សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​
កម្មកររោងចក្រទទូចចង់បានសន្តិភាព និងទាមទាឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិភាព និងគោរពតាមច្បាប់អន្តរជាតិ
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ នឹងប្រារព្ធព្រឹត្តិការណ៍«សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបី នៃកម្ពុជា លើកទី១» នៅផ្លូវថ្មើរជើងចតុមុខ (Walk Steet)

2025/11/27 10:18:34 am        197
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រារព្ធព្រឹត្តិការណ៍«សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបី នៃ​កម្ពុជា​លើកទី១ ឆ្នាំ២០២៥» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នា​ចុងស​ប្តាហ៍​នេះ​ នៅផ្លូវថ្មើរជើងចតុមុខ (Walk Steet) ខាងមុខសួនតេជោមាស តេជោយ៉ត មុខវត្ត​ឧណ្ណា​លោម​ ដើម្បីអបអរសាទរមរតកវប្បធម៌អរូបី ទាំងប្រាំពីរ ដែលត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ(UNESCO)។ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកនេះថា នៅថ្ងៃទី២៩-៣០ ខែវិចិ្ឆកាខាងមុខនេះ អគ្គ​នាយកដ្ឋានបច្ចេកទេសវប្បធម៌ នឹងរៀបចំកម្មវិធីថ្មីមួយ ដែលយើងឲ្យឈ្មោះថា «សប្តាហ៍​បេតិក​ភណ្ឌវ​ប្បធម៌អរូបី នៃកម្ពុជា» នេះជាកម្មវិធីលើកដំបូងសម្រាប់ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​បានរៀបចំឡើង។ ហើយមូលហេតុអ្វីបានយើងដាក់ឈ្មោះកម្មវិធីនេះថា «សប្តាហ៍​បេតិក​ភណ្ឌ​វ​ប្បធម៌អរូបី នៃកម្ពុជា» គឺយើងបានដឹងហើយថា មកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មាន​សម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី ចំនួន០៧ ដែលបាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃម​នុស្សជាតិរបស់របស់អង្គការយូណេស្កូ ហើយថ្ងៃដែល​យើង​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​អរូបី គឺនៅថ្ងៃកៀកៗគ្នា។ ដូច្នេះដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អគ្គ​នាយកដ្ឋានបច្ចេកទេសវប្បធម៌ ក៏បានដាក់ឈ្មោះថា  «សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបី នៃកម្ពុជា លើកទី១ ឆ្នាំ២០២៥»។ជាចុងក្រោយឯកឧត្តម ឈុំ ម៉េងហុង បានបញ្ជាក់ទៀតថា ក្នុងក​ម្ម​វិធី​«សប្ដាហ៍​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ នៃកម្ពុជាលើកទី១ ឆ្នាំ២០២៥» ដែលជាព្រឹតិ្តការណ៍ដ៏ធំមួយទៀតនោះ គឺល្បែង​ប្រពៃណី​ទាញ​ព្រ័ត្រ ​បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែល​មាន​ប្រទេស​ចំនួន០៤ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបី នៅថ្ងៃជាមួយគ្នា គឺប្រទេស​កម្ពុជា​ កូរ៉េ ហ្វីលីពីន និងវៀតណាម ហើយប្រទេសនីមួយៗបានប្រារព្ធខួប១០ឆ្នាំ នៃបណ្តា​ប្រទេស​រៀង​ៗខ្លួន។ ដូច្នេះព្រះរាជាណាចក្រកម្ពុជា ក៏លើកយកល្បែងប្រពៃណីទាញព្រ័ត្រនេះ ដើម្បី​ចូលរួមអបអរនិងប្រារព្ធខួប១០ឆ្នាំ នេះតែម្តង។ ហើយនៅក្នុងកម្មវិធីខាងលើនេះ យើង​មាន​រៀ​ប​ចំការតាំងពិព័រណ៍ល្បែងប្រពៃណីទាញព្រ័ត្រ តាមបណ្តាសហគមន៍នានាក្នុងប្រទេសកម្ពុជា ហើយ​ក៏និយាយ និងបង្ហាញល្បែងទាញព្រ័ត្រ ពីសហគមន៍តាមបណ្តាប្រទេសទាំង៣នេះផងដែរ ៕ អត្ថបទ រដ្ឋា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា

2025/11/27 09:32:45 am        200
ក្នុងឱកាសទទួលជូប លោកស្រី YASMIN SIDDIQI នាយកថ្មីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងប្រតិភូ នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍ ពីការងារបន្តលើការគ្រប់គ្រងបរិស្ថាន ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការអនុវត្តសកម្មភាពធ្វើការប្តេជ្ញាចិត្ត ដើម្បីភាពស្អាតនៅកម្ពុជា ដែលមានអ្នកចូលរួមចំនួន ជាង១៤លាននាក់។ យោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បន្តចែកធុងសំរាមជូនទៅដល់មូលដ្ឋាន សាលារៀន វត្តអារាម និងមូលដ្ឋានសុខាភិបាល ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ ឱ្យចេះទុកដាក់ និងញែកសំរាមបានត្រឹមត្រូវ កាត់បន្ថយការបញ្ចេញសំរាម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រៀបចំភូមិឋានឱ្យបានស្អាត មានសោភ័ណភាព និងជួយបង្កើនជីវភាពប្រជាពលរដ្ឋ ដោយទាញយកប្រយោជន៍សេដ្ឋកិច្ច ចេញពីការទុកដាក់សំរាម បានត្រឹមត្រូវ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ក្រសួងបរិស្ថាននឹងបន្តអនុវត្តយុទ្ធនាការនានា ដើម្បីកម្ពុជាមានភាពស្អាត ក្នុងនោះធ្វើការលើកកម្ពស់ការទុកដាក់ ចុងក្រោយសំរាម សំណល់រឹង តាមរយៈការជំរុញឱ្យមានការកែសម្រួលទីលាន ដែលមានស្រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងទីលាន និងការជំរុញការរៀបចំទីលានថ្មីស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។ ជាមួយគ្នានេះ ដើម្បីជំរុញកំនើនគម្របភាពបៃតងនៅកម្ពុជា ក្រសួងបរិស្ថានបានរៀបចំបង្កើតមជ្ឈមណ្ឌលចីរភាពបរិស្ថាន និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង នៅខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរី ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលមានសមត្ថភាពផលិតកូនឈើ បានច្រើនលានដើមក្នុង១ឆ្នាំ។ ក្នុងឆ្នាំ២០២៥ កូនឈើ និងកូនត្នោត ដែលបានបណ្តុះនៅតាមថ្នាលរបស់មន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ ចំនួន ៣,៤ លានដើម ត្រូវបានធ្វើការចែកកូនឈើដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ ដាំតាមមូលដ្ឋាន និងដាំស្តារព្រៃសហគមន៍ ដើម្បីពង្រីកគម្របបៃតងនៅកម្ពុជា។ ជាមួយគ្នានេះឯកឧត្តមបានថ្លែងថា ក្រសួងបរិស្ថានមានគម្រោងចែកកូនឈើជូនប្រជាពលរដ្ឋយកទៅដាំ ចំនួន៥លានដើម នៅឆ្នាំ២០២៦ខាងមុខ។ លើសពីនេះស្របតាមគោលនោបាយនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកល្រកម្ពុជា ក្រសួងបរិស្ថានបន្តចូលរួមជំរុញសកម្មភាពលើគម្រោងបង្កើនភាពបៃតង តាមរយៈការអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍នៅតាមតំបន់ការពារធម្មជាតិ និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ ឱ្យបានល្អប្រសើរថែមទៀត។ បច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិមួយចំនួន ដូចជានៅតំបន់ភ្នំខ្នងផ្សារ និង តំបន់ទេទឹកពុះ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានកំពុងទទួលបានអំណោយពីសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តាមរយៈក្រសួងបរិស្ថាន ដូចជាការរៀបចំហេដ្ឋរចនាសម្ព័ន្ធអភិវឌ្ឍន៍គោលដៅលំហែបៃតង ដើម្បីបង្កើនចំណូលជីវភាពរបស់សហគមន៍ និងគម្រោងប្រែក្លាយសហគមន៍អព្យាក្រឹតកាបូន។សូមបញ្ជាក់ថា ក្នុងជំនួបនេះ លោកស្រី YASMIN SIDDIQI បានធ្វើការចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសការជំរុញសកម្មភាពដើម្បីភាពស្អាតរបស់ប្រទេសកម្ពុជា ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈខម្រុះ និងការជួយឱ្យការរស់នៅរបស់ប្រជាជនមានជីវភាពល្អប្រសើរ ជាលំដាប់។ ជាមួយគ្នានេះ លោកស្រីនាយកថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានលើកឡើង ពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានផងដែរ។

ថ្ងៃណាក៏យើងអាចលែងត្រីបានដែរ!

2025/11/27 09:12:54 am        328
សៀមរាប៖ ត្រីរាជ មួយក្បាល ទម្ងន់ ៩៥គីឡូក្រាម ប្រវែង ២១៦សង់ទីម៉ែត្រ ត្រូវអ្នកនេសាទចាប់បានដោយឧបកណ៍នេសាទ «លបឡុក» នៅដែននេសាទជ្រោយមេត្រី សង្កាត់ចុងឃ្នាស ខេត្តសៀមរាប។ នេះជាលទ្ធផល ៣ខែក្រោយ បន្ទាប់ពីយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីប្រភេទត្រីជិតផុតពូជ នៅក្នុងតំបន់នេះ។ អ្នកនេសាទ ឆែ យូហាក់ អាយុ ៣៨ឆ្នាំ បានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមការងារបានចុះទៅបំពាក់ស្លាក និងលែងចូលក្នុងធម្មជាតិវិញ។ នេះបង្ហាញពីកិច្ចសហការយ៉ាងរឹងមាំរវាងប្រជានេសាទ ខណ្ឌរដ្ឋបាលជលផលសៀមរាប វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ។

ក្រសួងការងារទាត់ចោលទាំងស្រុង ចំពោះរបាយការណ៍ទុច្ចរិតរបស់អង្គការសិទ្ធមនុស្សអន្តរជាតិ HUMAN RIGHT WATCH

2025/11/27 07:19:08 am        200
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា និងធ្វើការទាត់ចោល ទាំងស្រុងចំពោះរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ HUMAN RIGHT WATCH ដែលបានផ្សព្វ ផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ មានចេតនាទុច្ចរិត និងមូលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា ថាមិនបានយក ចិត្តទុកដាក់ចំពោះបងប្អូនពលករខ្មែរ ដែលវិលត្រឡប់មកកម្ពុជាវិញ។យោងតាមសេចក្តីបដិសេធរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញនូវយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូម បដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្សាយរបាយការណ៍មិនពិត ឬគ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការឃ្លាំមើលសិទ្ធមនុស្សអន្តរជាតិ(HUMAN RIGHT WATCH) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឲ្យមានការយល់ច្រឡំ ក្នុងចេតនាទុច្ចរិត ញុះញង់ និងមូល បង្កាច់ការខិតខំប្រឹងប្រែងយកចិត្តិទុកដាក់របស់រាជរដ្ឋាភិបាល ដល់បងប្អូនពលករដែលបានវិលត្រឡប់ មកកម្ពុជាវិញ។ក្រសួងការងារកម្ពុជា បានឆ្លើយតបថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ បងប្អូនពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ តាមរយៈការរៀបចំមណ្ឌលសំចត,ផ្តល់ធម្យោបាយធ្វើដំណើរទៅស្រុកកំណើតដោយមិនគិតថ្លៃ, ជួយលើក សម្ភារៈ,ផ្តល់ទឹកសុទ្ធ និងអាហារសម្រន់, ជួយសម្រួលឯកសារអត្តសញ្ញាណកម្ម និងជួយឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការសងផងដែរ។ ទន្ទឹមនឹងនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជា មួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បង្កើតយុទ្ធនាការ«ខ្មែរជួយរកការងារ និងផ្តល់ការងារឲ្យខ្មែរ» តាមរយៈការជួយគ្នាចុះឈ្មោះរកការងារធ្វើតាមប្រព័ន្ធទូរស័ព្ទលេខ១២៩៧ និងតាមប្រព័ន្ធតេលេក្រាម ដែលបើកផ្លូវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងយុវជនស្ម័គ្រចិត្តនៃសភាពសហព័ន្ធយុវជនកម្ពុជា អាចជួយ ចុះឈ្មោះស្វែងរកការងារជូនបងប្អូនពលករ ដោយមិនបាច់ចំណាយពេលធ្វើដំណើរទៅកន្លែងណាមួយ ដើម្បីចុះឈ្មោះ ព្រមទាំងរៀបចំវេទិកាការងារភ្លាមៗនៅតាមឃុំ ដែលមានបងប្អូនពលករវិលត្រឡប់មកវិញ ជាច្រើន ដោយនាំតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានចុះទៅសម្ភាសការងារផ្ទាល់នៅតាមឃុំសរុបចំនួន ៥៧៧លើក ព្រមទាំងរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីផ្លាស់ប្តូរជំនាញដល់ បងប្អូនដែលចង់បង្កើតមុខរបរ ឬធ្វើការនៅភូមិឃុំផងដែរ។ជាលទ្ធផលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា មានបងប្អូនពលករបាន ទទួលការងារធ្វើក្នុងប្រព័ន្ធចំនួនប្រមាណជាង២៨ម៉ឺននាក់ ហើយក្រសួងក៏កំពុងមានឱកាសការងារប្រមាណ៨ម៉ឺនកន្លែង និងកំពុងប្រមូលបន្ថែមទៀតផងដែរ៕ អត្ថបទបាន ចក់

គណបក្សខ្មែរតែមួយ គាំទ្រសារសម្ដេចធិបតី ពាក់ព័ន្ធការងារវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ចន្លោះបង្គោលព្រំដែន លេខ៤២-៨៧ និង លេខ៥២-៥៩

2025/11/26 08:38:30 pm        187
គណបក្សខ្មែរតែមួយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ជុំវិញសារពិសេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការងារវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែន លេខ៤២-៨៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅ ខេត្តបាត់ដំបង ដែលបានបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិខ្មែរ អំពីបញ្ហាព្រំដែន និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុង ការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែងពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។

កម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ហើយ តៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន

2025/11/26 08:29:20 pm        541
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីថ្លែងការណ៍ បញ្ជាក់ «កម្ពុជាបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ»។សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា៖១. ឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែង នានាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី។២. កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បាននៃទឹកដីរបស់ប្រទេសចិន។ កម្ពុជា ចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំង នឹង «ឯករាជ្យតៃវ៉ាន់» គ្រប់ទម្រង់៕

អ្នកនាំពាក្យក្រសួងការងារ៖ “របាយការណ៍របស់ HRW ដែលសម្ភាសមនុស្ស ៥៦នាក់មកតំណាងមនុស្ស ៩០ម៉ឺននាក់ គ្មានលក្ខណៈវិទ្យាសាស្ត្រ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន និងស្នើសុំឱ្យអង្គការនេះ ជួយផ្តល់ទំនាក់ទំនងរបស់អតីតពលករ ៥៦នាក់មកក្រសួងដើម្បីស្វែងរកការងារធ្វើជូន”

2025/11/26 07:59:53 pm        197
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះបានចោទជាសំណួរទៅកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលបានចេញរបាយការណ៍ ដែលគ្មានលក្ខណៈវិទ្យាសាស្រ្ត គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន។ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថារបាយការណ៍នេះគ្មានលក្ខណៈវិទ្យាសាស្ត្រ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន ក្នុងខណៈដែលជារបាយការណ៍ដែលសម្ភាសមនុស្សត្រឹមតែ ៥៦នាក់ ហើយតំណាងឱ្យបងប្អូនពលករប្រមាណជាង ៩០ម៉ឺននាក់។ សម្រាប់អ្នកនាំពាក្យរូបនេះរបាយការណ៍របស់ HRW គឺជារបាយការណ៍នយោបាយតែប៉ុណ្ណោះ។ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈអំពាវនាវ HRW ផ្ដល់ទំនាក់ទំនងរបស់អតីតពលករទាំង ៥៦នាក់ដើម្បីឲ្យក្រសួងស្វែងរកការងារធ្វើជូន។សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញយុទ្ធសាស្ត្រផ្សេងៗជាច្រើនមិនតិចជាង ១២ចំណុចនោះទេដើម្បីធានាឱ្យបងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃទទួលបានការងារធ្វើ។ ជាក់ស្ដែង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំពិព័រណ៍ការងារសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនតិចជាង ៥៥៨លើកនោះទេ នៅទូទាំងប្រទេសដើម្បីឱ្យបងប្អូនអតីតពលករទទួលបានការងារធ្វើ។ ជាមួយគ្នានេះ ក្រសួងនៅតែអំពាវនាវឲ្យបងប្អូនដែលជាអតីតពលករទាក់ទងមកកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារផងដែរ៕

កម្ពុជាធ្វើបទបង្ហាញជូនបណ្ដាអង្គទូតថា ពុំមានការផ្ទុះអាវុធពីកងកម្លាំងកម្ពុជានៅមុន ឬក្រោយពេលកងកម្លាំងថៃបាញ់ប្រហារចូលភូមិព្រៃចាន់

2025/11/26 07:48:30 pm        160
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពី ការធ្វើបទបង្ហាញជូនអង្គទូតស្តីពីលទ្ធផលស៊ើបអង្កេតបឋមលើការបាញ់ប្រហារដោយកងកម្លាំងថ លើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ ដោយបានបង្ហាញថា ពុំមានការផ្ទុះអាវុធពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក៏នៅក្រោយពេលដែលកងកម្លាំងថៃបាញ់ប្រហារចូលទៅក្នុងភូមិនេះទេ។សេចក្តីប្រកាសព័ត៌មាន បានបង្ហាញថា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញជូនសមាជិកនៃអង្គទូត និង តំណាងអង្គការអន្តរជាតិពាក់ព័ន្ធប្រចាំនៅរាជធានីភ្នំពេញ ស្តីអំពី លទ្ធផលនៃការស៊ើបអង្កេតបឋមលើ ការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។យោងតាមលទ្ធផលនៃការស៊ើបអង្កេតបឋមក្នុងបទបង្ហាញ ការបាញ់ប្រហារដោយកងកម្លាំងថៃគឺ ដោយគ្មានការបង្កហេតុញុះញង់ ហើយបានបណ្ដាលឱ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពុំមានការផ្ទុះអាវុធពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក៏នៅក្រោយពេលដែលកងកម្លាំងថៃបាញ់ប្រហារចូលទៅក្នុងភូមិនេះទេ។ នេះគឺជាលទ្ធផលនៃការស៊ើបអង្កេតនៅទីតាំងកើតហេតុក្នុងភូមិព្រៃចាន់ ដែលអនុវត្តដោយនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមសង្កេតការណ៍អាស៊ាន(AOT)។លោកជំទាវរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះ ការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា និងសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ លោកជំទាវបានបញ្ជាក់ជាថ្មីនូវការបដិសេធយ៉ាងដាច់ អហង្ការរបស់កម្ពុជា ចំពោះការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានដាក់មីនថ្មី ហើយបានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ដែលប្រទេសថៃបានសម្រេចចិត្តផ្អាកការអនុវត្តសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ បន្ទាប់ពីឧបទ្ទវហេតុទាហានថៃជាន់មីនផ្ទុះ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពេលដែលពួកគេចូលទៅតំបន់ចំការមីនចាស់ក្នុងដែនដីកម្ពុជា យោងតាមផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ដែលតុលាការយុត្តិធម៌អន្តរជាតិបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣៕

វេទិកាអន្តោប្រវេសន៍កម្ពុជា-អូស្រ្តាលី លើក៩ ពង្រឹងទំនាក់ទំនង និងទប់ស្កាត់បទល្មើសឆ្លងដែន

2025/11/26 07:22:40 pm        118
នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណ:ប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូក្រសួងកិច្ចការផ្ទៃក្នុងអូស្រ្តាលី ដឹកនាំដោយ លោកជំទាវ JODIE BJERREGAARD នាយកទទួលបន្ទុកការងារតំបន់មេគង្គ ចូលរួមវេទិកាអន្តោប្រវេសន៍កម្ពុជា-អូស្រ្តាលីលើក ៩ (9th Australia-Cambodia Immigration Forum) ដែលរៀបចំឡើង នៅខេត្តកោះកុង។វេទិកានេះដែរ ភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរវឌ្ឍនភាពការងារគ្រប់គ្រងអន្តោប្រវេសន៍ និងប្រព័ន្ធត្រួតពិនិត្យច្រកទ្វារព្រំដែន។ ក្នុងនោះដែរ ក៏មានផ្លាស់ប្ដូរនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍លើការងារទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងការផ្តល់កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាជំនាញរបស់មន្រ្តីអន្តោប្រវេសន៍។ ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សា លើការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្ស ព្រមទាំងការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសផ្សេងៗនៅតាមច្រកទ្វារព្រំដែន។ ភាគីទាំងពីរក៏បានការពិភាក្សាអំពីគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញថ្មី (Detention Center) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានលក្ខណ:សមស្រប ឆ្លើយតបនឹងសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពរបស់ជនបរទេស។ភាគីទាំងពីរបន្តពិភាក្សាអំពីគម្រោងផ្តល់ជំនួយគាំទ្រផ្នែកបណ្តុះបណ្តាលជំនាញដល់មន្រ្តីច្រកទ្វារ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស និងការកំណត់អត្តសញ្ញាណជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការបណ្តុះបណ្តាលភាសាអង់គ្លេស។ ភាគីអស្ត្រាលី ក៏បានគាំទ្រក្នុងការបង្កើតមជ្ឍមណ្ឌលបណ្តុះបណ្តាលអន្តោប្រវេសន៍អាស៊ាននៅកម្ពុជា (ASEAN Immigration Training Center) ដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីអន្តោប្រវេសន៍តាមរយ:ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញដល់មន្រ្តីអន្តោប្រវេសន៍នៃប្រទេសជាសមាជិកអាស៊ាន៕

គណៈប្រតិភូសភាតំណាងប្រជាជនចិន តំបន់ស្វយ័តស៊ីចាំង ធ្វើទស្សនកិច្ចកម្ពុជា ៣ថ្ងៃ

2025/11/26 06:45:59 pm        139
គណៈប្រតិភូសភាតំណាងប្រជាជនចិន តំបន់ស្វយ័តស៊ីចាំង (Xizang) ដឹកនាំដោយឯកឧត្តម ជៀន ឆាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដំណើរមកដល់របស់គណៈប្រតិភូសភាចិន នៅអាកាសយានដ្ឋាន អន្តរជាតិ តេជោ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ជាម ប៉េអា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ចិន និងឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា ព្រមទាំងឯកឧត្តម ឈឹម ឃឿន អគ្គនាយករងទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈ ប្រតិភូសភាចិន នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា ព្រមទាំងអញ្ជេីញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ ផងដែរ។ ក្រៅពីនោះ គណៈប្រតិភូសភាចិននឹងអញ្ជើញទៅទស្សនា ព្រះបរមរាជវាំង និង សារមន្ទីរជាតិ ព្រមទាំងទីតាំងសំខាន់ៗមួយចំនួនផ្សេងទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន
06/03/2026 12:06 PM
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
06/03/2026 12:06 PM
ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
06/03/2026 11:06 AM
អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM
WHO៖ ករណីសង្ស័យមានជំងឺអេបូឡាធ្លាក់មកត្រឹម១១៦ ករណីក្រោយមនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដាន
06/03/2026 11:06 AM
កងកម្លាំងរក្សាសន្តិភាព UN ត្រូវបានគេឃើញនៅព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈកងទ័ពអ៊ីស្រាអែលមានវត្តមាន
06/03/2026 11:06 AM
ប្រភពព័ត៌មានអ៊ីរ៉ង់៖ ការផ្លាស់ប្តូរសារត្រូវបានផ្អាក ខណៈអាមេរិកអះអាងថាការចរចាកំពុងដំណើរការ
06/03/2026 11:06 AM
លោក Rubio៖ ប្រទេសយ៉ាងហោចណាស់៥ បើកទូលាយសម្រាប់ការទទួលយកពលរដ្ឋអាហ្វហ្គានីស្ថានដែលជាប់គាំងខ្លួន
06/03/2026 11:06 AM
លោក Netanyahu មានបំណងពង្រឹងភាគខាងជើងអ៊ីស្រាអែល និងដោះស្រាយការវាយប្រហារដោយយានដ្រូន
06/03/2026 11:06 AM
កូរ៉េខាងជើងរិះគន់សម្ដីមន្ត្រីយោធាអាមេរិកដែលប្រៀបធៀបកូរ៉េខាងត្បូងទៅនឹងដាវដ៏មុតស្រួចនៅចំកណ្ដាលទ្វីបអាស៊ី
06/03/2026 11:06 AM