សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

អតីតមន្ត្រីបក្សប្រឆាំង អំពាវនាវពលរដ្ឋខ្មែរ​កុំជឿក្រុមជ្រុល​និយម​ប្រឆាំង​នៅក្រៅ​ប្រទេស​ដែល​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយពាក់ព័ន្ធការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន កម្ពុជា-ថៃ

2025/11/26 01:35:06 pm        268
បណ្តាអតីតបក្សប្រឆាំង អំពាវនាវពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេស កុំជឿលើក្រុមបក្សប្រឆាំង និង​ក្រុម​ពួក​ជ្រុលនិយមនៅក្រៅប្រទេស ដែលបច្ចុប្បន្នកំពុងធ្វើសកម្មភាពញុះញុង ប្រឌិត​ព័ត៌មាន​ក្លែង​ក្លាយ​ ដើម្បីទាញរកភាពទាក់ទាញ ការគាំទ្របក្ស កេងចំណិញផ្នែកនយោបាយ អំពី​ករណី​ការ​បោះ​បង្គោល​ព្រំដែនកម្ពុជា ថៃ នៅខេត្តបន្ទាយមានជ័យ និងនៅខេត្តបាត់ដំបង។ បើតាមអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក ស៊ុយ ឆៃលាង បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែ​វិច្ឆិកា​នេះថា ក្នុងនាមលោកជាអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងម្នាក់ បានមើលឃើញថា ដំណើរ​ការ​ដោះ​ស្រាយ​បញ្ហាព្រំដែនកម្ពុជា ថៃ គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយ​ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតាំងពីសម្តេចតេជោ ហ៊ុន សែន និង​ត​រហូត​មក​ដល់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានប្រកាន់គោលជំហរ ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ឈរ​តាមគោលការណ៍យន្តការច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ហើយលោកក៏បានអំពាវនាវពលរដ្ឋខ្មែរនានាកុំជឿពួកបក្សប្រឆាំងនៅក្រៅប្រទេស ដែល​តែង​ធ្វើ​នយោបាយទុច្ចរិត បំភ័នមហាជន ដើម្បីទាញរកការគាំទ្របក្សរបស់ខ្លួន ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍ជាតិ និងសេចក្តីសុខរបស់ពលរដ្ឋ។បណ្តា​អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនៅតាមបណ្តាខេត្តនានាទៀត បានថ្លែងដែរថា ការ​ចុះ​អនុវត្ត​ការងារ​វាស់វែង និង​បោះ​បង្គោល​ព្រំដែន​បណ្តោះ​អាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង គឺ​ធ្វើ​ឡើង​ស្រប​តាម​ស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ហើយក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០​ឆ្នាំ​មក​ហើយ​ ស្របតាមច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា​-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។ សូមបញ្ជាក់ថា ការខិតខំបំភ្លៃការពិត ប្រឌិតព័ត៌មានក្លែងក្លាយ ទាក់ទាញការគាំទ្រ របស់​បណ្តា​ពួក​បក្ស​ប្រឆាំង និងក្រុមពួកជ្រុលនិយមនៅក្រៅប្រទេស បានកើតឡើងមានច្រើន បន្ទាប់​ពី​ក្រុម​វាស់​​វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ន កម្ពុជា ថៃ បាន​និង​កំពុង​ធ្វើ​ការ​ងារ​យ៉ាង​សកម្ម​ភាព​ចុះវាស់​វែង​បង្គោល​ព្រំដែន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង៕ អត្ថបទ ស៊ុម សុខជា

ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ នឹងធ្វើនៅខែធ្នូខាងមុខ ដោយមានស្តង់សៀវភៅជិត ៣០០ស្តង់

2025/11/26 01:20:30 pm        209
ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នឹងត្រូវរៀបចំឡើងជាថ្មី ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ខាងមុខ។ ពិព័រណ៍សៀវភៅលើកទី ១២ ខាងមុខនេះ មាន​ស្តង់​សៀវភៅចូលរួមចំនួនជិត ៣០០ស្តង់ ចូលរួមដើម្បីលើកកម្ពស់ការងារតែងនិពន្ធ ក៏ដូចជា​ជំរុញ​ការ​អាន​របស់ប្រជាពលរដ្ឋកម្ពុជា។ពិព័រណ៍សៀវភៅកម្ពុជា នៅឆ្នាំ ២០២៥នេះ ជាលើកទី ១២ហើយ ដែលត្រូវបានរៀបចំឡើង។ ការ​រៀបចំជាថ្មីនេះ ធ្វើឡើងក្រោមប្រធានបទ “សៀវភៅជាជំនួយអាហារបញ្ញា ជាអាហារគំនិត” ដោយ​នឹង​ត្រូវរៀបចំឡើងនៅ ទីតាំងកោះពេជ្រ ដែលមានស្តង់សៀវភៅជិត ៣០០​ស្តង់​ចូល​រួម​ដាក់​តាំង​បង្ហាញ ក៏ដូចជាលក់សៀវភៅជាស្នាដៃរបស់ខ្លួន។ ក្នុងឱកាស​សន្និសីទសារព័ត៌មាននាថ្ងៃនេះ ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ នៃក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងការរៀបចំពិព័រណ៍សៀវភៅកម្ពុជានេះ ពិត​ជាមា​ន​សារៈ​សំខាន់​ សម្រាប់អ្នកនិពន្ធ និងកាន់តែមានសារៈប្រយោជន៍នោះគឺសម្រាប់សង្គមជាតិកម្ពុជា ក្នុង​ការ​បណ្ដុះទម្លាប់អានរបស់ពលរដ្ឋកម្ពុជា ពិសេសចាប់ផ្ដើមអានតាំងពីវ័យកុមារ ដែល​អាច​ឈាន​ទៅ​ផ្ដល់​ផលជះជាវិជ្ជមានសម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា។ឯកឧត្តម អនុរដ្ឋលេខាធិការលើកឡើងលម្អិតដែរថា ពិព័រណ៍សៀវភៅកម្ពុជានាពេលខាងមុខនេះ នឹង​មាន​ការរៀបចំឡើងនូវសកម្មភាពជាច្រើន ដើម្បីស្រូបទាញការចូលរួមពីសាធារណជនទូទៅ ទាំង​យុវជន ជាសិស្សនិស្សិត ក៏ដូចជាអាណាព្យាបាល ក្នុងការជូនកូនតូចចូលរួម ដើម្បី​បណ្ដុះ​ការ​ស្រឡាញ់​ការ​អានសៀវភៅ។ការតាំងពិព័រណ៍សៀវភៅកម្ពុជា ទទួលបានការគាំទ្រពីសាធារណជន ពិសេសយុវជន កាន់​តែ​ច្រើន​ពី​មួយ​ឆ្នាំទៅមួយឆ្នាំ។ ព្រឹត្តិការណ៍នេះ បានក្លាយជាព្រឹត្តិការណ៍វប្បធម៌ ដ៏សំខាន់ ក្នុង​ការ​ផ្សព្វ​ផ្សាយ ជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ ស្គាល់​ពី​គុណ​តម្លៃ​នៃ​ការអាន ដើម្បីអភិវឌ្ឍចំណេះដឹង និងការងារ៕ អត្ថបទ៖ គឹម ហុក

អ្នករាយការណ៍ពិសេស UN ចេញសេចក្តីថ្លែងការណ៍គាំទ្រវិធានការសន្តិភាព និង​ការ​កសាង​ទំនុក​ចិត្ត​រវាង​កម្ពុជា និងថៃ

2025/11/26 12:08:35 pm        271
អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សនៅកម្ពុជា (UN Special Rapporteur on the situation of human rights in Cambodia) បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​វិធានការសន្តិភាព និងការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្ន​ក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុ​កសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៥ ម៉ោងនៅកម្ពុជា​លោក​បាន​ចេញ​សេចក្តី​ប្រកាស​គាំទ្រយ៉ាងពេញទំហឹងចំពោះ កិច្ចព្រមព្រៀងសន្តិភាព និងវិធានការកសាង​ទំនុក​ចិត្ត​រវាងកម្ពុជា និងថៃ។ ការប្រកាសនេះធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ប្រកាសសួររកមុខ បន្ទាប់ពីកងទ័ពថៃ​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់​អន្តរជាតិ​ជាបន្ត​បន្ទាប់​មក​លើជ​នស៊ីវិលកម្ពុជាដែលរំលោភសិទ្ធិមនុស្សយ៉ាងព្រៃផ្សៃ។លោក ម៉ុនតាប៊ន បានថ្លែងថា រាល់វិធានការកសាង​ទំនុក​ចិត្តដែល​ជួយ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជាជាតិ​ទាំងពីរ គឺសមនឹងទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ។ លោកបន្ថែមថា «ជន​ស៊ីវិល​ដែលរងផលប៉ះពាល់ដោយសារស្ថានភាពនៅតាមព្រំដែន គួរតែទទួល​បាន​ជំនួយ​ស្រប​តាម​ស្តង់​ដារ​សិទ្ធិមនុស្ស»។អ្នករាយការណ៍ពិសេស ដែលជាជនជាតិថៃរូបនេះ ដែលបានចូល​កាន់​តំណែង​ជា​អ្នក​រាយការណ៍​ពិ​សេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០២១ ថ្មី​ៗ​នេះបាន​រង​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ភាព​ស្ងៀមស្ងាត់​របស់​លោក​លើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ដែល​កើតចេញពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសការបន្ត​ឃុំ​ខ្លួន​ទាហាន​កម្ពុជា​ចំនួន ១៨នាក់ដោយកងទ័ពថៃ។សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីពេលថ្មីៗនេះបានចោទសួរថា ហេតុអ្វី​បាន​ជា​លោក ​ម៉ុនតាប៊ន មិនចេញមុខនិយាយអំពីការឃុំខ្លួនកងទ័ពកម្ពុជា ខណៈ​ដែល​ឯកអគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានបញ្ជាក់ថា កម្ពុជាអាចនឹង​ពិចារណាលើ​ការ​ឆ្លើយ​តប​សម​ស្រប​ណាមួ​យ​ចំពោះ​ភាព​អស​កម្ម​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិរូបនេះ។អ្នករាយការណ៍ពិសេសបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានដោយភាគី​ពាក់ព័ន្ធក្នុងខែកក្កដា ឆ្នាំ២០២៥។ លោកបានមានប្រសាសន៍ថា ការអនុវត្ត​កិច្ច​ព្រម​ព្រៀង​នោះ​ប្រកប​ដោយ​ប្រសិទ្ធភាព ដែលផ្អែកលើការប្ដេជ្ញារួម ការសន្ទនា និងការអនុវត្តមនុស្សធម៌ គឺមាន​សារៈ​សំខាន់​ណាស់ ដោយអនុវត្តតាមរយៈការកាត់បន្ថយភាពតានតឹង និងការដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធីស្របតាមច្បាប់អន្តរជាតិ។អ្នកជំនាញរូបនេះបានអំពាវនាវឱ្យមានវិធានការដើម្បីទប់ស្កាត់ព័ត៌មានមិនពិត។ លោក​ក៏​បាន​កត់​សម្គាល់​ពី​វត្តមានរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស និងភ្នាក់ងារ​ផ្សេង​ទៀត​ដែល​អាច​ផ្តល់​ជំនួយ​ផងដែរ។លោក ម៉ុនតាប៊ន បានសម្តែងការគាំទ្រចំពោះសេចក្តីប្រកាសរួមរវាងកម្ពុជា និងថៃនៅទីក្រុង​កូឡា​ឡាំពួរ ​ក្នុងខែតុលា ឆ្នាំ២០២៥ ដោយបញ្ជាក់ពីបទឈប់បាញ់ពីមុន និងធ្វើការ​ប្តេជ្ញា​ចិត្ត​លើ​បញ្ហា​ជា​ច្រើន ​រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដែលការពារជនស៊ីវិល និងអ្នកទោសសង្គ្រាម។អ្នក​រាយការណ៍ពិសេសបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់សិទ្ធិមនុស្ស សន្តិភាព លទ្ធិ​ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ត្រៀម​ខ្លួន​របស់លោកក្នុងការផ្តល់ជំនួយ៕

គ្រួសារយុទ្ធជនជួរមុខឈរជើងនៅទិសប្រាសាទតាក្របីក្នុងខេត្តបាត់ដំបង ទទួលបានផ្ទះ និង​ដី​ស្នាក់​នៅ​ពីសម្ដេចតេជោ

2025/11/26 11:14:48 am        354
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្តបាត់ដំបង កាល​ពី​ថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់ក្រុមការងារចុះប្រគល់ផ្ទះ ១ខ្នង និងដីលំនៅដ្ឋាន ១​ហិកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា ​ជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអនុប្រធានទី១ សមាគម ជូនគ្រួសារ​យុទ្ធជន​ជួរ​មុខ​ឈរ​ជើង​នៅ​ទិស​ប្រាសាទ​តាក្របី គឺលោកព្រឹន្ទបាលឯក ពេជ្រ សុឃីម អាយុ៣៥ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំ​នៅ​ភូមិ​និគម​ក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ គ្រួសារយុទ្ធជនជួរមុខខាងលើ ទទួលបានផ្ទះ និងដីលំនៅដ្ឋាន ស្ថិតនៅចំណុចទាក់ធ្នឹម ភូមិ​គោក​រកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និង​ទទួល​បាន​អំណោយ​បន្ថែម​ទៀត​រួម​មាន អង្ករ ៥០គីឡូក្រាម មី២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ភួយ១ មុង១ ត្រីខ ២យួរ និង​ទឹក​សុទ្ធ​២​កេស​៕

ជនស៊ីវិលជាអង្គរក្ស២នាក់ ជិះម៉ូតូកាក់រថយន្តពលរដ្ឋបង្កភាពភ័យខ្លាចលើផ្លូវសាធារណៈ បានចូលខ្លួនបំភ្លឺ

2025/11/26 11:05:22 am        768
ជនស៊ីវិលជាអង្គរក្ស២នាក់ ដែលបានជិះម៉ូតូកាក់​រថយន្ត​ពលរដ្ឋ​បង្ក​ភាព​ភ័យ​ខ្លាច​លើ​ផ្លូវ​សាធារណៈ ​បានចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។ ជនទាំង២នាក់ មានឈ្មោះយឿង វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ និងម្នាក់ទៀងឈ្មោះ ឡូត សាន់ថុន ភេទប្រុស អាយុ៣២ឆ្នាំ ។ ពួកគេ​បាន​ចូល​ខ្លួន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ​ហើយក៏ត្រូវនាំខ្លួនបន្តទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង ។ ក្រោយការសាកសួរនាំ មន្រ្តីជំនាញ​ព្រហ្ម​ទណ្ឌ​នឹង​ធ្វើ​របាយ​ការណ៍​រាយការណ៍​សុំ​គោលកា​រ​ណ៍ពី​​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បី​ពិនិត្យនិងសម្រេច ។ គួររំលឹកថា ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដាក់បទបញ្ជាបន្ទាន់ ដល់​កម្លាំង​ជំនាញ​ឲ្យ​ស្រាវជ្រាវតាមស្វែងរកជនស៊ីវិល០២នាក់ ជិះម៉ូតូកាក់រថយន្តពលរដ្ឋ បង្កភាព​ភ័យ​ខ្លាច​លើ​ដង​ផ្លូវសាធារណៈ យកមកសួរនាំ ។ បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកស្នងការធ្វើឡើងបន្ទាប់ពី មានការ​បង្ហោះ​ចែក​ចាយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនងសង្គម អំពីសកម្មភាព របស់បុរស០២នាក់ ដែលបានជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីមឌុបគ្នា ហើយជិះទៅកាក់ពីមុខរថយន្តពលរដ្ឋអ្នកដំណើរ និងប្រើ​ពាក្យ​ពេជន៍​សម្លុត​គំរាម​លើ​អ្នកបើកបររថយន្ត ធ្វើឲ្យមានការភិតភ័យខ្លាច ។ ផ្អែកតាមវីឌីអូរដែលបានបែកធ្លាយ អាចបញ្ជាក់បានថា ៖ ជនស៊ីវិលទាំង០២នាក់ជាអង្គរក្ស កំពុង​ព្យាយាមការពារមេកើយរបស់ខ្លួន តាម​រយៈ​ការ​មិន​ឲ្យ​យាន​យន្ត​ដទៃ​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​ អាចចូលទៅក្បែររថយន្តមេកើយរបស់ខ្លួន ដែលជា​រថយន្ត​ស៊េរី​ទំនើ​ប​មួយ​គ្រឿ​ង​កំពុង​ធ្វើ​ដំណើរ​ស្រប​ពេលជាមួយគ្នានោះ ៕ លីហេង

អ្នកតាមដានស្ថានការណ៍នយោបាយ៖ ការដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ កំពុង​ទទួ​ល​ផល​ជាវិជ្ជមាន

2025/11/26 10:54:31 am        364
អ្នកស្រាវជ្រាវ និងតាមដាន កិច្ចការនយោបាយជាតិ-អន្តរជាតិ មើលឃើញ​ថារហូត​មក​ដល់​ពេល​នេះ ​ការដោះស្រាយជម្លោះព្រំដែនរវាង កម្ពុជា និងថៃ កំពុងទទួលផលវិជ្ជមានជាបន្តបន្ទាប់ ទោះ​បី​ជាភា​គី​ថៃមិនទាន់គោរពបាននូវកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាពក៏ដោយ ប៉ុន្ដែ​ការងារបច្ចេកទេសភាគីទាំងពីរបាន​ឈាន​ដល់​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​នៅ​ទីទាំង​ឯកភាពគ្នាមួយចំនួន និងទប់ស្កាត់បានការផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំឡើងវិញ។ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មើលឃើញថា កន្លង​មក​នេះ ​ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព​លើ​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយភាគីថៃ តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដោយមិនឱ្យមាន​ការ​ផ្ទុះ​អាវុធ​ឡើង​វិញ ដែលអាចបង្កឱ្យការខូតខាត និងបាត់បង់អាយុជីវិតកងទ័ព និងប្រជាជនកម្ពុជា និង​ធ្វើយ៉ាងណាស្ដារឡើងវិញនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ឈាន​ទៅ​ដល់​ការ​ដោះស្រា​យ​ជម្លោះ​ព្រំដែននេះប្រកបទៅដោយប្រសិទ្ធភាព តាមយន្តការដែលមានស្រាប់ និងយន្តការ​គតិ​យុត្ត​អ​ន្តរជាតិ។លោកបន្តថា រហូតមកទល់ពេលនេះ ចាប់តាំងពីការចុះហត្ថលេខាលើបទឈប់បាញ់គ្នារវាងកម្ពុជា និង​ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ និងការចុះកិច្ចព្រមព្រៀងសន្ដិភាព នៅទី​ក្រុង​កូឡា​ឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា គឺស្ថានភាព​ការ​ដោះស្រាយ​ជម្លោះ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​លទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ទោះបីជាភាគីថៃមិនទាន់គោរពបានពេញលេញ និង​ប្រព្រឹត្ត​ល្មើស​ជាបន្តបន្ទាប់មកលើកម្ពុជាក៏ដោយ។ ចំណែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវកិច្ចការនយោបាយជាតិ-អន្តរជាតិ មើល​ឃើញ​ដែរ​ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃម្ដង​នេះ​មាន​លក្ខ​ណៈ​ទ្រង់​ទ្រាយ​ធំ​ជាង​ជម្លោះ​មុន​ៗ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣មក។ ជម្លោះទ្រង់ទ្រាយធំនោះគឺធំទាំងនៅសមរភូមិ ការប្រើប្រាស់អាវុធ ប្រើ​ប្រាស់​កម្លាំង និងធំទាំងនយោបាយការទូត ការផ្សព្វផ្សាយ​ចេញ​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​ជា​ដើម​។ ដូច្នេះលោកប្រៀបធៀបជម្លោះនេះ បើសិនជាជំងឺ គឺជាជំងឺ​ធ្ងន់​ដែល​ត្រូវ​ការ​គ្រូពេទ្យ​ដែល​ពូកែ​ ត្រូវការថ្នាំព្យាបាលដែលល្អ និងត្រូវការពេល​វេលា​យូរ​ដើម្បី​ព្យាបាល​ឱ្យ​ជា​សះ​ស្បើយ​ឡើង​វិញ​។ សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្ត​អំពាវ​នាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈ​កម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជាដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការ​ទទួល​ខុស​ត្រូវ​ខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេស​ការ​ការពារ​បូរណ​ភាព​ទឹកដី និ​ង​អធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោល​ការណ៍​ព្រំដែន​មិន​កែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​រវាង​ឥណ្ឌូចិន​-សៀម​៕ អត្ថបទ៖ វ៉ន ដារ៉ា

អតីតយុទ្ធជនពិការដោយសារសង្គ្រាមនៅខេត្តកំពង់ធំមួយគ្រួសារ ទទួល​បាន​អំណោយ​ផ្ទះ​ថ្មី​ពី​សម្ដេច​តេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

2025/11/26 10:43:21 am        219
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាង​គណៈ​កម្មាធិការ​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ជាមួុយលោក ជួន សិលាវិត ប្រធាន​សាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ធំ និងលោក យ៉ុម ហឿន អភិបាលរង ស្រុក​ប្រាសាទ​បល្ល័ង្ក កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំសហការី និងអាជ្ញាធរដែនដី ចុះ​ប្រគល់​ផ្ទះ​ថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីត​យុទ្ធ​ជន​ពិការ​ដោយ​សារ​សង្គ្រាម​មួយគ្រួសារ ដែលមានដីតែមានជម្រកស្នាក់នៅមិនសមរម្យ ស្ថិតនៅភូមិថ្នល់ ឃុំទួល​គ្រើល​ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ អតីត​យុទ្ធជនពិការខាងលើឈ្មោះ សេង ផល អាយុ ៦៤ឆ្នាំ មានឋានន្តរសក្ដិពលបាលឯក បានរៀបរាប់ថា គាត់ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពឆ្នាំ១៩៨៤ នៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នៅឆ្នាំ ១៩៨៩ បានរងរបួសចង្កេះស្ដាំ និងជើងខាងស្ដាំ បច្ចុប្បន្នមានកូននៅក្នុងបន្ទុកចំនួន ៥នាក់ រស់នៅក្នុងផ្ទះតូចចង្អៀត ហើយមានជីវភាពលំបាកខ្វះខាត ព្រមទាំងមានជំងឺប្រចាំកាយផងដែរ។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មី ដែលទើបសាងសង់រួចនេះ មានទំហំ ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត រនាបក្រាលក្តារ ដោយមានតសំយ៉ាបផ្ទះបាយទៅក្រោយប្រវែង ៣ម៉ែត្រ ព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទុកជាចំណងដៃជូនក្រុមគ្រួសារអតីតយុទ្ធជនពិការដោយសារសង្គ្រាមខាងលើ បានរស់នៅសមរម្យជារៀងរហូតតទៅ។ ក្រៅពីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មានមុង ភួយ កន្ទេល ខ្នើយ សំលៀកបំពាក់ ចាន ឆ្នាំង ព្រមទាំងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ។ជាមួយគ្នានោះ លោកពលបាលឯក សេង ផល បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្ដល់ផ្ទះថ្មីមួយខ្នងជូនលោក និងគ្រួសារ ដែលកំពុងមានជីវភាពលំបាកខ្វះខាត និងមានជម្រករស់នៅមិនសមរម្យ និងសូមគោរពជូនពរសម្ដេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅគ្រប់ជាន់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ក្រើនរំលឹកដល់សាធារណជន លើការឆបោកកម្ចីខុសច្បាប់ និង តាមប្រព័ន្ធបច្ចេកវិទ្យា

2025/11/26 10:34:25 am        235
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកដល់សាធារជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកលជនឆបោក និងបែង ចែកឱ្យដាច់ រវាងកម្ចីជាមួយស្ថាប័នស្របច្បាប់ និងកម្ចីខុសច្បាប់ ជាពិសេសល្បិចកលជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិង កំពុងកើតឡើង។ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន” ខេត្តកំពង់ឆ្នាំង ថ្មីនេះថា ជុំវិញបញ្ហាហិរញ្ញវត្ថុប្រកបដោយចីរភាព ធនាគារជាតិនៃកម្ពុជា បាននិងកំពុងយកចិត្ត ទុកដាក់ និងចាត់ទុកកិច្ចការពាក់ព័ន្ធនិងការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព លើសពីនេះធនាគារ ជាតិនៃកម្ពុជាបានយកចិត្តទុកដាក់ ផងដែរ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះពីកម្ចីខុសច្បាប់ ដោយត្រូវបង់ការប្រាក់ខ្ពស់ហួសហេតុ និងត្រូវបានគេគំរាមកំហែងគ្រប់រូប ភាព បង្ខំឲ្យសងប្រាក់ខុសគោលការណ៍ និងបណ្តាលឱ្យធ្លាក់ខ្លួនកើតវិបត្តិផ្លូវចិត្ត ដោយសារបំណុលវ័ណ្ឌក និងត្រូវគេរឹបអូសទ្រព្យអស់ គ្មានសេសសល់។ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើនេះ ឯកឧត្តមបានលើកទឹកចិត្ត និងអំពាវនាវដល់សិក្ខាកាមដែលចូលរួម ជួយផ្សព្វ ផ្សាយនិងក្រើនរំលឹកដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចកលជនឆបោក និងបែងចែកឱ្យដាច់រវាងកម្ចីជាមួយ ស្ថាប័ន ស្របច្បាប់ និងកម្ចីខុសច្បាប់។ជុំវិញបញ្ហានេះដែរ, ថ្មីៗនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ទីស្នាក់ការគណបក្សឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជាជន ឲ្យមានការប្រុងប្រយត្ន័ចំពោះ ការប្រើប្រាស់បច្ចេកវិទ្យា ព្រោះមានជនខិលខូចប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីឆបោក, ជាក់ស្តែងកន្លងមកនេះ មានជនមួយចំនួនដើរ ឃោសនាលើការវិនិយោគយកការប្រាក់ខ្ពស់ជាដើម ដោយយកឈ្មោះថ្នាក់ និងស្ថាប័នហិរញ្ញវត្ថុ និងធនាគារផងដែរ។សូមបញ្ជាក់ថា ទាក់ទងនិងកម្ចី, ក្នុងនោះចំពោះកម្ចីជាមួយស្ថាប័នស្របច្បាប់ គឺខ្ចីពីគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ដែលមានទីតាំង ច្បាស់លាស់មានអត្រាការប្រាក់សមរម្យ និងស្របតាមច្បាប់ គិតអត្រាជាភាគរយប្រចាំឆ្នាំ អតិថិជនទទួលបានការការពារត្រឹមត្រូវ។ ចំណែកកម្ចីខុសច្បាប់, កម្ចីពីអ្នកចងការប្រាក់៖ គឺការខ្ចីពីមិត្តភក្តិ ឬអ្នកស្គាល់គ្នា ការខ្ចីកម្ចីតាមអនឡាញ ដែលបានផ្សព្វផ្សាយនៅតាម បណ្តាញសង្គម (Facebook, Telegram, TikTok) ការរាប់លុយការខ្ចីលុយពីជនបរទេស ការខ្ចីលុយពីក្រុមឯកជនដោយប្រើឈ្មោះ ជាអង្គការ ដែលមានការប្រាក់ខ្ពស់ខ្លាំង គិតសេវាផ្សេងៗខុសគោលការណ៍ គិតការជាថ្ងៃ ទារលុយរាល់ថ្ងៃ គ្មានទីតាំងច្បាស់លាស់ ប្រកបជារបរឱ្យលុយគេខ្ចីជាប្រចាំ និងមិនមានការទទួលស្គាល់ ឬការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា គឺជាប្រាក់កម្ចីដែលធ្វើឡើង ដោយបុគ្គល ឬអង្គភាពដែលគ្មានអាជ្ញាបណ្ណ ដែលប្រតិបត្តិការនៅក្រៅក្របខ័ណ្ឌច្បាប់ ហើយគិតអត្រាការប្រាក់ហួសហេតុ ឬប្រើល្បិច បង្ខិតបង្ខំ ដើម្បីប្រមូលបំណុលជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

2025/11/26 10:08:53 am        192
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់បំណាច់ឆ្នាំ២០២៧ សម្រាប់សហគ្រាសដែលធ្វើការដាំដុះ ផលិត សហគ្រាសផ្គត់ផ្គង់កសិផលក្នុងស្រុក និងការនាំចេញ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ចេញប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យ កសិកម្ម ដោយប្រកាសនេះមានវិសាលភាពអនុវត្តចំពោះការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុង ស្រុក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវបានចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ក្នុងស្រុក នូវទំនិញ ឬសេវាដល់សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុកដូចខាងលើ និងរួមជាមួយការផ្គត់ផ្គង់ផលិតផលដូងប្រេង ក្នុងស្រុក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។ វិធានការនេះ មិនត្រូវគិតអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់របស់ខ្លួនទេ ប៉ុន្តែ ត្រូវបានអនុញ្ញាតឥណទានអាករលើធាតុចូល ដែលទាក់ទិននឹងការផ្គត់ផ្គង់។ចំពោះសហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុកខាងលើនេះដែរ និងការផលិតផលដូងប្រេងក្នុងស្រុក ដែលជាវត្ថុ ធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវទទួលបានការអនុគ្រោះដូចជា៖ ១- ព្យួរទុកការបង់ពន្ធអប្បបរមា, ២- ព្យួរទុកការបង់ប្រាក់រំដោះ ពន្ធលើប្រាក់ចំណូល, ៣- រួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យ ប្រកាស។ ដើម្បីទទួលបានការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មនេះ សហគ្រាសត្រូវបំពេញលក្ខខណ្ឌដូចជា៖ ស្នើសុំវិញ្ញាបន បត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ, ភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាជាមួយនឹងលិខិតប្រកាស អាករលើតម្លៃបន្ថែមប្រចាំខែ, កាន់បញ្ជីគណនេយ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ដាក់លិខិតប្រកាសសារពើពន្ធ ជូនរដ្ឋបាលសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធកំណត់។ ចំណែកសហគ្រាស ដែលធ្វើការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិត ត្រូវភ្ជាប់បញ្ជីឈ្មោះសហគ្រាសទទួលការផ្គត់ផ្គង់ ជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែម។សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្មនេះ កម្ពុជានាំចេញកសិផលជាច្រើនប្រភេទ ក្នុងរយៈពេល ១0 ខែ ឆ្នាំ២០២៥, មានបរិមាណសរុប ជិត ១១,៩ លានតោន កើនឡើងជាង ៣០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤ ១៨៣ លានដុល្លារអាម៉េរិក ក្នុងនោះកសិកផលដែលគាំទ្រដល់ការនាំចេញរួមមាន៖ ស្រូវជាង ៥,៤ លានតោន កើនឡើង ៥៧%, ចំណិត ដំឡូងក្រៀមជិត ១,៤ លានតោន កើនឡើង ៦០%, អង្ករ ៦៩៨ ពាន់តោន កើនជិត ៣៨%, គ្រាប់ស្វាយចន្ទីជាង ៦៣៤ ពាន់តោន កើនជិត ១០%, ចេកស្រស់ ២៩០ ពាន់តោន កើន ៣៧%, គ្រាប់ពោតជិត ១៧០ ពាន់តោន កើន ១៣២% ធៀបរយៈ ពេលដូចគ្នាឆ្នាំ២០២៤ ក្រៅពីនេះនៅមានកសិផលជាច្រើនទៀត បានគាំទ្រដល់កំណើននាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា

2025/11/26 09:46:41 am        177
នៅរសៀលថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការដឹកនាំតម្រង់ទិសគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា ដោយការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុ ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងលោក Koen Everaet អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុបប្រចាំកម្ពុជា តំណាងក្រសួងបរិស្ថាន តំណាងសហភាពប្រចាំកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន ២០រូប។កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងអនុម័តលើផែនការសកម្មភាព និងផែនការថវិកាក្នុងឆ្នាំ២០២៦ របស់គម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា និង បង្ហាញពីទិដ្ឋភាពទូទៅរបស់គម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក និង មីក្រូប្លាស្ទិក។ ជាមួយគ្នានេះ សហភាពអឺរ៉ុបនឹងចូលរួមពង្រឹងការគ្រប់គ្រង ការកែច្នៃ និងការទាក់ទាញការវិនិយោគបន្ថែមទៀត ដើម្បីលើកកម្ពស់ភាពស្អាតនៅកម្ពុជា។ ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និតជាមួយក្រសួងបរិស្ថាន ដើម្បីដោះស្រាយសំណល់ប្លាស្ទិក ដែលជាក្តីកង្វល់របស់ពិភពលោកដោយមិនចំពោះតែកម្ពុជា និងតំបន់នោះទេ។ ជាក់ស្តែងការប្រយុទ្ធប្រឆាំងសំណល់ សំរាមប្លាស្ទិកនេះក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្តជាជំហានៗ រាប់ចាប់តាំងពីយុទ្ធនាការបន្តរហូតមកដល់ចលនា ដោយផ្តើមចេញពីការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋប្រមាណជាង១៤លាននាក់ នៅក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងប្រមាណជាង ៧លាននាក់នៅក្នុងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង “ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក” ដែលទទួលបានភាពស្អាតប្រមាណជាង ៨០%។លើសពីនេះ ក្រសួងបរិស្ថានក៏បានដាក់ចេញនូវយន្តការ និងដំណោះស្រាយជាច្រើន ដែលក្នុងនោះរួមមាន ការផ្តល់ជូនធុងសំរាមឱ្យប្រជាពលរដ្ឋបែងចែក និងទុកដាក់សំរាម ជាពិសេសការរៀបចំឱ្យមានទីលានទុកដាក់សំរាមឱ្យត្រឹមត្រូវ និងសមស្របតាមលក្ខណៈបច្ចេកទេស ដែលជាការការពារដល់សុខមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គការដៃគូសូមចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីឆ្ពោះទៅការគ្រប់គ្រងសំណល់ប្លាស្ទិកដ៏ប្រសើរ ដែលស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM