ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ក្រសួងការពារជាតិ៖ ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ​ចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ

2025/12/26 10:44:55 am        414
ក្រសួងការពារជាតិកម្ពុជានាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ជម្រាប​ជូន​នូវ​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែ​បន្តធ្វើសកម្មភាព​បាញ់​ប្រហារ​ចូល​ទីតាំង​ប្រជាជន​ស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។ក្រសួងការពារជាតិ បានបញ្ជាក់ថា ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

ក្រុមលេខា GBC បន្តកិច្ចប្រជុំថ្ងៃទីបី ជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកដំណោះស្រាយឡើងវិញ​រវាង កម្ពុជា-ថៃ

2025/12/26 10:27:34 am        477
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ១០:០០នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។ នេះបើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទីបីនេះ កិច្ចប្រជុំនឹងបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ។

កំណែសន្លឹកសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី១) ចាប់ផ្តើមព្រឹកនេះ

2025/12/26 10:17:31 am        276
ព្រឹកនេះ ការប្រឡប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំណាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី១) ឈានដល់ដំណាក់កាលកែសន្លឹកកិច្ចការបេក្ខជន ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ដើម្បីពិនិត្យលើរបៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការ។ ក្នុងនោះក៏មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារអនុគណៈកម្មការជំនាញ អ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត រួមទាំងអ្នកសារព័ត៌មានជាច្រើនរូប នៅសាលាភូមិន្ទរដ្ឋបាល។កំណែសន្លឹកកិច្ចការនាព្រឹកនេះ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ ដែលបានកំណត់ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

អ្នកនាំពាក្យ៖ ទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងទាំងផ្លូវអាកាស និងផ្លូវគោកចូលលំនៅដ្ឋានជនស៊ីវិល ដោយមិនខ្វល់ពីការអំពាវនាវរបស់អន្តរជាតិ

2025/12/26 10:09:14 am        241
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានឲ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី២៦ខែ ធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃបានបន្តបាញ់ប្រហារយ៉ាងកំរោល និងព្រៃផ្សៃបំផុតទាំងផ្លូវអាកាស និងផ្លូវគោកស្រោចមកលើលំនៅដ្ឋានរបស់ប្រជាជនស៊ីវិលជាច្រើនកន្លែងនៅភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ដោយទង្វើនៃការបាញ់ប្រហារនេះ បានរំលោភបំពាន និងច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានយ៉ាងធ្ងន់ធ្ងរ។នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល២០ថ្ងៃហើយដែលទាហាន ឈ្លានពានរបស់ភាគីថៃ បានបន្តបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជា ដោយមិនរើសគោលដៅ ខណៈថ្ងៃនេះ បានបន្តបាញ់ផ្លោងពីចម្ងាយចូលផ្ទះពលរដ្ឋនៅភូមិព្រៃចាន់ ​និងភូមិជោគជ័យ ស្រុកអូរជ្រៅ បាញ់ចូលទី តាំងជនស៊ីវិលនៅភូមិសាស្រ្តក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យជាច្រើនគ្រាប់ និងគោលដៅជាច្រើនកន្លែងទៀតនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា​ និងថៃ​ ដោយកន្លែងខ្លះនៅបន្តបាញ់ ផ្លោងយ៉ាងក្តៅគគុកនៅឡើយ។យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ បានលើកឡើងថា បើទោះបីទាហានឈ្លានពានថៃ បន្តបាញ់ផ្លោងមកលើដែនអធិបតេយ្យកម្ពុជាមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធឧទ្ធោបករណ៍ដ៏សាហាវ ដូចជាយន្តហោះចម្បាំង F-16 យន្តហោះ T50 នាវាចម្បាំង អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុលយ៉ាងសន្ធប់យ៉ាងណាក្តី ក៏វីរកងទ័ព និងវីរនគរបាលកម្ពុជា មិនរាថយនោះឡើយដោយបានកំពុងតស៊ូយ៉ាងស្វិតស្វាញ ដ៏អង់អាចក្លាហាន និងមោះមុតបំផុត ប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពានគ្រប់ដំណាក់កាលទាំងអស់ដើម្បីការពារនូវដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។ ប៉ុន្តែលោកជំទាវម៉ាលី សុជាតា បានបន្តអះអាងជាថ្មីថា ការបាញ់តបតរបស់វីរកងទ័ពកម្ពុជា គឺសំដៅទៅលើតែចោរឈ្លានពានប៉ុណ្ណោះ មិនដូចទាហានឈ្លានពានថៃបាញ់ប្រហារដោយមិនរើសគោលដៅ បាញ់មកលើតែជនស៊ីវិលកម្ពុជា ដែលរហូតមកដល់ពេលនេះបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាស្លាប់និងរបួសរាប់រយនាក់ និងជិតមួយលាននាក់ផ្សេងទៀតកំពុងរត់ភៀសសឹក នៅក្នុងនោះក៏មានកុមារកម្ពុជារាប់សែននាក់ផងដែរកំពុងរត់ចោលសាលាមិនបានរៀន ដោយសារការភ័យខ្លាចការបាញ់ផ្លោងរបស់ទាហានឈ្លានពានថៃយ៉ាងកំរោល និងឃោរឃៅបំផុតនោះ៕ អត្ថបទ៖ បាន ចក់

បងប្អូនភៀសសឹកបាននាំគ្នាបន្តដាំបន្លែ នៅតាមទីតាំងសុវត្ថិភាពរបស់ខ្លួនស្នាក់នៅ ដើម្បីបង្កើនភាពអាចពឹងផ្អែកលើខ្លួនឯង និងធានាសន្តិសុខស្បៀង

2025/12/26 09:56:37 am        312
គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ទីតាំងភៀសសឹកនៅក្នុងភូមិសាស្ត្រស្រុកស្រីស្នំបាននឹងកំពុងមមាញឹកក្នុងការបន្តដាំដុះបន្លែបន្ថែមទៀតលើផ្ទៃដីទំនេរនៅតាមទីតាំងសុវត្ថិភាពរៀងៗខ្លួនតាមណែនាំរបស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ» ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនគ្រួសារកងទ័ព បងប្អូនភៀសសឹកសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។ ថ្ងៃនេះ ដើម្បីបំបាត់ការអផ្សុកផង និងពលកម្មផង បងប្អូនភៀសសឹកនៅវត្តសុវណ្ណគិរីកេសរត្រោះ ឃុំស្លែងស្ពាន បានដាំត្រកួនបានចំនួន ១ទីតាំងបន្ថែមទៀត លើផ្ទៃដីសរុបចំនួន ១០០ម៉ត្រការ៉េ។ ដោយឡែកនៅឃុំមោង ក៏បានដាំត្រកួនបាន ៥រោងទៀត លើផ្ទៃដីសរុបចំនួន ១៩២ម៉ត្រការ៉េ ដើម្បីជាការលើកកម្ពស់ការដាំបន្លែតាមផ្ទះ សាលារៀន វត្តអារ៉ាម និងសហគមន៍ ដើម្បីបង្កើនភាពអាចពឹងផ្អែកលើខ្លួនឯង និងធានាសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ។

ក្រសួងការពារជាតិ៖ ចាប់ពីម៉ោង៧:៤៥នាទី ដល់ម៉ោង៩:០៣នាទី យោធាថៃបាន​បាញ់ផ្លោង​កាំភ្លើង​ប្រភេទ ១៥៥ម.ម សរុបចំនួន ១៧គ្រាប់ ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា ក្នុងភូមិសាស្ត្រ​ក្រុងប៉ោយប៉ែត

2025/12/26 09:48:54 am        226
ក្រសួងការពារជាតិកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បាន​ជម្រាប​ជូន​នូវ​ស្ថាន​ការណ៍​នៅ​តាម​បន្ទាត់​ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃ​នៅតែបន្ត​ធ្វើ​សកម្ម​ភាព​បាញ់​ប្រហារ​ចូល​ទី​តាំងប្រ​ជាជន​ស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រសួងការពារជាតិបានបញ្ជាក់ថា ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ៩:០៣នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​កាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ១៧គ្រាប់ ក្នុងនោះ៖-ចំនួន ១០គ្រាប់​ ចូលរង្វង់មូលស្ទឹងបត់ផ្លូវ៥៨​ សង្កាត់ផ្សារកណ្តាល-ចំនួន ៥គ្រាប់ ភូមិអណ្តូងថ្មមាស​ សង្កាត់និមិត្ត-ចំនួន ២គ្រាប់​ ចូលភូមិទួលពង្រ​ សង្កាត់អូរឬស្សី ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ កងកម្លាំងរបស់កម្ពុជាកំពុងជួយសង្គ្រោះអ្នករងរបួស នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត៕

BREAKING NEWS I ម៉ោង ៨:១៥នាទី ព្រឹកនេះ យោធាថៃបានបាញ់ផ្លោង ចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

2025/12/26 08:42:02 am        129
ក្រសួងការពារជាតិ៖ ម៉ោង ៨:១៥នាទី យោធាថៃបានបាញ់ផ្លោង ចំនួន៣គ្រាប់ ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

សប្បុរសជននានាបន្តផ្តល់ជំនួយជាបន្តបន្ទាប់ដល់កងទ័ពជួរមុខតាមរយៈកងពលតូចដឹកជញ្ជូនលេខ៩៩

2025/12/26 08:19:56 am        282
ទឹកចិត្តសមរភូមិក្រោយជួយដល់សមរភូមិជួរមុខនោះ បងប្អូនសប្បុរសជននានា បានបន្តនាំយកជាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាជាបន្តបន្ទាប់ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីយកទៅចែក ជូនបន្តដល់បងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងខិតខំតស៊ូនៅតាមបន្ទាត់ព្រំដែនយ៉ាងអង់អាចខ្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន។ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋខ្មែរ ក៏ដូចជាសប្បុរសជននានាបានបន្ត ឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ដល់កងពលតូចដឹកជញ្ជូនលេខ៩៩ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសម្រាប់នាំយកបន្តទៅចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹក ដែលកំពុងតែត្រូវការជំនួយ ដោយសារតែការឈ្លានពានពីកងទ័ពសៀមនៅតាមបន្ទាត់ព្រំដែននោះ។ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងថា ជំនួយរបស់សប្បុរសធម៌ជាបន្តបន្ទាប់ នាពេលនេះ បានបង្ហាញយ៉ាងច្បាស់អំពី «ទឹកចិត្តសមរភូមិក្រោយ» ដែលមិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ នៃវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។លោកឧត្តមសេនីយ៍ បានបន្តថាជំនួយរបស់បងប្អូនសប្បុរសជននានាមកពីគ្រប់ទិសទីនេះ គឺដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានភៀសសឹកមកកាន់មណ្ឌលសុវត្ថិភាពនានា ក្នុងពេលនេះ៕

យប់មិញសម្តេចធិបតី សន្ទនាតាមទូរស័ព្ទជាមួយប្រមុខការទូតអាមេរិក ពិភាក្សាគ្នាពីសភាពការណ៍ព្រំដែនកម្ពុជា និងថៃ

2025/12/26 06:42:49 am        414
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចបានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកឯកឧត្តម Marco Rubioដើម្បីពិភាក្សាអំពីសភាពការណ៍ថ្មីៗនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ហើយនៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមRubioបានបញ្ជាក់ជាថ្មីថា អាមេរិកចង់ឃើញសន្តិភាពឡើងវិញរបស់កម្ពុជា និងថៃ និងបន្តជំរុញឲ្យមានបទឈប់បាញ់របស់ប្រទេសទាំងពីរផងដែរ។ តាមរយៈផេកហ្វេសបុកសម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា លើកឡើងថានៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកនោះគឺបានពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញអោយមានបទឈប់បាញ់អោយបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ សម្តេចធិបតីបានឲ្យដឹងទៀតថា នៅក្នុងកិច្ចសន្ទនានោះ «ឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជម្រុញអោយមានបទឈប់បាញ់អោយបានឆាប់តាមដែលអាចធ្វើទៅបាន»។ ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាក់ប្រាប់ទៅឯកឧត្តម Rubio ប្រមុខការទូតជាន់ខ្ពស់អាមេរិកជាថ្មីម្តងទៀតផងដែរថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់ខ្លួន ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។ សម្តេចធិបតីបានគូសបញ្ជាក់ទៅកាន់ប្រមុខការទូតអាមេរិកថា «កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ»៕ អត្ថបទបានចក់

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានការប្តេជា្ញចិត្តខ្ពស់ចំពោះសុខទុក្ខជនភៀសសឹក។

2025/12/25 09:02:27 pm        157
ព្រះវិហារ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមនឹងការរំលោភបំពានអធិបតេយ្យភាព នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹក ដើម្បីសម្របសម្រួលលើតម្រូវការជូនបងប្អូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប។ឯកឧត្តម ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានបង្ហាញនូវស្មារតីស្នេហាជាតិខ្ពស់ ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះស្ថានភាពចំពោះមុខ និងការជម្លៀសប្រជាពលរដ្ឋមកកាន់តំបន់សុវត្ថិភាពបានយ៉ាងរហ័ស ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងការស្នាក់នៅបានយ៉ាងសមរម្យ។ក្នុងគ្រាយោធាថៃនៅតែវាយប្រហារឥតឈប់ឈរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តតាមដាន និងណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹកដែលអាចបន្តជម្លៀសមកពីព្រំដែនគ្រប់ពេលវេលា។ថ្លែងទៅកាន់បងប្អូនជនភៀសសឹក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសង្កត់ធ្ងន់ថា ខណៈពេលដែលវីរកងទ័ព កំពុងឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់យោធាថៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលក៏មិនដែលធ្វេសប្រហែសក្នុងការការពារសមរភូមិក្រោយ ពោលគឺការធានាសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបតាមមណ្ឌលសុវត្ថិភាពគឺជាអាទិភាពខ្ពស់បំផុត។ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ការបន្តចុះពិនិត្យនេះ ក្នុងគោលបំណងជួយសម្របសម្រួលលើតម្រូវការចាំបាច់របស់បងប្អូនពលរដ្ឋភៀសសឹកតាមមណ្ឌលសុវត្ថិភាព ដើម្បីធានាថាសំណូមពរ និងបញ្ហាប្រឈមរបស់បងប្អូនត្រូវបានដោះស្រាយទាន់ពេលវេលា។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានរម្លឹកដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ត្រូវរក្សាការត្រៀមលក្ខណៈជានិច្ច ក្នុងការទទួលនិងផ្តត់ផ្គង់ដល់ពលរដ្ឋដែលអាចនឹងបន្តជម្លៀសចេញពីតំបន់ព្រំដែនបន្ថែមទៀត ព្រមទាំងត្រូវតាមដានជាប់ជាប្រចាំពីការផ្គត់ផ្គង់ស្បៀង សម្ភារៈប្រើប្រាស់ ទឹកស្អាត ក៏ដូចជាចាត់តាំងគ្រូពេទ្យប្រចាំការ សម្រាប់ជួយថែទាំសុខភាពជូនជនភៀសសឹក ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ និងធានាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមណ្ឌលសុវត្ថិភាពឱ្យបានល្អប្រសើរ។បេសកកម្មរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី នាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែនៅកៀកជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ពិសេសក្នុងស្ថានភាពដែលជាតិកំពុងត្រូវការសាមគ្គីភាព ដើម្បីការពារអធិបតេយ្យភាព និងសុខសន្តិភាពរបស់ប្រជាជន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មីន និងគ្រាប់ដែលមិនទាន់ផ្ទុះជាង ៦.០០០គ្រាប់ ត្រូវបានបោសសម្អាត នៅក្នុងប្រទេសយេម៉ែន ក្នុងខែឧសភា
06/01/2026 06:06 PM
ប្រធានាធិបតី៖ កងទ័ពជើងទឹកបារាំងស្ទាក់ចាប់នាវាដឹកប្រេងជាប់ទណ្ឌកម្មដែលមានទំនាក់ទំនងជាមួយរុស្ស៊ី
06/01/2026 06:06 PM
នាយករដ្ឋមន្រ្តីហុងគ្រី គំរាមចាត់វិធានការតាមផ្លូវច្បាប់ បើសិនប្រធានាធិបតីបដិសេធន៍មិនព្រមលាលែងពីតំណែង
06/01/2026 06:06 PM
អ៊ីរ៉ង់៖ ជំហរផ្ទុយ​ពី​អាមេរិក និងការវាយប្រហារររបស់​អ៊ីស្រាអែល នៅ​លីបង់ កំពុងពន្យឺតដំណើរការ​ការទូត
06/01/2026 06:06 PM
មនុស្ស ៥នាក់ស្លាប់ និង ២នាក់រងរបួស ក្រោយហេតុការណ៍ផ្ទុះក្នុងរោងចក្ររបស់ក្រុមហ៊ុនអវកាស Hanwha របស់កូរ៉េខាងត្បូង
06/01/2026 06:06 PM
កូវ៉ែតថ្កោលទោសការវាយប្រហារដ៏សាហាវយង់ឃ្នង និងម្តងហើយម្តងទៀតរបស់អ៊ីរ៉ង់
06/01/2026 06:06 PM
លោកMACRON៖ កងទ័ពជើងទឹកបារាំងបើកប្រតិបត្តិកាឃាត់នាវាដឹកប្រេងដែលមានទំនាក់ទំនងជាមួយរុស្ស៊ី
06/01/2026 06:06 PM
AUKUS ទទួលបានការជំរុញខ្លាំង ដោយសារ​ក្ដី​បារម្ភ អំពីភាពងាយរងគ្រោះនៃខ្សែកាបក្រោមសមុទ្រ
06/01/2026 06:06 PM
មនុស្ស ៥នាក់ស្លាប់ និង ២នាក់រងរបួស ក្នុងអគ្គិភ័យនៅរោងចក្រ Hanwha Aerospace របស់កូរ៉េខាងត្បូង
06/01/2026 06:06 PM
ទូរទស្សន៍ Al Jazeera៖ ក្រុមហេសបូឡាបានបាញ់មីស៊ីលជាង ២០គ្រាប់ ទៅលើភាគខាងជើងអ៊ីស្រា អែល
06/01/2026 06:06 PM