ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

«កសិដ្ឋានកសិកម្មជនភៀសសឹក» នៅខេត្តឧត្តរមានជ័យលើផ្ទៃដីជិត ៣ហិកតា មានដំណាំបន្លែ ត្រកួន ស្ពៃចម្រុះអាចប្រមូលផលបានជាង ៣០តោនក្នុងមួយខែ

2026/01/02 12:13:07 pm        544
ឧត្តរមានជ័យ៖ «កសិដ្ឋានកសិកម្មជនភៀសសឹក» ជាការដាក់ឈ្មោះឱ្យពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្រោមគំនិតផ្តួចផ្តើម គិតគូរ និងដាក់ផែនការឱ្យអនុវត្តស្របតាមទស្សនៈវិស័យវែងឆ្ងាយរបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧត្ដមភរិយា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជាចំណែកដ៏សំខាន់មួយក្នុងការទ្រទ្រង់ការផ្គត់ផ្គង់ស្បៀងនៅមូលដ្ឋានផ្ទាល់ដល់ជំរំជនភៀសសឹក។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តឧត្តរមានជ័យ។រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ជំរំសុវត្ថិភាពវត្តបាត់ថ្កៅ ក៏ដូចជាទីតាំងជំរំដទៃទៀតនៅក្នុងខេត្តឧត្តរមានជ័យ បានរៀបចំទីតាំងដីជិត ៣ហិកតា លើកដីបាន ៣០០រង សម្រាប់ដាំដំណាំត្រកួន ស្បៃចម្រុះ ដែលប៉ាន់ស្មានអាចប្រមូលផលបានជាង ៣០តោនក្នុងមួយខែ ឬប្រមាណជាង ១ពាន់គីឡូក្រាមក្នុងមួយថ្ងៃ។ មន្ត្រីបច្ចេកទេសកសិកម្ម ១៥នាក់ រួមជាមួយប្រជាស្ម័គ្រចិត្ត ៦០នាក់ បានសស្រាក់ស្រាំដាំដុះ ដោយស្មារតីសាមគ្គីដើម្បីសម្រេចតាមផែនការ។ នេះបើតាមការបញ្ជាក់របស់ រដ្ឋបាលខេត្តឧត្តរមានជ័៕

ឆ្នាំមុនកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារបរទេសបានជាង ១ពាន់លានដុល្លារ កើន​២៧%

2026/01/02 11:59:04 am        159
សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា គិតក្នុងឆ្នាំ២០២៥ កម្ពុជាបាន​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​សម្រេចបានចំនួន ១ ៥០០លានដុល្លារ មានការកើនឡើង ២៧ភាគរយ ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២៤​។លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមករានេះ បាន​មាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា យោងតាមទិន្នន័យក្រៅផ្លូវ​ការ​របស់​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​បង្ហាញថា ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាសម្រេចបានជាង ១ លាន ២ម៉ឺនតោន នៅក្នុងឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃវិស័យនេះ នៅ​ចំ​ពេល​ដែល​មាន​បញ្ហា​ប្រឈម​នៃ​កា​រ​ប្រែប្រួ​លអាកាសធាតុកំពុងបន្តកើតមាន។លោកបានបន្តថា តាមការព្យាករណ៍នេះ នៅមានការបារម្ភ ពីព្រោះថា​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​បាន​ដាក់​វិធានការសិរីរាង្គ និងវិធានការដើម្បីសម្របខ្លួនប្រែប្រួលតាមអាកាសធាតុ ប៉ុន្តែ​សមាគម​ស្វាយ​ចន្ទី​កម្ពុជាជាស្ថាប័នឯកជន មិនមានវិទ្យាស្ថានសម្រាប់ស្រាវជ្រាវដើម្បីឱ្យប្រាកដប្រជាទេ ប៉ុន្តែ​បាន​ដាក់វិធានការ៣ឆ្នាំកន្លងមកហើយ។ លោកបន្ថែមទៀតថា ទោះបីជាមិន​មាន​លទ្ធភាព​ក្នុងកា​រ​ស្រាវ​ជ្រាវ​ឱ្យបានស៊ីជម្រៅ ប៉ុន្តែទោះជាយ៉ាងណា​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ទិន្នផ​ល​ស្វាយច​ន្ទី​កើនឡើងជាលំដាប់។លោក អួន ស៊ីឡុត បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ សមាគមនៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន​​នៃ​ការ​កើនឡើងផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ ដោយសារផ្ទៃដីដាំក៏កើនឡើង ហើយ​សមាគម​ក៏​មាន​បទ​ពិសោធន៍រយៈពេល ៤ឆ្នាំកន្លងមកហើយ ក្នុងការសម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។ លោកបន្ថែមទៀត ដូចនេះនៅតែមានសង្ឃឹមវិជ្ជមាន បើទោះបីជាមកដល់ពេលនេះ មាន​បញ្ហា​អា​​កាសធាតុមែន ការរអាក់រអួលចេញត្រួយផ្កា ពន្យាពេលមួយខែ ប៉ុន្តែនៅ​តែ​សង្ឃឹម​ថា​អ្វី​ដែល​សមាគមស្វាយចន្ទីកម្ពុជាបានដាក់កម្មវិធីឡើងជាមួយកសិករ ៤ឆ្នាំកន្លង​ផុត​ទៅ​នេះ​នឹង​អាច​ជួយ​ឱ្យ​មាន​ជម្នះលើបញ្ហាអស់ទាំងនេះ។ពាក់ព័ន្ធការនាំចេញនេះដែរ ក្រុមហ៊ុននាំចេញមួយនៅកម្ពុជា បានឱ្យព័ត៌មាន ប៊ីធីវី ដឹងដែរ នៅ​ខែ​មីនា ​ឆ្នាំ២០២៦ខាងមុខនេះ មានគម្រោង​នឹង​នាំ​ចេញ​ស្វាយ​ចន្ទី​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​បារំាង​ និងបណ្តាប្រទេសផ្សេងៗជាច្រើនទៀត មានដូចជា អ៊ីតាលី ស្វីស ជប៉ុន អារ៉ាប់ប៊ីសាអូឌីត កាណាដា និងអាល្លឺម៉ង់ជាដើម ខណៈកាលពីចុងឆ្នាំ២០២៥កន្លងទៅ ទើប​សម្រេច​បាន​ជោគ​ជ័យ​មួយ​ថែម​ទៀត ក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីរខ្នាតធំ M23 ចំនួន ១២តោន ទៅ​កាន់​ប្រទេស​ Jordan ដែលជាទីផ្សារថ្មីមួយនៅតំបន់មជ្ឈិមបូព៌ា (Middle East) ជាលើក​ដំបូង​តាម​កុង​តឺន័រ​៕ អត្ថបទ៖ ឈិត បូរ៉ាវី

ពលរដ្ឋភៀសសឹកកម្ពុជា ជាង១០ម៉ឺនាក់​បានបន្ត​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​ក្រោយ​មាន​បទ​ឈប់​បាញ់

2026/01/02 11:44:04 am        240
គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ មានជនភៀសសឹកជាង ១០​ម៉ឺន​នាក់​បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានជាង ៤០​ម៉ឺននាក់ ក្នុងនោះស្រី្តជាង ២១ ម៉ឺននាក់ និងកុមារជាង ១៣ ម៉ឺននាក់។យោង​តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា មកទល់ពេលនេះកម្ពុជា និងថៃ បន្ត​អនុវត្ត​បទ​ឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀស​សឹកកម្ពុជា​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ជាបណ្តើរៗ ជាពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ​(GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ចំពោះ​កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ មាន​ពលរដ្ឋ​ ២០.៥១៧ គ្រួសារ ស្មើនឹងមនុស្សចំនួន ៧៣.៣៩៦នាក់ បានវិលចូល​រស់​នៅ​ក្នុង​ផ្ទះ​សំបែង​ឡើង​វិញ មានភូមិចំនួន ៨៤ ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅបាន និងភូមិចំនួន ១៧២ ទៀត ត្រូវបានអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចុះរៀបចំផ្ទះសំបែងជូនពលរដ្ឋរួចរាល់។ រីឯខេត្តបន្ទាយមានជ័យមានពលរដ្ឋចំនួន៣០.១៣២ គ្រួសារ ស្មើនឹងមនុស្សចំនួន ១១៣.៨៦៩ នាក់ និងខេត្តព្រះវិហារ មានពលរដ្ឋ ៥.១៤៧គ្រួសារ ស្មើនឹងមនុស្សចំនួន ១៤.៤២០នាក់ បានវិលចូលរស់នៅក្នុងផ្ទះសំបែង ឡើងវិញ។សូមបញ្ជាក់ថា មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក និង ឃុំ-សង្កាត់ បានកំពុងបន្តយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយកិច្ចការអាទិភាពជាច្រើនទៀត ដើម្បីធានាការវិលមក រកប្រក្រតីភាព នៃសេវាសាធារណៈជាមូលដ្ឋាននៅតាមបណ្តាក្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសក្នុងខេត្តជាប់ព្រំដែន ដែលបានបិទផ្អាកក្នុងរយៈកាលកន្លងមក។ ជាមួយគ្នានេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏បាននិងកំពុងខិតខំបង្កលក្ខណៈជូនជនភៀសសឹកឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព។ ក្នុងនោះរួមទាំងការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ ផ្ទះសំបែង និងភូមិករពលរដ្ឋដែលរងការខូចខាត ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។សូមបញ្ជាក់ថា មកទល់ពេលនេះ ក្នុងភូមិសាស្រ្ដ ខេត្តបន្ទាយមានជ័យ មានសាលារៀន ៣២១ (រដ្ឋ ២៣៧ ឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ៧ បន្តបិទផ្អាក ខណៈសាលារៀន ៩ មន្ទីរពេទ្យ/មណ្ឌលសុខភាព ១៥ និងរដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានដំណើរការឡើងវិញ។ រីឯ ខេត្តព្រះវិហារ មានសាលារៀន ៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤ នៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និង ឃុំចំនួន៦ បានដំណើរការឡើងវិញ។ ហើយខេត្តឧត្តរមានជ័យ មានសាលារៀន ២១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក ខណៈសាលារៀន ៤៨ មន្ទីរពេទ្យ/មណ្ឌលសុខភាព៨ រដ្ឋបាលស្រុក៤ អង្គភាពកងកម្លាំងមានសមត្ថកិច្ច ១០ រដ្ឋបាលឃុំ ១៨ និងប៉ុស្តិ៍នគរបាល រដ្ឋបាល ២៣ បានដំណើរការឡើងវិញ។ ចំពោះខេត្តកោះកុង មានសាលារៀន ៦២ បានបើកដំណើរការឡើងវិញ ក្នុងចំណោមសាលារៀន៦៦ ដែលបានបិទផ្អា៕

គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២៥ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ ពាន់ប៊ីលានរៀលកើនឡើងជាង៧%

2026/01/02 11:20:24 am        262
ស្ថានភាពវិនិយោគនៅកម្ពុជា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មានទ្រព្យសកម្មបរទេស របស់ប្រទេសកម្ពុជា មានចំនួនជាង ១៧៦ ពាន់ប៊ីលានរៀល បានកើនឡើងជាង ៧% ខណៈទ្រព្យអកម្មបរទេស មានចំនួនជាង ៣០៣ ពាន់ប៊ីលានរៀល បានកើនឡើងជាង ១% បើធៀបត្រីមាសទី២ ឆ្នាំ២០២៥។ធនាគារជាតិនៃកម្ពុជា ចេញព្រឹត្តបត្រស្ថិតិជញ្ជីងទូទាត់ ត្រីមាសទី៤ ឆ្នាំ២០២៥ ដោយបានបង្ហាញឱ្យដឹងថា នៅក្នុងត្រីមាស ទី៣ ឆ្នាំ២០២៥, វិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់ចំនួន ៦.៤៧៩ ប៊ីលានរៀល បានកើនឡើង ១.៥៤៦ ប៊ីលានរៀល ស្មើជាង ៣១% ពី ៤.៩៣៤ ប៊ីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ, វិនិយោគផ្ទាល់បរទេសនៅកម្ពុជា បានកើនឡើង ១.០៥៦ ប៊ីលានរៀល ស្មើជាង ១៩% ពី ៥.៤២៣ ប៊ីលានរៀល។ចំណែកវិនិយោគលើផលបត្រ បានបង្ហាញទ្រព្យសកម្មសុទ្ធ ៣៨៤ ប៊ីលានរៀល បានកើនឡើង ២៤៧ ប៊ីលានរៀល ស្មើ ១,៨ ដង ពី ១៣៧ ប៊ីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ, ទ្រព្យសកម្មសុទ្ធនៃវិនិយោគលើផលបត្រ បានថយចុះជាង ១ ពាន់ ប៊ីលានរៀល ស្មើជិត ៧៨% ពីទ្រព្យសកម្មសុទ្ធ ១.៧៤១ ប៊ីលានរៀល។ ចំណែកវិនិយោគផ្សេងទៀត បានបង្ហាញទ្រព្យសកម្មសុទ្ធ ជាង ៤ ពាន់ប៊ីលានរៀល បានកើនឡើងជាង ៣ ពាន់ប៊ីលានរៀល ពី ៩៩១ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ, ទ្រព្យ សកម្មសុទ្ធនៃវិនិយោគផ្សេងទៀត បានថយចុះជិត ២ ពាន់ប៊ីលានរៀល ស្មើជិត ៣៣% ពីទ្រព្យសកម្មសុទ្ធជាង ៦ ពាន់ប៊ីលានរៀល។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥, ទ្រព្យសកម្មជាទុនបម្រុង បានកើនឡើង ៩១៤ ប៊ីលានរៀល ធៀបនឹងការកើនឡើងជិត ១.៦០០ ប៊ីលានរៀល ក្នុងត្រីមាសមុន និងការកើនឡើង ២៨៨ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។ស្ថានភាពវិនិយោគអន្តរជាតិវិញ, គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៥ ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជា បាន បង្ហាញថា មានទ្រព្យអកម្មបរទេសសុទ្ធ ចំនួនជាង ១២៧ ពាន់ប៊ីលានរៀល បានថយចុះជាង ៨ ពាន់ប៊ីលានរៀល ត្រូវ ៦% ពីទ្រព្យ អកម្មបរទេសសុទ្ធ ជាង ១៣៥ ពាន់ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ, ទ្រព្យអកម្មបរទេសសុទ្ធបានថយចុះជិត ១៦ ពាន់ប៊ីលានរៀល ស្មើ ១១% ពីទ្រព្យអកម្មបរទេសសុទ្ធ ជាង ១៤៣ ពាន់ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។ ទ្រព្យសកម្មបរទេសរបស់ ប្រទេសកម្ពុជា មានចំនួនជាង ១៧៦ ពាន់ប៊ីលានរៀល បានកើនឡើងជាង ១២ ពាន់ប៊ីលានរៀល ស្មើជាង ៧% ។ ធៀបឆ្នាំលើឆ្នាំ, ទ្រព្យសកម្មបរទេសបានកើនឡើងជាង ២៤ ពាន់ប៊ីលានរៀល ស្មើ ១៦%។ ចំណែកទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជា មានចំនួន ជាង ៣០៣ ពាន់ប៊ីលានរៀល បានកើនឡើងជាង ៤ ពាន់ប៊ីលានរៀល ស្មើជាង ១% ពី ២៩៩ ពាន់ប៊ីលានរៀល នៅចុងត្រីមាសមុន។ ទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជាបានកើនឡើងជាង ៨ ពាន់ប៊ីលានរៀល ស្មើ ៣% ពី ២៩៤ ពាន់ប៊ីលានរៀល នៅចុងត្រីមាស ដូចគ្នាឆ្នាំមុន៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារជាតិផ្តល់អាទិភាពដល់យោធិនជួរមុខ លើការស្នើសុំលើកលែងនៃការទូទាត់សងឥណទាន

2026/01/02 11:01:42 am        207
ធនាគារជាតិនៃកម្ពុជា ស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដើម្បីផ្តល់អាទិភាពសម្របសម្រួលសំណើរបស់ យោធិនជួរមុខ ក្នុងការដាក់ពាក្យស្នើសុំការលើកលែងពាក់ព័ន្ធនឹងការទូទាត់សងឥណទាន សម្រាប់អតិថិជនដែលជាយោធិន។ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំ ស្តីពី​វិធានការ​ជួយ​សម្រាល​បន្ទុក​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ពី ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះធនាគារជាតិនៃកម្ពុជា បាន​សង្កេត​ឃើញ​ការ​ដាក់ពាក្យស្នើសុំការលើកលែងពាក់ព័ន្ធ នឹងការ ទូទាត់សងឥណទាន ពីអតិថិជន​ដែល​ជា​យោធិន និងជាជនភៀសសឹក មានការកើនឡើងកាន់តែច្រើន ដែលជាហេតុធ្វើឱ្យដំណើរការ នៃ​ការ​សម្របសម្រួលសំណើទាំងនោះ មានការយឺតយ៉ាវ ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ជុំវិញបញ្ហានេះ, ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តដល់យោធិនជួរមុខ ដែល​បំពេញ​បេសក​កម្ម​ការ​ពារ​បូរណ​ភាពទឹកដី ក្នុងសមរភូមិប្រយុទ្ធ ដោយស្នើសុំការអនុគ្រោះពី​បង​ប្អូន​ជន​ភៀស​សឹក​ទាំង​អស់ ដើម្បីផ្តល់អាទិភាពសម្របសម្រួលសំណើរបស់ យោធិនជួរមុខជាមុនសិន។ទន្ទឹមនេះសម្រាប់យោធិនជួរមុខ ដែលបានដាក់ពាក្យស្នើសុំការលើកលែងរួចរាល់ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការឆ្លើយតបពីគ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុ សូមទាក់ទង​មក​លេខ​ទូរសព្ទ​ហត​ឡាញ​ របស់ធនាគារជាតិនៃកម្ពុជា ទីស្នាក់ការកណ្ដាលដែលមានលេខ ០៨៥ ៦០០ ០០២ / ០៨៥ ៦០០ ០០៣ / ០៩៨ ២២០ ០០១/ ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕ អត្ថបទ៖ សុន រ៉ាឌី

គ្រឹះស្ថានសិក្សាទាំងអស់នៅខេត្តបន្ទាយមានជ័យ នឹងបើកដំណើរការឡើងវិញ​ចាប់​ពី​ថ្ងៃ​ទី​៥​មករា​តទៅ ​លើកលែងតែសាលាបឋមសិក្សាជោគជ័យ ព្រៃចាន់ និងបន្ទាយមានឬទ្ធិ

2026/01/02 10:52:58 am        215
យោងតាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្ត​ បានបញ្ជាក់ថា គ្រឹះ​ស្ថាន​សិក្សា​ទាំង​អស់​នឹង​បើក​ដំណើរ​ការ​បង្រៀន និង​រៀន​ឡើង​វិញ​នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ តាមសេចក្តីណែនាំរបស់មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្តបន្ទាយមានជ័យបានបញ្ជាក់ផងដែរថា គ្រឹះ​ស្ថាន​សិក្សា​ទាំង​អស់​នឹង​បើក​ដំណើរ​ការ​ឡើងវិញបាន លើកលែងតែ​សាលាបឋមសិក្សា ជោគ​ជ័យ សាលាបឋមសិក្សា ព្រៃចាន់ (ស្រុកអូរជ្រៅ) សាលាបឋមសិក្សា បន្ទាយមានឬទ្ធិ និង​អនុ​វិទ្យាល័យ​ បន្ទាយមានឬទ្ធិ (ស្រុកថ្មពួក) នៅ​ពុំទាន់អាចដំណើរការបានទេ។ជាមួយគ្នានេះដែរកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្តកោះកុង ក៏​បាន​​ជូនដំណឹង​ពីការបើកដំណើរការបង្រៀន និងរៀន​ឡើង​វិញ​នៅ​តាម​គ្រឹះស្ថា​ន​សិក្សា​ដែល​បាន​ផ្អាក​ដំណើរការកន្លងទៅ។ ក្នុងនោះក៏បានឲ្យរៀបចំជីកជាលេណដ្ឋាន(ត្រង់សេ) រួម​មួយ​នៅតាម​សាលា​រៀន​រៀងៗ​ខ្លួន និងត្រៀមស្បៀងដើម្បីអាចរៀនរស់ក្នុងសង្គ្រាមផងដែរ។សូមជម្រាបជូនថា ក្រោយកម្ពុជា-ថៃ បានចុះហត្ថលេខា​លើ​កិច្ច​ព្រៀម​ព្រៀង​បទ​ឈប់​បាញ់​បន្ទាន់​នៅ​នឹង​កន្លែង​កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សភាព​ការណ៍​នៅ​​ព្រំដែន​មានសភាពស្ងប់ស្ងាត់ ដែលបង្ក​លក្ខណៈ​ឲ្យ​​ប្រជាពលរដ្ឋភៀសសឹក បាន​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែងវិញបណ្តើរៗ។ ចំណែកសេវារដ្ឋបាល សាលារៀន និង​សេវា​សុខាភិបាល​មួយ​​ចំនួន​ក៏បានឲ្យ​ដំណើរការឡើងវិញផងដែរ៕

ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ

2026/01/02 10:52:33 am        460
តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ហើយសកម្មភាពណាដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ និងកិច្ចព្រមព្រៀងដែលមានកន្លងមក គឺជាសកម្មភាពខុសច្បាប់ និងរំលោភបំពានលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់។ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ពីជំហររបស់កម្ពុជាថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ឯកឧត្តមបញ្ជាក់បន្ថែមថា រូបភាព ឬព័ត៌មានផ្សេងៗដែលពលរដ្ឋបានឃើញនៅកន្លែងមួយចំនួនតាមបណ្តោយព្រំដែន មិនមែនជាព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរទេ ដូច្នេះសូមរង់ចាំក្រុមការងារជំនាញ ប្រទេសទាំងពីរចុះវាស់វែងសិននោះទើបជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិពិតប្រាកដរវាងប្រទេសទាំងពីរ។ សូមរម្លឹកថា សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ដែលចែងថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចំរុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ឆ្នាំ២០២៥ ជាឆ្នាំមួយ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​ដែល​​បង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដ

2026/01/02 09:27:34 am        378
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើសារ​ជូនពរ​ឆ្នាំថ្មី​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ និងបានរម្លឹកថា  ឆ្នាំ​២០២៥​កន្លង​ម​ក​នេះ​ជា​ឆ្នាំមួ​យ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​ដែលបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និង​ពាក្យ​សន្តិភាព​ពិត​ប្រាកដ​ដែល​ជំនាន់​ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយើង។ តាមរយៈហ្វេសប៊ុកផ្លូវការនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «រីករាយ​ឆ្នាំ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អ​ស់​គ្នា​-- ឆ្នាំ២០២៥​កន្លង​មក​នេះ​ជា​ឆ្នាំមួយ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​…ជា​ឆ្នាំដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាព​ពិត​ប្រាកដ​ដែល​ជំនាន់​ជីដូន​ ជីតា ឪពុកម្តាយតែងតែអប់រំយើង។ លោកជំទាវបន្តថា ឆ្នាំ២០២៥នេះ ជា​ឆ្នាំ​ដែល​ជា​លើក​ដំបូង​ជាង​រយៈ​ពេល​៤០​ឆ្នាំ​ដែល​ខ្មែរ​រួប​រួម​កម្លាំ​ង​គ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។សូម​ឲ្យ​យក​ការឈឺចាប់ក្នុងឆ្នាំ២០២៥នេះ កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹង​ខ្លួន​ឯងឲ្យ​បាន​ខ្លាំង បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ជួយ​ជាតិ​យើង​តាម​ចំណេះ​រៀង​ៗខ្លួន ដើម្បី​ឲ្យ​ជាតិយើង ប្រទេស​យើង​បាន​ខ្លាំង​ព្រោះ​យើង​មិន​ចង់​ឲ្យ​កូន​ចៅ​យើង​ជួប​ហេតុការណ៍ដូចយើង​ក្នុងឆ្នាំ២០២៥នេះទៀតទេ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងអំណរគុណជូនដល់វីរកងទ័ព វីរនគបាលជាតិ និង​កម្លាំង​ប្រដាប់​អាវុធទាំងអស់​ដែល​បាន​ខិតខំ​ការ​ពារ​ទឹក​ដី​កម្ពុជា​យើង​ពី​ការ​ឈ្លាន​ពាន​ដោយ​អង់​អាច​ក្លាហាន បើគ្មានពួកគាត់ក៏យើងទាំងអស់គ្នាមិនបានឆ្លងឆ្នាំដោយសប្បាយរីករាយដែរ។លោកជំទាវបណ្ឌិត បន់ស្រន់​សូមឲ្យឆ្នាំ២០២៦ ប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ ប្រជា​ពលរដ្ឋ​ ជាពិសេសវីរកងទ័ព វីរនគបាលជាតិ មានសុខសុវត្ថិភាព មានសុភមង្គល និង​មាន​សុខ​ភាព​ល្អ​ទាំង​អស់គ្នា៕ 

អ្នកនាំពាក្យ៖ រហូតមកពេលនេះ ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា និងថៃពុំមានការផ្ទុះអាវុធកើតឡើង ទៀតនោះទេ

2026/01/02 09:22:44 am        305
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា គិតមក ដល់ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ មានសភាពស្ងប់ស្ងាត់ធម្មតា ដោយមិនមានការផ្ទុះអាវុធកើតឡើងទៀតនោះឡើយ ប៉ុន្តែកងកម្លាំងកម្ពុជា បន្តឈរជើងក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារនូវអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកជំទាវម៉ាលី សុជាតា បានថ្លែងថាស្ថានការណ៍ជួរមុខស្ថិតនៅក្នុងភូមិសាស្រ្តយោធភូមិភាគីទី៤ និងយោធភូមិភាគទី៥ មិនមានការផ្ទុះអាវុធកើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃទៀតនោះ ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្ទាន់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ ប៉ុន្តែបើទោះបីជាស្ថានការណ៍ស្ងប់ស្ងាត់យ៉ាងណាក្តី ក៏វីរកងទ័ពកម្ពុជា បានកំពុងបន្តឈរជើងជានិច្ច ដោយគ្មានការរាថយនោះឡើយ ដើម្បីការពារដែនដីកម្ពុជានោះ។ក្នុងសន្និសីទសារព័ត៌ប្រចាំថ្ងៃនោះដែរ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានប្រកាសសារជាថ្មីផងដែរថាទាំងរាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលជាប្រទេសស្រលាញ់សន្តិភាពនោះ បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ ដោយសុចរិតភាពក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃជានិច្ច ដើម្បីនាំមកនូវសេចក្តីសុខជូនប្រជាជន និងប្រទេសជាតិ។ ជាមួយគ្នានោះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានក្រើនរំលឹកដល់ភាគីថៃគប្បីត្រូវបន្តគោរពនូវ កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានឯកភាពគ្នាកាលពីកន្លងទៅឲ្យបានត្រឹមត្រូវ និង ពេញលេញផងដែរ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជន និងប្រទេសទាំងពីរ៕អត្ថបទបាន ចក់

សេវាសាធារណៈ ខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្ដរមានជ័យ បន្តបើកឡើងវិញ ខណៈ កោះកុង បើកវិញជិតអស់

2026/01/01 06:51:45 pm        120
តាមរយៈ សេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដល់ម៉ោង ១រសៀលថ្ងៃនេះ បានឱ្យដឹងចំពោះ ការបន្តបិទផ្អាក និងការដំណើរការឡើងវិញសេវាសាធារណៈជាមូលដ្ឋានខេត្តរងផលប៉ះពាល់ ដូចខាងក្រោម៖- ខេត្តបន្ទាយមានជ័យ មាន សាលារៀន៣២១ (រដ្ឋ២៣៧ ឯកជន៨៤) និងមន្ទីរពេទ្យ/មណ្ឌលសុខភាព៧ បន្តបិទផ្អាក ខណៈសាលារៀន៩ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៥ និងរដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានដំណើរការឡើងវិញ។- ខេត្ត ព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និង ឃុំចំនួន៦ បានដំណើរការឡើងវិញ។- ខេត្តឧត្តរមានជ័យ មានសាលារៀន២១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បានបន្តបិទផ្អាក ខណៈសាលារៀន ៤៨ មន្ទីរពេទ្យ/មណ្ឌលសុខភាព៧ រដ្ឋបាលស្រុក៣ អង្គភាពកងកម្លាំងមានសមត្ថកិច្ច១០ រដ្ឋបាលឃុំ១៦ និងប៉ុស្តិ៍ នគរបាលរដ្ឋបាល២៣ បានដំណើរការឡើងវិញ។- ចំពោះ ខេត្តកោះកុង មានសាលារៀន៦២ បានបើកដំណើរការ ឡើងវិញ ក្នុងចំណោមសាលារៀន៦៦ ដែលបានបិទផ្អាក។គួរបញ្ជាក់ថា ចំពោះ ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ទិន្នន័យទើបប្រមូលបាន ខូចខាតផ្ទះពលរដ្ឋ ១១៧ខ្នង សាលារៀន៥ សំណង់អគារសាធារណៈ៣ និងរូបសំណាក១។ ដូច្នេះ បើគិតចាប់ពីថ្ងៃទី៧ ខែធ្នូមក ការ ខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ២៧៧ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ ប្រេង១ រថយន្ត៣៣គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន១២ មណ្ឌលសុខភាព ២ សំណង់អគារ១៧ វត្តអារាម៥ សាលាឆទាន១ រូបសំណាក១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៣ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM