        602
តាមផេកផ្លូវការរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះថា យោងតាមការវាយតម្លៃគ្រឹះ និងរចនាសម្ព័ន្ធស្នូលនៃប្រាសាទបានរង្គោះរង្គើ ប្រឈមនឹងហានិភ័យនៃការដួលរលំ ដោយសារការបាញ់ប្លោងដោយចេតនា និងជាប្រព័ន្ធពីសំណាក់ទាហានថៃ។សកម្មភាពយោធានេះ មិនមែនជាការចៃដន្យឡើយ ប៉ុន្តែជាការកំណត់គោលដៅច្បាស់លាស់ លើទីតាំងសំខាន់ៗ ដែលមានប្រវែងដល់ទៅ ៨៥០ ម៉ែត្រ។ ការធ្វើបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ អនុសញ្ញា UNESCO ឆ្នាំ១៩៧២ និងអនុសញ្ញាទីក្រុងឡាអេ (Hague) ឆ្នាំ១៩៥៤ ដែលហាមឃាត់ដាច់ខាតនូវការប្រើប្រាស់សម្បត្តិវប្បធម៌ជាគោលដៅសឹក។ការបំផ្លិចបំផ្លាញនេះ មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាពកម្ពុជានោះទេ ប៉ុន្តែ​គឺ​ជាការ​បាត់បង់​មរតកវប្បធម៌រួមរបស់ពិភពលោក ដែលមិនអាចស្តារឡើងវិញបាន៕ អត្ថបទ រដ្ឋា

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកេតុមាលា

2026/01/03 09:04:52 am        180
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួង អមដោយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួង បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកេតុមាលា។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្ដែងនូវការដឹងគុណ ស្ញប់ស្ញែង និងក្តីក្ដុកក្ដួល អាណិតអាសូរដល់វីរយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្ដ និងឆន្ទៈខ្ពស់ ក្នុងការការពារបូរណភាពទឹកដី បូជាសាច់ស្រស់ឈាមស្រស់ ជូនជាតិមាតុភូមិ។ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមសម្តែងនូវការដឹងគុណចំពោះការលះបង់ និងពលីកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីរបស់យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ៕ អត្ថបទ រដ្ឋា 

ក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២

2026/01/02 09:38:54 pm        277
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងមក ក.ប.ទ. បានដាក់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី១ ទាំងនៅលើគេហទំព័រ និងតេឡេក្រាម ជូនសាធារណជនបានប្រើប្រាស់ជាសាធារណៈរួចហើយ។ដើម្បីផ្តល់ជាជម្រើសនិងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់លើកម្មវិធីបកប្រែ TranslateKH ជំនាន់ទី២ សម្រាប់បកប្រែពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញបានលឿនរហ័ស ក.ប.ទ. បានបង្កើតកម្មវិធីទូរសព្ទគឺ TranslateKH ជំនាន់ទី២ និងបានដាក់ដំណើរការនៅក្នុង PlayStore និង AppStore ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកបានដោយឥតគិតថ្លៃ។ បន្ថែមលើនេះ ក.ប.ទ. ក៏បានបង្កើតគេហទំព័រថ្មីមួយទៀតដែលមានអាសយដ្ឋាន www.translate.kh ដើម្បីឱ្យសាធារណជនងាយស្រួលចូលប្រើប្រាស់តាមកុំព្យូទ័រ និងងាយចងចាំឈ្មោះអាសយដ្ឋានគេហទំព័រផងដែរ។កម្មវិធីបកប្រែ TranslatKH ជំនាន់ទី២ មានសមត្ថភាពខ្ពស់អាចយល់និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រួមបញ្ចូលជាមួយនិងបច្ចេកទេសសិក្សាស៊ីជម្រៅ (Deep Learning) និងម៉ូដែលភាសាធំ (Large Language Model)។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ TranslateKH និងគេហទំព័រ www.translate.kh ជាសាធារណៈដោយឥតគិតថ្លៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

កម្ពុជា ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលកំណើនភ្ញៀវទេសចរឥណ្ឌា នាឆ្នាំថ្មី ២០២៦នេះ

2026/01/02 07:59:31 pm        279
នារសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា និងសហការី ចូលជួបសម្តែងការគួរសមសម្រាប់ឆ្នាំថ្មី និងពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគីកម្ពុជា និងឥណ្ឌាបន្ថែមទៀត សម្រាប់ឆ្នាំថ្មី២០២៦ នៅទីស្តីការក្រសួង។ក្នុងឱកាសនៃជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងស្និតរមួតរវាងក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជាដែលបានជួយឱ្យបានសម្រេចនូវលទ្ធផល ក៏ដូចជាព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាច្រើនដែលបាននាំនូវកំណើនភ្ញៀវទេសចរឥណ្ឌាគួរឱ្យកត់សម្គាល់ និងជាទីមោទនៈក្នុងឆ្នាំ២០២៥ កន្លងមកនេះ។ទន្ទឹមនឹងនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីជំហរបន្តគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការអនុវត្តឱ្យបានចប់ និងជោគជ័យនាឆ្នាំថ្មីនេះ នូវគម្រោងជំនួយទាំង៣ ក្រោមក្របខ័ណ្ឌ Quick Impact Project (QIP) លើការអភិវឌ្ឍដល់សហគមន៍អេកូទេសចរណ៍ដែលបានគាំទ្រដោយរដ្ឋាភិបាលឥណ្ឌាកន្លងមក។ ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជានិច្ចជាកាលតែងតែជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវព្រឹត្តិការណ៍ "ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា" កន្លងមក និងកំណើនភ្ញៀវទេសចរឥណ្ឌាដ៏ច្រើនមកទស្សនាកម្ពុជានាប៉ុន្នានខែចុងឆ្នាំ២០២៥។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតពីការត្រៀមលក្ខណៈជាស្រេចរបស់វិស័យឯកជនកម្ពុជា ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌាដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ តាមរយៈការហោះហើរត្រង់រវាងរដ្ឋធានី New Delhi និងរាជធានីភ្នំពេញដោយក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងរវាងទីក្រុង Kolkata និងខេត្តសៀមរាប ដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines ព្រមទាំងកត្តាសុខសុវត្តិភាព ការអភិវឌ្ឍន័គ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សំបូរបែប ជាពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ដូចជាបងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយ QIP និងការផ្តល់ឱកាសដល់មន្រ្តីរាជការក្រសួងទេសចរណ៍ចំនួន៤រូបទៅចូលរួមវគ្គបណ្តុះបណ្តាលដ៏ល្អ និងសម្រិតសម្រាំងនៅសាធារណរដ្ឋឥណ្ឌានាចុងខែមករា ឆ្នាំ២០២៦ ខាងមុខនេះ៕

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅបន្តមានសភាពស្ងប់ស្ងាត់ ខណៈភាគីកម្ពុជានៅប្រុងប្រយ័ត្នខ្ពស់

2026/01/02 07:43:35 pm        238
ភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មកដល់ម៉ោង ៤រសៀលថ្ងៃនេះ ស្ថានភាពតាមព្រំដែនកម្ពុជាថៃ មានសភាពស្ងប់ស្ងាត់ ខណៈកងកម្លាំងកម្ពុជានៅបន្តបំពេញតួនាទីប្រុងប្រយ័ត្នខ្ពស់។​ក្នុងសន្និសីទសារព័ត៌មាន បច្ចុប្បន្នភាព ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា សភាពការណ៍ជួរមុខក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ បន្ទាប់ពីកម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម និងចូលជាធរមាននៅវេលាម៉ោង ១២:០០ថ្ងៃត្រង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់វេលាម៉ោង ១៦:០០ នេះ ស្ថានការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់។គួរបញ្ជាក់ថា មកដល់ពេលនេះ កងកម្លាំងកម្ពុជាបាន និងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយស្មារតីប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់៕

លទ្ធផលសំខាន់៣ ទទួលបានពី សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃ GBC

2026/01/02 07:38:14 pm        195
ភ្នំពេញ ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញ លទ្ធផលសំខាន់ចំនួន៣ ដែលទទួលបានពី សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃ GBC។​ក្នុងសន្និសីទសារព័ត៌មាន បច្ចុប្បន្នភាព ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ែន បូណា បានបង្ហាញ លទ្ធផលសំខាន់ចំនួន៣ ដែលទទួលបានពី ការឯកភាពគ្នារវាងកម្ពុជា និងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ “GBC” ដែលមានដូចជា បទឈប់បាញ់បន្ទាន់ ការដោះលែងយោធិនកម្ពុជាទាំង ១៨រូប និង ការវិលត្រឡប់របស់ជនភៀសសឹកទៅកាន់លំនៅឋានវិញ។ជាមួយគ្នានេះ ឯកឧត្ដម ប៉ែន បូណា បញ្ជាក់ថា សកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការដាក់កុងតឺន័រ បន្លាលួស ដោតទង់ជាតិ គឺជាសកម្មភាពបំពានទៅនឹងកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីពេលកន្លងទៅ។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សកម្មភាពភាគីថៃ ដូចជាការដាក់កុងតឺន័រ បន្លាលួស ដោតទង់ជាតិ គឺជាសកម្មភាពបំពាន

2026/01/02 07:30:34 pm        343
ភ្នំពេញ ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សកម្មភាពភាគីថៃ ដូចជាការដាក់កុងតឺន័រ បន្លាលួស ដោតទង់ជាតិ គឺជាសកម្មភាពបំពាន។​ក្នុងសន្និសីទសារព័ត៌មាន បច្ចុប្បន្នភាព ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ែន បូណា លើកឡើងថា សេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាន និងកំពុងផ្ដល់លទ្ធផលវិជ្ជមានជាបន្តបន្ទាប់ ហើយកម្ពុជាសូមបញ្ជាក់ជំហរម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមខ្លឹមសារនៃសេចក្ដីប្រកាសរួមនេះ ដោយ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនដែលកើតពីការប្រើប្រាស់កម្លាំងនោះឡើយ។នេះ ឯកឧត្ដម ប៉ែន បូណា បញ្ជាក់ថា សកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការដាក់កុងតឺន័រ បន្លាលួស ដោតទង់ជាតិ គឺជាសកម្មភាពបំពានទៅនឹងកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីពេលកន្លងទៅ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។គួរបញ្ជាក់ថា លទ្ធផលសំខាន់ចំនួន៣ ដែលទទួលបានពី ការឯកភាពគ្នារវាងកម្ពុជា និងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ “GBC” កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានដូចជា បទឈប់បាញ់បន្ទាន់ ការដោះលែងយោធិនកម្ពុជាទាំង ១៨រូប និង ការវិលត្រឡប់របស់ជនភៀសសឹកទៅកាន់លំនៅឋានវិញ៕

ជនភៀសសឹកខេត្តឧត្ដរមានជ័យជិត ចំនួន ២៦ ពាន់គ្រួសារ វិលត្រឡប់មកលំនៅដ្ឋាន និងប្រកបរបរឡើងវិញ

2026/01/02 07:23:35 pm        175
លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមថា គិតត្រឹមម៉ោង ១៦:០០នាទីរសៀល ជនភៀសសឹកចំនួន ២៥ ៧១២គ្រួសារ ស្មើ ៥០,៩១% នៃជនភៀសសឹកចំនួន ៥០ ៥០៤គ្រួសារ ដែលបានចាកចេញពីផ្ទះសម្បែងកាលពីអំឡុងពេលផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ក្នុងចំណោមប្រជាជនក្នុងខេត្តឧត្តមានជ័យទាំងអស់ ៦៧ ៩២៤គ្រួសារ បានវិលត្រឡប់មកលំនៅដ្ឋានវិញ ហើយខ្លះបានចាប់ផ្តើមបើកទ្វារប្រកបរបរទទួលទានរៀងៗខ្លួន។ លោក ម៉េត មាសភក្តី បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះ ក៏នៅមានជនភៀសសឹកមួយចំនួននៅពុំទាន់វិលត្រឡប់ តួយ៉ាងជនភៀសសឹកជិត ៥ ០០០គ្រួសារ ស្មើនឹងជាង ១៧ ០០០នាក់ទៀត នៅបន្តការស្នាក់នៅក្នុងជំរំសុវត្ថិភាពទាំង៤ ក្នុងខេត្តឧត្តរមានជ័យ។

កម្ពុជាធ្វើបទបង្ហាញការវិវត្តថ្មីៗស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងទូត២៥រូប និងអង្គការអន្តរជាតិនានា២២ស្ថាប័ន

2026/01/02 07:17:28 pm        194
នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ ស្ថានតំណាង។បទបង្ហាញផ្តោតលើបញ្ហាសំខាន់ៗបីគឺ៖១) សេចក្តីប្រការរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ២) លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ កម្ពុជា ថៃ និងចិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន និង ៣) ការដោះលែងធោធិនកម្ពុជាទាំង១៨រូប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ឯកឧត្តមអនុរដ្ឋលេខាធិការបានជម្រាបពីបច្ចុប្បន្នភាពនៃចំនួនពលរដ្ឋខ្មែរដែលបានស្លាប់ និងរងរបួស  ចំនួនជនភៀសសឹក ព្រមទាំងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ ដែលបង្កពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើទឹកដី អធិបតេយ្យនិងតំបន់ជនស៊ីវិលកម្ពុជា។ ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ មនុស្សធម៌ទាំង អស់របស់ប្រទេសជាមិត្ត ដែលបាននិងកំពុងជួយដល់កម្ពុជា ជាពិសេសប្រទេសចិន ដែលជំនួយទាំងនេះបានផ្តល់ដោយត្រង់ ឬតាមរយៈអង្គការអន្តរជាតិ ឬ អង្គការមិនមែនរដ្ឋាភិបាលដើម្បីរួមចំណែកជួយដល់ពលរដ្ឋភៀសសឹក។

រដ្ឋមន្ត្រីសុខាភិបាល៖ « ថែទាំសុខភាពកុមារ ជាការកសាងអនាគតវែងឆ្ងាយរបស់ប្រទេសជាតិ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ »

2026/01/02 07:14:19 pm        249
ភ្នំពេញ ៖ ថ្ងៃធ្វើការដំបូងនៃដើមឆ្នាំ២០២៦ នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញទៅស្វែងយល់មន្ទីរពេទ្យគន្ធបុប្ផាទី២ ដោយមិនមានការជូនដំណឹងជាមុន ដើម្បីពិនិត្យដោយផ្ទាល់អំពីដំណើរការរបស់សេវាសុខាភិបាល និងគុណភាពនៃការព្យាបាលថែទាំកុមារ។ក្នុងឱកាសនេះ បានបញ្ជាក់ឱ្យឃើញពី ការដំណើរការល្អរបស់មន្ទីរពេទ្យ ការរៀបចំសេវាកម្មប្រកបដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ របស់បុគ្គលិកសុខាភិបាលគ្រប់កម្រិត។ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា អ្នកបច្ចេកទេសមន្ទីរពិសោធន៍-ថតឆ្លុះ បុគ្គលិករដ្ឋបាល និងក្រុមការងារគាំទ្រ ដែលបានបន្តបម្រើសេវាព្យាបាលជូនកុមារដោយ ការលះបង់ និងមនុស្សធម៌, ក្នុងបច្ចុប្បន្នភាពប្រទេសជាតិ។ការជួបសំណេះសំណាលជាមួយឪពុកម្តាយកុមារដែលកំពុងសម្រាកព្យាបាល បានបង្ហាញពីទំនុកចិត្តកម្រិតខ្ពស់ និងការពេញចិត្ត ចំពោះសេវាព្យាបាល ដែលបញ្ជាក់ពីបេសកកម្មសំខាន់ និងភាពជឿជាក់ដល់មន្ទីរពេទ្យគន្ធបុប្ផា២នេះ។ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលអនុវត្តវិធីសាស្ត្រគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវ ធានាបាននូវនិរន្តរ៍ភាព និងគុណភាពនៃការបម្រេីសេវាសុខាភិបាលនៅគ្រប់ស្ថានការណ៍។ក្រសួងសុខាភិបាល បន្តការប្តេជ្ញាចិត្ត គាំពារបុគ្គលិកសុខាភិបាល គាំទ្រមន្ទីរពេទ្យកុមារគន្ធបុប្ផា ក៏ដូចកន្លែងផ្សេងទៀតក្នុងទូទាំងប្រទេស និងធានាឱ្យកុមារគ្រប់រូបទទួលបាន សេវាសុខាភិបាលមានគុណភាព ដោយពុំមានការរំខាន ទោះក្នុងកាលៈទេសៈណាក៏ដោយ៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM