មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

សម្តេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/12/02 09:55:57 am        146
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាជូន គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន ដឹកនាំដោយលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៃUSABC អមដំណើរដោយលោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ចុងសប្ដាហ៍នេះ! រម្លឹកដល់បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ថ្ងៃទី៦-៧ ខែធ្នូ ក្រសួងការងារនឹងបើកពិព័រណ៍ផ្តល់ឱកាសការងារនៅខេត្តសៀមរាប

2025/12/02 09:50:28 am        247
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនៅស្រុកចំនួន២ របស់ខេត្តសៀមរាប គឺស្រុកសូទ្រនិគម និងស្រុកពួក ដើម្បី​ផ្ត​ល់​ឱកាស​ការងារ អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងវគ្គ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេស អតីត​ពលករ​ដែល​ត្រឡប់មកពីប្រទេសថៃ។អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ក្នុង​ពិព័រណ៍​នេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៨ម៉ឺន​កន្លែងជាមួយការសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គ​បណ្តុះ​បណ្តាល​បច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ។ បន្ថែមពីនេះ អ្នក​ចូលរួមនឹងទទួលបាន សេវាកាត់សក់ អាហារ ភេសជ្ជៈ និង​អាវ​យឺត​ដោយ​ឥតគិត​ថ្លៃថែ​ម​ទៀត​ផង​។ទន្ទឹមនឹងនេះ លោក ស៊ុន មេសា បានអំពាវនាវឱ្យអតីតពលករទាំងអស់ ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​ចូលរួមឱ្យបានច្រើនក្នុងពិព័រណ៍នេះ ដើម្បីរកឱកាសការងារថ្មី បង្កើនជំនាញ និង​បង្កើន​គុ​ណភាពជីវិត។សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តចំនួន ២ រួចមកហើយគឺ ខេត្តបាត់ដំបង​កាល​ពី​ថ្ងៃ​ទី​១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ និងខេត្តបន្ទាយមានជ័យកាលពី ថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ សម្រាប់ខេត្តបន្ទាប់គឺខេត្តសៀមរាបដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥៕

កម្ពុជា-អ៊ីស្រាអែល ចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ

2025/12/02 09:27:26 am        175
ហ៊្សេរុយសាឡិម៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហ្គីដន សាអា (Gideon Sa'ar) រដ្ឋមន្រ្តីក្រសួង​ការ​បរទេស នៃរដ្ឋអ៊ីស្រាអែល បានចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ការងារ ដែលបើកទំព័រដំបូងនៃការផ្លាស់ប្តូរកម្លាំងពលកម្មជាមួយគ្នាទៅវិញទៅមក ដែល​នឹង​កំណត់​នូវ​យន្តការ និងអាចផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​អាច​ពិចារណាក្នុ​ង​ការ​ទៅធ្វើ​កា​រងា​រ​លើ​វិស័យកសិកម្ម និងវិស័យផ្សេងទៀតនៅពេលដ៏ខ្លីខាងមុខនេះ។ អ៊ីស្រាអែល ជាប្រទេសមានបច្ចេកទេសទំនើបក្នុងវិស័យកសិកម្ម និង​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​ក្នុង​វិស័យ​សំណង់ ហើយទទួលបានប្រាក់ឈ្នួលខ្ពស់ ដែលធ្វើឱ្យអ៊ីស្រាអែល គឺ​ជា​គោលដៅ​ទី​ផ្សារ​ការងារ​របស់ពលករប្រទេសជាច្រើនដែលចង់ធ្វើការ៕

អបអរសាទរ ខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៥)

2025/12/02 09:05:53 am        124
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ជាខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេងក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរ ហើយយើងអាចឃើញភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ។យើងខ្ញុំទាំងអស់គ្នា រួមគ្នា ថែរក្សា និង​ការពារ​សម្បត្តិ​វប្បធម៌​ដ៏​​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន បន្សល់ទុក​មកដល់​កូនចៅ​ជំនាន់​ក្រោយ​។

ថ្ងៃនេះជា ថ្ងៃទី១២៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ

2025/12/02 08:36:32 am        81
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

សម្តេចតេជោ និងសម្តេចធិបតីផ្ញើសារអបអរសាទរខួប៤៧ឆ្នាំ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ

2025/12/02 08:03:31 am        189
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ(២ ធ្នូ ១៩៧៨-២ ធ្នូ២ ០២៥) ខណៈថ្ងៃនេះកាលពី ជាង៤០ឆ្នំាមុនគឺជាថ្ងៃមហាសាមគ្គីគ្នាមួយរបស់ខ្មែរទាំងក្នុង និងក្រៅប្រទេសក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ សម្តេចតេជោហ៊ុន សែន បានរំលឹកថារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានរំលឹកបន្ថែមទៀតថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។សម្តេចតេជោ បានបន្ថែមទៀតថា មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជា យើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេនោះក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។នៅថ្ងៃនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បាន អបអរសាទរ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូនេះផងដែរ ដោយសម្តេចបានលើកឡើងថា «អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ ធ្នូ ១៩៧៨ -២ ធ្នូ ២០២៥)៕ អត្ថបទបាន ចក់

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងទៅដល់ប្រទេសបារាំង ប្រកបដោយព្រះរាជសុវត្ថិភាព

2025/12/02 07:56:04 am        419
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចយាងទៅដល់ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ប្រកបដោយព្រះរាជសុវត្ថិភាព នាយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅប្រទេសបារាំង) ដើម្បីយាងទៅចូលរួមកម្មវិធី បណ្ឌិត្យសភាវិទ្យាសាស្រ្ត តបតាមការក្រាបបង្គំយាងពី Académie des Sciences d’outre-mer។តាមរយៈព្រះរាជទស្សនកិច្ចនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា-បារាំង ដែលប្រទេសយើងទាំងពីរកំពុងបោះជំហានទៅរកដៃគូយុទ្ធសាស្ត្រ។

ធ្លាយបំពង់កញ្ច្រែងក្តៅអាម៉ូញាក់ នៅសិប្បកម្មផលិតទឹកកក បណ្ដាលឲ្យឆាបឆេះ

2025/12/02 07:19:45 am        198
ភ្នំពេញ៖ សិប្បកម្មផលិតទឹកកក មួយកន្លែង ត្រូវបានធ្លាយបំពង់កញ្ច្រែងក្តៅអាម៉ូញាក់ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បញ្ជាក់ថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៧គ្រឿង ពុំបានប្រេីប្រាស់ទឹក ដោយកម្លាំងជំនាញប្រើប្រាស់រថយន្តកង្ហារបាញ់ខ្យល់ ចំនួន១គ្រឿង ដើម្បីបំបែកម៉ូនីគិលអាម៉ូញាក់ និងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក។ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មប្រក់ស័ង្កសី ទំហំ (៣០ម៉ែត្រ x ៤០ម៉ែត្រ) ឆេះខូចខាតបំពង់កញ្ច្រែងក្តៅអាម៉ូញាក់បន្តិចបន្តួច នឹងសាយភាយក្លិនអាម៉ូញាក់ប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួន។ ចំពោះ ករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានសំអាតចប់នៅម៉ោង ៩និង០០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា បណ្តាលមកពីការធ្លាយបំពង់កញ្ច្រែងក្តៅអាម៉ូញាក់៕ អត្តបទ៖ កុម្ភៈ

កម្ពុជា-អុីស្រាអែល បើកទំព័រដំបូងនៃការផ្លាស់ប្តូរកម្លាំងពលកម្ម

2025/12/01 09:52:37 pm        171
(ហ៊្សេរុយសាឡិម)៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហ្គីដន សាអា (Gideon Sa'ar) រដ្ឋមន្រ្តីក្រសួងការបរទេស នៃរដ្ឋអុីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលបើកទំព័រដំបូងនៃការផ្លាស់ប្តូរកម្លាំងពលកម្មជាមួយគ្នាទៅវិញទៅមក។កិច្ចព្រមព្រៀង នឹងកំណត់នូវយន្តការ និងអាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាអាចពិចារណាក្នុងការទៅធ្វើការងារលើវិស័យកសិកម្ម និងវិស័យផ្សេងទៀតនៅពេលដ៏ខ្លីខាងមុខនេះ។ អុីស្រាអែល ជាប្រទេសមានបច្ចេកទេសទំនើបក្នុងវិស័យកសិកម្ម និងកំពុងមានតម្រូវការខ្ពស់ក្នុងវិស័យសំណង់ ហើយទទួលបានប្រាក់ឈ្នួលខ្ពស់ ដែលធ្វេីឱ្យអុីស្រាអែល គឺជាគោលដៅទីផ្សារការងាររបស់ពលករប្រទេសជាច្រេីនដែលចង់ធ្វេីការ៕

សៀវភៅម្ហូបខ្មែរ ទទួលបានជ័យលាភី Best of the Best - Cambodia ក្នុងចំណោម ២០០ ប្រទេស

2025/12/01 09:26:29 pm        212
សៀវភៅម្ហូប «កេរដំណែលស្នាដៃម្ហូបខ្មែរ» និង «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» ដែល រៀបរៀង និងចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជ័យលាភី "Best of the Best - Cambodia ពី Gourmand Awards Best of the Best ១៩៩៥-២០២៥ (៣០ឆ្នាំ) នៅក្នុងកម្មវិធី The Saudi Feast Food Festival ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានអ្នកចូលរួមមកពីប្រមាណ ២០០ ប្រទេស ទូទាំង ពិភពលោក។ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសចេញផ្សាយ សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ កាលពីឆ្នាំ២០២១ និងសៀវភៅកេរដំណែល ស្នាដៃម្ហូបខ្មែរ ភាគ២ ក្នុងឆ្នាំ២០២៥ ក្នុងគោលបំណងលើកស្ទួយវិស័យការទូតអាហារ និងលើកកម្ពស់ កិត្យានុភាពជាតិ ស្របតាមយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួង។ ពានរង្វាន់ខាងលើជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ បន្ទាប់ពីសៀវភៅភាគ ១ ទទួលបានពានរង្វាន់អន្តរជាតិចំនួន ៤ រួមមាន Best Asian Cookbook» ក្នុង ឆ្នាំ២០២១ - Best Asian Cuisine Book" និង "Heads of State/Food” ក្នុងឆ្នាំ២០២២ និង - Best Television Awards” ក្នុងឆ្នាំ២០២៣ ទន្ទឹមនេះ សៀវភៅភាគ២ ទើបនឹងទទួលបានពានរង្វាន់ "Special Award of the Jury» កាលពីខែមិថុនា ឆ្នាំ២០២៥ ថ្មីៗនេះ។សៀវភៅម្ហូបទាំង ២ បានពិពណ៌នាយ៉ាងពិស្តារពីគ្រឿងផ្សំ មុខម្ហូប និងបង្អែមដែលជាទីពេញនិយម របស់ប្រជាជនខ្មែរ តាមរយៈវិធីចម្អិនងាយៗ និងងាយស្រួលរកគ្រឿងផ្សំនៅបរទេស។ ការទទួលបានពានរង្វាន់ជាបន្តបន្ទាប់របស់សៀវភៅម្ហូបទាំង ២ គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM