ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​
កម្មកររោងចក្រទទូចចង់បានសន្តិភាព និងទាមទាឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិភាព និងគោរពតាមច្បាប់អន្តរជាតិ
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ

ព័ត៌មានជាតិ

អន្តរក្រសួងវាយតម្លៃថា ប្រព័ន្ធធារាសាស្ត្រនៅខេត្តព្រះសីហនុ ទទួលការថែទាំបានល្អ

2025/11/26 06:21:17 pm        103
នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម(គល) ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) លើប្រព័ន្ធធារាសាស្ត្រចំនួន៦ ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។ក្រោយពីការចុះពិនិត្យជាក់ស្តែង ក្រុមការងារអន្តរក្រសួងបានវាយតម្លៃប្រព័ន្ធធារាសាស្ត្រទាំងអស់ខាងលើ ដោយទទួលបានការជួសជុល និងការថែទាំ (O&M) ជាប្រចាំល្អប្រសើរ ហើយប្រព័ន្ធធារាសាស្ដ្រទាំងនេះបានជួយលើកកម្ពស់សេដ្ឋកិច្ច-សង្គមរបស់បងប្អូនប្រជាកសិករនៅក្នុងតំបន់ តាមរយៈការស្រោចស្រព ទឹកស្អាត ផ្លូវគមនាគមន៍ និងការប្រើប្រាស់ប្រចាំថ្ងៃ។ បន្ថែមពីលើនេះ ក្រុមការងារក៏បានផ្តាំផ្ញើដល់មន្ទីរត្រូវតែបន្តពង្រឹង និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតពាក់ព័ន្ធនឹងលក្ខណ:បច្ចេកទេស ជាពិសេសសោភ័ណភាពនៃប្រព័ន្ធធារាសាស្ត្រផងដែរ៕

ការចុះវាស់វែង និងបោះបង្គោលព្រំដែនកម្ពុជា-ថៃ លេខ ៤២-៤៧ និង ៥២-៥៩ មានវឌ្ឍនភាពប្រសើរ

2025/11/26 06:02:43 pm        137
ភ្នំពេញ ៖ រដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន អំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ និងបង្គោលលេខ ៥២-៥៩។លទ្ធផលមានដូចខាងក្រោម៖១- វឌ្ឍនភាពការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលលេខ ៤២-៤៧៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្ត ការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ដែលមានប្រវែងប្រមាណ ៧ឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានបញ្ចប់ ទាំងស្រុងការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត(Photomap)។ ក្រុមវាស់វែងចម្រុះ នៃភាគីទាំងពីរនឹងបន្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង។២- វឌ្ឍនភាពការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩៖ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្ត ការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨,៣គីឡូម៉ែត្រ នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានបញ្ចប់ការងារវាស់វែង និងបោះបង្គោល បណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន។ ក្រុមវាស់វែងចម្រុះនៃភាគី ទាំងពីរនឹងបន្តការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត (Photomap)។រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់សាជាថ្មីម្តងទៀតថា ការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងរបស់ក្រុមវាស់វែងចម្រុះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ដែលកិច្ចការនេះធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុក ពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU) ឆ្នាំ២០០០, បែបបទ ការងារ(TOR) ឆ្នាំ២០០៣ និងស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្ត តាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា៕

ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យអន្តរជាតិ (IU)

2025/11/26 05:18:09 pm        113
និស្សិតសាកលវិទ្យាល័យអន្តរជាតិ (IU) ប្រមាណជាង ៦០០នាក់ បានចូលរួមស្តាប់បាឋកថា ស្ដីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដែលធ្វើបទបង្ហាញដោយឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ បាឋកថានេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអន្តរជាតិ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តមសាស្រ្តាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូផងដែរ។បាឋកថានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ទី៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

ក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC សហការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ី លើកទី១៦

2025/11/26 04:54:45 pm        112
នារសៀលថៃ្ងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នឹម សុធា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាសហប្រធានជាមួយនឹង លោក Sayo Yoshihiko ប្រធានគណៈកម្មាធិការសហប្រតិបត្តិការអន្តរជាតិ នៃអង្គការ JASIC ក្នុងវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ី លើកទី១៦ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការ JASIC (Japan Automobile Standards Internationalization Center) និងឯកជនអន្តរជាតិជាច្រើនប្រទេសចូលរួម។នេះជាលើកដំបូងដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ី លើកទី១៦ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC ចូលរួមសហការក្នុងការរៀបចំឡើង។វេទិកាដែលប្រព្រឹត្តទៅនាពេលនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ និងជំរុញប្រទេសក្នុងតំបន់អាស៊ីចូលជាភាគី នៃកិច្ចព្រមព្រៀងឆ្នាំ១៩៥៨ ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត និងគ្រឿងបន្លាស់ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេស(WP29) ចំនួន ៣ដង នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងកិច្ចប្រជុំ ITC មាន ១ដងក្នុងមួយឆ្នាំ ដើម្បីធ្វើការអនុម័តកែប្រែ និងទទួលយកបទប្បញ្ញត្តិបច្ចេកទេសថ្មីៗ នៃការផលិតយានយន្តសកល ដែលប្រទេសអ្នកផលិតបានស្នើសុំកែសម្រួល ឬបង្កើតថ្មីៗ។ របាយការណ៍លើកឡើងពីវិស័យឯកជន/អ្នកផលិត ពីបញ្ហាប្រឈមផ្សេងៗក្នុងវិស័យ យានយន្តសកល និងស្វែងរកដំណោះស្រាយរួមគ្នា ដូចជាផលប៉ះពាល់បរិស្ថាន ការបម្រែបម្រួលអាកាសធាតុជាដើម និងធ្វើស្តង់ដាតែមួយលើការផលិតតាមរយៈស្តង់ដាបច្ចេកទេស និងបទប្បញ្ញត្តិរួមក្នុងវិស័យយានយន្តសកល ដើម្បីកាត់បន្ថយរនាំងបច្ចេកទេសក្នុងឧស្សាហកម្មយានយន្ត៕

កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហការណ៍លើវិស័យអប់រំ

2025/11/26 04:46:22 pm        151
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានទទួលជួបសម្ដែងការគួរសមជាមួយ លោកជំទាវ Alona Fisher-Kam ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបនេះផ្ដោតសំខាន់ទៅលើការបន្ដពង្រឹងកិច្ចសហការណ៍រវាងប្រទេសទាំងពីរទៅលើវិស័យអប់រំ រួមទាំងការផ្ដល់អាហារូបករណ៍ដល់និស្សិតទៅរៀននៅប្រទេសអ៊ីស្រាអែល និងការអញ្ជើញកម្ពុជាឱ្យចូលរួមក្នុងសន្និសីទអន្តរជាតិនាពេលខាងមុខ ស្តីពី ការអប់រំ នវានុវត្តន៍ និង AI នៅប្រទេសអ៊ីស្រាអែល ដែលគ្រោងធ្វើនៅខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងឱកាសនេះ លោកជំទាវ Alona Fisher-Kam បានថ្លែងអំណរគុណ ដែលបានទទួលស្វាគមន៍ ក្នុងការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរទៅលើវិស័យអប់រំ។ជាការឆ្លើយតប សូមស្វាគមន៍ និងអបអរសាទរដល់ លោកជំទាវ Alona Fisher-Kam ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងបន្ដលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែមានភាពរីកចម្រើន៕

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ តៀមរៀបចំកិច្ចប្រជុំកំពូលគណៈកម្មាធិការទន្លេមេគង្គលើកទី៥

2025/11/26 04:42:01 pm        118
ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ អញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មាធិការទន្លេមេគង្គ (MRC) លើកទី៣២។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បី ពិភាក្សាលើការតៀមរៀបចំកិច្ចប្រជុំកំពូលគណៈកម្មាធិការទន្លេមេគង្គលើកទី៥ និងពិនិត្យលើរបាយការណ៍ ស្តីពី ស្ថានភាពហិរញ្ញវត្ថុរបស់គណៈកម្មាធិការទន្លេមេគង្គ គិតត្រឹមខែតុលា ឆ្នាំ២០២៥។បន្ថែមពីនេះក៏មានការរៀបចំកិច្ចប្រជុំរួមជាមួយក្រុមប្រឹក្សាយោបល់ដៃគូអភិវឌ្ឍន៍លើកទី៣០ ដែលរួមមាន៖ ១. ការពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការទន្លេមេគង្គសម្រាប់ឆ្នាំ២០២៦-២០៣០ ២. កិច្ចសហប្រតិបត្តិការជាមួយដៃគូនិងភាគីពាក់ព័ន្ធ ៣. លក្ខខណ្ឌឧតុនិយម និងបរិស្ថានក្នុងអាងទន្លេមេគង្គក្រោម ក្នុងអំឡុងឆ្នាំ២០២៥ ៤. ការងារពាក់ព័ន្ធផ្សេងទៀត។គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើ រៀបចំក្រោមកិច្ចដឹកនាំដោយ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ លេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងភាគីពាក់ព័ន្ធតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

កម្ពុជា-អេហ្ស៊ីប ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

2025/11/26 04:31:52 pm        99
ភ្នំពេញ ៖ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបលោកជំទាវ Hala Youssef Ahmed Ragab ឯកអគ្គរដ្ឋទូតអេហ្ស៊ីប ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបតិ្តការទ្វេភាគី និងវិស័យវប្បធម៌ នាថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះ។​សូមបញ្ជាក់ថា៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ចំនួន០២ ជាមួយប្រទេសអេហ្ស៊ីប គឺទី១. MOU កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ និងទី២.MOU បេតិកភណ្ឌវប្បធម៌អរូបី និងរូបី (លើវិស័យបុរាណវិទ្យា និងសារមនី្ទរ)។ជាកិច្ចចាប់ផ្តើមឯកឧត្តម រដ្ឋលេធិការប្រចាំការ សូមស្វាគមន៍ចំពោះវត្តមានរបស់លោកជំទាវ ឯកអគ្គរដ្ឋទូតអេហ្ស៊ីប និងថ្លែងអំណរគុណដល់លោកជំទាវ ដែលបានសហការយ៉ាងជិតស្និទ្ធ និងផ្តល់ការគាំទ្រយ៉ាងសកម្ម ចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ក្នុងជំនួបទ្វេភាគីនេះ លោកជំទាវ មានបំណងបន្តពង្រឹងកិច្ចសហប្រតិបតិ្តរវាងភាគីទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ដោយផ្តោតលើបេតិកភណ្ឌវប្បធម៌អរូបី និងរូបី ទន្ទឹមនឹងនោះលោកជំទាវ ក៏សង្ឃឹមថា បន្ទាប់ពីមានការចុះMOUនេះរួចហើយ ភាគីទាំងពីរ និងប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមកលើវិស័យវប្បធម៌ និងបន្តពង្រឹង អនុវត្តកាន់តែច្រើនបន្ថែមទៀតលើវិស័យវប្បធម៌ ទាក់ទងទៅនឹងខ្លឹមសារដែលមាននៅក្នុងMOU។ជាការឆ្លើយតបឯកឧត្តម ហាប់ ទូច សូមរីករាយស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់លោកជំទាវ និងសូមអបអរសាទរចំពោះបេក្ខភាពរបស់ប្រទេសអេហ្ស៊ីប ដែលបានជាប់ជាអគ្គលេខាធិការរបស់អង្គការយូណេស្កូ (UNESCO) នាពេលកន្លងមក ដែលបានបោះឆ្នោតនៅប្រទេសអ៊ូសបេគីស្ថាន(Uzbekistan)៕ អត្ថបទ រដ្ឋា

រដ្ឋមន្ត្រីអប់រំ ផ្ដល់អនុសាសន៍ ១០ចំណុច លើការពិនិត្យវឌ្ឍនភាពគម្រោងសហប្រតិបត្តិការ និងការងារផែនការ និងគោលនយោបាយអប់រំ

2025/11/26 04:18:20 pm        119
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យវឌ្ឍនភាពគម្រោងសហប្រតិបត្តិការ និងការងារផែនការ និងគោលនយោបាយអប់រំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ លោក លោកស្រី និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សូមផ្ដល់នូវអនុសាសន៍ ១០ចំណុច ដល់ អគ្គនាយកដ្ឋាន និងអ្នកពាក់ព័ន្ធដើម្បីយកទៅក្នុងការបន្តអនុវត្តដូចខាក្រោម៖១. រៀបចំរបាយការណ៍ ក្នុង ការ អនុវត្ត គម្រោង ហិរញ្ញប្បទាន របាយការណ៍ ថវិកា រដ្ឋ និង របាយការណ៍ សមិទ្ធផល ជារួម សម្រាប់ សន្និបាត អប់រំ២. រៀប ចំ របាយការណ៍ សរុប ដោយ កំណត់ ធ្វើ ប្រចាំឆ្នាំ បូក ជាមួយ ៥ឆ្នាំ ៣. សូចនាករ បី សំខាន់ ក. លទ្ធផល តេស្ត PISA SEA-PLM ខ. Access គ. Drop out ដោយ ក្នុង របាយការណ៍ ត្រូវ ឆ្លើយ តប នឹង សូរចនាករ ទាំង បី ជាប្រចាំ៤. ទិន្នន័យ ត្រូវពិនិត្យ និង កែលម្អ ជា ប្រចាំ ព្រម ទាំងត្រូវ មាន យន្តការ ប្រមូល ទិន្នន័យ ឱ្យ បាន គ្រប់ ជ្រុង ជ្រោយ៥. របាយការណ៍ គោលនយោបាយ ត្រូវ ផ្ដោត លើ អនុវិស័យ កុមារ តូច អនុវិស័យបឋម អនុវិស័យមធ្យម និងអនុវិស័យឧត្ដមសិក្សា និងត្រូវញែកទៅតាមគោលនយោបាយនីមួយៗនៃអនុវិស័យ។ ៦. ការស្រាវជ្រាវនយោបាយត្រូវគាំទ្រដល់ការលើកកម្ពស់សមត្ថភាពស្ថាប័ន ដែលជួយដល់ការងារកំណែទម្រង់សាលារៀន និង សាលាគរុកោសល្យ៧. ការពិភាក្សាឡើងវិញ នៃប្រធានបទស្រាវជ្រាវដោយពិនិត្យលើបញ្ហា ខ្វះគ្រូ លើសគ្រូ ការសាងសង់អគារ ការកំណែទម្រង់សាលារៀនជា ដើម ៨. ការគ្រប់គ្រងគម្រោង EU, GPE ដោយ EU ជួយលើផ្នែក បច្ចេកទេស ហើយ GPE បាន ជួយជារួម។ ក្នុងនោះដើម្បីឱ្យមានប្រសិទ្ធភាព ត្រូវបញ្ចូលទៅក្នុងប្រព័ន្ធរបស់ក្រសួងតែម្តង៩. ថវិកាពង្រឹងសមត្ថភាព GEIP AF ត្រូវផ្ដោតទៅលើការបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រី ដោយប្រើ ប្រាស់ ថវិកាគម្រោងនោះតែម្ដង១០. បន្តកែលម្អការប្រមូលទិន្នន័យសាលារៀនឱ្យមានភាពគ្រប់ជ្រុងជ្រោយ ដោយគួរបញ្ចូលទិន្នន័យគ្រប់ប្រភពផ្សេងៗគ្នា ផ្សារភ្ជាប់ជាមួយសូចនាកររួម។ក្នុង ឱកាស នោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ ចំពោះអគ្គនាយកដ្ឋាន គោលនយោបាយ និង ផែនការ ក្រុមការងារគម្រោង និង ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ក្នុងការសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍ រហូតទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងនេះ ការរៀបចំរបាយការណ៍ គម្រោង របាយការណ៍ប្រចាំឆ្នាំ គប្បីផ្សារភ្ជាប់នឹងរបាយការណ៍សន្និបាត ដើម្បីបង្កជាភាពងាយស្រួល ក្នុងការវិភាគ វាយតម្លៃ ដោយធ្វើពីភាពជាគម្រោង ទៅជាប្រព័ន្ធ ក្នុងនោះ របាយការណ៍គម្រោងត្រូវធ្វើភ្ជាប់ជាមួយនឹង ថវិកាជាតិ និងថវិកាដៃគូអភិវឌ្ឍន៍ ដោយរំលេចទៅតាមអនុវិស័យនីមួយៗ ឱ្យបានច្បាស់៕

ក្រសួងសុខាភិបាល និង UNDP បន្តពង្រឹង និងពង្រីកសហប្រតិបត្តិការលើការធ្វើទំនើបកម្មវិស័យសុខាភិបាលនៅកម្ពុជា

2025/11/26 04:15:06 pm        93
ភ្នំពេញ ៖ កាលពីថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបលោក Enrico Gaveglia នាយកតំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme-UNDP) និងក្រុមការងារ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្ដីពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងសុខាភិបាល និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP។ភាគីទាំងពីរបាន ពិភាក្សាគ្នាលើវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រួចមាន៖ ១) ការពង្រឹងប្រព័ន្ធហិរញ្ញប្បទាន និងព័ត៌មានសុខាភិបាល (Health Financing and Information System) ២) ការលើកកម្ពស់ដំណោះស្រាយសុខាភិបាលឌីជីថល ៣)ការកែលម្អការគ្រប់គ្រងលទ្ធកម្ម និងសង្វាក់ផ្គត់ផ្គង់ ដោយប្រើដំណោះស្រាយឌីជីថលតាមតម្រូវការ ៤) ផែនទីបង្ហាញផ្លូវសម្រាប់ការផ្តល់ហិរញ្ញប្បទានសុខាភិបាល ប្រកបដោយនិរន្តរភាព និងដំណើរការក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងក្រសួងសុខាភិបាល និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ នាពេលខាងមុខ។ លោក Enrico Gaveglia នាយកតំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណ ឯកឧត្តមវេជ្ជបណ្ឌិត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែលបានផ្តល់កិត្តិយស និងឱកាសសម្រាប់រូបលោក និងសហការីបានចូលជួបពិភាក្សាការងារ ស្វែងយល់អំពីអាទិភាពវិស័យសុខាភិបាល។ ជាមួយគ្នានេះ UNDP នឹងបន្តពង្រឹងភាពជាដៃគូជាមួយ ក្រសួងសុខាភិបាល និងរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការកំណត់ទិសដៅ ធ្វើទំនើបកម្មវិស័យសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល ប្រកបដោយនិរន្តរភាព ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងការគ្របដណ្តប់ នៃការថែទាំសុខភាព និងដើម្បីពង្រឹងប្រព័ន្ធ និងសមត្ថភាពស្ថាប័នឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត រដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ UNDP ដែលតែងតែគាំទ្រផែនការយុទ្ធសាស្ត្រក្រសួងសុខាភិបាល កម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឱ្យមាននិរន្តរភាព និងសមធម៌៕

១២ខណ្ឌ ភ្នំពេញ និង ២ស្រុក ខេត្តកណ្ដាល នឹងមានការរអាក់រអួលអគ្គិសនីចំនួន ៤ថ្ងៃ

2025/11/26 04:12:48 pm        435
អគ្គិសនីកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្ដីជូនដំណឹង ជម្រាប​ជូន​អតិថិជន ឱ្យបានជ្រាបថា អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ និង ១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ និង ២ស្រុក ក្នុងខេត្តកណ្ដាល ចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ - ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ខណ្ឌទាំង១២ ក្នុង រាជធានីភ្នំពេញ មានដូចជា៖ ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌចំការមន ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌជ្រោយចង្វា ខណ្ឌច្បារអំពៅ ខណ្ឌកំបូល។ ចំណែក ស្រុកចំនួន២ នៅខេត្តកណ្ដាល មាន ស្រុកមុខកំពូល និងស្រុកអង្គស្នួល។ព័ត៌មានពិស្ដារពី ចន្លោះម៉ោង និងកាលបរិច្ឆេទ នៃការរអាក់រអួលអគ្គិសនី៖

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​
06/03/2026 11:06 AM
ព្យុះត្រូពិក Jangmi វាយប្រហារប្រទេសជប៉ុន ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់លំនៅឋាន៦ម៉ឺនខ្នង
06/03/2026 11:06 AM
កម្មកររោងចក្រទទូចចង់បានសន្តិភាព និងទាមទាឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិភាព និងគោរពតាមច្បាប់អន្តរជាតិ
06/03/2026 11:06 AM
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
06/03/2026 10:06 AM
ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង
06/03/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ
06/03/2026 10:06 AM
អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន
06/03/2026 10:06 AM
អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM