កម្ពុជា-ទីម័រឡេស្តេ ចេញសេចក្តីប្រកាសរួមព័ត៌មានស្តីពី ការប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងប្រមូលចំណូលឆ្នាំ២០២៦នេះ ក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០

ព័ត៌មានជាតិ

​ចិនផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់កម្ពុជាដើម្បីជួយដល់ប្រជាជនភៀសសឹកនៅព្រំដែន

2025/12/28 03:34:56 pm        266
ភ្នំពេញ ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយមនុស្សធម៌ បន្ទាន់មកកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីជួយប្រជាជនភៀសសឹក នៅតំបន់ព្រំដែន ដែលទទួលរងគ្រោះក្នុងជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ។ ​ពិធីផ្តល់ជំនួយមនុស្សធម៌បន្ទាន់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរដ្ឋាភិបាលកម្ពុជា ជាអ្នកទទួលជំនួយ។ ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន បានមានប្រសាសន៍ថា ដើម្បីជួយជនភៀសសឹករាប់សែននាក់ដែលបានចាកឆ្ងាយពីលំនៅឋាន តាមបន្ទាត់ព្រំដែនដោយសារជម្លោះកម្ពុជា-ថៃ និងកំពុងជួបទុក្ខលំបាក ដូច្នេះ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បឋម មានជា តង់ ភួយ អាហារ និងសម្ភារៈចាំបាច់នានាជាច្រើនទៀត។ ឯកឧត្តមបន្តថា ដើម្បីជួយជនភៀសសឹកដែលត្រូវបានបន្លាស់ទីដោយសារជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទឹកប្រាក់ចំនួន២០លានយ័នចិន។ ថ្ងៃនេះ សម្ភារៈជំនួយដំបូងត្រូវបានដឹកមកដល់កម្ពុជា រួមមានតង់ ភួយ និង អាហារ។ ជឿជាក់ថា សម្ភារៈទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ លើកកំពស់ជីវភាពរស់នៅនិងដើរចេញពីការលំបាកនាពេលបច្ចុប្បន្ន។ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់នូវអាយុជីវិតមនុស្សជាច្រើន ក្នុងជម្លោះព្រំដែន នៃប្រទេសទាំងពីរ។ ហើយចិនក៏នៅតែមានឆន្ទៈខ្ពស់ក្នុងការជួយសម្របសម្រួល និងព្យាយាមជួយដោះស្រាយបញ្ហាជម្លោះរវាងប្រទេសទាំងពីរឲ្យឆាប់វិលទៅរកប្រក្រតីភាពឡើងវិញប្រកបដោយយុទ្ធសាស្ត្រឈ្នះៗ និងដើម្បីស្តារសន្តិភាពរវាងភាគីទាំងពីរ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយមនុស្សធម៌បន្ទាន់នៅពេលនេះ និងបានចាត់ទុកការផ្តល់ជំនួយនៅពេលនេះបានបង្ហាញពីសាមគ្គីភាពរបស់រដ្ឋាភិបាល និងប្រជាជនចិនចំពោះសុខទុក្ខរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ។ ឯកឧត្តមបន្តថា កាយវិការប្រកបដោយសប្បុរសធម៌នេះ បានឆ្លុះបញ្ចាំងអំពីស្មារតីមិត្តភាពជាប្រពៃណីដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ។ ឆ្លៀតក្នុងឱកាសដដែលនេះ ឯកឧត្តមរដ្ឋលេខាធិការ តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបន្ថែមចំពោះមិត្តចិន ដែលបាននិងកំពុងខិតខំដើរតួនាទីយ៉ាងសកម្ម និងប្រកបដោយការស្ថាបនា ដើម្បីឲ្យមានបទឈប់បាញ់ និងឈានទៅរកការបញ្ចប់ជម្លោះ ស្ដារសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃឡើងវិញ ដែលអាចអនុញ្ញាតឲ្យបងប្អូនជនភៀសសឹកបានឆាប់វិលត្រលប់ទៅផ្ទះសំបែងរៀងៗខ្លួនវិញដោយសុវត្ថិភាព នៅពេលខាងមុខ៕ អត្ថបទ ៖ លីហេង

អភិបាលខេត្តព្រះវិហារអំពាវនាវពលរដ្ឋភៀសសឹកបន្តស្នាក់នៅក្នុងជំរំ និងតាមដានស្ថានការណ៍

2025/12/28 03:31:12 pm        148
ភ្នំពេញ ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋខេត្តព្រះវិហារ ដែលកំពុងភៀសសឹក នៅក្នុងមណ្ឌលសុវត្ថិភាព បន្តស្នាក់នៅមួយរយៈទៀតសិនជាមួយនឹងការតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កាន់តែមានភាពល្អប្រសើរសិន មុនត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។​ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា គិតមកដល់ថ្ងៃទី២៨នេះ គឺជាថ្ងៃទីពីរហើយ នៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ប៉ុន្តែពលរដ្ឋត្រូវតាមដានរហូតដល់ថ្ងៃទី៣០ ខែធ្នូ ដែលខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ក៏មាននិយាយពីការដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨រូប ។ឯកឧត្តមបានបន្តថា មួយវិញទៀត មុនត្រឡប់ទៅផ្ទះវិញនេះ ពលរដ្ឋក៏ត្រូវដឹងដំណឹងពីអាជ្ញាធរ ថាភូមិដ្ឋានរបស់ពួកគាត់ មានសុវត្ថិភាពដែរឬទេ ព្រោះអំឡុងនៃសង្គ្រាម គឺមានការទម្លាក់គ្រាប់ បាញ់ផ្សែងពុល និងបាញ់គ្រាប់បែកចង្កោមជាដើម ដែលករណីនេះ សុទ្ធសឹងតែជាហានិភ័យក្រោយបញ្ចប់សង្គ្រាម ។ប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ បានបង្ហាញការរីករាយ នៅពេលមានកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ហើយសង្ឃឹមថានឹងឆាប់បានត្រឡប់ទៅផ្ទះវិញ ប៉ុន្តែយ៉ាងណា ពួកគាត់គឺស្ដាប់តាមការអំពាវនាវរបស់អភិបាលខេត្តព្រះវិហារ បន្តស្នាក់នៅមួយរយៈទៀតសិន ដើម្បីពេលទៅវិញ គឺមានសុវត្ថិភាព ។គួរបញ្ជាក់ថា បទឈប់បាញ់ដែលកម្ពុជានិងថៃ បានឯកភាពគ្នា និងដែលបានចូលជាធរមានតាំងពីម៉ោង១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយភាគីទាំងពីរត្រូវប្រកាន់ខ្ជាប់ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការនានា ដែលបានឯកភាពគ្នា ។សូមបញ្ជាក់ថា ត្រង់ចំណុចទី១១ នៃសេចក្តីប្រកាសរួមបទឈប់បាញ់បន្ទាន់កម្ពុជា-ថៃ បានបញ្ជាក់ថាក្រោយអនុវត្តបទឈប់បាញ់ពេញលេញរយៈពេល៧២ម៉ោង យោធិនកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ថៃនឹងត្រូវដោះលែង រួចបញ្ជូនមកមាតុភូមិកម្ពុជាវិញ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលកម្ពុជា និងថៃបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕អត្ថបទ បាន សុខរិទ្ធិ

សម្ដេច ហោ ណាំហុង ផ្ដល់អំបុក៤តោនដល់រដ្ឋបាលខេត្តព្រះវិហារសម្រាប់ជូនវីរៈកងទ័ព និងជនភៀសសឹក

2025/12/28 03:25:26 pm        139
ភ្នំពេញ ៖ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ដល់អំបុកស្រូវថ្មី ចំនួន៤តោន ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីចាត់ចែង និងចែកជូនដល់កងទ័ពនៅសមរភូមិមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅជំរំភៀសសឹក។​ក្នុងពេលនាំយកអំបុកផ្ដល់ជូនដល់ប្រជាពលរដ្ឋភៀសសឹក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា សម្រាប់អំបុក ដែលជាអំណោយរបស់សម្ដេច ហោ ណាំហុង នេះ គឺផ្ដល់ជូនដល់កងទ័ពចំនួន៣តោន និងពលរដ្ឋភៀសសឹកចំនួន ១តោន ហើយអំណោយនេះ បើទោះបីជាតិចតួច ប៉ុន្តែបានបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ ពីការហូបចុករបស់ពលរដ្ឋ ដែលបានរងគ្រោះដោយសារសង្គ្រាមព្រំដែនកម្ពុជា-ថៃ ។ ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់សម្ដេចឥស្សរវិទេសបញ្ញា ដល់បងប្អូនភៀសសឹក ហើយបន្តស្ដាប់តាមការណែនាំនានា របស់អាជ្ញាធរ ទាំងការថែរក្សាអនាម័យ ការរស់នៅឲ្យមានសាមគ្គីភាព និងការវិលត្រឡប់ទៅវិញ បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ។ ឯកឧត្តម គីម រិទ្ធី ក៏បានប្រាប់ទៅប្រជាពលរដ្ឋថា សម្ដេច ហោ ណាំហុង គឺជាអតីតប្រមុខការទូតដ៏ឆ្នើមរបស់កម្ពុជា ដែលបានឡើងតតាំងក្តីជាមួយនឹងថៃ លើនៅតុលាការអន្តរជាតិឡាអេ ករណីការប្រកាសសាលក្រមប្រាសាទព្រះវិហារ កាលពីចន្លោះឆ្នាំ២០០៨-២០១១ ហើយកម្ពុជាបានឈ្នះ ។ក្នុងទទួលបានអំបុក ប្រជាពលរដ្ឋភៀសសឹក បានលើកឡើងថា ពួកគាត់រំភើបចិត្ត ដែលថ្នាក់ដឹកនាំមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងក្រុមគ្រួសារ តែងតែយកចិត្តទុកដាក់ ចំពោះជនភៀសសឹក ហើយជាក់ស្ដែងនៅពេលនេះ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានផ្ដល់អំបុកដល់ពួកគាត់ទៀត ដែលនេះបានបង្ហាញ ពីការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ ដោយសារសង្គ្រាម ។គួរបញ្ជាក់ថា ជំរំភៀសសឹកនៅក្នុងខេត្តព្រះវិហារ មានចំនួន៧កន្លែងធំៗ ដែលមានអ្នកភៀសសឹករាប់ម៉ឺននាក់ ដែលមានទាំងមនុស្សចាស់ជរា ទារក និងកុមារតូចៗ ដោយកន្លែងនីមួយៗ ក្រៅពីការផ្ដល់នូវស្បៀងអាហារផ្សេងៗ អាជ្ញាធរខេត្តក៏បានរៀបចំឲ្យមានពេទ្យប្រចាំការព្យាបាលជំងឺ ២៤ម៉ោងលើ២៤ម៉ោង ទឹកស្អាត បង្គន់អនាម័យ ការថែទាំបរិស្ថានអនាម័យ និងការការពារសុខសុវត្ថិភាពជាដើម ៕អត្ថបទ បាន សុខរិទ្ធិ

ប្រជានេសាទថ្លែងអំណរគុណដល់ក្រសួងកសិកម្មចំពោះការអនុវត្តន៍ច្បាប់ជលផលមានប្រសិទ្ធភាពធ្វើឱ្យទិន្នផលត្រីកើនឡើងច្រើន​នៅឆ្នាំនេះ

2025/12/28 02:22:40 pm        120
បងប្អូនប្រជានេសាទនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល បានបង្ហាញក្ដីសប្បាយរីករាយនៅពេលដែលទិន្នផលត្រីនៅឆ្នាំនេះ មានការកើនឡើង ដោយពួកគាត់លើកឡើងថា ដោយសារមានការអនុវត្តច្បាប់ជលផលបានល្អ និងមានប្រសិទ្ធភាពខ្ពស់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានយ៉ាងខ្ជាប់ខ្ជួនផងនោះ ធ្វើឱ្យត្រីកើនឡើង ហើយក៏បានផ្ដល់ការងារឱ្យពួកគាត់អាចរកប្រាក់ចំណូលបានសម្រាប់ផ្គត់ផ្គង់ និងទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់ផងដែរ។ឆ្លៀតក្នុងឱកាសនោះ ពួកគាត់ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងកសិកម្ម ដែលបានអនុវត្តច្បាប់ជលផលយ៉ាងតឹងរឹង ធ្វើឱ្យទិន្នផលត្រីកើនឡើង និងផ្ដល់ការងារដល់ពួកគាត់ ហើយពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ និងក្រសួងកសិកម្មបន្តអនុវត្តច្បាប់ជលផលឱ្យបានម៉ឺងម៉ាត់បន្តទៀតផងដែរ៕

ប្រមុខការទូតកម្ពុជាកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតួនាទីសកម្មនិងស្ថាបនារបស់ប្រទេសចិនក្នុងការគាំទ្រឱ្យមានបទឈប់បាញ់រវាងជម្លោះកម្ពុជា-ថៃ

2025/12/28 02:19:47 pm        210
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីចិនថា កម្ពុជា ផ្តល់សារៈសំខាន់ខ្ពស់ចំពោះសាមគ្គីភាពជាប្រពៃណី មិត្តភាពដែកថែបដ៏យូរអង្វែង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា-ចិន និងសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និតសម្រាប់គ្រប់កម្រិត និងគ្រប់វិស័យ។ ឯកឧត្តមក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតួនាទីសកម្ម និងស្ថាបនារបស់ប្រទេសចិន ក្នុងការគាំទ្រឱ្យមានបទឈប់បាញ់រវាងជម្លោះកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងថា កិច្ចគាំទ្រជាបន្តបន្ទាប់របស់មិត្តចិនក្នុងការជំរុញការដោះស្រាយជម្លោះដោយប្រើប្រាស់កិច្ចសន្ទនា វិធីការទូត និងការគោរពគ្នាទៅវិញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ពេញលេញ និងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង៕

ក្រោយមានបទឈប់បាញ់ ពលរដ្ឋភៀសសឹកមានក្ដីសង្ឃឹមឡើងវិញ និងចង់មានសន្តិភាពពេញលេញ

2025/12/28 02:14:30 pm        110
ភ្នំពេញ ៖ ពលរដ្ឋភៀសសឹកដែលមកស្នាក់អាស្រ័យនៅក្នុងក្រុងកំពង់ឆ្នាំង បានបង្ហាញទឹកចិត្តរំភើបក្រោយដឹងថា កម្ពុជា និងថៃ ទទួលបានបទឈប់បាញ់បន្ទាន់កាលពីម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយពួកគាត់សង្ឃឹមថា ថ្នាក់ដឹកនាំប្រទេសទាំងពីរនឹងខិតខំអនុវត្តបទឈប់បាញ់នេះឱ្យបានពេញលេញ និងទទួលបានសន្ដិភាពយូរអង្វែងឡើងវិញ។ ​ពលរដ្ឋភៀសសឹក សង្ឃឹមថា ពួកគាត់នឹងអាចវិលត្រលប់ទៅផ្ទះសំបែង ភូមិដ្ឋានជាទីកន្លែងធ្លាប់រស់ ប្រកបមុខរបរធ្វើស្រែចំការដូចដើមវិញ ជាពិសេសបានជួបសាច់ញាតិក្រុមគ្រួសារវិញ។ ពលរដ្ឋភៀសសឹកថ្លែងបែបនេះក្នុងពេលលោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង និងមន្ត្រីទាំងអស់បានជួបសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនជនភៀសសឹកចំនួន១២៤ គ្រួសារ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះនៅសាលាក្រុងកំពង់ឆ្នាំង។សូមជម្រាបថារដ្ឋបាលខេត្តកំពង់ឆ្នាំ កំពុងបន្តយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងធានាដល់ការរស់នៅ ការឧបត្ថម្ភស្បៀង គ្រឿងឧបភោគបរិភោគដល់ពលរដ្ឋភៀសសឹកនៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង។

ប្រទេសបារាំងវាយតម្លៃខ្ពស់ការសម្រេចបានបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់ដើម្បីធានាការការពារពលរដ្ឋរបស់ខ្លួនអាចការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញ

2025/12/28 02:11:18 pm        107
ភ្នំពេញ៖ ប្រទេសបារាំង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ វាយតម្លៃខ្ពស់ការសម្រេចបានបទឈប់បាញ់កម្ពុជា-ថៃ និងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់ដើម្បីធានាការការពារពលរដ្ឋរបស់ខ្លួនអាចការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញ។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ពាក់ប័ន្ធនឹង ប្រទេសកម្ពុជា និងថៃ បានចូលជាធរមាននៃបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការចូលជាធរមាននៅថ្ងៃសៅរ៍ ទី២៧ ខែធ្នូ នៃបទឈប់បាញ់រវាងប្រទេសថៃ និងប្រទេសកម្ពុជា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលឆ្លុះបញ្ចាំងឱ្យឃើញការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនារវាងអាជ្ញាធរយោធានៃប្រទេសទាំងពីរ។ ក្រសួងអឺរ៉ុប និងការបរទេសបារាំង បញ្ជាក់ថា អំណឹះតទៅ សន្តិភាពត្រូវតែបានគេពង្រឹង។ ប្រទេសបារាំងជំរុញឱ្យភាគីទាំងពីរចាត់វិធានការចាំបាច់ទាំងអស់ឱ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីធានាការការពារប្រជាពលរដ្ឋរបស់ខ្លួន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស ក៏ដូចជាការដោះសា្រយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិ។ ក្រសួងអឺរ៉ុប និងការបរទេសបារាំង អះអាងថា ដូចអ្វីដែលលោករដ្ឋមន្ត្រីការបរទេសបារំាងបានធានាជូនសមភាគីថៃ និងកម្ពុជា ក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅ ប្រទេសបារំាងស្ថិតនៅក្បែរប្រទេសទាំងពីរ និងប្រធានអាស៊ានដើម្បីផ្តល់ការជួយជ្រោមជ្រែង៕

ឯកឧត្តម ឃួន ផុនរតនៈ និងលោកជំទាវ បរិច្ចាគថវិកាជាង ១០០លានរៀល និងសារ៉ុងជាង ២ពាន់ ជូនមន្ទីរពេទ្យគន្ធបុប្ផា និងចុះសួរសុខទុក្ខកុមារ

2025/12/28 12:54:32 pm        179
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ម៉ៅ នរនាថ បាននាំយកថវិកាចំនួន ១០០,១៦៨,០០០ រៀល និងសារ៉ុងចំនួន ២,១៦៨ ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីគាំទ្រដល់បេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជា។ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ព្រមទាំងសហការី ក្នុងស្មារតីសប្បុរសធម៌ និងការចែករំលែកយ៉ាងជ្រាលជ្រៅ។បន្ទាប់ពីពិធីប្រគល់ និងទទួល ឯកឧត្តម ឃួន ផុនរតនៈ និងលោកជំទាវ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់តាមគ្រែសម្រាកព្យាបាល ដើម្បីសំណេះសំណាល និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារ និងកុមារៗ។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ ក៏បានចែកជូនសារ៉ុង និងថវិកា ដល់អាណាព្យាបាលកុមារដែលកំពុងសម្រាកព្យាបាល។ឯកឧត្តម ឃួន ផុនរតនៈ បានមានប្រសាសន៍លើកឡើងថា ការចូលរួមនាពេលនេះ គឺជាការបង្ហាញនូវស្មារតីសាមគ្គីភាព ដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាបង្អែកដ៏សំខាន់ក្នុងការផ្ដល់ក្តីសង្ឃឹម និងសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់។ ឯកឧត្តមសង្ឃឹមថា អំណោយទាំងនេះនឹងរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាទំពាំងស្នងឫស្សីដ៏មានតម្លៃរបស់ជាតិ។សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខភាពសាធារណៈ ជាពិសេសការរួមចំណែករក្សានិរន្តរភាពនៃការព្យាបាលដោយឥតគិតថ្លៃសម្រាប់កុមារកម្ពុជាគ្រប់រូប ៕ អត្ថបទ​បាន​សុខរិទ្ធិ

សម្តេច ម៉ែន សំអន បានអញ្ជើញសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស រាជធានីភ្នំពេញ

2025/12/28 12:48:46 pm        134
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស រាជធានីភ្នំពេញ។ មានវត្តមានអមសម្តេចអនុប្រធានគណបក្សនាឱកាសនោះរួមមាន ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រៃ្ដគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សរាជធានី ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងរាជធានីភ្នំពេញ សរុបប្រមាណ ៥០០ នាក់ចូលរួម។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈចលនាមហាជននៃគណបក្សរាជធានីភ្នំពេញ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជននៃគណបក្សរាជធានីភ្នំពេញ ព្រមទាំងរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារកសាងបក្ស ក៏ដូចជាការរៀបចំរចនាសម្ព័ន្ធគណៈចលនាមហាជន ដែលសម្រេចបានជូនដល់គណៈអធិបតីនាឱកាសនោះ។ មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះគ្រប់រចនាសម្ព័ន្ធទាំងអស់ដែលបានបំពេញការងារយ៉ាងសកម្មជូនគណបក្សក្នុងរយៈកាលកន្លងទៅនេះ។ ទន្ទឹមនឹងនេះពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ សម្តេចបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី លើការការពារបូរណភាពទឹកដី និងសុខទុក្ខរបស់កងទ័ព។ ក្នុងស្មារតីការពារអធិបតេយ្យជាតិទប់ទល់នឹងការឈ្លានពាន សម្តេចបានសង្កត់ធ្ងន់លើការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងការទូត តាមយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សង្គមជាតិ។ ជាទីបញ្ចប់ សម្តេចបានអំពាវនាវឱ្យរចនាសម្ព័ន្ធចលនាមហាជន បន្តពង្រឹងជំនឿចិត្តពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមផ្សព្វផ្សាយព័ត៌មានពិត ដើម្បីការពារសន្តិភាព និងអធិបតេយ្យជាតិឱ្យបានគង់វង្ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេសចិន នៅខេត្តយូណាន

2025/12/28 12:00:51 pm        347
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកទាំងមូល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធាអាមេរិក បង្ខំឱ្យនាវាចំនួន ១១៨ គ្រឿង ប្តូរទិសដៅ ក្នុងអំឡុងពេលបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់
06/01/2026 12:06 PM
កិច្ចសន្ទនា Shangri-La បិទបញ្ចប់ ដោយគណៈប្រតិភូអំពាវនាវឱ្យមានទំនាក់ទំនង និងការសម្របសម្រួល
06/01/2026 12:06 PM
កម្ពុជា-ទីម័រឡេស្តេ ចេញសេចក្តីប្រកាសរួមព័ត៌មានស្តីពី ការប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
06/01/2026 12:06 PM
អារ៉ាប់រួម រិះគន់ការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល
06/01/2026 12:06 PM
អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន
06/01/2026 12:06 PM
សហរដ្ឋអាមេរិក៖ បម្រាមលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI អនុវត្តចំពោះក្រុមហ៊ុនចិននៅខាងក្រៅប្រទេសចិន
06/01/2026 11:06 AM
មន្ត្រីអាមេរិក៖ អាមេរិកស្នើផែនការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅប្រទេសលីបង់
06/01/2026 11:06 AM
ប្រភពការទូត៖ ការឈ្លានពាននៅលីបង់របស់អ៊ីស្រាអែល «ធ្វើឱ្យប៉ះពាល់ដល់លទ្ធភាព» នៃដំណោះស្រាយ
06/01/2026 11:06 AM
អ៊ីរ៉ង់និយាយថា មិនទុកចិត្តសហរដ្ឋអាមេរិកទេ ខណៈលោក Trump រឹតបន្តឹងលក្ខខណ្ឌ
06/01/2026 11:06 AM
ចិនល្បាតដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន
06/01/2026 11:06 AM