សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ដឹកនាំយោធិនអ្នកសិល្បៈ សិស្សិនិស្សិត និងកីឡាករចូលរួមបរិច្ចាគឈាម ជូនដល់វីរកងទ័ពជួរមុខ

2025/12/15 03:06:29 pm        325
តបតាមការអំពាវនាវរបស់លោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី ស្ត្រីទីមួយនៃកម្ពុជា និងដោយមានការអនុញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងស្មារតីរួបរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារិនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំនាយទាហាន នាយទាហានរង សិស្សនិស្សិតនៃវិទ្យាស្ថានសុខាភិបាល សិល្បៈករ សិល្បៈការិនី និងកីឡាករ កីឡាការិនី ដែលបានស្ម័គ្រចិត្ត ចំនួន ១០០០នាក់ ចូលរួមបរិច្ចាគឈាមជូនដល់វិរកងទ័ពជួរមុខ ដែលបានលះបង់យ៉ាងធំធេង នូវសាច់ស្រស់ឈាមស្រស់ការពារបុព្វហេតុជាតិ មាតុភូមិ ពីសត្រូវឈ្លានពាន។ លោកជំទាវ នាយឧត្តមសេនីយ៍ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នូវការនឹករលឹក ការគិតគូរអំពីសុខទុក្ខរបស់កងទ័ពទាំងអស់នៅទូទាំងប្រទេស។ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារិនី បានលើកឡើងថា ការបរិច្ចាគឈាមរបស់ប្អូនខ្មែរនាពេលនេះ គឺជាការដឹងគុណដ៏ធំធេងដល់វីរភាពរបស់វីរកងទ័ពជួរមុខរបស់ខ្មែរយើង ដែលបានកំពុងឈរជើងយ៉ាងរឹងមាំ អង់អាចក្លាហានបំផុតក្នុងកិច្ចការពារជាតិ ពីការឈ្លានពានរបស់ទាហានសៀម។ លោកជំទាវបានបន្ថែមថា ព្រឹត្តិការណ៍នេះ គឺពោពេញទៅដោយអត្ថន័យ ដើម្បីលើកទឹកចិត្ត រួមគ្នានិងថ្លែងនូវការកោតសរសើរចំពោះការលះបង់ដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន ក្នុងនាមជាទ័ពជួរមុខ ក្នុងការរក្សាសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារពីការរំលោភបំពានពីពួកចោរឈ្លានពាន។ សូមបញ្ជាក់ថា ចលនាបរិច្ចាគឈាមនេះ គឺបានធ្វើឡើងនៅ សាលប្រជុំវិទ្យាស្ថាន វិទ្យាសាស្រ្ត សុខាភិបាលនៃកងយោធពលខេមភូមិន្ទ ដែលស្ថិតនៅផ្លូវជាតិលេខ៣ ហួសកងពលតូចលេខ៧០៕ អត្ថបទ៖ បាន ចក់

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឱ្យកាយរិទ្ធនារីកម្ពុជាទាំងអស់បំផុសសមាជិកទាំងអស់ដាំបន្លែនៅតាមសាលារៀនឬដីសហគមន៍ដើម្បីចូលរួមគាំទ្រដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ

2025/12/15 02:48:14 pm        295
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមមិត្តកាយរិទ្ធនារីកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ដើម្បីឱ្យកាយរិទ្ធនារីកម្ពុជាទាំងអស់បំផុសសមាជិកទាំងអស់ដាំបន្លែនៅតាមសាលារៀន ដើម្បីចូលរួមគាំទ្រដល់វីរកងទ័ពជួរមុខ។លោកជំទាវបណ្ឌិត បានសរសេរថា ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរនាងខ្ញុំបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់បំផុសបំផុលសមាជិកសមាជិកាទាំងអស់ចាប់ផ្ដើមដាំបន្លែនៅតាមសាលារៀនរបស់ខ្លួន ឬនៅដីរបស់សហគមន៍ ដើម្បីទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភាសឹក និងវីរកងទ័ពជួរមុខ។ លោកជំទាវបណ្ឌិតបានសរសេរថា៖«សូមដាំបន្លែណាដែលឆាប់បានទទួលផល។ ចាប់ផ្តើមពីតូច តែនាងខ្ញុំចង់ឱ្យសិស្សសាលារបស់យើងមានការចូលរួមក្នុងគ្រាដ៏លំបាកជាមួយបងប្អូនវីរកងទ័ពយើង»៕

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភាគទី៥ (ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់)

2025/12/15 01:31:06 pm        422
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភាគទី៥ (ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់) គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ - ម៉ោង ៩:០២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមកភូមិសាស្ត្រព្រៃ ចាន់។ - ម៉ោង ៩:៥២នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។ - ម៉ោង ១០:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។ -  ម៉ោង ១១:២៨នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅភូមិសាស្ត្រភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ - ម៉ោង ១១:៣២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្ត្រ ឃុំអូរបីជាន់ និងភូមិសាស្ត្របឹងត្រកួន។ - ម៉ោង ១២:០៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍នៅខាង ក្រោយភូមិសាស្ត្រភូមិជោគជ័យ។ - ម៉ោង ១២:៥៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនតាមបណ្តោយ ព្រំដែនភូមិសង្គមថ្មី និងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

BREAKING NEWS | នៅម៉ោង១២:៥៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនលើបណ្ដាទីតាំងភូមិសាស្រ្តឃុំថ្មដា

2025/12/15 01:20:22 pm        376
នៅម៉ោង១២:៥៦នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនលើបណ្ដាទីតាំងភូមិសាស្រ្តឃុំថ្មដា ខេត្តពោធិ៍សាត់។ នេះបើតាមការបញ្ជាក់របស់ក្រសួងាករពារជាតិអំពី វស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ។ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ពជួរមុខរបស់កម្ពុជាបាននឹងកំពុងបន្ត ឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

នាវាទេសចរណ៍ WESTERDAM ដឹកភ្ញៀវទេសចរជិត២០០០នាក់ ចូល​សំចត​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា

2025/12/15 11:55:09 am        747
នាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. ប្រាប់ឲ្យដឹងថា មាន​នាវា​ទេសចរណ៍​បរទេស​ ១គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holland ដឹកភ្ញៀវទេសចរជិត ២០០០នាក់ បាន​ចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព​ដើម្បី​ទូរ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។ នាវាទេសចរណ៍នេះ ផ្ទុកមនុស្សចម្រុះជាតិសាសន៍ ២៦៧៧នាក់ ក្នុងនោះមានភ្ញៀវទេសចរចំនួន ១.៨៧៧នាក់ ស្រី ៩៩៩នាក់ (៤៣សញ្ជាតិ) និងនាវិកចំនួន ៨០០នាក់ ស្រី ១៥៧នាក់ (៤០សញ្ជាតិ) ចំនួនភ្ញៀវដែលមានច្រើនជាងគេ គឺជនជាតិអាមេរិក និងអូស្ត្រាលី ។ នាវានេះ មាន​បណ្តោយ​ប្រវែងជិត ៣០០ម៉ែត្រ ទទឹងប្រវែងជាង ៣០ម៉ែត្រ និងជំរៅទឹកជាង ៨ម៉ែត្រ វា​មក​ពី​ប្រទេស​ថៃ នឹងបន្តដំណើរទេសចរណ៍អន្តរជាតិទៅប្រទេសម៉ាឡេស៊ី យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីពិនិត្យ អនុម័តរបៀបវារៈមួយចំនួន

2025/12/15 11:41:49 am        290
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃចន្ទទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ អនុម័តរបៀបវារៈមួយចំនួន។ជាលទ្ធផលកិច្ចប្រជុំបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាលប្រគល់លជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ក្រោយការពិនិត្យសិក្សាចប់សព្វគ្រប់។ សេចក្តីព្រាងច្បាប់ទំាង៤រួមមាន៖ ១)សេចក្តីព្រាងច្បាប់ស្តីពី អាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។   ២)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។ ៣)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។  ៤)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១និងទី១២នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី សេវាកម្ម។

សហគមន៍ខ្មែរនៅកូរ៉េខាងត្បូងជាង ២ពាន់នាក់​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​សម្តែង​មតិ​ថ្កោល​ទោស​ការ​ឈ្លាន​ពាន​យ៉ាង​សាហាវព្រៃផ្សៃរបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា

2025/12/15 11:15:54 am        373
(កូរ៉េខាងត្បូង)៖ សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នារៀបចំធ្វើបាតុកម្មសម្តែងមតិ នៅទីតាំងចំនួន ២ ផ្សេងគ្នា ដើម្បីថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃពីសំណាក់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា។សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េបានឱ្យដឹថា ទីតាំងសម្តែងមតិថ្កោលទោសទាំង ២កន្លែងនោះ ទី១ នៅទីក្រុងសេអ៊ូល ដែលមានអ្នកចូលរួមចំនួនប្រមាណជាង ៣០០នាក់ បានចាប់ផ្តើមនៅម៉ោង ១១ព្រឹក នៅស្ថានីយ៍រថភ្លើង Noksapyeong និងបានធ្វើការដង្ហែក្បួនចំងាយ ៧០០ម៉ែត្រ និងឈប់នៅចំងាយ៥០០ម៉ែត្រពីស្ថានទូតថៃ។ ជាមួយគ្នានោះ ក៏មានតំណាង ៥នាក់បាននាំយកញត្តិទៅដាក់នៅស្ថានទូតថៃផងដែរ។ ចំណែកទីតាំងទី២ នៅទីក្រុងក្វាងជូធំ ដែលមានអ្នកចូលរួមចំនួនប្រមាណជាង ២ ០០០នាក់ បានចាប់ផ្តើមនៅម៉ោង១១ព្រឹកដល់ម៉ោង ២ និង៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) ។សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង រួមគ្នាទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និងគោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន។គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូងចំនួនប្រមាណជិត ៦០០នាក់ ក៏បានប្រមូលផ្តុំគ្នានៅនៅទីក្រុងអាសាន ទីក្រុងក្វាងជូតូច និងនៅទីក្រុងក្វាងជូធំ ដើម្បីសម្តែងមតិថ្កោលទោសថៃដែលបានបើកការវាយប្រហារដ៏កំរោល រំលោភបំពានយ៉ាងសាហាវឃោរឃៅលើដែនអធិបតេយ្យភាពកម្ពុជា៕

BREAKING NEWS | ម៉ោង១០៖០០នាទីព្រឹក យោធាថៃបានពង្រីកសមរភូមិបាញ់ប្រហារយ៉ាងកំរោល ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងខេត្តសៀមរាប

2025/12/15 11:04:24 am        557
ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង១០៖០០នាទីព្រឹក យោធាថៃបានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកំរោល ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាប។

ពលរដ្ឋស៊ីវិលកម្ពុជាស្លាប់ពីការវាយប្រហារដោយយោធាថៃ កើនដល់១២នាក់ និងរងរបួស៧៤នាក់

2025/12/15 10:59:54 am        315
ចំនួនជនស៊ីវិលស្លាប់ពីការវាយប្រហារដោយសកម្មភាពឈ្លានពានប្រដាប់អាវុធថៃបានកើនដល់ ១២នាក់, រងរបួស ៧៤ នាក់។ ជនភៀសសឹកកើនដល់ជាង ៤០ ម៉ឺននាក់ គិត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានស្តីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នា២០២៥នេះរបស់ក្រសួងមហាផ្ទៃ។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដងថា គិតចាប់ពីម៉ោង១រសៀល រហូតដល់ ម៉ោង៦ល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរំលោភច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់ជាមុនមកលើដែនអធិបតេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើងជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជាក្នុងនោះ ករណីពលរដ្ឋស្លាប់ និងរបួស៖ មានប្រជាពលរដ្ឋស្លាប់ ១នាក់ របួស១៥នាក់បន្ថែមទៀត។ ដូច្នេះ គិតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់មានចំនួន១២នាក់ របួសចំនួន៧៤នាក់។ចំពោះករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានជនភៀសសឹកសរុប ១២០,៨១៤ គ្រួសារ (កើនឡើង ៣,៦៩៤ គ្រួសារ) ស្មើនឹងមនុស្ស ៤០៣,៦០១នាក់ (កើនឡើង ៨,៨៩៥នាក់) ក្នុងនោះស្ត្រីប្រមាណ ២សែន ៨ពាន់ នាក់ និងកុមារប្រមាណ ៩ម៉ឺន ៦ពាន់នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់។ចំណែក ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល គិតពីថ្ងៃទី៧ខែធ្នូមកដល់ពេលនេះខូចខាត ផ្ទះប្រជាពលរដ្ឋ៣៦ខ្នង សាលារៀន១ទីតាំង ប្រាសាទបុរាណ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិ ព្រះសង្ឃ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ២ខ្នង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង១ ទីតាំង មធ្យោបាយដឹកជញ្ជូន៥គ្រឿង (ម៉ូតូ១គ្រឿង និងរថយន្ត៤គ្រឿង) ឃ្លាំងទិញដំឡូង១ទីតាំង ព្រមទាំង ទ្រព្យសម្បត្តិ និងសម្ភារជាច្រើនទៀត។ ក្រៅពីនេះ សេវាជាមូលដ្ឋាន ដូចជា សេវារដ្ឋបាល សុខាភិបាល និងអប់រំ នៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារដោយ អាវុធគ្រប់ធុន និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្រ្តការពារ ជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់ នៃ កងកម្លាំងប្រដាប់អាវុធកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ៏អង់អាចស្វាហាប់ ដែលក្រោមការដឹកនាំបញ្ជាប្រកបដោយយុទ្ធសាស្ត្រ របស់ សម្តេច ទាំងទ្វេ កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែននៃក្រសួងមហាផ្ទៃ បានកំពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ដោយម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅ នៃសមរភូមិប្រយុទ្ធ៕

កម្ពុជាវាយការពារខ្លួនផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ ខណៈថៃបានបាញ់ប្រហារជនស៊ីវិលកម្ពុជា

2025/12/15 10:25:04 am        328
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ចំពោះការវាយទប់ទល់ជាមួយយោធាថៃឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា គឺកម្ពុជាបានវាយការពារខ្លួនតែប៉ុណ្ណោះដោយផ្ដោតសំខាន់តែលើគោលដៅយោធា ផ្ទុយស្រឡះពីយោធាថៃដែលបានប្រើប្រាស់អាវុធគ្រប់ប្រភេទ វាយប្រហារមិនរើសគោលដៅមកលើប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះបានប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិតរបស់ភាគីថៃដោយបានចោទប្រកាន់មកកម្ពុជាថា បានបាញ់សំដៅទៅជនស៊ីវិលរបស់ថៃ ដែលព័ត៌មាននេះផ្ទុយស្រឡះពីការពិតទាំងស្រុង។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ ប៉ុន្ដែមានតែភាគថៃទេដែលធ្វើការវាយប្រហារមកលើទីតាំងប្រជាជនស៊ីវិលរបស់កម្ពុជាដោយមិនរើសមុខ និងមិនរើសគោលដៅ ខណៈមលទល់ពេលនេះបានធ្វើឱ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិតចំនួន១១នាក់ ក្នុងនោះមានទារកមួយរូបផងដែរ និងរងរបួសចំនួន៥៩នាក់ហើយ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើដ៏ឃោរឃៅរបស់យោធាថៃ ប្រើប្រាស់អាវុធគ្រប់ប្រភេទបាញ់ប្រហារជនស៊ីវិល និងរំលោភមកលើដែនអធិបតេយ្យភាពកម្ពុជា, រំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM