ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ជាង ៦ម៉ោង ព្រឹកនេះ យោធាថៃ បានឈ្លានពាន បាញ់ផ្លោង ទម្លាក់គ្រាប់បែក ឈានពាន កម្ពុជាចំនួន ១៥ដង

2025/12/26 02:36:43 pm        658
ក្រសួងការពារជាតិ នៅរសៀល បានឱ្យដឹងថា រយៈពេល ៦ម៉ោង ពោលគឺចាប់ពី ម៉ោង ៤:៣៥នាទីទៀបភ្លឺ ដល់ម៉ោង ម៉ោង ១០:៤៥នាទី ព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃ បានបាញ់ផ្លោង ប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក ឈានពាន កម្ពុជាចំនួន ១៥ដង។ ១- ម៉ោង ៤:៣៥នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។២- ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល អមនុស្សធម៌ និងរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។៣- ម៉ោង ៧:០៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិជោគជ័យ។៤- ម៉ោង ៧:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។៥- ចាប់ពីម៉ោង ៧:២៥នាទី ដល់ម៉ោង ៧:២៦នាទី យោធាថៃបានបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។៦- ម៉ោង ៧:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធប់ចូលភូមិសាស្រ្តភូមិព្រៃចាន់។៧- ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ១០:៥៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ២៥គ្រាប់ ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ។៨- ម៉ោង ៧:៥៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។៩- ម៉ោង ៧:៥៥នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិជោគជ័យ។១០- ម៉ោង ៨:២២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។១១- ម៉ោង ៨:២៤នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់។១២- ម៉ោង ៨:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។១៣- ម៉ោង ៩:២១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។១៤- ម៉ោង ៩:៣៦នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២០គ្រាប់ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។១៥- ម៉ោង ១០:៤៥នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។ក្រសួងការពារជាតិ បានបញ្ជាក់ថា ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

បច្ចុប្បន្នភាពអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ករណីយោធាថៃបន្តការបាញ់ប្រហារឈ្លាន​ពាន​មក​លើ​ដែនអធិបតេយ្យកម្ពុជា ក្នុងយោធភូមិភាគទី៤ និងទី៥ គិតមក​ដល់​ថ្ងៃ​ទី២៦​ធ្នូនេះ

2025/12/26 02:16:09 pm        214
ក្រសួងការពារជាតិ បង្ហាញបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់​ព័ន្ធ​ករណី​យោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុ​ជា​នៅ​ក្នុង​យោធ​ភូមិភា​គ​ទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី២០ ហើយ។១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥- ចាប់ពីម៉ោង ២២:០០នាទី ដល់ម៉ោង ២៣:០០នាទី យោធាថៃបានធ្វើសកម្មភាពចល័តកម្លាំងបន្ថែម និងរថក្រោះចូលមកកៀកនឹងភូមិសាស្រ្តប្រាសាទតាមាន់។ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥- ម៉ោង ៥:៤០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមធ្វើសកម្មភាពបាញ់ផ្លោងពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របី ទៅតាមផែនការនៃការឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។- ម៉ោង ៦:០៥នាទី យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់។- ចាប់ពីម៉ោង ៦:៤៩នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្តើមបាញ់កាំភ្លើងធំ និងរថក្រោះបាញ់បុកចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី។- ម៉ោង ៩:០០នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើងលើរថយន្តបាញ់ចល័តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជាំតែ និងបន្តបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទតាមាន់។- ម៉ោង ១០:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។- ចាប់ពីម៉ោង ១១:០០នាទី រហូតដល់ម៉ោង ១២:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងពីចម្ងាយ ដោយបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងកាំជ្រួច DTI-2 ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និងបានបន្តបាញ់កាំភ្លើងធំ, រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥- ចាប់ពីម៉ោង ១៨:០០នាទី ថ្ងៃទី២៥ ដល់ម៉ោង ៧:០០នាទី ថ្ងៃទី២៦ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ៤៥គ្រាប់ និងបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ១៥គ្រាប់ ចូលភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្តាយមានជ័យ។- ម៉ោង ១៩:២៣នាទី យោធាថៃបានបាញ់ភ្លើងបំភ្លឺលើភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ២១:០៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ២២:៥៤នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥- ម៉ោង ៤:៣៥នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល អមនុស្សធម៌ និងរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។- ម៉ោង ៧:០៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ៧:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។- ចាប់ពីម៉ោង ៧:២៥នាទី ដល់ម៉ោង ៧:២៦នាទី យោធាថៃបានបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។- ម៉ោង ៧:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធប់ចូលភូមិសាស្រ្តភូមិព្រៃចាន់។- ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ១០:៥៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ២៥គ្រាប់ ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ។- ម៉ោង ៧:៥៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ៧:៥៥នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ៨:២២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។- ម៉ោង ៨:២៤នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ៨:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ៩:២១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។- ម៉ោង ៩:៣៦នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២០គ្រាប់ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។- ម៉ោង ១០:៤៥នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងក្រៃឈើច ប្រទេសនូវ៉ែលហ្សេឡង់ ប្រមាណជាង ៣០០នាក់ បានជួបជុំគ្នានៅក្នុងទីក្រុងក្រៃឈើច ប្រទេសនូវ៉ែលហ្សេឡង់

2025/12/26 12:32:58 pm        401
ទីក្រុងក្រៃឈើច ប្រទេសនូវ៉ែលហ្សេឡង់៖ ព្រឹក ថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងក្រៃឈើច ប្រទេសនូវ៉ែលហ្សេឡង់ ប្រមាណជាង ៣០០នាក់ បានជួបជុំគ្នាដើម្បី៖១. ប្រកាសថ្កោលទោសនៃការឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជា២. គាំទ្ររាជរដ្ឋាភិបាល និងសម្តេចតេជោ សម្តេចធិបតី និងវីរ:កងទ័ព ដើម្បីបន្តថែរក្សានូវអធិបតេយ្យភាពកម្ពុជា និងធានាបាននូវសន្តិភាពសម្រាប់ប្រទេសជាតិ៣.ការជំរុញស្មារតីខ្មែរតែមួយនៅជុំវិញពិភពលោក ទោះបីខ្មែរនៅទីណាក៏ដោយ គឺត្រូវតែរួបរួមគ្នា ដើម្បីជ្រោងទង់ប្រទេសជាតិ។

ក្រុមការងារស្រ្តីគណបក្សប្រជាជនកម្ពុជាអគ្គលេខាធិការដ្ឋានរដ្ឋសភានាំថវិកាជូនសម្តេចប្រធានរដ្ឋសភា ក្នុងការចូលរួមឧបត្ថម្ភគំាទ្រដល់វីរយុទ្ធជន និងពលរដ្ឋភៀសសឹក

2025/12/26 11:57:25 am        215
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានទទួលអំណោយសប្បុរសធម៌ ពីក្រុមការងារស្រ្តីនៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំដោយលោកជំទាវ នន់ ថាវី ដែលជាប្រធាន ដើម្បីធ្វើការបែងចែកជូនវីរយុទ្ធជននិងពលរដ្ឋភៀសសឹក ក្នុងគ្រាលំបាកដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានយ៉ាងឃោរឃៅរបស់ប្រទេសថៃមកលើអធិបតេយ្យកម្ពុជា។សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណនិងកោតសរសើរយ៉ាងជ្រាលជ្រៅជូន ក្រុមការងារស្រ្តី នៃ     គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជានៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានចូលរួមបរិច្ចាគថវិកា ក្នុងការរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិក៏ដូចជាសម្រាប់ឧបត្ថម្ភទំនុកបម្រុងដល់ជនភៀសសឹកផងដែរ។ ថវិកាដែលក្រុមការងារស្រ្តីគណបក្សប្រជាជនកម្ពុជានៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបាន ជូនដល់  សម្តេចប្រធានរដ្ឋសភានាពេលនេះ មានចំនួន ២លានរៀល។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ចលនាស្នេហាជាតិបានផ្ទុះឡើងយ៉ាងខ្លំាងក្លានិងរឹងមាំជាទីបំផុត ក្នុងស្រទាប់គ្រួសារខ្មែរ បានឈរយ៉ាងរឹងមាំពីរក្រោយរាជរដ្ឋាភិបាលនិងវរយុទ្ធជនតតំាងប្រឆំាងចោរឈ្លានពាន។ នៅក្នុងនោះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា មន្រ្តីរាជការទំាងអស់ ក្រុមទីប្រឹក្សា ជំនួយការប្រធានរដ្ឋសភា និងសប្បុរសជននានា បានចូលរួមយ៉ាងសស្រាក់សស្រំា មិនប្រកាន់និន្នាការនយោបាយឡើយ បានចូលរួមទំាងកម្លំាងកាយចិត្ត ថវិកា និងសម្ភារៈ ក្នុងការឧបត្ថម្ភ គំាទ្រ ជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹករបស់យើង។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញមោទនភាពចំពោះស្មារតីស្នេហាជាតិ រួមគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយឡើយ បានឈរពីក្រោយរាជរដ្ឋាភិបាលនិងវីរកងទ័ព នៅក្នុងការប្រយុទ្ធតតំាងជាមួយក្រុមចោរឈ្លានពានទំាងកំរោលនិងព្រៃផ្សៃបំផុត មកលើអធិបតេយ្យកម្ពុជាទំាងបំពានច្បាប់អន្តរជាតិ។ សម្តេចបានសង្កត់ធ្ងន់ថា"ទោះយើងម្នាក់ៗមិនអាចពាក់ឯកសណ្ឋានយោធា កាន់កាំភ្លើងចូលប្រយុទ្ធនៅជួរមុខបានក៏ដោយ។ក៏យើងអាចធ្វើជាទាហាននៅជួរក្រោយ ជួយតាមលទ្ធភាព និងសមត្ថភាពរបស់យើង ដល់ជនភៀសសឹក និងគាំទ្រដល់វីរកងទ័ព និងរាជរដ្ឋាភិបាល តតាំងនឹងខ្មាំងឈ្លានពានដ៏ឃោរឃៅព្រៃផ្សៃយង់ឃ្នងនាពេលនេះ។ ខ្មែរជាប្រទេសតូច ប៉ុន្តែក្នុងនាមជាប្រជាជាតិមួយ យើងមិនអាចទ្រាំទទួលការប្រមាថវាយប្រហារឈ្លានពានដោយខុសច្បាប់ ដោយមិនមានការតបតវិញនោះទេ។"ជាមួយគ្នានេះសម្តេចបានផ្តាំផ្ញើជូន វីរកងទ័ពនៅសមរភូមិមុខថា រដ្ឋសភានិងពលរដ្ឋខ្មែរទំាងអស់ នៅពីក្រោយបងប្អូនជានិច្ច ផ្តល់ភាពកក់ក្តៅ លើកទឹកចិត្តគ្រប់បែបយ៉ាងចំពោះក្រុមគ្រួសារវីរយុទ្ធជនឱ្យសមនឹងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនដែលបានលះបង់ដើម្បីជាតិនិងប្រជាពលរដ្ឋនៅពេលនេះ។ កម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង ជាចលករដ៏មានថាមពល នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ចាក់ថា អំណោយសប្បុរសធម៌ទំាងអស់ដែលរដ្ឋសភាទទួលបានពីសប្បុរជននានា បានធ្វើការបែបចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័ន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹក។ ក្រៅពីនេះថវិកានិងសម្ភារៈមួយចំនួនទៀត សម្រាប់ចែកជូនវីរយុទ្ធជនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ប្រគល់ជូនក្រុមគ្រួសារវីរយុទ្ធជនពលី។ដើម្បីគំាទ្រដល់សកម្មភាពមនុស្សធម៌ដែលក្រុមការងារស្រ្តី នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបំពេញបន្តទៀត សម្តេចប្រធានរដ្ឋសភាបានប្រគល់ជូន ថវិកាផ្ទាល់ខ្លួន សម្តេចចំនួន៥លានរៀលដល់ក្រុមការងារស្រ្តី វិញដែរ។ សម្តេចបានផ្តាំផ្ញើជូនក្រុមការងារត្រូវផ្សារភ្ជាប់កម្លំាងមនុស្សធម៌ជាមួយមហាគ្រួសារខ្មែរ បន្តចូលរួមគំាទ្រ វីរយុទ្ធជននិងពលរដ្ឋភៀសសឹកតាមគ្រប់មធ្យោបាយ និងត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមច្បាប់អន្តរជាតិនិងយន្តការទ្វេភាគី៕

អតីតពលករ ៥០០នាក់បន្ថែមទៀត​ចុះឈ្មោះរៀន​ជំនាញ​ដេរ​ដោយ​ឥតគិ​ត​ថ្លៃ​រៀប​ចំ​ដោយ​ក្រសួង​ការងារ

2025/12/26 11:56:31 am        478
វគ្គបណ្តុះបណ្តាលជំនាញដេរខ្លីរយៈពេល៧ថ្ងៃដោយឥតគិតថ្លៃរៀបចំដោយក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈគិតមកដល់ពេលនេះមានពលរដ្ឋចុះឈ្មោះចូលរៀនប្រមាណ ៥០០ នាក់​បន្ថែម​ទៀត ខណៈវគ្គនេះកំពុងបន្តអនុវត្តនៅតាមរោងចក្រចំនួន ៦ ក្នុងខេត្តកណ្តាល និង​ខេត្ត​កំពង់ស្ពឺ​។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៦ ខែ​ធ្នូ​នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ប្រជាពលរដ្ឋដែលបានរៀនជំនាញកាត់ដេរ តាម​រយៈវគ្គខ្លីការបណ្តុះបណ្តាលជំនាញដេរនៅក្នុងរោងចក្រ នឹង​ទទួល​បាន​ឱកាស​ការងារ​លឿន​។លោក​បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើង​ក្នុង​គោល​បំណង​ចូលរួម​ចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការសម្របសម្រួល និងផ្គូផ្គងការងារ​ភ្លាមៗស​ម្រាប់​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ ​ដែលសហការជាមួយរោងចក្រក្នុងវិស័យកាត់ដេរក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលចំនួន៦ និង​​ទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ។ លោកបានបន្ថែមថា ចំពោះ​អត្ថ​ប្រយោជន៍​ដែល​សិក្ខា​កាមនឹងទទួលបាន មានដូចជា៖ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ រយៈពេល ៧ថ្ងៃ, ទទួល​បានការងារភ្លាមៗក្រោយពេលរៀនចប់, មានបន្ទប់ស្នាក់នៅ ទឹកភ្លើង ផ្ដល់ជូន​អំឡុង​ពេល​បណ្ដុះ​បណ្ដាល, ផ្ដល់មធ្យោបាយធ្វើដំណើរក្នុងអំឡុងពេលបណ្ដុះបណ្ដាល, ផ្ដល់ជូន​អាហារ​ថ្ងៃ​ត្រង់​ និងអាហារសម្រន់, អត្ថប្រយោជន៍ ប.ស.ស. និងអត្ថប្រយោជន៍ជាច្រើនទៀត នៅ​ពេល​ចូល​បម្រើ​ការងារ​។ជាមួយនេះ លោក ស៊ុន មេសា បានអំពាវនាវដល់អ្នកស្វែងរកការងារ ជាពិសេស​អតីត​ពលករ​ទាំង​អស់​ដែល​មិនទាន់មានការងារធ្វើ ឬមិនទាន់មានជំនាញ អាចចូលរួមឈ្មោះក្នុង​វគ្គបណ្តុះ​បណ្តាល​នេះ​ដើម្បី​មាន​សមត្ថភាពគ្រប់គ្រាន់ ហើយអាចចូលបម្រើការងារ​បាន​ដើម្បី​កែ​ប្រែជី​វភា​ព​ឱ្យ​កាន់​តែ​រីក​ចម្រើន និងកាន់តែប្រសើរបន្ថែមទៀត។សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញដេរ ៧ថ្ងៃ ដោយឥតគិតថ្លៃនេះ មានរយៈពេល ៣ខែ ចាប់​ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយត្រូវរៀបចំជា ៦៦​វគ្គ ដែលវគ្គនីមួយៗមានសិក្ខាកាម ៣៥នាក់ សម្រាប់ការបណ្ដុះបណ្ដាលរយៈពេល ៧ថ្ងៃ​ជាប់​គ្នា​ក្នុង​មួយ​វគ្គ​។ លក្ខខណ្ឌ និងការចុះឈ្មោះដើម្បីរៀនជំនាញនេះបាន សិក្ខាកាមទាំងពីរភេទ ត្រូវ​មាន​អាយុ​ចាប់ពី ១៨ ដល់ ៤៥ឆ្នាំ និងត្រូវមានអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត ឬ​សៀវ​ភៅ​គ្រួសារ ​ឬលិខិតឆ្លងដែន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះផលប៉ះពាល់ នៃទង្វើឈ្លានពានរបស់ថៃ​មក​លើ​ក​ម្ពុជា

2025/12/26 11:44:51 am        459
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់​តាមរ​យៈ​សន្និសីទ​សារ​ព័ត៌មាន​​នៅ​ព្រឹកថ្ងៃទី២៦ ខែធ្នូនេះដែរថា ទង្វើឈ្លានពានដ៏ព្រៃផ្សៃរបស់​កង​ទ័ព​ថៃ​មក​លើ​កម្ពុជា​ មិនត្រូវបានសហគមន៍អន្តរជាតិមើលរំលងឡើង ខណៈមលទល់ពេលនេះ សហគមន៍​អន្តរ​ជាតិ​គ្រប់​ទិសទី ជាពិសេសមហាអំណាចធំៗដូចជាសហរដ្ឋអាមេរិក, ប្រទេសចិន និងសហគមន៍អឺរ៉ុប កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​ផល​ប៉ះពា​ល់​នៃទ​ង្វើឈ្លា​ន​ពាន​របស់​ថៃ​មក​លើដែ​ន​អធិបតេយ្យ​ភាព​របស់កម្ពុជា។តាមរយៈសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្រកាន់​ខ្ជាប់យ៉ា​ង​ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្ត​តាមស្មារតី​សេចក្ដី​ថ្លែង​ការណ៍​រួម​ទី​ក្រុង​គូឡាឡាំពួ និងសង្ឃឹមថា ភាគីថៃនឹងគោរពដូចកម្ពុជាដែរ ហើយបែរ​មក​បន្ត​ធ្វើ​ការ​ជាមួ​យ​គ្នា​ស្រប​តាម​កិច្ច​ព្រម​ព្រៀងដែលមានស្រាប់។ ឯកឧត្តម ប៉ែន បូណា ថ្លែងថា កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ឯកឧត្តមបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាមិត្តដើម្បីរកដំណោះស្រាយឱ្យគោរពបទឈប់បាញ់ បានបង្ហាញឱ្យឃើញថា ពិភពលោកមិនឱបដៃមើលការរំលោភបំពាន ឈ្លានពានយ៉ាងកម្រោលរបស់ថៃមកលើកម្ពុជាទេ។ សហគមន៍អន្តរជាតិបាននិងកំពុងបន្តចាប់អារម្មណ៍លើផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ដែលបណ្តាលមកពីការវាយប្រហារមិនរើសមុខ មិនរើសទីតាំង និងចូលជ្រៅមកក្នុងទឹកដីកម្ពុជាពីសំណាក់ទាហានថៃ។ បើតាម ឯកឧត្តម ប៉ែន បូណា រហូតមកទល់ពេលនេះ មានជនស៊ីវិលស្លូតត្រង់ខ្មែរ ៣០ នាក់បានស្លាប់ និង ៨៨ នាក់រងរបួស ក្នុងនោះមានកុមារ ស្ត្រី និងមនុស្សចាស់ ខណៈដែលជនភាសសឹកកើនឡើងដល់ជាង ៦៤ ម៉ឺននាក់។ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនដូចជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ផ្សារ អគារអាជីវកម្មឯកជន វត្តអារាម រហូតដល់ រូបបដិមាព្រះវិណ្ណុ និងប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិ បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃពីការទម្លាក់គ្រាប់បែក ការបាញ់កាំភ្លើងធំ ឬការវាយកម្ទេចដោយចេតនារបស់ទាហានឈ្លានពានថៃ។ឯកឧត្តមបន្តថា ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំតាមរយៈកិច្ចសន្ទនាការទូត រួមនឹងសម្រែកថ្កោលទោសនិងទាមទាររបស់សង្ឃ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីដើម្បីទាមទារសន្តិភាព និងទាមទារឱ្យថៃបញ្ឈប់អំពើឈ្លានពានយ៉ាងព្រៃផ្សៃនេះមកលើកម្ពុជា កំពុងទាក់ទាញការចាប់អារម្មណ៍នៅជុំវិញពិពភលោក។ នេះជាសញ្ញាបញ្ជាក់ថា យុត្តិធម៌ចំពោះកម្ពុជានិងប្រជាពលរដ្ឋខ្មែរត្រូវតែមាន ហើយអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មលើប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ដូច្នេះ ការថែរក្សានិងពង្រឹងស្មារតីសាមគ្គីភាពដ៏រឹងមាំ និងជំនឿជឿជាក់លើរាជរដ្ឋាភិបាលនិងលើវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងគឺជាកម្លាំងស្នូលដ៏រឹងមាំរបស់ជាតិខ្មែរដើម្បីការពារបូរណភាពទឹកដីប្រឆាំងជាមួយសត្រូវឈ្លានពាន៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋភៀសសឹក មកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

2025/12/26 11:35:23 am        334
នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​ជួប​ជុំប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាច្រើន មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក មកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលរងការឈ្លានពានពីកងទ័ពថៃ ។លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត និងដោយក្តីបារម្ភបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋភៀសសឹកគ្រប់រូប និងថែមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ប្រគល់ជូនជនភៀសសឹកគ្រប់ៗរូប ដើម្បីប្រើប្រាស់ និងសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ។ស្ថិតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនឆ្ងាយជិតទាំងអស់ដែលបានឧបត្ថម្ភជាច្រើន រួមចំណែកជាមួយរាជរដ្ឋាភិបាល និងសូមអំពាវនាវឱ្យបន្តផ្តល់ជូនជំនួយមនុស្សធម៌នេះបន្ថែមទៀតក្នុងស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ ។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ក្នុងវេលាយ៉ាងលំបាកនេះ រាជរដ្ឋាភិបាលដៃម្ខាងប្រយុទ្ធទប់ទល់នឹងសត្រូវឈ្លានពាន រីឯម្ខាងទៀតបាន និងកំពុងជួយសង្រ្គោះដល់ជនភៀសសឹកជាច្រើន៕

កម្ពុជាអំពាវនាវឱ្យថៃត្រឡប់មកគោរពកិច្ចព្រមព្រៀងសន្ដិភាពឡើងវិញ និង​បញ្ឈប់​ទង្វើ​បំពាន​ច្បាប់​អន្តរជាតិ

2025/12/26 11:30:13 am        405
តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បន្ត​អំពាវនាវដល់ភាគីថៃ ត្រលប់មកគោរពកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសទាំងពីរឡើងវិញ និង​បញ្ឈប់​ទង្វើឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាជា ខណៈ​ទង្វើ​ឈ្លាន​ពាន​ដោយ​ប្រើ​ប្រាស់សព្វាវុធគ្រប់ធន់បាញ់ប្រហារ ទម្លាក់គ្រាប់បែកពីលើយន្តហោះ និងនាវាមិនរើស​គោល​ដៅ បំផ្លិចបំផ្លាញសម្លាប់ជនស៊ីវិលកម្ពុជា គឺបានបង្ហាញយ៉ាងច្បាប់ថាថៃ គឺជារដ្ឋបំពាន​ច្បាប់​អន្តរជាតិ បំផ្លាញសន្ដិភាព និងសន្ដិសុខនៅក្នុងតំបន់មូល។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​ថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្ដោតតែលើគោលដៅយោធាថៃតែប៉ុណ្ណោះ មិន​សំដៅទីតាំងជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលណាមួយឡើយ, ប៉ុន្ដែយោធា​ថៃ​មក​ទល់​ពេល​នេះ​នៅតែបន្ត​ធ្វើការវាយប្រ​ហារ​មក​លើ​ទីតាំង​ស៊ីវិល​កម្ពុជា​បណ្ដាល​ឱ្យ​ពលរដ្ឋ​ស្លូតត្រ​ង់ក​ម្ពុជា​រង​របួស និងស្លាប់ជាបន្តបន្ទាប់។សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាម​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកប​ដោយ​សុច្ឆន្ទៈ​ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជា​សន្ធិ​សញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែល​យុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

ក្រសួងការពារជាតិ៖ ចាប់ពីម៉ោង ៩:៥៩នាទី ដល់ម៉ោង ១០:៥៣នាទី យោធាថៃ​បាន​បន្ត​បាញ់​ផ្លោង​កាំភ្លើង​ប្រភេទ ១៥៥ម.ម ចំនួន ៦គ្រាប់បន្ថែមទៀត ចូលភូមិសាស្ត្រភូមិស្ទឹងបត់​ខេត្តបន្ទាយមានជ័យ

2025/12/26 11:23:57 am        329
នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ បាន​ជម្រាប​ជូន​នូវ​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅ​តែបន្តធ្វើ​ស​កម្ម​ភាព​បាញ់​ប្រ​ហារ​ចូល​ទីតាំង​ប្រជាជន​ស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រសួងការពារជាតិបញ្ជាក់ថា ចាប់ពីម៉ោង ៩:៥៩នាទី ដល់ម៉ោង ១០:៥៣នាទី យោធាថៃ​បាន​បន្ត​បាញ់​ផ្លោង​កាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ៦គ្រាប់​បន្ថែម​ទៀត​ចូល​ភូមិ​សាស្ត្រ​ភូមិ​ស្ទឹងបត់​ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

អាមេរិកប្រកាសជាថ្មីថាត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានាសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងថៃ

2025/12/26 11:18:32 am        680
ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Piggot នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក បាន​ត្រៀម​ខ្លួន​ជា​ស្រេច ក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាព​រវាង​ប្រទេស​កម្ពុជា និងថៃ។តាម​សេចក្តីថ្លែងការណ៍របស់លោក Tommy Piggot បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា ដើម្បីបង្ហាញការព្រួយបារម្ភ អំពីអំពើហិង្សាដែល​កំពុង​បន្ត​កើត​មាន​រវាង​ប្រទេស​កម្ពុជា និងថៃ។ លោក Tommy Piggot បញ្ជាក់បន្ថែមថា នៅក្នុងកិច្ចពិភាក្សានោះលោករដ្ឋមន្ត្រី Rubio បាន​បញ្ជាក់​ឡើង​វិញអំពីបំណងប្រាថ្នារបស់ លោកប្រធានាធិបតី Trump សម្រាប់សន្តិភាព និង​តម្រូវ​ឲ្យ​អនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុង កូឡាឡាំពួរ។ លោកបញ្ជាក់ថា៖«លោករដ្ឋមន្ត្រី Rubio ក៏បានបញ្ជាក់ឡើងវិញថាសហរដ្ឋអាមេរិក ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាង​ប្រទេស​កម្ពុជា​ និងថៃ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
06/01/2026 05:06 PM
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
06/01/2026 05:06 PM
អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/01/2026 05:06 PM
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
06/01/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង
06/01/2026 05:06 PM
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
06/01/2026 04:06 PM
លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា
06/01/2026 04:06 PM
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
06/01/2026 04:06 PM
​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់
06/01/2026 04:06 PM
ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​
06/01/2026 04:06 PM