គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ខេត្តព្រះវិហារភ្ជាប់ជាមួយខេត្តឦសានទិស នឹងក្លាយជាចង្កោមនៃប៉ូលសេដ្ឋកិច្ចទី៤​ របស់ប្រទេស

2026/07/10 07:20:18 pm        237
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាលើកឡើងថា សម្តេចនៅតែគិតថា ខេត្តព្រះវិហារ​ផ្សាភ្ជាប់ជាមួយខេត្តឦសានទិស នឹងក្លាយជាចង្កោមនៃប៉ូលសេដ្ឋកិច្ចទី៤របស់ប្រទេស។ សម្តេច​ ណែនាំ និងជំរុញដល់ខេត្តព្រះវិហារ ខិតខំបង្កលក្ខណៈ បង្កើនបរិយាកាសទាក់ទាញអ្នកវិនិយោគ​ដើម្បីកែច្នៃ ខណៈដែលខេត្តមានសក្កានុពលច្រើន នឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលអនាគត។ ប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា យ៉ាងដូច្ចេះដល់ថ្នាក់ដឹកនាំក្នុងខេត្តព្រះវិហារ ក្នុងឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខត្តព្រះវិហារ ប្រមាណជាង៨០០នាក់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ។ សម្តេចប្រធានព្រឹទ្ធសភា មានលើកឡើងថា សម្រាប់ខេត្តព្រះវិហារ យោងតាមរបាយការណ៍របស់អភិបាលខេត្ត មានបណ្តាក្រុមហ៊ុនមួយចំនួនបានវិនិយោគនៅទីនេះ ហើយក្នុងនោះខេត្តក៏មានផ្ទៃដីដាំដុះស្វាយចន្ទី មានប្រមាណ៣ម៉ឺនហិចតា និងដំណាំកៅស៊ូ ជាង៣ម៉ឺនហិចតា រួមទាំងដំណាំកសិកម្មជាច្រើនទៀត។ បន្ថែមពីនេះខេត្តព្រះវិហារ មានសក្កានុពលច្រើន ដូចជារ៉ែមាស និងប្រភេទរ៉ែផ្សេងៗទៀតជាដើម ដែលនឹងអាចជួយជំរុញដល់សេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ។ ដូច្ចេះសម្តេចនៅតែគិតថា ឦសានទិស (ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង) បូករួមជាមួយខេត្តព្រះវិហារ អោយទៅជាចង្កោមមួយនៃប៉ូលសេដ្ឋកិច្ចទី៤របស់ប្រទេស ផ្អែកលើកសិ-ឧស្សាហកម្ម និងធនធានរ៉េ ដែលអាចជួយអោយកម្ពុជាសម្រេចគោលដៅ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចតេជោ មានប្រសាសន៍បន្តថា បើយោងលើស្ថានភាពនៃការលូតលាស់ក្នុងប្រទេសសព្វថ្ងៃនេះ តាមរយៈរបាយការណ៍ក្រសួងកសិកម្ម ផ្ទៃដីដាំដុះសម្រាប់ទទួលផលលើវិស័យកសិកម្ម មានប្រមាណ១លាន២សែនហិចតា ក្នុងនោះកៅស៊ូជាង៥០ម៉ឺនហិចតា ដំណាំស្វាយចន្ទីជាង៦០ម៉ឺនហិចតា បូកនឹងដំណាំផ្សេងៗទៀតមានច្រើនម៉ឺនហិចតាទៀត។ និយាយដាច់ឡែកសម្រាប់ខេត្តព្រះវិហារ សម្តេចតេជោណែនាំថា ដំណាំកសិ-ឧស្សាហកម្មជាចំណុចស្នូលដែលត្រូវជំរុញ ខេត្តត្រូវខិតខំទាក់ទាញអ្នកវិនិយោគមកទីនេះ ដើម្បីកែច្នៃនូវអ្វីដែលយើងមាន ដូចជាជ័រកៅស៊ូ និងស្វាយចន្ទីជាដើម ខិតខំបង្កបរិយាកាសទាក់ទាញវិនិយោគបន្ថែមទៀត។ សូមបញ្ជាក់ថា ខេត្តព្រះវិហារ ស្ថិតនៅភាគឧត្តរ នៃព្រះរាជាណាចក្រកម្ពុជា ជាខេត្តដែលមានសក្តានុពល និងពឹងផ្អែកលើវិស័យកសិកម្ម ក្នុងនោះផ្ទៃដីបង្កបង្កើនផលស្រូវសរុបប្រមាណ ១០ម៉ឺនហិកតា ទទួលបានទិន្នផលជាមធ្យម ២,៩តោន ក្នុង១ហិកតា។ ក្រៅពីនេះ ខេត្តមានដាំដំណាំយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ស្វាយចន្ទីប្រមាណ ៣ម៉ឺនហិកតា, ដំណាំស្វាយប្រមាណ ៨ពាន់ហិកតា, ដំឡូងមីប្រមាណ ៤ម៉ឺនហិកតា និង កៅស៊ូប្រមាណ ៣ម៉ឺនហិកតា ដាំលក្ខណៈជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ១៥ក្រុមហ៊ុន និងលក្ខណៈជាគ្រួសារ។ ក្រៅពីដំណាំកសិ-ឧស្សាហកម្មសំខាន់ៗខាងលើ ខេត្តក៏មានដំណាំ រួមផ្សំ និងការចិញ្ចឹមសត្វផងដែរ។ ក្នុងភូមិសាស្ត្រខេត្តមានធនធានរ៉ែសំខាន់ៗដូចជា រ៉ែមាស រ៉ែដែក រ៉ែលោហៈ ដែល មានអាជ្ញាបណ្ណធនធានរ៉ែ ៥អាជ្ញាបណ្ណ ស្មើនឹង ៣ក្រុមហ៊ុន, អាជ្ញាបណ្ណអណ្តូងរ៉ែបើក និង ការដ្ឋានវាយថ្ម ១២អាជ្ញាបណ្ណ ស្មើនឹង ១០ក្រុមហ៊ុន៕ អត្ថបទ៖ ពៅរក្សា/រូបភាព៖វណ្ណារិទ្ធ  

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សា និង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្តព្រះវិហារ

2026/07/10 06:34:32 pm        206
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​​ថ្ងៃ​ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តព្រះវិហារ ប្រមាណជាង ៨០០​នាក់ ​នៅទីរួមខេត្តព្រះវិហារ។ ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលនេះ ដើម្បី​ពង្រឹង​គណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិក​ក្រុម​ប្រឹក្សា​នៅ​តាម​មូលដ្ឋាន ជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ភារ​កិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរ។ ក្រើន​រំលឹក​ដល់​មន្ត្រី​រា​​​ជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់ បំពេញ​តួនាទី​ភារកិច្ច​បម្រើជា​តិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវា តម្រូវ​ការ និងសេវាចាំបាច់នានា ដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់ ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស និងមានប្រសិទ្ធភាព។ សម្តេចតេជោ ជំរុញ​ឲ្យ​យក​ចិត្ត​ទុក​ដា​ក់​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការ​បង្ក្រាប​នូវ​បទ​ល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងប​ទ​ល្មើស​ឆបោក​បច្ចេក​វិទ្យា ​ជំរុញអោយមូលដ្ឋានគាំទ្រការប្រមូលចំណូលចូលជាតិ ពង្រឹងប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធដារ ​និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើ រត់គេចពន្ធ ឬការ​រក​ស៊ី​មិន​បង់​ពន្ធ​។ ណែនាំថ្នាក់មូលដ្ឋានបន្តយកចិត្តទុកដាក់ចំពោះអតីត យុទ្ធជន និវត្តជន និង​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការ​ដោះស្រាយ​តាម​យន្ត​កា​រ​ក្រៅ​ប្រព័ន្ធតុលាការ និងពង្រឹងការពារធនធានធម្មជាតិដែលលមាននៅមូលដ្ឋាន និង​ទប់​ស្កាត់​រាល់​បទ​ល្មើស ឬការទន្ទ្រានខុសច្បាប់នានា។ សម្តេចតេជោ បានក្រើនរំលឹកដល់ មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារមូលដ្ឋាន មិន​ត្រូវ​ឱ្យ​មាន​ភាព​ថ្នាំង​ថ្នាក់​ដល់ទឹកចិត្តប្រជាពលរដ្ឋ និងត្រូវចាំថា មន្ត្រីមិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​នោះ​ទេ។ ពិសេសចំពោះខេត្តព្រំដែន គឺជំរុញ​ឱ្យអាជ្ញាធរខេត្តតាមព្រំដែន ត្រូវ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសជិតខាង និង ជំរុញសេដ្ឋកិច្ច ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ជិត​ខាងមានឡាវ និងវៀតណាមជាដើម។ ចំពោះខេត្តព្រះវិហារ ស្ថិតនៅភាគឧត្តរ នៃព្រះរាជាណាចក្រកម្ពុជា មានក្រឡាផ្ទៃ ប្រមាណជាង ១៣​ពាន់​គីឡូម៉ែត្រក្រឡា បែងចែកជា ១ក្រុង ៧ស្រុក ៤៩ឃុំ ២សង្កាត់ និង ២៣២ភូមិ។ មាន​ផ្លូវ​ជាតិ​សំខាន់ៗឆ្លងកាត់កាត់ និងតភ្ជាប់ដូចជា ផ្លូវជាតិលេខ៦២ ផ្លូវជាតិ លេខ៩ ផ្លូវជាតិលេខ៥៦ និង​ផ្លូវជាតិលេខ៩៥ ព្រមទាំងមានសម្បត្តិធនធានធម្មជាតិ ព្រៃឈើ និងប្រាសាទបុរាណជាច្រើន ក្នុង​នោះមានប្រាសាទបុរាណដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌ ពិភពលោកចំនួន២ គឺប្រាសាទ​ព្រះវិហារ និងប្រាសាទកោះកេរ។ ខេត្តព្រះវិហារ ជាខេត្តដែលមានសក្តានុពល និងពឹងផ្អែកលើវិស័យកសិកម្ម ជា ពិសេស គឺការ​ជំរុញ​ផលិតកម្មស្រូវសរីរាង្គ ដែលបានចងក្រងជាសហគមន៍កសិកម្មចំនួន ៤៧សហគមន៍ ដើម្បី​ចុះ​កិច្ច​សន្យាទិញ-លក់ ជាមួយក្រុមហ៊ុនសហគ្រាសចំនួន ៩ក្រុមហ៊ុន។ ផ្ទៃដីបង្ក​បង្កើន​ផល​ស្រូវ​សរុប​ប្រមាណ ១០ម៉ឺនហិកតា ទទួលបានទិន្នផលជាមធ្យម ២,៩តោន ក្នុង១ហិកតា។ ក្រៅពីនេះ ខេត្ត​មាន​ដាំដំណាំយុទ្ធសាស្ត្រសំខាន់ៗ ដូចជា ស្វាយចន្ទីប្រមាណ ៣ម៉ឺនហិកតា, ដំណាំស្វាយ​ប្រមាណ ៨ពាន់ហិកតា, ដំឡូងមីប្រមាណ ៤ម៉ឺនហិកតា និង កៅស៊ូប្រមាណ ៣ម៉ឺនហិកតា ដាំ​លក្ខណៈ​ជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ១៥ក្រុមហ៊ុន និងលក្ខណៈជាគ្រួសារ។ ក្រៅ​ពី​ដំណាំ​ក​សិ-ឧស្សាហកម្មសំខាន់ៗខាងលើ ខេត្តក៏មានដំណាំ រួមផ្សំ និងការចិញ្ចឹមសត្វផងដែរ។ ផ្សារ​ភ្ជាប់ទៅនឹងវិស័យកសិកម្មនេះ ខេត្តព្រះវិហារមាន ប្រព័ន្ធធារាសាស្ត្រខ្នាតធំ ខ្នាតមធ្យម និង​ខ្នាត​តូច​សរុប ៤៨កន្លែង ជាពិសេសគឺ អាងទំនប់ ទឹករក្សា ស្ថិតក្នុងឃុំរក្សា ស្រុករវៀង ដែល​មាន​សក្តានុពល​ជាជង្រុកមច្ឆជាតិ ជីវៈចម្រុះ ធានា ការផ្គត់ផ្គង់ទឹកសម្រាប់ការធ្វើកសិកម្ម ការ​រំដោះ​ទឹក​ជំនន់ និងមានអំណោយផលខាងវិស័យ ទេសចរណ៍ធនធានធម្មជាតិផងដែរ។ នៅទូទាំងខេត្តមានសិប្បកម្មកែច្នៃ និងសហគ្រាសខ្នាតតូច និងមធ្យមសរុប ១.៣០០មូលដ្ឋាន ដែល​ប្រើ​ប្រាស់កម្លាំងពលកម្មប្រមាណ ៣ពាន់នាក់។ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​មាន​ធន​ធាន​រ៉ែ​សំខាន់​ៗ​ដូចជា ​រ៉ែមាស រ៉ែដែក រ៉ែលោហៈ ដែល មានអាជ្ញាបណ្ណធនធានរ៉ែ ៥អាជ្ញាបណ្ណ ស្មើនឹង ៣​ក្រុម​ហ៊ុន​, អាជ្ញាបណ្ណអណ្តូងរ៉ែបើក និង ការដ្ឋានវាយថ្ម ១២អាជ្ញាបណ្ណ ស្មើនឹង ១០ក្រុមហ៊ុន។ ខេត្តព្រះវិហារ គឺជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រដ៏ ល្បីល្បាញ និង​មាន​សក្តានុពល ដោយមានប្រាសាទបុរាណ និងទីតាំងបុរាណដ្ឋានចំនួន ២៨៥កន្លែង ពោល គឺ​ជា​ខេត្ត​ដែលមានប្រាសាទបុរាណលំដាប់ទី២ បន្ទាប់ពីខេត្តសៀមរាប។ ខេត្តមាន​ប្រាសាទ​បុរាណ​ដែល​បា​នចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកចំនួន២ គឺ ប្រាសាទព្រះវិហារ និងរមណីយដ្ឋាន​ប្រាសាទ​កោះកេរ រួមទាំងតំបន់ប្រវត្តិសាស្ត្រប្រាសាទព្រះខ័ន និង រមណីយដ្ឋានវប្បធម៌ រមណីយ​ដ្ឋាន​ធម្មជាតិកែច្នៃ និងសហគមន៍អេកូទេសចរណ៍សរុបចំនួន ២៨ទីតាំងទៀត។ គិតត្រឹម​ឆមាស​ទី១​ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត​ព្រះវិហារ​ប្រមាណជាង ១០ម៉ឺននាក់ ថយចុះ ៦១% បើ ប្រៀបធៀបនឹងឆ្នាំ២០២៥ ដោយសារ​បញ្ហា​សង្គ្រាម​នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជា ពិសេសគឺ ប្រាសាទព្រះវិហារ ដែ​ល​ជា​សម្បត្តិ​បេតិកភ័ណ្ឌពិភពលោក និងជាសក្តានុពលខ្លាំង សម្រាប់វិស័យទេសចរណ៍ ត្រូវបានរង​គ្រោះ​ជា​​ដំណំដោយការបាញ់ប្រហារពីសំណាក់យោធាថៃ នៅអំឡុងពេល​សង្គ្រាម​ឈ្លាន​ពាន​ទាំង​២​លើកក​ន្លងមក។ សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​កម្ពុជា ​បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ដល់ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៦នេះ មាន​រាជ​ធានី ​ខេត្តចំនួន២៣ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល រួមមា​ន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ខេត្តក្រចេះ មណ្ឌលគិរី រតនៈគីរី ខេត្តស្ទឹងត្រែង និងព្រះវិហារ៕ អត្ថបទ៖ ពៅ រក្សា ,​រូបភាព៖ វណ្ណារិទ្ធ

មន្រ្ដីខុទ្ទកាល័យសម្តេចធិបតី នាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាចូលបុណ្យសព ដែលជាសមានចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូន លោក កឹម សុខា និងក្រុមគ្រួសារ

2026/07/10 06:21:02 pm        200
នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក មែ សុំថន និងក្រុមការងារ ក្នុងនាមខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកមរណទុក្ខ ព្រមទាំងថវិកាចូលបុណ្យសព ដែលជាសមានចិត្តដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ប្រគល់ជូន លោក កឹម សុខា និងក្រុមគ្រួសារ ក្នុងឱកាសដ៏សោកសៅនៃមរណភាពមាតាបង្កើតរបស់ លោក កឹម សុខា។ក្នុងឱកាសនោះ លោក មែ សុំថន បានពាំនាំនូវសមានចិត្ត ការយកចិត្តទុកដាក់ និងការចូលរួមរំលែកមរណទុក្ខដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ជូនចំពោះ លោក កឹម សុខា និងក្រុមគ្រួសារ។ សមានចិត្តដ៏ថ្លៃថ្លានេះ បានបង្ហាញពីទឹកចិត្តមនុស្សធម៌ ការគិតគូរយកចិត្តទុកដាក់ និងការចូលរួមសោកស្តាយដោយស្មោះស្ម័គ្រជាមួយក្រុមគ្រួសារសព ក្នុងវេលាដ៏ក្រៀមក្រំនេះ ហើយក៏ជាការឆ្លុះបញ្ចាំងពីគុណតម្លៃមនុស្សធម៌ ការគោរពប្រពៃណីខ្មែរ និងវប្បធម៌នៃការចេះចូលរួមរំលែកទុក្ខគ្នាក្នុងសង្គមខ្មែរ។ក្រុមការងារ ក៏បានឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកយាយ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ 

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ានចំនួន៤ ទៅក្នុងសម័យប្រជុំពេញអង្គនៅពេលខាងមុខ

2026/07/10 06:16:02 pm        170
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាឯកច្ឆន្ទអនុម័តបញ្ចូលសេចក្តីស្នើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ១ រូប ព្រមទាំងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ទៀត ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ខាងមុខនេះ។ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំ របៀបវារៈគន្លឹះដែលត្រូវបានអនុម័តយល់ព្រមបញ្ចូលទៅក្នុងសម័យប្រជុំពេញអង្គរួមមាន៖សំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ស្នើសុំរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ០១ រូប។សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ «កិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក » ក្នុងក្របខ័ណ្ឌអាស៊ាន លើ ៣ វិស័យយុទ្ធសាស្ត្រ រួមមាន ក្របខ័ណ្ឌទូទៅអាស៊ាន សម្ភារៈអគារនិងសំណង់ និងប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅវេលាម៉ោង ៨:០០ នាទីព្រឹក ដើម្បីបើកការពិភាក្សា និងបោះឆ្នោតអនុម័តជាផ្លូវការលើរាល់របៀបវារៈយុទ្ធសាស្ត្រសំខាន់ៗខាងលើនេះផងដែរ៕ 

កម្ពុជាអំពាវនាវឱ្យមានសកម្មភាពសកលកាន់តែខ្លាំងឡើងប្រឆាំងនឹងអំពើហិង្សាផ្លូវភេទក្នុងជម្លោះ

2026/07/10 05:59:03 pm        116
ទីក្រុងញូវយ៉ក៖ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៦, ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តអន្តរជាតិឡើងវិញក្នុងការបញ្ចប់អំពើហិង្សាផ្លូវភេទក្នុងជម្លោះ នៅក្នុងកិច្ចពិភាក្សាបើកចំហរកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីការគោរព និងការលើកកម្ពស់ច្បាប់អន្តរជាតិ ចំពោះជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទក្នុងជម្លោះ ដែលដឹកនាំដោយលោកជំទាវ Judith Suminwa Tuluka នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ប្រចាំខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនោះ ឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា គ្រប់ភាគីជម្លោះទាំងអស់ មិនថារដ្ឋ ឬតួអង្គមិនមែនរដ្ឋ ត្រូវតែគោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ, ជនល្មើសនៃអំពើហិង្សាផ្លូវភេទក្នុងជម្លោះត្រូវតែត្រូវបានស៊ើបអង្កេត និងកាត់ទោស តាមនីតិវិធីតុលាការដែលមានភាពយុត្តិធម៌ ទុកចិត្តបាន និងពិចារណាដល់ជនរងគ្រោះ ហើយវិធីសាស្រ្តផ្តោតលើជនរងគ្រោះត្រូវស្ថិតនៅជាស្នូលនៃវិធីសាស្រ្តទាំងអស់៕ 

អាគារខណ្ឌរដ្ឋបាលជលផល​កែប សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីលើកកម្ពស់ជីវភាពប្រជានេសាទ

2026/07/10 05:34:50 pm        121
ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប​ ក្រោមការសាងសង់ដោយ​គម្រោង «ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)» ដែលមានការគាំទ្រហិរញ្ញប្បទានដោយធនាគារ (ADB) នៅខេត្តកែប។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ​គម្រោង ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព មានគោលបំណងពង្រឹងភាពធន់នឹងអាកាសធាតុ​ ស្តារឡើងនូវប្រព័ន្ធអេកូឡូស៊ី និងនិរន្តរភាពនៃធនធានជលផល​ តំបន់ឆ្នេរ​ និងសមុទ្រកម្ពុជា​ ព្រមទាំងដាក់ពង្រាយសំណង់ជម្រកសិប្បនិម្មិត សំដៅធានាបាននិរន្តរភាពបរិស្ថាន​ និងធនធានជីវចម្រុះ​ ជាពិសេសការលើកកម្ពស់ជីវភាពប្រជានេសាទ​ តាមសហគមន៍មូលដ្ឋានសមុទ្រចំនួន​ ៤រួមមាន៖​ ខេត្តកែប​ កំពត​ ព្រះសីហនុ​ និងខេត្តកោះកុង។នៅក្នុងពិធីសម្ពោធ កាលពីថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីអនុវត្តគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយចីរភាព ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីសមុទ្រខេត្តកែបត្រូវបានស្តារឡើងវិញ ធ្វើឲ្យមានវត្តមានពពួកសត្វកម្រ ដូចជាជ្រូកទឹក ត្រីផ្សោត អណ្តើកសមុទ្រ និងសេះសមុទ្រកាន់តែច្រើនឡើង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធឲ្យបន្តចូលរួមគោរពច្បាប់ អភិរក្សធនធានសមុទ្រ និងចេះកែច្នៃធនធានជលផល ដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ច។ សូមបញ្ជាក់ថា «ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)» បាននិងកំពុងអនុវត្តនៅខេត្តកែប កំពត កោះកុង និងព្រះសីហនុ។ គោលបំណងសំខាន់ៗរួមមាន ស្តារធនធានត្រីនៅតំបន់ជិតឆ្នេរ ការពារស្មៅសមុទ្រ និងផ្កាថ្ម កែលម្អទីតាំងចុះចតនេសាទ លើកកម្ពស់ជីវភាព​សហគមន៍នេសាទ បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ជំរុញការគ្រប់គ្រងធនធានសមុទ្រប្រកបដោយចីរភាព៕អត្ថបទ៖ ឈិត បូរ៉ាវី  

អាមេរិក ព្យាយាមបញ្ចៀសការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងតំបន់

2026/07/10 04:34:29 pm        74
មន្ត្រីអាមេរិកបានប្រាប់សារព័ត៌មាន Axios ថា ទោះបីជាមានការវាយប្រហារមួយសប្តាហ៍រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក៏ដោយ សហរដ្ឋអាមេរិក បានព្យាយាមបន្ធូរបន្ថយស្ថានការណ៍កាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីរាយការណ៍របស់សារព័ត៌មាន Axios និយាយថា រដ្ឋបាលលោកTrump នៅតែបន្តប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយ និងការចរចាកម្រិតបច្ចេកទេសដើម្បីឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ អ្នកសម្របសម្រួលប្រចាំតំបន់ ប្រទេសកាតា ប៉ាគីស្ថាន និងអ្នកសម្របសម្រួលផ្សេងទៀត បានធ្វើការសន្ទនាតាមទូរស័ព្ទច្រើនដងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយព្យាយាមនាំភាគីទាំងពីរឲ្យវិលត្រឡប់ទៅរកតុចរចាវិញ។ ប្រភពព័ត៌មានក្នុងតំបន់ដែលពាក់ព័ន្ធក្នុងការសម្របសម្រួលបានប្រាប់សារព័ត៌មាន Axios ថា «មានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដ៏ទូលំទូលាយដើម្បីភាគីទាំងពីរព្រមព្រៀងជាមុនសិនលើការបន្ធូរបន្ថយភាពតានតឹង ហើយក្រោយមកកំណត់កាលបរិច្ឆេទសម្រាប់ការចរចាជុំមួយផ្សេងទៀតរវាងក្រុមបច្ចេកទេស»។ ដោយរាយការណ៍ពីសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ អ្នកសារព័ត៌មាន Al Jazeera បាននិយាយថា នៅតែមានការប្តេជ្ញាចិត្តពីមន្ត្រីសហរដ្ឋអាមេរិកចំពោះការចរចាបច្ចេកទេសរវាងប្រទេសទាំងពីរ។

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥

2026/07/10 04:56:09 am        67
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ លើវឌ្ឍនភាព និងវិធានការសម្រេចបានកន្លងមក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញ ជាធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។ ស្របតាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តតាមដានការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ និងការដោះស្រាយបញ្ហាជូនវិស័យ ឯកជនជាប្រចាំ ដោយបានរៀបចំរបាយការណ៍វឌ្ឍនភាពចំនួន៣លើក ដោយទទួលបានការឯកភាពពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងបានផ្សព្វផ្សាយជូនផ្នែកឯកជន និងសាធារណជន។ទាក់ទិននិងរបាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២៥, នេះគឺជារបាយការណ៍លើកទី៤ និងមានវិសាលភាពគ្របដណ្ដប់ វឌ្ឍនភាព នៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ និងវឌ្ឍនភាពនៃការដោះ ស្រាយបញ្ហាប្រឈម ដែលលើកឡើងដោយវិស័យឯកជនក្នុងកិច្ចប្រជុំក្រុមការងារតាមវិស័យ ដែលនៅសេសសល់តាំងពីឆ្នាំ២០២៤ និងបញ្ហាប្រឈមថ្មីៗក្នុងឆមាសទី២។វឌ្ឍនភាពជារួម, វិធានការសម្រេចបានពេញលេញមានចំនួន ១៦៩ ស្មើជាង ៩៤% កើនឡើងចំនួន៣វិធានការ បើធៀបនឹង ការអនុវត្តវិធានការក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈវិធានការកំពុងត្រូវបានអនុវត្តមានចំនួន១០វិធានការ ស្មើជាង ៥% ក្នុងនោះ វិធានការកំពុងត្រូវបានអនុវត្តទាំងអស់ សុទ្ធតែសម្រេចបានវឌ្ឍនភាពសំខាន់ៗ។សូមបញ្ជាក់ថា វេទិកា G-PSF លើកទី១៩ ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់១១ចំណុចរួមមាន៖ (១) ការកែសម្រួលបរិយាកាសធុរកិច្ចនិងការវិនិយោគ, (២) ការសម្រាលបន្ទុកលើអនុលោមភាព, (៣) ការសម្រួលដល់ធុរកិច្ច ក្រោមដែនសមត្ថកិច្ចពន្ធដារ, (៤), កិច្ចសម្រួលពាណិជ្ជកម្ម ក្រោមដែនសមត្ថកិច្ចគយ, (៥) ការលើកកម្ពស់ការដឹកជញ្ជូននិងហេដ្ឋា- រចនាសម្ព័ន្ធ, (៦) ការស្តារនិងការលើកស្ទួយការអភិវឌ្ឍ វិស័យទេសចរណ៍, (៧)ការអភិវឌ្ឍវិស័យកសិកម្មនិងកសិឧស្សាហកម្ម, (៨) វិស័យធនាគារនិងហិរញ្ញវត្ថុ, (៩) វិស័យរ៉ែនិងថាមពល, (១០) វិស័យសំណង់និងអចលនទ្រព្យ និង(១១) បញ្ហាផ្សេងៗ៕អត្ថបទ៖ សុន រ៉ាឌី

ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ

2026/07/10 02:36:48 am        187
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមរបស់លោកស្រី Aleksandra Zittle ភារធារីស្ដីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោកស្រី Zittle ក្នុងឱកាសដែលលោកស្រីបានមកបំពេញបេសកកម្មការទូតនៅកម្ពុជាជាលើកទីពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកស្រី Zittle អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោកស្រី Aleksandra Zittle បានកត់សម្គាល់នូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆាប់រហ័សរបស់កម្ពុជា បើធៀបជាមួយបេសកកម្មការទូតពីមុនរបស់លោកស្រីនៅកម្ពុជា និងបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ព្រមទាំងបានបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់ និងការចូលរួមរបស់ សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ភាគីទាំងពីរបានបញ្ជាក់ការប្ដេជ្ញាចិត្តសាជាថ្មីក្នុងការពង្រឹងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដើម្បីជាផលប្រយោជន៍ទៅវិញទៅមក៕ អត្ថបទ : វង្ស សុភាព

សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន

2026/07/10 01:29:28 am        178
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួនដែលជាហានិភ័យបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនៅលើដងផ្លូវ។ ការរកឃើញនេះ បន្ទាប់ពីសមត្ថកិច្ចបានចុះត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធ្ងន់តាមបណ្តោយផ្លូវតិរៈវិថីសម្តចហ៊ុនសែន ត្រង់ចំណុច ឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ក្រោយពេលធ្វើតេស្ដរួចរាល់ សមត្ថកិច្ចជំនាញបានផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអប់រំណែនាំឱ្យអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ហាមឈប់ចតគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ បើកបរគោរពល្បឿនកំណត់ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ គោរពសិទ្ធិអាទិភាព ចេះយោគយល់អធ្យាស្រ័យអនុគ្រោះ កុំបើកបរក្នុងឥទ្ធិពលនៃគ្រឿងស្រវឹង និងសារធាតុគ្រឿងញៀនជាដាច់ខាត ដើម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM