អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​រោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង
ក្រសួងកសិកម្មធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦របស់ក្រុមការងារជំនាញអនុវត្តវារីវប្បកម្មល្អអាស៊ាន (6th EWG-ASEAN GAqP)

ព័ត៌មានជាតិ

អង្គការសង្គមស៊ីវិល ២២៤ស្ថាប័ន ជំរុញសហគមន៍អន្តរជាតិ ចាត់វិធានការភ្លាមៗ ចំពោះការឈ្លានពានរបស់យោធាថៃ

2025/12/12 03:44:03 pm        462
នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ នេះ សហភាព សហព័ន្ធសហជីព អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ ២២៤ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍ ស្ដីពី ការបន្តអំពើឈ្លានពានដោយអាវុធគ្រប់ទម្រង់ដែលប្រព្រឹត្តិដោយកងកម្លាំងថៃ វាយប្រហារមកលើកម្ពុជា ដោយបាន ជំរុញយ៉ាងខ្លាំងក្លាដល់សហគមន៍អន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ ស្ថាប័ន សិទ្ធិមនុស្សអន្តរជាតិ និងចលនាសហជីពសកល ឱ្យចាត់វិធានការភ្លាមៗ និងសម្របសម្រួលគ្នាដើម្បី បញ្ឈប់អំពើឈ្លានពានដោយអាវុធរបស់ថៃប្រឆាំងនឹងកម្ពុជា។ស្ថាប័នទាំងអស់ សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និង ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើ ឈ្លានពានដ៏ព្រៃផ្សៃរបស់យោធាថៃ ដោយប្រើអាវុធគ្រប់ទម្រង់និងវាយប្រហារដោយមិនរើសគោលដៅ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាថ្មីម្តងទៀត កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ និងបន្តវាយប្រហារកាន់តែខ្លាំងឡើងៗរហូតមកដល់បច្ចុប្បន្ន។ ទង្វើនេះ គឺជាការបំពានយ៉ាងច្បាស់និងធ្ងន់ធ្ងរ បំផុតមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា ហើយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គោលការណ៍គ្រឹះនៃកិច្ចសហការវិជ្ជមានដោយសន្តិភាព ការគោរពគ្នាទៅវិញទៅមក និងទំនាក់ទំនងជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។ក្នុងស្មារតីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងដើម្បី ការពារជនស៊ីវិលស្លូតត្រង់ដែលរងផលប៉ះពាល់ដោយអរិភាពដែលកំពុងបន្ត សហភាព សហព័ន្ធសហជីព សមាគម និងសហគមន៍ សូមអំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិឱ្យបង្កើនសម្ពាធលើព្រះរាជាណាចក្រថៃដើម្បី៖- បញ្ឈប់ជាបន្ទាន់ នូវរាល់ទម្រង់ នៃការឈ្លានពានដោយអាវុធគ្រប់ទម្រង់ប្រឆាំងនឹងកម្ពុជា និងប្រជាជនស៊ីវិល- គោរពយ៉ាងពេញលេញ នូវព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិ និងបូរណភាពទឹកដីរបស់ កម្ពុជា- ចូលរួមក្នុងការសន្ទនាប្រកបដោយស្ថាបនា និងប្រើប្រាស់យន្តការដោះស្រាយដោយសន្តិវិធី ក្រោមការណែនាំរបស់អន្តរជាតិ ដើម្បីដោះស្រាយរាល់ជម្លោះ និង- ធានាការគោរពសិទ្ធិមនុស្ស សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ របស់កម្មករចំណាកស្រុកកម្ពុជាទាំង អស់ដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ស្របតាមច្បាប់អន្តរជាតិ និងបទដ្ឋានការងារ អន្តរជាតិ។អង្គភាពទាំង ២២៤ សូមជំរុញយ៉ាងខ្លាំងក្លាដល់សហគមន៍អន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ ស្ថាប័ន សិទ្ធិមនុស្សអន្តរជាតិ និងចលនាសហជីពសកល ឱ្យចាត់វិធានការភ្លាមៗ និងសម្របសម្រួលគ្នាដើម្បី បញ្ឈប់អំពើឈ្លានពានដោយអាវុធរបស់ថៃប្រឆាំងនឹងកម្ពុជា និងលើកកម្ពស់គោលការណ៍នៃសន្តិភាព យុត្តិធម៌ និងសិទ្ធិមនុស្ស។ ព័ត៌មានពិស្ដារ៖

រដ្ឋមន្ត្រីអប់រំ ចូលរួមពិព័រណ៍សៀវភៅ លើកទឹកចិត្ត លើកកម្ពស់ ការអាន ការសរសេរ ស្រាវជ្រាវ នៅកម្ពុជា

2025/12/12 03:43:22 pm        121
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញទស្សនាស្ដង់ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ នៅ Elysée កោះពេជ្រ ដើម្បីចូលរួមលើកទឹកចិត្ត និងលើកកម្ពស់ ការអាន ការសរសេរនៅកម្ពុជា ព្រមទាំងជំរុញដល់ កវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ អ្នកចងក្រងសៀវភៅ បន្តការខិតខំប្រឹងប្រែង ក្នុងការសរសេរស្រាវជ្រាវស្នាដៃរបស់ខ្លួន ប្រកបដោយគុណភាព និង គុណតម្លៃ សំដៅចូលរួមអភិវឌ្ឍផ្នត់គំនិតអ្នកអានឱ្យរីកចម្រើន និងកាន់តែច្រើនសម្បូរបែប។គួរបញ្ជាក់ថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ឆ្នាំ២០២៥ នេះ ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ គឺថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៨:០០ យប់ ស្ថិតនៅ Elysée - កោះពេជ្រ ប្រមូលផ្ដុំទៅដោយសៀវភៅថ្មីៗ ជាច្រើនម៉ឺនក្បាលមានដូចជា សៀវភៅកុមារ សៀវភៅប្រវត្តិសាស្ត្រ ស្រាវជ្រាវ ប្រលោមលោក លើកទឹកចិត្ត និងបណ្តុះផ្នត់គំនិត និងសៀវភៅជាច្រើនភាសាសម្រាប់មនុស្សគ្រប់វ័យ ពីអ្នកនិពន្ធខ្មែរជើងចាស់ អ្នកនិពន្ធល្បីៗ និងអ្នកនិពន្ធជំនាន់ថ្មី៕

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមជាមួយក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋបួងសួងសុំសេចក្តីសុខ និងដាល់អំបុកស្រូវថ្មីជូនវីរកងទ័ពកម្ពុជា

2025/12/12 03:37:56 pm        121
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ ជា សុផាកន្នី ព្រមទាំងបុត្រ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យបរិស្ថាន, សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកអូររាំងឪ និងប្រជាពលរដ្ឋ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើពិធីបួងសួងសុំសេចក្តីសុខ សន្តិភាព ជូនដល់ជាតិមាតុភូមិ និងកងកំលាំងវិរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន កំពុងការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងសត្រូវឈ្លានពាន ព្រមទាំងប្រជាជនកម្ពុជានៅតាមបន្ទាត់ព្រំដែន។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារទាំងអស់ បានអញ្ជើញចូលរួមដាល់«អំបុកស្រូវថ្មី» និងវេចខ្ចប់ជាកញ្ចប់បានជាច្រើន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ ផងដែរ។ ការរៀបចំផលិតអំបុកស្រូវថ្មីចែកជូនកងទ័ពនិងប្រជាជនភៀសសឹក បានឆ្លើយតបនឹងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ "ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន’’។ លើសពីនេះ គឺគាំទ្រការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានជំនឿទុកចិត្តលើរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់កាលៈទេសៈ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានទិញស្រូវពីប្រជាពលរដ្ឋនិងចែកជូនទៅតាមមូលដ្ឋានគ្រប់ឃុំ និងវិទ្យាល័យទាំងអស់ ក្នុង១កន្លែង១តោន ដើម្បីចែកជូនសិស្សនុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផលិតអំបុក ដើម្បីចែកលជូនវីរកងទ័ពនៅសមរភូមិមុខ និងសម្រាប់ចែកជូនជនភៀសសឹកដោយសារសង្រ្គាមឈ្លានពានទឹកដីកម្ពុជា ពីកងទ័ពថៃ។សូមបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តែងតែបានចូលរួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យបរិស្ថាន, សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុកអូររាំងឪ និងប្រជាពលរដ្ឋ គិតគូរអំពីសុខទុក្ខនៃការរស់នៅ ព្រមទាំងការគាំទ្រដល់ការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងវីរកងទ័ពកម្ពុជា របស់យើងដែលបានកំពុងការពារយ៉ាងរឹងមាំ តាមបន្ទាត់ព្រំដែនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា នៅអំឡុងពេលមានសត្រូវឈ្លានពានទឹកដី និងគ្រោះមហន្តរាយនានា។ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារ បានគោរពបួងសួងសូមបារមី និងវត្ថុសក្តិសិទ្ធទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានបារមីមាឬទ្ធិ ព្រំទាំងព្រះអង្គព្រះនាម វេស្សវន្ត កុវេរោ លោកតាអង្ក្រងភ្លើង លោកយាយស្រីគ្រប់ល័ក្ខ លោកតាគុណដាល់ លោកយាយទេព និងលោកតាក្រហមក ព្រមទាំង មេទ័ពជាច្រើនទៀត ដែលមានបុណ្យបរមី ជួយការពារព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យសត្រូវឈ្លានពានទឹកដីវិនាសអន្តរាយនិង សូមជួយថែរក្សា និងការពារកងទ័ពនិងប្រជាជនកម្ពុជា ឱ្យមានសុវត្ថិភាព រួចផុតពីសង្គ្រាម និងជៀសផុតពីសត្រូវឈ្លានពានមកលើទឹកដីកម្ពុជា។

គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជា ដំណាក់កាលទី១ បានបញ្ចប់ដោយភាពជោគជ័យ

2025/12/12 03:34:09 pm        378
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់ដោយជោគជ័យនូវ គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជា របស់សាកលវិទ្យាល័យ តូក្យូ ហ្គាគឺហ្គេ នៃប្រទេសជប៉ុន ដំណាក់កាលទី១ (២០២០-២០២៥) និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក ARIKAWA TAKASHI នាយកប្រតិបត្តិនៃ មូលនិធិ Nippon (The Nippon Foundation) សាស្ត្រាចារ្យបណ្ឌិត ASAKURA TAKASHI ប្រធានគម្រោង SHCC នាយកវិទ្យាស្ថានគរុកោសល្យភ្នំពេញ និងបាត់ដំបង សាស្ត្រាចារ្យពី សាកលវិទ្យាល័យ តូក្យូ ហ្គាគីហ្គេ និងសាកលវិទ្យាល័យដៃគូ អង្គការនិងដៃគូពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទ។ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មូលនិធិនីបប៉ុន សាស្តាចារ្យប្រធានគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ដែលបានសម្រេចបាននូវគម្រោងនេះ ដែលបានជួយលើកកម្ពស់សុខភាពកុមារ និងលទ្ធផលសិក្សាឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។ គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជា(SHCC) ដឹកនាំដោយសាកលវិទ្យាល័យ តូក្យូ ហ្គាគឺហ្គេ នៃប្រទេសជប៉ុនក្រោមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធរួមមាន នាយកដ្ឋានសុខភាពសិក្សា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា និងការគាំទ្រដ៏ថ្លៃថ្លារបស់មូលនិធិនីបប៉ុន បានអនុវត្ត និងបញ្ចប់ដោយភាពជោគជ័យ ហើយសូមបញ្ជាក់ដែរថា គម្រោងនេះរៀបចំឡើងក្នុងគោលបំណង៖ - ការគាំទ្រដល់ការអភិវឌ្ឍន៍វគ្គសិក្សាសុខភាពសិក្សា និងមុខវិជ្ជាសិក្សានៅគ្រឹះស្ថានឧត្តមសិក្សារួមមាន វិទ្យាស្ថានគរុកោសល្យ និងសាលាគរុកោសល្យ និងវិក្រឹត្យការ។- ការផ្តល់ការបណ្តុះបណ្តាលសុខភាពសិក្សាដល់គ្រូនៅមូលដ្ឋាន បឋមសិក្សា និងមធ្យមសិក្សា និងការលើកកម្ពស់សកម្មភាពសុខភាពសិក្សា។- ការប្រមូលទិន្នន័យ និងការតាមដានដំណើរការសិក្សា និងការស្រាវជ្រាវតាមភាពចាំបាច់ ដើម្បីបង្កើតសៀវភៅសិក្សាគោល និង ការផ្តល់ក្នុងបណ្តុះបណ្តាលសុខភាពសិក្សាដល់គ្រូឧទ្ទេស។រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញចក្ខុវិស័យក្នុងការប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមរយៈការកំណត់សំណុំយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ផលិតភាពការងារខ្ពស់ និងសុខភាពរឹងមាំ។ ក្នុងបរិបទនេះ ការលើកកម្ពស់សុខភាពសិក្សា គឺជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការចូលរួមចំណែកដល់ការធានាបាននូវការសិក្សារបស់សិស្ស ប្រកបដោយគុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សារបស់ពួកគេ ដើម្បីឈានទៅដល់ការសម្រេចគោលដៅនៃការអប់រំ និងចក្ខុវិស័យរបស់ជាតិ។ សុខភាព គឺជាកត្តាស្នូលក្នុងការកំណត់ការសិក្សារបស់សិស្ស និងជាមូលដ្ឋានសម្រាប់ ការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព។ ដោយមើលឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងសុខភាព និងការអប់រំ ការដាក់បញ្ចូលមុខវិជ្ជាសុខភាពសិក្សា ទៅក្នុងកម្មវិធីអប់រំគ្រូ បង្រៀន គឺជាជំហានដ៏សំខាន់ក្នុងការអប់រំគរុនិស្សិត ដែលអនាគតនឹងក្លាយជាគ្រូបង្រៀន ឱ្យទទួលបាននូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដែលចាំបាច់ក្នុងការជំរុញ សុខុមាលភាពរបស់សិស្សនៅក្នុងថ្នាក់រៀន និងសហគមន៍ឱ្យល្អប្រសើរ។ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គម្រោងអភិវឌ្ឍន៍សុខភាព សិក្សាសម្រាប់កុមារកម្ពុជា (SHCC) ដឹកនាំដោយ សាស្ត្រាចារ្យបណ្ឌិត (Asakura Takashi) និងក្រុមសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ តូក្យូ ហ្គាគឺហ្គេ និងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យដៃគូ ៤ ទៀត រួមមាន សាកលវិទ្យាល័យ អីបារ៉ាគី សាកលវិទ្យា- ល័យ ដូមុនជិ សាកលវិទ្យាល័យ សៃតាម៉ា និង សាកលវិទ្យាល័យជាតិ យ៉ូកូហាម៉ា នៃប្រទេសជប៉ុន ដែលបានរៀបចំតាក់តែងសៀវភៅសិក្សាគោល មុខវិជ្ជាអប់រំសុខភាពនេះឡើង និងសូមថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋាន សុខភាពសិក្សា រួមជាមួយគណៈគ្រប់គ្រង និងគ្រូឧទ្ទេស នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ដែលបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព និងសមត្ថភាពក្នុងការអនុវត្តគម្រោង SHCC ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កា៕

មកទល់រសៀលនេះយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាជាច្រើនទីតាំងនៅយោធភូមិភាគទី៥

2025/12/12 02:58:57 pm        640
ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា មកទល់ថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៣:០០នាទីជ យោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជាជាច្រើនទីតាំងនៅយោធភូមិភាគទី៥។ក្នុងនោះរួមាន៖- ម៉ោង ៨:៣៨នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានធ្វើការរុលចូលភូមិសាស្ត្រភូមិ ព្រៃចាន់។ - ម៉ោង ៩:១០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ នៅលើភូមិសាស្ត្រ ភូមិព្រៃចាន់។ - ម៉ោង ១០:២៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ចូលភូមិសាស្ត្រអូរភ្លុកដំរី។ - ម៉ោង ១០:៣៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ នៅលើភូមិ សាស្រ្តភូមិព្រៃចាន់។ - ម៉ោង ១១:៣៧នាទី យោធាថៃបានបាញ់ផ្សែងពុល នៅភូមិសាស្ត្រព្រៃចាន់។ - ម៉ោង ១១:៥៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំគ្រាប់ទម្លាក់ នៅភូមិសាស្ត្រអូរភ្លុកដំរី។ - ម៉ោង ១២:១៣នាទី យោធាថៃបានបាញ់ផ្សែងពុល នៅភូមិសាស្ត្រព្រៃចាន់ និងភូមិជោគជ័យ។ - ម៉ោង ១២:៤៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនបន្តហោះស៊ើបការណ៍លើភូមិសាស្ត្រអូរភ្លុកដំរី។ - ម៉ោង ១២:៥៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។

មកទល់រសៀលនេះ យោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាជាច្រើនទីតាំងក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤

2025/12/12 02:30:24 pm        613
ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧:០៥នាទីព្រឹក ដល់ម៉ោង ១៣:០០នាទី យោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាជាច្រើនទីតាំងក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤។ក្នុងនោះរួមមាន៖- ម៉ោង ៧:៤០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត ជប់អង្គុញ និងថ្មឆត្រ។ - ម៉ោង ៨:២០នាទី យោធាថៃបន្តការវាយប្រហារឈ្លានពានមកលើកម្ពុជាដោយប្រើប្រាស់រថក្រោះ អម ដោយកម្លាំងថ្មើរជើងបានបាញ់ចូលភូមិសាស្ត្រថ្មឆត្រ និងប្រាសាទតាក្របី។ - ម៉ោង ៨:៤១នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត បុស្សស្បូវ-ជាំតែ។ - រហូតមកដល់វេលាម៉ោង ៩:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោល ខ្លាំង នៅភូមិសាស្រ្តអានសេះ និងបន្តវាយលុកនៅភូមិសាស្ត្រថ្មដូន, ជប់អង្គុញ, ថ្មឆត្រ, ភ្នំ៣៣៣, ប្រាសាទតាក្របី និងប្រាសាទតាមាន់។ - ម៉ោង ១០:១២នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនចូលភូមិសាស្ត្រភ្នំខ្មោច និងបុស្សស្បូវ-ជាំតែ។ - ម៉ោង ១១:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិ សាស្រ្តអានសេះ និងបានបាញ់ផ្សែងពុលយ៉ាងច្រើនសន្ធឹកសន្ធាប់។- រហូតមកវេលាម៉ោង ១២:០០នាទី យោធាថៃបានចាប់ផ្តើមវាយបន្ថែមប្រហារនៅភូមិសាស្ត្រតាស៊ឹម, គោល៨, ភ្នំខ្មោច និងជាំតែ ដោយបានប្រើប្រាស់កាំភ្លើងធំ, ដ្រូន, បាញ់ផ្សែងពុល និងរថក្រោះបាញ់បុក និងបន្តវាយប្រហារនៅភូមិសាស្ត្រប្រាសាទតាក្របី, ភ្នំ៣៣៣, ជប់អង្គុញ, ថ្មដូន, ដំណាក់ស្ដេច, ប្រាសាទតាមាន់ និងជប់គគីរ។ - ម៉ោង ១២:៣២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រប្រាសាទព្រះវិហារ។

ពានរង្វាន់ឧស្សាហកម្មបៃតងបានជ្រើសរើសក្រុមហ៊ុន២១ ដែលរួមចំណែកអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា

2025/12/12 02:19:06 pm        129
ភ្នំពេញ ៖ ពានរង្វាន់ឧស្សាហកម្មបៃតងឆ្នាំ២០២៥ ត្រូវបានជ្រើសរើសយកក្រុមហ៊ុន ២១ ដែលបានរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្ម បៃតងនៅកម្ពុជា នៅក្នុងផលិតកម្មស្អាត និរន្តរភាព និងនវានុវត្តន៍ឧស្សាហកម្ម ប្រកបដោយការទទួលខុសត្រូវ។​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុង កម្មវិធីប្រកួតប្រជែង ពានរង្វាន់ឧស្សាហកម្មបៃតងឆ្នាំ២០២៥ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះថា ផលិតកម្មបៃតងមិនមែនត្រឹមតែជាការចំណាយទេ តែជា ការវិនិយោគដែលនាំមកនូវការសន្សំសំចៃ នវានុវត្តន៍ និងភាពប្រកួតប្រជែងនៃអាជីវកម្មសម្រាប់រយៈពេលវែង។ ឯកឧត្តមក៏លើកទឹកចិត្ត ឱ្យក្រុមហ៊ុនរោងចក្រ-សហគ្រាសទាំងអស់ បន្តនវានុវត្តន៍ថ្មីៗ ដោយមិនត្រូវស្កប់ស្គល់ នឹងការអនុវត្តបច្ចុប្បន្នរបស់ខ្លួនឡើយ ពោលគឺ ត្រូវខិតខំកែលម្អប្រព័ន្ធផលិតកម្ម ការពារបរិស្ថាន ប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យខ្សែច្រវាក់ផលិតកម្មកាន់តែ ស្អាត ដោយរៀនសូត្រពីឧត្តមានុវត្តន៍ទាំងនៅក្នុងប្រទេស និងអន្តរជាតិ។ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ឱ្យដឹងថា ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៥ បានជ្រើសរើសម្ចាស់ជ័យលាភី ដែលមាន ពានមាសចំនួន ៣, ពានប្រាក់ចំនួន ១១, និងពានសំរឹទ្ធចំនួន៧ ។ ម្ចាស់ជ័យលាភីទាំង ២១ ក្រុមហ៊ុននេះ ត្រូវបានជ្រើសរើសតាមរយៈ ការវាយតម្លៃលើទិដ្ឋភាព៤ គឺទិដ្ឋភាពបរិស្ថាន នវានុវត្តន៍និងចីរភាព ទិដ្ឋភាពសេដ្ឋកិច្ច និងទិដ្ឋភាពសង្គមនិងសមភាពយេនឌ័រ។ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអភវិឌ្ឍ ឧស្សាហកម្មបៃតង និងកត់សម្គាល់ថា គោលការណ៍និរន្តរភាព បច្ចុប្បន្នកាន់តែមានសារៈសំខាន់ សម្រាប់ភាពប្រកួតប្រជែងជាសកល ជាពិសេសសម្រាប់ទីផ្សារធំៗដូចជាសហភាពអឺរ៉ុប។ ឯកឧត្តមបន្ថែមថា ឧស្សាហកម្មជាកម្លាំងជំរុញស្នូលសម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែ វាក៏បង្កើតសំណល់ផងដែរ ដែលត្រូវតែគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ។ បរិវត្តកម្មបៃតង គឺជាគន្លឹះសម្រាប់ភាពប្រកួតប្រជែង របស់កម្ពុជា ជាពិសេសខណៈដែលទីផ្សារសកលលោក រួមទាំងសហភាពអឺរ៉ុប បាននិងកំពុងបង្កើនស្តង់ដារខ្ពស់លើនិរន្តរភាព។ឯកឧត្តម បានបន្ថែមទៀតថា យុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប បានកៀរគរថវិកាជាង ៣៦០ ពាន់លានអឺរ៉ូ ចន្លោះពីឆ្នាំ២០២១ ដល់២០២៤ ដើម្បីគាំទ្រការវិនិយោគប្រកបដោយនិរន្តរភាពនៅទូទាំងពិភពលោក ក្នុងនោះក៏មានការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ទឹកស្អាត និងថាមពលស្អាតនៅក្នុងប្រទេសកម្ពុជាផងដែរ។ ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ជាផ្លែផ្កា នៃគម្រោង ការអភិវឌ្ឍដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាពនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរ បច្ចេកវិទ្យា អំណោយផលល្អដល់បរិស្ថាន ដែលបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់បរិវត្តកម្មឧស្សាហកម្មបៃតងរយៈពេលវែងរបស់កម្ពុជា។សូមបញ្ជាក់ថា កម្មវិធីនេះប្រកួតប្រជែងនេះ ត្រូវបានជ្រើសរើសក្រុមហ៊ុនដែលបានបង្កើតវឌ្ឍនភាពជាក់ស្តែង ក្នុងការកាត់បន្ថយផលប៉ះ ពាល់បរិស្ថាន ទន្ទឹមនឹងនោះបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងរបស់អាជីវកម្ម។ គំនិតផ្តួចផ្តើមនេះ សហការអនុវត្តដោយក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដោយមាន ការគាំទ្រពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី UN PAGE៕អត្ថបទ៖ សុន រ៉ាឌី

ស្ថានទូតឥណ្ឌា បានរៀបចំព្រឹត្តិការណ៍មុនសន្និសីទ AI Impact Summit 2026

2025/12/12 01:34:47 pm        210
ថ្ងៃទី ១១ ធ្នូ ២០២៥ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានរៀបចំព្រឹត្តិការណ៍មុនសន្និសីទ AI Impact Summit 2026 ដើម្បីផ្សព្វផ្សាយអំពីសន្និសីទ AI ដែលឥណ្ឌានឹងធ្វើម្ចាស់ផ្ទះនៅខែកុម្ភៈ ២០២៦។ ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការពិភាក្សា និងការចែករំលែកគំនិតអំពីតួនាទីសារៈសំខាន់របស់ AI ក្នុងការកសាងអនាគតដែលរួមបញ្ចូលគ្នា មានក្រមសីលធម៌ និងមានចីរភាព។ព្រឹត្តិការណ៍នេះ មានការចូលរួមពី សមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា ក៏ដូចជានាយកនាយកដ្ឋានរដ្ឋាភិបាលឌីជីថល រួមទាំងភាគីឥណ្ឌា ដែលពិភាក្សាពីការរីកចម្រើន AI នៅកម្ពុជា និងឱកាសសហការជាមួយឥណ្ឌា។លើសពីនេះ ក្រុមហ៊ុនចំនួន២ របស់ឥណ្ឌាក៏បានចូលរួមផ្តល់ទស្សនៈអំពីឧស្សាហកម្ម AI និងគោលនយោបាយ AI នៅឥណ្ឌាផងដែរ។ឯកឧត្តម Vanlalvawna Bawitlung អគ្គរាជទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា AI Summit 2026 ផ្តោតលើប្រទេសកំពុងអភិវឌ្ឍ និងធានាបច្ចេកវិទ្យាថ្មីៗត្រូវបានចែករំលែកដោយស្មើភាព។ ព្រឹត្តិការណ៍នេះក៏ដើម្បីបង្ហាញថា AI អាចជួយអភិវឌ្ឍសង្គម និងបរិស្ថានបានដោយចីរភាព។វេជ្ជបណ្ឌិត តានូ ព្រីយ៉ា ( Dr. Tanu Priya ) លេខាទី១ មកពីស្ថានទូតឥណ្ឌា ក៏បានបង្ហាញអំពីចក្ខុវិស័យ AI Impact Summit 2026 ដែលផ្អែកលើគោលការណ៍ ៣៖ មនុស្ស – ភពផែនដី – ការរីកចម្រើន។ សន្និសីទនេះនឹងពិភាក្សាជុំវិញ “៧ ចក្រា” ដូចជា ការបណ្តុះកម្លាំងមនុស្ស, AI មានសុវត្ថិភាព, ការច្នៃប្រឌិត, វិទ្យាសាស្ត្រ, ធនធាន AI, កំណើនសេដ្ឋកិច្ច និងផលប្រយោជន៍សង្គម។ព្រឹត្តិការណ៍នេះ បង្ហាញពីការប្តេជ្ញារបស់ឥណ្ឌាក្នុងការលើកកម្ពស់ AI ដែលគាំទ្រធនធានមនុស្ស ការអភិវឌ្ឍបរិស្ថាន និងការរីកចម្រើនបច្ចេកវិទ្យាដែលស្មើភាព។ ព្រឹត្តិការណ៍ក៏មានគោលបំណងពង្រឹងការសហការកម្ពុជា–ឥណ្ឌា ក្នុងវិស័យ AI ការស្រាវជ្រាវ ការច្នៃប្រឌិត និងការកសាងសមត្ថភាព ដើម្បីជំរុញការអភិវឌ្ឍដោយចីរភាព និងបំលែងឌីជីថលក្នុងអនាគត។ អត្ថបទ៖ គឹម ហុក   

អាមេរិកស្រូបយកទំនិញកម្ពុជាសរុបជាង ១១,៥ ពាន់លានដុល្លារគាំទ្រកំណើនខ្ពស់នៃការនាំចេញ

2025/12/12 01:14:54 pm        296
នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥, ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់សរុបប្រមាណជាង ១១,៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៧ ភាគរយ ធៀបនិងឆ្នាំមុន ដោយបានគាំទ្រកំណើនខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សហរដ្ឋអាម៉េរិក នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥, មានទំហំទឹកប្រាក់ សុបជិត ១១,៩ ពាន់លានដុល្លារដុល្លារអាមេរិក កើនឡើងជិត ២៨ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា និងឆ្នាំ២០២៤, បច្ចុប្បន្នទីផ្សារមួយ នេះឈរក្នុងលំដាប់ទី១ នៃទីផ្សារនាំចេញសរុបរបស់កម្ពុជាដែលកំណើនខ្ពស់ ដោយបានកំពុងគាំទ្រដល់ការរីកលូតលាស់ និងបង្ហាញឱ្យឃើញ អំពីកិច្ចសហប្រតិប្រតិបត្តិការល្អ ជាពិសេសការធ្វើពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។ចំពោះការនាំចេញ, នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអាម៉េរិក មានទឹក ប្រាក់សរុបប្រមាណជាង ១១,៥ ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ២៧ ភាគរយ ធៀបនិងឆ្នាំ២០២៤ (ដែលមានទឹកប្រាក់នាំ ចេញជាង ៩ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ) ក្នុងនោះចំពោះប្រភេទទំនិញសំខាន់ៗ ដែលបាននិងកំពុងជួយជ្រោមជ្រែងដល់ការនាំចេញ ទំនិញរបស់កម្ពុជារួមមាន៖ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ និងការនាំចេញផលិតផលពីកសិកម្មជាដើម។ ដោយឡែកការនាំចូលពីសហរដ្ឋអាមេរិកវិញនៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់ជាង ៣៦៧ លានដុល្លារអាម៉េរិក បានកើនឡើង ៥០ ភាគរយ បើធៀប រយៈពេលដូចគ្នានិងឆ្នាំ២០២៤។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៥នេះ, ប្រទេសដែលជាដៃគូរបស់កម្ពុជា គាំទ្រដល់កំណើននៃការនាំចេញទំនិញរួមមាន៖ ទីផ្សារសហរដ្ឋអាមេរិក ជាង ១១,៥ លានដុល្លារ កើនឡើងជាង ២៧ ភាគរយ, វៀតណាម ជាង ៧ ១៣០ លានដុល្លារ ថមថយ -០,៦ ភាគរយ, ចិនជាង ១ ៥០០ លានដុល្លារ ថមថយ ៦ ភាគរយ, ជប៉ុន ជាង ១ ៤០០ លានដុល្លារ កើនឡើងជាង ១២ ភាគរយ, កាណាដាជាង ១ ១៦៦ លានដុល្លារ កើនឡើងជាង ១៥ ភាគរយ, អេស្បាញជាង ១ ០០០ លានដុល្លារ កើនឡើងជាង ១១ ភាគរយ, អង់គ្លេស ៩៣៣ លានដុល្លារ កើនឡើង ៥ ភាគរយ, ហូឡង់ ៨៨២ លានដុល្លារ កើនឡើងជិត ២១ ភាគរយ ក្រៅពីនេះកម្ពុជាមានទីផ្សារជាច្រើនទៀត ដែលបានកំពុង គំាទ្រដល់កំណើននាំចេញរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

មកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា

2025/12/12 11:51:00 am        827
រហូតមកដល់ម៉ោង៧ព្រឹកថ្ងៃទី១២ ខែធ្នូនេះ យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារមកលើកងកម្លាំង និងភូមិដ្ឋានប្រជាជនស៊ីវិលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤ និងទី៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ចាប់តាំងពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែធ្នូនេះ ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈ សន្និសីទសារព័ត៌មាន អំពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នៅព្រឹកថា មកទល់ព្រឹកនេះ យោធាថៃនៅបន្តធ្វើសកម្មភាពបាញ់ប្រហារមកលើកងកម្លាំង និងភូមិដ្ឋានប្រជាជនស៊ីវិលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤ និងទី៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ។ ក្នុងនោះស្ថានភាពនៅយោធភូមិភាគទី៤ យោធាថៃបានធ្វើការបាញ់កាំភ្លើងបំពាក់លើរថក្រោះនៅតំបន់ជាំតែ និងតំបន់ផ្ទះតាម៉ុក, និងប្រើប្រាស់ Sniper បាញ់ចូលក្នុងភូមិសាស្រ្ដទួល៩៥, ប្រើប្រាស់កាំភ្លើងត្បាល់ និងកាំភ្លើងយន្តទៅលើភូមិសាស្រ្តប្រាសាទតាមាន់ និងប្រាសាទតាក្របី និងប្រើប្រាស់កាំភ្លើងត្បាល់ និងកាំភ្លើងយន្តបាញ់ទៅគ្រប់គោលដៅនៅតំបន់អានសេះ ភ្នំ ៥០០ អូរផ្កាស្នែ, ទ្វាដែក និងភ្នំពងចាប។ យោធាថៃក៏បានបន្តធ្វើការវាយប្រហារដោយអាវុធគ្រប់ធន់មកកាន់ទីតាំងថ្មដូន ជប់គគី និងប្រាសាទតាក្របីផងដែរ។ ចំណែកនៅយោធភូមិភាគទី៥ យោធាថៃបានបន្តបាញ់ប្រហារលើភូមិសាស្រ្ដភូមិព្រៃចាន់ដោយបានបាញ់ផ្សែងពុល និងធ្វើការបាញ់ប្រហារទៅលើភូមិសាស្រ្ដបឹងត្រកួន និងភូមិជោគជ័យ។ សូមបញ្ជាក់ថា សកម្មភាពប្រដាប់អាវុធយ៉ាងឃោរឃៅ និងដ៏កំរោលរបស់យោធាថៃឈ្លានពានកម្ពុជា បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ មានពលរដ្ឋស៊ីវិលខ្មែរចំនួន ១១នាក់បានស្លាប់ ក្នុងនោះមានទារកម្នាក់ និងរងរបួសជាង៧០នាក់ដោយសារតែទាហានឈ្លានពានថៃបានបើកការបាញ់ប្រហារយ៉ាងឃោឃៅ និងអមនុស្សធម៌បំផុតនោះ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
06/03/2026 04:06 PM
យោធាស្វែងរកការកាត់ទោសទាហានឥណ្ឌូនេស៊ីឲ្យជាប់ពន្ធនាគារសម្រាប់ការវាយប្រហារដោយទឹក អាស៊ីត
06/03/2026 04:06 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​រោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង
06/03/2026 04:06 PM
ក្រសួងកសិកម្មធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦របស់ក្រុមការងារជំនាញអនុវត្តវារីវប្បកម្មល្អអាស៊ាន (6th EWG-ASEAN GAqP)
06/03/2026 04:06 PM
UN៖ នីតិវិធីត្រួតពិនិត្យថ្មី ពន្យារពេលការការដឹកជញ្ជូនជំនួយចូលតំបន់ហ្កាហ្សា
06/03/2026 04:06 PM
លោក Rubio៖ អ៊ីស្រាអែល ដណ្តើមយកតំបន់ហ្កាហ្សា៧០ភាគរយពុំមែនជាផ្នែកនៃផែនការរបស់អាមេរិកទេ
06/03/2026 04:06 PM
មនុស្សយ៉ាង​ហោច​ណាស់​ ២១នាក់ស្លាប់​នៅ​ក្នុងអគ្គិ​ភ័យឆាប​ឆេះ​សណ្ឋាគារ ក្នុងរដ្ឋធានីរបស់​ឥណ្ឌា
06/03/2026 04:06 PM
ការវាយប្រហារតាមអ៊ីនធឺណិត បញ្ចេញព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់គ្រួសារចំនួន៦សែនគ្រួសារនៅហ្កាហ្សា
06/03/2026 04:06 PM
រដ្ឋមន្ត្រីការពារជាតិបូលីវីលាលែងពីតំណែង ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលមាន​សភាព​កាន់តែខ្លាំងឡើង​ៗ
06/03/2026 04:06 PM