ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់
អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ
កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់ភាពជាដៃគូ និងផលប្រយោជន៍រួម
អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន បូណា៖ គន្លឹះដែលនាំឱ្យយើងពូកែនិងលេចធ្លោ គឺការតាំងចិត្តខិតខំប្រឹងប្រែងដោយខ្លួនឯង

2025/12/04 12:50:28 pm        103
«ជាការពិត វិស័យអប់រំប្រទេសកម្ពុជាយើងបានស្គាល់វឌ្ឍនភាពយ៉ាងខ្លាំងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះក្រោយពីប្រទេសមានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ សាលារៀនគ្រប់កម្រិតរីកដុះដាលដូចផ្សិតទាំងបរិមាណទាំងគុណភាព។ ពីមុនមនុស្សរត់រកសាលា ឥឡូវសាលារត់រកមនុស្ស។ ក្មួយៗមានសំណាងដែលបានចូលរៀនថ្នាក់ឧត្តមសិក្សា ដែលមានសាលាក៏ល្អ សាស្ត្រាចារ្យក៏ពូកែ មានសម្ភារៈសិក្សាគ្រប់គ្រាន់ អង្គុយរៀនក្នុងម៉ាស៊ីនត្រជាក់»។ នេះគឺជាការកត់សម្គាល់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅក្នុងកម្មវិធីបាឋកថា នៅសាកលវិទ្យាល័យមេគង្គកម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ប៊ុន្នី វឌ្ឍនៈបញ្ញា សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងនិស្សិតជាង ២០០ នាក់។ ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន បូណា ក៏បានចែករម្លែកពីគន្លឹះឬអាថ៌កំបាំងដែលជួយឱ្យយុវជនក្លាយខ្លួនជាមនុស្សពូកែលេចធ្លោក្នុងសង្គមយ៉ាងដូច្នេះថា «ប៉ុន្តែ សូមក្មួយៗចងចាំទុកនូវអាថ៌កំបាំងមួយក្នុងការសិក្សាដើម្បីធ្វើឱ្យខ្លួនយើងពូកែ លេចធ្លោ នោះគឺការតាំងចិត្តនិងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួន»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា សូមក្មួយៗចងចាំថា ទោះជាក្មួយទៅរៀននៅសាលាល្បីយ៉ាងណាក៏ដោយ មានសាស្ត្រាចារ្យពូកែយ៉ាងណាក៏ដោយ តែបើក្មួយគ្មានការតាំងចិត្ត និងខិតខំប្រឹងប្រែងដោយខ្លួនឯងទេ ក្មួយមិនអាចក្លាយជាមនុស្សពូកែដូចកេរ្តិ៍ឈ្មោះរបស់សាលាបានឡើយ។ ផ្ទុយទៅវិញ ទោះបីជាក្មួយរៀននៅលាសាមិនសូវល្បី តែបើក្មួយមានការតាំងចិត្តខិតខំដោយមានគោលដៅច្បាស់លាស់ក្មួយក៏អាចក្លាយជាមនុស្សពូកែលេចធ្លោបានដែរ។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួនដែលបានឆ្លងកាត់សម័យសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដែលមិនបានរៀនសូត្រពីក្មេងដូចកុមារក្នុងសម័យបច្ចុប្បន្នទេ។ បើតាមឯកឧត្តម ប៉ែន បូណា ទោះជាការរៀនសូត្រយឺតពេល និងរៀនក្នុងស្ថានភាពដ៏លំបាក ខ្វះសព្វ ខ្វះគ្រប់ ប៉ុន្តែ ការតាំងចិត្ត និងកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុត គឺជាគន្លឹះដែលមិនអាចមើលរំលងបានដើម្បីអាចឈរជើងក្នុងសង្គមបានដូចសព្វថ្ងៃ។ សូមបញ្ជាក់ថា បាឋកថានេះមានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ទី៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

គណៈកម្មការទី៥ព្រឹទ្ធសភាប្រជុំផ្ទៃ ក្នុងដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងការលុបបំបាត់ការយកពន្ធត្រួតគ្នា

2025/12/04 12:43:17 pm        102
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការ បានប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វ៊ីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។៣-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល៕

CMAC និង APOPO ចុះកិច្ចហការជាមួយគ្នាលើការអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស

2025/12/04 12:38:24 pm        119
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើ MoU រវាងអង្គភាពCMAC និងអង្គការ APOPO ដើម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួន២៨១.៤៩០,៣៥ ដុល្លាអាម៉េរិក សម្រាប់រយៈពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោសសម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅខេត្តសៀមរាបនិងខេត្តព្រះវិហារ។សូមជម្រាបថា អង្គភាពCMAC និងអង្គការAPOPO បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីននេះមានរយៈពេល១២ឆ្នាំមកហើយ លើកម្មវិធីបោសសម្អាតមីនដោយកណ្តុរហិតមីននេះ។ បន្ថែមពីលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាពក៏បានសហការគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទៅឆាកអន្តរជាតិ តាមរយៈការបញ្ចូនសុនខហិតមីនប្រទេសទួកគី និងប្រទេសនៅអាហ្វ្រិចកណ្តាលជាដើម។ ទន្ទឹងនឹងនេះ ក៏បានគាំទ្រមន្ត្រីជំនាញទៅហ្វឹកហ្វឺនដល់បណ្តាប្រទេសទាំងនោះនិងទទួលយកមកហ្វឹកហ្វឺននៅកម្ពុជាផងដែរ៕

ឯកឧត្តម ហ៊ុន ម៉ានី៖ កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាព​ផ្តល់សេវា​សាធារណៈគំរូ​បាន​និង​កំពុង​ចូល​រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាអប់រំ និង​សុខាភិបាល​មូលដ្ឋាន

2025/12/04 11:28:44 am        187
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​គណៈ​កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ ជាតិ (គ.វ.ជ.) កម្មវិធីវាយតម្លៃ និង​ទទួល​ស្គាល់​អង្គភាពផ្តល់សេវាសាធារណៈគំរូ បាននិងកំពុងចូលរួម​ចំណែក​យ៉ាង​សកម្មក្នុ​ង​ការ​លើក​កម្ពស់​ប្រសិទ្ធភាព និងគុណភាពនៃសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន។ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំ គណៈកម្មការ​វាយ​តម្លៃ​អង្គភាព​ផ្តល់​សេវា​សាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល បានទទួលស្គាល់អង្គភាពទាំង២ វិស័យ ចំនួន​១៤៩ អង្គភាព មកពី២៥ រាជធានី ខេត្តទូទាំងប្រទេស ដើម្បីចូលរួម​ប្រកួត​ប្រជែង​ក្លាយ​ជា​អង្គភាព​ផ្តល់​សេវាសាធារណៈគំរូឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ។ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា កម្មវិធីវាយតម្លៃ និងទទួលស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ មិនត្រឹមតែលើទឹកចិត្តអង្គភាពដែលលេចធ្លោតែប៉ុណ្ណោះទេ ថែមទាំងបាន​យក​ចិត្ត​ទុក​ដាក់ គាំទ្រ និងជ្រោមជ្រែងដល់អង្គភាពដែលមិនទាន់មានចំណាត់ល្អ ជាគំនិត ជាបច្ចេកទេស និងធនធានមួយចំនួន ដើម្បីចូលរួមប្រកួតប្រជែងជាមួយអង្គភាពផ្សេងទៀតស្មើៗគ្នាផង និងចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងដំណើរការការងាររបស់ខ្លួន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរផងឯកឧត្តមបានបន្តថា ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ជាកម្មវិធីមួយដែលក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ សហការគ្នាក្នុងគោលដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែប្រសើរ។ កម្មវិធីនេះ ត្រូវបានអនុវត្ត និងទទួលស្គាល់អង្គភាពដែលលេចធ្លោ និងទទួលបានចំណាត់ល្អជាងគេជារៀងរាល់ឆ្នាំ។ ដោយឡែក ក្នុងគោលដៅដើម្បីផ្តល់ឱកាសដល់អង្គភាពដែលមិនទាន់បានជាប់ជ័យលាភី ឬស្ថិតក្នុងចំណាត់ថ្នាក់ទាប គណៈកម្មការបានបង្កើតវគ្គបណ្តុះបណ្តាលស្តីពី «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងសុខាភិបាល»។ វគ្គបណ្តុះបណ្តាលនេះ ផ្តល់ឱកាសដល់ប្រធាន ឬថ្នាក់ដឹកនាំអង្គភាពនៃវិស័យទាំង២ បានយល់ដឹងអំពីនវានុវត្តន៍ និងចំណេះដឹងថ្មីៗ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ។ វគ្គបណ្តុះបណ្តាលក៏មានផ្តល់ជូនថវិកាចន្លោះពី ៨លានទៅ ១៦លានរៀល សម្រាប់អនុវត្តគម្រោងនវានុវត្តន៍ ក្នុងអង្គភាពរបស់សិក្ខាកាម។ក្នុងកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាល នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ការគិតគួរបែបនេះ មិនត្រឹមតែជាវិធីសាស្ត្រ ដើម្បីបំផុសឱ្យមានការចូលរួមទាំងអស់គ្នាតែប៉ុណ្ណោះទេ ថែមទាំងជាការផ្តល់ឱកាសឱ្យបានចូលរួមប្រកួតប្រជែងស្មើរៗគ្នាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា «យើងបានសង្កេតឃើញថា កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន ដែលជាផ្នែកដ៏សំខាន់ក្នុងការសម្រេចអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការកសាងធនធានមនុស្ស»។ ឯកឧត្តមបានបន្តថា ជាងនេះ កម្មវិធីនេះ បានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងវិធានការ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិស័យអប់រំ ការកែទម្រង់វិស័យសុខាភិបាល ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍវិស័យបរិស្ថាន ផងដែរ ដែលនេះ បង្ហាញពីការបំពេញការងារក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ផ្តល់ឱកាសខ្ពស់ក្នុងការផ្សព្វផ្សាយកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

2025/12/04 11:18:35 am        145
រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះ បានប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ (CTExpo) ក្រោមមួលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើតកិត្យានុភាពផលិតផលក្នុងស្រុក» ក្នុងគោលបំណងជំរុញលើកកម្ពស់និងបង្ហាញផលិតផល និងសេវាកម្មសក្តានុពលរបស់កម្ពុជា ពិសេសការបង្កើតឱកាសក្នុងការផ្គូរផ្គង រវាងធុរជនក្នុងស្រុក និងអន្តរជាតិ និងផ្សព្វផ្សាយពីកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងបណ្តាប្រទេសក្នុងតំបន់ និងដៃគូពាណិជ្ជកម្មយ៉ាងច្រើនកុះករ។លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ធ្វើឡើដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញ ការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ លោកជំទាវ បានឱ្យដឹងទៀតថា ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិផងដែរ។នៅក្នុងពិធីបើកព្រឹត្តការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន រួមទាំងទស្សនៈនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធ គួរចូលរួមអនុវត្តន៍ ដូចជាការបន្តអនុវត្តអភិក្រម ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី និងការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាសម្រេចបាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការសម្រាប់ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកជាដើម។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ដោយមានការដាក់តាំងបង្ហាញផលិតផលជាច្រើន រួមមាន ផលិតផលសម្រាប់នាំចេញរបស់កម្ពុជា ផលិតផលកម្មន្តសាល ផលិតផលសិប្បកម្ម ផលិតផលកសិកម្ម និងសេវាកម្ម ទន្ទឹមនេះក៏នឹងបង្ហាញពីឱកាសសម្រាប់ផលិតផលនាំចូលដែលគាំទ្រ និងជម្រុញដល់ការអភវិឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជា។ តាមរយៈការបង្ហាញពីផលិតផលសំខាន់ៗរបស់កម្ពុជាក្នុងព្រឹត្តការណ៍នេះ នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ៕អត្ថបទ៖ ឈិត បូរ៉ាវី  

ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់​លើសេចក្តីព្រាង​ច្បាប់ចំនួន៣

2025/12/04 11:16:22 am        101
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៣ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់៣ រួមមាន៖១-សេចក្តីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។២-សេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖    ៣.១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ    ៣.២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វ៊ីលីពីន ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ    ៣.៣.ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល៕

ប្រជាពលរដ្ឋក្នុងសង្កាត់ពង្សាំង ទទួលបានទឹកស្អាតប្រើប្រាស់ ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

2025/12/04 11:12:38 am        158
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះប្រជុំផ្សព្វផ្សាយ ស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត និងការងារតបណ្តាញទឹកស្អាតជូន ប្រជាពលរដ្ឋ នៅភូមិចុងថ្នល់ និងភូមិខ្នំ ក្នុងសង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាទឹកដែលមានគុណភាព សម្រាប់ប្រើប្រាស់ក្នុង ជីវភាពរស់នៅ។ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងកម្មវិធី ចុះផ្សព្វផ្សាយ ស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅភូមិចុងថ្នល់ និងភូមិខ្នំ សង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះថា ជុំវិញវិស័យទឹកស្អាតនេះ សម្រាប់ទិសដៅរបស់រាជរដ្ឋាភិបាល និង ផ្អែកលើយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ បានចាត់ទុកទឹកស្អាតជាវិស័យអាទិភាព ក្នុងនោះសម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានរៀបចំផែនការមេយ៉ាងច្បាស់លាស់ នៃការផ្គត់ផ្គង់នៅទូទាំងរាជធានីភ្នំពេញ និងមួយផ្នែកទៀតនៅក្រុងតាខ្មៅ ដែលមានសរុបចំនួន ១ ០១២ភូមិ, គិតមកដល់ពេលនេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្គត់ផ្គង់ទឹកទាំងពីរតំបន់នេះបានចំនួន ៩០០ភូមិរួចហើយ ចំណែក គម្រោងនៅសល់ ចំនួនជាង ១០០ ភូមិទៀត រដ្ឋាករទឹកនឹងខិតខំប្រឹងប្រែងឱ្យបានចប់ត្រឹមឆ្នាំ២០២៧ ខាងមុខនេះ។ឯកឧត្តម បន្តថា ចំពោះការដាក់បំពង់មេនាំទឹកស្អាតវិញ រដ្ឋាករទឹកបានអនុវត្តចប់សព្វគ្រប់រួចហើយ ក្នុងការនាំទឹកស្អាតចេញពី រោងចក្រប្រព្រឹត្តកម្មបាក់ខែង ដែលមានសមត្ថភាពផលិត ៤០០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ចូលមកសង្កាត់ពង្សាំង ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានទឹកស្អាតប្រើប្រាស់។ ចំពោះនៅសង្កាត់ពង្សាំង ក្នុងឆ្នាំ២០២៥នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជំរុញការតបណ្តាញជូន ប្រជាពលរដ្ឋចំនួន ៤ភូមិ នៅក្នុងចំនួនសរុប ២៤ភូមិ។ ចំណែកគម្រោងក្នុងឆ្នាំ២០២៦ រដ្ឋាករទឹកនឹងជំរុញតបណ្តាញទៅកាន់ភូមិផ្សេងៗ ទៀត ក្នុងនោះភូមិមួយចំនួននឹងទទួលទឹកស្អាត ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខណៈ១០ភូមិផ្សេងទៀត នឹងទទួលបានទឹក ស្អាតពី វិស័យឯកជន ដែលមានអាជ្ញាបណ្ណចេញដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ដែលបញ្ហាទាំងនេះធ្វើយ៉ាង ណាជំរុញឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់សេវាទាំងអស់ ទទួលបានទឹកស្អាត និងជាទឹកដែលមានគុណភាព សម្រាប់ប្រើប្រាស់ប្រចំាថ្ងៃ។ឯកឧត្តម ឡុង ណារ៉ូ ថ្លែងឱ្យដឹងថា ជុំវិញការតបណ្តាញចូលទៅកាន់ភូមិទំាងអស់ក្នុងសង្កាត់ពង្សាំងនេះ រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ នឹងអនុវត្តការតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់ នៅមុនឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ ក្រៅពីការ តបណ្តាញទឹកនៅក្នុងតំបន់នេះដែរ បច្ចុប្បន្នរដ្ឋាករទឹកក៏បាននិងកំពុងតបណ្តាញទឹកជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់មួយចំនួន នៅក្នុង ខណ្ឌកំបូល និងខណ្ឌដង្កោផងដែរ។សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយលើការងារតបណ្តាញទឹកថ្មី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី៣ ម្សិលមិញនេះ ត្រូវបានធ្វើ ឡើងនៅក្នុងភូមិចំនួនពីរ គឺភូមិចុងថ្នល់ និងភូមិខ្នំ ក្នុងនោះភូមិចុងថ្នល់មានប្រជាពលរដ្ឋ ១៧៦ ខ្នងផ្ទះ បានដាក់ពាក្យស្នើសុំតបណ្តាញ ទឹកស្អាតបានចំនួន ១៣២ ខ្នងផ្ទះ។ ចំពោះភូមិខ្នំ មានប្រជាពលរដ្ឋ ២១៦ ខ្នងផ្ទះ បានដាក់ពាក្យស្នើសុំបានចំនួន ៨០ ខ្នងផ្ទះ សរុបទាំង អស់មានចំនួន ២១២ ខ្នងផ្ទះ ក្នុងនោះប្រភេទអាជីវកម្មមាន ៥៣ គ្រួសារ, ជីវភាព ១៥៣ គ្រួសារ និងឧបត្ថម្ភធនចំនួន ៣ គ្រួសារ៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីជំនាញមកពីអង្គភាពចំនួនពីរ ធ្វើបទបង្ហាញអំពីកាតព្វកិច្ចពន្ធគយ និងសារពើពន្ធ​ដល់អ្នក​ធ្វើធុរកិច្ច​កម្ពុជា

2025/12/04 11:03:41 am        206
មន្រ្តីជំនាញនៃអគ្គនាយករដ្ឋពន្ធដារ និងអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​អំពី​កាតព្វ​កិច្ច​ពន្ធគយ និងសារពើពន្ធ ដល់អ្នកនាំទំនិញចេញ-ចូល និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូន សម្រាប់​ជា​ចំណេះដឹងនៃការអនុវត្តនីតិវិធី ច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បី​ជំរុញ​លើក​កម្ពស់​ដល់​ការ​ធ្វើ​អាជីវកម្មឱ្យកាន់តែប្រសើរ។ ឯកឧត្តមបណ្ឌិត អេង រតនា ប្រធាននាយករដ្ឋគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បាន​អញ្ជើញជាធិបតីក្នុង សិក្ខាសាលា ស្តីពីកាតព្វកិច្ចពន្ធគយ និងសារពើពន្ធ ចំពោះ​សកម្មភាព​អាជីវកម្ម​ដឹក​ជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥, ដោយបាន​លើក​ឡើង​អំពី​ច្បាប់ស្តីពីសារពើពន្ធ ដែលបានកំណត់អំពីវិធាន នីតិវិធី និងលក្ខខណ្ឌ ដើម្បីជា​ចំណេះ​ដឹង ​ដល់អ្នកនាំទំនិញចេញ-ចូល និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូន បានស្វែងយល់បន្ថែម ឆ្លើយ​តប​នឹង​ស្ថាន​ភាពជាក់ស្តែងនៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក និងការរីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​ព័ត៌មាន​ក្នុង​សម័យឌីជីថល។ ចំណែកអនុប្រធានការិកាល័យត្រួតពិនិត្យគយ និងសាខាគយ និងរដ្ឋាករកំពុង់ផែអន្តរជាតិព្រះសីហនុ ក៏បានធ្វើបង្ហាញនៃការនាំទំនិញចេញ-ចូល ជាពិសេសសកម្មភាពអាជីវកម្មដឹក ជញ្ជូនទំនិញតាមផ្លូវទឹក សម្រាប់ជាពុទ្ធិបន្ថែម ដើម្បីជំរុញការធ្វើអាជីវកម្មប្រព្រឹត្តទៅដោយរលូន ស្របតាមនីតិវិធី និងច្បាប់ដែលបាន ចែង។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងថា តាមរយៈនៃការរៀប ចំសិក្ខាសាលានេះឡើង គឺដើម្បីបញ្ជ្រាបនូវព័ត៌មានបន្ថែមដល់អ្នកធ្វើធុរកិច្ច អំពីនីតិវិធីលើកាតព្វកិច្ចបង់ពន្ធគយ និងពន្ធដារជាដើម និងក៏ជាការបង្កើតនូវទំនាក់ទំនងរវាងស្ថាប័ន និងឯកជនឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែខ្លំាងក្លា ក្នុងគោល ដៅចូលរួមចំណែកលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ចជាតិ។សូមបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះដែរ ក៏បានរៀបចំវេទិកាសំណួរ-ចម្លើយ រវាងមន្រ្តីជំនាញទាំងពីរស្ថាប័ន ដើម្បីបកស្រាយនូវរាល់ ចម្ងល់ដែលវិស័យឯកជនកំពុងជួបប្រទះ ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់សហគ្រាស ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ក៏ដូចជាកាតព្វកិច្ចពន្ធគយជាដើម ដើម្បីជំរុញការអនុវត្តនូវនីតិវិធី ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ឆ្លើយតប នឹងឧត្តមានុវត្តជាអន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជានៅក្នុងតំបន់ និងសកលលោក៕ អត្ថបទ៖ សុន រ៉ាឌី

វេទិកា​រដ្ឋាភិបាល​ឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ​

2025/12/04 10:52:06 am        120
នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ជាអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​រដ្ឋាភិបាល​ឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល អមដោយសមាស​ភាព​នៃ​គណៈ​អធិបតី រួមមាន៖- ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍- ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍- លោកជំទាវ Doreen Bogdan-Martin អគ្គលេខាធិការ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) - Dr. Masanori Kondo អគ្គលេខាធិការ សហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT)- លោកស្រី Tiziana Bonapace នាយកផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP)។ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​​មន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា និង​គណៈ​អធិបតី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ និងពិធី​ប្រកាស​ជា​ផ្លូវ​ការ​អំពីការដាក់ឱ្យដំណើរការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) នៅក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា។សូមគូសបញ្ជាក់ផងដែរថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍​បច្ចេក​វិទ្យា​ឌីជីថល​ដ៏​ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកា​ចែក​រំលែក​បទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មកពីតំបន់ Silicon Valley សហរដ្ឋអាម៉េរិកជាដើម៕

គ.វ.ជ ទទួលស្គាល់បេក្ខភាពអនុវិទ្យាល័យចំនួន៤៩ សាលាបឋមសិក្សាចំនួន៥០ និងមណ្ឌលសុខភាពចំនួន៥០ មកពី២៥ រាជធានីខេត្ត ដើម្បីចូលរួមប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥

2025/12/04 10:01:07 am        164
រសៀលនេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល បានទទួលស្គាល់អង្គភាពទាំង២ វិស័យ ចំនួន១៤៩ អង្គភាព មកពី២៥ រាជធានី ខេត្តទូទាំងប្រទេស ដើម្បីចូលរួមប្រកួតប្រជែងក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥។ អង្គភាព១៤៩ ក្នុងចំណោមអង្គភាពសរុបចំនួន៤៤៩០ បានឆ្លងកាត់ការវាយតម្លៃ តាមលក្ខណៈវិនិច្ឆ័យយ៉ាងល្អិតល្អន់ នៅកម្រិតក្រុង ស្រុក ខណ្ឌ និងកម្រិតរាជធានី ខេត្ត រួចមកហើយ ហើយចុងក្រោយនេះ រាជធានី ខេត្តនីមួយៗ បានបញ្ជូនអង្គភាពចំនួន២ ក្នុងមួយប្រភេទ (អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព) ដើម្បីមកចូលរួមប្រកួតប្រជែងថ្នាក់ជាតិក្នុងឆ្នាំ២០២៥។ ខណៈពេលនៃការធ្វើរបាយការណ៍ជូនអង្គប្រជុំ ឯកឧត្តម សៀត វិចិត្រ សមាជិកនៃគ.វ.ជ. បានទទួលស្គាល់ពីសារៈសំខាន់នៃតួនាទីរបស់អាជ្ញាធរមូលដ្ឋាននីមួយៗថា “បើគ្មានក្រុង ស្រុក ខណ្ឌ ជួយជ្រោមជ្រែងនោះទេ អង្គភាពទាំងអស់ ពិតជាមិនអាចមានឱកាសបានចូលរួមប្រកួតប្រជែងបាននោះឡើយ។”មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគ.វ.ជ. បានសម្តែងមោទនភាពចំពោះលទ្ធផលដែលសម្រេចបានកន្លងមក ជាពិសេសការសង្កេតឃើញថា អង្គភាពដែលបានចូលរួមប្រកួតប្រជែងពិតជាមានការវិវឌ្ឍពិតប្រាកដ និងការប្រែប្រួលជាវិជ្ជមាន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ “យើងបានសង្កេតឃើញថា ការវាយតម្លៃនេះ បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃសេវាអប់រំ និងសុខាភិបាលមូលដ្ឋានដែលជាផ្នែកដ៏សំខាន់ក្នុងការសម្រេចអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការកសាងធនធានមនុស្ស។ ជាងនេះ កម្មវិធីនេះ បានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងវិធានការក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិស័យអប់រំ ការកែទម្រង់វិស័យសុខាភិបាល ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍវិស័យបរិស្ថាន ផងដែរ ដែលនេះ បង្ហាញពីការបំពេញការងារ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែម។គួរជម្រាបថា អង្គភាពទាំង១៤៩ នឹងត្រូវធ្វើបទបង្ហាញសម្រាប់ការវាយតម្លៃជ្រើសសម្រាំងដំណាក់កាលបឋមនៅថ្នាក់ជាតិ នៅរាជធានីភ្នំពេញ។ ក្រោយការវាយតម្លៃបឋមនេះ គណៈកម្មការ នឹងចុះពិនិត្យដោយផ្ទាល់តាមអង្គភាពនីមួយៗ ដើម្បីជ្រើសសម្រាំងបេក្ខភាពដែលមានចំណាត់ល្អជាងគេ ឈានទៅការប្រកួតដំណាក់កាលចុងក្រោយ ដែលជាការវាយតម្លៃដោយផ្ទាល់ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគ.វ.ជ. និងគណៈកម្មការគ.វ.ជ.នៅថ្នាក់ជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកប្រាប់អឺរ៉ុប និងកាណាដាឱ្យបង្កើនកងកម្លាំងអាកាស និងជើងទឹករបស់ណាតូ ខណៈទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយការចំណាយ
06/04/2026 09:06 AM
ក្រុមហេសបូឡា បាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល ជាការសាកល្បងកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក
06/04/2026 09:06 AM
លោក Netanyahu និយាយសម្រាលពីជម្លោះជាមួយលោក Trump ដោយមេដឹកនាំទាំងពីរយល់ស្របលើការរំសាយអាវុធក្រុមហេសបូឡា
06/04/2026 09:06 AM
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាថានឹងបង្កើនទ្វេដងកងកម្លាំងនុយក្លេអ៊ែរ
06/04/2026 09:06 AM
អ៊ីស្រាអែល និងលីបង់ យល់ព្រមអនុវត្តបទឈប់បាញ់ អាស្រ័យលើការបញ្ឈប់ការវាយប្រហាររបស់ក្រុមហេសបូឡា
06/04/2026 09:06 AM
ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងបានឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់
06/04/2026 09:06 AM
អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ
06/04/2026 08:06 AM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ងថាការចរចាគ្មានមានវឌ្ឍនភាព តែលោក Trump ថាកិច្ចព្រមព្រៀងជិតដល់ហើយ
06/04/2026 08:06 AM
កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់ភាពជាដៃគូ និងផលប្រយោជន៍រួម
06/04/2026 08:06 AM
អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក
06/04/2026 07:06 AM