អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ

រដ្ឋសភា បន្តចូលរួមសស្រាក់សស្រាំបរិច្ចាគថវិកា និងសម្ភារ ឧបត្ថម្ភគាំទ្រដល់វីរយុទ្ធជន និងពលរដ្ឋភៀសសឹក

2025/12/26 07:22:25 pm        122
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា នៅរសៀលថ្ងៃសុក្រទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយសប្បុរសធម៌ពីមន្រ្តីនិងថ្នាក់ដឹកនាំអង្គភានានាចំណុះ អគ្គលេខាធិការដ្ឋានរដ្ឋសភា សម្រាប់ប្រគល់ជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ធ្វើការបែងចែកជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក ក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។ឯកឧត្តបណ្ឌិត បានថ្លែងអំណរគុណនិងកោតសរសើរយ៉ាងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងនោះមាននាយកដ្ឋានស្រាជ្រាវកិច្ចការអន្តរជាតិ នាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិ ដែលបានចូលរួមបរិច្ចាគថវិកា ក៍ដូចជាកម្លាំងកាយចិត្ត ក្នុងការរួមចំណែកគាំទ្រនិងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិក៏ដូចជាសម្រាប់ឧបត្ថម្ភទំនុកបម្រុងដល់ជនភៀសសឹកផងដែរ។ចលនាស្នេហាជាតិបានផ្ទុះឡើងយ៉ាងខ្លំាងក្លានិងផុលផុសបំផុត ក្នុងស្រទាប់គ្រួសារខ្មែរ និងបានឈរយ៉ាងរឹងមាំពីក្រោយរាជរដ្ឋាភិបាលនិងវរយុទ្ធជនតតំាងប្រឆំាងចោរឈ្លានពាន។ នៅក្នុងនោះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា មន្រ្តីរាជការទំាងអស់ បានចូលរួមយ៉ាងសស្រាក់សស្រំា ទាំងថវិកា សម្ភារ និងស្មារតី ជាមួយ សម្តេចប្រធានរដ្ឋសភា និងសមាជិករដ្ឋសភាទាំងអស់ ជាធ្លុងមួយ ជាមួយមហាគ្រួសារខ្មែរ តតំាងជាមួយក្រុមចោរឈ្លានពានទំាងកំរោលនិងព្រៃផ្សៃបំផុត មកលើអធិបតេយ្យកម្ពុជាទំាងបំពានច្បាប់អន្តរជាតិ។ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិរបស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ដែលបានចូលរួមឧបត្ថម្ភ គំាទ្រដល់វីរកងទ័ពនិងពលរដ្ឋភៀសសឹក ជាមួយថ្នាក់ដឹកនាំ។ ឯកឧត្តមបណ្ឌិត បានលើកឡើងថាកន្លងមកសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា"ទោះយើងម្នាក់ៗមិនអាចពាក់ឯកសណ្ឋានយោធា កាន់កាំភ្លើងចូលប្រយុទ្ធនៅជួរមុខបានក៏ដោយ ក៏យើងអាចធ្វើជាទាហាននៅជួរក្រោយ ជួយតាមលទ្ធភាព និងសមត្ថភាពរបស់យើង ដល់ជនភៀសសឹក និងគាំទ្រដល់វីរកងទ័ព និងរាជរដ្ឋាភិបាល តតាំងនឹងខ្មាំងឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនាពេលនេះ។ ខ្មែរជាប្រទេសតូច ប៉ុន្តែក្នុងនាមជាប្រជាជាតិមួយ យើងមិនអាចទ្រាំទទួលការប្រមាថវាយប្រហារឈ្លានពានដោយខុសច្បាប់ ដោយមិនមានការតបតវិញនោះទេ។"សូមជម្រាបថា កម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង ជាចលករដ៏មានថាមពល នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ អំណោយសប្បុរសធម៌ទំាងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានា សម្តេចរដ្ឋសភាធិបតី បានធ្វើការបែងចែក ជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័ន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ប្រគល់ជូនក្រុមគ្រួសារវីរយុទ្ធជនពលី។រដ្ឋសភានៅបន្តទទួលជំនួយមនុស្សធម៌ហើយនឹងធ្វើការបែងចែកជាបន្តបន្ទាប់ជូនដល់វីរយុទ្ឋជន ក្រុមគ្រួសារវីរយុទ្ឋជន នៅសមរភូមិននិងដែលបានពលី ក៏ដូចជាពលរដ្ឋភៀសសឹក ជាបន្តបន្ទាប់ទៀត។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។ រដ្ឋសភានៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរកងទ័ព វីរនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕

រដ្ឋមន្ត្រីសុខាភិបាល «សុខភាពរបស់ប្រជាជន និងវីរកងទ័ព គឺជាអាទិភាពខ្ពស់បំផុត នៅគ្រប់កាលៈទេសៈទាំងអស់»

2025/12/26 07:08:15 pm        120
ឆ្លៀតឱកាសចុងឆ្នាំសកលនេះ ខណៈពេលសួរសុខទុក្ខសហភាតរៈនៅតាមនាយកដ្ឋាននានា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាល សូមអរគុណដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឆ្មប និងក្រុមថែទាំសុខភាពទាំងអស់ ដែលកំពុងគាំទ្រការបន្តបម្រើសេវាសង្គ្រោះព្យាបាលប្រជាជន និងវីរកងទ័ព ជាមួយភាពក្លាហាន និងវិន័យខ្ពស់ក្នុងភារកិច្ចដោយឥតនឿយហត់៕អត្ថបទ រដ្ឋា 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា អាណត្តិទី៧ (លើកទី៣)

2025/12/26 05:46:51 pm        311
បន្ទាប់ពីបានប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ, គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំជាទៀងទាត់ ដែលនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំជាលើកទី៣ របស់គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍, លោកជំទាវអនុប្រធាន, ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា សមាជិក-សមាជិកាគណៈកម្មាធិការកណ្តាល និងក្រុមប្រតិបត្តិ សរុបចំនួន ៣១រូប ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។ កិច្ចប្រជុំ បានប្រព្រឹត្តទៅតាមរបៀបវារៈដែលមានដូចខាងក្រោម៖ ១. ឆ្លងសេចក្តីព្រាង របាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ ឆ្នាំ២០២៦។ ២. ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយមូលនិធិ ឆ្នាំ២០២៥។ ៣. ស្នើសុំការអនុម័ត របាយការណ៍បូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រ ឆ្នាំ២០២៦ និងផែនការចំណាយមូលនិធិជាអាទិភាពសម្រាប់ឆ្នាំ២០២៦។ ៤. បញ្ហាផ្សេងៗ៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះរៀបចំជនភៀសសឹកចាស់ជរា ស្រ្តីមានផ្ទៃពោះ និងកុមារឱ្យចូលស្នាក់នៅជម្រកចល័ត

2025/12/26 05:35:29 pm        115
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះរៀបចំជូនជនភៀសសឹកឱ្យចូលស្នាក់នៅជម្រកចល័ត ក្នុងមណ្ឌលសុវត្ថិភាព ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល ដើម្បីបង្កភាពងាយស្រួលជូនជនភៀសសឹក ពិសេសប្រជាពលរដ្ឋចាស់ជរា ស្រ្តីមានផ្ទៃពោះ និងកុមារ។តបតាមអនុសាសន៍ចំពោះមុខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឆ្លើយតបនឹងវិធានការចាំបាច់ទៅលើសុខទុក្ខជនភៀសសឹក, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានយកចិត្តទុកដាក់ខ្ពស់ ដើម្បីសុវត្ថិភាព និងធានាដល់ការឧបត្ថម្ភស្បៀង គ្រឿងឧបភោគ បរិភោគ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមការងារបានខិតខំប្រឹងប្រែងពន្លឿន រហូតសម្រេចរៀបចំរួចរាល់ជម្រកចល័ត និងមានប្រជាពលរដ្ឋភៀសសឹកចូលស្នាក់នៅជាបណ្តើរៗ ក្នុងមណ្ឌលសុវត្ថិភាព។ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ការរៀបចំជម្រកចល័តនេះ មានអំណោយផលដែលទទួលជនភៀសសឹកច្រើនគ្រួសារ និងអាចការពារពីអាកាសធាតុក្នុងពេលបច្ចុប្បន្ន ហើយអាចផ្តល់លទ្ធភាពដល់គ្រួសារភៀសសឹកដែលមានសមាជិកគ្រួសារផងដែរ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល តែងតែដល់ផ្តល់អនុសាសន៍ និងរម្លឹកជាប់ជាប្រចាំពីសុខទុក្ខជនភៀសសឹក និងមណ្ឌលសុវត្ថិភាពដែលជាជម្រកសំខាន់ដោះស្រាយក្នុងគ្រាដែលប្រជាពលរដ្ឋស្លូតត្រង់តាមបណ្តោយព្រំដែនត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។យ៉ាងណាមិញ ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ទន្ទឹមនឹងកំណើននៃការជម្លៀសតាមបណ្តោយព្រំដែនបន្តកើនឡើង, រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងដោះស្រាយ និងរៀបចំយ៉ាងយកចិត្តទុកដាក់ជូនជនភៀសសឹក ដើម្បីឱ្យប្រជាពលរដ្ឋមានទីតាំងស្នាក់នៅបណ្តោះអាសន្នមួយប្រកបដោយសុវត្ថិភាព និងទទួលបានស្បៀងគ្រប់គ្រាន់។បន្ទាប់ពីបានរៀបចំជនភៀសសឹកឱ្យចូលស្នាក់នៅជម្រកចល័ត, បងប្អូនជនភៀសសឹក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទៅលើសុខទុក្ខរបស់ប្រជាជន។ក្រៅពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក សូមស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានឆន្ទៈខ្ពស់ប្រកបដោយភាពម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពកម្ពុជា និងអាយុជីវិតប្រជាពលរដ្ឋស៊ីវិលដែលប្រឈមហានិភ័យផងដែរ៕

ធនាគារជាតិរៀបចំសន្និសីទ ជំរុញការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យ SME គាំទ្រការចម្រើនក្នុងវិស័យនេះ

2025/12/26 04:25:06 pm        127
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា រៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច ស្តីពីការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមទាំងស្ថាប័នសាធារណៈ ពិនិត្យ និងកែសម្រួលលើគោលនយោបាយគាំទ្រនានា ដើម្បីភាពរីក លូតលាស់ក្នុងវិស័យនេះ។​ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើក ទី១២ ឆ្នាំ២០២៥ ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា” នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះថា សហគ្រាសធុនតូច និងមធ្យម ជាសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជា ដែលតំណាងឱ្យសហគ្រាសអាជីវកម្មភាគច្រើនលើស លប់ ប្រមាណ ៩០% នៃសហគ្រាសអាជីវកម្មទាំងអស់ ព្រមទាំងបាននិងកំពុងបង្កើតការងារជាច្រើន ក្នុងវិស័យឯកជន។ ដោយពិនិត្យ ឃើញពីសារៈសំខាន់ នៃ SME ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគាំទ្រជា ច្រើន ក្នុងគោលដៅជំរុញកំណើនក្នុងវិស័យនេះ។ គោលនយោបាយទាំងនោះ បានស្តែងចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១, យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ, និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិ ស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០ ជាដើម។ យុទ្ធសាស្រ្តទាំងនេះមានចក្ខុវិស័យរួមគឺគាំទ្រ SME ឱ្យរីកដុះដាល និងរីកចម្រើន ទទួលបានហិរញ្ញប្បទានផ្លូវការនិងបច្ចេកទេស ព្រមទាំងអាចឈានចូលទៅប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ។ឯកឧត្តម បន្តថា ធនាគារជាតិនៃកម្ពុជា តែងតែចូលរួមចំណែកក្នុងការគាំទ្រការអភិវឌ្ឍ SME តាមរយៈការធ្វើទំនើបកម្ម ប្រព័ន្ធទូទាត់ឱ្យកាន់តែសម្បូរបែប ការសម្រួលដល់ការបើកគណនីធនាគារ និងការលើកទឹកចិត្តដល់ការផ្តល់ហិរញ្ញប្បទានចំពោះ SME ។ ជាក់ស្តែងធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ថ្លឹងហានិភ័យត្រឹម ៧៥% ប៉ុណ្ណោះ សម្រាប់ ឥណទានចំពោះ SME ដែលបានចុះបញ្ជី និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានសមស្រប។ ការណ៍នេះជួយលើកទឹកចិត្តដល់ SME អាចទទួលបានឥណទានកាន់តែច្រើនក្នុងអត្រាការប្រាក់ទាប។ គិតត្រឹមឆ្នាំ ២០២៤ ឥណទានចំពោះ SME បានកើនឡើងដល់ ប្រមាណ ៨០,៨ ទ្រីលានរៀល ដែលស្មើនឹង ២០,១ ប៊ីលានដុល្លារអាមេរិក និងមានសមាមាត្រប្រមាណ ៣៥% នៃឥណទានចំពោះអាជីវកម្មសរុប។ឯកឧត្តម រ័ត្ន សុវណ្ណនរៈ លើកឡើងបន្ថែមថា នៅក្នុងបរិបទបច្ចុប្បន្ន SME ក្នុងគ្រប់វិស័យទាំងអស់ កាន់តែមានតួនាទីសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយការពឹងផ្អែកជាលំដាប់ពីការនាំចូលតាមរយៈ៖ ការបង្កើនផលិតកម្មដើម្បីបំពេញតម្រូវ ការក្នុងស្រុក, ការពង្រឹងគុណភាពផលិតផលក្នុងស្រុកឱ្យស្របតាមស្តង់ដាអន្តរជាតិ, និងការពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីធានា បាននូវការផ្គត់ផ្គង់គ្រប់គ្រាន់។ ទោះយ៉ាងណា គោលដៅទាំងនេះអាចសម្រេចទៅបានទាមទារឱ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ រួមទាំងស្ថាប័នសាធារណៈ ដែលមានតួនាទីពិនិត្យ និងកែសម្រួលលើគោលនយោបាយគាំទ្រនានា, គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ដែលមានតួនាទីពិនិត្យលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទាន ប្រកបដោយការទទួលខុសត្រូវ និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតដែលផ្តល់ជាជំនួយហិរញ្ញវត្ថុក៏ដូចជា បចេ្ចកទេសតាមវិស័យអាទិភាពជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកឧកញ៉ា ម៉ម វណ្ណឌី ដឹកនាំក្រុមការងារសមាគមចុះពិនិត្យទីតាំងដីត្រៀមរៀបចំកសិដ្ឋានចិញ្ចឹមជ្រូកកណ្ដុរ

2025/12/26 04:03:26 pm        746
នារសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរងសមាគម បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីក្នុង ភូមិប៊ុនរ៉ានីសែនជ័ជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីត្រៀមរៀបចំជាកសិដ្ឋានចិញ្ចឹមជ្រូកកណ្ដុរ និងដាំដុះបន្លែបង្ការសម្រាប់ផ្គត់ផ្គង់ជាចំណីសត្វ។ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានឲ្យដឹងថាបច្ចុប្បន្នសមាគមបាននឹងកំពុងរៀបចំទីតាំងកសិដ្ឋានរួមមួយសម្រាប់ផ្ដល់ជូនបងប្អូនចិញ្ចឹមដោយបែងចែកជាទ្រុងតាមគ្រួសារនីមួយៗ ហើយសមាគមក៏បានសិក្សាជាមួយអ្នកជំនាញរៀបចំកសិដ្ឋានតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដោយគិតគូរយ៉ាងម៉ត់ចត់ ធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់បរិស្ថានឡើយ។តាមការឲ្យដឹងពីអ្នកជំនាញកសិកម្មរបស់ក្រុមហ៊ុន PASSION GROUP ដែលសហការជាមួយនឹងសមាគមបានឲ្យដឹងថា ជ្រូកកណ្ដុរជាពូជជ្រូកដែលស្រួលចិញ្ចឹម និងចំណាយពេលចិញ្ចឹមខ្លី ហើយពួកវាស៊ីអាហារធម្មជាតិដែលមានដូចជា ដើមចេក ផ្លែចេក ត្រកួន ដំឡូងមី ស្ពៃ និងបន្លែជាច្រើនប្រភេទទៀតព្រមទាំងផ្លែឈើដែលអ្នកភូមិដាំដុះបានមានដូចជាស្វាយទុំ ល្ហុង ខ្នុរ ជាដើម។សូមជម្រាបជូនថាកម្មវិធីជំរុញការអភិវឌ្ឍកសិកម្ម និងចិញ្ចឹមសត្វ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាកិច្ចសហការរវាងសមាគមជាមួយក្រុមហ៊ុនឯកជន ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពសហគមន៍ឲ្យមានភាពល្អប្រសើរឡើង។ បច្ចុប្បន្នគម្រោងនេះទទួលបានការគាំទ្រច្រើនពីបងប្អូនអអតីតយុទ្ធជន និងគ្រួសារ ព្រមទាំងនិវត្តជន ដែលគិតមកដល់ពេលនេះមានជាង ១០០ គ្រួសារហើយដែលបានចុះឈ្មោះចិញ្ចឹមជ្រូកកណ្ដុរនេះ៕

សម្តេចប្រធានរដ្ឋសភា និងគណៈកម្មការទី៩ រួមនិងមូលនិធិសប្បុរសធម៌ ប៊ែលធី ឧបត្តម្ភ​ស្បៀង​ជូន​កង​ទ័ពជួរមុខ និងជនភៀសសឹកក្នុងខេត្តពោធិ៍សាត់

2025/12/26 03:55:20 pm        377
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលស្បៀងនិងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈកម្មការទី៩ នៃរដ្ឋសភា និងមូលនិធិសប្បុរសធម៌ ប៊ែលធី សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ធ្វើការបែងចែកជូនដល់ វីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន៩០០គ្រួសារ ។ ពិធីប្រគល់ទទួលនេះត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តពោធិ៍សាត់ ក្រោមវត្តមាន ឯកឧត្តម លោកជំទាវ ជាប្រធាន និងសមាជិកគណៈកម្មការទី៩នៃរដ្ឋសភា ឯកឧត្តមអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងតំណាងមូលនិធិសប្បុរសធម៌ ប៊ែលធី តំណាងកងទ័ពជួរមុខ តំណាងប្រជាពលរដ្ឋជនភៀសសឹក ព្រមទាំងគណៈគ្រប់គ្រងនិងសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ។ អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់រួមមាន៖ ថវិកា ៦០.០០០.០០០រៀល, អង្ករ៥តោន, អំបុក៥០០ដប, ត្រីខ ៥០០យូរ, មីជាតិ៥០០កេស , ទឹកបរិសុទ្ធ៥០០កេស និងឆៃប៉ូវ ៥០០គីឡូ ។ ក្នុងឱកាសនោះ លោកជំទាវ និន សាផុន តំណាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសូមគោរពអរគុណ និងដឹងគុណ ចំពោះបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធតតាំង ជាមួយសត្រូវសៀមឈ្លានពានទឹកដីកម្ពុជា បង្កឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងខូចខាតយ៉ាងធ្ងន់ធ្ងូរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្តអារាម សាលារៀន មន្ទីរពេទ្យ អគារពាណិជ្ជកម្ម ផ្ទះ ស្ពាន ថ្នល់ ជាច្រើន ។ លោកជំទាវ ក៏សូមឱ្យបងប្អូនវីរកងទ័ព និងប្រជាពលរដ្ឋ បន្តជឿទុកចិត្ត លើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ។ ជាមួយគ្នានោះ ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈកម្មការទី៩ នៃរដ្ឋសភា និងមូលនិធិសប្បុរសធម៌ ប៊ែលធី ដែលបានជួយឧបត្តម្ភស្បៀងនិងថវិកា ដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ផ្តល់ជូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ។ ឯកឧត្តម អភិបាលខេត្ត សូមប្រសិទ្ធពរជ័យ និងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជូនដល់ឯកឧត្តម លោកជំទាវ និងតំណាងសាលាប៊ែលធី អន្តរជាតិ ដែលមានបានចំណាយធនធាននិងពេលវេលាផ្ទាល់ខ្លួននាំយកស្បៀងនិងថវិកាជួយដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកក្នុងខេត្តពោធិ៍សាត់ ទឹកចិត្តនៃការ ចូលរួមដ៏ល្អថ្លៃថ្លានេះ ជាគំរូវីរភាពដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ក្នុងការការពារជាតិមាតុភូមិកម្ពុជា ។ បន្ទាប់ពីធ្វើពិធីប្រគល់ទទួលរួចមក ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលអុជធូកបួងសួង នៅអាសនៈព្រះអង្គចៅសែន លើបុរីវប្បធម៌កោះសំពៅមាស និង នៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំងមឿង និងលោកជំទាវខាន់ ខៀវ ដើម្បីសុំសេចក្តីសុខជូនដល់វិរកងទ័ពជួរមុខកំពុងប្រយុទ្ធការពារទឹកដីពីសត្រូវឈ្លានពាន និងសូមឲ្យឆាប់ទទួលបានសន្តិភាពដើម្បីប្រជាពលរដ្ឋជនភៀសសឹកបានត្រឡប់ទៅផ្ទះសម្បែងឡើងវិញ ៕

យោធាថៃបានបាញ់ផ្លោងប្រមាណ ៣៦០គ្រាប់ ចូលភូមិសាស្រ្ត ភូមិជោគជ័យ និងភូមិព្រៃចាន់

2025/12/26 03:06:16 pm        512
ក្រសួងការពារជាតិ នៅរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រយៈពេល ម៉ោង ពោលគឺចាប់ពី ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងប្រមាណ ៣៦០គ្រាប់ ចូលភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រសួងការពារជាតិ បានបង្ហាញនូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រ ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖១- ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងប្រមាណ ២៥០គ្រាប់ ចូលភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ២- ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងចូលប្រមាណ ១១០គ្រាប់ ចូលភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ក្រសួងការពារជាតិ បានបញ្ជាក់ថា សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

ក្រសួងសុខាភិបាល ចុះអភិបាលគាំទ្រក្រោយវគ្គបណ្តុះបណ្តាលសង្គ្រោះបន្ទាន់ ក្នុងខេត្តសៀមរាប

2025/12/26 02:56:17 pm        369
ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះអភិបាលគាំទ្របច្ចេកទេស ការបម្រើសេវា ការពិនិត្យ ព្យាបាល ជាពិសេសផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកសូត្រនិគម ក្នុងខេត្តសៀមរាប។គោលបំណងចម្បងនៃការចុះអភិបាល៖- ពិនិត្យប្រព័ន្ធបញ្ជូន និងនីតិវិធីបញ្ជូន អ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ដើម្បីធានាបានថា មានភាពរហ័ស និងប្រសិទ្ធភាព- ពិនិត្យសម្ភារបរិក្ខារ រថយន្តសង្គ្រោះបន្ទាន់និងអគារមន្ទីរពេទ្យ- ពង្រឹងសមត្ថភាពបច្ចេកទេស ដែលបានបណ្តុះបណ្តាលឱ្យក្លាយការអនុវត្តន៍ជាក់ស្តែង ការងារក្នុងការថែទាំ និងជួសជុលរថយន្តគិលានសង្គ្រោះ ដើម្បីធានាបាននូវសមត្ថភាពប្រតិបត្តិការលឿន និងមានសុវត្ថិភាព ក្នុងសេវាសង្គ្រោះបន្ទាន់- ការកសាងសមត្ថភាពបុគ្គលិកវេជ្ជសាស្ត្រដោយបានណែនាំលើកទឹកចិត្តឱ្យមានការបន្តបណ្តុះបណ្តាល សម្ព័ន្ធភាពជាមួយមន្ទីរពេទ្យថ្នាក់ជាតិ ដើម្បីបញ្ជូនបុគ្គលិកផ្នែកសង្គ្រោះបន្ទាន់ទៅសិក្សាបន្ថែម។នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលប្រទេសជាតិកំពុងប្រឈមមុខនឹងសកម្មភាពឈ្លានពានពីកងទ័ពថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា ការពង្រឹងប្រព័ន្ធសុខាភិបាលជាប់ជាប្រចាំ ជាពិសេសប្រព័ន្ធបញ្ជូនអ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ មានសារៈសំខាន់ខ្លាំង និងជាអាទិភាពមួយក្នុងចំណោមវិស័យគន្លឹះទាំង៩ សម្រាប់ធានាសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ។គួរបញ្ជាក់ថា ការចុះពិនិត្យគាំទ្រនេះ មានដំណើរការចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ អមដំណើរដោយក្រុមការងារបច្ចេកទេសគ្រូបង្គោលមកពីមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យកំពុងបម្រើការងារក្នុងផ្នែកសង្រ្គោះបន្ទាន់៕

ជាង ៦ម៉ោង ព្រឹកនេះ យោធាថៃ បានឈ្លានពាន បាញ់ផ្លោង ទម្លាក់គ្រាប់បែក ឈានពាន កម្ពុជាចំនួន ១៥ដង

2025/12/26 02:36:43 pm        658
ក្រសួងការពារជាតិ នៅរសៀល បានឱ្យដឹងថា រយៈពេល ៦ម៉ោង ពោលគឺចាប់ពី ម៉ោង ៤:៣៥នាទីទៀបភ្លឺ ដល់ម៉ោង ម៉ោង ១០:៤៥នាទី ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃ បានបាញ់ផ្លោង ប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក ឈានពាន កម្ពុជាចំនួន ១៥ដង។ ១- ម៉ោង ៤:៣៥នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។២- ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល អមនុស្សធម៌ និងរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។៣- ម៉ោង ៧:០៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិជោគជ័យ។៤- ម៉ោង ៧:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។៥- ចាប់ពីម៉ោង ៧:២៥នាទី ដល់ម៉ោង ៧:២៦នាទី យោធាថៃបានបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។៦- ម៉ោង ៧:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធប់ចូលភូមិសាស្រ្តភូមិព្រៃចាន់។៧- ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ១០:៥៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ២៥គ្រាប់ ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ។៨- ម៉ោង ៧:៥៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។៩- ម៉ោង ៧:៥៥នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិជោគជ័យ។១០- ម៉ោង ៨:២២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។១១- ម៉ោង ៨:២៤នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់។១២- ម៉ោង ៨:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។១៣- ម៉ោង ៩:២១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។១៤- ម៉ោង ៩:៣៦នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២០គ្រាប់ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។១៥- ម៉ោង ១០:៤៥នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។ក្រសួងការពារជាតិ បានបញ្ជាក់ថា ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
06/01/2026 05:06 PM
អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/01/2026 05:06 PM
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
06/01/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង
06/01/2026 05:06 PM
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
06/01/2026 04:06 PM
លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា
06/01/2026 04:06 PM
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
06/01/2026 04:06 PM
​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់
06/01/2026 04:06 PM
ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​
06/01/2026 04:06 PM
ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស ២នាក់ ដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ
06/01/2026 04:06 PM