សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​រោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ

មកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា

2025/12/12 11:51:00 am        827
រហូតមកដល់ម៉ោង៧ព្រឹកថ្ងៃទី១២ ខែធ្នូនេះ យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារមកលើកងកម្លាំង និងភូមិដ្ឋានប្រជាជនស៊ីវិលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤ និងទី៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ចាប់តាំងពីថ្ងៃទី៧ដល់ថ្ងៃទី១២ ខែធ្នូនេះ ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈ សន្និសីទសារព័ត៌មាន អំពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នៅព្រឹកថា មកទល់ព្រឹកនេះ យោធាថៃនៅបន្តធ្វើសកម្មភាពបាញ់ប្រហារមកលើកងកម្លាំង និងភូមិដ្ឋានប្រជាជនស៊ីវិលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤ និងទី៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ។ ក្នុងនោះស្ថានភាពនៅយោធភូមិភាគទី៤ យោធាថៃបានធ្វើការបាញ់កាំភ្លើងបំពាក់លើរថក្រោះនៅតំបន់ជាំតែ និងតំបន់ផ្ទះតាម៉ុក, និងប្រើប្រាស់ Sniper បាញ់ចូលក្នុងភូមិសាស្រ្ដទួល៩៥, ប្រើប្រាស់កាំភ្លើងត្បាល់ និងកាំភ្លើងយន្តទៅលើភូមិសាស្រ្តប្រាសាទតាមាន់ និងប្រាសាទតាក្របី និងប្រើប្រាស់កាំភ្លើងត្បាល់ និងកាំភ្លើងយន្តបាញ់ទៅគ្រប់គោលដៅនៅតំបន់អានសេះ ភ្នំ ៥០០ អូរផ្កាស្នែ, ទ្វាដែក និងភ្នំពងចាប។ យោធាថៃក៏បានបន្តធ្វើការវាយប្រហារដោយអាវុធគ្រប់ធន់មកកាន់ទីតាំងថ្មដូន ជប់គគី និងប្រាសាទតាក្របីផងដែរ។ ចំណែកនៅយោធភូមិភាគទី៥ យោធាថៃបានបន្តបាញ់ប្រហារលើភូមិសាស្រ្ដភូមិព្រៃចាន់ដោយបានបាញ់ផ្សែងពុល និងធ្វើការបាញ់ប្រហារទៅលើភូមិសាស្រ្ដបឹងត្រកួន និងភូមិជោគជ័យ។ សូមបញ្ជាក់ថា សកម្មភាពប្រដាប់អាវុធយ៉ាងឃោរឃៅ និងដ៏កំរោលរបស់យោធាថៃឈ្លានពានកម្ពុជា បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ មានពលរដ្ឋស៊ីវិលខ្មែរចំនួន ១១នាក់បានស្លាប់ ក្នុងនោះមានទារកម្នាក់ និងរងរបួសជាង៧០នាក់ដោយសារតែទាហានឈ្លានពានថៃបានបើកការបាញ់ប្រហារយ៉ាងឃោឃៅ និងអមនុស្សធម៌បំផុតនោះ៕ 

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បើកជើងហោះហើរមកកាន់រាជធានីភ្នំពេញ

2025/12/12 11:36:34 am        234
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរទៅកាន់ប្រទេសជាច្រើនដែលច្រើនជាងក្រុមហ៊ុនដទៃទៀត បានឈានមួយជំហានទៀតដើម្បីពង្រីកវិសាលភាពជាសកលរបស់ខ្លួន ដោយបានបើកដំណើរការជើងហោះហើរទៅកាន់រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលស្របទៅតាមគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន។ ជាមួយនឹងគោលដៅថ្មីនេះ ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រទេសទី 7 ដែលបម្រើសេវាកម្មដោយក្រុមហ៊ុនអាកាសចរណ៍ជាតិនៅអាស៊ីអាគ្នេយ៍ ហើយរាជធានីភ្នំពេញបានចូលរួមក្នុងបណ្តាញជាទីក្រុងទី 11 នៅក្នុងតំបន់។ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងសាធារណរដ្ឋតួកគីយ៉េ និងព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃទីផ្សារដែលកំពុងរីកចម្រើននេះ ផ្លូវហោះហើរពីរាជធានីភ្នំពេញទៅពង្រីកបណ្តាញចុងបូព៌ារបស់ក្រុមហ៊ុនអាកាសចរណ៍ដល់ទៅ 20 ទីក្រុង និងអាកាសយានដ្ឋានចំនួន 21។ ផ្លូវហោះហើរថ្មីនេះផ្តល់ជូនភ្ញៀវរបស់ក្រុមហ៊ុន Turkish Airlines នូវច្រកផ្លូវទៅកាន់គោលដៅសំខាន់ៗមួយក្នុងតំបន់បានកាន់តែងាយស្រួល និងបង្ហាញជាថ្មីម្តងទៀតអំពីការតភ្ជាប់ដែលមិនអាចប្រៀបផ្ទឹមបាន ដែលក្រុមហ៊ុនអាកាសចរណ៍នៃសាធារណរដ្ឋតួកគីយ៉េផ្តល់ជូន ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបតែមួយគត់ដែលហោះហើរទៅកាន់គោលដៅនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដំណើរការជើងហោះហើរមកកាន់​រាជធានី​ភ្នំពេញ​បីដង​ក្នុង​​​មួយ​សប្តាហ៍។ ជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុលមកកាន់រាជធានីភ្នំពេញចេញដំណើរ​នៅថ្ងៃពុធ ថ្ងៃសុក្រ​ និងថ្ងៃ​អាទិត្យ​ ខណៈ​ដែល​ជើងហោះហើរទៅមកទីក្រុងអ៊ីស្តង់ប៊ុលដំណើរការនៅថ្ងៃច័ន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ស្របពេលនៃការបើកដំណើរការផ្លូវហោះហើរថ្មីនេះ លោក Bilal Ekşi នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Turkish Airlines បានមានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍របស់សាធារណរដ្ឋតួកគីយ៉េ យើងបន្តពង្រីក​បណ្តាញ​​​​តភ្ជាប់​ទ្វីប​នានា និងពង្រឹងការតភ្ជាប់របស់យើងជាមួយគោលដៅយុទ្ធសាស្ត្រ។ ការ​បន្ថែម​​ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី 132 របស់យើងទៅក្នុងបណ្តាញដែលមិនអាច​​ប្រៀបផ្ទឹមបាន​របស់យើង ហើយការដាក់ឱ្យដំណើរការ​ជើងហោះ​ហើរ​ទៅ​កាន់​​រាជធានីភ្នំពេញ​ គឺជាជំហានដ៏សំខាន់មួយឆ្ពោះ​ទៅ​មុខក្នុងគោលដៅនេះ។ ជើងហោះហើររបស់យើង​ទៅកាន់​ព្រះរាជាណាចក្រកម្ពុជា នឹងបង្ហាញពីឱកាសថ្មីៗ​សម្រាប់​ទាំងវិស័យទេសចរណ៍ និងអាជីវកម្ម។ លើសពីនេះ ក្នុងនាម​ជា​ក្រុម​ហ៊ុនអាកាសចរណ៍​អឺរ៉ុបតែមួយគត់​ដែល​​ហោះហើរទៅកាន់គោលដៅនេះ យើងនឹងពង្រឹងភាព​ជាអ្នក​ដឹក​នាំ​របស់យើងនៅក្នុងតំបន់បន្ថែមទៀត”។ ទីក្រុងភ្នំពេញ ដែលជារាជធានីនៃព្រះរាជណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលទេសចរណ៍ និងពាណិជ្ជកម្មដ៏​សំខាន់បំផុត​មួយ​នៅក្នុងតំបន់ ជាមួយនឹងរចនាសម្ព័ន្ធប្រវត្តិសាស្ត្រ បេតិកភណ្ឌវប្បធម៌ និងជីវិតទីក្រុង​ដ៏រស់​រវើក។​ ស្ថិត​នៅ​ចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ទីក្រុងនេះផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍​វប្បធម៌​​ដ៏សម្បូរ​បែប​ជាមួយនឹងព្រះបរមរាជវាំង សារមន្ទីរជាតិ និងផ្សារប្រពៃណី។ ជាផ្នែកមួយនៃការផ្សព្វផ្សាយពិសេសសម្រាប់ការបើកដំណើរការរបស់ខ្លួន ភ្ញៀវអាចកក់សំបុត្រ​ចាប់ពី​ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2026 សម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2026 ជាមួយ​នឹង​តម្លៃ​សំបុត្រចាប់ពី 699 ដុល្លារអាមេរិកសម្រាប់ជើងហោះហើរពីទីក្រុងអ៊ីស្តង់ប៊ុលមកកាន់​រាជធានី​ភ្នំពេញ និង 679 ដុល្លារអាមេរិកសម្រាប់ជើងហោះហើរពីរាជធានីភ្នំពេញទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល។ តម្លៃ​ទាំង​នេះ​អាចរកបាន​នៅ​លើ​គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ហើយតម្លៃអាចប្រែប្រួល​នៅ​តាម​ការិយាល័យ​លក់សំបុត្រ និងភ្នាក់ងារទេសចរណ៍។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines និងកាលវិភាគជើងហោះ​ហើរ​របស់​ខ្លួន​ សូមចូលទៅកាន់គេហទំព័រ http://www.turkishairlines.com/ ឬទូរស័ព្ទទៅកាន់លេខ 444 0 849 ឬទាក់​ទង​ការិយាល័យលក់របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ណាមួយ។

កម្ពុជាទាមទារឱ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពាន ប្រសិនបើពិតជាចង់បានសន្ដិភាពមែន

2025/12/12 11:35:34 am        189
កម្ពុជាទាមទារឱ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងបញ្ឈប់ការវាយប្រហារដោយមិនរើសគោលដៅមកលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទីតាំងប្រវត្តិសាស្រ្ដនៅលើដែនអធិបតេយ្យភាពកម្ពុជា ហើយយោធាថៃត្រូវតែបង្ហាញពីភាពស្មោះត្រង់, សុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្ដិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមតាមរយៈការបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងឱ្យដឹងតាមរយៈ សន្និសីទសារព័ត៌មាន អំពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» នៅព្រឹកនេះថា ការបាញ់ប្រហាររបស់យោធាថៃមកលើកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ដល់ថ្ងៃទី១២ខែធ្នូនេះ សកម្មភាពដ៏កំរោលរបស់យោធាថៃនេះជាការដោយបើកការបាញ់ប្រហារដោយមិនរើសគោលដៅ បាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ និងបានបាញ់បំផ្លាញប្រាសាទតាក្របី, ប្រាសាទព្រះវិហារជាទី សក្ការៈ របស់កម្ពុជា និងបេតិកភណ្ឌរបស់មនុស្សជាតិ។ ទង្វើដ៏សាហាវនេះបង្ហាញពីភាពអសីលធម៌ដែល បង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតក មនុស្សជាតិជា ពិសេស មរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបន្ត អំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំង ស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញ ពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើ ប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ៕

ប្រតិភូចិនស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជា

2025/12/12 11:27:58 am        226
គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសានដុង ស្វែងរកឱកាសវិនិយោគ លើ​វិស័យ​ថា​មពល​កកើតឡើងវិញ ឧស្សាហកម្មកែច្នៃកសិផល ការផលិតគ្រឿងបន្លាស់រថយន្ត និងការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកដល់ ការរីកលូតលាស់របស់កម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ​​ទី១១ ​ខែធ្នូ ឆ្នាំ២០២៥  បានទទួលជួបគណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម​សាន​ដុង​ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Yang Hongyu អនុប្រធានសហព័ន្ធ ពិភាក្សា​ការងារ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីសក្តានុពល និងឱកាសវិនិយោគក្នុង ព្រះរាជា​ណាចក្រកម្ពុជា ក្នុងជំនួបនោះឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​គណៈ​ប្រតិភូ ​និងបានគូសបញ្ជាក់ អំពីភាពរឹងមាំ នៃទំនាក់ទំនងមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​នានា​រវាងកម្ពុជា-ចិន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ ការពង្រីក វិនិយោគ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបទបង្ហាញលម្អិត និងស៊ីជម្រៅ ជូនគណៈប្រតិភូ អំពី​បរិយាកាស​វិនិយោគដ៏ទាក់ទាញ របស់កម្ពុជាលើចំណុចគន្លឹះមួយចំនួនរួមមាន៖ កិច្ចខិតខំប្រឹង​ប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាព នយោបាយ, ច្បាប់ស្តីពី​វិនិយោគ ​ដែលផ្តល់នូវការលើកទឹកចិត្តជាអតិបរមា មានតម្លាភាព និងយន្តការ​សម្រប​សម្រួល​វិនិយោ​គ​នានា, សក្តានុពលភូមិសាស្ត្រនយោបាយ ដែលកម្ពុជាជាសមាជិកអាស៊ាន និងជាច្រក​តភ្ជាប់​ដ៏​សំខា​ន់ក្នុងតំបន់, មូលធនមនុស្សមានវ័យក្មេង ដែលងាយក្នុងការបណ្តុះបណ្តាល, លំ​នឹង​ម៉ាក្រូ​សេដ្ឋកិច្ច, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)ជាដើម, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងគម្រោងធំៗដូចជា ផ្លូវ​ល្បឿន​លឿន ​កំពង់ផែទឹកជ្រៅ និងអាកាស យានដ្ឋានអន្តរជាតិថ្មី ដែលជួយសម្រួលដល់ការដឹកជញ្ជូន និង​កាត់​បន្ថយថ្លៃដើមប្រតិបត្តិការ។ជាការឆ្លើយ​តប លោក Yang Hongyu បានបញ្ជាក់ថា ខេត្តសានដុង ជាខេត្តមួយ​មាន​សេដ្ឋកិច្ច​រឹង​មាំ ​និងមានសក្ដានុពល ខ្ពស់ផ្នែកឧស្សាហកម្មធុនធ្ងន់ បច្ចេកវិទ្យាជឿនលឿន និង​កសិកម្ម​ទំនើប​ ហើយគណៈប្រតិភូដែលមានវត្តមានក្នុងជំនួបនេះ គឺមានចំណាប់​អារម្មណ៍​ក្នុង​ការ​ស្វែង​រក​ឱកាស​វិនិ​យោគ លើវិស័យអាទិភាពមួយចំនួនដូចជា ថាមពលកកើតឡើងវិញ, ឧស្សាហកម្មកែច្នៃ កសិផល​, ការផលិតគ្រឿងបន្លាស់រថយន្ត, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ស្រប​តាមចក្ខុវិស័យរបស់រាជរដ្ឋា ភិបាលកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ពលករ និងសហគមន៍ខ្មែរ នៅកូរ៉េខាងត្បូង បន្តជួបជុំសម្តែងមតិដោយថ្កោលទោសយោធាថៃ ដែលបានឈ្លានពានជាថ្មីមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា

2025/12/12 11:12:02 am        721
(កូរ៉េខាងត្បូង)៖ បងប្អូនពលករ និងសហគមន៍ខ្មែរ នៅតំបន់អឺយចុងប៊ូ ប្រទេសកូរ៉េខាងត្បូង ជាង ៣០នាក់ បានបន្តជួបជុំសម្តែងមតិ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះយោធាថៃ ដែលបានឈ្លានពានទាំងកំរោលជាថ្មី មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាចំនួន ១០នាក់បានស្លាប់ និងចំនួន ៦០នាក់ បានរងរបួស ក្នុងនោះដែរ ជនភៀសសឹក បានកើនឡើងដល់ជាង ១៩ម៉ឺននាក់។ នេះបើតាមការឱ្យដឹងពីក្រសួងការពារជាតិ គិតត្រឹមរសៀលថ្ងៃទី១១ ខែធ្នូនេះ។ នៅក្នុងពិធីនេះ បងប្អូនពលករ និងសហគមន៍ខ្មែរ បានលើកឡើងបដា និងស្រែករួមគ្នាថា «កម្ពុជា ត្រូវការសន្តិភាពៗ ជយោវីរកងទ័ពកម្ពុជាៗ»។ ការជួបជុំសម្ដែងមតិ ដើម្បីថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានសារជាថ្មី មកលើដែនអធិបតេយ្យរបស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។ សកម្មភាពជួបជុំសម្ដែងមតិនេះ គឺជាការបង្ហាញនូវស្មារតីស្នេហាជាតិ និងការរួបរួមរបស់ជនរួមជាតិខ្មែរនៅឯក្រៅប្រទេស ជាពិសេសនៅប្រទេសកូរ៉េខាងត្បូង ក្នុងការការពារផលប្រយោជន៍ជាតិ និងការទាមទារឱ្យមានយុត្តិធម៌ ចំពោះអំពើឈ្លានពានដែលបានកើតឡើងម្តងហើយម្តងទៀត ពីសំណាក់យោធាថៃ៕

បច្ចុប្បន្នភាពអំពីសភាពការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ព្រឹកថ្ងៃទី១២ធ្នូ

2025/12/12 11:05:24 am        245
ក្រសួងការពារជាតិកម្ពុជា បង្ហាញ​បច្ចុប្បន្ន​ភាព​អំពី​សភាព​ការណ៍​​នៃ​ការ​ឈ្លាន​ពាន​របស់​ភាគី​ថៃ​មក​លើដែ​នអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅ​ព្រឹ​ក​ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២៥៖ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើ ប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី៧ រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ។ ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖ទី១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា គិតចាប់ពីម៉ោង ២២:០០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៧:០៥នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥៖- ម៉ោង ២២:០៨នាទី យោធាថៃបានបាញ់កាំភ្លើងលើរថក្រោះ នៅតំបន់ជាំតែ និងផ្ទះតាម៉ុក- ម៉ោង ២២:៣៧នាទី យោធាថៃបានប្រើប្រាស់ snipper ចូលភូមិសាស្ត្រទួល៩៥នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥- ចាប់ពីម៉ោង ១២:១៥នាទីរំលងអធ្រាត្រ យោធាថៃបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងយន្ត នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី។ - ម៉ោង ៤:០០នាទី យោធាថៃបានចាប់ផ្តើមប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្តគ្រប់គោលដៅ នៅតំបន់ អានសេះ, ភ្នំ៥០០, អូរផ្កាស្នេហ៍, ទ្វារដែក និងភ្នំពងចាប។- ម៉ោង ៧:០៥នាទី យោធាថៃចាប់ផ្តើមវាយប្រហារដោយប្រើកាំភ្លើងធំគ្រប់ធន់មកភូមិសាស្ត្រថ្មដូន, ជប់គគីរ និងប្រាសាទតាក្របី។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ទី២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ភាគីថៃបានបន្តបាញ់ប្រហារមកលើ   កម្ពុជា៖ គិតចាប់ពីម៉ោង២២:០០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥- ម៉ោង ២២:០១នាទី យោធាថៃបានប្រើប្រាស់ផ្សែងពុលមកលើភូមិសាស្ត្រព្រៃចាន់។ - ម៉ោង ២២:០៨នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។- ម៉ោង ២២:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រព្រៃចាន់ និងបឹងត្រកួន។ - ម៉ោង ២៣:២០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលភូមិសាស្ត្រព្រៃចាន់។- ម៉ោង ២៣:៣៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះស៊ើបការណ៍លើភូមិសាស្ត្រព្រៃចាន់។ថ្ងៃព្រឹកទី១២ ខែធ្នូ ឆ្នាំ២០២៥- ចាប់ពីម៉ោង ៦:២៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិទំនប់ដាច់។ - ម៉ោង ៦:៤០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានដើរចូលមកភូមិសាស្ត្រភូមិជោគជ័យ។- ម៉ោង ៧:០២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានដើរចូលមកភូមិសាស្ត្រភូមិព្រៃចាន់។- ម៉ោង ៧:០២នាទី យោធាថៃបានបាញ់មកលើភូមិសាស្ត្រភូមិជោគជ័យ។- ម៉ោង ៧:១០នាទី យោធាថៃបានបាញ់ផ្លោងមកលើភូមិសាស្ត្រភូមិព្រៃចាន់។- ម៉ោង ៧:២០នាទី យោធាថៃបានបាញ់ផ្លោងជ្រុំមកលើភូមិសាស្ត្រភូមិព្រៃចាន់។- ម៉ោង ៧:៤៣នាទី យោធាថៃបានប្រើប្រាស់រថពាសដែកចូលមកខាងមុខភូមិសាស្ត្របឹងត្រកួន។ - ម៉ោង ៧:៥៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។ ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ក្រសួងការពារជាតិ Ministry of National Defence, [12/12/2025 11:04 AM]គួរឱ្យកត់សម្គាល់ផងដែរថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ សកម្មភាពដ៏កំរោលរបស់យោធាថៃនេះជាការ បើកការបាញ់ប្រហារដោយមិនរើសគោលដៅ បាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ និងបានបាញ់បំផ្លាញប្រាសាទតាក្របី, ប្រាសាទព្រះវិហារជាទី សក្ការៈ របស់កម្ពុជា និងបេតិកភណ្ឌរបស់មនុស្សជាតិ។ ទង្វើដ៏សាហាវនេះបង្ហាញពីភាពអសីលធម៌ដែល បង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតក មនុស្សជាតិជា ពិសេស មរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។អ្នកនាំពាក្យក្រសួងការពារជាតិទាមទារឱ្យយោធាថៃ៖• បញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួន • បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ • បញ្ឈប់ការវាយប្រហារដោយមិនរើសអើង ជាពិសេសទៅលើប្រជាជនស៊ីវិល និងហេដ្ឋារចនា សម្ព័ន្ធស៊ីវិល• បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបំផុតសម្រាប់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល• បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅ។យោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់ និងសុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃអាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដូចដែលបានរៀបរាប់ខាងលើ។ ទន្ទឹមនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តី ថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ានប្តូរវេន។ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំង ស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញ ពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួល ខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើ ប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ។សូមគូសបញ្ជាក់ផងដែរថា វីរកងទ័ពកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួ នាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិ ស្វ័យការពារ ដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់យើង ទោះក្នុងតម្លៃណាក៏ដោយ។ កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ។ សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់ វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន កម្ពុជារួបរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើង ដោយអង់ អាចក្លាហាន និងដោយមិនងាករេជាដាច់ ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕

អ្នកនាំពាក្យ៖ វីរកងទ័ពកម្ពុជា បន្តឈរជើងយ៉ាងរឹងមាំ និងស្វិតស្វាញបំផុត ដោយមិនខ្លាចញញើតនឹងសត្រូវឈ្លានពានទឹកដីនោះឡើយ

2025/12/12 09:45:39 am        375
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តអះអាងថាវីរកងទ័ពកម្ពុជាបានបន្តឈរជើងយ៉ាងរឹងមាំ និងស្វិតស្វាញបំផុត ដោយមិនខ្លាចញញើតចំពោះការគំរាមកំហែង ការសម្លុតរបស់សត្រូវនោះឡើយ ហើយបានផ្តាំទៅបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែជឿជាក់លើរាជរដ្ឋាភិបាល និងជឿជាក់លើកងទ័ពក្នុងកិច្ចការពារនូវបូរណភាពទឹក ទោះក្នុងតម្លៃណាក៏ដោយនោះ។តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីការឈ្លានពានរបស់ទាហានថៃមកលើដែនអធិបតេយ្យកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថាតាំងពីយប់មករហូត ដល់ពេលនេះទាហានឈ្លានពានថៃបានបន្តបាញ់មកដែលទឹកដីកម្ពុជាយ៉ាងព្រៃផ្សៃ និងកាន់តែសហាវនៅ តំបន់ជាច្រើនស្ថិតនៅក្នុងភូមិសាស្រ្តយោធភូមិភាគីទី៤ និងយោធភូមិភាគទី៥ ដោយប្រើប្រាស់អាវុធធុន ធ្ងន់គ្រប់ប្រភេទ រថក្រោះ កាំភ្លើងយន្ត និងឧស្ម័ន្រពុលជាដើម។ តែទោះបីជាទាហានឈ្លានពានថៃធ្វើការ បាញ់ប្រហារយ៉ាងសន្ធប់យ៉ាងណាក្តី ក៏វីរៈកងទ័ពកម្ពុជាមិនរាថយ និងចុះចាញ់នោះឡើយ ហើយបាន បាញ់ឆ្លើយតបទៅវិញយ៉ាងចាស់ដៃផងដែរ ដើម្បីការពារជាតិ និងបូរណភាពទឹកកម្ពុជា។បើតាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរូបនេះ បានលើកឡើងផងដែរថាទាហានឈ្លានពានថៃបានបន្តបាញ់ផ្លោងចូលទឹកដីកម្ពុជាដោយមិនរើសគោលដៅនោះឡើយ ពោលគឺបានធ្វើការបាញ់ផ្លោងចូលសាលារៀន មន្ទីរពេទ្យ និងលើជនស៊ីវិលស្លូតត្រង់របស់កម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាដើម ខណៈការបាញ់របស់យោធាថៃនេះ គឺជាទង្វើអមនុស្សធម៌បំផុត និងថែមទាំងរំលោភបំពានច្បាប់អន្តរជាតិផងដែរ។ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត បាញ់ប្រហារសម្លាប់ជនស៊ីវិល កុមារកម្ពុជា និងប្រើប្រាស់អាវុធរំលោភច្បាប់គ្រប់ប្រភេទ រំលោភលើដែនអធិបតេយ្យភាពកម្ពុជានោះ៕អត្ថបទបាន ចក់

កម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយប្រទេសជាមិត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់

2025/12/12 09:03:18 am        264
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាថ្នាក់តំបន់ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។សិក្ខាសាលា ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំដោយក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក និងដោយមានការ ជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។ សិក្ខាសាលានេះបានប្រមូលផ្តុំនូវអ្នកជំនាញស៊ើបអង្កេត ចៅក្រម ព្រះរាជអាជ្ញា និងស្ថាប័នអាជ្ញាធរថ្នាក់ជាតិ ដែលមានបទពិសោធន៍មកពីបណ្តាប្រទេស មួយចំនួនក្នុងតំបន់ដូចជា ប្រទេសឡាវ ហ្វីលីពីន ថៃ វៀតណាម កូរ៉េ ចិន បារាំង និងកម្ពុជា បានពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗលើវិធីសាស្រ្ត បច្ចេកទេសស៊ើបអង្កេត ការផ្តន្ទាទោសឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការប្រមូលភស្តុតាង ការរក្សាការពារ ការចែករំលែកនិងការទទួលយកភស្តុតាងអេឡិចត្រូនិក ការស៊ើបអង្កេត ហិរញ្ញវត្ថុ យុទ្ធសាស្ត្រការពារជនរងគ្រោះ និងការការពារសាក្សីជាដើម។ ថ្លែងក្នុងពិធីបិទសិក្ខាសាលានោះ ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា ការិយាល័យអង្គការសហប្រជាជាតិUNODC ចំពោះការបន្តកិច្ចសហប្រតិបត្តិការ អនុវត្តសកម្មភាពជាឧត្តមប្រយោជន៍នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង ឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់រដ្ឋជាសមាជិកទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការធ្វើបត្យាប័នក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម សន្តិបណ្ឌិតបានថ្លែងបន្ថែមទៀតថា លេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្វាគមន៍កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិជាមួយUNODC រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍនានា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ឆ្លងដែន និងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម៖ រាជរដ្ឋាភិបាលបានខិតខំគ្រប់មធ្យោបាយ ដើម្បីជួយ និងផ្គត់ផ្គង់ស្បៀង និងសម្ភារៈជូនជនភៀសសឹក

2025/12/12 08:56:19 am        278
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានបន្តអញ្ជើញពិនិត្យស្ថានភាពជាក់ស្តែង តាមបណ្តាមណ្ឌលសុវត្ថិភាព ក្នុងខេត្តចំនួន៣ រួមមាន សៀមរាប, បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីសម្របសម្រួល និងដោះស្រាយពីតម្រូវការចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក។អំឡុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី ពិនិត្យឃើញថា ផ្អែកតាមកំណើននៃការជម្លៀសតាមបណ្តោយព្រំដែន ក្នុងពេលកងទ័ពថៃបន្តវាយប្រហារឥតឈប់ឈរ ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋស្លូតត្រង់រស់នៅនោះ គឺអាជ្ញាធរគ្រប់ជាន់ថ្នាក់មានភារកិច្ចដោះស្រាយ និងបន្តពង្រីកមណ្ឌលសុវត្ថិភាពទៅតាមកំណើនជនភៀសសឹក ដើម្បីប្រជាពលរដ្ឋមានទីតាំងស្នាក់នៅបណ្តោះអាសន្នមួយប្រកបដោយសុវត្ថិភាព។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខតាមមណ្ឌលសុវត្ថិភាពនីមួយៗ រាជរដ្ឋាភិបាល និងអាជ្ញាគ្រប់ជាន់ថ្នាក់បានបន្តដោះស្រាយ និងផ្តល់សម្ភារៈចាំបាច់ជូនប្រជាពលរដ្ឋភៀសសឹក ដូចជា តង់ ការផ្គត់ផ្គង់ទឹកស្អាត បង្គន់អនាម័យ និងការផ្តល់ស្បៀង ក៏ដូចជាចាត់តាំងគ្រូពេទ្យប្រចាំការសម្រាប់ជួយមើលថែទាំសុខភាព ពិសេសកុមារ និងស្រ្តីមានផ្ទៃពោះ។ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ដោយសារកងទ័ពថៃបន្តវាយប្រហារគ្រប់បណ្តាខេត្តព្រំដែន និងធ្វើឱ្យតួលេខជនភៀសសឹកកើនឡើងជារៀងរាល់ថ្ងៃ, ក្នុងនាមសេនាធិការជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ ត្រូវចុះពិនិត្យវាយតម្លៃជាក់ស្តែង ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋភៀសសឹកទាំងអស់។ក្នុងន័យនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានគោលជំហរច្បាស់លាស់ក្នុងការការពារអធិបតេយ្យភាពជាតិ ជាពិសេសការពារអាយុជីវិតប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់នៅជាមួយប្រជាពលរដ្ឋជានិច្ច។ អំឡុងចុះពិនិត្យមណ្ឌលសុវត្ថិភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី ណែនាំដល់អាជ្ញាធរឱ្យរៀបចំការផ្តល់ជំនួយ និងស្បៀងឱ្យបានច្បាស់លាស់ ទាំងជំនួយរបស់រាជរដ្ឋាភិបាល និងជំនួយសប្បុរសជន ដើម្បីបង្កលក្ខណៈងាយស្រួល និងច្បាស់លាស់ថាប្រជាពលរដ្ឋភៀសសឹកទាំងអស់ទទួលដូចគ្នា។បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គន់ គីម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ៕

កម្ពុជាបញ្ជាក់ជាថ្មីអំពីការប្តេជ្តាចិត្តឥតងាករេ ចំពោះពហុភាគីនិយម និងច្បាប់អន្តរជាតិដល់ UN

2025/12/12 08:54:22 am        258
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត/ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកម្មវិធីប្រារព្ធខួបលើកទី៧០ឆ្នាំ (១៩៥៥-២០២៥) នៃការចូលជាសមាជិក អ.ស.ប. របស់ក្រុមប្រទេសចំនួន១៦ រួមទាំងកម្ពុជា ក្រោមមូលបទ “៧០ឆ្នាំនៃភាពជាដៃគូ៖ គាំទ្រពហុភាគីនិយមសម្រាប់អនាគតរួមនិងប្រកបដោយចីរភាព” នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តម បានគូសបញ្ជាក់ពីគោលការណ៍នៃធម្មនុញ្ញ អ.ស.ប. ដែលត្រូវបានរៀបចំដើម្បីការពារគ្រប់ប្រទេសទាំងអស់, បញ្ជាក់ជាថ្មីពីការប្តេជ្តាចិត្តឥតងាករេរបស់កម្ពុជាចំពោះពហុភាគីនិយម និងច្បាប់អន្តរជាតិ, ប្រកាសថ្កោលទោសការប្រើប្រាស់កម្លាំង ហើយបានគូសបញ្ជាក់ច្បាស់ថា រាល់ការញុះញង់នានា ឬលេសដើម្បីប្រើកម្លាំងទ័ព គឺជាការរំលោភលើនិយាមតំបន់និងអន្តរជាតិ។ប្រទេសទាំង១៦ក៏បានដាក់ចេញនូវតែមប្រៃសណីយ៍របស់អ.ស.ប. ដែលបង្ហាញពីខួប៧០ឆ្នាំនៃការចូលជាសមាជិកអ.ស.ប.ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
06/03/2026 04:06 PM
អាមេរិកច្រានចោលរបាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់ខ្លួន
06/03/2026 04:06 PM
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
06/03/2026 04:06 PM
យោធាស្វែងរកការកាត់ទោសទាហានឥណ្ឌូនេស៊ីឲ្យជាប់ពន្ធនាគារសម្រាប់ការវាយប្រហារដោយទឹក អាស៊ីត
06/03/2026 04:06 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​រោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង
06/03/2026 04:06 PM
ក្រសួងកសិកម្មធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦របស់ក្រុមការងារជំនាញអនុវត្តវារីវប្បកម្មល្អអាស៊ាន (6th EWG-ASEAN GAqP)
06/03/2026 04:06 PM
UN៖ នីតិវិធីត្រួតពិនិត្យថ្មី ពន្យារពេលការការដឹកជញ្ជូនជំនួយចូលតំបន់ហ្កាហ្សា
06/03/2026 04:06 PM
លោក Rubio៖ អ៊ីស្រាអែល ដណ្តើមយកតំបន់ហ្កាហ្សា៧០ភាគរយពុំមែនជាផ្នែកនៃផែនការរបស់អាមេរិកទេ
06/03/2026 04:06 PM
មនុស្សយ៉ាង​ហោច​ណាស់​ ២១នាក់ស្លាប់​នៅ​ក្នុងអគ្គិ​ភ័យឆាប​ឆេះ​សណ្ឋាគារ ក្នុងរដ្ឋធានីរបស់​ឥណ្ឌា
06/03/2026 04:06 PM