ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

អតីតយុទ្ធជនជួបការលំបាក ចាប់ឆ្នោតទទួលយកផ្ទះ និងដីសម្បទានសង្គមកិច្ចជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន

2025/12/31 08:08:06 pm        147
បាត់ដំបង៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះដីឡូត៍ និងសម្បទានដីសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធជន ក្នុងភូមិគោករកា ឃុំដូនបា និងភូមិព្រៃសិន ឃុំឆ្មាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។នាឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលបានបន្តគិតគូតដល់សុខទុក្ខអតីតយុទ្ធជនជួបការលំបាកឱ្យទទួលបានអំណោយដ៏មានអត្ថន័យ និងតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលិកម្មជូនជាតិ និងប្រជាជន។ឯកឧត្តមកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ការសាងសង់ផ្ទះ និងដីសម្បទានសង្គមកិច្ច គឺជាចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាប់តាំងពីក្នុងអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីតបស្នងគុណបំណាច់ចំពោះការលះបង់ និងការធ្វើពលិកម្មពេញមួយជីវិតរបស់អតីតយុទ្ធជន និងនិវត្តជន។ឯកឧត្តមកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ទៀតថា ពិធីចាប់ឆ្នោតទទួលយកផ្ទះដីឡូត៍ និងដីសម្បទានសង្គមកិច្ចនាពេលនេះ គឺជាការដោះស្រាយមួយដ៏មានសារៈសំខាន់ជូនអតីតយុទ្ធជន និងនិវត្តជន ដែលជួបការលំបាកឱ្យកែប្រែ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ប្រសើរជាងមុន។ឯកឧត្តមកិត្តិសង្គហបណ្ឌិត បញ្ជាក់ថា ការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ច ក្នុងភូមិព្រៃសិន ឃុំឆ្មាល់មាន់ នឹងត្រូវរៀបចំជាភូមិគំរូទី២ បន្ទាប់ពីភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលសម្រេចបានសមិទ្ធផលជាច្រើនបម្រើជាប្រយោជន៍ជូនអតីតយុទ្ធជន។ឯកឧត្តមកិត្តិសង្គហបណ្ឌិត បន្តថា ភូមិព្រៃសិន បានរៀបចំហេដ្ឋារចនាសម័ន្ធរួចរាល់ជាបណ្តើរៗ ដូចជា ការស្ថាបនាផ្លូវ ស្រះទឹក ប្រឡាយទឹក អគ្គិសនី ការតភ្ជាប់បណ្តាញទឹកស្អាត និងអណ្តូងទឹកជាដើម។ចុងបញ្ចប់ ឯកឧត្តម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕

ផ្លូវជនបទនៅក្នុងខេត្តចំនួនពីរ បាននិងកំពុងផ្តល់ប្រយោជន៍ដល់អន្តរកម្មសេដ្ឋកិច្ចនិងសង្គម

2025/12/31 07:32:43 pm        95
ផ្លូវជនបទនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាប្រកបដោយ គុណភាព បម្រើដល់អន្តរកម្មសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវមានភាពប្រទាក់ក្រឡាគ្នា ធានាដល់ការដឹកជញ្ជូន ខណៈដែល ខេត្តទាំងពីរនេះគឺជាខេត្តអភិវឌ្ឍន៍លើផ្នែកកសិកម្ម។លោកជំទាវ​ ឯក​ គន្ធវារី​ អនុរដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារលើកកម្រិតគុណភាពផ្លូវចំនួន ២គម្រោង ស្ថិតនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះថា​ រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការបាននិងកំពុងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្ល្លូវជនបត​ និងបន្តកែលម្អនូវលក្ខខណ្ឌផ្សេងៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន, និងការផ្តល់សេវាសង្គមនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមជនបទ។ជាក់ស្តែងការស្ថាបនាបណ្តាញផ្លូវ២ខ្សែខាងលើនេះ បានបម្រើដល់អន្តរកម្មសេដ្ឋកិច្ចនិងសង្គមនៅជនបទ ព្រោះខេត្តទាំងពីរនេះ គឺជាតំបន់ដែលមានការអភិវឌ្ឍលើវិស័យកសិកម្ម ខណៈបច្ចុប្បន្នបាននិងកំពុងជំរុញផ្គត់ផ្គង់កសិផលលើទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញផងដែរ។ ដូច្នេះតាមរយៈការស្ថាបនាផ្លូវខាងលើនេះ ពិតជាបានជួយសម្រួលដល់កសិករ ក្នុងការដឹកជញ្ជូនសម្ភារៈទៅចម្ការ និងការដឹកកសិផល មកកាន់គេហដ្ឋាន ទៅរោងចក្រ និងសហគ្រាសនានាផងដែរ។ជុំវិញការងារលើកកម្រិតគុណភាពផ្លូវខាងលើនេះដែរ លោកជំទាវអនុរដ្ឋលេខាធិការ​ ក៏បានកោតសរសើរ ដល់នាយកដ្ឋានផ្លូវលំ ជនបទ ដែលបានខិតខំប្រឹងប្រែងលើការងារស្ថាបនាផ្លូវទាំងពីរខ្សែនេះប្រកបដោយគុណភាព។ ចំណែកនៅក្នុងគម្រោងនៃការថែទាំ សុពលភាព លោកជំទាវបានស្នើដល់អ្នកអនុវត្តគម្រោង ត្រូវចុះពិនិត្យ និងតាមដានឱ្យបានជាប្រចាំ ជាពិសេសត្រូវសហការជាមួយ អាជ្ញារមូលដ្ឋាន ទប់ស្កាត់ចំពោះរថយន្តដឹកលើសទម្ងន់ ឬការឈួសឆាយដែលធ្វើឱ្យប៉ះពាល់ដល់ទ្រូងផ្លូវជាដើម ដើម្បីជាប្រយោន៍ប្រើប្រាស់យូរអង្វែង៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឈាង រ៉ា បានអញ្ជើញទៅកាន់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីសង្កេតផ្ទាល់លើគុណភាពសេវាសុខាភិបាល ដែលបម្រើជូនប្រជាពលរដ្ឋ

2025/12/31 06:31:16 pm        123
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញទៅកាន់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យការពារមាតា និងទារក) ដើម្បីសង្កេតផ្ទាល់លើគុណភាពសេវាសុខាភិបាល ដែលបម្រើជូនប្រជាពលរដ្ឋ។​ការចុះពិនិត្យនេះ ទទួលបានការបញ្ជាក់ពីការពេញចិត្តរបស់ក្រុមគ្រួសារ និងអ្នកជំងឺ ជាពិសេសលើចំណុចមួយចំនួនដូចជា៖ - គុណភាពនៃការព្យាបាល - អនាម័យ និងភាពស្អាត - ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយសមធម៌ - ការយកចិត្តទុកដាក់ និងវិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល - ទំនួលខុសត្រូវក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ។ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារសុខាភិបាលទាំងអស់ និងបានបញ្ជាក់ថា៖ គុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៃសេវាសុខាភិបាលសម្រាប់មាតាទារក និងកុមារ គឺជាអាទិភាពចម្បងរបស់ប្រព័ន្ធសុខាភិបាលជាតិ៕អត្ថបទ រដ្ឋា

ក្នុងជំនួបជាមួយយោធិន​ទាំង១៨រូប, សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែង៖«ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»

2025/12/31 05:58:38 pm        234
ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់, នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានទទួលស្វាគមន៍ដោយផ្ទាល់ជាមួយវីរៈកងទ័ពរបស់យើងទាំង១៨រូប និងក្រុមគ្រសារដោយជួបសំណេះសំណាលនៅវិមានសន្ដិភាព ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តដល់វីរៈភាពរបស់យើង។ សម្ដេចធិបតីបានថ្លែងថា «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា នៅថ្ងៃនេះ រាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរយុទ្ធជនទាំង១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់)។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ៖ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបាន អបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រឡប់មកជួបជុំគ្រួសារវិញរបស់បងប្អូនបងប្អូនវីរយុទ្ធជនទាំង ១៨រូប។សូមបញ្ជាក់ថា MC៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ស្វាគមន៍ចំពោះយុទ្ធជនកម្ពុជាទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពនៅវេលាម៉ោងប្រមាណ ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយឋិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល១៥៥ថ្ងៃមកហើយនោះ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន និងបានមកដល់រាជធានីភ្នំពេញជួបជុំក្រុមគ្រួសារ និងសាច់ញាតិវិញ៕

ឯកឧត្តម ប៉ែន បូណា៖ការដោះលែងយោធិនកម្ពុជាទាំង១៨រូបជាតម្លៃនៃបទឈប់បាញ់ និងជាជំហានឆ្ពោះទៅរកសន្តិភាពរវាងកម្ពុជា-ថៃ

2025/12/31 05:54:50 pm        136
ភ្នំពេញ៖ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈសន្និសីទសារព័ត៌មានរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ការដោះលែងយោធិនកម្ពុជាទាំង១៨រូប គឺជាតម្លៃនៃបទឈប់បាញ់ និងជាជំហានឆ្ពោះទៅរកសន្តិភាពនិងការពង្រឹងសន្តិភាពនោះឱ្យស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាសម្រាប់សន្តិសុខក្នុងតំបន់ទាំងមូលដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់កម្ពុជា។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា  ការដោះលែងយោធិនកម្ពុជាទាំង១៨រូប ឱ្យបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលនេះ គឺជាលទ្ធផលមួយទៀតដែលយើងទន្ទឹងរង់ចាំ បន្ទាប់ពីទទួលបានបទឈប់បាញ់ និងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅពេលនេះ។ បទឈប់បាញ់ គឺជាការផ្តល់តម្លៃដល់ជីវិតមនុស្ស ពោលគឺការបញ្ឈប់មិនឱ្យមានអ្នកស្លាប់ អ្នករងរបួស និងវិនាសកម្មផ្សេងៗដែលកើតមានមកលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត។ ចំណែកការដោះលែងយោធិន១៨នាក់ គឺជាការអនុញ្ញាតឱ្យមានការជួបជុំក្រុមគ្រួសារដែលបានទន្ទឹងរង់ចាំអស់រយៈពេល ១៥៥ ថ្ងៃ។ នេះហើយជាតម្លៃនៃបទឈប់បាញ់ និងជាជំហានឆ្ពោះទៅរកសន្តិភាពនិងការពង្រឹងសន្តិភាពនោះឱ្យស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាសម្រាប់សន្តិសុខក្នុងតំបន់ទាំងមូលដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំយើង ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានខិតខំខ្លាំងណាស់ទម្រាំសម្រេចបានលទ្ធផលបែបនេះដែលប្រជាពលរដ្ឋយើងចង់បាននិងអបអរសាទរយ៉ាងខ្លាំង។ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ជំហានបន្ទាប់ទៀត គឺការឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ។ ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិនិងសហគមន៍អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ឯកឧត្តម ប៉ែន បូណា លើកឡើងថា កម្លាំងចលករដ៏សំខាន់ក្នុងការឈានទៅសម្រេចការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងដោយយុត្តិធម៌នាពេលខាងមុខគឺ ទី១៖ ជំហរការទូតច្បាស់លាស់និងចាស់ទុំរបស់ថ្នាក់ដឹកនាំយើងដែលឈរលើកិច្ចសន្ទានាដោយផ្អែកលើច្បាប់។ ទី២៖ យើងមានឯកសារផ្លូវច្បាប់រឹងមាំដែលទទួលស្គាល់ជាអន្តរជាតិ។ ទី៣៖ គឺជំហររបស់សហគមន៍អន្តរជាតិដែលគាំទ្រដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់ និងទី៤៖ កម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំក្នុងចំណោមប្រជាពលរដ្ឋយើង។ ទាំងអស់នេះ គឺជាកម្លាំងជំរុញដ៏ខ្លាំងក្លាដើម្បីឈានទៅដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដោយសន្តិវិធី។ ដូច្នេះ សូមជនរួមជាតិយើងថែរក្សាកម្លាំងសាមគ្គីនេះឱ្យស្ថិតស្ថេរជារៀងរហូត និងផ្តល់ទំនុកចិត្តទាំងស្រុងលើរាជរដ្ឋាភិបាលក្នុងការបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ដើម្បីរក្សាសុខសន្តិភាពផង និងការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីផង។ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានអំពាវនាវជាថ្មីម្តងទៀតដល់បងប្អូនជនរួមជាតិសូមកុំចាញ់សង្គ្រាមចិត្តសាស្ត្រពីមជ្ឈដ្ឋានខាងក្រៅមួយចំនួនដែលមានចេតនាបំបាក់ទឹកចិត្ត និងបំបែកកម្លាំងសាមគ្គីដែលជាខឿនការពារជាតិរបស់ប្រជាជនដ៏រឹងមាំ។ ភាពនឹងនរ ឈររឹងមាំ និងទំនុកចិត្តលើរាជរដ្ឋាភិបាល គឺជាចំណុចខ្លាំងរបស់កម្ពុជាក្នុងជំហានឈ្ពោះទៅដោះស្រាយរាល់បញ្ហាដែលយើងកំពុងប្រឈមឱ្យមានប្រសិទ្ធភាព៕

សេវាសាធារណៈខេត្ត បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ និងកោះកុង បើកឡើងវិញមួយចំនួន

2025/12/31 05:32:48 pm        130
ក្រសួងមហាផ្ទៃ នៅរសៀលនេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ដល់ម៉ោង ១រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបង្ហាញ ពីការបន្តបិទផ្អាក និងការដំណើរការឡើងវិញសេវាសាធារណៈជាមូលដ្ឋានតាម របាយការណ៍បឋម៖- ខេត្ត បន្ទាយមានជ័យ មានសាលារៀន ៣២១កន្លែង (រដ្ឋ២៣៧ ឯកជន៨៤) មន្ទីរពេទ្យ/មណ្ឌលសុខភាព ៧កន្លែង និងរដ្ឋបាលនៅថ្នាក់ឃុំ-សង្កាត់ មួយចំនួនបន្តបិទផ្អាក ខណៈសាលារៀន ៩កន្លែង មន្ទីរពេទ្យ/មណ្ឌលសុខភាព ១៥កន្លែង និងរដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក បានដំណើរការឡើងវិញ។ - ចំណែក ខេត្តព្រះវិហារ មានសាលារៀន ៦១កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤កន្លែង នៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និងឃុំចំនួន៦ បានដំណើរការឡើងវិញ។ - ខេត្តឧត្តរមានជ័យ មានសាលារៀន ២១៨កន្លែង មន្ទីរពេទ្យ/មណ្ឌលសុខភាព ១៤កន្លែង រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ១កន្លែង បានបន្តបិទផ្អាក ខណៈសាលារៀន៤២កន្លែង មន្ទីរពេទ្យ/មណ្ឌលសុខភាព ៤កន្លែង រដ្ឋបាលស្រុក៣ អង្គភាពកងកម្លាំងមានសមត្ថកិច្ច១០ រដ្ឋបាលឃុំ១៥ និងប៉ុស្តិ៍នគរបាល រដ្ឋបាល ២៣កន្លែង បានដំណើរការឡើងវិញ។ - ចំពោះ ខេត្តកោះកុង មានសាលារៀន ៥១កន្លែងបានបើកដំណើរការឡើងវិញ ក្នុងចំណោមសាលារៀន៦៦កន្លែង ដែលបានបិទផ្អាក។ក្រសួងមហាផ្ទៃបានបញ្ជាក់ថា វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញ ជាបណ្តើរៗ ជាពិសេសវីរកងទ័ពទាំង ១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ជនភៀសសឹកជាង ១២០០នាក់ ត្រឡប់ទៅលំនៅឋានវិញ ខណៈខេត្តកោះកុង ពុំមានជនភៀសសឹកបន្ត

2025/12/31 05:22:03 pm        131
ក្រសួងមហាផ្ទៃ នៅរសៀលនេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ដល់ម៉ោង ១រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបង្ហាញ ស្ថានភាពពលរដ្ឋភៀសសឹកថា មានជន ភៀសសឹក ១ ២៣២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈខេត្តកោះកុង ពុំមានជនភៀសសឹកបន្ត ស្នាក់នៅក្នុងជំរំសុវត្ថិភាពទៀតទេ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៧៣ ១៥១នាក់ ក្នុងនោះស្តី្រ ២៩៩ ៦៤៨នាក់ និងកុមារ ១៨០ ០៩៩នាក់។ចំពោះ កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក, ក្រសួងមហាផ្ទៃបានឱ្យដឹងថា ខេត្តឧត្តមានជ័យ មានពលរដ្ឋ ១១ ១០៦ គ្រួសារបានវិលចូលរស់នៅក្នុងផ្ទះសំបែងឡើងវិញ មានភូមិចំនួន ៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅបាន និងភូមិ ចំនួន ១៧២ទៀត ត្រូវបានអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចុះរៀបចំផ្ទះសំបែងជូនពលរដ្ឋរួចរាល់។ ចំណែក ខេត្តបន្ទាយមានជ័យ មាន ពលរដ្ឋចំនួន ៣ ១៥៩គ្រួសារបានវិលចូលរស់នៅក្នុងផ្ទះសំបែងឡើងវិញ។ ជារួម ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានកំពុងបន្តយកចិត្តទុកដាក់ពិនិត្យ និង ដោះស្រាយកិច្ចការអាទិភាពជាច្រើនទៀត ដើម្បីធានាការវិលមករកប្រក្រតីភាព នៃសេវាសាធារណៈជាមូលដ្ឋាននៅ តាមបណ្តាក្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសក្នុងខេត្តជាប់ព្រំដែនដែលបានបិទផ្អាកក្នុងរយៈកាលកន្លងមក។ ជាមួយគ្នានេះ ក៏បាននិងកំពុងខិតខំបង្កលក្ខណៈជូនជនភៀសសឹកឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយ សុវត្ថិភាព។ ក្នុងនោះរួមទាំងការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ផ្ទះសំបែង និងភូមិករពលរដ្ឋដែលរងការខូចខាត ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទន្ទឹមនឹងការពិនិត្យនិងបន្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក (ដូ្រន) គ្រប់ទីកន្លែង គ្រប់ពេលវេលា រហូតដល់មានការណែនាំថ្មី។ចំពោះ ករណីពលរដ្ឋស្លាប់ និងរបួស គឺមិនមានថ្មី។ ដូច្នេះ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១រសៀល ថ្ងៃនេះ មាន ពលរដ្ឋស្លាប់ចំនួន៣២នាក់ និងរបួសចំនួន៩៥នាក់។

ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយតំបន់ជនបទ ទៅជាតំបន់មានការអភិវឌ្ឍរីកចម្រើន

2025/12/31 05:13:15 pm        114
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញអភិវឌ្ឍន៍ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ ដើម្បីលើកកម្ពស់គុណភាពនៃ ជីវិតរស់នៅរបស់ប្រជាជន និងការប្រែក្លាយជនបទឱ្យទៅជាតំបន់ដែលមានការររីកចម្រើន តាមរយៈការស្តារ ការស្ថាបនា និងការថែទាំផ្លូវ ជាដើម។ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តររួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការរងារថែទាំខួប ផ្លូវក្រាលកៅស៊ូ DBST ផ្លូវចំនួន ៥កំណាត់ ប្រវែងសរុប ៣ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងក្រាលបេតុងសសៃដែកចំនួន ១កំណាត់ ប្រវែង ១៨០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតនៅឃុំបឹងខ្នារ (អនុវត្តដោយនាយកដ្ឋាន ផ្លូវលំជនបទ) និងការចុះវាយតម្លៃ ប្រគល់ទទួល លើការងារថែទាំខួបផ្លូវចំនួន ១កំណាត់ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DEST) ប្រវែងជិត ៨ពាន់ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅឃុំបាក់ចិញ្ចៀន និងឃុំផ្ទះរុង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្ត ខេត្តពោធិ៍សាត់ (អនុវត្តដោយក្រុមហ៊ុនវិស្វកម្ម សំណាងខនស្ត្រាក់សិន)។ ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតាមជនបទ រាជរដ្ឋាភិបាលបាននិងកំពុងបន្ត កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការផ្តល់សេវាសង្គមនានា ដើម្បី សេដ្ឋកិច្ច សង្គមកិច្ច ឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជញ្ជូននៅជនបទ សំដៅធានាដល់ការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសជំរុញដល់ដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន។ជុំវិញផ្លូវទាំងពីរគម្រោងខាងលើនេះ, ឯកឧត្តមបណ្ឌិត បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់នាយក ដ្ឋានផ្លូវលំជនបទ និងក្រុមហ៊ុនវិស្វកម្ម សំណាងខនស្ត្រាក់សិន ដែលបានយកចិត្តទុកដាក់នៅលើការងារទាំងនេះ សម្រេចបានតាម ផែនការ និងប្រកបដោយគុណភាពផ្លូវល្អប្រសើរ, ដែលនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ព្រោះការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ ត្រូវបានរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចំណាយការវិនិយោគអស់ ថវិកាច្រើនសន្ធឹកសន្ធាប់ ដើម្បីបង្កើតបរិយាកាស និងការប្រែក្លាយជីវិតរស់នៅរបស់ប្រជាជន ឱ្យទៅជាតំបន់ដែលមានការរីកចម្រើន និងជឿនលឿន ស្របតាមចក្ខុវិស័យនៃការប្រែក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅ ឆ្នាំ២០៥០៕អត្ថបទ៖ សុន រ៉ាឌី

វីរៈកងទ័ពកម្ពុជា១៨រូប បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកដល់រាជធានីភ្នំពេញហើយ ក្រោយភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញ

2025/12/31 04:48:09 pm        133
នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះ វីរៈកងទ័ពកម្ពុជា១៨រូប បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកដល់រាជធានីភ្នំពេញហើយ ក្រោយភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញបន្ទាប់ពីចាប់ខ្លួនអស់រយៈពេល១៥៥ថ្ងៃ ពោលគឺកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។វីរៈកងទ័ពយើងទាំង១៨រូប ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជាច្រើន។ នៅរសៀលនេះផងដែរ វីរៈកងទ័ពយើងទាំង១៨រូប ក៏បានអនុញ្ញាតពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសំណេះសំណាល នៅវិមានសន្តិភាពផងដែរ៕

ថ្ងៃចុងក្រោយបំផុតនៃឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរស្ទើរតែទូទាំងនគរបានបង្ហាញក្តីរំភើបក្តុកក្តួលបំផុតបន្ទាប់ពីឃើញវីរកងទ័ពទាំង១៨នាក់មកដល់កម្ពុជាវិញដោយសុវត្ថិភាព

2025/12/31 04:42:18 pm        105
ថ្ងៃចុងក្រោយបំផុតនៃឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលបាននាំក្តីរភើបក្តុកក្តួល ដល់ប្រជាពលរដ្ឋខ្មែរស្ទើរតែទូទាំងមហានគរ ដោយបាននាំមកនូវវីរកងទ័ពខ្មែរទាំង១៨នាក់និវត្តន៍មកកាន់មាតុប្រទេសវិញ ដោយជោគជ័យ និងប្រកបដោយសុវត្ថិភាព បន្ទាប់ពីទាហានថៃចាប់ពួកគេទៅដោយខុសច្បាប់អស់រយៈពេល១៥៥ថ្ងៃមកនោះ។ ទាំងក្រុមគ្រួសារ ទាំងរាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំង អស់ទាំងក្នុង និងក្រៅប្រទេស បានទន្ទឹងរងចាំដំណឹងនៃការវិលត្រឡប់របស់វីរកងទ័ពយើងទាំង ១៨នាក់ទាំងយប់ទាំងថ្ងៃ និងយ៉ាងអន្ទះសារបំផុត បន្ទាប់ពីទាហានថៃបានធ្វើការចាប់ខ្លួនពួកគេទៅដោយ ខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ពោលគឺក្រោយមួយថ្ងៃបន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃអស់រយៈពេលបួនយប់ប្រាំថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃទី២៤ដល់ ថ្ងៃទី២៨ ខែកក្កដានោះ។ យ៉ាងណាក៏ដោយថ្ងៃនេះគឺជាថ្ងៃចុងក្រោយបំផុតនៃឆ្នាំ២០២៥ ហើយក៏ជាថ្ងៃចុងក្រោយផងនៃ ការទន្ទឹងរងចាំសម្រាប់ក្រុមគ្រួសារ និងបងប្អូនជនរួមជាតិខ្មែរចំពោះវីរកងទ័ពនៃយើងទាំង១៨នាក់ ដោយ ថ្ងៃនេះពួកគេបានមកដល់ទឹកដីកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ ក្តៅពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាឥស្សរជនកម្ពុជាតាំងពីដើរជាន់ដីខ្មែរវិញនៅជំហានដំ បូងរបស់ពួកគេរហូតដល់រាជធានីភ្នំពេញ ដើម្បីមកជួបជុំក្រុមគ្រួសាររបស់ពួកគេវិញនោះ។  ក្តីរំភើបក្តុកក្តួល អួលដើមកនៃក្រុមគ្រួសាររបស់វីរកងទ័ពទាំង១៨នាក់ ក៏ដូចជាបងប្អូនជនរួមជាតិ ខ្មែរស្ទើរតែទូទាំងប្រទេសនេះ គឺបានមកពីការខិតខំយ៉ាងស្រស្រាក់ស្រស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពនៃកម្ពុជាយើងវិលត្រឡប់មកកម្ពុជាវិញប្រកដោយសុខសុវត្ថិភាព ពីសំណាក់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ក៏ដូចជាការអំពាវនាវពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិជាដើម។ ក្តីរំភើប ញាប់ញ័រនៃព្រឹត្តិការណ៍សម្រាប់ថ្ងៃចុងក្រោយនៃឆ្នាំ២០២៥នេះ នឹងថ្នក់ក្នុងចិត្តដិតក្នុងអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបជារៀងរហូតផងដែរ ដែលផ្លែផ្កានេះគឺកើតចេញយុទ្ធសាស្រ្ត«ស្ងាត់តែមិនស្ងៀម»របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM