គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ
សម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសយកទីតាំងអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់​រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិនៅខែសីហាខាងមុខនេះ
ក្រសួងបរិស្ថាន៖ UN គាំទ្រយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0 ដើម្បីការពារព្រៃឈើ និងគ្រប់គ្រងសំណល់ឆ្លាតវៃ
ប្រមុខការទូតកម្ពុជា៖ កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សា​ចំនួនពីរ​រូប​រួច​ហើយ​ដែល​ជា​អ្នក​ច្បាប់​ល្បីៗ​ ដើម្បីចូលរួមអនុវត្តយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS

ព័ត៌មានជាតិ

កម្ពុជាកំពុងបង្កើតធនធានមនុស្សជំនាញវិជ្ជាជីវៈ គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2025/12/20 02:30:27 pm        107
កម្ពុជាកំពុងជំរុញបង្កើតធនធានមនុស្សលើមុខជំនាញវិជ្ជាជីវៈ ជាពិសេសជំនាញហិរញ្ញវត្ថុ គណនេយ្យ និងសវកកម្ម គឺជាធនធាន ដ៏មានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ ស្របតាមបរិបទការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងគោលដៅចូលរួម និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ហៅកាត់គីប៉ា (KICPAA) លើក ឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនសិក្ខាកាមប្រឡងជាប់កម្មវិធី ATQ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ថា KICPAA បានបង្កើតឡើងឆ្នាំ ២០០៣ ស្របតាមច្បាប់គណនេយ្យ និងសវនកម្ម ក្នុងនោះ KICPAA ក៏បានចូលជាសមាជិកសមាគមសហព័ន្ធគណនេយ្យករ អាស៊ាន ដែលប្រមូលផ្តុំទៅដោយស្ថាប័នវិជ្ជាជីវៈ ដើម្បីរួមគ្នាបង្កើនសមត្ថភាព និងការចែករំលែកនូវបទពិសោធន៍ ចំណេះ ជំនាញ ពី ប្រទេសនីមួយៗរវាងគ្នាទៅវិញទៅមក និងជួយពង្រឹងទៅដល់ប្រទេសដែលមានត្រូវការលើផ្នែកនេះ ហើយនៅឆ្នាំ២០២៤ KICPAA ក៏ បានចូលជាសមាជិក IFAC ដែលមានស្ថាប័នជាសមាជិកគណនេយ្យករជំនាញជាង ១៨០ ស្ថាប័នផងដែរ ដែលស្ថាប័ននេះបានបង្កើត នូវស្តង់ដារគណនេយ្យ និងសវកម្មរួម សម្រាប់ប្រទេសនីមួយៗក្នុងការអនុវត្ត។លោកស្រី បន្តថា ជុំវិញបញ្ហានេះកម្ពុជាមានបណ្តាញទំនាក់ទំនងចំនួនពីរ ក្នុងនោះសម្រាប់ផ្នែកគណនេយ្យករ បានធ្វើឱ្យកម្ពុជា មានជម្រើសកាន់តែខ្ពស់ នៃការចាប់យកកម្មវិធីអ្នកបច្ចេកទេសគណនេយ្យ (ATQ) និងជាស្ពានសម្រាប់ឆ្លងចាប់គណនេយ្យករជំនាញ គិតមកដល់ពេលនេះកម្ពុជានៅមានការខ្វះខាតច្រើន សម្រាប់តម្រូវការតាមរោងចក្រ សហគ្រាសនានា ដូច្នេះតាមរយៈការបណ្តុះ បណ្តាលជំនាញ គឺកម្ពុជាបានកំពុងរួមគ្នាបង្កើតសក្តានុពលធនធានជំនាញ ដើម្បីឆ្លើយតបទៅនិងតម្រូវការការងារ ស្របតាមបរិបទការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលកំពុងរីកចម្រើន។លោក ប៊ុន សុន្ទរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ លើកឡើងថា ធនធានមនុស្សផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ គឺជាធនធានដែលមានសារៈសំខាន់ ដោយទាមទារឱ្យសិស្ស-និស្សិតសិក្សាជំនាញទាំងនេះឱ្យបានច្បាស់លាស់ នឹងត្រូវស្វែងយល់អំពី បរិបថបច្ចុប្បន្ន ដែលបច្ចេកវិទ្យាឌីជីថលកំពុងមានសម្ទុះរីកចម្រើន ជាពិសេសបញ្ញាសិប្បនិម្មិត AI ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពក្នុង ការរៀនសូត្រ និងតម្រូវការការងារ ដើម្បីពង្រឹងនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឲ្យស្របតាមតម្រូវការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ និងសវនកម្មនៅកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង ព្រមទាំងប្រទេសធំៗដទៃទៀតទូទាំងសកលលោក។ សូមបញ្ជាក់ថា ជុំវិញជំនាញខាងលើ, នាពេលកន្លងមកនេះ ក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានផ្សព្វផ្សាយយុទ្ធ សាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ២០២៥-២០៣៥ ដោយយុទ្ធសាស្ត្រអភិវឌ្ឍន៍គណនេយ្យ និងសវនកម្មនេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយ ដើម្បីធានាបាននូវការរីកចម្រើនប្រកបដោយចីរភាព និងស្របតាមស្តង់ដាអន្តរជាតិ ក្នុងវិស័យ គណនេយ្យ និងសវនកម្មនៅកម្ពុជា និងក៏មានគោលបំណងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល ក៏ដូចជាការទាក់ទាញការ វិនិយោគបរទេសមកកាន់កម្ពុជាបន្ថែម ដោយធានាថា គណនេយ្យករ និងសវនករទាំងអស់ មានសមត្ថភាពផ្តល់សេវាប្រកបដោយ គុណភាពជំនឿទុកចិត្តតម្លាភាព និងគណនេយ្យភាព៕ អត្ថបទ៖ សុន រ៉ាឌី,

វត្តមានជាលើកទី២ របស់អ្នកម្ដាយមនុស្សធម៌សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ

2025/12/20 02:19:17 pm        320
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី២ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ។ នេះជាការចុះសួរសុខទុក្ខជាលើកទី២ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ ដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលការចុះលើកទី១ កាលពីថ្ងៃទី១៥-១៦ ខែធ្នូ កន្លងទៅ។ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវអារម្មណ៍ក្ដុកក្ដួល អាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយមោទនភាពជាទីបំផុត។ក្នុងឱកាសនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេស ស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កម្សត់របស់យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។ ចំពោះការអញ្ជើញចុះមកដោយផ្ទាល់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឱ្យវីរយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបស្រក់ទឹកភ្នែកដែលទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏រំភើបឥតឧបមានេះដែរ វីរយុទ្ធជន និងគ្រួសារ បានលើកដៃប្រណព្វថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច តែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។វីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។សូមបញ្ជាក់ថា វីរយុទ្ធជនដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ ទទួលបាននូវការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ៕

TOP STORY | កម្ពុជា-ចិនគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់ ដោយឥតបង្អែរបង្អង់ ខណៈការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់ ដែលអាចដោះស្រាយទំនាស់

2025/12/20 01:53:48 pm        422
ភ្នំពេញ៖ តាមរយៈជំនួបរវាងសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម តេង ស៊ីឃុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ឯកឧត្តម តេង ស៊ីឃុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បី បន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម តេង ស៊ីឃុន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម តេង ស៊ីឃុន ក៏បានជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេ បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ក្នុងអំឡុងពេលនៃជំនួបទាំងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាងបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុវត្តយ៉ាងពេញលេញនូវក្របខ័ណ្ឌទ្វេភាគី និងយន្តការ ដែលបានព្រមព្រៀងគ្នា ដែលនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់ និងសម្រេចបាននូវដំណោះស្រាយយុត្តិធម៌ យូរអង្វែង ប្រកបដោយចីរភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិនជាពិសេស ចំពោះឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងភាពជាអ្នកដឹកនាំ និង កិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់ឯកឧត្តម ដើម្បីស្តារសន្តិភាពរវាងប្រទេសទាំងពីរ និងដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងពេញលេញ ចំពោះបទឈប់បាញ់ចាប់តាំងពីចូលជាធរមាន ហើយក៏បានប្រកាន់ខ្ជាប់ជានិច្ចផងដែរនូវគោលការណ៍មិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ គោលការណ៍នេះនៅតែបន្តធ្វើជាមាគ៌ាសម្រាប់កម្ពុជាអនុវត្តវិធីសាស្ត្រចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម តេង ស៊ីជុន បានបញ្ជាក់ជាថ្មីថា ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការសន្ទនារវាងកម្ពុជា និងថៃ ក្នុងគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី។ ឯកឧត្តម តេង ស៊ីជុន បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តរបស់កម្ពុជា និងថៃ ប្រទេសចិនត្រៀមខ្លួនចូល រួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយ គ្មានបង្អែរបង្អង់ និងការវិលត្រឡប់ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រទេសចិនក្នុងការជួយបញ្ចប់ជម្លោះ និងស្តារសន្តិភាពឡើងវិញ ដែលអាចអនុញ្ញាតឱ្យប្រជាជន នៃប្រទេសទាំងពីររួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងវិបុលភាព។ សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានត្រៀមខ្លួនក្នុងការបន្តផ្តល់ជំនួយមនុស្ស ធម៌ ដើម្បីគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់៕

BREAKING NEWS! ម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់ចំនួន២គ្រាប់ កម្ទេចសាលាបឋមសិក្សាស្ទឹងកាច់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

2025/12/20 12:04:32 pm        639
ក្រសួងកាពារជាតិកម្ពុជា​ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។ក្រសួងកាពារជាតិកម្ពុជា​ បញ្ជាក់ថា នៅម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ កម្ទេចសាលាបឋមសិក្សាស្ទឹងកាច់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

BREAKING NEWS! ចាប់ពីម៉ោង ១១:០១នាទី រហូតដល់ម៉ោង ១១:១៦នាទី យោធាថៃ ប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ មកលើទីតាំងសណ្ឋាគារកាស៊ីណូជាប់ច្រកព្រំដែនជ័យជំនះ

2025/12/20 11:40:51 am        416
ក្រសួងកាពារជាតិកម្ពុជា​ ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ច្រកព្រំដែនជ័យជំនះ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥៖ក្រសួងកាពារជាតិកម្ពុជា​ បញ្ជាក់ថា ចាប់ពីម៉ោង១១:០១នាទី រហូតដល់ម៉ោង១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ មកលើទីតាំងសណ្ឋាគារកាស៊ីណូជាប់ច្រកព្រំដែនជ័យជំនះ។ សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

ថ្នាក់ដឹកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាលខេត្តមីយ៉ាហ្គិ និងស្នើឱ្យរដ្ឋាភិបាលជប៉ុន ជំរុញភាគីថៃឱ្យដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី

2025/12/20 11:07:00 am        167
ខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី បានជួបសម្តែងការគួរសមជាមួយឯកឧត្តម Yoshihiro Murai អភិបាលខេត្តមីយ៉ាហ្គិ នៅសាលាខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន។ នៅក្នុងជំនួបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជូនចំពោះឯកឧត្តមអភិបាលខេត្ត និងអបអរសាទរឯកឧត្តមដែលបានជាប់ឆ្នោតជាអភិបាលខេត្តមីយ៉ាហ្គិ ៦អាណត្តិជាប់ៗគ្នា ក្នុងការបោះឆ្នោតជ្រើសរើសអភិបាលខេត្ត កាលពីខែតុលា កន្លងទៅនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេសការជំរុញការបញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជាឱ្យទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ទន្ទឹមនេះ ឯកឧត្តមបានពន្យល់អំពីស្ថានភាពនៃការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា និងស្នើដល់ឯកឧត្តម Yoshihiro Murai ជួយជូនយោបល់ទៅរដ្ឋាភិបាលជប៉ុន ឱ្យជួយសម្របសម្រួល និងជំរុញភាគីថៃឱ្យឆាប់វិលមកតុចរចាដោះស្រាយជម្លោះនេះដោយសន្តិវិធី និងគោរពនូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃឡើងវិញ។ជាការឆ្លើយតប ឯកឧត្ដមអភិបាលខេត្តបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ជាក់ថា ឯកឧត្តមនឹងនាំយកនូវសំណើនេះជូនក្រសួងការបរទេសជប៉ុន ដោយឯកឧត្តមក៏ឧស្សាហ៍មានកិច្ចប្រជុំជាមួយក្រសួងការបរទេសដែរ។

ទាហានថៃ បន្តឧក្រិដ្ឋកម្មសង្រ្គាមដោយបន្តប្រើយន្តហោះ F-16 បាញ់យ៉ាងកំរោល និងគ្មានរើសគោលដៅ ចូលតំបន់រស់នៅរបស់ជនស៊ីវិលកម្ពុជា

2025/12/20 09:41:35 am        572
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបន្តប្រព្រឹត្តឧក្រិដ្ឋកម្ម សង្រ្គាមដោយបន្តបើក ការបាញ់ប្រហារមកលើប្រជាជនស៊ីវិលកម្ពុជាយ៉ាងកំរោល និងគ្មានរើសគោលដៅ ដោយប្រើប្រាស់យន្តហោះ F-16, អាវុធធុនធ្ងន់គ្រប់ប្រភេទ គ្រាប់បែកផ្សែង គ្រាប់បែកចង្កោម និងដ្រូនពាំក្បាលគ្រាប់ជាដើម។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីបច្ចុប្បន្ន ភាពនៃការឈ្លានពានរបស់ទាហានថៃមកលើដែនអធិបតេយ្យភាពកម្ពុជានោះ លោកជំទាវឧត្តមសេនីយ៍ ឯកម៉ាលី សុជាតា បានបញ្ជាក់ថា កាលពីយប់មិញ កងទ័ពអាកាសថៃបានប្រើយន្តហោះចម្ងាំង F16 ទម្លាក់ផ្តាច់ស្ពានបេតុងអូរជីក ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ខេត្តឧត្តរមានជ័យ និងស្រីស្នំខេត្តសៀមរាប, បាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលតំបន់ភូមិសាស្រ្តខេត្តកោះកុង, បាញ់ផ្លោងចូលតំបន់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិ ចូលថ្មដូន និងភូមិសាស្រ្តជាច្រើនទៀតនៅ ខេត្តព្រះវិហារ ចូលភូមិសាស្រ្តមួយចំនួនទៀតនៃខេត្តឧត្តរមានជ័យ និងបន្តបាញ់ចូលផ្ទះជនស៊ីវិលមួយច្រើននៅភូមិសាស្រ្តបឹងត្រកួន ភូមិជោគជ័យ នៅខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់បាញ់ផ្លោងចូលអូរភ្លុកដំរីជាដើម ខណៈតំបន់ខ្លះរហូតមកដល់ពេលនេះទាហានឈ្លាន ពានថៃនៅបន្តបាញ់ចូលយ៉ាងកំរោលនៅឡើយ។លោកជំទាវម៉ាលី សុជាតា បានលើកឡើងទៀតថា ការប្រើប្រាស់អាវុធធ្ងន់ៗ ដែលមានសមត្ថភាព បំផ្លាញកម្រិតខ្ពស់គ្រប់ប្រភេទរបស់ទាហានឈ្លានពានថៃ និងការដាក់ពង្រាយទាហាន​ដ៏ច្រើន​លើសលប់ ដើម្បីទន្រ្ទានយកទឹកដីកម្ពុជានេះ គឺជាការរំលោភបំពានធម្មនុញ្ញអង្គការ​សហប្រជាជាតិ,ធម្មនុញ្ញអាស៊ាន និងជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិជាដើម។ជាមួយគ្នានោះដែរលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចាត់ទុក សកម្មភាព​ឈ្លានពាន​របស់ទាហានឈ្លានពានថៃមកលើដែនអធិបតេយ្យកម្ពុជា​ មិនត្រឹមប៉ះពាល់ដល់សន្តិ សុខ​ក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបានគំរាមកំហែងដល់មូលដ្ឋានសន្តិសុខអន្តរជាតិផងដែរ។ ជាមួយគ្នានោះ អ្នកនាំពាក្យរូបនេះក៏បានបន្តអំពាវនាវយ៉ាងទទូច​ដល់សហគមន៍អន្តរជាតិដាក់​សម្ពាធ និងធ្វើការថ្កោលទោសដល់ភាគីថៃឲ្យបានខ្លាំងក្លាផងដែរ៕ អត្ថបទបាន ចក់

BREAKING NEWS | ក្រសួងការពារជាតិប្រកាសថានៅម៉ោង៦កន្លះល្ងាចថ្ងៃនេះទាហានឈ្លានពានថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង

2025/12/19 08:20:08 pm        82
ក្រសួងការពារជាតិ បាចេញសេចក្តីប្រកាសព័ត៌មានថា នៅវេលាម៉ោង ១៨:៣០នាទី ដល់ម៉ោង ១៨:៥៥នាទី នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នយោធាថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំង ធ្លាក់ចូលក្នុងទឹកប្រមាណ១០ទៅ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារ ជាប់ច្រកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គិតមកដល់ម៉ោងនេះស្ថានការណ៍បានត្រលប់មករកភាពស្ងប់ស្ងាត់វិញហើយ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងអនុវត្តតួនាទីដោយប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ក្រសួងប្រៃសណីយ៍ នាំយកនូវគ្រឿងឧបភោគ គាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក

2025/12/19 07:54:24 pm        142
លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសហការី បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា គោរពជូនតាមរយ: សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។អំណោយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះរួមមាន អំបុកជាមួយសាច់គោងៀតចំនួន ៥០០កញ្ចប់ គ្រាប់ជីស្ងួតចំនួន ៥៦០ដប វ៉ែនតាការពារផ្សែងពុលចំនួន២០០ ម៉ាសការពារផ្សែងពុលចំនួន ២០០ និងថវិកាចំនួន ១០ លានរៀល ដើម្បីគាំទ្រដល់កងទ័ពជូរមុខ និងជនភៀសសឹកដែលកំពុងជួបការលំបាក ព្រមទាំងសូមគោរពដឹងគុណជូនដល់វីរៈកងទ័ពជួរមុខ និងថ្នាក់ដឹកនាំកំពូលដែលខិតខំប្រឹងប្រែងក្នុងការការពារប្រជាជន និងបូរណភាពទឹកដីជាតិយើង។ក្នុងឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់សមាគមក្នុងនាមជាសមរភូមិក្រោយរួមគ្នាផ្ដល់ជាកម្លាំងចិត្ត និងគាំទ្រវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខដែលលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិ និងមាតុភូមិយើង៕

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម សម្រេចបានសមិទ្ធផលសំខាន់ជាច្រើន

2025/12/19 07:14:23 pm        142
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន ដែលសម្រេចបានសមិទ្ធផលការងារគួរឱ្យកត់សម្គាល់ជាច្រើន ជាពិសេសការងាររៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥, ការងារលើកកម្ពស់ផលិតផលខ្មែរនិងជំរុញការនាំចេញ, ការតាមដានការអនុវត្តគោលនយោបាយជាតិ ជាពិសេសគោលនយោបាយជាតិ ស្តីពីដំឡូងមី និងស្វាយចន្ទី និងការរៀបចំសេចក្តីព្រាងគោលនយោបាយ/យុទ្ធសាស្រ្តថ្មី រួមមាន៖ ម្រេច ស្វាយ និងពាណិជ្ជកម្មឌីជីថល និងការរៀបចំផែនការថវិការបស់អគ្គនាយកដ្ឋានសម្រាប់ឆ្នាំ២០២៦ ផងដែរ។កិច្ចប្រជុំនេះ រៀបចំឡើងក្នុគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តនៅខែបន្ទាប់ ព្រមទាំងចែករំលែកព័ត៌មាន និងវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម ទាំងក្នុង និងក្រៅប្រទេស។គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពី លោក-លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីរាជការនៃនាយកដ្ឋានទាំងបី ចំណុះអគ្គនាយកដ្ឋាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ
06/02/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសយកទីតាំងអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់​រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិនៅខែសីហាខាងមុខនេះ
06/02/2026 05:06 PM
គ្រូ U19 កម្ពុជា ប្ដេជ្ញាយកលទ្ធផលល្អជូនជាតិ ក្នុងការប្រកួតជើងឯកយុវជនអាស៊ាន នៅឥណ្ឌូនេស៊ី
06/02/2026 05:06 PM
ក្រសួងបរិស្ថាន៖ UN គាំទ្រយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0 ដើម្បីការពារព្រៃឈើ និងគ្រប់គ្រងសំណល់ឆ្លាតវៃ
06/02/2026 04:06 PM
ប្រមុខការទូតកម្ពុជា៖ កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សា​ចំនួនពីរ​រូប​រួច​ហើយ​ដែល​ជា​អ្នក​ច្បាប់​ល្បីៗ​ ដើម្បីចូលរួមអនុវត្តយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS
06/02/2026 04:06 PM
ការិយាល័យតំណាង អ.ដ.ក. ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅខេត្តព្រះវិហារ ដើម្បីបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែជិតប្រជាពលរដ្ឋ!
06/02/2026 04:06 PM
រដ្ឋបាលខណ្ឌសែនសុខ បន្តយកចិត្តទុកដាក់ក្នុងស្តារប្រព័ន្ធលូបង្ហូរទឹកសំខាន់ៗ ក្នុងមូលដ្ឋាន ដើម្បីបញ្ចៀសការជន់លិចលង់ក្នុងរដូវភ្លៀង
06/02/2026 04:06 PM
សម្ដេចតេជោ ហ៊ុន សែន៖ រយៈពេល៥ខែឆ្នាំនេះកម្ពុជាទទួលបានចំណូលពន្ធដារជាង ៥៣ភាគរយនៃផែនការឆ្នាំ២០២៦
06/02/2026 04:06 PM
សេចក្តីព្រាងច្បាប់រំលាយសភាអ៊ីស្រាអែល ឆ្លង​ផុត​ដំណាក់​កាល​ដំបូង នៅសភា
06/02/2026 04:06 PM
ហ្វីលីពីន និងវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងសុវត្ថិភាពដែន​សមុទ្រ
06/02/2026 04:06 PM