ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦

2025/11/27 01:43:19 pm        105
កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ ដែលមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការថ្នាក់កណ្តាល និងឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្ត សរុបចំនួន ១៤២នាក់។ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំនេះ លោកជំទាវ អគ្គលេខាធិការ បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្ដីនឹករលឹកពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងការកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិ ដែលតែងតែសកម្មចូលរួមអនុវត្ត និងជួយសម្រួលគ្រប់បែបយ៉ាងដល់សកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា។ ប្រការទាំងនេះគឺជាអំណោយផលដ៏ប្រសើរបំផុត សម្រាប់ឱ្យកាកបាទក្រហមកម្ពុជា អាចបំពេញតួនាទី ភារកិច្ចនិង បេសកកម្មស្របច្បាប់ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈបានយ៉ាងពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ស័ក្តិសមជាសមាគមជាតិនាំមុខគេក្នុងវិស័យមនុស្សធម៌ ជួយជនរងគ្រោះ និងងាយរងគ្រោះបំផុត នៅក្នុងរដ្ឋបាលដែនដីរបស់ខេត្ត ឬសហគមន៍មូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានស្នើសុំអង្គប្រជុំមេត្តាយកចិត្តទុកដាក់ស្តាប់របាយការណ៍បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរួមរបស់កាកបាទក្រហមកម្ពុជា ហើយអាចលើកជាសំណួរ ឬស្នើសុំឱ្យមានការបកស្រាយ បញ្ជាក់បន្ថែមលើបណ្តាចំណុចដែលនៅពុំទាន់ច្បាស់លាស់ ឬចំណុចឆកល្វែងនានា ព្រមទាំងចូលរួមជាមតិយោបល់កែលម្អជាអនុសាសន៍សម្រាប់ការអនុវត្ត ដែលស្របតាមគោលបំណងរបស់កិច្ចប្រជុំ។លោកជំទាវ បានគូសបញ្ជាក់ថា រយៈពេល២ថ្ងៃនេះ ជាពេលវេលាដែលយើងរួមគ្នាពិគ្រោះ ពិភាក្សារកគន្លឹះ បញ្ហា ការលំបាក ចែករំលែកបទពិសោធន៍ និងហេតុផលដែលធ្វើបានឬធ្វើមិនបាន ដើម្បីអភិវឌ្ឍសមាគមជាតិកាកបាទក្រហមកម្ពុជា ឱ្យមានកម្លាំងចលកររឹងមាំនិងកាន់តែច្រើនថែមទៀត។ លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានលទ្ធផលរំពឹងទុកដែលរួមមាន៖ គោលគំនិតថ្មីៗ ដែលជាផែនទីចង្អុលផ្លូវ និងតម្រង់ទិសដល់យើងទាំងអស់គ្នា ក៏ដូចជាគន្លឹះអាទិភាពជាយុទ្ធសាស្ត្រ ទិសដៅ និងជំហានអនុវត្តសម្រាប់ឆ្នាំ២០២៦ ដោយបន្ស៊ីជាមួយយុទ្ធសាស្ត្របញ្ចកោណរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបគ្រោះមហន្តរាយ និងការកសាងភាពធន់របស់សហគមន៍។ សូមជម្រាបជូនថា កិច្ចប្រជុំខាងលើនេះ ដំណើរការក្រោមការសម្របសម្រួលរបស់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ ទៅតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានពិគ្រោះពិភាក្សាដើម្បីកំណត់សកម្មភាពសំខាន់ៗ និងចំណុចផ្តោតនៃវិស័យអាទិភាពទាំង៤ រួមទាំងនិន្នាការថ្មីៗ សម្រាប់ឆ្នាំ២០២៦៕

WB៖ ប្រើប្រាស់ម៉ោងបង្រៀនឱ្យអស់លទ្ធភាព និងកែលម្អការបង្រៀន ដើម្បីបង្កើនគុណភាពនៃការរៀននៅកម្ពុជា

2025/11/27 01:27:24 pm        201
ភ្នំពេញ៖ ប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបញ្ជូនកុមារឱ្យចូលរៀន ប៉ុន្តែពេលនេះចាំបាច់ត្រូវកែលម្អជាបន្ទាន់នូវសកម្មភាពគ្រប់បែបយ៉ាងដែលកើតឡើងនៅក្នុងថ្នាក់រៀន។ របាយការណ៍ថ្មីពីរដែលធនាគារពិភពលោកបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកានេះ បាននិយាយដូច្នេះ ដោយសង្កត់ធ្ងន់លើការពិនិត្យមើលទាំងគុណភាព និងបរិមាណនៃការបង្រៀននៅតាមសាលាបឋមសិក្សា ហើយបានលើកអនុសាសន៍មួយចំនួនសម្រាប់ពង្រឹងអក្ខរកម្ម និងលេខនព្វន្តជាមូលដ្ឋាន ដើម្បីឱ្យកុមារទាំងអស់មានមូលដ្ឋានគ្រឹះក្នុងការរៀនសូត្រចេះ និងរីកចម្រើនទៅមុខទៀត។លោកស្រី Tania Meyer នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «តាមរយៈការវិនិយោគលើគ្រូបង្រៀន និងការបង្កើនម៉ោងសិក្សា កម្ពុជាអាចផ្តល់ឱកាសឱ្យកុមារទទួលបានការអប់រំកាន់តែប្រសើរឡើង ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មមួយដែលមានភាពប្រកួតប្រជែងជាងមុនផងដែរ»។ លោកស្រីបានបន្ថែមទៀតថា៖ «ធនាគារពិភពលោកប្តេជ្ញាចិត្តក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីកែលម្អការរៀនសូត្រ និងបង្កើតឱកាសសម្រាប់កុមារគ្រប់រូប ហើយតាមរយៈនេះ ត្រួសត្រាយផ្លូវសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងការងារកាន់តែប្រសើរ ទៅពេលអនាគត»។របាយការណ៍មួយក្រោមចំណងជើងថា «គុណភាពគ្រូបង្រៀនក្នុងការអប់រំបឋមសិក្សានៅកម្ពុជា៖ ឆ្ពោះទៅរកការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង, សមិទ្ធកម្មការងារ និងការធានាគុណភាព» (Teacher Quality in Cambodia’s Primary Education: Toward Incentivizing Effort, Performance, and Quality Assurance) បង្ហាញថា ចាំបាច់ត្រូវមានកិច្ចខិតខំថែមទៀត ក្នុងការពង្រឹងគុណភាពនៃការបង្រៀននៅតាមសាលា។ ទោះបីជាប្រាក់ខែគ្រូបង្រៀនកាន់តែខ្ពស់បានលើកទឹកចិត្តសិស្សដែលរៀនចប់វិទ្យាល័យជាមួយពិន្ទុល្អបំផុតឱ្យមកចូលរួមក្នុងវិជ្ជាជីវៈនេះក៏ពិតមែន ជាក់ស្តែងនៅក្នុងថ្នាក់រៀន ការអនុវត្តការបង្រៀន ឬចំណេះដឹងមុខវិជ្ជា មិនទាន់មានការកែលម្អប្រសើរនៅឡើយទេ។ របាយការណ៍នេះកត់សម្គាល់ថា គ្រូបង្រៀនបឋមសិក្សាជាច្រើននៅតែបន្តធ្វើការងារក្រៅ ដែលជាហេតុធ្វើឱ្យពួកគេនៅសល់ពេល និងថាមពលកាន់តែតិចតួចសម្រាប់បង្រៀនសិស្សរបស់ខ្លួន។ដើម្បីកែលម្អលទ្ធផលសិក្សា របាយការណ៍នេះអំពាវនាវឱ្យបង្កើនការវិនិយោគលើការបណ្តុះបណ្តាលគ្រូបង្រៀនមុនចូលបម្រើការងារ និងក្នុងពេលបម្រើការងារ។ ជាមួយនឹងការរំពឹងទុកថានឹងមានគ្រូបង្រៀនថ្មីជាច្រើនចូលប្រឡូកនៅក្នុងវិជ្ជាជីវៈនេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ពេលនេះជាឱកាសមួយដើម្បីកសាងគ្រូបង្រៀនជំនាន់ថ្មីដែលមានគុណភាពខ្ពស់ហើយ។របាយការណ៍មួយទៀតក្រោមចំណងជើង «ម៉ោងបង្រៀន និងការរៀនរបស់សិស្ស៖ តើកម្ពុជាអាចកែលម្អលទ្ធផលសិក្សាបានដែរឬទេ តាមរយៈការដាក់ឱ្យដំណើរការកម្មវិធីសិក្សាពេញមួយថ្ងៃនៅសាលាបឋមសិក្សា?» (Instruction Time and Student Learning: Can Cambodia Improve Learning Outcomes by Introducing Full-day Lesson Schedules in Primary Schools?) បានឱ្យដឹងថា បើទុកជាសាលារៀននៅកម្ពុជាបានចែកពេលក្នុងថ្នាក់រៀនយ៉ាងច្រើនរួចទៅហើយសម្រាប់មុខវិជ្ជាអក្ខរកម្ម និងលេខនព្វន្ត ក៏ដោយ ក៏សិស្សមួយចំនួនធំនៅតែត្រដាបត្រដួសក្នុងការរៀនជំនាញទាំងនេះ នៅឡើយ។ផ្អែកលើបទពិសោធន៍អន្តរជាតិ របាយការណ៍នេះផ្តល់អនុសាសន៍ឱ្យចាត់វិធានការសន្សំសំចៃ ដើម្បីកែលម្អលទ្ធផល ដូចជាការកាត់បន្ថយអវត្តមានរបស់គ្រូ, ការកាត់បន្ថយការបិទសាលារៀនក្រៅពេលឈប់សម្រាកផ្លូវការ និងការបង្កើនចំនួនសប្តាហ៍បង្រៀនក្នុងឆ្នាំសិក្សា។ ក្នុងករណីដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចពង្រីកពេលការសិក្សាពេញមួយថ្ងៃ នៅកម្រិតបឋមសិក្សា របាយការណ៍នេះស្នើឱ្យប្រើវិធីសាស្រ្តជាជំហានៗក្នុងរយៈពេលវែង ដើម្បីធានាបានទាំងផលដែលចង់បាន និងលទ្ធភាពនៃការចំណាញ ផងដែរ។ របាយការណ៍ក៏សង្កត់ធ្ងន់ផងដែរលើតម្រូវការសម្រាប់ការវិនិយោគជាបន្តបន្ទាប់ ដើម្បីកែលម្អគុណភាព និងប្រសិទ្ធភាពនៃការបង្រៀនក្នុងថ្នាក់រៀន៕

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ច្រើនជាង ៦០០ គម្រោងនឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥បំបែកកំណត់ត្រាថ្មីមួយទៀត

2025/11/27 01:18:37 pm        247
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) បានថ្លែងបញ្ជាក់ថា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ច្រើនជាង ៦០០ គម្រោង នឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ដែលនេះជាការបំបែក កំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីបានបំបែកកំណត់ត្រាម្ដងរួចមកហើយកាលពីឆ្នាំ២០២៤ ជាមួយនឹងការអនុម័តគម្រោងសរុប ៤១៤។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. បានថ្លែងឱ្យដឹងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(G-PSF) នៅព្រឹកថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលជាផ្លែផ្ការបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលសម្រេចបាននូវលទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដោយគិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥ ក្នុងចំណោមវិធានការសរុបចំនួន១៧៩ មានវិធានការចំនួន១៦៦ ត្រូវបានអនុវត្តរួចរាល់ពេញលេញ ដែលស្មើនឹងប្រមាណ៩៣% នៃវិធានការសរុប។ នៅក្នុងរបាយការណ៍ខាងលើ ក៏បានគ្របដណ្ដប់ផងដែរនូវលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារតាមវិស័យ ក្នុងរយៈពេល១៨ ខែបន្ទាប់ពីការបើកជាផ្លូវការនូវវេទិកា G-PSF លើកទី១៩ ក្នុងនោះបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំសរុបប្រមាណ៨២% ត្រូវបានដោះស្រាយរួចរាល់ ហើយបញ្ហាដែលនៅសេសសល់កំពុងដោះស្រាយក្នុងទិសដៅវិជ្ជមានបន្តទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវដំណោះស្រាយដ៏គាប់ប្រសើរសម្រាប់វិស័យឯកជននាពេលខាងមុខ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់ដ៏មុតមាំដែរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់វិស័យឯកជនដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រទេសកម្ពុជានឹងបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងនាម ក.អ.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ ក្នុងការបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ។ ជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងទាំងនេះ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ច្រើនជាង ៦០០ គម្រោង នឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ដែលនេះជាការបំបែក កំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីបានបំបែកកំណត់ត្រាម្ដងរួចមកហើយកាលពីឆ្នាំ២០២៤ ជាមួយនឹងការអនុម័តគម្រោងសរុប ៤១៤។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីភាពជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដោយបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះ ហើយបានផ្ដល់នូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។ បន្ថែមពីនេះ កិច្ចខិតខំប្រឹងប្រែងបាននិងកំពុងបន្ត ដើម្បីចរចាបញ្ចុះពន្ធបដិការបន្តទៀតជាមួយសហរដ្ឋអាម៉េរិក ទៅលើវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដែលវិស័យទាំងនេះនឹងស្រូបទាញកម្លាំងពលកម្ម និងផ្តល់ឱកាសការងារបានយ៉ាងច្រើន។ គួររម្លឹកដែរថា៖ វេទិកា G-PSF គឺជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបើកទូលាយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា និងការទុកចិត្តគ្នាទៅវិញទៅមក តាមរយៈការអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមដើម្បីស្នើសុំដំណោះស្រាយ និងកិច្ចអន្តរាគមន៍នានាពីផ្នែករាជរដ្ឋាភិបាល។ វេទិកានេះជាមរតកដែលមានអាយុកាលជាង ២៥ឆ្នាំ បានបន្សល់ទុកដោយ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមគំនិតបង្កើតឡើងកាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩ ក្នុងគោលបំណងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការនានា ដើម្បីកែលម្អបរិយាកាសវិនិយោគ និងពង្រឹងតួនាទីរបស់វិស័យឯកជនឱ្យក្លាយជាកម្លាំងចលករពិតប្រាកដ នៃកំណើនសេដ្ឋកិច្ចជាតិ៕

អាជ្ញាធរខេត្តសៀមរាបបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ក្រោម​ប្រធាន​បទ «រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្ត្រី និងក្មេងស្រី»

2025/11/27 01:01:27 pm        238
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តសៀមរាប បើកយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និងក្មេងស្រី ក្រោមប្រធានបទ “រួមគ្នាបញ្ឈប់​អំពើ​ហិង្សា​តាម​បច្ចេក​វិទ្យា​ឌីជីថល​លើ​ស្ត្រី ​និងក្មេងស្រី” ក្នុងគោលបំណងបង្កើត និងលើក​កម្ពស់​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​ ឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងផ្នែកសាសនា សិល្បៈ និងវិស័យឯកជន។លោកស្រី ឃឹម ពិសី ប្រធានអង្គការមជ្ឈមណ្ឌលធនធានស្ត្រី បានឱ្យដឹងថា អង្គការ​មជ្ឈ​មណ្ឌល​ធន​ធាន​ស្ត្រី ធ្វើការជាមួយស្ត្រី និងក្មេងស្រី ដោយបានចាប់ផ្ដើមប្រារព្ធយុទ្ធនាការនេះ តាំងពីឆ្នាំ​២០១៣​មក​ ដែលមានសកម្មភាពជាច្រើនដូចជា ទាត់បាល់មិត្តភាព​ដោយ​មាន​ការ​ចូលរួម​ពី​ក្មេង​ស្រី ​ការតាំងពិព័រណ៍រូបថត សេវារបស់អង្គការដៃគូ វេទិកាពិភាក្សានានា វេទិកាតុ​កាហ្វេ​សម្រាប់​បុរស​/ឪពុក សិក្ខាសាលាផ្សព្វផ្សាយ ចែកខិត្តប័ណ្ណតាមដងផ្លូវ កម្មវិធីវិទ្យុ និងទូរទស្សន៍ ផ្ទះ​បាយ​លោក​ឪពុក និងផ្សេងៗជាច្រើនទៀត។លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត មានប្រសាសន៍ថាយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និងក្មេងស្រី គឺជាយុទ្ធនាការរួមគ្នាមួយ ដែលប្រារព្ធឡើង​ដើម្បី​ឱ្យ​ប្រជាជន​​កម្ពុជា​បាន​ដឹង​អំពីផលប៉ះពាល់នៃអំពើហិង្សាលើស្ត្រី និងកុមារី និងការប្រយុទ្ធប្រឆាំងលើអំពើហិង្សា ព្រម​ទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈពីកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប និងស្ថាប័ន​ពាក់​ព័ន្ធ ក្នុងការអនុវត្តច្បាប់ដែលការពារ និងលុបបំបាត់នូវរាល់ទម្រង់ នៃការរើសអើងលើស្ត្រី និង​កុមារ​។ លោកស្រី ម៉ននី រង្សី បានបន្តថា ដើម្បីឆ្លើយតបយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ការ​បន្ត​ជំរុញ​អនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី គឺសំដៅ​លុប​បំបាត់​ឥរិយាបថ​ប្រើ​អំពើហិង្សាលើស្ត្រី និងពង្រីកវប្បធម៌ អហិង្សា ដើម្បីរួមចំណែក​លើក​កម្ពស់​សីលធម៌​សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក៏ដូចជាកសាងគ្រួសារមានសុភមង្គល សហគមន៍ និងសង្គមជាតិ ។លោកស្រីបន្ថែមថា ការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺអាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​ឆ្លើយ​តប​ជា​ពហុវិស័យទាមទារឱ្យមានការចូលរួមរបស់អ្នកពាក់ព័ន្ធ រួមទាំងស្ត្រីខ្លួនឯង។ សម្រាប់​យុទ្ធ​នាការ ​១៦ថ្ងៃ គឺធ្វើឡើងតាមរយៈសកម្មភាពនៃការជួបជុំ ការដើរហែក្បួន ក្នុងក្រុងនាពេលនេះ គឺ​ជា​វិភាគទានមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បី​ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា និង​ផែន​ការ​សកម្ម​ភាព​ជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ក្នុងគោលបំណង ជំរុញឱ្យមានសមភាព និង​សមធម៌​យេនឌ័រនៅក្នុងសង្គម និងធ្វើឱ្យប្រសើរ​ឡើង​នូវ​ក្នុង​ទំនាក់​ទំនង​ផ្នែក​យេនឌ័រ​ដើម្បី​កាត់​បន្ថយ​រាល់​ទម្រង់​អំពើហិង្សាលើស្ត្រី។ លោកស្រីអភិបាល​រងខេត្ត បានសង្កត់ធ្ងន់ថា គោលនយោបាយភូមិឃុំ មានសុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលបានដាក់ចេញនូវគោលការណ៍ណែនាំដើម្បីធានានូវសុវត្ថិភាព និ​ង​ស្ថេរភា​ព​ជូន​ដល់ប្រជាពលរដ្ឋ ដែលក្នុងនោះអំពើហិង្សាលើស្ត្រីក៏ត្រូវបានដាក់បញ្ចូលផងដែរ។ ដូច្នេះ​ការ​ផ្លាស់​ប្ដូរ និងការប្រកាន់ភ្ជាប់នូវការប្រព្រឹត្តិ និងឥរិយាបថជាវិជ្ជមាន គឺជាមធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការលើកកម្ពស់សមភាព និងសមធម៌យេនឌ័រ រវាងបុរស និងស្ត្រី៕ 

គិតមកដល់ពេលនេះគ្រួសារកសិករជាង ៣ពាន់គ្រួសារ ស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្ម​ទំនើប​ក្នុង​ខេត្តចំនួន១១ទូទាំងប្រទេស

2025/11/27 12:49:35 pm        153
មន្រ្ដីជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ សហគមន៍កសិកម្មទំនើបមានចំនួន ២៥ ត្រូវបានបង្កើត​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន១១ ខណៈមានប្រជាកសិករជាសមាជិកបានស្ម័គ្រចិត្តចូលរួមជាង ៣ ២០០ គ្រួសារ ដោយ​បាន​ផ្ដោត​ការដាំដុះ លើមុខដំណាំសំខាន់ៗ មានដូចជា ស្រូវ បន្លែ ម្រេច និងស្វាយចន្ទីរ ជាដើម។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានមានប្រសាសន៍ថា តាមរយៈ​គោល​នយោបាយ​ការ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ទំនើប​របស់​រាជ​រដ្ឋាភិបាល អាណត្តិទី៧នេះ ក្រសួងកសិកម្មតែងតែជំរុញលើកទឹកចិត្តឱ្យបងប្អូនកសិករ គួរ​រួម​គ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទ​ម្រង់​សហគ្រាស​សេដ្ឋកិច្ច​រឹង​មាំ ​និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និងគុណភាព។ ជា​ពិសេស​ការ​ងាកទៅដាំដំណាំដែលមានទីផ្សារច្បាស់លាស់ និងមានតម្រូវការទីផ្សារ។ឯកឧត្តម បានបន្តថា ជាគម្រោងរបស់ក្រសួងកសិកម្ម ជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺ​ជួយ​ប្រជា​កសិករនៅក្នុងដំណាក់កាលនេះ ដើម្បីធ្វើពិពិធកម្មបានដោយជោគជ័យ ក្នុងនោះ​មាន​ការ​ជួយ​គាំទ្រជាដើមទុនជាបច្ចេកទេស និងទីផ្សារ ហើយជាការលើកទឹកចិត្តរបស់ក្រសួង គឺជា​ការ​ចង​ក្រង​ទៅ​ជាសហគមន៍កសិកម្មទំនើប ហើយធ្វើពិពិធកម្មតែម្តង ខណៈដែល​សហគមន៍​កសិកម្ម​ទំនើប​នេះ បង្កើតឡើងដើម្បីជំរុញនិងធ្វើយ៉ាងណាឱ្យសហគមន៍មានការធ្វើផលិតកម្មធំរួម ដាក់ដី និង​ទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ។សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ក្នុងគោលបំណង ដើម្បីប្រែក្លាយ​វិស័យ​កសិកម្ម​កម្ពុជា​ពី​លក្ខណៈ​គ្រួសារ​ឱ្យ​ទៅ​ជា​សហ​គ្រាស​ សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និង​មាន​សមត្ថ​ភាព​ប្រកួ​តប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយ​ឱ្យ​កសិករ​ទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួល​បាន​ទុន​កម្ចី​ក្នុង​អត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំ​ពោះ​លក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមាន​សមាជិក​ចាប់​ពី​៥០​គ្រួសារ​ឡើង​៕ ​អត្ថបទ៖ ឈិត បូរ៉ាវី 

លោកអភិបាខណ្ឌដូនពេញ ជំរុញសង្កាត់ទាំង១១ ត្រូវបង្កើនការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានឲ្យល្អ

2025/11/27 12:41:13 pm        209
ភ្នំពេញ៖ លោក ជា ខេមា អភិបាលដូនពេញ ជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធ ចៅសង្កាត់ទាំង១១ ត្រូវបន្តយកចិត្តទុកដាក់ពីបញ្ហា សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានអនាម័យ ឲ្យបានល្អជាប់ជាប្រចាំ ក្នុងមូលដ្ឋាន។នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងក្រោមវត្តមាន លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលខណ្ឌ។លោក លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងដោយកោតសសើររដ្ឋបាលខណ្ឌដែលបម្រើការងារដល់ប្រជាពលរដ្ឋ និងការចូលរួមការងារសង្គមផ្សេងៗបានល្អ ជាពិសេស រក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណះ ល្អប្រសើរជូនភ្ញៀវជាតិ អន្តរជាតិ មកលេងកម្សាន្ត តាមរមណីយដ្ឋាន ទេសចរណ៍ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។ ក្នុងនោះដែរ លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានលើកឡើងផងដែរថា យោងតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កម្លាំងអាជ្ញាធរពាក់ព័ន្ធនៃគណះបញ្ជាការឯកភាពខណ្ឌ ត្រូវយកចិត្តទុកដាក់បង្កើនការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យឲ្យបានល្អប្រសើរ ក្នុងមូលដ្ឋានទាំង១១សង្កាត់។ បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់នេះជាកត្តាសំខាន់ ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋត្រូវអនុវត្តមានវិធានការ ជាប់ជាប្រចាំ ដើម្បីរក្សាចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើជើង ដែលមូលដ្ឋានខណ្ឌដូនពេញទីតាំងប្រមូលផ្ដុំដោយ ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច និងជាបេះដូងរបស់រាជធានីភ្នំពេញ។លោក អភិបាលសង្កត់ធ្ងន់ថា ដើម្បីសោភ័ណ្ឌភាពទីក្រុងស្អាត ត្រូវផ្ដោតទៅហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទាំងសណ្ដាប់ធ្នាប់ អនាម័យ និងជួសជុលផ្លូវខូចជង្ហុកសំបុកមាន់ ចិញ្ជើមផ្លូវផ្លាស់ប្ដូរការ៉ូឡាថ្មី ជាពិសេសនោះភ្លើងបំភ្លឺផ្លូវពេលរាត្រីផងដែរ ជូនដល់ពលរដ្ឋ។ក្នុងនោះដែរ លោកអភិបាលខណ្ឌដូនពេញ បានបន្តលើកឡើងទៀតថា ក្រៅកិច្ចការការពាររក្សារសន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន លោកបានរំលឹកនឹងដាសតឿនដល់មន្រ្តី តាមរយះការិយាល័យច្រកចេញចូលតែមួយ ដោយបម្រើសេវាសាធារណៈជូនពលរដ្ឋ ឲ្យបានលឿនរហ័ស មានតម្លាភាព និងជាប្រយោជន៍ ដល់សង្គមនិងប្រជាពលរដ្ឋ៕អត្ថបទ៖ កុម្ភៈ

ថ្នាក់ដឹកនាំសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាងប្រទេសចិន សន្យាជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត

2025/11/27 12:34:33 pm        124
ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជៀន ធាន (JIANCAN) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថានឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជៀន ធាន បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះការសន្យារបស់ឯកឧត្តមប្រធានគណៈប្រតិភូ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ បានកំណត់ថាជាឆ្នាំ ”ទេសចរណ៍កម្ពុជា-ចិន” ។ វិស័យទេចរណ៍ជាសសរស្តម្ភសំខាន់មួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ជាខ្លំាងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ កម្ពុជាមានប្រាង្គប្រាសាទរាប់ពាន់នៅទូទំាងប្រទេស មានរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ ប្រកបដោយសក្ដានុពលមិនខុសពីខេត្តស៊ីចាងដែលល្បីល្បាញខាងវិស័យទេសចរណ៍ធម្មជាតិនោះដែរ។សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ ពិតជាមានសារៈសំខាន់ បានបំពេញបន្ថែមដល់ចំណងមិត្តភាពដែកថែប ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ។ ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទំាងពីរ មានតំាងពីយូរលង់ណាស់មកហើយ ឈរលើភាពស្មោះត្រង់ ការជឿជាក់ ការយោគយល់ និងការឱ្យតម្លៃគ្នាទៅវិញទៅមក យកផលប្រយោជន៍ពលរដ្ឋជាធំ។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះ គោលនយោបាយចិនមួយ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ បានឈានដល់កម្រិតថ្មីមួយ បន្ទាប់ពីរដ្ឋសភាទំាងពីរ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀមស្តីពីកិច្ចសហប្រតិបត្តិការ និងការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានដ្ឋសភាប្រទេសទំាងពីរ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។ ឯកសារទាំងនេះ ជាមូលដ្ឋានគ្រឹះ ក្នុងការតភ្ជាប់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្ត្រីអគ្គលេខាធិការដ្ឋាន។ ក្រោមស្មារតីនៃកិច្ចព្រមព្រៀងខាងលើនេះ សម្តេចបានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅសាធាណរដ្ឋប្រជាមានិតចិនចំនួនពីរលើក ហើយប្រធានគណៈកម្មការសភាកម្ពុជាមួយចំនួនបានបំពេញទស្សនកិច្ចនៅប្រទេសចិន។ រដ្ឋសភាកម្ពុជា ក៏បានទទួលស្វាគមន៍គណៈប្រតិភូសភាប្រជាជនទំាងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។ រដ្ឋសភាប្រទេសទំាងពីរបានបន្តរក្សានូវសន្ទុះវិជ្ជមាន និងភាពសកម្ម នៃកិច្ចសហប្រតិបត្តិការ ដោយបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាអន្តរសភា ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ ឯកឧត្តម ជៀន ធាន បានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា និងរដ្ឋសភាកម្ពុជាទំាងមូលដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនគណៈប្រតិភូ។ ឯកឧត្តម បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងស្រស់បំព្រងរបស់កម្ពុជា ដែលពោលពេញដោយសក្តានុពលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។ ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីស្ថានភាពភូមិសាស្រ្ត និងការរីកចម្រើនដ៏ឆាប់រហ័សរបស់ខេត្តស៊ីចាង។ ក្រោមការយកចិត្តទុកដាក់ពីបក្សកុម្មុយនីសចិន និងរដ្ឋាភិបាលចិន ក្រោមការដឹកនាំរបស់ ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ធ្វើឱ្យខេត្តស៊ីចាងមានការរីកចម្រើនគ្រប់វិស័យ និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយរបស់ប្រទេសចិន មានផ្លូវគមនាគមន៍ខ្វាត់ខ្វែង។ ខេត្តបានប្រើប្រាស់ថាមពលអគ្គិសនីស្អាត១០០% ពលរដ្ឋមានជីវភាពខ្ពស់។ ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា និងខេត្តស៊ីចាងឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ឯកឧត្តម ជៀន ធាន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅខេត្តស៊ីចាងតាមពេលវេលាសមស្របណាមួយ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការអញ្ជើញនេះ។ សម្តេចបានថ្លែងអំណរគុណដល់ប្រទេសចិន ដែលតែងតែជួយគំាទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជារហូតមក មានដូចជាការគាំទ្រការកសាងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាយុទ្ធសាស្ត្រធារាសាស្ត្រដ៏មានឥទ្ធិពល និងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ជាមួយគ្នានេះ សម្តេចក៏បានអរគុណមិត្តចិនដែលមានជំហម៉ឺងម៉ាត់ និងច្បាស់លាស់ចំពោះជម្លោះព្រំដែនកម្ពុជា និងថៃ។ សម្តេចបានគូសបញ្ជាក់ថា ជំហរមិត្តចិន ស្របនឹងនយោបាយកម្ពុជា ដែលស្រឡាញ់សន្តិភាព ស្វែងរកការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើធម្មនុញ្ញអង្គការសហប្រជាតិ ធម្មនុញ្ញអាស៊ាន និងយន្តការទ្វេរភាគី។ គោលជំហរកម្ពុជាស្ងាត់តែមិននៅស្ងៀម៕

អង្កេតកសិកម្មឆ្នាំ២០២៤ បង្ហាញថា គ្រួសារប្រកបកសិកម្មធ្លាក់ចុះមកត្រឹមជាង១លាន ៨សែន​គ្រួសារ

2025/11/27 12:30:31 pm        161
ក្រសួងផែនការ នៅថ្ងៃនេះ បានប្រកាសជាផ្លូវការលទ្ធផល អង្កេតកសិកម្មឆ្នាំ ២០២៤ ដោយ​រក​ឃើញ​នូវ​ទិន្នន័យសំខាន់ៗមួយចំនួន។ ក្នុងនោះក៏បាន​រក​ឃើញ​ដែរ​ចំនួន​គ្រួសារ​ដែល​ប្រកបរបរ​កសិកម្ម​នៅ​កម្ពុជាបានធ្លាក់ចុះមកសល់ត្រឹមប្រមាណជាង ១លាន ៨សែន គ្រួសារប៉ុណ្ណោះ។លទ្ធផលនៃ អង្កេតកសិកម្មឆ្នាំ ២០២៤បង្ហាញថា ចំនួនគ្រួសារប្រកបរបរកសិកម្ម បាន​បន្ត​ធ្លាក់​ចុះ​មក​ត្រឹមជាង ១លាន ៨សែនគ្រួសារ ភាគច្រើនបំផុត នៃគ្រួសារប្រកបរបរកសិកម្ម ជាពលរដ្ឋ​រស់​នៅ​តំបន់វាលទំនាប តំបន់បឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងចុងក្រោយបង្អស់ គឺពលរដ្ឋរ​ស់​នៅ​តំ​បន់ភ្នំ និងខ្ពង់រាប។ ក្នុងនោះដែរ ការផលិតកសិកម្មធ្វើឡើងលើគោលដៅសំខាន់ចំនួន ២ ចម្បង ដោយផ្ដើមពី ការប្រើប្រាស់សម្រាប់ក្នុងគ្រួសារមានចំនួន ៥២ភាគរយ និងគោលដៅ​សម្រាប់​លក់​មានចំនួន ៤៨ភាគរយ។លោក ចាន់ សំអាត ប្រធាននាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ បានផ្ដល់ការ​បញ្ជាក់​ថែម​ថា ការធ្លាក់ចុះនៃចំនួនគ្រួសារប្រកបរបរកសិកម្ម ជារឿងធម្មតា​សម្រាប់​ប្រទេស​ដែល​កំពុង​រីក​ចម្រើនទៅមុខ។ លោកថាការថយចុះនៃគ្រួសារប្រកបរបរកសិកម្មនេះ មានថយ​ប្រមាណ​ជិត ២០ភាគរយ។ ភ្ជាប់​ជាមួយការថយចុះ នៃគ្រួសារប្រកបរបរកសិកម្មនេះ លោកបញ្ជាក់ថា ផ្ទៃដីដាំដុះ ក៏ដូចជា​ផលិត​កម្ម​ជាក់ស្ដែង ពុំមានការប្រែប្រួលខ្លាំងនោះទេ។ មិនប្រែប្រួលខ្លាំង ក្រោមហេតុផល អ្នក​ប្រកបរបរកសិកម្មខ្នាតតូច លក់ផ្ទៃដីកសិកម្មរបស់ខ្លួន ទៅឱ្យអ្នកប្រកបរបរកសិកម្មខ្នាតធំ ជា​ដើម​។សូមបញ្ជាក់ថា ការងារអង្កេតកសិកម្មនេះ ជាកិច្ចការសំខាន់ ដែលមន្ត្រីជំនាញនៃក្រសួងផែនការ ដោយ​មានកិច្ចសហការជាមួយក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍចូលរួមបំពេញការងាររួមគ្នា។ ជា​រួម​លទ្ធផលទទួលបាន គឺនឹងត្រូវប្រើប្រាស់ ក្នុងគោលដៅសំខាន់ៗ បម្រើផលប្រយោជន៍ ក្នុង​ការ​បង្កើត​គោល​នយោបាយ ពិសេសលើកស្ទួយវិស័យកសិកម្ម។ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា របាយការណ៍​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ​២០២៤ ដែលបាន ដាក់ប្រកាសផ្សព្វផ្សាយនាពេលនេះ នឹងឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ទិន្នន័យ​ចាំ​បាច់ដែលកើនឡើងជាបន្តបន្ទាប់ ព្រមទាំងផ្តល់ជូន​ដល់​អ្នក​ប្រើប្រាស់​ទិន្នន័យ​ស្ថិតិ​ពី​បណ្តា​ក្រសួង ស្ថាប័ន សម្រាប់ធ្វើជាធាតុចូល អភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដើម្បីចូលរួមក្នុង​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ ជីវភាពប្រជា​ពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ លើសពីនេះទៅទៀត របាយការណ៍អង្កេតកសិកម្ម នេះ គឺជាទិន្នន័យស្ថិតិថ្មីមួយទៀត ដែល​បង្កើនចំនួនព័ត៌មាន សូចនាករ និងស្ថិតិកសិកម្ម ឱ្យកាន់តែមាន ភាពសម្បូរ​បែប​សម្រាប់​ការ​តាម​ដាន​ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលដៅអភិវឌ្ឍប្រកប ដោយចីរភាពកម្ពុជា ២០១៦​-២០៣០៕ អត្ថបទ៖ គឹម ហុក

អង្គការកែប្រែសហគមន៍ CTO ផ្តល់សម្ភារៈសិក្សាដល់កុមារ ដែលរងផលប៉ះពាល់ដោយសារបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ នៅជំរុំវត្តគោកមន

2025/11/27 12:25:10 pm        124
នៅថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អង្គការកែប្រែសហគមន៍ CTO ផ្តល់ជាសម្ភារៈ សិក្សាដល់កុមារ ដែលរងផលប៉ះពាល់ដោយសារជំលោះព្រំដែនខ្មែរ-ថៃ នៅជំរុំវត្តគោកមន និងកន្លែងរៀនបណ្តោះ អាសន្ន សាលាបឋមសិក្សាតាមាន់សែនជ័យ នៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោក យិញ យ៉ា នាយកប្រតិបត្តិអង្គការកែប្រែសហគមន៍ ( CTO) ប្រចាំសាខាខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំកម្មវិធីចែក សម្ភារៈ សិក្សាដល់កុមារ នាពេលនេះ ក្នុងគោលបំណងរួមចំណែកជួយកុមារ និងគ្រួសារកុមារ ដើម្បីជួយសម្រាលនៃការខ្វះខាតក្នុងជីវភាព និងការលើកកំពស់សុខុមាលភាពដល់កុមារផងដែរ។លោក បន្តថា កម្មពិធីនេះ គឺជាការួមចំណែកមួយយ៉ាងសំខាន់ក្នុងការការងារ មនុស្សធម៌ ដើម្បីជួយដល់កុមារនៅកម្ពុជាដែលមានជីវភាពខ្វះខាត់ទទួលបាននូវសម្ភារសិក្សា ដើម្បីទទួលបាន ឱកាសសិក្សាដ៏សមរម្យ ។ លោកបញ្ជាក់បន្តថា កាផ្ទុះអាវុធនាថ្ងៃទី២៤កក្កដា ២០២៥ ដោយបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ មានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបានជំលៀស ចេញពីលំនៅដ្ឋាន ដើម្បីសុវត្ថិភាព ដែលខ្លះស្នាក់នៅជំរុំសុវត្ថិភាពស្នាក់នៅបណ្តោះអាសន្នដែលអាជ្ញាធររៀបចំ ក្នុង និង ក្រៅខេត្ត ហើយមួយចំនួនទៀតបានទៅស្នាក់នៅបណ្តោះ អាសន្នតាមផ្ទះសាច់ញាតិ។ ប្រជាជនបានរត់ភៀសខ្លួនយ៉ាងកំហុក ហើយស្ថានភាពតានតឹងតាមបន្ទាត់ព្រំដែននៅបន្តអូសបន្លាយជាច្រើនខែ បើទោះបីជាមានបទឈប់បាញ់បានរៀបចំឡើងក្នុងថ្ងៃទី២៨ ខែកក្កដា   ឆ្នាំ២០២៥ ក៏ដោយ។ អង្គការកែប្រែសហគមន៍បានរួមគ្នានឹងដៃគូផ្តល់មូលនិធិឆ្លើយតបនូវតម្រូវបន្ទាន់៣លើក រួចមកហើយ ទៅដល់គ្រួសារដែលស្នាក់នៅក្នុងជំរុំវត្តថ្មកំបោរ និងវត្តបាត់ថ្កៅ ដែលមានជាសម្ភារះប្រើប្រាស់ ស្បៀង និងសាច់ប្រាក់ ក៏ដូចជាធុងស្តុកទឹកស្អាត អនាម័យ និងសម្ភារះគាំទ្រការសិក្សាកុមារ។ការឆ្លើយតបខាងលើ អាចចូលរួមចំណែកសម្រាលការលំបាករបស់បងប្អូនមួយអន្លើ ឬតែក្នុងមួយរយះពេលខ្លីប៉ុនណោះ។ ម្យ៉ាងវិញទៀតទោះបីជាមានការចូលរួមឆ្លើយតបបន្ថែមពីស្ថាប័នដៃគូរអភិវឌ្ឍ និងផ្តល់ជំនួយជាតិ អន្តរជាតិ សប្បុរសជន និងរាជរដ្ឋាភិបាលជាហូរហែររួចមកហើយក៏ដោយ ក៏ទំហំនៃតម្រូវការពីផលប៉ះពាល់នេះនៅតែមិនទាន់គ្រប់គ្រាន់។ ក្រោយធ្វើការប្រជុំពិភាក្សាពិគ្រោះយោបល់ និងយោងទៅលើលទ្ធផលនៃការចុះវាយតម្លៃផលប៉ះពាល់នេះរួមគ្នា រវាងអង្គការកែប្រែសហគមន៍ និងអង្គការឆាលហ្វានកម្ពុជា យើងបានស្វះស្វែងរកថវិកា និងសម្រេចអនុម័តការគាំទ្របន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ។អង្គការកែប្រែសហគមន៍ (CTO) តាមរយៈគម្រោងឆ្លើយតបសង្គ្រោះបន្ទាន់ដល់កុមារ និងអាណាព្យាបាលកុមារ ដែលរងផលប៉ះពាល់ដោយបញ្ហាជំលោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ (Emergency Response for Conflict-Affected Children and Parents in Oddar Meanchey province) ដែលគម្រោងនេះធ្វើការក្នុងភាពជាដៃគូរជាមួយអង្គការឆាលហ្វានកម្ពុជា ChildFund Cambodia ផ្តោតទៅដល់កុមារ និងគ្រួសារកុមារដែលស្នាក់នៅជំរុំសុវត្ថិភាពបណ្តោះអាសន្ន វត្តថ្មគោកមន និងវត្តបាត់ថ្កៅ គម្រោងនេះមានគោលដៅធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពដល់កុមារ លើកកំពស់សុខុមាលភាព និងជួយឲ្យកុមារ ឪពុកម្តាយកុមារដែលរងផលប៉ះពាល់ពីជំលោះព្រំដែន ហើយគម្រោងផ្តោតលើកុមារចំនួន និងឪពុកម្តាយកុមារដែលស្នាក់នៅជំរុំបណ្តោះអាសន្នសុវិត្ថិភាព វត្តបាត់ថ្កៅ និងវត្តគោកមន ចំនួន៥៦៨នាក់ ដែលក្នុងនោះមានកុមារពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ ដែលកំពុងរៀនក្នុងកន្លែងរៀនបណ្តោះអាសន្នចំនួន១៦៨នាក់។ ជាមួយគ្នានេះ ក៏មានការអប់រំផ្សព្វផ្សាយចំណេះដឹងស្តីពីពីវិធានការពារហានិភ័យដល់កុមារ និងឪពុកម្តាយកុមារដែលកំពុងស្នាក់នៅក្នុងជំរុំភៀសសឹក។គោលបំណង៖ផ្តល់ជូនកុមារនូវកន្លែងរៀន និងលេងកំសាន្ត ដែលមានបរិយាកាសមេត្រីភាព ផាសុខភាព តាមរយះរៀបចំកែលម្អរបំពេញបន្ថែមនៅកន្លែងរៀនឲ្យកាន់តែប្រសើរ និងផ្តល់សម្ភារះគាំទ្រការសិក្សាដល់កុមារ ។ធ្វើការអប់រំផ្សព្វផ្សាយដល់កុមារនិងឪពុកម្តាយកុមារ អំពីសុវត្ថិភាពកុមារ សិទ្ធិកុមារ យន្តការរាយការណ៍ក្នុងករណីមានការរំលោភបំពានកុមារ ហើយរួមបញ្ចូលទាំងការអប់រំផ្លូវចិត្តដើម្បីកាត់បន្ថយភាពតានតឹងរបស់ជនភៀសសឹក។សម្ភារៈដែលគាំទ្រផ្តល់ជូនតាមជំរុំទាំង២ កញ្ចប់សម្រាប់គ្រូបង្រៀនក្នុងកន្លែងរៀនបណ្ដោះអាសន្ន ១៤មុខស្មើនឹង ២៣៦ ឈុត កញ្ចប់ល្បែងកំសាន្តក្នុងកន្លែងរៀនបណ្ដោះអាសន្ន ១៤មុខ ស្មើនឹង ២៩០ឈុត៕ 

រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជា​អធិបតី​ប្រកាស​ផ្សព្វ​ផ្សាយ​របាយការណ៍​អង្កេត​កសិកម្ម​កម្ពុ​ជា​ឆ្នាំ២០២៤

2025/11/27 12:01:53 pm        149
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជា​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រិន វីរៈ រដ្ឋ​លេខាធិ​ការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិស្ថិតិ លោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ ភ្ញៀវជាតិ និង​អន្តរ​ជាតិ​ អញ្ជើញចូលរួម។ថ្លែង​ក្នុងពិធីបើក ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លទ្ធផលថ្ងៃនេះ គឺជា​សក្ខី​កម្ម​ថ្មី​មួយ​ទៀត ​ដែលឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា និង​ដោយ​មាន​ការ​គំាទ្រ​ពី​ដៃគូអភិវឌ្ឍ ក្នុងអនុវត្តការងារអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤ ដើម្បីធានា​និរន្តរ​ភាព​នៃ​ទិន្នន័យ ជាពិសេសទិន្នន័យសម្រាប់ ការរៀបចំគោល​នយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម និង​ជន​បទ ឱ្យសមស្របទៅនឹងតម្រូវការ និងប្រកប ដោយប្រសិទ្ធភាពខ្ពស់។ កិច្ចខិតខំនេះ គឺ​ជា​ការ​រួម​ចំណែកមួយយ៉ាងសំខាន់ ក្នុងការលើកស្ទួយវិស័យ កសិកម្ម និងការអភិវឌ្ឍវិស័យជនបទ ដើម្បី​កាត់​បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ជំរុញ​ស្ថិតិ​ប្រក​ប​ដោយ​បរិយា​បន្ន និងមានគុណភាពខ្ពស់ តាមរយៈការផ្ដល់សេចក្ដីទុកចិត្តដល់វិទ្យាស្ថានជាតិស្ថិតិ ឱ្យ​ដើរ​តួនាទី​យ៉ាងសំខាន់ក្នុងការគាំទ្រដល់ការ បង្កើតគោលនយោបាយផ្អែកលើទិន្នន័យ ដែល​ជា​ភស្តុតាង​ក្នុងកា​រធ្វើសេចក្តីសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការតាម​ដាន​វឌ្ឍនភាព​នៃ​ការ​អនុវត្តរបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោល​ដៅអ​ភិវឌ្ឍប្រកបដោយចីរភាព និងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យផ្សេងៗទៀត។ចំពោះ​ទិន្នន័យស្ថិតិអង្កេតកសិកម្មកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីសារៈសំខាន់ ជា​តម្រូវ​ការ​ចាំ​បាច់​បំផុតមិនអាចខ្វះបាន ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យកសិកម្មជា ស៊េរីអំពី ផ្នែកបច្ចេក​ទេស​កសិកម្ម បរិស្ថាន សេដ្ឋកិច្ច និងសង្គមកសិកម្ម ព័ត៌មានសន្តិសុខស្បៀងនៃគ្រួសារប្រកប មុខរបរ​កសិកម្ម ប្រភេទលក្ខណៈនៃរចនាសម្ព័ន្ធកសិកម្ម ស្ថានភាពសេដ្ឋកិច្ច កម្លាំង​ពលកម្ម​ស្ថិតក្នុ​ង​វិស័យ ​កសិកម្ម និងសូចនាករសំខាន់ៗផ្សេងទៀត ដែលមាន​នៅ​ក្នុង​របាយ​ការណ៍​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ​២០២៤ ដូចមានក្នុងរបាយការណ៍វឌ្ឍនភាពការងាររបស់ឯកឧត្តម ទ្រី ឫទ្ធា នាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃក្រសួងផែនការ និងមតិចំណាប់អារម្មណ៍របស់លោកស្រី Rebekah Bell នាយិកា​អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា លើកឡើង​ក្នុង​ពិធី​ប្រកាស​ផ្សព្វ​ផ្សាយ​នេះ​ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ទិន្នន័យអង្កេតកសិកម្មនេះបានរំលេចចេញយ៉ាងច្បាស់ និងកាន់តែ​ស៊ី​ជម្រៅ ​អំពីនិន្នាការរចនាសម្ព័ន្ធគ្រួសារប្រកបមុខរបរ វិស័យកសិកម្ម នៅតាមតំបន់នានា ស្ថិត​ក្នុង​ដែន​ដី​នៃព្រះរាជាណាចក្រកម្ពុជា និងទិន្នន័យពាក់ព័ន្ធមួយចំនួនទៀត ដែលបន្ត​ចូល​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការប្រើប្រាស់សម្រាប់គណនាតម្លៃបន្ថែម និងកំណើនសេដ្ឋកិច្ច​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា ជាពិសេស​ជា​ប្រភព​ទិន្នន័យ​សំខាន់សម្រាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិគណនេយ្យជាតិក្នុងការវាស់វែងកំណើនសេដ្ឋកិច្ចផ្នែកកសិកម្ម។ ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ អ្នកជំនាញការជាតិនិងអន្តរជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទំាងអស់ ក្នុងការអនុវត្តគម្រោងការងារអង្កេតកសិកម្មកម្ពុជា ពីសំណាក់អង្គការ ស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) គម្រោងកម្មវិធីអភិវឌ្ឍន៍ស្ថិតិកសិកម្ម៥០x២០៥០ និងដៃគូ អភិវឌ្ឍផ្សេងទៀតដែលបានចូលរួមគាំទ្រផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២៤ ដោយសម្រេចលទ្ធផលបានជោគជ័យ ជាស្ថាពរប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
06/03/2026 12:06 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
06/03/2026 12:06 PM
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួល​បាន​ការលើកលែងទោសពីព្រះមហាក្សត្រ
06/03/2026 12:06 PM
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
06/03/2026 12:06 PM
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ
06/03/2026 12:06 PM
ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន
06/03/2026 12:06 PM
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
06/03/2026 12:06 PM
ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
06/03/2026 11:06 AM
អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM
WHO៖ ករណីសង្ស័យមានជំងឺអេបូឡាធ្លាក់មកត្រឹម១១៦ ករណីក្រោយមនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដាន
06/03/2026 11:06 AM