ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនាំយកអំណោយជាងដប់ប្រាំលានរៀល ទៅផ្ដល់ជូនវីរកងកម្លាំង

2025/12/31 04:08:24 pm        154
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)អមដំណើរដោយលោកជំទាវឧត្តមសេនីយ៍ឯកវេ ជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ និងលោកជំទាវឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិ ការរង គ.ជ.ប.ជ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគរួមទាំងថវិកាដែលមានចំនួនសរុបជាងដប់ប្រាំលានរៀលទៅចែកជូនវីរកងកម្លាំង និងជនភៀសសឹកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះមានវីរកងកម្លាំងចំនួន៥២នាក់ និងជនភៀសសឹក ចំនួន៧នាក់។​ ដោយ៖ គង់ ឌិន

កម្ពុជា ចាប់ផ្តើមដំណើរការជាផ្លូវការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) ចាប់ពី​ម៉ោង ​០០:០១ នៃថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ

2025/12/31 03:40:58 pm        1094
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញ សេចក្ដី​ជូនដំណឹង ដោយបានជម្រាបថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋា​ភិបាល​បាន​ប្រកាស​ជា​ផ្លូវ​ការដាក់ឱ្យដំណើរការប្រតិបត្តិការ សេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G នៅ​ក្នុង​ព្រះរា​ជាណាចក្រកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ។ ក្នុងន័យនេះ ក.ប.ទ. បាន​សហការ​ជា​មួយ​គ្រប់​ប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) ជំរុញការ​សាង​សង់​ស្ថានីយ​អង់​តែនទូរគមនាគមន៍និងបំពាក់ឧបករណ៍ផ្តល់សេវា 5G នៅតាមទីតាំង​ដូច​មាន​ផែន​ទី​លម្អិត​ក្នុង​ឧបសម្ព័ន្ធជូនភ្ជាប់។ ស្របពេលនឹងការអបអរសាទរការឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសកលនេះ អ្នក​ប្រើ​ប្រាស់​សេវា​របស់​ប្រតិបត្តិករទូរសព្ទចល័តទាំង ៣ ខាងលើ នឹងអាចចាប់ផ្តើមប្រើប្រាស់សេវា 5G បាន ចាប់ពី​ម៉ោង ​០០:០១ នៃថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ នៅតាមទីតាំង​ដូច​បាន​ជម្រាប​ជូន​ខាង​លើ ​ដែល​នៅ​ដំណាក់​កាលដំបូង គឺនៅរាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកំពត។ ជាជំហានៗបន្តទៀត វិសាលភាពគ្របដណ្តប់នៃសេវា 5G នឹងពង្រីកឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត និងទៅកាន់គ្រប់បណ្តាខេត្តផ្សេងទៀតនៅទូទាំងប្រទេស។សេវា 5G នឹងចូលរួមចំណែកយ៉ាងសំខាន់ៗក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមរយៈការផ្តល់មកនូវអត្ថប្រយោជន៍ជាច្រើន ដូចជា សេវាអ៊ីនធឺណិតមានល្បឿនលឿនជាងសេវា 4G ការតភ្ជាប់ឧបករណ៍បានច្រើនក្នុងពេលតែមួយ រយៈពេលនៃការឆ្លើយតប (Latency) មានកម្រិតទាប និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈឌីជីថល ជាដើម។ សេវា 5G មិនមែនត្រឹមតែមាន “អ៊ីនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ ប៉ុន្តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា៕

ICRC គាំទ្រការដោះលែងយោធិនកម្ពុជាទាំង១៨រូប ខណៈសកម្មភាពបានបំលែងការប្តេជ្ញាចិត្តដែលបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍រួមឱ្យក្លាយជាសកម្មភាពជាក់ស្តែង

2025/12/31 02:35:05 pm        460
ហ្សឺណែវ៉ា (ICRC) – គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅថ្ងៃនេះ បានគាំទ្រ ក្នុងនាមជាអ្នកសង្កេតការណ៍មនុស្សធម៌អព្យាក្រឹត ការដោះលែង និងការធ្វើមាតុភូមិនិវតន៍នៃឈ្លើយសឹក១៨ នាក់ ដែលត្រូវបានឃុំខ្លួនពាក់ព័ន្ធទៅនឹងជម្លោះប្រដាប់អាវុធអន្តរជាតិរវាងកម្ពុជានិងថៃ។ ប្រតិបត្តិការដោះលែងនេះ ត្រូវបានអនុវត្តឡើងស្របតាមសេចក្តីថ្លែងការណ៍រួម ដែលភាគីទាំងពីរ បានចុះហត្ថលេខា នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ហើយបានអនុញ្ញាតឱ្យឈ្លើយសឹកត្រូវបានបញ្ជូនត្រឡប់ទៅកម្ពុជាពីប្រទេសថៃ។លោកស្រី មិរីយ៉ាណា ស្ពុលយ៉ារីក (Mirjana Spoljaric) ប្រធាន ICRC បានមានប្រសាសន៍ថា៖ «ការដោះលែង និងការធ្វើមាតុភូមិនិវតន៍នៃឈ្លើយសឹកនៅថ្ងៃនេះ អនុញ្ញាតឱ្យក្រុមគ្រួសារបានជួបជុំគ្នាវិញ និងជាជំហានសំខាន់មួយ ក្នុងការបំលែងការប្តេជ្ញាចិត្តដែលបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍រួម ឱ្យក្លាយជាសកម្មភាពជាក់ស្តែង។ ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ដែលរួមមានការធ្វើមាតុភូមិនិវតន៍នៃឈ្លើយសឹក បន្ទាប់ពីបញ្ចប់សកម្មភាពប្រយុទ្ធ គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការជួយបង្កើនទំនុកចិត្តរវាងភាគី និងគាំទ្រផ្លូវទៅរកសន្តិភាពយូរអង្វែង។ ខ្ញុំសង្ឃឹមថា ប្រតិបត្តិការនេះ នឹងជួយដាក់មូលដ្ឋានសម្រាប់ឆ្នាំថ្មីមួយ ដែលផ្អែកលើសន្តិភាព និងស្ថិរភាព ដែលសហគមន៍នៅទាំងពីរខាងព្រំដែន ត្រូវការ និងសមនឹងទទួលបាន»។ ICRC បានទៅទស្សនាឈ្លើយសឹកទាំង ១៨ នាក់ ចំនួនបួនលើក ចាប់តាំងពីពួកគេត្រូវបានឃុំខ្លួននៅប្រទេសថៃ នៅខែកក្កដា ឆ្នាំ ២០២៥។ ស្របតាមបទប្បញ្ញត្តិនៃអនុសញ្ញា ជឺណែវ៉ា ការទស្សនាទាំងនេះ មានគោលបំណងអនុញ្ញាតឱ្យ ICRC ត្រួតពិនិត្យសុខុមាលភាព និងលក្ខខណ្ឌនៃការឃុំខ្លួន របស់ពួកគេ ហើយជួយសម្រួលការផ្ញើសំបុត្រ រវាងពួកគេ និងក្រុមគ្រួសារ។ ក្នុងនាមជាអង្គការអព្យាក្រឹត មិនលំអៀង និងឯករាជ្យ ការងាររបស់ ICRC នៅកន្លែងឃុំខ្លួន ត្រូវបានណែនាំដោយគោលការណ៍យូរអង្វែងនៃការរក្សាការសម្ងាត់ និងការសន្ទនាទ្វេភាគី ជាមួយអាជ្ញាធរដែលធ្វើការឃុំខ្លួន។អនុសញ្ញាជឺណែវ៉ា ទីបី បានថ្លែងថា ឈ្លើយសឹក ត្រូវតែត្រូវបានដោះលែង និងបញ្ជូនត្រឡប់ប្រទេស ដោយគ្មានការពន្យារពេល បន្ទាប់ពីបញ្ចប់សកម្មភាពប្រយុទ្ធ។ ឈ្លើយសឹក នៅតែរក្សាស្ថានភាព និងការការពាររបស់ខ្លួន ក្រោមអនុសញ្ញាជឺណែវ៉ាទីបី រហូតដល់ការដោះលែង និងការធ្វើមាតុភូមិនិវតន៍របស់ខ្លួន។

សម្ដេចធិបតី និងលោកជំទាវបណ្ឌិតបន្តចុះជួបសួរសុខទុក្ខបងប្អូនវីរកងទ័ព និង​វីរនគរបាល​កំពុង​សម្រាក​ព្យាបាល​បន្តនៅតាមមន្ទីរពេទ្យនៅភ្នំពេញ

2025/12/31 12:10:57 pm        349
ភ្នំពេញ៖ នៅព្រឹក ថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តចុះជួបសួរសុខទុក្ខបងប្អូនវីរកងទ័ព និងវីរនគរបាលដែលរងរបយសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យនៅភ្នំពេញ។សម្ដេចធិបតី បានសរសេរថា ថ្ងៃសម្ដេចរួមជាមួយនឹងភរិយា បានបន្តចុះជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។សម្ដេចធិបតីមានប្រសាសន៍ថា វីរភាពរបស់កងទ័ព និងនគរបាល ក្នុងបុព្វហេតុការពារជាតិការពារទឹកដី គឺបានស្ថិតនៅក្នុងការចង់ចាំរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងបានទទួលស្គាល់ពីការលះបង់ និងការប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់យើង។ ជាមួយគ្នានេះក្រុមគ្រូពេទ្យទាំងអស់ក៏បានរួមចំណែកយ៉ាងសំខាន់ជួយពិនិត្យព្យាបាលបងប្អូន វីរកងទ័ព និងវីរនគរបាល ឱ្យបានឆាប់ជាសះស្បើយដើម្បីបានត្រឡប់ទៅបំពេញភារកិច្ចជូនជូនជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត បានជូនពរដល់បងប្អូនវីរកងទ័ព និងវីរនគបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ៕

សហគមន៍អន្តរជាតិចាត់ទុកការដោះលែងវីរៈកងទ័ពកម្ពុជាជាជំហានវិជ្ជមានស្ដារទំនុកចិត្តរវាងកម្ពុជា និងថៃ

2025/12/31 12:03:43 pm        332
បន្ទាប់ពី វីរៈកងទ័ពកម្ពុជាទាំង ១៨រូប បានវិលត្រលប់មកដល់មាតុប្រទេសកម្ពុជា​វិញ​ដោយ​សុវត្ថិភាពនៅព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សហគមន៍អន្តរជាតិបានបង្ហាញការស្វាគមន៍ និង​ចាត់ទុកការដោះលែងវីរៈកងទ័ពកម្ពុជាជាជំហានវិជ្ជមាន និងជាការស្ដារទំនុកចិត្តរវាងកម្ពុជា និង​ថៃ​ឡើងវិញ។ ភ្លាមៗក្រោយការដោះលែងវីរៈកងទ័ពកម្ពុជា ប្រទេសអូស្រ្ដាលី ចាត់​ទុក​ការ​ដោះ​លែង​យោធា​កម្ពុជា​ដែលជា​ប់ឃុំ​ទាំង ១៨ នាក់ នៅថ្ងៃនេះ គឺជាជំហានវិជ្ជមានមួយ ដែលនឹងជួយស្ដារឡើង​វិញ​នូវ​ការ​ជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា និង ថៃ។ ជាមួយគ្នានេះ អូស្ត្រាលី បានជំរុញឱ្យកម្ពុជា និងថៃ បន្តគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ច ប្រជុំពិសេស GBC ថ្ងៃទី ២៧ ខែធ្នូ។ ប្រទេសអូស្រ្ដាលីបានសង្គត់ធ្ងន់ថា «សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង គឺជាប្រយោជន៍របស់យើងទាំងអស់គ្នា»។ជាមួយគ្នានេះ អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ឯកឧត្តម Dominic Williams បានបង្ហាញ សេចក្តីសោមនស្សរីករាយដែលប្រទេសកម្ពុជាបាន ស្វាគមន៍ទាហានរបស់ខ្លួនត្រឡប់មកផ្ទះវិញ។ ឯកឧត្តមចាត់ទុកថា នេះជាការ វិវឌ្ឍវិជ្ជមានមួយ។ឯកឧត្តម អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបញ្ជាក់ថា ចក្រភពអង់គ្លេសបន្តលើកទឹកចិត្តដល់ប្រទេសកម្ពុជា និងប្រទេសថៃឱ្យចាត់វិធានការបន្ថែមទៀតដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រជាជនរបស់ប្រទេសទាំងពីរ និងដើម្បី កសាងសន្តិភាពយូរអង្វែង។សូមជម្រាបថា ក្រោយ កម្ពុជា និងថៃ ទទួលបានបទឈប់បាញ់បន្ទាន់ភ្លាមនៅនឹងកន្លែង កាលពីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC), សហគមន៍អន្តរជាតិនានា និងបណ្ដាប្រទេសជាមិត្ត និងប្រទេសមហាអំណាច បានចេញស្វាគមន៍ចំពោះលទ្ធផលបទឈប់បាញ់ជាវិជ្ជមានមួយនេះ និងជំរុញឱ្យភាគីទាំងពីរខិតខំអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ក្នុងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ, អ្នកនាំពាក្យផ្នែកគោលនយោបាយការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប, សហរដ្ឋអាមេរិក ប្រទេសចិន ប្រធានអាស៊ាន និងបណ្ដាប្រទេសជាមិត្តជាច្រើនទៀត បានបង្ហាញការស្វាគមន៍យ៉ាងខ្លាំងចំពោះការទទួលបានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។ បណ្ដាសហគមន៍អន្តរជាតិ និងប្រទេសជាមិត្ត ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

សម្ដេចតេជោ និង​សម្ដេចធិបតី ស្វាគមន៍​កងទ័ព​កម្ពុជា​១៨រូប និវត្តន៍​មក​មាតុ​ប្រទេស​វិញ​ដោយ​សុខ​សុវត្ថិភាព

2025/12/31 11:48:28 am        703
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ស្វាគមន៍ចំពោះ​យុទ្ធជន​កម្ពុជា​ទាំង​១៨​រូប​ ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពនៅព្រឹកថ្ងៃទី៣១ ខែ​ធ្នូ ​ឆ្នាំ២០២៥នេះ។នៅវេលាម៉ោងប្រមាណ ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិន​កម្ពុជា​ទាំង​១៨រូ​ប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល១៥៥ថ្ងៃមកហើយនោះ ត្រូវ​បាន​ដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព តាមច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ព្រំ ខេត្តប៉ៃលិន។បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បាន​បញ្ជាក់​ថា​ ការដោះលែងយោធិនកម្ពុជាចំនួន១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោ​ម​ការ​ឯក​ភាព​គ្នារ​វាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ​កម្មាធិការ​ព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់​ពី​ការ​គោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវ​បាន​ចូល​ជា​ធរមាន​កាល​ពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង១៨រូបមកកម្ពុជាវិញនេះ ក៏​មាន​ការ​ចូលរួម​សង្កេត​ការណ៍​ពី​សំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម​ (ICRC)។ ការដោះលែងយោធិនរបស់យើងទាំង ១៨នាក់នេះ ក៏ស្របជាមួយ​នឹង​ស្មារតី​នៃ​សេចក្តី​ថ្លែង​ការណ៍​រួម​ទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបាន​ចុះ​ហត្ថ​លេខា​កាល​ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមការ​ធ្វើ​ជា​សាក្សី​របស់​ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ដូចដែលរាជរដ្ឋាភិបាល នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានា និងសន្យាយ៉ាង​មុត​មាំជា​មួយ​ក្រុម​គ្រួសារ​របស់យោធិនទាំង១៨នាក់ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសថា “យើងមិនទុក​យោធិ​ន​របស់យើងណាម្នាក់ចោលនោះឡើយ” ដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយ និង​ដំណោះស្រាយទាំងការទូតព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិរហូតសម្រេចបានការដោះលែងនាថ្ងៃ​នេះ ដើម្បីឱ្យយោធិន​របស់យើង​អាច​មក​ជួប​ជុំ​ក្រុម​គ្រួសារ​ជា​ទីស្រឡាញ់​របស់​ខ្លួន​ដែល​បាន​ទន្ទឹង​រង់​ចាំដោយក្តីនឹករំឮកជាពន់ពេក។រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូល​រួម​សម្រប​សម្រួល​ជា​បន្ត​បន្ទាប់​ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង១៨រូបនាថ្ងៃនេះ។ កម្ពុជា សង្ឃឹម​យ៉ាង​មុត​មាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និង​ជំនឿ​ទុក​ចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បី​ជា​ប្រយោជន៍​ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ៕

BREAKING NEWS | យោធិនកម្ពុជាទាំង ១៨រូប ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព នៅព្រឹកនេះ

2025/12/31 10:47:21 am        386
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា នៅវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង ១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ការដោះលែងយោធិនកម្ពុជាចំនួន១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ម៉ោងនៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២:០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨រូបរបស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះបានលើកឡើងទៀតថា ការដោះលែងយោធិនរបស់យើងទាំង ១៨នាក់នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។លោកជំទាវម៉ាលី សុជាតា បានលើកឡើងទៀតថា ដូចដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានា និងសន្យាយ៉ាងមុតមាំជាមួយក្រុមគ្រួសាររបស់យោធិនទាំង១៨នាក់ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសថា “យើងមិនទុកយោធិនរបស់យើងណាម្នាក់ចោលនោះឡើយ” ដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយ និងដំណោះស្រាយ ទាំងការទូត ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ រហូតសម្រេចបានការដោះលែងនាថ្ងៃនេះ ដើម្បីឱ្យយោធិនរបស់យើងអាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹងរង់ចាំដោយក្តីនឹករំឮកជាពន់ពេក។លោកជំទាវបានបន្ថែមទៀតថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបនាថ្ងៃនេះ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ៕ អត្ថបទបាន ចក់ 

រដ្ឋាភិបាលបង្កើតក្រុមការងារគ្រប់គ្រងការស្តារជីវភាព និង លំនៅដ្ឋានពលរដ្ឋ សាលារៀន និងហេដ្ឋារចនាសម្ព័នដែលរងការខូតខាតដោយការឈ្លានពានរបស់ថៃ

2025/12/30 09:33:02 pm        259
រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើត និងតែងតាំងសមាសភាព ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។យោងតាមសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ច រៀបចំ លេខ១៣២ សសរ នេះ, រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងសមាសភាពប្រធាន អនុប្រធាន និងសមាជិក មកក្រសួង-ស្ថាប័ន ចម្រុះ ដែលមាន ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន ដែលបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។យោងតាមសេចក្តីសម្រេចលេខ ១១៣ សសរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ, សមាសភាពក្រុមការងារចំពោះកិច្ចនេះ មានតួនាទី សិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋរចនាសម្ព័ន្ធដែលខូតខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា, សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង និង/ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅដ្ឋានពលរដ្ឋ សាលារៀន មូលដ្ឋានសុខាភិបាលសាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ជាដើម ដោយគិតគូរអំពីទំហំខូចខាត និងទីតាំងគោលដៅជាក់លាក់ នៅក្នុងភូមិសាស្រ្តដែលរងការឈ្លានពានពីថៃ និងការធ្វើអាទិភាវូបនីយកម្មនៃការងារស្តារឡើងវិញ, កំណត់ទំហំថវិកា និងធនធានតាមតម្រូវការចាំបាច់ជាក់ស្តែង សម្រាប់អនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់, សម្របសម្រួលជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងវិស័យឯកជននានា ក្នុងការកៀរគរនូវធនធាន និងជំនួយបច្ចេកទេសក្នុងការអនុវត្តការរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ, រៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការ និងសកម្មភាពអន្តរាគមន៍ដើម្បីធានាការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ, រៀបចំរបាយការណ៍លទ្ធផលការងារ ជូននាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេច និង អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីរាជរដ្ឋាភិបាល៕ អត្ថបទ៖គឹមហុក

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញផ្ដល់កម្លាំងចិត្តដល់ក្រុមការងារវេចខ្ចប់អំណោយជូនពលរដ្ឋភៀសសឹក

2025/12/30 08:38:47 pm        419
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញមកផ្ដល់កម្លាំងចិត្ត និងពិនិត្យមើលសកម្មភាពការងារនៃក្រុមការងារវេចខ្ចប់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលដឹកនាំការរៀបចំដោយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៅបរិវេណស្ថានីយ៍កណ្តាលនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន (បឹងស្នោរ)។ចាប់តាំងពីថ្ងៃទី៩ ខែធ្នូ មកដល់ពេលនេះ អំណោយជារបស់របរប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចែកដល់ប្រជាពលរដ្ឋនៅតាមជំរុំភៀសសឹក និងកំពុងរៀបចំចែកជាបន្តបន្ទាប់ទៀតតាមគោលដៅផ្សេងៗ។សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹកក្នុងមួយគ្រួសាររួមមាន៖សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក១គ្រួសាររួមមាន៖១-ថ្នាំដុសធ្មេញ ១ទីប២-ច្រាសដុសធ្មេញ ១៣-សាប៊ូដុសខ្លួន ១ដុំ៤-ប្រេងខ្យល់ ១ដប៥-ប្រេងកូឡា ១ដប៦-អង្រឹង ១៧-អាវភ្លៀង ១៨-ពិល ១៩-កន្សែងធំ ១១០-ក្រមា ១១១-ធូបមូស ១ប្រអប់១២-ថ្នាំពេទ្យ (៤មុខ) ១ប្រអប់១៣-ទឹកដោះគោខាប់ (២កំប៉ុង)១៤-នំស្រួយលីលី ១កញ្ចប់ធំ១៥-កន្ទេល ១១៦-ម៉ុង ១១៧-ភួយ ១១៨-សារ៉ុង ១១៩-សំឡីអនាម័យនារី ១ដុំ២០-ម្សៅសាប៊ូបោកខោអាវ ១កញ្ចប់២១-ខោអាវ ១ឈុត២២-អង្ករ ២៥គីឡូ ១បេ២៣-ទឹកសុីវអុីវ ១យួរ២៤-មី ១កេស២៥-ត្រីខ ១យួរ២៦-តង់ ១២៧-ធុងទឹក ចំណុះ៣៥លីត្រ ១២៨-ទឹកសៀង ២៩-ទឹកម្ទេស៣០-ត្រីងៀត៣១-អំបុក៣២-កាពិឆា៣៣-ពងមាន់ស្ងារ៣៤-សាច់ក្រក៣៥-ឆៃប៉ូវ៣៦-ខោទឹកនោមកូនក្មេង៣៧-ម្សៅទឹកដោះគោ៣៨-ដបទឹកដោះគោកូនក្មេង៣៩-ទឹកដោះគោជូរ៤០-ស្ករគ្រាប់សូមបញ្ជាក់ថា បើទោះបីមកដល់ពេលស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ និងធូរស្រាលបន្តិចក្តី ប៉ុន្តែនៅមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ទៀត នៅបន្តរស់នៅជំរំភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋាន ផ្ទះសំបែងរបស់ខ្លួនវិញបាននៅឡើយ ដូច្ចេះអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅតែបន្តរៀបចំវេចខ្ចប់សម្រាប់ផ្តល់ជូនដល់ពលរដ្ឋភៀសសឹក ដើម្បីអាចសម្រាលការលំបាកខ្លះៗរបស់គ្រួសារនីមួយៗ៕

ផ្លូវជនបទស្ថិតក្នុងខេត្តចំនួនពីរ រក្សានូវគុណភាពផ្លូវល្អប្រសើរ ឆ្លើយតបនិងការរស់នៅប្រជាពលរដ្ឋ

2025/12/30 08:33:58 pm        250
ភ្នំពេញ ៖ ផ្លូវជនបទ២គម្រោង ដែលបញ្ចប់សុពលភាព ស្ថិតនៅខេត្តពោធិ៍សាត់ និងខេត្តកំពត បានរក្សានូវគុណភាពផ្លូវល្អប្រសើរ ធានានូវ ប្រសិទ្ធភាពនៃការប្រើប្រាស់ផ្លូវជនបទបានយូរអង្វែង ដើម្បីឆ្លើយតបទៅនិងតម្រូវការរស់នៅជាក់ស្តែង របស់ប្រជាពលរដ្ឋនៅតាម មូលដ្ឋានទាំងនោះ។​ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនា ស្តារឡើងវិញផ្លូវនិងលូ ចំនួន២គម្រោង ស្ថិតនៅខេត្តពោធិ៍សាត់ និងខេត្តកំពត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះថា ជុំវិញផ្លូវជនបទ មិនថាការងារស្ថាបនាផ្លូវ ការជុសជួល កែលម្អ ការថែទាំផ្លូវ ឬសំណង់សិល្បការ្យផ្សេងៗនោះឡើយ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមបាន យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ឱ្យឆ្លើយតបទៅនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបាន យកចិត្តទុកដាក់ចាប់តាំងពីការស្ថាបនា រហូតដល់បញ្ចប់សុពលភាព ដោយបានរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ព្រោះការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនេះ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្តេចបានយក ចិត្តទុកដាក់ យ៉ាងខ្លាំងនៅលើការអភិវឌ្ឍនេះ មិនថានៅទីក្រុង ទីប្រជុំជន និងតាមជនបទនោះឡើយ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ជាក់ស្តែងផ្លូវជនបទទាំងពីរគម្រោងខាងលើនេះ ពិតជាមានសារៈសំខាន់ លើក កម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈសម្រួលដល់ការធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម។ ទាក់ទិនផ្លូវ ជនបទនេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងបន្តយកចិត្តទុកដាក់ ចំពោះគម្រោងដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួង ធ្វើយ៉ាងណាជំរុញអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ តភ្ជាប់ប្រទាក់ក្រឡាគ្នា ពីតំបន់មួយទៅតំបន់មួយ បម្រើដល់ការរស់នៅ និងចលនា សេដ្ឋកិច្ចនៅតាមជនបទ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ចូលរួមថែទាំផ្លូវ លូ និងសំណង់សិល្បការ្យផ្សេងៗឲ្យបានល្អ ដើម្បីប្រើប្រាស់យូរអង្វែង និងត្រូវចាត់ទុកផ្លូវ និងលូទាំងនោះជារបស់ពួកគាត់។សូមបញ្ជាក់ថា ចំពោះផ្លូវទាំងពីរខ្សែនេះ ក្នុងនោះគម្រោងទី១៖ គឺការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ប្រវែង ៨ ៩០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិហាទិល ទៅភូមិសំសាន ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់, និងគម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ៤ ៧៥០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ រួមជាមួយសំណង់ សិល្បការ្យផ្សេងៗដូចគ្នា ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត គម្រោងទាំងពីរនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM