ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក

ព័ត៌មានជាតិ

កម្ពុជាបញ្ជាក់ជាថ្មីអំពីការប្តេជ្តាចិត្តឥតងាករេ ចំពោះពហុភាគីនិយម និងច្បាប់អន្តរជាតិដល់ UN

2025/12/12 08:54:22 am        258
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត/ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមកម្មវិធីប្រារព្ធខួបលើកទី៧០ឆ្នាំ (១៩៥៥-២០២៥) នៃការចូលជាសមាជិក អ.ស.ប. របស់ក្រុមប្រទេសចំនួន១៦ រួមទាំងកម្ពុជា ក្រោមមូលបទ “៧០ឆ្នាំនៃភាពជាដៃគូ៖ គាំទ្រពហុភាគីនិយមសម្រាប់អនាគតរួមនិងប្រកបដោយចីរភាព” នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តម បានគូសបញ្ជាក់ពីគោលការណ៍នៃធម្មនុញ្ញ អ.ស.ប. ដែលត្រូវបានរៀបចំដើម្បីការពារគ្រប់ប្រទេសទាំងអស់, បញ្ជាក់ជាថ្មីពីការប្តេជ្តាចិត្តឥតងាករេរបស់កម្ពុជាចំពោះពហុភាគីនិយម និងច្បាប់អន្តរជាតិ, ប្រកាសថ្កោលទោសការប្រើប្រាស់កម្លាំង ហើយបានគូសបញ្ជាក់ច្បាស់ថា រាល់ការញុះញង់នានា ឬលេសដើម្បីប្រើកម្លាំងទ័ព គឺជាការរំលោភលើនិយាមតំបន់និងអន្តរជាតិ។ប្រទេសទាំង១៦ក៏បានដាក់ចេញនូវតែមប្រៃសណីយ៍របស់អ.ស.ប. ដែលបង្ហាញពីខួប៧០ឆ្នាំនៃការចូលជាសមាជិកអ.ស.ប.ផងដែរ៕

កម្លាំងស្ម័គ្រចិត្ត TYDA កំពុងបន្តរួមសុខរួមទុក្ខ និងជាកម្លាំងគាំទ្រវីរកងទ័ពដ៏អស្ចារ្យ

2025/12/11 10:39:21 pm        208
ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ និងយកចិត្តទុកដាក់បំផុតរបស់ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» សមាជិក សមាជិការបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) កំពុងស្រាក់ដៃគ្នារៀបចំថ្នាំសង្កូវ សម្ភារៈបរិក្ខារវេជ្ជសាស្ត្រចាំបាច់ ព្រមទាំង​គ្រឿងឧបភោគបរិភោគជាច្រើន ដើម្បីផ្គត់ផ្គង់ជូនវីរកងទ័ពជួរមុខដែលកំពុងប្រយុទ្ធការពារទឹកដីពីសត្រូវសៀមឈ្លានពាន និងជួយដល់ជនភៀសសឹកដែលកំពុងគេចខ្លួនពីសង្គ្រាមឈ្លានពាន ។

អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត​ បានបន្តផ្ដល់ដល់ពលរដ្ឋភៀសសឹក​ នៅខេត្តព្រះវិហារ

2025/12/11 10:29:59 pm        178
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន៤៥០០កញ្ចប់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានបន្តផ្ដល់អោយប្រជាពលរដ្ឋភៀសសឹកចំនួន៤៥០០គ្រួសារបន្ថែមទៀត នៅតំបន់ភៀសសឹកនៃខេត្តព្រះវិហារ។ បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកពីតាមបណ្តាខេត្តជាប់ព្រំដែន ខ្មែរ-សៀម ត្រូវបានទទួលការយកចិត្តទុកដាក់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងដោយមានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក១គ្រួសាររួមមាន៖*ក្នុងកញ្ចប់ថង់១-ថ្នាំដុសធ្មេញ២-ច្រាសដុសធ្មេញ៣-សាប៊ូដុំ៤-ប្រេងខ្យល់៥-ប្រេងកូឡា៦-អង្រឹង ៧-អាវភ្លៀង៨-ពិល៩-កន្សែងធំ១០-ក្រមា ១១-ធូបមូស ១២-ថ្នាំពេទ្យ (៤មុខ)១៣-ទឹកដោះគោ (២កំប៉ុង)១៤-នំលីលី ១៥-កន្ទេល ១៦-ម៉ុង១៧-ភួយ ១៨-សារ៉ុង១៩-សំឡីអនាម័យ២០-សាប៊ូម្សៅ២១-ខោអាវឈុត*ដាក់ខាងក្រៅ២២-ទឹកសុីវអុីវ២៣-មីជាតិ២៤-ត្រីខ២៥-តង់២៦-ធុងទឹក។ ជាមួយគ្នានេះផងដែរ ក៏មានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈរបស់របរប្រើប្រាស់ផ្ដល់តាមរយៈអាជ្ញាធរ ទុកចែកដល់វីរៈកងទ័ព និងគ្រួសារកងទ័ព រួមមាន កញ្ចប់អំណោយចំនួន1500,ទឹកសៀង 63កេស (1,512ដប),ទឹកម្ទេស62កេស (1,488ដប),ត្រីងៀត, សាច់ក្រក និងឆៃពៅ 3តោន។ឥវ៉ាន់សម្រាប់កងទ័ពមានអំបុក58យួរ + 339kg,សាច់ជ្រូកផាត់50kg =100ថង់នំបុ័ង,កាពិឆា=138កំប៉ុង,ខោទឹកនោម 200កេស (800យួរ)៕

តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន

2025/12/11 09:05:14 pm        1614
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពី តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ស្នើ ៥ចំណុចសំខាន់ ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ “ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»។សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានផ្ញើលិខិតជូនឯកឧត្តម Samuel Zbogar តំណាង អចិន្ត្រៃយ៍នៃសាធារណរដ្ឋស្លូវេនីប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ (UNSC) ដោយស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យយកចិត្តទុកដាក់ និងចាត់ការជាបន្ទាន់ និងម៉ឺងម៉ាត់បំផុត ចំពោះសកម្មភាពឈ្លានពានប្រដាប់អាវុធ ដោយគ្មានការញុះញង់ជាមុន គ្មានហេតុផល និងខុសច្បាប់ ដែលកំពុងបន្តប្រព្រឹត្តទៅកាន់តែខ្លាំងឡើងពីសំណាក់កម្លាំងយោធាថៃ ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក។ដោយមើលឃើញថា យោធាថៃនៅតែបន្តរំលោភបំពានយ៉ាងគឃ្លីនដល់វឌ្ឍនភាពដ៏ធំធេង ដែលសម្រេចបានតាមរយៈការចរចាទ្វេភាគី និងការសម្របសម្រួលពីមិត្តអន្តរជាតិ ព្រមទាំងស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងនៅសមរភូមិជាក់ស្តែង ក៏ដូចជាការមើលឃើញពីភាពចាំបាច់ជាបន្ទាន់ក្នុងការទប់ស្កាត់កុំឱ្យស្ថានការណ៍នេះកាន់តែអាក្រក់ថែមទៀត ដោយផ្អែកលើមាត្រា ៣៤ និង ៣៥(១) នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ និងដោយគោរពលើសិទ្ធិអំណាចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្រោម មាត្រា ៩៩, តំណាងអចិន្ត្រៃយ៍របស់កម្ពុជាបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចាត់វិធានការ ៥ចំណុច ដូចខាងក្រោម៖១. «ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានដោយកម្លាំងយោធាថៃដោយគ្មានការញុះញង់ជាមុន ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ដែលជាការរំលោភលើមាត្រា ២(៤) នៃ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។»២. «ទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារដោយយោធាថៃ រួមទាំងការបាញ់ផ្លោងដោយ កាំភ្លើងធំ និងប្រតិបត្តិការយន្តហោះចម្បាំង ដែលរំលោភអធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជា។»៣. «ទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានដោយខុសច្បាប់លើកម្ពុជា បញ្ឈប់ការប៉ុនប៉ងវាយលុក ឬរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមរយៈការបើប្រាស់ផែនទីដែលគូសដោយឯកតោភាគី ហើយត្រូវគោរពយ៉ាងពេញលេញនូវខ្សែបន្ទាត់ព្រំដែន ដែលទទួលស្គាល់ដោយអន្តរជាតិ និងលិខិតូបករណ៍នានាដែលមានកាតព្វកិច្ចផ្លូវច្បាប់។»៤. «ទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការវាយប្រហារ លើតំបន់ស៊ីវិល និងគោលដៅស៊ីវិល ហើយត្រូវគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្សជាតិ ការញែកឱ្យដាច់ពីគ្នាលើគោលដៅវាយប្រហារ និងភាពសមាមាត្រគ្នា ព្រមទាំងគោរពយ៉ាងពេញលេញលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។»៥. «បញ្ជូនបេសកកម្មស្វែងរកការពិតជាឯករាជ្យរបស់អង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការពិតនៅទីតាំងជាក់ស្ដែង ស៊ើបអង្កេតលើការរំលោភច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃ និង កំណត់ការទទួលខុសត្រូវរបស់ថៃ ចំពោះការស្លាប់ និងរងរបួសរបស់ជនស៊ីវិល និងការបំផ្លិច បំផ្លាញទ្រព្យសម្បត្តិ។»បន្ទាប់ពីបានអំពាវនាវជាបន្ទាន់ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ឯកឧត្ដម កែវ ឈា បានបញ្ជាក់ជាថ្មីថា «កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការ សន្ទនាដោយសន្តិវិធី វិធីសាស្ត្រការទូត និងការគោរពច្បាប់អន្តរជាតិ... និងការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឱ្យបានពេញលេញ។ ទោះជាយ៉ាងនេះក្ដី កម្ពុជា មិនអាច ហើយក៏មិនគួរបន្តការអត់ធ្មត់ដោយគ្មានពេលកំណត់ឡើយ ចំពោះការឈ្លានពាន ឥតឈប់ឈរ ដោយខុសច្បាប់។»ព័ត៌មានពិស្ដារ៖ សេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខយោធិន និងពលរដ្ឋរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

2025/12/11 07:34:58 pm        174
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាជូនយោធិន និងពលរដ្ឋដែលរងរបួស ដោយសារការឈ្លានពានរបស់កងទ័ពថៃ កំពុងសម្រាកព្យាបាលនៅតាមបណ្ដាមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ។ សម្រាប់បងប្អូនវីរកងទ័ព ដែលរងរបួស ក្នុងនោះមាននៅមន្ទីរពេទ្យព្រះអង្គឌួង ១នាក់, មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៣នាក់, មន្ទីរពេទ្យព្រះកេតុមាលា ១៦នាក់និងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈ ១នាក់ (មានអាការៈស្ពឹកដៃស្ពឹកជើង និងទឹកនោមផ្អែម) ព្រោះជាអ្នកលើកសម្ភារៈនៅគោលដៅមុំ៣ ។ក្នុងឱកាសលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូនកងទ័ព និងពលរដ្ឋ​មានរបួស ។ជាមួយនេះ លោកជំទាវបានលើកទឹកចិត្តដល់យោធិនរបួស សូមខិតខំថែរក្សាសុខភាព ខណៈថ្នាក់ដឹកនាំ នៅតែគិតគូរ និងជំរុញដល់ក្រុមគ្រូពេទ្យបន្តមើលថែទាំ រហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនវីរកងទ័ព និងពលរដ្ឋនោះទេ ៕

ក្រសួងវប្បធម៌ បើកសិក្ខាសាលា ស្តីពី “សិទ្ធិអ្នកនិពន្ធឌីជីថល” ដើម្បីធ្វើវិសោធនកម្មច្បាប់ សិទ្ធិអ្នកនិពន្ធ

2025/12/11 07:10:19 pm        171
ថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមជំនួយបច្ចេកទេសពីគម្រោង Expert Deployment Mechanism for Trade and Development (EDM) ស្តីពី កម្មសិទ្ធិបញ្ញារបស់ប្រទេសកាណាដា បានរៀបចំសិក្ខាសាលា ស្តីពី “សិទ្ធិអ្នកនិពន្ធឌីជីថល” នៅសណ្ឋាគារហ្វ៊ែរហ្វៀលភ្នំពេញ Fairfield by Marriott Phnom Penh ។គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីបង្កើនការយល់ដឹង និងប្រមូលព័ត៌មានសំខាន់ៗសម្រាប់ការធ្វើវិសោធនកម្មច្បាប់ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយផ្តោតលើបញ្ហាបច្ចេកវិទ្យាឌីជីថល កិច្ចការពារស្នាដៃ និងតម្រូវការថ្មីៗក្នុងបរិបទពាណិជ្ជកម្មឌីជីថល ក៏ដូចជាចូលរួមជាផ្នែកមួយក្នុងការរៀបចំឯកសារបច្ចេកទេសសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន–កាណាដា (ASEAN–Canada Free Trade Agreement – ACAFTA)។គួរបញ្ជាក់ថា កម្មវិធីមានការចូលរួមយ៉ាងឱឡារិកនិងសកម្មពីភាគីពាក់ពន្ធ័សំខាន់ៗជាច្រើន រួមមានអ្នកជំនាញ មេធាវី កម្មសិទ្ធិបញ្ញា ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ISP មានដូចជា Cellcard, Smart, Metfone, MekongNet និងស្ថាប័នអប់រំមួយចំនួនដូចជា សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (BIU), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE), សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) និង បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ សិក្ខាសាលានេះ គឺជាឱកាសសំខាន់មួយសម្រាប់បង្កើតវេទិកាពិភាក្សា ចែករំលែកចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ស្ថាប័នឧស្សាហកម្ម និងវិទ្យាស្ថាននានា ក្នុងការអភិវឌ្ឍន៍វិស័យសិទ្ធិនិពន្ធនៅកម្ពុជា ពិសេសក្នុងបរិបទឌីជីថលបច្ចុប្បន្ន៕

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន «គុណភាព នៃធនធានមនុស្ស គឺជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងសមធម៌»

2025/12/11 07:04:07 pm        223
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សង្កត់ធ្ងន់ថា គុណភាពនៃធនធានមនុស្ស គឺជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់ការអភិវឌ្ឍជាតិប្រកប​ដោយ​ចីរភាព និងសមធម៌។ ដូច្នេះ ការពង្រឹងគុណភាពអប់រំនៅកម្ពុជា គឺជាបេសកកម្មដ៏សំខាន់បំផុតរបស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់។​ការថ្លែងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាយ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញា បត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត ទេព កូលាប ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លោក លោកស្រី ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកអប់រំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សជ័យលាភីប្រមាណ ១៤១២ អង្គ/នាក់, នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ នៅវិទ្យាស្ថានជាតិអប់រំ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងដៃគូរសហប្រតិបត្តិការរបស់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលសម្រេចបាននូវលទ្ធផលជាច្រើនក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ប្រកបដោយគុណភាព សីលធម៌ វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ។ យោងតាមរបាយការណ៍របស់លោកជំទាវបណ្ឌិត សាកលវិទ្យាធិការ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សាកលវិទ្យាល័យដែលមានចក្ខុវិស័យវែងឆ្ងាយ បេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ ដែលបាននឹងកំពុងដើរតួនាទីជាត្រីវិស័យដឹកនាំគ្រឹះស្ថានឧត្តមសិក្សានេះឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការបណ្តុះបណ្តាលយុវជនឱ្យក្លាយជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនដែលមានសក្តានុពលសំដៅរួមចំណែកលើកស្ទួយកិត្យានុភាពជាតិ។ រាជរដ្ឋាភិបាល បានចាត់ទុកមូលធនមនុស្សប្រកបដោយបំណិននៅសតវត្សទី២១ ជាពិសេសផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ គឺជាកត្តាជំរុញឧត្តមភាពប្រកួតប្រជែងរបស់ប្រទេសជាតិ។ សមត្ថភាពជំនាញទាំងនេះជួយឱ្យប្រជាជន មានចំណេះដឹងថ្មីៗ និងប្រែក្លាយចំណេះដឹងទៅជាការអនុវត្តប្រកបដោយនវានុវត្តន៍ដែលគាំទ្រដល់ការធ្វើអន្តកម្មសេដ្ឋកិច្ចប្រទេស។ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ និងលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាពខ្លួនទាំងចំណេះដឹងទូទៅ និងជំនាញបច្ចេកទេសឱ្យបានជាប់លាប់ ជាពិសេសក្នុងបរិបទពិភពលោកដែលកំពុងផ្លាស់ប្តូរ និស្សិតត្រូវចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ឱ្យមានប្រសិទ្ធភាព ស្វែងរកឱកាសការងារ និងបង្កើនជំនាញដែលទីផ្សារត្រូវការ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ និងកសាងសេដ្ឋកិច្ចជាតិ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការដឹងគុណជាទីបំផុត ចំពោះទឹកចិត្តមោះមុតក្លាហានរបស់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិតាមព្រំដែន ដើម្បីការពារទឹកដី និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងសូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។លោកជំទាវបណ្ឌិត ទេព កូលាប ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានឲ្យដឹងថា ថ្ងៃនេះសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ទាំង៥មហាវិទ្យាល័យ (មហាវិទ្យាល័យពាណិជ្ជសាស្ត្រ និងទេសចរណ៍, មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា,មហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងសាលាថ្នាក់ក្រោយបរិញ្ញាបត្រ) ដែលមាន១៥ជំនាញ សរុបចំនួន ១,៤១២ អង្គ/នាក់ ក្នុងនោះនារី ៨៤៧ នាក់ និស្សិតពិការភាព ៧នាក់ (ស្រី២នាក់) ព្រះសង្ឃ ២១ អង្គ និងនិស្សិតអាហារូបករណ៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានចំនួន៨០នាក់ នារី៤១នាក់៕អត្ថបទ រដ្ឋា

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩នៅឆ្នាំ២០២៦

2025/12/11 06:51:10 pm        107
ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយកិច្ចប្រជុំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៦ខាងមុខនេះ។ដើម្បីត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) ដែលនឹងត្រៀមប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវសេន៍ បានបង្តើតក្រុមការងារគណៈកម្មការ អនុគណៈកម្មការ ដើម្បីរៀបចំកិច្ចប្រជុំនេះឲ្យកាន់មានប្រសិទ្ធភាព។ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានណែនាំឲ្យក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការ បែងចែកការងារឲ្យបានច្បាស់លាស់ទៅតាមជំនាញ ទីតាំងសម្រាប់រៀបចំកម្មវិធី កិច្ចប្រជុំនានាដែលពាក់ព័ន្ធ។ ក្នុងនោះដែរឯកឧត្តម អគ្គនាយកបានណែនាំឲ្យចាត់ចែងក្រុមការងារដែលត្រូវតាមប្រធានគណៈប្រតិភូ ភរិយារបស់គណៈប្រតិភូ និងប្រតិភូអមដំណើរ។ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក សុខ វាសនា បានឲ្យក្រុមការងារទាំងអស់ចាប់ផ្ដើមត្រៀមរៀបចំ គ្រប់ការងារដែលបានដាក់ជូនក្នុងតួនាទីភារកិច្ច ក្នុងសេចក្តីសម្រេច ជាពិសេសត្រូវបត់បែនទៅសភាពការណ៍ ដើម្បីឲ្យការរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕

អង្គការអន្តរជាតិ IOM ប្តេជ្ញាជួយផ្តល់កិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជាត្រឡប់ពីថៃ

2025/12/11 06:25:27 pm        146
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី Nellie Ghusayni ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារ ដោយជំនួបនេះផ្តោតលើការគ្រប់គ្រង និងការផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការជួយគាំពារដល់ពលករទេសន្តរប្រវេសន៍ ជាពិសេសអតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ IOM ដែលបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់លើអតីតពលករដែលត្រឡប់មកពីប្រទេសថៃ លើកកម្ពស់ក្នុងការបណ្តុះបណ្តាលជំនាញ ការទទួលស្គាល់ជំនាញ ក៏ដូចជាកិច្ចអន្តរាគមន៍នានា ដើម្បីគាំពារផ្ដល់អត្ថប្រយោជន៍ និងលើកកម្ពស់ការគោរពសិទ្ធិពលករទេសន្តរប្រវេសន៍នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកពីបញ្ហាប្រឈមដែលក្រសួងបានខិតខំដោះស្រាយតាមយន្តការផ្សេងៗឱ្យស្របទៅនឹងស្ថានភាពពិត និងសំណូមពរជាក់ស្តែង ខណៈពេលដែលជំនាញខ្លះពលករទទួលបាននៅប្រទេសថៃមិនស៊ីគ្នាទាំងស្រុងជាមួយតម្រូវការទីផ្សារការងារក្នុងស្រុក ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលជំនាញឡើងវិញ និងការទទួលស្គាល់ជំនាញតាមរយៈការវាយតម្លៃផ្អែកលើសមត្ថភាពរបស់អតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងពិចារណាលើលក្ខខណ្ឌការងារសំខាន់ៗមួយចំនួនក្នុងការបើកឱកាសទីផ្សារការងារក្រៅប្រទេសថ្មីៗជូនពលករបន្ថែមទៀត។ឯកឧត្តម ហេង សួរ បានបញ្ជាក់ជូនភាគីអង្គការ IOM ពីស្ថានភាពជាក់ស្តែងដែលកម្ពុជាកំពុងយកចិត្តទុកដាក់ដោះស្រាយនិងផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញ ជូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញជាទ្រង់ទ្រាយធំ និងស្នើសុំភាគីអង្គការ IOM ផ្ដល់កិច្ចសហការលើការអនុវត្តការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន (RPL), ជំរុញការផ្សព្វផ្សាយការធ្វើតេស្តវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន (RPL), កៀរគរដៃគូអភិវឌ្ឍន៍សម្រាប់ចូលរួមគាំទ្រផ្នែកហិរញ្ញវត្ថុដល់អតីតពលករដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខ្លីៗ, កិច្ចសហការក្នុងការបើកទីផ្សារការងារថ្មីបន្ថែមទៀត, និង បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ IOM ក្នុងការសហការជាមួយអាជ្ញាធរនានា ក្នុងការផ្ដល់កិច្ចគាំពារជូនពលករទេសន្តរប្រវេសន៍កម្ពុជា។ជាការឆ្លើយតប លោកស្រីប្រធានរបស់អង្គការ IOM ប្រចាំកម្ពុជា បានឯកភាពតាមសំណូមពរឯកឧត្តមរដ្ឋមន្រ្តី ស្នើសុំជួយពង្រីកការគាំទ្រសម្រាប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី ការពង្រីកវេទិកាការងារ និងសិក្សាលទ្ធភាពផ្ដល់ការជួយឧបត្ថម្ភជាកញ្ចប់ថវិកា ឬសម្ភារៈប្រើប្រាស់ជូនដល់បងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃ និងជនភៀសសឹកដែលបង្កដោយសង្គ្រាមព្រំដែនកម្ពុជា-ថៃ និងគាំទ្រលើការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព ហើយនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ IOM ក្នុងការសហការជាមួយអាជ្ញាធរនានា ក្នុងការផ្ដល់កិច្ចគាំពារជូនពលករទេសន្តរប្រវេសន៍កម្ពុជា៕

ព្រះសង្ឃ និងក្រុមការងារធនាគារជាតិ នាំយកអំណោយជូនប្រជាពលរដ្ឋភៀសសឹកនៅស្រុកស្រីស្នំ

2025/12/11 05:46:46 pm        241
ភ្នំពេញ ៖ ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និងក្រុមការងារធនាគារជាតិនៃកម្ពុជា បាននិមន្ត និងអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូន គ្រួសារយោធិន និងប្រជាពលរដ្ឋភៀសសឹក ក្នុងជម្លោះបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងបរិវេណវត្ត មួយកន្លែង នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ ​ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម, មហាឧបាសិកា ខៀវ ស៊ីណា ជាចាន់តូ និងលោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ បាននិងមន្ត និងចុះសួរសុខទុក្ខ និងនាំយក អំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនគ្រួសារយោធិន និងប្រជាពលរដ្ឋប្រមាណ ១ ៣៨៨ គ្រួសារ ដែលបាន ផ្លាស់ទីចេញពីតំបន់ប្រឈម ក្នុងជម្លោះបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលមកស្នាក់នៅបណ្តោះអាសន្ន ក្នុងបរិវេណវត្តមួយកន្លែង នៅ ក្នុងស្រុកស្រីស្នំ ខេត្តព្រះសៀមរាប។  ក្នុងពិធីនេះ, លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាបាល ដែលបាននិងកំពុងយកចិត្តទុកដាក់ជាទីបំផុត លើបញ្ហាដែលកំពុងប្រឈមជម្លោះព្រំដែនរវាងកម្ពុជា-ថៃនិង ការរស់នៅរបស់ប្រជាជន ភៀសសឹក នៅតាមទីសុវត្ថិភាពផ្សេងៗ។ លោកជំទាវ បន្ថែមថា បញ្ហានេះយើងត្រូវចងចាំថា សន្តិភាពពិតមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលយើងត្រូវរួមគ្នាថែរក្សា ការពារឲ្យបានដាច់ខាត និងដឹងគុណចំពោះស្ថាបនិកឯកសន្តិភាព គឺសម្ដេចតេជោ សែន។ លោកជំទាវបណ្ឌិត បន្តទៀតថា ពេលវេលានេះយើងត្រូវរួមសាមគ្គីគ្នា ធ្វើអ្វីៗគឺដើម្បីជាតិមាតុភូមិ និងសេចក្ដីសុខរបស់ប្រជា ជាតិទាំងមូល ចំណែកការសម្រេចចិត្តរបស់បងប្អូន កូនចៅ និងគ្រួសារ ដែលជាទ័ពជួរមុខនៅពេលនេះដែរ គឺជាការលះបង់ដ៏ធំធេង ដែលយើងទាំងអស់គ្នានៅជួរក្រោយមិនអាចភ្លេចបានឡើយ និងបន្តគាំទ្រអស់ពីកម្លាំងកាយចិត្ត នូវវីរៈភាពមិនបំភ្លេចបានឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋ យកចិត្តបញ្ហាថែទាំសុខភាព ពិសេសលើអនាម័យ ដើម្បីជៀសចេញពីជម្ងឺដង្កាត់ផ្សេងៗ និងមានសុខភាពល្អគ្រប់ៗគ្រួសារ នាអំឡុងពេលស្នាក់បណ្តោះអាសន្ននេះ។ក្នុងឱកាសនោះដែរ, លោកជំទាវបណ្ឌិត ជា សិរី ក៏បាននាំយកអំណោយចែកជូនប្រពលរដ្ឋរួមមាន៖ ភួយ ចំនួន ២ពាន់, ទឹកត្រី ១ ពាន់យួរ, ទឹកស៊ីអ៊ីវ ២ពាន់ ៣០០យួរ, ស្ករស ១ពាន់កញ្ចប់, អំបិល ១ពាន់កញ្ចប់, មី ២០០កេស, អង្ករ ៣០តោន, តង់ ១៨០, ត្រីងៀត ៥០គីឡូក្រាម, សាច់ក្រក ៦០០គីឡូក្រាម, សាប៊ូ ២០០កេសតូច, ឆៃប៉ូវ ៥០គីឡូក្រាម, ត្រីខ ១០កេស, ទឹកសុទ្ធ ១០០ កេស, សាច់ជ្រូកផាត់ ៧០គីឡូក្រាម, អាវរងាររបស់លោក ខាំ និមិត្ត ចំនួន ៥០០ អាវ ព្រមទាំងបានផ្តល់ថវិកាមួយចំនួន៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាអ៊ុយក្រែន
06/03/2026 05:06 PM
ប្រទេសឈូងសមុទ្រថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសកូវ៉ែត និងបារ៉ែន
06/03/2026 05:06 PM
​មនុស្ស​ត្រូវបាន​ចាប់​ជាចំណាប់​ខ្មាំង​ ខណៈការគំរាមកំហែងដោយ​គ្រាប់បែកបង្ក​​ឲ្យ​មាន​ការជម្លៀស នៅរដ្ឋ California
06/03/2026 05:06 PM
ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «គោរព» បទឈប់បាញ់ អំឡុប​ពេលមាន «សង្គ្រាមថ្មី​»
06/03/2026 05:06 PM
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
06/03/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
06/03/2026 04:06 PM
អាមេរិកច្រានចោលរបាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់ខ្លួន
06/03/2026 04:06 PM
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM