សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​រោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះសួរសុខទុក្ខជនរងគ្រោះ ពីអំពើរំលោភបំពាន និងការបាញ់រះពីទាហានថៃ

2025/11/28 08:08:25 pm        147
ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះពីការបាញ់រះរបស់ទាហាថៃ និងយុវតីរងគ្រោះពីការចាប់រំលោភបូករបស់ទាហានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់ជនរងគ្រោះពីអំពើរំលោភបំពានរបស់ទាហានថៃ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានយកចិត្តទុកដាក់ ផ្តល់សេវាព្យាបាលយ៉ាងហ្មត់ចត់ចំពោះជនរងគ្រោះ រហូតទទួលបានសុខភាពល្អឡើងវិញជាបន្តបន្ទាប់។ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ជនរងគ្រោះឱ្យពង្រឹងស្មារតីរឹងមាំ និងខិតខំសម្រាកព្យាបាលឱ្យបានឆាប់ជាសះស្បើយ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់លេខទំនាក់ទំនងផ្ទាល់ខ្លួន ជូនដល់ជនរងគ្រោះ ក្នុងករណីដែលត្រូវការជំនួយគ្រប់រូបភាពទាំងអស់។ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបាននាំមកនូវអំណោយជាថវិកា និងកន្ត្រកផ្លែឈើជូនជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕

កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ

2025/11/28 05:43:02 pm        135
នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ជាមួយគ្នានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជា នាពេលកន្លងមក និងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនបន្ថែមទៀត។ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-វៀតណាម, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរលើគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរថាការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្រប់កម្រិតរបស់គណៈប្រតិភូ នៃប្រទេសទាំងពីរ បានរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។ ឆ្លៀតក្នុងឱកាសនេះ, សម្ដេចបវរធិបតី បានសម្តែងការចូលរួមមរណទុក្ខជាមួយរដ្ឋាភិបាល និង ប្រជាជនវៀតណាម ចំពោះការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជនវៀតណាម ដែលបណ្តាលមកពីគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ដោយការពេញចិត្ត និងរីករាយចំពោះវឌ្ឍនភាពដ៏ល្អ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំង បាន លេីកទឹកចិត្តដល់ក្រសួង -ស្ថាប័ន និង អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បន្តជំរុញ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែល្អប្រសេីរបន្ថែមទៀត ព្រមទាំងប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព និង វិបុលភាព។ សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាគ្នាអំពីការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ លើវិស័យសំខាន់ៗមួយចំនួន រួមមាន ជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ, អប់រំ, សុខាភិបាល, វប្បធម៌, ទេសចរណ៍, ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នៃប្រទេសទាំងពីរ សម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ៕

​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបិទកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦​

2025/11/28 05:04:24 pm        143
បន្ទាប់ពីដំណើរការអស់រយៈពេល ១ថ្ងៃកន្លះរួចមក, កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់កាកបាទក្រហមកម្ពុជា បានឈានដល់ពិធីបិទកិច្ចប្រជុំ នារសៀលថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានសមាជិកគណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខានិងក្រុមប្រតិបត្តិទាំង២៥រាជធានីខេត្ត ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីទីស្នាក់ការកណ្តាល សរុបចំនួន ១៥៣នាក់។យោងតាមរបាយការណ៍សង្ខេបពីលទ្ធផលនៃកិច្ចប្រជុំ ថ្លែងដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា៖ រយៈពេលមួយថ្ងៃកន្លះកន្លងមកនេះ អង្គប្រជុំបានខិតខំប្រឹងប្រែងបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥, លទ្ធផលបឋមការពិនិត្យពាក់កណ្តាលទីនៃការអនុវត្តយុទ្ធសាស្ត្រ២០២១-២០៣០ និងពិគ្រោះ ពិភាក្សា រកចំណុចផ្តោតនៃវិស័យអាទិភាពនីមួយៗ តាមប្រព័ន្ធឌីជីថល ដោយប្រើទម្រង់ Google Form ទទួលបានលទ្ធផលជាទូទៅ គឺកាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពគ្រប់វិស័យទាំងអស់ស្របតាមទិសដៅកំណត់ក្នុងវិស័យ នីមួយៗ ដូចបានលើកឡើងក្នុងផែនការឆ្នាំ ប៉ុន្តែវិស័យអាទិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ លេចធ្លោជាងគេ គឺទិសដៅទី១ សំដៅបន្តពង្រឹងសមត្ថភាព ចំណេះដឹង អំពីការកសាងភាពធន់សហគមន៍ និងការប្រែប្រួលអាកាសធាតុ ជូនបណ្តាញ អ្នកស្ម័គ្រចិត្ត យុវជន មន្ត្រីសាខា និងអនុសាខា ក្នុងការត្រៀមខ្លួនជាស្រេចដើម្បីការឆ្លើយតបគ្រោះមហន្តរាយ និងវិបត្តិភ័យនានា។ ចំណែកការអនុវត្តក្នុងវិស័យអាទិភាព ៣ផ្សេងទៀតនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពង្រឹងបន្ថែមក្នុងឆ្នាំ២០២៦ និងឆ្នាំខាងមុខ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យឃើញមានបញ្ហាប្រឈមចម្បងដែលបានជួបប្រទះ ហើយត្រូវរួមគ្នាពិចារណា រកដំណោះស្រាយ ដើម្បីពង្រឹងការអនុវត្តផែនការឆ្នាំ២០២៦។ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជសវនីយ៍នៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំសួរសុខទុក្ខ ជាមួយនឹងក្តីនឹករលឹក ការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយ-ចិត្ត-ពេលវេលា របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការមនុស្សធម៌ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ដើម្បីសម្រេចបាននូវបាវចនានៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំ ដែលបានឆ្លុះបញ្ចាំងពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់អង្គប្រជុំ ក្រុមប្រតិបត្តិថ្នាក់កណ្តាល និងសាខា ក្នុងការជម្នះរាល់ការលំបាក ដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះរបស់យើង ឱ្យបានទាន់ពេលវេលា និងកាន់តែល្អប្រសើរឡើងជាងមុន។លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា «ក្នុងការបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាអាចអនុវត្តសកម្មភាព បានតិច ឬច្រើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែង បានកម្រិតណានោះ គឺអាស្រ័យទៅលើ កត្តាទី១. គឺការទទួលបាននូវការជួយឧបត្ថម្ភគាំទ្រជាមូលនិធិ សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងកត្តាទី២. ការស្ម័គ្រចិត្ត និងឆន្ទៈចូលរួមអនុវត្តការងាររបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាប្រតិបត្តិករជួរមុខក្នុងការបំផុសចលនាបុរេសកម្មនៅតាមភូមិ ឃុំ សហគមន៍មូលដ្ឋាន និងនៅតាមគ្រឹះស្ថានសិក្សា។ ភាពសកម្ម និងភាពមមាញឹកនៃប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា និងរបស់សាខាទាំងអស់ ជាកត្តាកំណត់ភាពជោគជ័យ នៃការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ អាស្រ័យហេតុនេះ ការកសាងបានផែនការមួយគ្រប់ជ្រុងជ្រោយ និងការធ្វើឱ្យផែនការនោះបានក្លាយជាការអនុវត្តពិតប្រាកដ ប្រកបដោយការពិនិត្យ តាមដាន និងវាយតម្លៃ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ធានាបានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសពីអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។»ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន ៨ចំណុច សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីទីស្នាក់ការកណ្តាល និងសាខាទាំងអស់ ដេីម្បីចូលរួមក្នុងការលើកកម្ពស់ស្មារតីអនុវត្តដោយការទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុមនុស្សធម៌ ហើយដែលនឹងធ្វើឱ្យលទ្ធផលនៃកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរឡើងជាលំដាប់៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតជូន ឯកឧត្តម ប៊ួយ ថាញ់សឺន ឧបនាយករដ្ឋមន្ត្រីប្រទេសវៀតណាម ជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/11/28 04:14:34 pm        96
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ប៊ួយ ថាញ់សឺន (Bui Thanh Son) ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

អគ្គនាយកផ្សារមូលបត្រកម្ពុជារំពឹងថា ទំហំជួញដូរផ្សារមូលបត្រក្នុងឆ្នាំ២០២៦ នឹងហក់ឡើងខ្លាំង

2025/11/28 04:11:46 pm        141
ភ្នំពេញ ៖ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) រំពឹងថា ទំហំជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា នៅឆ្នាំ២០២៦ នឹងហក់ឡើងខ្លាំង គាំទ្រដោយក្រុមហ៊ុនថ្មីមកចុះបញ្ជីបន្ថែម និងចំនួនវិនិយោគិនចុះឈ្មោះគណនីជួញដូរ បាននិងកំពុងបន្តកើនឡើង ដែលនឹងជួយជ្រោម ជ្រែងដល់ការរីកលូតលាស់បន្ថែម។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) នៅក្នុងកម្មវិធី My First Stock 2025 នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញផ្សារមូលបត្រនេះ ដោយសារការផ្ទុះសង្គ្រាមនៅតាមព្រំដែនដែលបង្ក ដោយប្រទេសជិតខាង នៅក្នុងឆ្នាំ២០២៥នេះ ឃើញថា ទំហំជួញដូរនៅក្នុងផ្សារមូលបត្រ បានថយចុះខ្លះៗ ប៉ុន្តែមិនប៉ះពាល់ដល់ សកម្មភាពទិញ-លក់នោះឡើយ ដោយឯកឧត្តមនៅតែមានសុទិដ្ឋិនិយមខ្ពស់ ខណៈចំនួនវិនិយោគិននៅតែបន្តកើនឡើង ក្នុងនោះបើ គិតត្រឹមចុងខែ តុលា ឆ្នាំ២០២៥ ផ្សារមូលបត្រមានគណនីជួញដូរសរុបជាង ៦៨ ពាន់គណនី នឹងរំពឹងថា ដល់បំណាច់ឆ្នាំនេះ នឹង កើនដល់ ៧០ ពាន់គណនី បន្ថែមទៀត។ ឯកឧត្តម បន្តឱ្យដឹងថា សម្រាប់ការជួញដូរវិញនៅក្នុងឆ្នាំ២០២៥, ទំហំជួញដូរនៅក្នុងផ្សារមូលបត្របានថយចុះខ្លះៗ ប្រហាក់ ប្រហែលឆ្នាំ២០២៤ ដែលការជួញដូរមានចន្លោះពី ១០ ម៉ឺនដុល្លារ ទៅ ១៥ ម៉ឺនដុល្លារ គិតជាមធ្យមក្នុងមួយថ្ងៃ, ចំណែកនៅពេលផ្ទុះ សង្រ្គាមរយៈពេល៥ថ្ងៃ នៅតាមព្រំដែនដែលបង្កដោយប្រទេសជិតខាង សកម្មភាពជួញដូរមានសកម្មភាពស្ងាត់ខ្លាំង ប៉ុន្តែបន្ទាប់ពី សង្គ្រាមបានស្ងប់ស្ងាត់ ការជួញដូរក៏មានសម្ទុះងើបឡើងវិញ នឹងរំពឹងថា នៅឆ្នាំ២០២៦ ខាងមុខ ការជួញដូរនឹងហក់ឡើងខ្លាំង ស្រប ពេលនៅចុងឆ្នាំនេះ ផ្សារមូលបត្រកម្ពុជានិងទទួលបានក្រុមហ៊ុនថ្មីមកចុះបញ្ជី ដែលនិងជួយគាំទ្រដល់ការរីកលូតលាស់បន្ថែម។ជុំវិញផ្សារមូលបត្រនេះ, ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលកកម្ពុជា ថ្មីៗនេះបាន លើកឡើងឱ្យដឹងថា គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា ប្រមូលសាច់ប្រាក់ពីទីផ្សារមានទឹកប្រាក់ក្នុងរង្វង់ប្រមាណ ៦៥០ លានដុល្លារអាម៉េរិក ពីក្រុមហ៊ុនចំនួន ១១ ដែលបានបោះផ្សាយមូលបត្រ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយមូលបត្របំណុល រួម ទាំងមូលបត្របំណុលបៃតង និងប័ណ្ណធានានិរន្តរភាព។ តាមរយៈនេះ, នៅក្នុងរយៈពេលដូចគ្នា នាឆ្នាំ២០២៦ ខាងមុខ ទីផ្សារនេះនឹង អាចផ្តល់ឱកាសដល់ការប្រមូលសាច់ប្រាក់អាចបានលើសពី ១ ប៊ីលានដុល្លារអាម៉េរិក ខណៈដែលផ្សារមូលបត្រកម្ពុជា បាននិងកំពុង ចាប់ដៃគូរជាមួយក្រុមហ៊ុនមានសក្តានុពល បម្រើលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

អាជ្ញាធរជាតិអប្សរាកំពុងពង្រីកផែនការទេសចរថ្មីៗដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរ

2025/11/28 04:05:41 pm        127
អាជ្ញាធរជាតិអប្សរាកំពុងអនុវត្តន៍គម្រោងការងារទេសចរណ៍ថ្មីៗ ដើម្បីពន្យារការស្នាក់នៅរបស់ភ្ញៀវដែលមកលេងតំបន់អង្គរឱ្យបានយូរ។ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាមានគម្រោងទេសចរណ៍ថ្មីៗបន្ថែមទៀតជាបន្តបន្ទាប់ ដើម្បីទាក់ទាញនិងពន្យារពេលរបស់ភ្ញៀវដែលមកទស្សនាឱ្យស្នាក់នៅតំបន់អង្គរបានយូរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា អាជ្ញាធរជាតិអប្សរា កំពុងតែអនុវត្តន៍ផែនការមេ ដែលស្របនឹងយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យបានសម្រេចទៅតាមទិសដៅ។ លោកថា ដើម្បីសម្រេចឱ្យបានទៅតាមផែនការនិងទិសដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ ដែលមកលេងតំបន់អង្គរឱ្យបន្តការស្នាក់នៅបានយូរ គឺអាជ្ញាធរជាតិអប្សរា កំពុងសិក្សាផលិតផលទេសចរណ៍ថ្មីទៅលើផ្លូវជិះកង់បន្ថែមពីលើផ្លូវកង់ដែលមានស្រាប់។ ការសិក្សាផ្លូវជិះកង់ថ្មីបន្ថែមទៀតនេះ ប្រយោជន៍ដើម្បីឱ្យភ្ញៀវទេសចរអាចមានជម្រើសកាន់តែច្រើន ក្នុងការជិះកង់ទៅទស្សនាតំបន់ឆ្ងាយៗ ដូចជា ទៅប្រាសាទភ្នំបូក ប្រាសាទលាក់នាង ព្រមទាំងអាចភ្ជាប់ដំណើរកម្សាន្តនេះទៅនឹងជីវភាពរបស់ពលរដ្ឋ ដែលរស់នៅក្នុងឃុំរុនតាឯករបស់ក្រុងរុនតាឯកផងដែរ។បន្ថែមលើនេះ អាជ្ញាធរជាតិអប្សរា ក៏កំពុងរៀបចំវង់ទស្សនាថ្មីៗបន្ថែមទៀត ដូចជានៅភ្នំបូករៀបចំឱ្យមានផ្លូវជិះកង់ទៅលេងប្រាសាទទ ប្រាសាទត្រពាំងចំបក់ជាដើម។ គម្រោងនេះកំពុងតែដាក់ឱ្យដំណើរការ។ លោក សេង សុធារ៉ា បញ្ជាក់ទៀតថា ក្នុងគម្រោងពង្រីកវង់ទេសចរណ៍ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏កំពុងតែរៀបចំសម្រួលកន្លែងលក់ដូរសម្រាប់ភ្ញៀវទេសចរឱ្យមានរបៀបរៀបរយ ព្រមទាំងពង្រឹងហេដ្ឋារចនាសម្ពន្ធទេសចរណ៍នៅក្នុងប្រាសាទដូចជា ដាក់ស្លាកសញ្ញាប្រាប់ទិស និងព័ត៌មានបន្ថែមផ្សេងៗ ដើម្បីឱ្យអ្នកទេសចរដែលទៅទស្សនាប្រាសាទបានយល់ច្បាស់ បើទោះបីជាមិនមានមគ្គុទ្ទេសក៍ទេសចរណ៍នាំផ្លូវ ក៏គាត់អាចយល់ដឹងនិងស្វែងយល់ពីរឿងរ៉ាវថ្មីៗបានដោយខ្លួនឯង៕

កម្ពុជា-ឡាវ ប្តេជ្ញា កសាងព្រំដែនរួមប្រកបដោយ សន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ

2025/11/28 04:00:59 pm        137
តបតាមការអញ្ជើញរបស់ ឯកឧត្តម ថងសាវណ្ណ ភុមវិហា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៥ នៃ គណៈកម្មការចម្រុះ កម្ពុជា-ឡាវ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃ ទី២៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ជាលទ្ធផល កម្ពុជា-ឡាវ បានឯកភាពគ្នាជាច្រើនចំណុច ក្នុងនោះ ប្រទេសទាំងពីរ បាន ប្តេជ្ញា កសាងព្រំដែនរួមប្រកបដោយ សន្តិភាព មិត្តភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។តាមរយៈ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្ដីពី “លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី” បានបង្ហាញថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ភាគីទាំងពីរបានកោតសរសើរចំពោះលទ្ធផលសំខាន់ៗ នៃការកំណត់ ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ហើយបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជម្រុញការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ កសាងព្រំដែនរួមប្រកបដោយ សន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ។ជាមួយគ្នានេះ រដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ​ថាមពល តាមរយៈការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈ នៃការយោគយល់ ពាក់ពន្ធ័នឹងវិស័យនេះឱ្យកាន់តែសកម្ម។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណចំពោះមិត្តឡាវ ដែលបានផ្គត់ផ្គង់អគ្គិសនី ដើម្បីបំពេញតម្រូវការ របស់ខ្លួន។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន កសិកម្ម ការតភ្ជាប់ការដឹកជញ្ជូន ទេសចរណ៍ ការតភ្ជាប់ប្រជាជន និងប្រជាជន ព្រមទាំងវិស័យអប់រំ។គួរបញ្ជាក់ថា នៅក្នុងជំនួបសម្ដែងការគួរសមដាច់ដោយឡែកចំពោះ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន, ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាបងប្អូន និងកក់ក្តៅរវាង ប្រទេសទាំងពីរហើយបានបញ្ជាក់ អំពីការធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាព ភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងកម្ពុជា-ឡាវកាន់តែស៊ីជម្រៅ ស្របតាមស្មារតីមិត្តភាពជាប្រពៃណី និង ភាពជាអ្នកជិតខាងល្អ៕

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្ដេចអនុម័តលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥

2025/11/28 03:53:58 pm        331
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, ក្នុងនោះកិច្ចប្រជុំបានសម្រេចអនុម័តលើ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥។សេចក្តីព្រាងគោលនយោបាយនេះ ជាត្រីវិស័យតម្រង់ទិសសម្រាប់កិច្ចការអភិវឌ្ឍន៍ជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតទៅលើតម្រូវការជាអាទិភាពនៃតំបន់ភូមិសាស្ត្រផ្សេងៗគ្នា ដូចជា តំបន់ទំនាបកណ្តាល តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងតំបន់ខ្ពង់រាបនិងភ្នំ ដើម្បីអភិវឌ្ឍតំបន់ទាំងនោះឱ្យរីកចម្រើនប្រកបដោយតុល្យភាព បរិយាបន្ន ភាពធន់ និងចីរភាព ជាពិសេសផ្តោតលើការអភិវឌ្ឍតំបន់ជនបទនៅតាមបន្ទាត់ព្រំដែនដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។គោលនយោបាយជាតិនេះ បានកំណត់ចក្ខុវិស័យដើម្បីកសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព និងដោយមានគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទមានជីវភាពសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អដោយចីរភាពនិងមានសេចក្តីថ្លៃថ្នូរ ព្រមទាំងបានកំណត់គោលដៅចំនួន៤ ដែលប្រកបដោយតុល្យភាព ភាពធន់ និងបរិយាបន្ន រួមមាន (១) តំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា (២) ប្រជាជននៅតំបន់ជនបទមានសុខភាពល្អនិងអាយុសង្ឃឹមរស់វែង (៣) ប្រជាជនរស់នៅក្នុងភូមិឋានដែលមានសេចក្តីសុខក្សេមក្សាន្តនិងបរិស្ថានល្អ និង(៤) ប្រជាជននៅតំបន់ជនបទមានកំណើនប្រាក់ចំណូលប្រកបដោយចីរភាព៕

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤

2025/11/28 03:53:02 pm        316
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, ក្នុងនោះកិច្ចប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤។សេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ របាយការណ៍នេះរៀបចំឡើងក្នុងក្របខ័ណ្ឌអនុវត្ត សម្របសម្រួល តាមដាន និងវាយតម្លៃ ដែលជាភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងដាក់ចេញនូវវិធានការកែតម្រូវសមស្រប។ ជាលទ្ធផលនៃការអនុវត្តគោលនយោបាយ លើគោលដៅ ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន ៩២-១០០-៩៨ បើគិតជាចំណាត់ថ្នាក់ កម្ពុជាជាប់ចំណាត់ថ្នាក់ទី១០ក្នុងពិភពលោក លើការប្រយុទ្ធប្រឆាំងជំងឺអេដស៍។ ជារួម ក្រសួង ស្ថាប័ន រាជធានី ខេត្ត បានបង្កើតនិងធ្វើឱ្យដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្តទាំងស្រុង។ ដោយឡែក ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃខេត្តចំនួន៨កំពុងដំណើរការរៀបចំ រួមមាន កំពត ស្ទឹងត្រែង ស្វាយរៀង កោះកុង ឧត្តរមានជ័យ កណ្តាល មណ្ឌលគិរី និងរតនគិរី។ ទន្ទឹមនឹងនេះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក៏បានខិតខំធ្វើការបញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍ និងអំពីការមិនរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរ។ ចំពោះការគ្រប ដណ្តប់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលដល់អ្នកផ្ទុកមេរោគអេដស៍ បានកើនឡើងដល់៧១% (ស្មើនឹង៥០ ៤៣៥ លើ ៧០ ៦៥៤នាក់)៕

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស​ក្រោមកិច្ចព្រមព្រៀង​ក្របខ័ណ្ឌអាស៊ាន​ស្តីពីសេវាកម្ម

2025/11/28 03:49:03 pm        371
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥, ក្នុងនោះកិច្ចប្រជុំបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ពិធីសារទី១១និងទី១២នេះ ត្រូវបានផ្តួចផ្តើមនិងរៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយសម្រេចបានការចុះហត្ថលេខាលើពិធីសារទី១១ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីសារទី១២ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។ ពិធីសារទី១១និងទី១២នេះ បង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងចំណោម រដ្ឋសមាជិកអាស៊ាន កាត់បន្ថយការរឹតត្បិតនៃលក្ខខណ្ឌពាណិជ្ជកម្មចំពោះសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស លើការប្រព្រឹត្តទៅឆ្លងដែនវិនិយោគពីប្រទេសមួយទៅប្រទេសមួយទៀត និងបន្តធ្វើសេរីភាវូបនីយកម្មលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសឱ្យកាន់តែទូលំទូលាយថែមទៀតនៅក្នុងតំបន់អាស៊ាន។ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី១១និងទី១២នេះ ព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ រួមមាន (១) បំពេញកាតព្វកិច្ចក្នុងនាមរដ្ឋសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ានតែមួយ តាមរយៈការកសាងទីផ្សារអាកាសចរណ៍អាស៊ានតែមួយ (២) ជំរុញឱ្យកាន់តែល្អប្រសើរលើសកម្មភាពការងារសមាហរណកម្មនៅក្នុងតំបន់អាស៊ាននៃវិស័យអាកាសចរណ៍ស៊ីវិល តាមរយៈការបើកចំហទីផ្សារបន្ថែមនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និង (៣) ទាក់ទាញបន្ថែមទៀតនៃការ វិនិយោគលើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ពីបណ្តាប្រទេសសមាជិកអាស៊ាន។ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ មានរដ្ឋសមាជិកអាស៊ានចំនួន ៨ប្រទេស រួមមាន ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ចំណែកពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១២ មានរដ្ឋសមាជិកអាស៊ានចំនួន ៦ប្រទេស រួមមាន ព្រុយណេ ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងវៀតណាម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
06/03/2026 04:06 PM
អាមេរិកច្រានចោលរបាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់ខ្លួន
06/03/2026 04:06 PM
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
06/03/2026 04:06 PM
យោធាស្វែងរកការកាត់ទោសទាហានឥណ្ឌូនេស៊ីឲ្យជាប់ពន្ធនាគារសម្រាប់ការវាយប្រហារដោយទឹក អាស៊ីត
06/03/2026 04:06 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​រោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង
06/03/2026 04:06 PM
ក្រសួងកសិកម្មធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦របស់ក្រុមការងារជំនាញអនុវត្តវារីវប្បកម្មល្អអាស៊ាន (6th EWG-ASEAN GAqP)
06/03/2026 04:06 PM
UN៖ នីតិវិធីត្រួតពិនិត្យថ្មី ពន្យារពេលការការដឹកជញ្ជូនជំនួយចូលតំបន់ហ្កាហ្សា
06/03/2026 04:06 PM
លោក Rubio៖ អ៊ីស្រាអែល ដណ្តើមយកតំបន់ហ្កាហ្សា៧០ភាគរយពុំមែនជាផ្នែកនៃផែនការរបស់អាមេរិកទេ
06/03/2026 04:06 PM
មនុស្សយ៉ាង​ហោច​ណាស់​ ២១នាក់ស្លាប់​នៅ​ក្នុងអគ្គិ​ភ័យឆាប​ឆេះ​សណ្ឋាគារ ក្នុងរដ្ឋធានីរបស់​ឥណ្ឌា
06/03/2026 04:06 PM