ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ

2025/12/30 08:06:37 pm        231
នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។សម្ដេចធិបតី សូមថ្លែងអំណរគុណ ចំពោះវីរភាពរបស់បងប្អូន វីរកងទ័ព និងវីរនគរបាលទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិការពារទឹកដីរបស់យើង និងសូមជូនពរដល់ បងប្អូនវីរកងទ័ពនិងវីរនគបាលរងរបួស ដែលកំពុងសម្រាកព្យាបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ច និងត្រឡប់ទៅលំនៅដ្ឋានវិញ។ជាមួយគ្នានេះ សម្ដេចធិបតី ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូពេទ្យអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនយ៉ាងយកចិត្តទុកដាក់ ចាប់ពីមន្ទីរពេទ្យនៅមូលដ្ឋាន រហូតបន្តព្យាបាលមកដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

រដ្ឋមន្រ្តីសុខាភិបាល៖ មន្រ្តីសុខាភិបាលឈរលើគោលការណ៍ "អ្នកជំងឺជាអាទិភាពទី១ សេវាសុខភាពត្រូវតែភ្ជាប់ជាមួយគុណភាពជានិច្ច"

2025/12/30 07:15:46 pm        133
ថ្ងៃអង្គារ ទី៣០ ខែ ធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ(Zoom) សរុបចំនួន ២៩៨២រូប។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ដល់បុគ្គលិកសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញការងារ រហូតប្រែក្លាយវិស័យសុខាភិបាល ទៅជាបង្អែករបស់ប្រជាជន ក្នុងឆ្នំា២០២៥។ ឯកឧត្តមសាស្រ្តារ្យ បានរំលេចពីការប្រែប្រួល ក្នុងវិស័យសុខាភិបាល ដែលកំពុងតែមានការវិវត្តន៍ជាវិជ្ជមានបន្តពីអណត្តិមុនៗ និងបានបង្ហាញពីវិរភាពពិតប្រាកដនៅក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងការចូលរួមគាំទ្រដល់សភាពការ នៅតាមព្រំដែន។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៍បានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវចំពោះសុខភាពប្រជាពលរដ្ឋ ជាបេសកកម្មដ៍ថ្លៃថ្លា និងបានជំរុញឱ្យបុគ្គលិកសុខាភិបាលទាំងអស់ បន្តបំពេញបេសកកម្មនេះ ឱ្យមាននិរន្តរភាព តាមរយៈការផ្តល់ជាអាទិភាពខ្ពស់ជូនអ្នកជំងឺ និងបន្តកែលម្អគុណភាពសេវាសុខាភិបាល កាន់តែល្អប្រសើរឡើងជាលំដាប់។ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយក ៦ចំណុច ដែលអ្នកដឹកនាំសុខាភិបាលគ្រប់រូបគួរយល់ដឹង៖ (១) ត្រូវដឹងថា អ្នកដឹកនាំជាអ្នកចូលចិត្តធ្វើការច្រើន និង ត្រូវធ្វើការឱ្យបានច្រើន ដើម្បីផលប្រយោជន៍សាធារណៈ (២) ការសម្រេចចិត្តរបស់អ្នកដឹកនាំ គឺជាការសន្យាមួយសម្រាប់ការរស់រានរបស់មនុស្ស (៣) អ្នកដឹកនាំត្រូវដឹងថា តើកត្តាអ្វីដែលអាចធ្វើឱ្យការងារបរាជ័យ ហើយត្រូវចេះប្រមូលយកបទពិសោធន៍ល្អពីការបរាជ័យ (៤) អ្នកដឹកនាំត្រូវដឹងថា មនុស្សម្នាក់មិនអាចសម្រេចកិច្ចការបានទេ តែត្រូវបង្កើតឱ្យមានមនុស្សត្រឹមត្រូវនៅជុំវិញខ្លួនឱ្យបានច្រើន (៥) អ្នកដឹកនាំមិនរង់ចាំការអរគុណ ឬលើកសរសើរ លើការងាររបស់ខ្លួនទេ តែត្រូវខិតខំបំពេញការងារឱ្យសមទៅនឹងការទទួលខុសត្រូវរបស់ខ្លួន (៦) យើងទាំងអស់គ្នា ទោះជាអ្នកមានជំនាញវេជ្ជសាស្រ្ត និងមិនមែនវេជ្ជសាស្រ្ត សុទ្ធតែជាបុគ្គលិកសុខាភិបាល ព្រោះយើងបានចូលរួមកសាងប្រពន្ធ័សុខាភិបាលមួយ ដោយប្រើប្រាស់ជំនាញផ្សេងៗ ពីគ្នា។ជាកិច្ចបន្ត ក្រុមការងារនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមង្គលបុរី និង ស្រុកប្រតិបត្តិសេរីសោភណ្ឌ័ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ទាក់ទាញពលករចំណាកស្រុក មកប្រើប្រាស់សេវាសុខាភិបាលសាធារណៈ ឱ្យបានច្រើន ដោយផ្តោតលើការផ្តល់ព័ត៌មាន ពីសេវាសុខាភិបាល ការធ្វើបដិសណ្ឋាកិច្ច និង ការជំរុញឱ្យមានការគាំទ្រពីអាជ្ញាធម៌ និងកម្មវិធីគាំពារសង្គម។ក្រោយពីបទបង្ហាញ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែម ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការប្រើប្រាស់ភាពជាអ្នកដឹកនាំនៅកម្រិតការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និង បានណែនាំឱ្យបុគ្គលិកសុខាភិបាលទាំងអស់ផ្តល់ការគោរព ការស្រឡាញ់រាប់អានចេញពីចិត្ត ដល់អ្នកជំងឺ ព្រោះថាការធ្វើបែបនេះ គឺមានតម្លៃខ្ពស់ជាងកាយវិការអ្វីៗទាំងអស់។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ នាំយកជំនួយជូនជនភៀសសឹក ១ ៧០០គ្រួសារ

2025/12/30 06:52:02 pm        198
ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមជាមួយ លោក ជិន ប៊ុនធឿន អភិបាលនៃគណ:អភិបាលខណ្ឌឫស្សីកែវ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១ ៧០០គ្រួសារ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ជាមួយគ្នានេះ ឯកឧត្តមបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែនៅជាប់ជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ បើទោះបីជាជាប់ដឹកនាំការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីក៏ដោយ ក៏លោកតែងតែគិតអំពីសុខទុក្ខរបស់ប្រជាជនជានិច្ច៕

លោកសាស្ត្រាចារ្យរង លូ លីឃាង បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ ទីបញ្ជាការសឹករងខេត្តព្រះវិហារ និងបងប្អូនភៀសសឹក ៥០០គ្រួសារ

2025/12/30 06:14:43 pm        132
នាថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកក្នុងស្ថានភាពកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងសហការី បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលជាការបរិច្ចាគដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ជួយឧបត្ថម្ភដល់៖១. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ នូវម៉ាស៊ីនដាក់ថ្នាំសណ្តំ ១គ្រឿង, អង្ករ ១តោន, ស្រោមដៃស្អាត ៥០កេស, ទឹកសុទ្ធកម្ពុជា ០.៥លីត្រ ១០០កេស, ទឹកសុទ្ធយួរ ០.៥លីត្រ ៥០យួរ, មីជាតិ ៥០កេស។២. ទីបញ្ជាការសឹករងខេត្តព្រះវិហារ នូវអង្ករ ១តោន, មីជាតិ ១០០កេស, ទឹកសុទ្ធកម្ពុជា ១.៥លីត្រ ១០០កេស, ទឹកសុទ្ធយួរដៃ១.៥លីត្រ ៥០យួរ, ងៀតគោ ២០០កញ្ចប់, បាយក្តាំងសាច់ផាត់ ២៥០កញ្ចប់, ភេសជ្ជៈវីកូឡា ១០កេស, ភេសជ្ជៈវីអាក់ទីវ ១០កេស, ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ៣០យួរ, និងសម្លៀកបំពាក់មួយចំនួន។៣.បងប្អូនប្រជាពលរដ្ឋភៀសសឹក ៥០០គ្រួសារ ក្នុងមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ ដោយ១គ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម, មុង ១, ភួយ ១, កន្ទេល ១, សាច់ក្រក់ ០.៥គីឡូក្រាម, ឆៃប៉ូវ ០.៥គីឡូក្រាម, មី និងទឹកដោះគោផងដែរ។អត្ថបទ រដ្ឋា 

ថ្នាក់ដឹកនាំ មន្ត្រីរជការ ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តកណ្ដាល បានប្រារព្ធពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ ស្រុកពញាឮ

2025/12/30 05:31:55 pm        186
កណ្ដាល៖ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋខេត្តកណ្ដាល បានយាងនិមន្ត ជួបជុំគ្នានៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីរៀបចំ«ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជា វិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។ គោលបំណងនៃការជួបជុំគ្នានាឱកាសនេះ គឺដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈម នឹងសង្គ្រាមជាមួយនឹងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា។ ការយាងនិមន្ត ចូលរួមបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការរួបរួម និងការឯកភាពរបស់ប្រជាជនខ្មែរ ក្នុងការគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល បងៗកងទ័ព ព្រមទាំងការឈរលើឆន្ទៈរួមក្នុងការបដិសេធសង្គ្រាម មិនគាំទ្រអំពើហិង្សា និងការស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រជាជនប្រទេសទាំងពីរ តាមគោលការណ៍អហិង្សា មនុស្សធម៌ និងសាកលភាពសាសនា។ក្នុងពិធីសាសនានាឱកាសនេះ ក៏មានកិច្ចឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ ដែលនេះជាការបង្ហាញក្តីគោរព និងការចងចាំមិនរលត់ចំពោះវីរភាព រួមទាំងការលះបង់ដ៏ធំធេងបំផុតសម្រាប់ជាតិ មាតុភូមិ។ក្រៅពីកិច្ចសាសនា ការបួងសួងសុំសេចក្តីសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់មហាជនខ្មែរ ត្រូវបានមើលឃើញថាជាសារនយោបាយ និងមនុស្សធម៌ដ៏ច្បាស់លាស់របស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាចង់បានសន្តិភាព កម្ពុជាត្រូវការសន្តិភាព ហើយកម្ពុជាពិតជាមានចេតនាស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើកិច្ចសន្ទនា ការទូត និងច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌ ដើម្បីការពារជីវិតប្រជាជន រក្សាស្ថិរភាពសង្គម និងធានាអនាគតជាតិប្រកបដោយសុខសាន្ត ដែលជាមូលដ្ឋាននៃការអភិវឌ្ឍយូរអង្វែង។

កម្ពុជា-ឥណ្ឌូណេស៊ី មានគោលបំណងជំរុញឱ្យមានកិច្ចសហការផលិតភាពយន្តរួមគ្នា

2025/12/30 05:13:49 pm        184
នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ ស្តីពី គម្រោងរៀបចំកម្មវិធីចាក់បញ្ចាំងភាពយន្តឥណ្ឌូណេស៊ីនៅកម្ពុជាឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិលើវិស័យភាពយន្ត ពិសេសគោលបំណងក្នុងការជំរុញឱ្យមានកិច្ចសហការផលិតភាពយន្តរួមគ្នារវាងកម្ពុជា និងឥណ្ឌូណេស៊ី ផងដែរ។

គណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ៩០០គ្រួសារនៅខេត្តកំពង់ធំ

2025/12/30 04:50:57 pm        131
នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ( គណៈកម្មការទី៨) រួមជាមួយក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ដឹកនាំដោយ លោកជំទាវ ឡោក ខេង តំណាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ៩០០គ្រួសារ នៅខេត្តកំពង់ធំ។ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បាននាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះបងប្អូនទាំងអស់ដោយសេចក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងសូមជូនពរឱ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

៣ខេត្ត បើកសេវាសាធារណៈឡើងវិញខ្លះ ខណៈ បាត់ដំបង បើកវិញទាំងអស់ ឯកោះកុង នៅបន្តបិទ

2025/12/30 04:39:26 pm        205
ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ដល់ម៉ោង១រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា វីរយុទ្ធជនកម្ពុជា និង យោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ចំពោះ ការបន្តបិទផ្អាក និងការដំណើរការឡើងវិញសេវាសាធារណៈជាមូលដ្ឋាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖ - របាយការណ៍បឋម ខេត្ត បន្ទាយមានជ័យ មានសាលារៀន ៣៣០កន្លែង (រដ្ឋ២៤៦ ឯកជន៨៤) មន្ទីរពេទ្យ/មណ្ឌលសុខភាព ៤កន្លែងនៅបន្ត បិទផ្អាក ចំណែក ១៥កន្លែងទៀតបានដំណើរការឡើងវិញ ខណៈរដ្ឋបាលនៅថ្នាក់ស្រុក និងឃុំ-សង្កាត់ មួយចំនួនបន្ត បិទផ្អាក។ - ខេត្តព្រះវិហារ មានសាលារៀន៦១កន្លែង និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤កន្លែងនៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និងឃុំចំនួន៦ បានដំណើរការឡើងវិញ។- ខេត្តឧត្តរមានជ័យ មានសាលារៀន២៦០ កន្លែង មន្ទីរពេទ្យ/មណ្ឌលសុខភាព១៦កន្លែង រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់១០ និងប៉ុស្តិ៍នគរបាល រដ្ឋបាល១កន្លែងបានបន្តបិទផ្អាក ខណៈមន្ទីរពេទ្យ/មណ្ឌលសុខភាព២កន្លែង រដ្ឋបាលស្រុក៣ អង្គភាពកងកម្លាំងមាន សមត្ថកិច្ច១០ រដ្ឋបាលឃុំ៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១៨កន្លែងបានដំណើរការឡើងវិញ។- ចំពោះបណ្តាស្រុកនៃ ខេត្តបាត់ដំបង ដែលរងផលប៉ះពាល់ គឺគ្រប់សាលារៀន មន្ទីរពេទ្យ/មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវាសាធារណៈនានាទាំងស៊ីវិល និងកងកម្លាំងមានសមត្ថកិច្ច ដំណើរការឡើងវិញចាប់ពីថ្ងៃទី៣០ ខែធ្នូនេះ។- ដោយឡែក ខេត្តកោះកុង មានសាលារៀន ៦៦កន្លែង បានបន្តបិទផ្អាក។

ជនភៀសសឹកជិត ១៤០០នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ នៅសល់ជាង ៥៩៥ ពាន់នាក់

2025/12/30 04:25:23 pm        130
ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ដល់ម៉ោង១រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា វីរយុទ្ធជនកម្ពុជា និង យោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ចំពោះ ស្ថានភាពពលរដ្ឋភៀសសឹក ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ដល់ម៉ោង ១រសៀលថ្ងៃនេះ មានជនភៀសសឹក ១ ៣៨០នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៩៥ ៥៤៥នាក់ ក្នុងនោះស្ត្រី ៣១០ ៨៤៤នាក់ និងកុមារ ១៨៧ ២៩២នាក់។

នាយឧត្តមសេនីយ៍ ស ថេត៖ កងកម្លាំងនគរបាលជាតិនៅតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំជាមួយកងទ័ពដើម្បីការពារនូវអធិបតេយ្យជាតិ

2025/12/30 04:20:02 pm        118
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងថាកងកម្លាំងនគរបាលជាតិ នៅតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូក្រាញននៀល ប្រកបដោយភាពអង់អាចក្លាហាន ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រឆាំងនឹងសត្រូវឈ្លានពាន។ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត បានសម្ដែងនូវការគោរពកោតសរសើរដោយស្មោះ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងវីរកងកម្លាំងនគរបាលការពារព្រំដែនដ៏អង់អាចក្លាហាន ដែលបានតស៊ូក្រាញននៀលយ៉ាងស្វិតស្វាញ ដោយធ្វើពលិកម្មគ្រប់បែបយ៉ាង និងហ៊ានបូជាអាយុជីវិតក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវបរទេសឈ្លានពាន ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីឲ្យបានគង់វង្ស ជូនជាតិនិងប្រជាជន។នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា មនសិការស្នេហាជាតិមាតុភូមិប្រកបដោយវីរភាពអង់អាចក្លាហាននេះ ត្រូវវបានចារឹកទុក និងចងចាំជានិច្ចក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ជំនាន់ ព្រមទាំងបានជំរុញនិងលើកទឹកចិត្ត យុទ្ធជន យុទ្ធនារីខ្មែរគ្រប់រូប ឲ្យបន្តត្រងត្រាប់យកគំរូវីរភាពនេះ ធ្វើការតស៊ូប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវបរទេសឈ្លានពាន ដើម្បីការពារជាតិ និងទឹកដីឲ្យបានគង់វង្សជាដាច់ខាត គ្រប់កាលៈទេសៈ ទាំងបច្ចុប្បន្ននិងទៅអនាគត។នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរចំពោះវីរភាពរបស់កងម្លាំងនគរបាលជាតិ នៅទូទាំងប្រទេសដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ទាំងថ្ងៃទាំងយប់ដោយមិនគិតពីការនឿយហត់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ហើយពេលខ្លះមានរបួស និងពលីជីវិតថែមទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសេចក្តីសុខសាន្ដរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិទាំងមូល។ ជមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានក្រើនរំលឹក និងណែនាំបន្ថែមទៀតដើម្បីជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដោយដាក់ចេញនូវផែនការ វិធានការជំនាញក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវ កម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់ ប្រព័ន្ធទូរគមនាគមន៍ប្រព្រឹត្តអំពើឆបោក បទល្មើសសេដ្ឋកិច្ចដែលនាំឲ្យប៉ះពាល់សុខមាល ភាព អាយុជីវិតប្រជាពលរដ្ឋ។នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញឲ្យបង្កើនការស្រាវជ្រាវ ស៊ើបអង្កេត និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ដើម្បីការពារកិត្តិយសប្រទេសជាតិ។ ទន្ទឹមនោះ ត្រូវខិតខំចាត់វិធានការបន្ទាន់ ចុះអន្តរាគមន៍ភ្លាមៗ តាមសំណើសុំអន្តរាគមន៍ពីគ្រប់ប្រភព សំដៅធានាដល់សុវត្ថិភាពជនដែលបានស្នើសុំអន្តរាគមន៍៕អត្ថបទ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM