សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

សួនរុក្ខជាតិអង្គរ ជាមជ្ឈមណ្ឌលប្រមូលផ្តុំទៅដោយសត្វ និងរុក្ខជាតិកម្រៗ សម្រាប់​សាធារណ​ជន​បាន​ស្គាល់ និងឈ្វេងយល់

2025/11/26 03:58:57 pm        266
បន្ទាប់ពីបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬ​គេ​ស្គាល់​ជា​ភាសា​អង់​គ្លេស​ថា ​Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរា ខិតខំយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែទាំ​ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបាន​ប្រែក្លាយ​ជា​គោល​ដៅ​ទេសចរណ៍ និងពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។លោក មាឃ បូរ៉ា មន្ត្រីគ្រប់គ្រងសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងទំហំផ្ទៃដីប្រមាណ១៥ហិកតា សួន​រុក្ខជាតិអង្គរ ត្រូវបានបែងចែកជា៥ផ្នែកខុសៗគ្នា រួមមាន៖ សួនឱសថ សួនផ្កា សួន​អម្បូរ​ត្នោត ​សួនលំនៅស្ថានខែ្មរ និងសត្វព្រៃជាដើម។ មកដល់ពេលនេះ អាជ្ញាធរជាតិអប្សរា បាន​យក​ចិត្ត​ទុក​ដាក់ក្នុងការថែទាំ និងរៀបចំ រហូតមានការវិវត្តរីកចម្រើនថ្មីៗ ដូចជា៖ សួនផ្កាកូលាប និង​សួន​កេសកូល ក៏បានបង្កើតបន្ថែម រហូតមានភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ បាន​ចូល​មក​ទស្សនា​ជាហូរហែ។ ចាប់តាំងពីបើកដំណើរការមក ទេសចរជាតិ និងអន្តរជាតិ ចំនួន​ប្រមាណ ៦០​ម៉ឺន​នាក់ហើយ បានចូលមកទស្សនានៅទីនេះ ដោយឥតបង់ថ្លៃ។លោក មាឃ បូរ៉ា បន្តថាសួនរុក្ខជាតិអង្គរ គឺជាមជ្ឈមណ្ឌលមួយ ដែលប្រមូល​ផ្តុំ​ទៅ​ដោយ​រុក្ខ​ជាតិ​កម្រ​ៗ ​ជិតផុតពូជជាច្រើនប្រភេទ ដោយរុក្ខជាតិខ្លះ ភ្ញៀវទេសចរ​នៅមិ​ន​ទាន់​បាន​ស្គាល់​នៅ​ឡើ​យ​។ ​ហេតុដូច្នេះទេសចរ មិនត្រឹមតែទស្សនា ដើម្បីទទួល​បាន​អារម្មណ៍​ថ្មី​ប្លែក​ជាមួយ​ទេសភាព​បៃតង និងទស្សនាសត្វកម្រៗប៉ុណ្ណោះទេ ប៉ុន្តែសួនរុក្ខជាតិអង្គរ ជាទីតាំងសិក្សាស្រាវជ្រាវបន្ថែម សម្រាប់​សិស្សានុសិស្សថែមទៀតផង។ ត្បិតសួនរុក្ខជាតិអង្គរ មានទំហំធំលាត​សន្ធឹង​រហូត​ដល់​១៥​ហិកតា ដូច្នេះការថែទាំសួន ត្រូវការកម្លាំងពលកម្មច្រើនសម ដោយបែងចែក​ការ​ថែទាំទៅ​តាម​លក្ខណៈ​បច្ចេកទេសរៀងៗខ្លួន។ មន្ត្រីគ្រប់គ្រង សួនរុក្ខជាតិអង្គរបានបន្ថែមទៀតថា តាមរយៈ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ របស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងបន្តអភិវឌ្ឍន៍សួនរុក្ខជាតិអង្គរ ឱ្យក្លាយ​ជា​សួន​កម្រិត​ស្តងដារអន្តរជាតិ ដូចសួនដទៃទៀតនៅលើពិភពលោក។សូមជម្រាបថា សួនរុក្ខជាតិអង្គរ មានទីតាំងនៅតាមបណ្ដោយ រុក្ខវិថីព្រះសីហនុ ជិតបុរី​ប្រិ​ម​ប្រិយ​។ សួនរុក្ខជាតិអង្គរ បើកឱ្យទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាដោយឥតគិតថ្លៃ ចាប់​ពី​ម៉ោង​៨ព្រឹ​ក រហូតដល់ម៉ោង៦ល្ងាច ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃច័ន្ទ និងថ្ងៃបុណ្យជាតិ លើកលែង​ថ្ងៃ​អង្គារ៍​ប៉ុណ្ណោះ៕

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" នឹងរកឃើញធុរកិច្ចដែលជាប់ជ័យលាភីរដូវកាលទី៥ ឆាប់ៗ​នេះ

2025/11/26 03:49:00 pm        234
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" បើកដំណើរការកម្មវិធីថ្ងៃបទបង្ហាញឆ្ពោះទៅមុខ នៃកម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាល ទី៥ និងការប្រកាសជ័យលាភីដល់ធុរកិច្ចថ្មី ដែល​នឹង​អាច​ក្លាយ​ទៅ​ជា​ក្រុមហ៊ុនដែលផ្តល់សេវាកម្ម និងផលិតផលថ្មីៗ ប្រកបដោយ សក្តានុពល។មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" នៅរសៀលថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ ២០២៥ បាន​បើក​ដំណើរ​ការ​ «ថ្ងៃបទបង្ហាញឆ្ពោះ ទៅមុខ» នៃកម្មវិធី «នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី៥ ដែល​ជា​កម្ម​វិធី​ពន្លឿន​អាជីវកម្ម​រយៈពេល ៣ខែ ដោយផ្តល់ការគាំទ្រដល់ក្រុមធុរកិច្ចថ្មី ក្នុង​ការ​បង្កើត​ដំណោះ​ស្រាយ​ប្រកប​ដោយនវានុវត្តន៍ ដែលអាចឆ្លើយតបទៅកាន់បញ្ហាប្រឈមក្នុងទីផ្សារ ជាមួយការ តម្រង់ទិសពីអ្នកជំនាញក្នុងវិស័យនានា។ កម្មវិធីនវានុវត្តន៍បញ្រ្ចាសរដូវកាលទី៥ នេះ ក្រុមធុរកិច្ចបណ្តុះថ្មីចំនួន ៧ក្រុម ដែល​ជាប់​ឈាន​កន្លង​​មក​នឹងធ្វើបទបង្ហាញលើ ផលិតផលរបស់ខ្លួននីមួយៗ «ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ» នៃ​កម្ម​វិធី ​«នវានុវត្តន៍បញ្រ្ចាស» រដូវកាលទី៥ មុននឹងទៅទទួលបាន ជ័យលាភី ដែលត្រូវ​បាន​ជ្រើស​រើស​ចំនួន ៥ក្រុម ដោយពួកគាត់ទាំងនោះបានយកបច្ចេកវិទ្យា គឺជាដោះស្រាយបញ្ហាប្រឈម មានភាព កាន់តែប្រសើរ ដើម្បីលទ្ធភាពសម្រាប់ពួកគាត់ហក់ចូលទីផ្សារកាន់តែខ្ពស់ជាងមុន។សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ច ថ្មី "តេជោ" គឺមជ្ឈមណ្ឌលមួយជួយការបណ្តុះធុរកិច្ច, ការ​ពន្លឿនធុរកិច្ច, ការជួយកសាង ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែលជាការងារស្នូល របស់​មជ្ឈ​មណ្ឌល​ ក្នុងបេសកម្មបន្តបណ្តុះធុរកិច្ចថ្មីជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍទិដ្ឋភាព នៃធុរកិច្ច​ថ្មី​ក្នុង​ស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬផ្តួចផ្តើមសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តការបណ្ដុះ បណ្ដាលធនធាន ទេពកោសល្យ និងបណ្តុះស្មារតី ឱ្យក្លាយជាសហគ្រិនឆ្នើម ចូលរួមដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម៕ អត្ថបទ៖ សុន រ៉ាឌី

សន្និសីទប្រចាំឆ្នាំនៃរដ្ឋភាគី CWC ទទួលស្គាល់ថា ការប្រើប្រាស់អាវុធ​ដែលមាន​សារជាតិ​គីមី​ជាអំពើ​រំលោភធ្ងន់ធ្ងរដល់ការហាមប្រាមអាវុធគីមីហើយគបី្បទទួលទណ្ឌកម្មអន្តរជាតិ

2025/11/26 03:32:04 pm        404
សន្និសីទប្រចាំឆ្នាំនៃរដ្ឋភាគី Chemical Weapons Convention ដែលប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្រោមការរៀបចំដោយ អង្គការស្តីពីការហាមប្រាមអាវុធគីមី (Organisation for the Prohibition of Chemical Weapons - OPCW) ដែលមានថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអាវុធគីមីកម្ពុជា បានទទួលស្គាល់ថា ការប្រើប្រាស់អាវុធដែលមានសារជាតិគីមី ការផលិត ស្តុកទុក ជាដើម ក្នុងកាលៈទេសៈណាក៏ដោយ គឺជាអំពើដែលរំលោភធ្ងន់ធ្ងរដល់គោលការណ៍នៃសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមប្រាមអាវុធគីមី (Chemical Weapons Convention) ហើយគបី្បទទួលនូវទណ្ឌកម្មអន្តរជាតិ។នៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមសន្និសីទប្រចាំឆ្នាំ នៃរដ្ឋភាគី Chemical Weapons Convention ដែលប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្រោមការរៀបចំដោយ អង្គការស្តីពីការហាមប្រាមអាវុធគីមី (Organisation for the Prohibition of Chemical Weapons - OPCW) ដែលមានថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអាវុធគីមីកម្ពុជា ចូលរួមផងដែរ។សន្និសីទធ្វើឡើងដើមី្បពិនិត្យវាយតម្លៃការអនុវត្តរបស់រដ្ឋភាគី តាមស្មារតីរបស់ CWC សំដៅទប់ស្កាត់ការប្រើប្រាស់អាវុធដែលមានសារជាតិគីមី ដែលហាមប្រាមជាសកល ដែលបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស និងបរិស្ថាន ជារួម។ ក្រៅពីនោះ សន្និសីទក៏បានពិនិត្យអំពីអនុសាសន៌ និងផែនការសកម្មភាព ដែលនឹងត្រូវអនុវត្តបន្តក្នុងស្មារតីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួម ដើមី្បប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រប់ទំរង់នៃអាវុធជីវសាស្ត្រ ឬអាវុធគីមី ដូចជាការផលិត ការដឹកជញ្ជូន ការស្តុកទុក ឬការចែកចាយ ខុសនិយាមអន្តរជាតិ ដែលបង្កហានិភ័យនិងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិ និងបរិស្ថាន។ អង្គសន្និសីទបានទទួលស្គាល់ថា ការប្រើប្រាស់អាវុធដែលមានសារជាតិគីមី ការផលិត ស្តុកទុក ជាដើម ក្នុងកាលៈទេសៈ ណាក៏ដោយ គឺជាអំពើដែលរំលោភធ្ងន់ធ្ងរដល់គោលការណ៍នៃសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមប្រាមអាវុធគីមី (Chemical Weapons Convention) ហើយគបី្បទទួលនូវទណ្ឌកម្មអន្តរជាតិ៕

ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ដឹកនាំមន្ត្រីកសិកម្មឃុំ-សង្កាត់​ធ្វើទស្សន​កិច្ច​រោង​ម៉ាស៊ីន​កិន​ស្រូវ និងស្វែងយល់ពីគុណភាពស្រូវ និងខ្សែច្រវាក់កែច្នៃអង្ករ

2025/11/26 03:13:22 pm        508
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ បានដឹកនាំ​មន្ត្រីកសិកម្មឃុំ-សង្កាត់ មកពី៤ស្រុក ប្រមាណ៣០​នាក់​ក្នុង​ខេត្ត​ព្រៃវែង​ទស្សន​កិច្ច​រោង​ម៉ាស៊ីន​កិនស្រូវ ឈិត ប៊ុនថន និងស្វែងយល់ពីខ្សែច្រវាក់កែច្នៃអង្ករ និងការពិនិត្យ​លើ​គុណ​ភា​ព​ស្រូវ ដើម្បីផលិតអង្ករមានស្តង់ដា និងគុណភាព។ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា គុណភាពអង្ករល្អ គឺពឹងផ្អែក​ទាំង​ស្រុងលើ​គុណ​ភាព​ស្រូវ។ ជាមួយគ្នានោះឯកឧត្តមក៏មើលឃើញថា ការផលិតស្រូវរបស់កសិករ នៅ​មិន​ទាន់​ឆ្លើយ​តបតាមស្តង់ដា និងគុណភាពបាននៅឡើយទេ ដែលទាំងនេះ​គឺ​ជា​កិច្ចការ​ស្នូលរ​បស់​មន្ត្រី​កសិកម្មឃុំ-សង្កាត់ត្រូវធ្វើការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​កសិករ​តាមរ​យៈកា​រ​អនុវត្ត​យន្ត​ការ​គោលការណ៍​ពូជ​សុទ្ធ និងគោលការណ៍ស្រែល្អ។នាដំណើរទស្សនកិច្ចសិក្សានោះ មន្ត្រីកសិកម្មឃុំ-សង្កាត់ បានស្វែងយល់បន្ថែមពីខ្សែច្រវាក់កែច្នៃស្រូវអង្ករ ដែលចាប់ផ្តើមពីការពិនិត្យគុណភាពស្រូវ និងបានពិភាក្សាលើការសហការកសាងភាពជាដៃគូរវាងរោងម៉ាស៊ីន និងសហគមន៍កសិករផងដែរ៕

ទេសរដ្ឋមន្រ្តី លី ធុជ លើកទឹកចិត្តមន្រ្តីអាជ្ញាធរមីន បន្តកសាងសមិទ្ធផលសកម្មភាពមីនថ្មីៗ​បន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា

2025/11/26 03:01:42 pm        270
នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅខេត្តសៀមរាប ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានជម្រុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីនទាំងអស់ បន្តកសាងនូវសមិទ្ធផលសកម្មភាពមីនថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ស្របតាមចក្ខុវិស័យដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្ថែមលើសមិទ្ធផលសម្រេចបានកន្លងមក។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ទៀតថា គោលដៅរបស់អាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា គឺដឹកនាំការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឱ្យអស់ពីទឹកដីរបស់កម្ពុជា ដើម្បីរួមចំណែកផ្តល់សុខសុវត្ថិភាព ផ្តល់ក្តីសង្ឃឹម ផ្តល់សេចក្តីថ្លៃថ្នូរ និងផ្តល់សេរីភាពរួចផុតពីការគំរាមកំហែងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ ជូនប្រជាពលរដ្ឋកម្ពុជា។ជាមួយគ្នានោះ ឯកឧត្តម លី ធុជ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរវិជ្ជមានជាប្រចាំ មានផែនការយុទ្ធសាស្រ្តច្បាស់លាស់ ផ្តោតលើការងារឱ្យបានហ្មត់ចត់ និងបង្កលក្ខណះឱ្យមានការរីកចម្រើនគ្រប់ផ្នែកទាំងអស់។ ជាងនេះទៅទៀត ដើម្បីឱ្យអង្គភាពដំណើរការបានល្អ និងទទួលជោគជ័យ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញឱ្យថ្នាក់ដឹកនាំអាជ្ញាធរមីន ទី១/.បន្តកិច្ចខិតខំប្រឹងប្រែងនិងរៀបចំនូវគំនិតផ្តួចផ្តើម ទី២/.ត្រូវមានគោលជំហរនិងគោលការណ៍ច្បាស់លាស់ ទី៣/.ផ្តល់ការជឿទុកចិត្តលើការសម្រេចចិត្តនិងការវិនិច្ឆ័យ ទី៤/.ត្រូវផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់ក្រុមការងារ ទី៥/.ត្រូវនាំមកនូវសាមគ្គីភាពនិងការយោគយល់គ្នា ទី៦/.ផ្តោតលើដំណោះស្រាយជាជាងលើបញ្ហា និងទី៧/.ត្រូវមានកិច្ចសន្ទនាបើកចំហរ។ ជាចុងបញ្ចប់ តាងនាមឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់ ដែលបានលះបង់ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រេចឱ្យបាននូវសមិទ្ធផលសកម្មភាពមីនគួរឱ្យកត់សម្គាល់នាពេលកន្លង និងបន្តឆ្ពោះទៅសម្រេចនូវចក្ខុវិស័យ “កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម”៕

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត​ខ្យល់កន្ត្រាក់​ដោយ​ឥទ្ធិពល​ព្យុះ​កូតូ

2025/11/26 02:55:10 pm        2177
ដោយឥទ្ធិពលស្ថានភាពព្យុះទី២៧ ឈ្មោះ កូតូ ធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ វិច្ឆិកាដល់សប្ដាហ៍ទីមួយខែធ្នូ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់។ នេះបើយោងតាម សេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបស្ដីពីស្ថានភាពព្យុះទី២៧ ឈ្មោះ កូតូ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥៕យោងតាមការអង្កេតរបស់ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះទទួលរងឥទ្ធិពល កម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា។ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥៖១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុង កម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ រលកសមុទ្របោក បក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។យោងលើការព្យាករក្រសួងអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ពិសេសបងប្អូននេសាទតាមសមុទ្រ៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដឹកនាំគណៈប្រតិភូ អ.ន.ក ជួប​សម្តែង​ការ​គួរសម​ជាមួយ​អគ្គ​លេខាធិការអាស៊ាន

2025/11/26 02:49:21 pm        279
ក្នុងឱកាសចូលរួមមហាសន្និបាតលើកទី២៤ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) ឯកឧត្តម​កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងសហការី នៅ​ទី​ក្រុង​ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។នាឱកាសនេះ ឯកឧត្តម គន់ គីម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អគ្គ​លេខាធិការអាស៊ាន ដែលបានឆ្លៀតពេលដ៏មមាញឹកជួបជាមួយថ្នាក់ដឹកនាំរបស់ អ.ន.ក និង​ក្រុម​ការងារ ក្នុងការផ្តល់ទស្សនកិច្ចនៅស្នាក់ការកណ្តាលរបស់អគ្គលេខាធិការអាស៊ាន ក្នុង​ទីក្រុង​ហ្សាកាតា​៕

រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ស្នើឱ្យ​មាន​បទ​បញ្ញត្តិ​ច្បាស់​លាស់​អំពី​ការ​លួច​ចម្លង​បេតិក​ភណ្ឌ​ពិភព​លោក​ដោយ​គ្មាន​ការ​អនុញ្ញាត​ទៅកា​ន់កិច្ចប្រជុំរដ្ឋភាគីលើកទី២៥ នៃអង្គការយូណេស្កូ

2025/11/26 02:39:11 pm        256
នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥ នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែលដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និង​មាន​ការចូលរួមដោយ ឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយក​អង្គការ​យូណេស្កូ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន​អញ្ជើញ​ថ្លែង​បទ​អន្តរាគមន៍​គន្លឹះ​ដោយ​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​មជ្ឈ​មណ្ឌល​បេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោកជំទាវ​បណ្ឌិត​សភាចារ្យ​ក៏​បាន​ទាញ​ចំណាប់​អារម្មណ៍​នៃ​កិច្ច​ប្រជុំ​ទាំង​មូល​ស្តីអំ​ពី​និន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំ​នូ​វ​ទ្រង់​ទ្រាយ​ដើម​នៃ​សម្បត្តិ​បេតិក​ភណ្ឌពិភពលោក និងកង្វះខាតនូវបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និង​អនុ​សញ្ញា​ឆ្នាំ១៩៧២នាពេលកន្លងមក។ បន្ថែមលើនេះ លោកជំទាវបណ្ឌិត្យសភាចារ្យរដ្ឋមន្ត្រីបានរំលឹកអំពីបទអន្តរាគមន៍កាលពីខែកក្កដា ឆ្នាំ​២០២៥ កន្លង​មក​ដែល​ពេល​នោះ​លោក​ជំទាវ​បានលើក​ឡើង​ម្តង​រួច​មក​ហើយ​នូវ​ការ​សាង​សង់​ចម្លង​ប្លង់​ប្រាសាទអង្គរវត្តនៅប្រទេសជិតខាង ព្រោះការណ៍នេះ​គឺ​ជា​សកម្មភាព​ខ្វះ​ខាត​នូវ​ក្រម​សីលធម៌​ដែល​អាចនាំមកនូវការប៉ះពាល់មិនត្រឹមតែសភាពដើម និងតម្លៃលេចធ្លោជា​សកល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែក៏ប៉ះពាល់​ដល់​អត្ត​សញ្ញាណ​នៃ​បេតិក​ភណ្ឌ​អរូបី​របស់​ប្រជាជន​ម្ចាស់ស្រុ​ក​ផង​ដែរ​។ លោកជំទាវបណ្ឌិត្យសភាចារ្យរដ្ឋមន្ត្រីថ្លែងថា៖«កម្ពុជាអំពាវនាវយ៉ាងមុតមាំដល់មជ្ឈមណ្ឌលបេតិកភណ្ឌ​ពិភពលោក និងក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​អង្គការ​យូណេស្កូ​ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់​លើ​បញ្ហា​នេះ​ដោយកំណត់នូវទិសដៅច្បាស់លាស់ក្នុងក្របខណ្ឌអនុសញ្ញាឆ្នាំ១៩៧០ និង​អនុ​សញ្ញាឆ្នាំ​១៩៧២ និងធ្វើការ​រួម​ជាមួយ​បណ្តា​រដ្ឋ​ភាគី​ដើម្បី​ទប់​ស្កាត់​នូវ​សកម្ម​ភាព​អវិជ្ជមា​ន​ដែល​អាច​កើត​ឡើង​នាពេលអនាគតក្នុងបរិបទសកលភាវូបនីយកម្ម»៕

កាកបាទក្រហមកម្ពុជាជូនសារលិខិតដំណឹងគ្រួសារយុទ្ធជនទាំង១៨នាក់កំពុងស្ថិតក្រោមការឃុំគ្រងដោយយោធាថៃដល់អ្នកសម្របសម្រួល ICRC

2025/11/26 02:02:50 pm        263
នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាក​បាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងពិភាក្សាការងារជាមួយ លោក អ៊ិនរីកេ អែល កុង​ត្រឺរ៉ាស់ ( Enrique L. Contreras ) អ្នកសម្របសម្រួលប្រតិបត្តិការប្រចាំតំបន់ អាស៊ី​ប៉ា​ស៊ី​ហ្វិក ​នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) និងសហការី នៅ​ទីស្នាក់​ការ​កណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងជំនួបនោះ ប្រតិភូ អាយ.ស៊ី.អរ.ស៊ី. បានធ្វើបច្ចុប្បន្នភាព​នៃ​ការងារ​សហប្រតិបត្តិការ​មួយ​ចំនួន​ជាមួយ​កាកបាទក្រហមកម្ពុជា ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរង១ បាន​ប្រគល់​ជូន​នូវ​សារលិខិតដំណឹងគ្រួសារកាកបាទក្រហម ដែលទទួល​បាន​ពី​ក្រុម​គ្រួសារ​យុទ្ធ​ជន​ទាំង​១៨​នាក់​ សម្រាប់ជូនដល់យុទ្ធជនដែលកំពុងជាប់ឃុំជាលើកទី៤ តាមរយៈ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាក​បាទក្រហមផងដែរ។សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះជា គឺមានរយៈពេល​១២០​ថ្ងៃ​ហើយ​ដែល​វីរ​កងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​យោធា​ថៃ។​រាជរដ្ឋាភិបាលកម្ពុជា បន្តអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅ UN បញ្ជាក់​ពីការ​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំ​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរមនុស្ស

2025/11/26 01:43:04 pm        238
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ (អ.ស.ប.) បានអញ្ជើញ​ចូល​រួម​ថ្លែង​សេចក្តី​ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រជុំ​កម្រិតខ្ពស់ស្តីពីការវាយតម្លៃផែនការសកម្មភាពសកលរបស់ អ.ស.ប. ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរមនុស្ស ដែលប្រព្រឹត្តទៅពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់​ការ​កណ្តាល អ.ស.ប។នៅក្នុងសេចក្តីថ្លែងការណ៍នេះ ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្តយ៉ា​ង​មុត​មាំ​របស់​កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស តាមរយៈ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជាពិសេសការ​អនុវ​ត្ត​ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស (២០២៤-២០២៨) ដែលត្រូវបានដាក់ចេញកាលពីខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បី​ដោះ​ស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននេះ និងជំរុញគោល​ដៅ​រួម​ឈា​ន​ទៅ​រក​ពិភព​លោក​ដែល​គ្មាន​ការ​ជួញ​ដូរមនុស្ស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង
06/03/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ
06/03/2026 10:06 AM
អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន
06/03/2026 10:06 AM
អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM