កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
យុវជន០២នាក់ជាសិស្សរងរបួសធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពីមុខយ៉ាងពេញទំហឹង

ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ ដឹកនាំគណៈកម្មការអន្តរក្រសួងចុះវាយតម្លៃគម្រោងសាងសង់លូ នៅស្រុកស្ទឹងហាវ

2026/05/21 08:37:53 pm        24
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារសាងសង់លូប្រអប់ ចំនួន ៦ និងលូមូលចំនួន ៦ កន្លែង ស្ថិតនៅដីសម្បទានសង្គមកិច្ច ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលគម្រោងទាំងនេះ នឹងសម្រួលដល់ការធ្វើដំណើរអតីតយុទ្ធជនរាប់រយគ្រួសារនៅតំបន់នោះ។ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈ កម្មការអន្តរក្រសួងរួមមាន ក្រសួងអភិឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារសាងសង់ លូប្រអប់មុខបួនចំនួន ២ កន្លែង, លូប្រអប់មុខបីចំនួន ២, លូប្រអប់មុខពីរចំនួន ១, លូប្រអប់មុខមួយចំនួន ១ និងលូមូលមុខបី ១ កន្លែង, លូមូលមុខពីរ ៤ កន្លែង, និងលូមូលមុខមួយចំនួន ១កន្លែង ស្ថិតនៅដីសម្បទានសង្គមកិច្ច នៅភូមិ១ ឃុំទំនប់រលក ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញគម្រោងសាងសង់លូ នៅក្នុងមូលដ្ឋានខាងលើនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅរបស់អតីតយុទ្ធជន ក៏ដូចជាពលរដ្ឋដែលធ្វើការឆ្លងកាត់ ក្នុងនោះប្រសិនមានផ្លូវតែអត់ស្ពាន វានឹងបង្កឱ្យមានផល ប៉ះពាល់ជាច្រើនដូចជា ការធ្វើដំណើរជួបការលំបាក ការប៉ះពាល់ដល់ដំណាំរួមផ្សំនានា (នៅពេលដល់រដូវភ្លៀង) និងការរកស៊ីទទួល ទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជនជាដើម។ ឯកឧត្តម សង្កត់ធ្ងន់ថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាម ជនជទនេះ ជាពិសេសការស្ថាបនាផ្លូវ និងស្ពាន ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ បំផុត និងបានកំពុងបន្តនូវបេសកម្មប្រកបដោយបុរេសកម្ម។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានខិតខំសាងសង់លូទាំងអស់ខាងលើនេះ អនុវត្តបានតាមផែនការ និងសម្រេចបានល្អប្រសើរ សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ និងអតីតយុទ្ធជនដែលកំពុងរស់នៅមូលដ្ឋាន ខាងលើនេះ ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញដល់ដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជនផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ឃាត់ជនបរទេស១៨នាក់ នៅ០៣ទីតាំងផ្សេងគ្នា ពាក់ព័ន្ធនឹងបទល្មើស Online Scams និងការស្នាក់នៅដោយខុសច្បាប់

2026/05/21 08:06:31 pm        233
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះរដ្ឋបាលឆែកឆេរត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស នៅ០៣កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបានឃាត់ជនបរទេស១៨នាក់ ពាក់ព័ន្ធនឹងបទល្មើស Online Scams និងការស្នាក់នៅដោយខុសច្បាប់ នៅខណ្ឌសែនសុខ និងខណ្ឌ៧មករា រាជធានីភ្នំពេញ។ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ ដោយតំណាងអយ្យការផងដែរ ។ ទីតាំងទី១ កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យ នៅសណ្ឋាគារ ហ្គោលដិនផត ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានរកឃើញជនជាតិចិន០៧នាក់ (គ្មានលិខិតឆ្លងដែន) ជាប់ពាក់ព័ន្ធបទល្មើស Online Scams ។ ដោយបានដកហូតវត្ថុតាងរួមមាន ៖ កុំព្យូទ័រ All In One ចំនួន ០១គ្រឿង , ទូរស័ព្ទដៃ ចំនួន ០៩គ្រឿង ។ ទីតាំងទី២ នៅចំណុចសណ្ឋាគារ ទូកណូអេ ស្ថិតនៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញជនជាតិចិន០៥នាក់ ក្នុងនោះ០៣នាក់ (គ្មានលិខិតឆ្លងដែន) និង០២នាក់ទៀត (ស្នាក់នៅហួសទិដ្ឋាការ) ។ ទីតាំងទី៣ នៅចំណុចខុនដូរ និងអគារពាណិជ្ជកម្មមួយក្នុង ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រកឃើញជនបរទេស០៦នាក់(ស្រី០១នាក់) ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ។ ដោយដកហូតវត្ថុតាងមាន ៖ ម៉ូនីទ័រ ចំនួន ៣២គ្រឿង , CPU ចំនួន ១៧គ្រឿង , All In One ចំនួន ០១គ្រឿង , ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង ។ បច្ចុប្បន្ន ក្រុមជនសង្ស័យទាំងអស់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕ លីហេង

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៥០,៨% គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦

2026/05/21 07:47:00 pm        218
គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៥០,៨% បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។គួរបញ្ជាក់ផងដែរថា គម្រោងនេះមានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់តាមទន្លេមេគង្គ ផ្លូវនៅត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់នឹងមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី ៣) និងផ្លូវជាតិលេខ១ ផ្លូវនៅត្រើយខាងកើតស្ថិត ក្នុងឃុំថ្មគរ តភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងនឹងសាងសង់។គម្រោងនេះមានប្រវែងសរុប ៣,៧ គីឡូម៉ែត្រ រួមមានស្ពានដែលឆ្លងទន្លេ និងស្ពានអាកាសតភ្ជាប់ផ្លូវ លូ និងការងារវិស្វកម្មបន្ទាប់បន្សំ។ ស្ពានឆ្លងទន្លេមេគង្គ មានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ ដោយមានគន្លងផ្លូវរថយន្ត ផ្លូវទោចក្រយានយន្ត និងផ្លូវថ្មើរជើង ព្រមទាំងមានគន្លងនាវាចរណ៍ចំនួន ៣គន្លង ដែលគន្លងនីមួយៗមានចន្លោះសុវត្ថិភាព ទទឹង ១១០ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រ៕

ស.ស.យ.ក បានទទួលស្គាល់សមាសភាពក្រុមការងារ ក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្ប:

2026/05/21 07:41:40 pm        113
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា នារសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ដែលនឹងប្រព្រឹត្តិទៅនៅ សាលសន្និសីទចតុមុខ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សមាជិក សមាជិកា ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ចំនួនប្រមាណជាង ៥០០រូប ។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ឺ វឺរ: ប្រធានការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌ និងវិចិត្រសិល្ប: បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: និងបានឡើងធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.។ ជាកិច្ចបន្ទាប់ ឯកឧត្តម សំហេង បុរស សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: ដែលមានប្រធាន ១រូប អនុប្រធាន ៩រូប ព្រមទាំងសមាជិក សមាជិកាសរុបចំនួន ២៨៨នាក់។ បន្ទាប់ពីទទួលបានការតែងតាំង លោកស្រី ឆន រតនា ជាសមាជិកាក្រុមការងារស.ស.យ.ក. វិស័យវប្បធម៌ និងវិចិត្រសិល្ប: បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានា របស់ ស.ស.យ.ក ដើម្បីចូលរួមកសាងនៅគ្រប់សកម្មភាពការងារស្មគ្រ័ចិត្ត និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌ និងវិចិត្រសិល្ប: ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតបន្ថែមទៀត។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់អំណោយផ្ទះថ្មី ១០០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តពោធិ៍សាត់

2026/05/21 06:06:45 pm        136
ផ្ទះថ្មីចំនួន ១០០ខ្នង អំណោយដ៏ថ្លៃថ្លា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន ដែលមានទីតាំងស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីប្រគល់ផ្ទះថ្មីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦។អំណោយផ្ទះថ្មីដែលជាជម្រកដ៏កក់ក្ដៅនេះ គឺជាការផ្ដល់ជូនប្រកបដោយគតិបណ្ឌិតគិតគូរយ៉ាងខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ។ នេះជាលើកទី២ហើយ ដែលសម្ដេចបានផ្ដល់អំណោយផ្ទះជូនបងប្អូនចំនួន ១០០ខ្នង ខណៈកាលពីបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងដំបូង សម្ដេចបានកសាងផ្ទះជូនអតីតយុទ្ធជន ចំនួន ៦២៨ ខ្នងផ្ទះ ដែលបច្ចុប្បន្ន បានអភិវឌ្ឍន៍ក្លាយជាភូមិដ្ឋានដ៏សុខុដុមសម្រាប់អតីតយុទ្ធជន និងគ្រួសារ រស់នៅក្នុងគ្រាចូលនិវត្ត។ ក្រោយការប្រគល់ផ្ទះថ្មីបន្ថែមនេះ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នឹងក្លាយទៅជាឃុំនាពេលខាងមុខឆាប់ៗនេះ។ នេះបើតាមបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកមិញនេះ។ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍បន្ថែមថា គិតត្រឹមពេលនេះភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង អតីតយុទ្ធជន និងនិវត្តជន មករស់នៅមានចំនួន៩២០ គ្រួសារហើយ ចំពោះមុខនេះក៏មានជនក្រីក្រ ដែលគាត់ពុំមានទីពឹងក៏យើងអាចយកមករស់នៅតំបន់នេះផងដែរ អីចឹងកន្លែងនេះយើងនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសតម្រូវការសម្រាប់ជីវភាពរស់នៅ។ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏ដូចជាថ្នាក់ដឹកនាំថ្នាក់ជាតិ ខេត្ត និងគ្រប់ស្ថាប័ន រួមគ្នាធ្វើម៉េចប្រែក្លាយទីនេះឱ្យទៅជាភូមិ-ឃុំគំរូ នាពេលអនាគត។ ឯកឧត្តមបន្តថា៖ «ក្នុងពេលបច្ចុប្បន្នយើងនៅជាភូមិ តែដោយឥឡូវយើងឡើងដល់ជាង ៩០០គ្រួសារ អីចឹងទៅមុខទៀតយើងនឹងថែមជនភៀសសឹក ហើយនឹងមាននិវត្តជន ឬក៏អតីតយុទ្ធជនឱ្យពួកគាត់មករស់នៅទីនេះបន្ថែមទៀត ថ្ងៃក្រោយយើងនឹងបង្កើតទៅជាឃុំ ហើយថ្នាក់ដឹកនាំទាំងអស់នឹងរួមគ្នាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅទីនោះអាចរស់បានមានជីវភាពកាន់តែប្រសើរ និងប្រកបដោយចិរភាព» ៕

មន្រ្តីរាជការស៊ីវិលជិត២០០នាក់បានចូលរៀនវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្ត ជំនាន់ទី៨

2026/05/21 05:13:17 pm        98
មន្រ្តីរាជការស៊ីវិលប្រមាណជិត២០០នាក់ បានចូលរៀនវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តជំនាន់ទី៨ នៅសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ។ពិធីបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តជំនាន់ទី៨ បានប្រារព្ធធ្វើឡើងនៅរ​សៀ​លថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានការអញ្ជើញចូលរួមពីដៃគូអភិវឌ្ឍរួមមាន តំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រ​ទេ​ស​កម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងសិក្ខាកាមចូលរៀនក្នុងវគ្គ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៨ ដែលជាមន្រ្តីរាជការស៊ីវិល សរុប១៧៥នាក់មកពីក្រសួងស្ថាប័នថ្នាក់ជាតិចំនួន៣២ និងរដ្ឋបាលថ្នាក់ក្រោមជាតិ២០ រាជធានី-ខេត្ត។នៅក្នុងក្នុងអង្គពិធី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានថ្លែងថា មុននឹងរៀបចំវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ជំនាន់ទី៨នាថ្ងៃនេះ សាលាភូមិន្ទ រដ្ឋបាលបានរៀបចំវគ្គបណ្តុះបណ្តាល បានរៀនចំវត្គបណ្តុះបណ្តាលនេះ ចំនួន៧ជំនាន់រួចមកហើយ ដែលមានសិក្ខាកាមទទួលបានការបណ្តុះ បណ្តាលវគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ សរុបចំនួនជាង១ពាន់នាក់ ក្នុងស្រី១៩៥នាក់។ឯកឧត្តមបន្តថា ជាការពិតសមិទ្ធផលនៃការបណ្តុះបណ្តលសិក្ខាកាមទាំងនេះ គឺបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ និងអនុវត្តសមត្ថភាពមន្រ្តីជាន់ខ្ពស់កម្ពុជា ដែលជាតួរអង្គដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសហការ និងការសម្របសម្រួលនៅក្នុងរដ្ឋបាលសាធារណៈ។គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំនិង នវានុវត្តន៍ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ទី១.បង្កើនចំណេះដឹងអំពីភាពជាអ្នកដឹកនាំ និងបង្កើននូវជំនាញ និង ទំនុកចិត្ត ដើម្បីបង្កើត និងអនុវត្តនូវផែនការសកម្មភាពរបស់អង្គភាព ទី២.បង្កើនសមត្ថភាពក្នុងការបំពេញការងារដោយអនុវត្តនូវទ្រឹស្តី ដើម្បីដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងរបស់សិក្ខាកាម ឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរតាមរបៀបថ្មីឬតាមរបៀបដែលកាន់តែឆាប់រហ័ស និងផ្តល់សេវា សាធារណៈប្រ​កបដោ​​យ​​គុណភាព និងនវានុវត្តន៍ និងទី៣.បង្កើនសមត្ថភាពគាំទ្រគ្នាដែលជាផ្នែកមួយនៃបណ្តាញអ្នកដឹកនាំ ដែលគាំទ្រគ្នាទៅវិញទៅមក តាមរយៈការចែករំលែកបទពិសោធជោគជ័យរបស់ខ្លួន និងជួយជ្រោ​ម​​ជ្រែ​​​​ងគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាប្រឈមឬបង្កើតគម្រោងរួមគ្នាដែលមានលក្ខណអន្តរវិស័យ។ អត្ថបទ៖ទូច សោភ័ណ

​អគ្គនាយកដ្ឋានពន្ធនាគារផ្ទេរទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ទៅកាន់ពន្ធនាគារខេត្តជាប់ព្រំដែន ដើម្បីធ្វើការងារ​​ក្នុងបុព្វហេតុបម្រើជាតិ

2026/05/21 05:08:22 pm        682
អគ្គនាយកដ្ឋានពន្ធនាគារ ផ្ទេរទណ្ឌិតជាក្មេងទំនើង ភេទប្រុស ជិត ៨០០នាក់ទៅអនុវត្តទោសបន្តនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងបំណងអប់រំកែប្រែស្តារនីតិសម្បទា ដើម្បីបុព្វហេតុបម្រើជាតិ។ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ថា អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង ភេទប្រុស សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅចំនួនពីរ គឺនៅមណ្ឌលអប់រំកែប្រែទី៤ ក្នុងខេត្តពោធិ៍សាត់ ចំនួន៦៥១នាក់ នៅពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់។អគ្គនាយកដ្ឋានពន្ធនាគារបានឱ្យបន្ថែមថា ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលទាំងនោះ រួមមាន ជំនាញកសិកម្ម ដូចជាការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជា ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។ កម្មវិធីបណ្តុះបណ្តាលនេះ នឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងលេណដ្ឋាន។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការនានាកន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សិក្សាផ្នែកច្បាប់ ពាក់ព័ន្ធនឹងករណីក្មេងទំនើងនេះ ដោយសម្តេចបានថ្លែងថា ក្រុមក្មេងទំនើងដែលចាប់បាន អាចយកទៅជួយដល់កងវិស្វកម្ម ក៏ដូជាយកទៅអប់រំក្នុងកម្រិតណាមួយ ដូចជា ការជួយសង់លេណដ្ឋាន ជាជាងចាប់ឃុំខ្លួនក្នុងពន្ធនាគារ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់អំពីការផ្ដល់គុណតម្លៃខ្ពស់ចំពោះសន្តិភាពរបស់កម្ពុជាក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី២ស្តីពីការរក្សាសន្តិភាពក្នុងរង្វង់ប្រទេសនិយាយភាសាបារាំង

2026/05/21 04:49:08 pm        98
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី២ ស្តីពីការរក្សាសន្តិភាពក្នុងរង្វង់ប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូនី) ដែលបានប្រព្រឹត្តទៅនៅទីក្រុងរ៉ាបា ព្រះរាជាណាចក្រម៉ារុក។ថ្លែងនៅក្នុងសន្និសីទនេះ ឯកឧត្តម ស៊ុន សុវណ្ណា បានរំលឹកថា ដោយសារកម្ពុជាធ្លាប់ឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ក្នុងសង្រ្គាមពីអតីតកាល កម្ពុជាផ្តល់តម្លៃខ្ពស់ចំពោះសន្តិភាព។ ឯកឧត្តមបានដកស្រង់ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ថា ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងការចូលរួមក្នុងការថែរក្សាសន្តិភាព គឺជាគោលការណ៍ជាមូលដ្ឋាននៃគោលនយោបាយក្នុងស្រុក និងការបរទេសរបស់កម្ពុជាជាយូរមកហើយ។ ក្នុងស្មារតីនេះ ពាក្យស្លោក «យើងស្រឡាញ់សន្តិភាព» ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា។ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើការប្រែក្លាយរបស់កម្ពុជា ពីប្រទេសធ្លាប់ទទួលប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ទៅជាប្រទេសដែលបាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងកងកម្លាំងមួកខៀវរបស់ខ្លួន ក្រោមទង់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដល់សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសដែលកំពុងមានជម្លោះ។ ឯកឧត្តមក៏បានប្រកាសផងដែរថា រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២0 នៅខែវិច្ឆិកា ខាងមុខនេះ ដែលនឹងផ្តល់ឱកាសដ៏សំខាន់មួយដើម្បីលើកកម្ពស់តម្លៃរួមនៃសន្តិភាព ការសន្ទនា និងសាមគ្គីគ្នា។ ក្នុងន័យនេះ ឯកឧត្តម ស៊ុន សុវណ្ណា បានសង្កត់ធ្ងន់ថា ហ្រ្វង់កូហ្វូនី គឺជាវេទិកាសំខាន់មួយសម្រាប់សាមគ្គីភាព ការសន្ទនា និងការផ្លាស់ប្តូរបទពិសោធន៍។ ក្រៅពីចំណងភាសា វេទិកាហ្រ្វង់កូហ្វូនីបានជំរុញការសហការគ្នាកាន់តែរឹងមាំ និងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហគមន៍ក្នុងតំបន់ ដែលនេះបានរួមចំណែកដោយផ្ទាល់ដល់ភាពជោគជ័យរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។នៅចុងបញ្ចប់ ឯកឧត្តម ស៊ុន សុវណ្ណា ក៏បានចូលរួមរំលែកទុក្ខចំពោះកងកម្លាំងមួកខៀវ ដែលបានលះបង់យ៉ាងធំធេងក្នុងបុព្វហេតុបម្រើសន្តិភាពក្រោមទង់អង្គការសហប្រជាជាតិ។ ឯកឧត្តមក៏បានពាំនាំការគោរព និងរំលែកទុក្ខរបស់កម្ពុជាចំពោះអ្នកដែលបាត់បង់ជីវិតក្នុងពេលបំពេញភារៈកិច្ច ដោយគូសបញ្ជាក់ថា ភាពក្លាហាន ការលះបង់ និងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះមនុស្សជាតិនៅតែដក់ជាប់ក្នុងចំណោមសហគមន៍អន្តរជាតិ។

សហគ្រាសទេសចរណ៍ធំៗ និង Influencers ល្បីៗ នៅខេត្តហៃណានសាទរការលើកលែងទិដ្ឋាការដល់ប្រជាជនចិនរបស់កម្ពុជា ដោយប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរចិនមកកម្ពុជាឱ្យលើសពីចំនួន ៣០ ម៉ឺននាក់ដែលកំពុងមានស្រាប់

2026/05/21 04:44:39 pm        79
ក្នុងដំណើរទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជានៅខេត្តហៃណាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាន់ខ្ពស់ចូលរួមជំនួបពិភាក្សាការងារ និងផ្សព្វផ្សាយពីយុទ្ធនាការលើកលែងទិដ្ឋាការសាកល្បងដល់ប្រជាជនចិន និងទស្សនាកម្ពុជានារដូវកាលបៃតង ជាមួយសហគ្រាសចិនធំៗ និង Influencers ល្បីៗ ប្រចាំខេត្តហៃណាន ដឹកនាំដោយលោក Sun Haigui អនុប្រធានមន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុ ទូរទស្សន៍ ការបោះពុម្ភផ្សាយ និងកីឡានៃក្រុងហៃគូ ខេត្តហៃណាន នៅទីក្រុងហៃគូ ខេត្តហៃណាន។​ក្នុងជំនួបពិភាក្សានេះ លោក Sun Haigui បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងការសម្របសម្រួលយ៉ាងកក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូជាន់់ខ្ពស់ទាំងវិស័យរដ្ឋ និងឯកជនរបស់កម្ពុជា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងបដិសណ្ឋារកិច្ច ដែលអាចទាក់ទាញភ្ញៀវទេសចរចិនបានកាន់តែច្រើន។ ជាមួយគ្នានេះ សហគ្រាសទេសចរណ៍ចម្រុះដែលគ្រប់គ្រងដោយរដ្ឋ និងសហគ្រាសទេសចរណ៍ឯកជនទាំង១៥ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ចូលទស្សនា និងស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ដែលត្រូវបានរំពឹងថា នឹងជួយទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាបានកាន់តែច្រើនក្នុងរដូវកាលបៃតងដ៏ពិសេសនេះ។ ទន្ទឹមនឹងនេះ សហគ្រាសទាំងអស់សន្យា នឹងប្រឹងប្រែងបន្ថែមក្នុងការនាំភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៦ តាមរយៈកម្មវិធីលើកលែងទិដ្ឋាការ និងយុទ្ធនាការផ្សព្វផ្សាយរដូវកាលបៃតងនេះ។ គួរបញ្ជាក់ផងដែរថា សហគ្រាសទេសចរណ៍ទាំងអស់នេះ បានសហការយ៉ាងសកម្មក្នុងការនាំភ្ញៀវទេសចរចិនទៅទស្សនាកម្ពុជា បានច្រើនជាង៣០ម៉ឺននាក់ ចាប់តាំងពីឆ្នាំ២០១៦ មក។ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-ចិននិយាយជារួម និងរវាងរដ្ឋបាលខេត្តហៃណាន ក្រុងហៃគូ រួមទាំងវិស័យឯកជនទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា-ចិនប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។ ជាមួយនឹងការដាក់ឱ្យអនុវត្តនូវការលើកលែងទិដ្ឋាការជូនប្រជាជនចិននាខែមិថុនា ខាងមុខ និងទស្សនាកម្ពុជានារដូវកាលបៃតង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាសុវត្ថិភាព បរិយាកាសល្អសម្រាប់ភ្ញៀវទេសចរចិន និងអន្តរជាតិ វត្តមានជើងហោះហើរ Chartered Flights ២ដងក្នុងមួយសប្តាហ៍ ពិតជាអាចបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរចិន និងកម្ពុជាទៅវិញទៅមកផងដែរ។​ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីចិនជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដ៏ទាក់ទាញរបស់កម្ពុជា រួមជាមួយការលើកលែងទិដ្ឋាការជូនប្រជាជនចិនពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខឱ្យបានទូលំទូលាយដល់ប្រជាជននៅខេត្តហៃណាន និងតំបន់ផ្សេងៗទៀតរបស់ចិនផងដែរ។ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍ពិសេស ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ សារព័ត៌មាន និងអ្នកផលិតមាតិកាទេសចរណ៍ (Travel Influencers) ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការពង្រឹងកិច្ចសហការរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងការជំរុញលំហូរទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើន។សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជាបានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើនក្នុងរដូវកាលបៃតង។កម្មវិធីទី២ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ ទីក្រុងហៃគូ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

អូស្ត្រាលី និងកម្ពុជា ប្រកាសដាក់ឱ្យដំណើរការកម្មវិធីចម្បងស្តីពីភាពធន់នឹងអាកាសធាតុ

2026/05/21 04:38:16 pm        78
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះបានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី ភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climate ដែលជាគំនិតផ្តួចផ្តើមចម្បងមួយ ក្នុងការគាំទ្រដល់អភិបាលកិច្ចទឹកដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុង ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរវាងភាគីទាំងពីរ។ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់ប្រព័ន្ធទឹក កសិកម្ម ជីវភាពរស់នៅ និងសហគមន៍ នានានៅក្នុងប្រទេសកម្ពុជា ។ ការពង្រឹងអភិបាលកិច្ចទឹក គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនភាពធន់ទៅនឹង ការជន់លិច គ្រោះរាំងស្ងួត និងការប្រែប្រួលលក្ខខណ្ឌអាកាសធាតុ ។ហេតុដូច្នេះហើយ តាមរយៈកម្មវិធី ACP4Climate ប្រទេសអូស្ត្រាលីនឹងជួយដល់ប្រទេសកម្ពុជា ក្នុងការពង្រឹង ប្រព័ន្ធអភិបាលកិច្ចទឹក ការកែលម្អភាពធន់នឹងអាកាសធាតុ និងការលើកកម្ពស់វិធីសាស្ត្រគ្រប់គ្រងធនធានទឹក ដែលប្រកបដោយបរិយាបន្ន និងមានការចូលរួមពីសហគមន៍ នៅក្នុងអាងទន្លេសំខាន់ៗ រួមមានអាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេសាប។តាមរយៈកម្មវិធីនេះ យើងនឹងសហការជាមួយស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សា ដៃគូវិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការរៀបចំផែនការទឹកថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងការសម្របសម្រួល និងគាំទ្រដល់ដំណោះស្រាយការគ្រប់គ្រងទឹកប្រកបដោយភាពធន់នឹងអាកាសធាតុ។ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃ ខ្ពស់ចំពោះភាពជាដៃគូជាមួយប្រទេសអូស្ត្រាលី ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីពង្រឹងភាពធន់នឹង ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព។ កម្មវិធី ACP4Climate នឹងជួយពង្រឹង ការសម្របសម្រួល ការរៀបចំផែនការ និងអភិបាលកិច្ចទឹក ដែលធន់នឹង អាកាសធាតុ ដើម្បីគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ក៏ដូចជាសុខុមាលភាពរបស់ប្រជាជនផងដែរ» ។ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «អូស្ត្រាលី គឺជាដៃគូដ៏ជិតស្និទ្ធរយៈពេលវែងរបស់កម្ពុជា ក្នុងការគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព កំណើនសេដ្ឋកិច្ច និងការពង្រឹងភាពធន់។ កម្មវិធី ACP4Climate គឺជាជំពូកថ្មីមួយទៀតនៅក្នុងភាពជាដៃគូនេះ ក្នុងការជួយ ពង្រឹងអភិបាលកិច្ចទឹក គាំទ្រដល់សហគមន៍ដែលងាយរងគ្រោះ និងកសាងភាពធន់ទៅនឹងអាកាសធាតុ» ។នៅក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីនេះ តំណាងមកពីក្រសួងនានា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នសិក្សា អ្នកពាក់ព័ន្ធពីវិស័យឯកជន និងសហគមន៍មូលដ្ឋាន បានជួបជុំគ្នាដើម្បីពិភាក្សា អំពីអាទិភាព សម្រាប់អភិបាលកិច្ចទឹកដែលធន់នឹងអាកាសធាតុ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ។តាមរយៈកម្មវិធី ACP4Climate រដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា បានបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងអាកាសធាតុរបស់កម្ពុជា តាមរយៈវិធីសាស្ត្រដែលដឹកនាំដោយសហគមន៍មូលដ្ឋាន កិច្ចសហប្រតិបត្តិការ និងសកម្មភាពអាកាសធាតុ ប្រកបដោយបរិយាបន្ន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM
រដ្ឋមន្រ្តីការពារជាតិអាមេរិកចាត់ទុកបាតុកម្មនៅបូលីវីថា ប្រៀបបាននឹងការផ្តួលរំលំរដ្ឋាភិបាល
06/05/2026 08:06 PM