ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

អាជីវករនៅភ្នំពេញបន្តលក់ដូរធម្មតា និងជឿជាក់​លើរាជ​រដ្ឋាភិបាល​ក្នុង​កា​រ​ដោះ​ស្រាយប​ញ្ហាជា​មួយ​ថៃ

2025/12/16 12:37:12 pm        225
ខណៈពេលដែលប្រទេសជាតិបានកំពុងជួបបញ្ហាដោយសារការឈ្លានពានពីសត្រូវ, ក្រុម​អាជីវករ​លក់​ដូរ​នៅរាជធានីភ្នំពេញកំពុងបន្តសកម្មភាពទិញ-លក់ជាធម្មតា ខណៈក្រុម​អាជីវករ​នានា​បាន​បង្ហាញ​ការ​ជឿជាក់​លើរាជដ្ឋាភិបាល និងវីរកងទ័ពជួរមុខកម្ពុជា ក្នុងការទប់ទល់​ច្បាំង​បណ្ដេញ​សត្រូវ​ឈ្លាន​ពានចេញពីទឹកដីកម្ពុជា។ លោក ហេង សុជា សព្វថ្ងៃប្រកបមុខរបរជិះម៉ូតូលក់នំខ្មែរចល័ត នៅខណ្ឌពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ការប្រកបរបរលក់ដូរ គិតក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​ស្ថានភាពទូទៅនៃការលក់ដូរទូទៅអាចប្រកបមុខរបរបានជាធម្មតា។ លោក​ក៏​បាន​អំពាវ​នាវ​ដល់​សហគមន៍អន្តរជាតិជួយជំរុញឱ្យថៃបញ្ឈប់ទង្វើឈ្លានពានកម្ពុជា ដើម្បី​បង​ប្អូន​​ពលរដ្ឋ​ស្លូត​ត្រង់កម្ពុជាដែលមានផ្ទះនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃអាចត្រលប់ទៅផ្ទះវិញ និង​ប្រកបរបបចិញ្ចឹមជីវិតជាប្រក្រតីភាពឡើងវិញ។ អ្នកស្រី មឿន ចាន់រ៉ា មានស្រុកកំណើតមកពីខេត្តតាកែវ បច្ចុប្បន្ន​ជា​អាជីវករ​លក់​ម្ហូប​អាហារ​នៅ​មុខ​រោង​ចក្រ ក្បែរផ្សារព្រៃទា រាជធានីភ្នំពេញ បានឱ្យដឹងដែរថា ស្របពេលសេដ្ឋកិច្ច​មាន​ការ​ប្រែប្រួល​គ្រប់​ការប្រកបអាជីវកម្មមានការលំបាកតាំងពីយូរមកហើយ ដូច្នេះអ្នកស្រី ក៏ដូច​អាជីវករ​ដទៃ​ទៀត​សុទ្ធសឹងតែជួបបញ្ហាប្រឈមខ្លះ ប៉ុន្ដអាចសម្របខ្លួន​ហើយ​បន្ត​សកម្មភាព​លក់​ដូរ​ជា​ប្រក្រតី​ភាព។ សូមបញ្ជាក់ថា ទោះបីជាស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកំពុងមានកម្ដៅនៅឡើយ ប៉ុន្ដែ​ពលរដ្ឋ​នៅ​រាជ​ធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តក្រុងផ្សេងទៀត បានបន្ដសកម្មភាព​ប្រកប​របរ​រក​ទទួល​ទាន​ជា​ប្រក្រតី ជាពិសេសក្រុមអ្នកផលិតផលិតផលក្នុងស្រុក កំពុងបង្កើ​ន​ការ​ផលិត​ផលិត​ផល​ខ្មែរ ​ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេស និងជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥

2025/12/16 11:07:02 am        227
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥  ១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ៨:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ - ម៉ោង ១:០០នាទីរំលងអាធ្រាត្រ យោធាថៃបានធ្វើការបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទ តាក្របី និងជប់អង្គុញឥតដាច់។ - ម៉ោង ៥:៣០នាទី យោធាថៃចាប់ផ្តើមធ្វើការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។ - ម៉ោង ៦:០០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់ និងថ្មដូន។ - ម៉ោង ៧:២០នាទី យោធាថៃបានបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច ដោយប្រើប្រាស់កាំភ្លើងដៃបំពាក់ លើរថក្រោះ។  ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។  ២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៨:00នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១៨:២០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។ - ម៉ោង ២០:២៧នាទី យោធាថៃបានបាញ់ផ្លោងជ្រុំចេញពីនាវាចូលភូមិសាស្ត្រអូរភ្លុកដំរី។- ម៉ោង ២២:៣៣នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិសាស្ត្រអូរភ្លុកដំរី។ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១២:១៤នាទីរំលងអាធ្រាត្រ យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិ សាស្ត្រអូរភ្លុកដំរីបន្ថែមទៀត។- ម៉ោង ៦:២៥នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។- ម៉ោង ៦:៣០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ៧:១០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានរុលចូលមកខាងមុខ ភូមិសាស្រ្តភូមិព្រៃចាន់។- ម៉ោង ៧:៣៦នាទី យោធាថៃចាប់ផ្តើមបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិព្រៃចាន់។  ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

ក្រៅពីការឈ្លានពានប្រដាប់អាវុធគ្រប់ប្រភេទ ថៃកំពុង​ប្រើសង្គ្រាម​ចិត្ត​សាស្រ្ដ​វាយ​ប្រហារ​មក​លើ​កម្ពុជា

2025/12/16 11:04:54 am        504
ក្រៅ​ពីសង្គ្រាមឈា្លនពានប្រដាប់អាវុធគ្រប់ប្រភេទមកលើដែនអធិបតេយ្យភាពកម្ពុជា ដោយ​យោធា​ថៃ ​បច្ចុប្បន្នពួកគេក៏កំពុងប្រើប្រាស់សង្គ្រាមចិត្តសាស្រ្ដ ធ្វើការវាយ​ប្រហារ​មក​លើ​កម្ពុជា​បន្ថែម​ទៀត ​តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពសមរភូមិមុខ និងព័ត៌កងទ័ព ដោយ​បាន​ចែកចាយនៅលើបណ្ដាញសង្គម និងគេហទំព័រព័ត៌មានផ្លូវការរបស់ពួកគេ។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល ​បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះថា ថៃ​កំពុង​ធ្វើ​សង្គ្រាម​ពីរ​ក្នុងពេលតែមួយ គឺសង្គ្រាមប្រដាប់អាវុធ និងសង្គ្រាមចិត្តសាស្ត្រ ឈ្លានពានកម្ពុជា តែ​ទោះ​ជា​បែប​នេះក្តីប្រជាពលរដ្ឋខ្មែរមិនបានធ្លាក់ចូលក្នុងអន្ទាក់នៃសង្គ្រាមចិត្តសាស្ត្ររបស់ថៃឡើយ ពី​ព្រោះពលរដ្ឋកម្ពុជាបានយល់ច្បាស់អំពីល្បិចកលរបស់ពួកគេបានយ៉ាងច្បាស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពី ការរំលោភបំពាន​ច្បាប់អ​ន្តរជាតិ​របស់​ខ្លួន​ដោយ​លាប​ពណ៌កម្ពុជា ដើម្បីយកជាលេសបង្កើន​ភាព​តាន​តឹងក្នុ​ងគោ​លបំ​ណង​បម្រើ​ដល់​សកម្ម​ភាព​ឈ្លានពានមកលើកម្ពុជាប៉ុណ្ណោះ។សូមពញ្ជាក់ថាមកទល់ពេលនេះ ភាគីថៃ បន្តប្រើប្រាស់បណ្ដាញសង្គម និងគេហទំព័រ​ផ្លូវ​ការ​នានា​របស់​​ពួ​ក​​គេធ្វើការផ្សព្វផ្សាយ ចោទប្រកាន់ លាបពណ៌មក​លើ​កង​ទ័ព​កម្ពុជា​លើ​មាតិកា​ផ្សេង​ៗ​ជា​ច្រើន ​ខណៈកម្ពុជាបានចេញឆ្លើយតប និងបកស្រាយភ្លាមៗ​ដោយ​បាន​ទាត់​ចោល​រាល់​ខ្លឹមសារ​ដែល​បា​នចុះផ្សាយ ប្រឌិត ក្លែងក្លាយរបស់ភាគីថៃមកលើកម្ពុជា៕

កម្ពុជា បន្តអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសថៃ ខណៈបាញ់ជនស៊ីវិលកម្ពុជា ស្លាប់ដល់១៥នាក់

2025/12/16 10:38:39 am        640
កម្ពុជាបន្តអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសថៃ ខណៈគិតចាប់ពីថ្ងៃទី៧ មកទល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល ១០ថ្ងៃហើយ ដែលយោធាថៃ បានបើកការបាញ់ប្រហារដោយកំរោល ឃោរឃោឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជាក្នុងនោះបានបាញ់ប្រហារដោយមិនរើសគោលដៅទៅលើទីតាំងជនស៊ីវិលដោយបានសម្លាប់ពលរដ្ឋស្លូតត្រង់ និងកុមារកម្ពុជាចំនួន១៥នាក់ និងរបួសចំនួន ៧៤នាក់ហើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះ បានបន្តអំពាវនាវដល់ សហគមន៍អន្តរជាតិឱ្យថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានដោយកំរោលរបស់ដៃចូលមកដែនអធិបតេយ្យភាពកម្ពុជា និងការបាញ់ស្លាប់ជនស៊ីវិលកម្ពុជាជាបន្តបន្ទាប់បែបនេះ។ ក្រៅពីនេះទង្វើរបស់ថៃ គឺបានបញ្ជាក់យ៉ាងច្បាស់អំពីការរំលោភលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃ។អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានទាមទារឱ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន, បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងបញ្ឈប់ការវាយប្រហារដោយមិនរើសគោលដៅមកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល, បញ្ឈប់ការវាយប្រហារទីតាំងប្រវត្តិសាស្រ្ដ ហើយយោធាថៃត្រូវតែបង្ហាញពីភាពស្មោះត្រង់, សុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្ដិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈសកម្មភាពជាក់ស្ដែង ហើយកងទ័ពថៃអាចចាប់ផ្ដើមតាមរយៈការបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន។សូមបញ្ជាក់ថា អំពើឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើង ជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ មកដល់ថ្ងៃទី១៦ ខែធ្នូនេះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ក្នុងនោះមាន ពលរដ្ឋស្លាប់មានចំនួន ១៥ នាក់ និងរបួសចំនួន៧៤នាក់។ ចំណែកពលរដ្ឋភៀសសឹកមកពីខេត្តជាប់ព្រំដែន ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានជនភៀសសឹកសរុប ១២៦,២០៤ គ្រួសារ ស្មើនឹងមនុស្ស ៤២១,៨៥៣ នាក់ ក្នុងនោះមានស្ត្រីប្រមាណ ២១ ម៉ឺន ៦ពាន់នាក់ និងកុមារប្រមាណ ១២ម៉ឺន ៧ពាន់នាក់។ អំពើឈ្លានពានរបស់ថៃនេះ ក៏បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល ផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព ប្រាសាទបុរាណ វត្តអារាម អគារការិយាល័យគយ និងរដ្ឋាករ អគារកាស៊ីណូ សណ្ឋាគារ៣ទីតាំង មណ្ឌលកសិកម្មសហគមន៍ ស្ពានបុរាណ ស្ពានថ្មស្ពានដែក ស្ថានីយ៍ប្រេង មធ្យោបាយដឹកជញ្ជូន ឃ្លាំងទិញ ព្រមទាំងទ្រព្យសម្បត្តិ និងសម្ភារជាច្រើនទៀត៕

អនាគតការងារនៅកម្ពុជា ដោយផ្អែកលើជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់ ត្រូវបានកំណត់ជាប្រធានបទ នៃសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥

2025/12/16 09:59:41 am        280
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយដៃគូពាក់ព័ន្ធ រៀបចំសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ ជាលើកទី២ ក្រោមប្រធានបទ «ការរៀបចំអនាគតការងារនៅកម្ពុជា៖ ជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់» នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នាឱកាសនោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីសារសំខាន់នៃវេទិកានេះថា ជាឱកាសសម្រាប់ជំរុញកិច្ចសហការ និងការផ្លាស់ប្តូរចំណេះដឹង សំដៅតម្រង់ទិសទស្សនវិស័យការងារឱ្យមានសង្គតិភាព ទៅនឹងការវិវត្តសេដ្ឋកិច្ចសង្គម។ បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានលើកឡើងពី គោលបំណងចម្បងចំនួន៤ នៃសន្និសីទនេះ គឺដើម្បីជំរុញដំណោះស្រាយទីផ្សារការងារប្រកបដោយបរិយាបន្ន និងចីរភាព ដោយបង្កើតឱ្យមានកិច្ចសន្ទនាផ្អែកលើភស្តុតាង, កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍជំនាញ សម្រាប់និន្នាការសេដ្ឋកិច្ចថ្មី, កំណត់ជម្រើសគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងភាពជាដៃគូពហុភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ ទន្ទឹមនោះ ឯកឧត្ដមក៏បានបញ្ជាក់ថា ក្រសួងបាននឹងកំពុងអនុវត្តវិធានការជាយុទ្ធសាស្ត្រដើម្បីធ្វើទំនើបកម្មទីផ្សារការងារដូចជា កំណែទម្រង់ TVET និង RPL ដែលជំរុញឱ្យ TVET ផ្តោតលើជំនាញសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ រួមមាន ជំនាញសេដ្ឋកិច្ចចក្រា (Circular Economy) ដូចជាការជួសជុល និងផលិតឡើងវិញ, ការគ្រប់គ្រងចំណាកស្រុក និងកំណែទម្រង់ច្បាប់, សន្តិសុខសង្គម និងការងារក្រៅប្រព័ន្ធ តាមរយៈ កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ (Global Accelerator) (២០២៤-២០២៨) និងការជំរុញការកែលម្អរថយន្ត ដឹកកម្មករនិយោជិត និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ព្រមទាំងប្តេជ្ញាលុបបំបាត់អំពើហិង្សា និងការបៀតបៀន ទាក់ទងនឹងយេនឌ័រនៅក្នុងកន្លែងការងារ ដើម្បីបង្កើន ផលិតភាព និងគុណភាពការងារ។ថ្លែងក្នុងពិធីបើកសន្និសីទនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងថា សន្និសីទនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវការរៀបចំ និងការបង្ស៊ីគោលនយោបាយជាតិ ព្រមទាំងបង្កើនសហថាមពល (Synergy) នៃការអនុវត្តនៅក្នុង "ជវភាពនៃប្រព័ន្ធតួអង្គតែមួយនៃទីផ្សារការងារ"។ ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូទាំងអស់ ដែលបានរួមគ្នាខិតខំសម្រេចគោលដៅ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យផ្តោតសំខាន់លើការបង្កើត សហថាមពល (Synergy) និងបញ្ចូលទស្សនវិស័យ ការប្រមើលអនាគត (Foresight) ទៅក្នុងសសរស្តម្ភជាតិសំខាន់ៗដូចជា មុខរបរ និងការងារ, ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ទេសន្តរប្រវេសន៍ការងារ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបន្តខិតខំផ្លាស់ប្តូររចនាសម្ព័ន្ធការងារឆ្ពោះទៅការពឹងផ្អែកលើពលករជំនាញមធ្យម និងខ្ពស់ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់សម្រាប់ការកសាងភាពធន់នៃទីផ្សារការងារ ពិសេសត្រៀមលក្ខណៈសម្រាប់ការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច(LDC) នៅឆ្នាំ ២០២៩។សូមបញ្ជាក់ថា សន្និសីទថ្នាក់ជាតិនេះមានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងស្ថានទូតនានា និងអគ្គលេខាធិការដ្ឋានអាស៊ាន, តំណាងអង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍន៍, តំណាងនិយោជក និងកម្មករនិយោជិត, ព្រមទាំង លោក លោកស្រី ជាសាស្រ្តាចារ្យ អ្នកស្រាវជ្រាវ សរុបប្រមាណ ៣៥០នាក់។

ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បន្តទទួលអំណោយពីសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និង​ជួយដល់ជនភៀសសឹក

2025/12/16 09:42:24 am        159
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុ​ប្រធាន​យុវជន​គណបក្ស​ថ្នាក់​កណ្តាល និងជាប្រធាន​គណៈ​ប្រចាំ​ការ​នៃ​គណៈ​អចិន្រ្តៃយ៍​យុវជន​គណបក្ស​ថ្នាក់​កណ្តាល ​បានបន្តទទួលអំណោយពីសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និង​ជួយ​ដល់​ជន​ភៀសសឹក។ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងអំណរគុណជូនចំពោះ សប្បុរសជន​ដែល​បាន​ឧបត្ថម្ភ​ជា​គ្រឿង​ឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ មកប្រគល់ជូនយុវជនគណបក្សថ្នាក់កណ្តាល សម្រាប់​ជា​គុណប្រយោជន៍ បានជួយដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុង​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​និងជនភៀសសឹក។ឯកឧត្តមបណ្ឌិតបន្តថា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដែលបាន​ប្រគល់​ជូន​នា​ពេល​នេះ ​គឺកើតចេញពីការស្ម័គ្រចិត្ត និងបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរ​ជួយ​ខ្មែរ​ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយ​វីរ​កង​ទ័ព​ជួរមុ​ខ ​ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅ​តាម​បណ្តោយ​ព្រំដែន កម្ពុជា-ថៃ។ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានអំពាវនាវដល់យុវជនដែលទំនេរពីការសិក្សា និង​ធ្វើការឆ្លៀតពេលជួយរៀបចំវិចខ្ចប់សម្ភារៈសម្រាប់កងកម្លាំងវីរកងទ័ពជួរមុខ ដែល​កំពុង​ការពារ​បូរណភាពទឹកដី និងជនភៀសសឹក​ឱ្យ​បាន​ឆាប់​ និង​ទាន់​ពេល​វេលា​ដែល​ទីតាំង​វិច​ខ្ចប់​ធ្វើ​ឡើង​នៅទី​ស្នាក់ការគណបក្សប្រជាជនកម្ពុជា( វិមាន៧មករា) រាជធានីភ្នំពេញ៕

ថ្ងៃនេះ ទាហានឈ្លានពានថៃបាញ់កំាំភ្លើងធំចេញពីនាវាចម្បាំងខ្លួន ចូលតំបន់អូរភ្លុកដំរី និងបន្តផ្លោងចូលកម្ពុជាជាច្រើនកន្លែងទៀត

2025/12/16 09:39:06 am        400
អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថានៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃ បានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូល តំបន់អូរភ្លុកដំរី និងបន្តពង្រីកទីតាំងបាញ់ផ្លោងចូលដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងទៀតនៅ តំបន់យោធភូមិភាគទី៤ និងភូមិភាគទី៥។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនាព្រឹកថ្ងៃទី១៦ខែធ្នូ ឆ្នាំ ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានឲ្យថ្លែងថា គិតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១០ថ្ងៃហើយ ដែលទាហានឈ្លានពានថៃបានបន្តរំលោភបំពានលើដែនអធិបតេយ្យកម្ពុជា ដោយថ្ងៃនេះបានបន្តបាញ់ផ្លោងចូលកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងឃោឃៅបំផុតចាប់តាំងម៉ោង១រំលងអធ្រាត្រ ដោយប្រើប្រាស់អាវុធធុនធ្ងន់ រថក្រោះ ផ្សែងពុល និងគ្រាប់បែកចង្កោមជាដើម។អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងផងដែរថាបើទោះបីជាទាហានឈ្លានពានថៃបន្តបាញ់ផ្លោងមកលើកម្ពុជាយ៉ាងសន្ធប់យ៉ាងណាក្តី ក៏វីរកងទ័ព និងវីរនគរបាលកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មុះមុតនិងស្វិតស្វាញបំផុតក្នុងកិច្ចការពារនូវបូរណភាពទឹកដីកម្ពុជាទោះក្នុងតម្លៃណាក៏ដោយ។ លោកជំទាវបានបន្ថែមទៀតថា វីរកងទ័ព និងវីរនគរបាលកម្ពុជានឹងមិនរាថយ ចុះញ៉មចំពោះទង្វើឈ្លានពានរបស់ទាហានថៃនោះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយវីរកងទ័ពកម្ពុជា បានបន្តបាញ់តបតទៅចោរឈ្លានពានវិញយ៉ាងសន្ធប់ដើម្បីការពារជាតិរបស់ខ្លួនដោយមិនឲ្យ បាត់បង់នោះឡើយ។នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជារូបនេះ ក៏បាន ប្រកាស និងបានប្រាប់ទៅភាគីថៃម្តងទៀតផងដែរថា រាល់ការបាញ់ឆ្លើយតបរបស់កម្ពុជាគឺសំដៅតែទៅលើចោរឈ្លានពានប៉ុណ្ណោះ មិនសំដៅទៅលើជនស៊ីវិលដូចទាហានឈ្លានពានថៃនោះឡើយ ខណៈទាហានឈ្លានពានថៃបានបាញ់ផ្លោកមិនរើសគោលដៅ ដោយបាញ់សំដៅទៅជនស៊ីវិលកម្ពុជាបណ្តាលឲ្យបាត់បង់ជីវិត និងរងរបួសរាប់សិបនាក់ បាញ់ចូលសាលារៀន វត្តអារាម មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបូរាណរបស់មនុស្សជាតិ នោះឡើយ៕ អត្ថបទបាន ចក់

ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញការប្ដេជ្ញាចិត្តក្នុងការដោះស្រាយសង្រ្គាមកម្ពុជា និងថៃ ខណៈ​បច្ចុប្បន្ន​កំពុងមានមនុស្សស្លាប់ ដែលជារឿងមិនគួរកើតឡើងទេ ហើយលោកបញ្ជាក់ថា​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ

2025/12/16 09:25:38 am        1130
ប្រធានាធិបតីសហរដ្ឋអាមេរិកឯកឧត្តម ដូណាល់ ត្រាំ បានថ្លែងថា សង្រ្គាមរវាងកម្ពុជា និងថៃ កំពុង​មាន​មនុស្សស្លា​ប់ដែលរឿងនេះមិនគួរកើតឡើងទេ។ ឯកឧត្តមប្រធានាធិបតីថ្លែងថា អាមេរិក​នឹង​ចូល​ដោះស្រា​យសង្រ្គាមនេះ។ ការថ្លែងរបស់ឯកឧត្តម ដូណាល់ ត្រាំ បែប​នេះ​ធ្វើ​ឡើង​នៅ​ក្នុ​​ងក​ម្មវិធីមួយនៅក្នុងសេតវិមានកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅអាមេរិក)។ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា៖ «សូមអរគុណច្រើន។ យើង​មា​ន​កិច្ច​សន្ទនា​​ដ៏ល្អកាលពី១ម៉ោងមុន ជាមួយបណ្ដាមេដឹកនាំអឺរ៉ុប។ ភាគ​ច្រើន​ក្នុង​ចំណោម​ពួក​គេ​មាន​ជាប់​ពាក់​ព័ន្ធ​នឹងសង្រ្គាមជាមួយរុស្ស៉ី និងអ៊ុយក្រែន។ យើងបានពិភាក្សាគ្នាយ៉ាងវែងអន្លាយ ហើយ​មាន​រឿងជាច្រើនមើលទៅហាក់ដូចជាដំណើរការល្អ ប៉ុន្តែយើងបាន​និយាយ​តាំង​ពី​យូរម​ក​ហើយ​ៗ​វា​ជា​រឿងដ៏ពិបាក។ ដូចអ្នកទាំងអស់គ្នាដឹង យើងបានដោះស្រាយបញ្ចប់​សង្រ្គាម​ចំនួន​៨​ហើយ​មាន​សង្រ្គាម​មួយ​កំពុងមានបញ្ហាបន្តិចបន្តួចកាលពីម្សិលមិញនោះគឺរវាងថៃ និងកម្ពុជា តែយើង​នឹ​ង​ដោះ​ស្រាយវា។ មានមនុស្សកំពុងស្លាប់។ រឿងបែបនេះមិនគួរកើតឡើងទេ ហើយសូមកោត​សរសើរ​ដល់​ពួកគេដែលកំពុងធ្វើការដោះស្រាយជម្លោះនេះ»៕

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN ជម្រាបជូនកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ អំពីការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ ពីសំណាក់កងកម្លាំងថៃ មកលើកម្ពុជា

2025/12/16 08:57:34 am        1652
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអ.ស.ប. ស្តីពី “ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនៅអាស៊ីកណ្តាល” នៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក។ នាឱកាសនៃកិច្ចប្រជុំខាងលើ ឯកឧត្តម បានជម្រាបជូនគណៈកម្មការកសាងសន្តិភាពអ.ស.ប.ថា កម្ពុជាបាននិងកំពុងរងការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាជនស៊ីវីលស្លូតត្រង់បាត់បង់ជីវិត រងរបួស និងភៀសសឹក ហើយបានបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលទង្វើទាំងនេះផ្ទុយពីគោលការណ៍នៃភាពជាអ្នកជិតខាងល្អ មានចែងក្នុងធម្មនុញ្ញអ.ស.ប.។ ទន្ទឹមនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អាចធ្វើទៅបានតាមរយៈការជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែការដោះស្រាយជម្លោះដោយសន្តិវិធី ពុំអាចកើតឡើងបានទេ នៅពេលដែលប្រទេសមួយទាត់ចោលកិច្ចសន្ទនា ងាកទៅប្រើប្រាស់កម្លាំងយោធា ហើយពុំអើពើនឹងយន្តការសន្តិភាពនានា ក្នុងការដោះស្រាយជម្លោះ៕

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះសួរសុខទុក្ខវីរកងទ័ព កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត

2025/12/16 08:19:26 am        230
នារសៀលថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមដឹកនាំការប្រជុំក្រុមគ្រូពេទ្យឯកទេសពហុជំនាញ ដើម្បីតាមដាន និងពិនិត្យវឌ្ឍនៈភាព ប្រសិទ្ធិភាព និងតម្រូវការការថែទាំព្យាបាលបម្រើជូនវីរកងទ័ព រហូតបានជាសៈស្បើយ។ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីសុខាភិបាល បញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួង ក្នុងការធានាបាននូវការសង្រ្គោះព្យាបាលវីរកងទ័ពជួរមុខរងរបួសទាំងអស់ជាអាទិភាព។ឯកឧត្តមសាស្រ្តាចារ្យ បានពាំនាំនូវពាក្យផ្តាំផ្ញើ សួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនចំពោះបងប្អូនវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប៕ អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM