ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/17 06:34:49 pm        206
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្ត ព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ ម៉ោង ១៧:០០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥-ម៉ោង ១៧:៣៣នាទី យោធាថៃបានធ្វើការវាយសម្រុកខ្លាំង ដោយបានប្រើប្រាស់កាំភ្លើងធំគ្រប់ ប្រភេទនៅភូមិសាស្ត្រភ្នំ៣៣៣ និងប្រាសាទតាក្របី។ -ម៉ោង ១៧:៣៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលដែន   អធិបតេយ្យកម្ពុជានៅភូមិសាស្ត្រប្រាសាទតាក្របី។ -ម៉ោង ១៩:៣៤នាទី យោធាថៃធ្វើការវាយប្រហារនៅភូមិសាស្ត្រភ្នំ៣៣៣ និងប្រាសាទតាក្របី។ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥-ម៉ោង ៤:៤៥នាទី យោធាថៃបានបាញ់ផ្លោង ដោយប្រើប្រាស់កាំភ្លើង DK និងប្រភេទ ១០០មមលើរថក្រោះបាញ់ចូលភូមិសាស្ត្រតាថាវ និងបានបាញ់ផ្លោងកាំភ្លើងធំ រួមទាំងដ្រូនទម្លាក់ គ្រាប់ចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់ និងថ្មដូន។ -ម៉ោង ៧:០០នាទី យោធាថៃបានបន្តបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលភូមិសាស្ត្រ ប្រាសាទតាក្របី, ថ្មដូន និងប្រាសាទតាមាន់។ -ម៉ោង ៨:៣០នាទី យោធាថៃបានធ្វើការវាយប្រហារចូលភូមិសាស្ត្រប្រាសាទតាក្របី។ -ម៉ោង ៩:៤១នាទី យោធាថៃបានប្រើប្រាស់រថក្រោះចល័តចូលមកមុខភូមិសាស្ត្រប្រាសាទ តាក្របី។ -គិតចាប់ពីម៉ោង ៤:៤៥នាទីព្រឹក រហូតដល់ម៉ោង ១៥:៣០នាទី យោធាថៃបានបើកការបាញ់ ប្រហារមកលើកងកម្លាំងកម្ពុជា ដោយបានផ្លោងកាំភ្លើងធំចូលភូមិសាស្ត្រតាស៊ឹម, គោល៨, ប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជាំតែ និងបានវាយសម្រុកខ្លាំង នៅភូមិសាស្ត្រភ្នំ៣៣៣ ដោយនៅ ភូមិសាស្ត្រប្រាសាទតាក្របីបន្តផ្លោងនៅឡើយគិតមកដល់ម៉ោងនេះ។២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:00នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៥ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥-ម៉ោង ១៨:១៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។ -ម៉ោង ១៨:២៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។ -ម៉ោង ១៩:២៥នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រអូរភ្លុក ដំរី។ -ម៉ោង ២០:០៣នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រច១។ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥-ម៉ោង ៦:២៤នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។ -ម៉ោង ៦:២៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលភូមិ សាស្រ្តភូមិជោគជ័យ។ -ម៉ោង ៦:៤៦នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្រ្តភូមិ ជោគជ័យ។ -ម៉ោង ៦:៤៩នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលចូលមក ខាងមុខភូមិសាស្ត្រភូមិព្រៃចាន់។ -ម៉ោង ៦:៥៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យ របស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។ -ម៉ោង ៦:៥៦នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្រ្តភូមិព្រៃចាន់។ -ម៉ោង ៧:១១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានព្យាយាមរុលចូលមកខាងមុខភូមិសាស្រ្តភូមិ ជោគជ័យ។ -ម៉ោង ៧:២១នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ។ -ម៉ោង ៨:២៨នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលចូលខាង មុខភូមិសាស្ត្រភូមិព្រៃចាន់។ -ម៉ោង ៩:០០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានបន្តព្យាយាមរុលចូលខាង មុខភូមិសាស្ត្រភូមិព្រៃចាន់។ -ម៉ោង ៩:៤៩នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។ -ម៉ោង ១០:១៧នាទី យោធាថៃបានបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិព្រៃចាន់។ -ម៉ោង ១០:២០នាទី យោធាថៃបានបាញ់ផ្លោងជ្រំចូលភូមិសាស្ត្រភូមិព្រៃចាន់។ -ម៉ោង ១២:៣០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យ របស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។ -គិតចាប់ពីម៉ោង ៦:២៥នាទី រហូតដល់ម៉ោង ១៦:០០នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំ និងដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រអូរភ្លុកដំរីឥតដាច់។ -ម៉ោង ១៦:២០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា។

ឯកឧត្តមបណ្ឌិត លី ធុជ ថ្លែងអំណរគុណសប្បុរសជនចិន ដែលឈរនៅជាមួយកម្ពុជា និងប្រជាជនកម្ពុជា ក្នុងអំឡុងពេលដ៏លំបាកបង្កឡើងដោយការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា

2025/12/17 06:29:06 pm        94
(ភ្នំពេញ) តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន បានថ្លែងអំណរគុណជូនចំពោះសប្បុរសជនចិន ដែលឈរនៅជាមួយកម្ពុជា និងប្រជាជនកម្ពុជា ក្នុងអំឡុងពេលដ៏លំបាកបង្កឡើងដោយការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា។ ឯកឧត្តមថ្លែងថា ជំនួយដែលបានជួយដល់ប្រជាជនភៀសសឹក គឺជាទឹកចិត្ត បេះដូង និងក្តីមេត្តាដែលសប្បុរស ជនបានផ្តល់ជូន ក្នុងស្មារតីខ្មែរតែមួយ និងការរួបរួមសាមគ្គីគ្នា ក្នុង អំឡុងពេលដ៏លំបាក។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងទៀតថា ថ្មីៗនេះ សន្តិភាពដែលកម្ពុជាបានខិតខំថែរក្សា និងកសាងមកយ៉ាងលំបាក កំពុងរងការរំខានពីសកម្មភាព និងស្ថានការណ៍មួយចំនួន ដែលកើតចេញពីប្រទេសថៃ។ ស្ថានការណ៍នេះ មិនត្រឹមតែប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កការព្រួយ បារម្ភដល់ការរស់នៅដោយសុខសាន្ត និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ប្រជាជនស្លូតត្រង់កម្ពុជា បានស្លាប់ និងរងរបួសដោយទង្វើឈ្លានពាននេះ ហើយប្រជាជនរាប់សិបម៉ឺននាក់ ត្រូវបានជម្លៀសទៅរកទីកន្លែងសុវត្ថិភាព ដែលចាំបាច់ឱ្យយើងរួបរួមគ្នាជួយឧបត្ថម្ភគាំទ្រដល់ពួក គាត់។ឯកឧត្តមទេសរដ្ឋមន្រ្តី បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់សប្បុរសជនចិន មិនថាជាបុគ្គល សមាគម ឬក្រុមហ៊ុនឯកជន ដែលបានចូល រួមប្រកបដោយក្តីមេត្តា និងឆ្លើយតបភ្លាមៗដោយមិនស្ទាក់ស្ទើរ ដើម្បីឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹក។ ជំនួយដែលបានជួយដល់ប្រជាជនភៀសសឹក គឺជាទឹកចិត្ត បេះដូង និងក្តីមេត្តា ដែលសប្បុរសជនបានផ្តល់ជូន ក្នុង ស្មារតីខ្មែរតែមួយ ដែលទង្វើនេះ ពិតជាបានបង្ហាញពីសាមគ្គីភាព និងសេច ក្តីមេត្តាករុណា ក៏ដូចជាការរីកចម្រើនរបស់សង្គមជាតិកម្ពុជា។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឱ្យប្រជាជនកម្ពុជា និងសប្បុរសជនទាំងអស់ រួបរួមសាមគ្គីគ្នាក្នុងស្មារតីខ្មែរតែមួយ និងគាំទ្រលើក ទឹកចិត្តដល់វីរៈកងទ័ពកម្ពុជាដែលកំពុងប្រយុទ្ធទាមទារសន្តិភាព និងសេរីភាពពីការឈ្លានពានរបស់ថៃ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្រ្តរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សម្តេចតេជោធិបតី បានដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ ប្រកបដោយភាពឈ្លាសវៃ និងការទូត និងធានាមិនឱ្យបាត់បង់ឧត្តមប្រយោជន៍ជាតិឡើយ។ សម្តេច បានការពារទាំងអធិបតេយ្យភាពជាតិ ប្រកប ដោយភាពថ្លៃថ្នូរ និងបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ និងកាតព្វកិច្ចមនុស្សធម៌ ជូនចំពោះប្រជាជន និងជនទាំងឡាយណា ដែលទទួលរងគ្រោះដោយវិបត្តិនេះ៕ អត្ថបទ,ភារម្យ

BREAKING NEWS | សហភាពអឺរ៉ុបជំរុញឱ្យកម្ពុជា និងថៃ ត្រូវស្ដារឡើងវិញនូវបទឈប់បាញ់ជាបន្ទាន់ និងប្រកាសផ្តល់ជូនរូបភាពពីផ្កាយរណបសម្រាប់ការឃ្លាំមើលបទឈប់បាញ់នេះ

2025/12/17 06:25:39 pm        380
ភ្នំពេញ៖ សហភាពអឺរ៉ុបជំរុញឱ្យកម្ពុជា និងថៃ ត្រូវ​ស្ដារឡើងវិញនូវបទឈប់បាញ់ជាបន្ទាន់ និង​បាន​ប្រកាស​ផ្តល់ជូនរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាង​កម្ពុជា និងថៃនេះ។ យោងតាមសេចក្ដី សេចក្តីថ្លែងការណ៍របស់លោកជំទាវ Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានថ្លែង​ថា ៖«ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយបទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់»។លោកជំទាវថ្លែង​ថា​៖«នាងខ្ញុំនឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។ សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់»។លោកជំទាវបញ្ជាក់ថា នេះគឺជាសារដែលលោកជំទាវ បានជម្រាបជូនរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ និងកម្ពុជា នៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ៕

សកម្មភាពឈ្លានពានរបស់ថៃបណ្ដាលឱ្យជនស៊ីវិលកម្ពុជាស្លាប់១៧នាក់ និងភៀសសឹកជាង ៤៤ ម៉ឺននាក់

2025/12/17 06:13:52 pm        87
ភ្នំពេញ ៖ សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១៧នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៧៧នាក់ ខណៈជនភៀសសឹកកើនឡើងដល់ចំនួន ១៣៤ ៦៦៨ គ្រួសារស្មើនឹងជាង ៤៤ ម៉ឺននាក់ ។​ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅរសៀលនេះថា តាមរយៈទង្វើឈ្លានពានដ៏កំរោលរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជាដោយមិនរើសគោលដៅ បាញ់សម្លាប់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានបង្កផលប៉ះពាល់ជាច្រើន និងបណ្ដាលឱ្យពលរដ្ឋកម្ពុជាស្លាប់ ១៧នាក់ របួស ៧៧នាក់ ក្នុងនោះជនភៀសសឹកជាង១៣ម៉ឺនគ្រួសារ ស្មើនឹងជិត ៤៤ ម៉ឺននាក់ ក្នុងនោះស្ត្រីជីត២៣ម៉ឺននាក់ និងកុមារជាង១៣ម៉ឺននាក់។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ៕

មកទល់ថ្ងៃនេះយោធាថៃនៅបន្តបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជាក្នុងភូមិសាស្រ្ដភូមិភាគទី៤ និងទី៥

2025/12/17 06:10:31 pm        128
ភ្នំពេញ ៖ គិតមកទល់រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល ១១ ថ្ងៃហើយ ដែលយោធាថៃបានបើកការបាញ់ប្រហារយ៉ាងកំរោលចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាដោយមិនរើសគោលដៅ ខណៈនៅថ្ងៃនេះ ស្ថានភាពនៅទិសដៅយោធភូមិភាគទី៤ និងទី៥ យោធាថៃនៅបន្តធ្វើការបាញ់ប្រហារចូលមកភូមិសាស្រ្ដខេត្តព្រះវិហារ និងឧត្តរមានជ័យ និងបន្ទាយមានជ័យ ដោយបាញ់បផ្លោងចូលតាំងសំខាន់ៗមួយចំនួន ខណៈកងកម្លាំងកម្ពុជាបន្តឈរឈើងយ៉ាងរឹងមាំដើម្បីការពារបូរណភាពទឹកដីមិនឱ្យសត្រូវឈ្លានពានបានឡើយ។​លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលនេះថា គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិទិសឧត្តរមានជ័យ, បន្ទាយមានជ័យ និងព្រះវិហារ កម្លាំងទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក ក្នុងនោះ កងទ័ពថៃបន្តបាញ់ប្រហារមកលើកម្ពុជា ដោយប្រើកាំភ្លើងធំ, ដ្រូនពាំក្បាល រថក្រោះ និងកម្លាំងថ្មើរជើង តែកម្លាំងកម្ពុជានៅតែមោះមុតតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជាមិនឱ្យសត្រូវចូលឈ្លានពានឡើយ។ អ្នកនាំពាក្យបានឱ្យដឹងដែរថា ស្ថានភាពនៅភូមិសាស្រ្ដផ្សេងទៀត ដូចជានៅភូមិថ្មដាជាដើម មានភាពស្ងប់ស្ងាត់ ប៉ុន្ដែកងកម្លាំងកម្ពុជានៅតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ ប៉ុន្ដែមានតែភាគថៃទេដែលធ្វើការវាយប្រហារមកលើទីតាំងប្រជាជនស៊ីវិលរបស់កម្ពុជាដោយមិនរើសមុខ និងមិនរើសគោលដៅ ដោយបានធ្វើឱ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិត។ កម្ពុជាបន្តអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទៅសយ៉ាងម៉ឹងម៉ាត់ចំពោះភាគីថៃដែលបានរំលោភលើសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតមកលើកម្ពុជានេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។

អន្តរគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពី អាកាសចរណ៍ស៊ីវិលកម្ពុជា

2025/12/17 05:27:15 pm        116
អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីពិនិត្យសិក្សាទៅលើសេចក្តីព្រាងច្បាប់ ស្តីពីអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជម្រាបជូនអង្គប្រជុំថា ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៨ បានដើរតួនាទីធ្វើជាមូលដ្ឋានគតិយុត្តគ្រឹះដ៏សំខាន់ សម្រាប់ការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា។ ប៉ុន្តែអាស្រ័យដោយមានការរីកចម្រើនឥតឈប់ឈរនូវបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងវិស័យអាកាសចរណ៍សកល ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលឆ្នាំ២០០៨នេះ ពុំបានគ្របដណ្តប់អស់នូវសកម្មភាពអាកាសចរណ៍ស៊ីវិលថ្មីៗ ដែលកំពុងមានការវិវត្តរីកចម្រើនយ៉ាងខ្លាំងនៅក្នុងពិភពលោកទេ ជាអាទិ៍ សកម្មភាពអាកាសយានគ្មានមនុស្សបើក ការងារពីលើអាកាស ការបណ្តុះបណ្តាលជំនាញបច្ចេកទេសអាកាសចរណ៍ ការងារឧតុនិយមអាកាសចរណ៍ រោងចក្រផលិតនិងអង្គភាពថែទាំបច្ចេកទេសអាកាសយាន ការបង្កើតនិងការអនុវត្តផែនការនិងកម្មវិធីសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ស៊ីវិល ការទទួលខុសត្រូវនិងធានារ៉ាប់រង និងការការពារបរិស្ថាន។ម៉្យាងវិញទៀត ក្នុងកំឡុងពេលនៃការធ្វើសវនកម្មសុវត្ថិភាពអាកាសចរណ៍សកលនៅកម្ពុជា កាលពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ និងការចុះត្រួតពិនិត្យវាយតម្លៃផែនការកែតម្រូវសុវត្ថិភាពអាកាសចរណ៍ កាលពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រុមសវនកររបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិបានរកឃើញចំណុចខ្វះខាតមួយចំនួននៅក្នុងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលកម្ពុជា ឆ្នាំ២០០៨ ជាអាទិ៍៖១. ពុំមានចែងគ្រប់គ្រាន់អំពីទោសប្បញ្ញត្តិ ជាពិសេសទោសប្បញ្ញត្តិដែលប្រព្រឹត្តដោយនីតិបុគ្គល។២. ការតែងតាំងនិងសិទ្ធិអំណាចរបស់មន្ត្រីអធិការកិច្ចអាកាសចរណ៍។៣. ការអនុវត្តមាត្រា៣ស្ទួន នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិពាក់ព័ន្ធនឹងការមិនប្រើប្រាស់អាវុធប្រឆាំងនឹងអាកាសយានស៊ីវិល និងមាត្រា៨៣ស្ទួន ស្តីពីការផ្ទេរមុខងារត្រួតពិនិត្យ អាកាសយានពីរដ្ឋចុះបញ្ជីមករដ្ឋប្រតិបត្តិករ។៤. ការផ្តល់សេវាកម្មឧតុនិយមអាកាសចរណ៍និងសេវាកម្មការរុករកនិងសង្គ្រោះ។៥. ការគ្រប់គ្រងកម្ពស់ឧបសគ្គនិងហ្វូងសត្វបង្កគ្រោះថ្នាក់ក្នុងតំបន់ជុំវិញអាកាសយានដ្ឋាន។៦. សិទ្ធិអំណាចរបស់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក្នុងការចេញលិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសអាកាសចរណ៍ស៊ីវិ។ ដើម្បីបំពេញនូវមូលដ្ឋានគតិយុត្តឱ្យបានគ្រប់គ្រាន់សម្រាប់គ្រប់គ្រងនិងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ស្របតាមនិន្នាការវិវត្តរីកចម្រើននៃវិស័យអាកាសចរណ៍ពិភពលោក និងដើម្បីបំពេញចំណុចខ្វះខាតដូចបានជម្រាបជូនខាងលើនេះ ទើបរាជរដ្ឋាភិបាលដែលមានរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាសេនាធិការ បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជាថ្មី។សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ប្រតិបត្តិការអាកាសចរណ៍ស៊ីវិល ជំរុញការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយចីរភាព កាលានុវត្តភាពវិនិយោគ ការប្រកួតប្រជែង និងរួមចំណែកការពារបរិស្ថាន ព្រមទាំងលើកកម្ពស់ផលប្រយោជន៍សមស្របរបស់អ្នកប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងប្រទេសកម្ពុជា។ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណា បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានពិនិត្យ ពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់យ៉ាងល្អិតល្អន់និងស៊ីជម្រៅ ដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗ ដែលទទួលបានតាមរយៈការប្រជុំពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនពាក់ព័ន្ធវិស័យអាកាសចរណ៍ស៊ីវិល និងអ្នកជំនាញការច្បាប់អន្តរជាតិ វិស័យអាកាសចរណ៍ស៊ីវិល ហើយជាចុងក្រោយត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ ដែលរួមមាន ២៥ជំពូក និង១០៤មាត្រា។ ឯកឧត្ដមបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលមានការជឿជាក់ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តនិងចូលជាធរមាន ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ សម្រាប់វិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។

ការបញ្ចូលបទប្បញ្ញត្តិគ្រឹះរដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធីសិក្សា ជាការកសាងធនធានមនុស្សប្រកបដោយគុណភាព

2025/12/17 05:17:37 pm        99
នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពីធី ប្រគល់-ទទួលសៀវភៅសិក្សាគោលដែលបានដាក់បញ្ចូលការអប់រំបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធី និងសៀវភៅសិក្សា មុខវិជ្ជាសិក្សាសង្គមគ្រប់កម្រិតថ្នាក់ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរម្លឹកឡើងវិញពីសាវតារនៃការរៀបចំបញ្ចូល ការអប់រំបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធី និងសៀវភៅសិក្សាមុខវិជ្ជាសិក្សាសង្គមគ្រប់កម្រិតថ្នាក់ ដោយគូសបញ្ជាក់ថា ការបញ្ចូលបទប្បញ្ញត្តិគ្រឹះមួយចំនួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងកម្មវិធីសិក្សា គឺជាយន្តការមួយដ៏មានប្រសិទ្ធភាព និងវិសាលភាពទូលំទូលាយ ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព។យោងតាមរបាយការណ៍ ស្តីពី ការបញ្ចូលបទប្បញ្ញត្តិគ្រឹះ នៃរដ្ឋធម្មនុញ្ញ ទៅក្នុងកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល បានឱ្យដឹងថា ខ្លឹមសារដែលបានបញ្ចូលមានគោលបំណងឱ្យសិស្សយល់ដឹងថា៖ ១) រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលបុគ្គលគ្រប់រូបត្រូវគោរព ២) ពង្រឹងនិងពង្រីកការយល់ដឹងអំពីគោលការណ៍ធំៗ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា-ចក្រកម្ពុជា គឺជាមូលដ្ឋានគ្រឹះចាំបាច់ និងមានសារៈសំខាន់ក្នុងការកសាងចំណេះដឹងទូទៅ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការពង្រឹងមនសិការស្នេហាជាតិ និងសីលធម៌សង្គម។ នាឱកាសនេះ ឯកឧត្តមបណ្ឌិត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ បានលើកឡើងថា សៀវភៅសិក្សាគោល មុខវិជ្ជា វិទ្យាសាស្ត្រ-សិក្សាសង្គម និងសីលធម៌-ពលរដ្ឋវិជ្ជា ដែលមានបញ្ចូលបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ គឺជាសមិទ្ធផលរួមគ្នាគួរជាទីសាទរ កើតចេញពីការអនុវត្តព្រមព្រៀងរវាងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា អស់រយៈពេលជាង ៤ឆ្នាំកន្លងមកនេះ។ នេះជាគំនិតផ្តួចផ្តើមដំបូងបំផុត របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម អតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបន្តដឹកនាំអនុវត្តដោយឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិបច្ចុប្បន្ន និងមានការចូលរួមយ៉ាងសកម្មពី ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជាមគ្គទេសក៍ដឹកនាំផ្ទាល់ រហូតសម្រេចបាននូវការបញ្ចូលបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សាទាំងបីកម្រិតដោយជោគជ័យ។បន្ទាប់ពីស្តាប់របាយការណ៍ និងចំណាប់អារម្មណ៍របស់ ឯកឧត្តមបណ្ឌិត អគ្គលេខាធិការរង ជាប្រធានក្រុមការងារ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរដោយស្មោះចំពោះកិច្ចសហការដ៏ល្អរវាងក្រុមការងារ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ និងក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសនាយកដ្ឋានអភិឌ្ឍកម្មវិធីសិក្សា ដែលបានរៀបចំ «ខ្លឹមសារនៃបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា» ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានិងសៀវភៅសិក្សាទាំងបីកម្រិត (បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ) ព្រមទាំងរៀបចំបានជា សៀវភៅជំនួយស្មារតីគ្រូ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិស្សនៅគ្រប់កម្រិត អំពីសិទ្ធិនិងភារកិច្ច ដែលបានកំណត់ច្បាស់នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមគាំទ្រពេញទំហឹងចំពោះកិច្ចការនេះ និងបន្តផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់សិស្សអំពី ខ្លឹមសារនៃបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដល់លោកគ្រូ អ្នកគ្រូ និងគ្រូឧទ្ទេសនៅសាលាគរុកោសល្យ ដោយជឿជាក់ថា ការដាក់បញ្ចូលបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញនឹងជំរុញឱ្យបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងគ្រូឧទ្ទេស សិក្សាស្វែងយល់ និងក្រេបយកចំណេះដឹងថ្មីៗ បានស៊ីជម្រៅលើខ្លឹមសារនៃការអប់រំបទប្បញ្ញត្តិគ្រឹះនៃរដ្ឋធម្មនុញ្ញ ដើម្បីទទួលយកពុទ្ធិផ្នែកច្បាប់ ទៅបណ្តុះបណ្តាលបន្តដល់គ្រូបង្រៀន និងសិស្សានុសិស្សនៅតាមសាលារៀនទូទាំងប្រទេស ឱ្យកាន់តែទូលំទូលាយ និងបានស្នើឱ្យរៀបចំវគ្គបណ្ដុះបណ្តាល តម្រង់ទិស ដើម្បីរំលេចពីគោលការណ៍ បទប្បញ្ញត្តិសំខាន់ៗ ផ្សារភ្ជាប់នឹងវិធីសាស្ត្របង្រៀន ដើម្បីធានាថាសៀវភៅគោលទាំងនេះនឹងត្រូវបានប្រើប្រាស់បានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

ជនភៀសសឹក កើនជិត ៤៥ ម៉ឺននាក់ ក្នុងនោះស្រ្តីជិត ២៣ម៉ឺននាក់ និងកុមារជាង ១៣ម៉ឺននាក់

2025/12/17 05:03:32 pm        94
តាមរយៈ សេចក្ដីប្រកាសព័ត៍មាន ក្រសួងមហាផ្ទៃ ស្តីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ១រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃមកលើកម្ពុជា មិនរើសគោលដៅ ជាពិសេសវាយប្រហារលើតំបន់ស៊ីវិល បានបណ្ដាល ឱ្យពលរដ្ឋកម្ពុជាស្លាប់ ១៧នាក់ របួស ៧៧នាក់ ជនភៀសសឹកជាង១៣ម៉ឺនគ្រួសារ ស្មើនឹងជិត ៤៥ម៉ឺននាក់ ក្នុងនោះស្ត្រីជីត២៣ម៉ឺននាក់ និងកុមារជាង១៣ម៉ឺននាក់។ក្រសួងមហាផ្ទៃបានឱ្យដឹងបន្ថែមថា ចំពោះ ករណីពលរដ្ឋនៅជំរំសុវត្ថិភាព រួមមាន៖ ខេត្តព្រះវិហារមានជនភៀសសឹក ១០ ៨០២គ្រួសារ ស្មើនឹង ៣៤ ៦៩៤នាក់ ឧត្តរមានជ័យ ១២ ៤៨៦គ្រួសារ ស្មើនឹង ៤២ ១៩០នាក់ បន្ទាយមានជ័យ ៥៣ ១០៧គ្រួសារ ស្មើនឹង ១៧៨ ៦៧០នាក់ បាត់ដំបង ១២ ៥២៦គ្រួសារ ស្មើនឹង ៤៥ ០៩០នាក់ ពោធិ៍សាត់ ៩០០គ្រួសារ ស្មើនឹង ៣ ២២១នាក់ កោះកុង ២ ១០៣គ្រួសារ ស្មើនឹង ៧ ៤៥២នាក់ សៀមរាប ៤០ ២៣៨គ្រួសារ ស្មើនឹង ១២៨ ៤៧០នាក់ និងខេត្តកំពត ២ ៤១៦គ្រួសារ ស្មើនឹង ៧ ៧២២នាក់។ សរុបពីដើមគ្រាមក ជនភៀស សឹកបានកើនដល់ ១៣៤.៥៧៨គ្រួសារ ស្មើនឹង ៤៤៧.៥០៩នាក់ ក្នុងនោះស្រ្តីជិត២៣ម៉ឺននាក់ និងកុមារជាង ១៣ម៉ឺននាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់។ចំពោះ ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល រួមមាន៖ ខូចខាតផ្ទះប្រជាពលរដ្ឋ ១ខ្នងបន្ថែមទៀត។ គិតពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ ៥២ខ្នង សាលារៀន ១ទីតាំង មណ្ឌលសុខភាព ១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម ៤ទីតាំង សាលាឆទាន ១ទីតាំង កុដិព្រះសង្ឃ ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន ១អគារ អគារកាស៊ីណូ ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ៣ខ្នង មណ្ឌលកសិកម្មសហគមន៍ ១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន ១កន្លែង ស្ថានីយ៍ប្រេង ១ទីតាំង មធ្យោបាយដឹកជញ្ជូន ៥គ្រឿង ឃ្លាំងទិញដំឡូង ១ទីតាំង និងស្ពានបុរាណ ១កន្លែង។ ក្រៅពីនេះ សេវាជាមូលដ្ឋាន ដូចជា រដ្ឋបាល សុំខាភិបាល និងអប់រំតាមក្រុង ស្រុក ឃុំ-សង្កាត់ ក៏បានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារមក លើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស៕ព័ត៌មានពិស្ដារ៖ សេចក្ដីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ

សត្រូវឈ្លានពានធ្វើឱ្យយុវជនកាន់តែយកចិត្តទុកដាក់ពង្រឹងចំណេះដឹង និង​ជំនាញ​ចូល​រួម​កសាង​ជាតិ

2025/12/17 04:50:07 pm        308
ក្រុមយុវជននៅកម្ពុជា​បានឱ្យដឹងថា តាមរយៈការឈ្លានពានបូរណភាពទឹកដី និង​ស្លាប់​ជន​ស៊ីវិល​កម្ពុជា​យ៉ាង​ឃោរឃៅពី​សំណាក់យោធាថៃ បានជំរុញឱ្យពួកគេប្ដេជ្ញាចិត្ត និងយក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ក្នុង​ការខិតខំរៀនសូត្រ ហ្វឹងហាត់ចំណេះ ជំនាញ ដើម្បីចូលរួមអភិវឌ្ឍ កសាង​ប្រទេស​ជាតិ​ឱ្យ​កាន់រីកចម្រើនតែខ្លាំងក្លាថែមទៀតនាពេលខាងមុខ។លោក សុខ សំណាង និស្សិតទើបបញ្ចប់ការសិក្សាជំនាញផ្នែកវិទ្យាសាស្រ្តទិន្នន័យ និង​វិស្វកម្ម​បញ្ញា​សិប្បនិម្មិត នៅក្នុងបទសម្ភាសន៍ព័ត៌មាន ប៊ីធីវី បាននិយាយឱ្យដឹងថា ប្រទេសកម្ពុជា ក្រៅ​ពី​ការ​ធ្លាប់​ឆ្លងកា​ត់នូវសង្រ្គាមជាច្រើនដំណាក់កាល រួម​ទាំង​សោកនាដកម្ម​ដ៏​ឃោរឃៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ រហូតមកដល់បច្ចុប្បន្នកំពុងជួបបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ពាក្យ​ថា ​“សន្តិភាព” ពិតជាន័យយ៉ាងធំធេង និងចង់បានបំផុតសម្រាប់កម្ពុជា។ យុវជនរូបនេះ បាននិយាយទៀតថា ក្នុងនាមជាយុវជន អ្វីដែលអាចធ្វើបានក្នុងពេលនេះ គឺ​ការ​ខិត​ខំ​រៀន​សូត្របន្ថែមទៀត ពីព្រោះថា នៅពេលដែលមានចំណេះដឹង គឺអាចបែងចែកថា អ្វីត្រូវ អ្វី​មិន​ត្រូវ​ អ្វីដែលជាការពិត និងអ្វីដែលមិនពិតជាដើម។ស្រដៀង​គ្នា​ខាងលើនេះ យុវជនារី២រូប មកពីសាកលវិទ្យាល័យ ខេមតិច គឺកញ្ញា គិត ម៉ារីយ៉ា និង​កញ្ញា នូ ច័ន្ទរចនា បានលើកឡើងថា ជាការពិតចំណេះដឹង គឺជាអាវុធ​ដ៏​សំខាន់​បំផុត​របស់​មនុស្ស​ម្នា​​ក់ៗ​ នៅពេលដែលយើងមានចំណេះដឹងខ្ពង់ខ្ពស់ហើយល្អ គឺអាចជួយ​ប្រទេស​ជាតិ​កាន់​តែ​អភិវឌ្ឍ​ កាន់តែរីកចម្រើន ទៅកាន់ការរក្សាសន្តិភាពឱ្យកាន់តែយូរអង្វែង។ក្រុម​យុវជនទាំងនេះ បានអំពាវនាវយុវជនខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយៗទៀត ត្រូវ​ខិត​ខំរៀនសូត្រឱ្យបានច្រើន ពង្រឹងសមត្ថភាពឱ្យបានខ្ពស់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុង​ការការពារ និងអភិវឌ្ឍប្រទេសជាតិ។ពាក់ព័ន្ធការលើកឡើងរបស់ក្រុមយុវជនខាងលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្ម​វិធី​អបអរ​សាទរ​ពិធី​ប្រគល់​សញ្ញា​បត្រ​ជូន​និស្សិតជ័យលាភី សាកលវិទ្យាល័យខេមតិច ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែធ្នូ ឆ្នាំ២០២៥នេះ បានមាន​ប្រសាសន៍​អំពាវ​ដល់​យុវជន​ទាំង​អស់​ត្រូវ​បន្ត​ខិត​ខំ​ពង្រឹង​សមត្ថ​ភាព​ចំណេះដឹង ជាពិសេសខាងផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិ្មត ដើម្បី​ដើរ​ឱ្យ​ទាន់​សម័យកា​លបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ពីព្រោះថា ចំណេះដឹងបញ្ញាសិប្បនិម្មិត (AI) នឹង​ក្លាយ​ជា​ឧបករណ៍​ជំនួយ​ដ៏​មាន​តម្លៃ​បន្ថែម​សម្រាប់​ជួយ​សមត្ថ​ភាព​គិត វិភាគ និងដោះស្រាយបញ្ហាជាក់លាក់ ដោយបច្ចេកវិទ្យា គឺវិវត្តន៍ចេញ​ពី​ការ​យក​លំនាំ​តាម​សមត្ថភាពខួរក្បាលរបស់មនុស្ស៕ អត្ថបទ៖ ឈិត បូរ៉ាវី 

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ៖ ការថែទាំផ្លូវជនបទជារឿងចាំបាច់ ដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

2025/12/17 04:40:23 pm        116
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធតាមជនបទ ជារឿងដ៏ចាំបាច់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការ ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែខួបផ្លូវចំនួន ១ខ្សែ ក្រាលល្បាយក្រួសប្រវែង​ ៩​ ៥៥០​ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់ សិល្បការ្យផ្សេងៗ ស្ថិតនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះថា ផ្លូវជនបទដែលស្ថិតក្រោម ក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តល់អត្ថប្រយោជន៍ជាច្រើន ព្រោះការអភិវឌ្ឍផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅតាម ជនបទ បានកំពុងតភ្ជាប់ភាពប្រទាក់ក្រឡាគ្នា និងបានកំពុងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងសាធារណជន ទូទៅ។ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជុំវិញហេដ្ឋរចនាសម្ព័ន្ធនេះ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេច បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងរាជរដ្ឋាភិបាលបាននិងកំពុងបន្តគាំទ្រ ដល់ការជួសជុល ថែទាំផ្លូវ ស្ពាន និងផ្លូវលំជនបទ ព្រម ទាំងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។ ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនេះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមតែងតែអញ្ជើញចុះពិនិត្យមើលជាប្រចាំ នៅលើការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើយ៉ាងណាជំរុញស្ថាបនាផ្លូវជនបទឱ្យឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ។  ទាក់ទងផ្លូវខាងលើនេះដែរ, ឯកឧត្តម ផូ ផារិទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង លើការងារថែទាំ របស់នាយកដ្ឋានផ្លូវលំជនបទ ដែលបានអនុវត្តថែទាំផ្លូវរក្សានូវគុណភាពល្អប្រសើរ សម្រាប់ផ្តល់ជាប្រយោជន៍ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ ជួយសម្រួលដល់ការធ្វើដំណើរ ពោលគឺ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដែលស្ថិតក្រោមក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ បាននិងកំពុងតភ្ជាប់ភាពប្រទាក់ក្រឡាគ្នា ទៅកាន់តំបន់ផ្សេងៗនៅទូទាំងប្រទេស ដែលគម្រោងទាំងនោះបានកើតឡើង ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការតភ្ជាប់ផ្លូវ ពីមូលដ្ឋានមកកាន់ទីប្រជុំជន និងទីក្រុងជាដើម៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM