មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

ព្រះសង្ឃ និងក្រុមការងារធនាគារជាតិ នាំយកអំណោយជូនប្រជាពលរដ្ឋភៀសសឹកនៅស្រុកស្រីស្នំ

2025/12/11 05:46:46 pm        241
ភ្នំពេញ ៖ ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និងក្រុមការងារធនាគារជាតិនៃកម្ពុជា បាននិមន្ត និងអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូន គ្រួសារយោធិន និងប្រជាពលរដ្ឋភៀសសឹក ក្នុងជម្លោះបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងបរិវេណវត្ត មួយកន្លែង នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប។ ​ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម, មហាឧបាសិកា ខៀវ ស៊ីណា ជាចាន់តូ និងលោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ បាននិងមន្ត និងចុះសួរសុខទុក្ខ និងនាំយក អំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនគ្រួសារយោធិន និងប្រជាពលរដ្ឋប្រមាណ ១ ៣៨៨ គ្រួសារ ដែលបាន ផ្លាស់ទីចេញពីតំបន់ប្រឈម ក្នុងជម្លោះបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលមកស្នាក់នៅបណ្តោះអាសន្ន ក្នុងបរិវេណវត្តមួយកន្លែង នៅ ក្នុងស្រុកស្រីស្នំ ខេត្តព្រះសៀមរាប។  ក្នុងពិធីនេះ, លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាបាល ដែលបាននិងកំពុងយកចិត្តទុកដាក់ជាទីបំផុត លើបញ្ហាដែលកំពុងប្រឈមជម្លោះព្រំដែនរវាងកម្ពុជា-ថៃនិង ការរស់នៅរបស់ប្រជាជន ភៀសសឹក នៅតាមទីសុវត្ថិភាពផ្សេងៗ។ លោកជំទាវ បន្ថែមថា បញ្ហានេះយើងត្រូវចងចាំថា សន្តិភាពពិតមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលយើងត្រូវរួមគ្នាថែរក្សា ការពារឲ្យបានដាច់ខាត និងដឹងគុណចំពោះស្ថាបនិកឯកសន្តិភាព គឺសម្ដេចតេជោ សែន។ លោកជំទាវបណ្ឌិត បន្តទៀតថា ពេលវេលានេះយើងត្រូវរួមសាមគ្គីគ្នា ធ្វើអ្វីៗគឺដើម្បីជាតិមាតុភូមិ និងសេចក្ដីសុខរបស់ប្រជា ជាតិទាំងមូល ចំណែកការសម្រេចចិត្តរបស់បងប្អូន កូនចៅ និងគ្រួសារ ដែលជាទ័ពជួរមុខនៅពេលនេះដែរ គឺជាការលះបង់ដ៏ធំធេង ដែលយើងទាំងអស់គ្នានៅជួរក្រោយមិនអាចភ្លេចបានឡើយ និងបន្តគាំទ្រអស់ពីកម្លាំងកាយចិត្ត នូវវីរៈភាពមិនបំភ្លេចបានឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋ យកចិត្តបញ្ហាថែទាំសុខភាព ពិសេសលើអនាម័យ ដើម្បីជៀសចេញពីជម្ងឺដង្កាត់ផ្សេងៗ និងមានសុខភាពល្អគ្រប់ៗគ្រួសារ នាអំឡុងពេលស្នាក់បណ្តោះអាសន្ននេះ។ក្នុងឱកាសនោះដែរ, លោកជំទាវបណ្ឌិត ជា សិរី ក៏បាននាំយកអំណោយចែកជូនប្រពលរដ្ឋរួមមាន៖ ភួយ ចំនួន ២ពាន់, ទឹកត្រី ១ ពាន់យួរ, ទឹកស៊ីអ៊ីវ ២ពាន់ ៣០០យួរ, ស្ករស ១ពាន់កញ្ចប់, អំបិល ១ពាន់កញ្ចប់, មី ២០០កេស, អង្ករ ៣០តោន, តង់ ១៨០, ត្រីងៀត ៥០គីឡូក្រាម, សាច់ក្រក ៦០០គីឡូក្រាម, សាប៊ូ ២០០កេសតូច, ឆៃប៉ូវ ៥០គីឡូក្រាម, ត្រីខ ១០កេស, ទឹកសុទ្ធ ១០០ កេស, សាច់ជ្រូកផាត់ ៧០គីឡូក្រាម, អាវរងាររបស់លោក ខាំ និមិត្ត ចំនួន ៥០០ អាវ ព្រមទាំងបានផ្តល់ថវិកាមួយចំនួន៕ អត្ថបទ៖ សុន រ៉ាឌី

BREAKING NEWS | ម៉ោង១៥និង៥៤នាទីថ្ងៃទី១១ធ្នូ យោធាថៃ​សម្រុក​ប្រើប្រាស់​យន្ត​ហោះ​F-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ ក្នុងភូមិសាស្ត្រ អូរភ្លុកដំរី

2025/12/11 05:44:45 pm        617
ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នាវេលា​ម៉ោង​១៥​និង​៥៤នាទី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបើក​ការ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស៊ីវិល​កម្ពុជា​ នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់​យន្ត​ហោះ​F​-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់។កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញ​តួនាទី​របស់​ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយ​មិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ និងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការ​បំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ៕

អ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ

2025/12/11 05:42:54 pm        240
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថានៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះបាន ទាហានឈ្លានពានថៃបានធ្វើការបាញ់ប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជាកាន់តែខ្លាំង និងសាហាវជាងមុន ដោយប្រើប្រាស់រថក្រោះ កាំភ្លើងធំគ្រប់ប្រភេទ ឧស្ម័ន្រពុល រួមទាំងយន្តហោះចម្បាំងF-16ជាដើម ខណៈទង្វើដ៏សាហាវនេះគឺបង្ហាញអំពីភាពព្រៃផ្សៃ និងអសីលធម៌បំផុត រួមទាំងបំពានច្បាប់អន្តរជាតិជាដើម។ ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពក្រោយទាហាន ឈ្លានពានថៃបើកការបាញ់ប្រហារមកលើកម្ពុជានោះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា ទាហាន ឈ្លានពានថៃ បានបន្តពង្រីកយោធា និងអាវុធធុនធ្ងន់បាញ់សន្ធប់មកលើទឹកដីកម្ពុជាកាន់តែខ្លាំង និងព្រៃ ជាងមុន ដោយទង្វើនេះបានក្បត់ទៅនឹងកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ជាពិសេសកិច្ចព្រមព្រៀង បទឈប់បាញ់ និងថែមទាំងបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិជា ដើម។បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា ថា មកដល់ពេលនេះទាហានឈ្លានពានថៃ បានកំពុងបន្តបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជានៅឡើយ។ តែទោះជាយ៉ាងណាក៏ដោយវីរៈកងទ័ពកម្ពុជាបានកំពុងឈរជើងយ៉ាងរឹងមាំ និងស្វិតស្វាញបំផុតក្នុងកិច្ច ការពារនូវបូរណភាពទឹកដីរបស់ខ្លួនទោះក្នុងតម្លៃណាក៏ដោយ ហើយកងទ័ពកម្ពុជាបានធ្វើការឆ្លើយតបទៅចោរឈ្លានពានគ្រប់គោលដៅ និងគ្រប់ពេលវេលាទាំងអស់៕អត្ថបទ បាន ចក់

មកដល់រសៀលនេះជនស៊ីវិលកម្ពុជាស្លាប់ឡើងដល់១១នាក់ខណៈអ្នករបួសជាង៧០នាក់ដោយការបាញ់ប្រហាររបស់ទាហានថៃ

2025/12/11 05:38:29 pm        149
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានថ្លែងឲ្យដឹងថា គិតមកដល់រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលស្លូតត្រង់របស់កម្ពុជាមានចំនួន១១នាក់ហើយបានបាត់បង់ជីវិត ខណៈ៧៤នាក់បានរងរបួស ដោយសារទង្វើឈ្លានពានរបស់ទាហានថៃ ដែលបានបាញ់កាំភ្លើងធំនិងរថក្រោះ រួមទាំងទម្លាក់គ្រាប់បែកពីយន្តហោះF-16មកលើពួកគេយ៉ាងព្រៃផ្សៃ និងឃោឃៅបំផុតនោះ។ ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពក្រោយទាហាន ឈ្លានពានថៃបើកការបាញ់ប្រហារមកលើកម្ពុជានោះ លោកជំទាវម៉ាលី សុជាតា បានប្រកាសថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ កន្លងមកនេះទាហានឈ្លានពានថៃ បានធ្វើការបាញ់ប្រហារមកលើកម្ពុជាជាច្រើន គោលដៅនៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ សាត់ ដោយបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាចំនួន១១នាក់បាត់បង់ជីវិត ដោយក្នុងនោះមានទារកម្នាក់ រងរបួសចំនួន៧៤នាក់ ខណៈរាប់សែននាក់បានកំពុងរត់ភៀសសឹកយ៉ាងអាណិតអាសូរបំផុតនោះ។ ក្នុងសន្និសីទសារព័ត៌មាននោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានអំពាវនាវជាថ្មីម្តងទៀតឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំង ស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ជាមួយគ្នានេះកម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដផងដែរ៕អត្ថបទ បាន ចក់

ទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ

2025/12/11 05:27:00 pm        1217
សកម្មភាពដ៏កំរោលរបស់យោធាថៃ កាន់តែសាហាវ ក្រៅពីបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនភូមិដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិល ពិសេសជាសាលារៀន និងបានបាញ់បំផ្លាញប្រាសាទជាទីសក្ការៈរបស់កម្ពុជា និងបេតិកភណ្ឌរបស់មនុស្សជាតិនោះ ឥឡូវថែបានផ្លោងចូលបរិវេណមន្ទីរពេទ្យថែមទៀត។នៅក្នុងសន្និសីទសារព័ត៌មាន រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ចាប់ពីវេលាម៉ោង ១០៖២០នាទី ដល់ម៉ោង ១២៖០០នាទី ថ្ងៃនេះ យោធាថៃបានបាញ់ផ្លោង កាំភ្លើងធំប្រភេទ ១០០មម និង ១០៥មម ចំនួន ៣៥គ្រាប់ ចូលទៅក្នុងភូមិសាស្ត្រ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន និងបានបាញ់ផ្លោងចូលបវិវេណមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជា ទីតាំងស៊ីវិលបន្តទៀត ដែលទង្វើនេះកាន់តែសាហាវជាងមុន។សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ គិតរហូតដល់ល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន  ១១នាក់ (ក្នុ្ងងនោះមានទារក ១នាក់ ផងដែរ) និងរងរបួសជនស្លូតត្រង់ចំនួន ៧៤នាក់។គួររម្លឹកឡើងវិញថា យោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើកមកលើកងកម្លាំងរបស់ប្រទេសកម្ពុជា ដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះចម្បាំង F-16 និងផ្សែងពុល ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀង បទឈប់បាញ់ និងសេចក្តីថ្លែងការរួម ស្ដីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលទើបតចុះហត្ថលេខា នៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខ ប្រធាធិបតីសហរដ្ឋអាមេរិក Donald J. Trump និង នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Anwar Ibrahim។ ទង្វើអមនុស្ស និងយង់ឃ្នងទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស និងច្បាប់ មនុស្សធម៌អន្តរជាតិ ព្រមទាំងជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម ផងដែរ។ គួរបញ្ជាក់ថា យោងតាមអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ការវាយប្រហារ ឬគោលដៅនៃការវាយប្រហារចំពោះទីតាំង​ជនស៊ីវិល គឺត្រូវហាមឃាត់ជាដាច់ខាត ហើយការប្រើប្រាស់ផ្សែងពុល គឺជាការរំលោភ​បំពាន​អនុសញ្ញា ស្តីពី អាវុធគីមី ដែល ប្រទេសថៃជាភាគី ផងដែរ៕

អ្នកផលិតអំបុកស្រូវថ្មីសប្បាយចិត្តផលិតអំបុកទាំងថ្ងៃទាំងយប់មិនហត់ជូនអតិជន តែតម្លៃនៅដដែល

2025/12/11 04:38:33 pm        139
កំពង់ឆ្នាំង៖ អ្នកផលិតអំបុកឈ្មោះ អ៊ុក សម្បត្តិ ជាប្រជាជនរស់នៅក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បានថ្លែងថា ចាប់ពីថ្ងៃទី១០ និង១១ ខែធ្នូ ឆ្នាំ២០២៥មក គឺការផលិតអំបុកស្រូវថ្មីរបស់គាត់មានអតិថិជនបញ្ជាទិញច្រើន ហើយពួកគាត់ត្រូវផលិតអំបុកស្រូវថ្មីទាំងយប់ទាំងថ្ងៃ។ ការបញ្ជាទិញរបស់បងប្អូនប្រជាពលរដ្ឋនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជួយផ្តល់អំបុកស្រូវថ្មីដល់វរៈកងទ័ពខ្មែរ ដើម្បីវាយសត្រូវឈ្លានពានទឹកដី។ លោក អ៊ុក សម្បត្តិ បានបន្តថា៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវភ្លាម គឺគាត់ និងប្រពន្ធ រួមនិងប្អូនមួយគ្រួសារទៀត បានទទួលការបញ្ជាទិញអំបុកស្រូវថ្មីពីប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង គ្រប់ទិសទី រហូតផលិតមិនទាន់។ តាំងពីថ្ងៃម្សិលម៉ិញមកដល់ម៉ោង៤ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកគាត់បានចាប់ផលិតអំបុកស្រូវថ្មីកើនឡើងទ្វេរដង ដែលកាលពីមុនគាត់ផលិតចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាចតែប៉ុណ្ណោះ តែពេលនេះ គាត់បានផលិតអំបុកស្រូវថ្មីចាប់ពីម៉ោង៦ព្រឹក រហូតដល់៦ល្ងាច និងផលិតក្នុងពេលយប់ទៀត ដោយមិនហត់នឿយនោះឡើយ បានសំរាកតែពេលបាយមួយភ្លែតប៉ុណ្ណោះ។ ក្នុង១ថ្ងៃ១យប់ ពួកគាត់អាចផលិតអំបុកស្រូវថ្មីបានប្រមាណពី៧០ទៅ១០០គីឡូក្រាមអំបុក នីងបានលក់ជូនប្រជាពលរដ្ឋមកទិញដល់ទីតាំង និងប្រជាពលរដ្ឋបញ្ជាទិញតាមទូរស័ព្ទ សំរាប់យកទៅផ្តល់ជូនវរៈកងទ័ពដែលកំពុងជាប់ដៃការពារបូរណភាពទឹកដីនៅសមរភូមិមុខ។ បើទៅជាមិនបានគេង១យប់ក្តី ពួកគាត់បានផលិតអំបុកក្នុងទឹកមុខសប្បាយចិត្ត ព្រោះបានបុកអំបុកស្រូវថ្មីជួយការពារជាតិ និងទឹកដីជាមួយបងប្អូនប្រជាពលរដ្ឋ និងវរៈកងទ័ព ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងដឹកនាំប្រទេសបានយ៉ាងល្អ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនដែលចង់ចូលរួមជួយបុកអំបុកស្រូវថ្មីវាយខ្មាំងឈ្លានពាន សូមអញ្ជើញមកវត្តធម្មយុត្តិ ក្រុងកំពង់ឆ្នាំង មានមក្រុមការងារកំពុងបុកអំបុកស្រូវថ្មី និងផលិតអំបុកដាក់ក្នុងដប ដើម្បីផ្តល់ជូនវរៈកងទ័ព និងជនភៀសសឹកពីព្រំប្រទល់ខ្មែរថៃ។ ម្យ៉ាងទៀតបើបងប្អូនចង់ចូលរួមជាសម្ភារៈ គ្រឿងឧបភោគបរិភោគ ក៏សូមអញ្ជើញយកមកក្នុងសាលាខេត្តកំពង់ឆ្នាំង ព្រោះអាជ្ញាធរខេត្តកំពង់ឆ្នាំងមានអ្នករង់ចាំទទួល ហើយសម្ភារៈគ្រឿងឧបភោគបរិភោគ ណិងអំបុកស្រូវថ្មីរបស់បងប្អូន នឹងជូនទៅដល់ដៃវរៈកងទ័ពជួរមុខ និងជនភៀសសឹក៕ កាំង ហុងវាស្នា

គ.ស.ម.ក. នឹងដាក់ញត្តិបន្ទាន់បន្ថែម ករណីអំពើព្រៃផ្សៃ របស់ មេបញ្ជាការ ភូមិភាគ២ និង ភូមិភាគ១ ថៃ

2025/12/11 04:22:01 pm        233
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃ និងយង់ឃ្នងរបស់យោធាថៃ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការ ភូមិភាគ១ថៃ ប្តឹងទៅឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និង ភាគីពាក់ព័ន្ធដទៃទៀត ឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ ចាត់វិធានការជាបន្ទាន់ និងម៉ឹងមាត់ ព្រមទាំងទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។ ញត្តិទាំងនេះ គឺជាឯកសារយោងដ៏សំខាន់សម្រាប់ការពិភាក្សា ក្នុងកិច្ចប្រជុំនៃយន្តការសិទិ្ធមនុស្សនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ អំពីករណីរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីភាគីថៃមកលើប្រទេសកម្ពុជា។នៅក្នុង សេចក្ដីថ្លែងការ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោលទោស យ៉ាងដាច់អហង្ការចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់យោធាថៃ ក្រោមការដឹកនាំរបស់ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ថៃ ដោយបើប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងផ្សែងពុល មកលើទីតាំងភូមិសាស្ត្រ ដែលមានប្រជាជនស៊ីវិលរស់នៅខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង និងព្រះវិហារ ព្រមទាំងការបំផ្លិចបំផ្លាញ ប្រាសាទបុរាណ ដែលជាបេតិកភណ្ឌជាតិនិងពិភពលោក។ គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ី វិលស្លាប់ចំនួន ១០នាក់ របួស ៥០នាក់ និងមានជនភៀសសឹកប្រមាណជិត ២០០ ពាន់នាក់។ទង្វើអមនុស្ស និងយង់ឃ្នងទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស និងច្បាប់ មនុស្សធម៌អន្តរជាតិ ព្រមទាំងជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម ផងដែរ។ គួរបញ្ជាក់ថា យោងតាមអនុ សញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ការវាយប្រហារ ឬគោលដៅនៃការវាយប្រហារចំពោះទីតាំងជនស៊ីវិល គឺត្រូវ ហាមឃាត់ជាដាច់ខាត ហើយការប្រើប្រាស់ផ្សែងពុល គឺជាការរំលោភបំពានអនុសញ្ញា ស្តីពី អាវុធគីមី៕ព័ត៌មានពិស្ដារ៖ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា «ការការពារជនស៊ីវិលពីការវាយប្រហាររបស់យោធាថៃមកលើប្រទេសកម្ពុជាដោយមិនរើសគោលដៅ (អនុសញ្ញាទីក្រុងហ្សឺណែវ៖ ការវាយប្រហារលើជនស៊ីវិល) គឺជាឧក្រិដ្ឋកម្មសង្គ្រាមនិងការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។

ការវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធផ្លូវនៅជនបទ ជាការលើកកម្ពស់ដល់ជីវភាពរស់នៅប្រជាពលរដ្ឋ

2025/12/11 04:16:58 pm        162
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវនៅតាមជនបទ គឺជាការវិនិយោគដ៏ចាំបាច់ សម្រាប់ជួយសម្រួល ដល់ប្រជាពលរដ្ឋនៅតាមគមនាគមន៍ ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រនៅជនបទ។ ​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើវិញផ្លូវ និងលូចំនួន ២គម្រោង ស្ថិតនៅខេត្តត្បូងឃ្មុំ និងខេត្ត សៀមរាប ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសេនាធិការរបស់ រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដែលស្ថិតក្រោមក្របខណ្ឌក្រសួង ជាពិសេសផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងការចូលរួមចំណែកលើកកម្ពសជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ។ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកើតសរសើរ វាយតម្លៃខ្ពស់ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ នៅលើការងារស្ថាបនា និងបានថែទាំរហូតដល់បញ្ចប់សុពលភាព ដោយរក្សាគុណភាពផ្លូវល្អប្រសើរ ធានាដល់ការប្រើប្រាស់បានយូរ អង្វែង ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះឡើយ, មានផ្លូវល្អ ធ្វើដំណើរ ពិតជាបានបង្កលក្ខណៈងាយស្រួលដូចជា ការកាត់បន្ថយពេលវេលា និងចំណាយផ្សេងៗជាដើម ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានរំលេចអំពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយថាមពល របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធី នយោបាយយ៉ាងច្បាស់លាស់ ជាក់ស្តែងសម្រាប់ការអភិវឌ្ឍជនបទ, រាជរដ្ឋាភិបាលនិងបន្តជំរុញ ការលើកកម្ពស់ជីវភាពប្រជាជននៅ ជនបទតាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ, និងការលើកកម្រិតផ្លូវជនបទជាដើម សំដៅ ធានាបានការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារ ភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជនជាដើម។ ជុំវិញការអភិវឌ្ឍជនបទ, ផ្លូវខាងលើនេះពិតជាបានចូលរួម ចំណែកលើកកម្ពស់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើតនូវមុខរបរ បង្កើនប្រាក់ចំណូល ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ៕អត្ថបទដោយ៖ សុន រ៉ាឌី

ថវិការំលែកមរណទុក្ខរបស់សម្តេចធិបតី បានប្រគល់ជូនគ្រួសារសពវីរកងកម្លាំងពលី ក្នុងខេត្តឧត្តរមានជ័យ

2025/12/11 04:13:16 pm        212
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម នាំយកថវិការំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ជូនគ្រួសារសពវីរកងកម្លាំងពលី ២រូប ក្នុងខេត្តឧត្តរមានជ័យ។នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញនាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនគ្រួសារសពវីរកងទ័ព និងនគរបាលជាតិ ចំនួន២នៃសព ដើម្បីរំលែកមរណទុក្ខចំពោះមរណភាពរបស់វីរកងកម្លាំងទាំងពីរ ដែលបានពលីកម្មជូនជាតិមាតុភូមិ។មរណភាពវីរកងកម្លាំងទាំងពីររូបមាន នាយចំណង់ ធឿន ចាងហ្វាង យោធិន នៃតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ និង វរសេនីយ៍ឯក ទួន លាន មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអានសាររំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ដោយសម្តេចធិបតី ពិតជាមានសេចក្ដីក្តុកក្តួលរំជួលចិត្ត និងសោកស្ដាយឥតឧបមា ដោយបានទទួលដំណឹងថា នាយចំណង់ ធឿង ចាងហ្វាង ជាយោធិន នៃតំបន់ប្រតិបត្តិការរងឧត្តរមានជ័យ យោធភូមិភាគទី៤ កងទ័ពជើងគោក និង វរសេនីយ៍ឯក ទួន លាន មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តោយព្រំដែន។ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ក៏ដូចជានាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការរងឧត្តរមានជ័យ យោធភូមិភាគទី៤ កងទ័ពជើងគោក និង វរសេនីយ៍ឯក ទួន លាន មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមសម្ដែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាង ជ្រាលជ្រៅ ព្រោះការបាត់បង់វីរកម្លាំងទាំងពីរ គឺជាការបាត់បង់កូន និងស្វាមី ដែល ប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្ដមចំពោះឪពុកម្តាយ និងភរិយា ហើយក៏ជាការបាត់បង់នូវយោធិន នគរបាលដ៏អង់អាច ក្លាហាន នៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ដោយបានធ្វើពលិកម្មនូវសាច់ស្រស់ឈាមស្រស់ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដីដ៏បវរនៃយើង។សារលិខិតរំលែកមរណទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយចំណង់ ធឿង ចាងហ្វាង និង វរសេនីយ៍ឯក ទួន លាន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ក្នុងឱកាសនេះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានប្រគល់ថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារនៃសព ដោយក្នុងមួយគ្រួសារសពទទួលបានចំនួន ៨០លានរៀល៕

ជនភៀសសឹកបានកើនដល់ ៧ខេត្ត មានជាង ៥៧ ពាន់គ្រួសារ ស្មើនឹងមនុស្សជិត ១៩៨ ពាន់នាក់

2025/12/11 04:13:10 pm        417
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញ សេចក្តីប្រកាសព័ត៍មានថា គិតពីម៉ោង ៦ល្ងាច ម្សិលមិញ ថ្ងៃទី១០ ខែធ្នូ រហូតដល់ម៉ោង ៧ព្រឹកនេះ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើល្មើសច្បាប់អន្តរជាតិ និងក្បត់បទឈប់បាញ់របស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែលផ្តើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែធ្នូ មកនោះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពពលរដ្ឋស៊ីវិល តំបន់ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន ជាច្រើនកន្លែង។ ហេតុការណ៍នេះនាំឱ្យមាន ជនភៀសសឹកបានកើនដល់ ៦ខេត្ត មានសរុបចំនួនជនភៀសសឹកបានកើនដល់ ៥៧ ១០៥គ្រួសារ ស្មើនឹងមនុស្ស ១៩៧ ៧៥៤ នាក់។ - គិតពីថ្ងៃទី៧ ខែធ្នូ មក ខេត្តព្រះវិហារ មានជនភៀសសឹកកើនដល់ ៦ ៤៧៧គ្រួសារ ស្មើនឹងមនុស្សចំនួន ២២ ៣៩០នាក់។- ខេត្តឧត្តរមានជ័យ មានជនភៀសសឹកកើនដល់ ១១ ៦០៧គ្រួសារ ស្មើនឹងមនុស្សចំនួន ៣៩ ៩៤៥នាក់។- ខេត្តបន្ទាយមានជ័យ មានជនភៀសសឹកកើនដល់ ២២ ៧៩៩គ្រួសារ ស្មើនឹងមនុស្សចំនួន ៨០ ៤៤៧នាក់។- ខេត្តបាត់ដំបង មានជនភៀសសឹកកើនដល់ ១ ៧៧៤គ្រួសារ ស្មើនឹងមនុស្សចំនួន ៦ ៩១៤នាក់។- ខេត្តពោធិ៍សាត់ មានជនភៀសសឹក កើនដល់ចំនួន ៩០០គ្រួសារ ស្មើនឹងមនុស្សចំនួន ៣ ២២១នាក់។- ខេត្តកោះកុង មានជនភៀសសឹកចំនួន ៣១០នាក់។- ចំណែកនៅខេត្តសៀមរាប បានទទួលជនភៀសសឹកកើនដល់ ១៣ ៥៥១គ្រួសារ ស្មើនឹងមនុស្ស ចំនួន ៤៤ ៥២៧នាក់។ គួរឱ្យដឹងថា ចំនួនប្រជាពលរដ្ឋភៀសសឹកនេះ គិតតែតាមមណ្ឌលសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលដែនដីខេត្តប៉ុណ្ណោះ មិនរាប់បញ្ចូលចំនួនប្រជាពលរដ្ឋភៀសសឹកដែលស្វ័យភៀសសឹកដោយខ្លួនឯង ទៅកាន់ទីកន្លែង សុវត្ថិភាពផ្សេងៗទៀតឡើយ។ រហូតមកដល់ព្រឹកនេះ នៅតែបន្តមានពលរដ្ឋភៀសសឹកទៅកាន់តំបន់សុវត្ថិភាព គ្រប់មូលដ្ឋានខេត្តពាក់ព័ន្ធជាបន្តបន្ទាប់។ចំពោះ ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាន៖ ពុំទាន់មានរបាយការណ៍ថ្មីនៅឡើយ។ ប៉ុន្តែការប៉ះពាល់ជារួមគឺផ្ទះសំបែង និងសម្ភារប្រើប្រាស់របស់ប្រជាពលរដ្ឋ អគារ ក្រុមហ៊ុនឯកជន អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្លូវថ្នល់ និងអង្គភាពសាធារណៈជា ច្រើនកន្លែង បានកំពុងរងការខូចខាតជាបន្តបន្ទាប់ ដោយសារភាគីថៃបានបង្កើនការបាញ់ផ្លោង និងទម្លាក់គ្រាប់ពីយន្តហោះ F16 សំដៅចូលភូមិឋាន និងតំបន់ទីប្រជុំជនស៊ីវិល រហូតដល់ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីព្រំដែន។ សេវាជាមូលដ្ឋានដែលអាជ្ញាធរត្រូវផ្ដល់ និងពលរដ្ឋត្រូវទទួលបាន បានផ្អាកស្ទើរទាំងស្រុង ខណៈ សាលារៀនរដ្ឋ និងឯកជនជិត ៩០០កន្លែង បានបិទទ្វារ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សជិត៣សែននាក់។ នេះមិនទាន់គិតពីផលវិបាក នៃផ្សែងពុលដ៏អាក្រក់ ដែលភាគីថៃបន្តប្រើក្នុងប្រតិបត្តិការឈ្លានពានកម្ពុជា ដោយគ្មានសតិសម្បជញ្ញៈ និងផ្ទុយពីច្បាប់អន្តរជាតិ។គួរបញ្ជាក់ថា ករណីស្លាប់ និងរបួស គិតពីថ្ងៃទី៧ ខែធ្នូ មកដល់ព្រឹកថ្ងៃទី១១ ខែធ្នូ នេះ ចំនួនពលរដ្ឋ ខ្មែរស្លាប់សរុបមានចំនួន១០នាក់ ខណៈពលរដ្ឋរងរបួសមានប្រមាណ៦០នាក់ ភាគច្រើនកំពុងបន្តសង្គ្រោះ បន្ទាន់ដោយក្រុមគ្រូពេទ្យ៕ព័ត៌មានពិស្ដារ៖ សេចក្ដីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី បង្ហាញរដ្ឋាភិបាលដែល​មាន​ស្ត្រីភាគច្រើនជាលើកដំបូងរបស់ដាណឺម៉ាក
06/03/2026 06:06 PM
​ណាតូនឹងចាប់ផ្តើមសមយុទ្ធសមុទ្របាល់ទិកកម្រិត​តូច​ជាងមុន​ ខណៈមានការប្រកួតប្រជែង​ដាក់​​ពង្រាយយោធា
06/03/2026 06:06 PM
គេហទំព័រព័ត៌មាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ឡាតវី មានបំណងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី
06/03/2026 06:06 PM
អ្នកជំនាញយោធា៖ អ៊ុយក្រែនបាត់បង់កងទ័ពនិងទាហានស៊ីឈ្នួលជាង ៣១.០០០នាក់ នៅក្នុងខែ ឧសភា
06/03/2026 06:06 PM
អ៊ុយក្រែនអំពាវនាវឲ្យមានការសន្ទនាជាមួយប៉ូឡូញ ខណៈភាពតានតឹងផ្ទុះឡើង​ ដោយសារ​ឈ្មោះ​អង្គភាពយោធា
06/03/2026 06:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
06/03/2026 06:06 PM
មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាអ៊ុយក្រែន
06/03/2026 05:06 PM
ប្រទេសឈូងសមុទ្រថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសកូវ៉ែត និងបារ៉ែន
06/03/2026 05:06 PM