មួយសប្តាហ៍បណ្តេញជនបរទេសជាង៩០០នាក់ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
សម្តេច ម៉ែន សំអន៖«គ្រោះធម្មជាតិមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់​បន្ថយ​ការ​ខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិត តាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការ​ជួយគ្នា​ទៅវិញ​ទៅមកក្នុងស្មារតីសាមគ្គីភាព»
កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានជាតិ

ថ្ងៃនេះជា ថ្ងៃទី១៥២ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

2025/12/28 06:53:50 am        169
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

យុវជន៥០០នាក់ បានជួបជុំគ្នាដើម្បីបង្ហាញការដឹងគុណវីរកងទ័ពចំពោះការលះបង់ដ៏ធំធេង ដើម្បីការពារបូរណភាពទឹកដី

2025/12/27 04:17:14 pm        742
នៅ​ថ្ងៃ​ទី​២៧ខែធ្នូនេះ ក្រុមយុវជន និសិ្សត និងគ្រូអប់រំ នៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវា​នុវត្តន៍​ (NIEI) ចំនួន​ប្រមាណ ៥០០នាក់ បានណាត់ជួបប្រជុំគ្នា ដើម្បី​សម្តែង​ការ​ដឹង​គុណ​ចំពោះ​វីរភាពរបស់កងទ័ព ដែល​លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដី។ កញ្ញា ​រ៉ូមីពីនតី ស៊ុលគីភ្លី និស្សិតជំនាញផ្នែកផលិតនំ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ការ​​ជួប​ជុំគ្នាក្នុងពេលនេះ ក្នុងគោលបំណងចែករំលែកក្តីស្រឡាញ់ សាមគ្គីភាព និងជា​ពិសេស​ការ​ដឹង​​គុណ​ជូនដល់វីរកងទ័ពជួរមុខ តាមរយៈការផ្ញើរសារលើកទឹកចិត្ត ដើម្បី​រួម​ចំណែក​ជា​កម្លាំង​ដ៏​ធំ​ធេង​ជូន​ដល់បងៗ និងពូៗកងទ័ព។កញ្ញា ប៉ិល សៀងហៃ និងកញ្ញា ហែម ម៉ូនីកា ជាសិក្ខាកាមដែល​រៀន​ជំនាញ​ផ្នែក​សម្អាង​កាយ​ដូ​ច​គ្នា ​នៃកម្មវិធីបណណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១លាន ៥សែននាក់ (TVET 1,5​M​) ​បានលើកឡើងថា ក្រៅពីការដឹងគុណវីរៈកងទ័ព តាមរយៈមូលនិធិនានា និងការ​សរសេរ​ជា​សារ​បង្ហោះ​តាម​បណ្តាញសង្គមនានា ការណាត់ជួបជុំគ្នាក្នុងពេលនេះ ពិតជាមានសារៈ​សំខាន់ និង​មាន​ន័យ​ណាស់ ខណៈដែលលទ្ធផលកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ បានចុះ​ហត្ថ​លេខា​ឯកភាព​គ្នា​លើ​បទ​ឈប់​បាញ់​ជា​បន្ទាន់​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​។នៅក្នុងពិធីជួបជុំនេះដែរ ក្រុមយុវជន និសិ្សត និងគ្រូអប់រំ នៃវិទ្យាស្ថាន NIEI ទាំងអស់ បាន​លើក​ឡើង​ដោយ​ក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំទៅលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជា​ពិសេសការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការចាត់វិធានការនានា ដើម្បី​ការពារ​បូរណ​ភាព​ដែន​ដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ សំដៅ​ធានា​បានសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅ​ច្រក​ទ្វារ​ព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេស​ថៃ)​ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានឯកភាព​គ្នា​ដាក់​ចេញ​យន្ត​ការ​អនុវត្ត​ និងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹងដោយទទួលស្គាល់ និងឯកភាព​ពង្រឹង​តួនាទី​របស់​ក្រុម AOT ដើម្បីធានាថា បទឈប់បាញ់នឹងត្រូវអនុវត្តឱ្យបាន និងមានប្រសិទ្ធភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បេក្ខជនជិត ៧០០នាក់ មានសិទ្ធិដើម្បីប្រឡងវគ្គចុងក្រោយធ្វើជាសិស្សមន្ត្រីក្រមការ

2025/12/27 03:48:03 pm        763
ក្រសួងមុខងារសាធារណៈ បានប្រកាសលទ្ធផលបេក្ខជនចំនួន ៦៧៤នាក់ បានប្រឡង​ជាប់​ក្នុង​វិញ្ញាសា​សរសរលើកទី១។ ពួកគេទាំងជិត ៧០០នាក់ ត្រូវប្រឡងម្ដងទៀត លើវិញ្ញាសា​​សរសេរ​លើក​ទី២ ដើម្បីក្លាយជាសិស្សមន្ត្រីក្រមការជំនាន់ទី ១២។ ការប្រកួតប្រជែងនេះ គឺជ្រើស​រើស​យក​ត្រឹម ២០៥នាក់ប៉ុណ្ណោះ។ឆ្លងកាត់ការប្រឡងវគ្គជម្រុះទី ១ ក្នុងចំណោមបេក្ខជនជាង ១៦ ០០០នាក់ ក្រសួង​មុខ​ងា​រ​សាធា​រ​ណៈ ​បានរកឃើញបេក្ខជនចំនួន ៦៧៤នាក់ ដើម្បីចូលរួមប្រឡងលើវិញ្ញាសាសរសេរលើកទី ២ ជា​ការប្រឡងវគ្គផ្ដាច់ព្រ័ត ប្រកួតប្រជែងជា សិស្សមន្ត្រីក្រមការជំនាន់ទី ១២។ការ​ប្រកាសលទ្ធផលធ្វើនៅយប់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលក្រុមការងារ​ជំនាញ​ប្រើ​ប្រាស់​រយៈ​ពេល​ពេញមួយថ្ងៃសម្រាប់ការកែ បូកស្រង់ពិន្ទុ ផ្ទៀងផ្ទាត់ និងប្រកាសលទ្ធផល ដោយចាប់​ផ្ដើម​ពី​ព្រឹក​ព្រលឹម រហូតដល់ពេលរាត្រី។ ដំណាក់កាលនេះធ្វើឡើងក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អ្នក​សង្កេតការណ៍ស្ម័គ្រចិត្ត និងមានវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈចូលរួមចុះហត្ថលេខាទទួលស្គាល់ផងដែរ។ក្រសួងមុខ​ងារសាធារណៈ បានបញ្ជាក់ដែរថា បេក្ខជនទាំងជិត ៧០០នាក់ ដែលបានប្រឡង​ជាប់​ក្នុង​វគ្គ​ជម្រុះនេះ ត្រូវប្រឡងផ្ដាច់ព្រ័តម្ដងទៀតនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥។ ការប្រឡង​នៅថ្ងៃ​ទី២៨ ខែធ្នូ ខាងមុខនេះ ផ្តោតសំណួរអធិប្បាយផ្តោតលើចំណេះដឹងទូទៅផ្នែកច្បាប់ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ទូទៅ និងសំណួរខ្លីពាក់ព័ន្ធប្រវត្តសាស្ត្រ ភូមិសាស្ត្រ អក្សរសាស្ត្រ សីលធម៌ ពលរដ្ឋ​វិទ្យា។ លើសពីនេះ ក៏មានវិញ្ញាសារភាសា ដែលបែងចែកជាពីរ គឺភាសាអង់គ្លេស និង​ភាសា​បារាំង ទៅតាមការដាក់ពាក្យជ្រើសរើសរបស់បេក្ខជននីមួយៗ។ការ​ប្រឡងវគ្គផ្ដាច់ព្រ័តនេះ នឹងត្រូវរៀបចំឡើងនៅទីតាំងសាលាភូមិន្ទរដ្ឋបាលដោយផ្ទាល់។ ការ​ប្រឡងនេះនឹងសម្រេចយកបេក្ខជនត្រឹមចំនួន ២០៥នាក់។ គួរបញ្ជាក់ថា ការ​ប្រឡង​នេះ​ធ្វើ​ឡើង​ដោយ​អនុវត្តតាមនិយាមប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ដោយគ្រប់ដំណាក់​កាល​ទាំង​អស់​គឺ​មាន​ការ​ចូល​រួម​ពិនិត្យ ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាវត្តមា​ន​អ្នក​សង្កេតកា​រណ៍​ស្ម័គ្រ​ចិ​ត្ត​ជា​ច្រើ​ន​រូប​៕ អត្ថបទ៖ គឹមហុក

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយគ្រួសារវីរកងទ័ពឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលមានទីលំនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ

2025/12/27 03:38:14 pm        512
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងសហការី រួមទាំងអាជ្ញាធរមូលដ្ឋាន បានជួបសួរសុខទុក្ខសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព និងបាននាំយកអំណោយសប្បុរសធម៌ ចែកជូនគ្រួសារដែលមានទីលំនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ សរុបចំនួន ៨៤២គ្រួសារ មកពីស្រុកសំរោងទង ស្រុកភ្នំស្រួច និងក្រុងច្បារមន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់លោកយាយ លោកតា អ៊ុំ ពូ មីង បង ប្អូន និងកូន ចៅ ក្មួយៗ នៃក្រុមគ្រួសារវីរៈកងទ័ពរបស់យើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងការគោរពដឹងគុណ​និងមានមោទនភាពចំពោះ វីរៈកងទ័ព ដែលបានបំពេញបេសកកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិ មាតុភូមិ។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការរិះរកគ្រប់មធ្យោបាយ និងគ្រប់យន្តការដោះស្រាយជម្លោះឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី ដើម្បីទទួលបានសន្តិភាព និងធ្វើឱ្យស្ថានភាពតំបន់ជម្លោះវិលត្រឡប់មកប្រក្រតី ហើយវីរៈកងទ័ពរបស់យើងក៏មានឱកាសវិលមកជួបជុំគ្រួសារវិញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ស្មារតីនៃការរួបរួមសាមគ្គី ឯកភាពទស្សនៈដ៏រឹងមាំរបស់ប្រជាជាតិកម្ពុជាគ្រប់ៗរូប គ្រប់ទិសទី គ្រប់កាលៈទេសៈ គឺជាកម្លាំង​នៃជ័យជម្នះក្នុងការ​ការពារបាន​នូវផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។

ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ស្វាគមន៍ចំពោះបទឈប់បាញ់រវាងកម្ពុជា-ថៃ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីធានាថា កិច្ចព្រមព្រៀងនេះត្រូវបានគោរព

2025/12/27 03:31:05 pm        727
ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសស្វាគមន៍ចំពោះបទឈប់បាញ់រវាង កម្ពុជា-ថៃដែលចូលជាធរមាននៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូនេះ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីធានាថាកិច្ចព្រមព្រៀងនេះត្រូវបានគោរព។ឯកឧត្តមបានសរសេរនៅលើហ្វេសប៊ុកថា៖«ខ្ញុំសូមស្វាគមន៍ចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាដោយប្រទេសកម្ពុជា និងប្រទេសថៃ ចូលជាធរមាននៅម៉ោង 12:00 (UTC+7) ថ្ងៃទី២៧ ខែធ្នូនេះ។ ការសម្រេចចិត្តបញ្ឈប់ការប្រយុទ្ធគ្នា និងរក្សាកងកម្លាំងនៅនឹងកន្លែង បានឆ្លុះបញ្ចាំងពីការទទួលស្គាល់រួមគ្នាថា ការអត់ធ្មត់គឺត្រូវបានទាមទារ ជាពិសេសដើម្បីផលប្រយោជន៍ជនស៊ីវិល»។ឯកឧត្តមបានបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមបានកំណត់វិធានការជាក់ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន ( AOT) និងការទំនាក់ទំនងដោយផ្ទាល់រវាងអាជ្ញាធរការពារជាតិ។ ទាំងនេះបានផ្តល់មូលដ្ឋានសម្រាប់ស្ថិរភាព ហើយឯកឧត្តម សង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តវាដោយស្មោះត្រង់។ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងថា នៅពេលដែលប្រទេសម៉ាឡេស៊ីប្រគល់ភារកិច្ចជាប្រធានអាស៊ានទៅឱ្យប្រទេសហ្វីលីពីននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦, ម៉ាឡេស៊ី និងអាស៊ាននឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីធានាថា កិច្ចព្រមព្រៀងត្រូវបានគោរព និងធានាថាកិត្យានុភាព និងភាពជឿជាក់របស់អាស៊ានជាតំបន់សន្តិភាពត្រូវបានរក្សា៕

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវនាំយកអំណោយមនុស្សធម៌ចែកជូនដល់កងទ័ពជួរមុខ

2025/12/27 03:22:45 pm        585
នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និង លោកជំទាវ ម៉ៅ នរនាថ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់កងទ័ពជួរមុខ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កិច្ចការពារបូរណភាពទឹកដី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវព្រមទាំងសហការី។អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ៤តោន, មី ១០០កេស, ទឹកសុទ្ធ ១០០កេស, ទឹកត្រី ១០០យួរ និងទឹកស៊ីអ៊ីវ១០០យួរ មធ្យោបាយធ្វើដំណើរ៖ ម៉ូតូចំនួន ៥គ្រឿង ។ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ (២.០១០ ឃីត ក្នុង ៤៧កេស)៖ ក្នុង ១ឃីត រួមមាន៖ អំបុកលីងសាច់ជ្រូកផាត់, បារី, ថ្នាំពេទ្យ, ស្ករគ្រាប់, ត្រសក់ចាវ, ឆៃប៉ូវផ្អែម និងក្រែមលាបរមាស់។

ថ្ងៃស្អែកនេះ ប្រមុខការទូតកម្ពុជានឹងទៅចូលរួមកិច្ចប្រជុំត្រីភាគី ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅចិន

2025/12/27 12:46:23 pm        571
នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទៅចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និង ភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងស្ថិរភាព តំបន់។ កម្ពុជាបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាម គ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។នាឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលរួម ចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោកទាំងមូល៕

រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយជូនដល់វីរកងទ័ពព្រមទាំងក្រុមគ្រួសារ

2025/12/27 12:25:56 pm        464
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួម ពិធីសំណេះសំណាល សួរ​សុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅ​មុខ​សាល​មហោស្រពកោះពេជ្រ ។សម្រាប់ពិធីជួបជុំនេះលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត និង​ដោយក្តីបារម្ភបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនក្រុម​គ្រួសារ​របស់​វីរ​កងទ័ព​គ្រប់រូប និងថែមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនគ្រប់គ្នា ដើម្បីប្រើប្រាស់ និងសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ។ស្ថិតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅជូ​ន​សប្បុរស​ជន​ឆ្ងាយ​ជិត​ទាំងអស់ដែលបានឧបត្ថម្ភជាច្រើន រួមចំណែកជាមួយរាជរដ្ឋាភិបាល និងសូមអំពាវ​នាវ​ឱ្យ​បន្ត​ផ្តល់ជូនជំនួយមនុស្សធម៌នេះបន្ថែមទៀតក្នុងស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ៕

បទឈប់បាញ់បន្ទាន់ ចូលជាធរមានហើយ!

2025/12/27 12:09:35 pm        297
នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ បទឈប់បាញ់បន្ទាន់ រវាងកម្ពុជា និងថៃ បានចូលជាធរមានហើយដោយត្រូវអនុវត្តរួមគ្នារយៈពេល ៧២ម៉ោងមិនត្រូវឱ្យមានការផ្ទុះអាវុធឡើយ។ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកអន្តរជាតិ បទឈប់បាញ់បន្ទាន់បានចូលជាធរមានហើយ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់នេះ (ម៉ោងក្នុងស្រុក) ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរកម្ពុជា-ថៃ ត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ឬចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាល​និង​នាំយក​ស្បៀង​ចែក​ជូន​គ្រួសារ​វីរកងទ័ព និង​ជនភៀសសឹកចំនួន ៥០៨គ្រួសារ នៅស្រុកបាកាន ខេត្តពោធិ៍សាត់

2025/12/27 11:54:45 am        456
‎ពោធិ៍សាត់៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បាន​ជួប​សំណេះសំណាល និងនាំយកស្បៀង​ចែក​ជូន​គ្រួសារ​វីរកង​ទ័ព និង​ជន​ភៀស​សឹក​ចំនួន​៥០៨គ្រួសារ នៅស្រុកបាកាននាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។‎ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុង​នាម​ក្រុម​ប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ និង​ប្រជា​ពលរដ្ឋ​ទូទាំង​ខេត្ត​មាន​ក្តី​សោមនស្សរីករាយចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ឧត្តមក្រុមប្រឹក្សាផ្ទាល់​ព្រះម​ហា​ក្សត្រ​នៃ​កម្ពុជា និង​ជាប្រធានគណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដែ​ល​បាន​អញ្ជើញ​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​អំណោយ​ចែក​ជូន​គ្រូសា​រ​វីរកងទ័ព និ​ង​ពលរដ្ឋ​ភៀស​សឹក ឆ្លុះបញ្ចាំ​ង​ឱ្យ​ឃើញ​អំពី​ការ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បង​ប្អូន​គ្រួសារ​កង​ទ័ព និង​ពលរដ្ឋ​ភៀសសឹកទាំង៥០៨គ្រួសារនៅក្នុងស្រុកបាកាន ។ ឯកឧត្តម បានជម្រាបជូនថា គិត​មក​ដល់​ពេលនេះខេត្តពោធិ៍សាត់ទទួលបងប្អូនជនភៀសសឹកចំនួន៥០១៨គ្រួសារ ស្មើ​នឹង​១៤៨១០នាក់ មកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមានខេត្តព្រះវិហារ ខេត្តឧត្តរ មាន​ជ័យ​ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តប៉ៃលិន និង​ខេត្ត​ពោធិ៍សាត់​។ ជនភៀសសឹកនិងគ្រួសារវីរកងទ័ពត្រូវបានអាជ្ញាធរខេត្តនិងបានការចូលរួមជួយឧបត្ថម្ភ ថវិកា សម្ភារ ស្បៀងអាហារ ថ្នាំដង្កូវ ពីក្រសួង ស្ថាប័ន និងសប្បុរសជនក្នុងខេត្ត ក្រៅខេត្ត និង​ក្រៅ​ប្រទេស ​បានចែកជូនជាបន្តបន្ទាប់ ជាក់ស្តែង​ថ្ងៃ​នេះ​នៅ​ស្រុក​បាកាន​ក្រោម​ការ​ឧបត្ថម្ភ​ផ្ទាល់​ជា​អំណោយ​របស់​សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានផ្តល់ជូនចំនួន ៥០៨គ្រួសារក្នុងនោះ​គ្រួសារ​វីរ​កងទ័ពចំនួន ២៦៥គ្រួសារ និងពលរដ្ឋភៀសសឹកចំនួន ២៣៤គ្រួសារ។សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក៏បាននាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហា​បវរ​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការ​គិត​គូរ ​និងស្រឡាញ់កងទ័ព កងនគរបាលយើង ដោយបានបញ្ជាក់ពីស្មារតីស្នេហាជាតិ ការ​ពារ​ជាតិក្នុ​ងការការពារខឿនការពារជាតិ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងចូលរួម​រំលែក​នូវ​ទុក្ខ​លំបាក​ដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និង​ពលី​ជីវិ​តនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់​មិន​អាច​កាត់​ថ្លៃបា​នចំពោះប្រជាជាតិ​កម្ពុជា​ទាំង​មូល​ដែល​យើង​គ្រប់​គ្នា​ត្រូវ​តែ​គោរព​ស្រឡាញ់​ដឹងគុ​ណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ សម្តេចកិត្តិសង្គហបណ្ឌិត បាន​បន្តទៀតថា គណបក្ស និងរាជរដ្ឋាភិបាល តែងតែយកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ក្រុម​គ្រួសារក​ង​ទ័ព​ទាំងអស់ ដើម្បីធានាថាពួកគាត់ទទួលបានការគាំទ្រ និងជំនួយចាំបាច់ផ្សេងៗ ខ​ណៈ​ដែល​ស្វាមី ​កូន ឬបងប្អូន របស់ពួកគាត់កំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាការពារជាតិ។ ជាមួយគ្នានេះដែរ សម្តេច​កិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់អជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ និង​ផ្ដល់​ភាព​កក់​ក្ដៅ​ជាប្រចាំដល់ក្រុមគ្រួសារកងទ័ពនៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។ ការយកចិត្តទុកដាក់នេះ គឺ​ជា​ការលើកទឹកចិត្តដ៏ធំធេង សម្រាប់កងទ័ព ដែលកំពុង​បំពេញ​បេសក​កម្ម​នៅជួ​រ​មុខ​ឱ្យមា​ន​កម្លាំង​ចិត្ត​ និងជឿជាក់ថា ក្រុមគ្រួសាររបស់ខ្លួននៅជួរក្រោយទទួលបានការមើលថែដិតដល់។‎ក្នុងនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត រួមជា​មួយ​ឯកឧត្ត​មតំ​ណាង​រាស្ត្រ​មណ្ឌលពោធិ៍សាត់ និង​លោក​ជំទាវ​អម​ដំណើរ​បាន​ចែក​ជូន​នូវ​អំណោយ​ដល់​គ្រួសារ​វីរកងទ័ព និង​ប្រជា​ពលរ​ដ្ឋភៀ​សសឹ​កចំ​នួន​ ៥០៨គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកា១៥ម៉ឺនរៀល អង្ករ២០គីឡូក្រាម ឃីត១​កញ្ចប់​ព្រម​ទាំងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ថយអ្នកចុះឈ្មោះ តែកើនអ្នកចូលរួមជាង ៥០០នាក់
06/01/2026 02:06 PM
ទីក្រុង Mexico City ពន្លឿនការរៀបចំត្រៀមទទួលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
06/01/2026 02:06 PM
មួយសប្តាហ៍បណ្តេញជនបរទេសជាង៩០០នាក់ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
06/01/2026 02:06 PM
សម្តេច ម៉ែន សំអន៖«គ្រោះធម្មជាតិមិនអាចហាមឃាត់បាន ប៉ុន្តែយើងអាចកាត់​បន្ថយ​ការ​ខូចខាត និងគ្រោះថ្នាក់ដល់អាយុជីវិត តាមរយៈការបង្កើនការប្រុងប្រយ័ត្ន និងការសហការ​ជួយគ្នា​ទៅវិញ​ទៅមកក្នុងស្មារតីសាមគ្គីភាព»
06/01/2026 02:06 PM
កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ
06/01/2026 02:06 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា
06/01/2026 02:06 PM
ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
06/01/2026 02:06 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
06/01/2026 02:06 PM
កម្មវិធីរត់ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» អាចរៀបចំជាបន្ដបន្ទាប់ ក្រោយជោគជ័យ​នៅឆ្នាំដំបូង
06/01/2026 01:06 PM
Arsenal និងអ្នកគាំទ្រអបអរជើងឯក Premier League លើកដំបូងក្នុងរយៈពេល ២២ ឆ្នាំទោះទើបខកចិត្តនៅ UCL
06/01/2026 01:06 PM