សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ នៅស្រុកសំពៅលូន

2025/11/26 09:38:06 am        309
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៣ និង១៥នាទី​រំលង​អាធ្រាត្រ​នៅ​ចំណុច​លើ​ដង​ផ្លូវ​ជាតិ​លេខ​59A ស្ថិតក្នុងក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្ត​តាម​អនុវត្ត​អនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនី​យ៍​ទោ​ដាញ់​ អេងប៊ុន ចាន់​ ស្នងការ​នៃ​ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេ​នីយ៍ទោ​ ទឹម​ វិឆ័យ​ អធិការនគរបាល​ស្រុក​សំពៅ​លូន​ដឹកនាំ​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រៃ​សីមា​បង្ក្រាប​ករណី​ការ​ទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស បម្រុងនាំឆ្លងដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ដោយខុសច្បាប់ចំនួន០១ករណី។ ​បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ឱ្យ​ដឹងបន្ថែមថាជនសង្ស័យមានឈ្មោះ អ៊ឹម សុវណ្ណ ភេទ​ប្រុស អាយុ ៤២ ឆ្នាំបានឃាត់ខ្លួន​ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែតក្រុងបាត់ដំបង ខេត្ត​បាត់​ដំបង​ជា​អ្នក​បើក​រថយន្ត​បាន​ធ្វើ​សកម្ម​ភាព​ទាក់​ទង​នាំ​ពលរដ្ឋ​ខ្មែរ​ចំនួន​០៧នាក់​បម្រុង​នាំ​ឆ្លង​ដែន​ពី​ប្រទេស​កម្ពុជាចូល ទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្ត​ស្រុក​សំពៅ​លូ​ន ខេត្តបាត់ដំបងដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ៗចំនួន ៨.០០០បាត(ប្រាំបីពាន់បាត) ។សមត្ថកិច្ចដកហូតវត្ថុតាង​ រថយន្តម៉ាកកាំម៉ារីឆ្លាម ពណ៌ប្រផេះ ចំនួន០១ គ្រឿងនាំ​មក​កន្លែង​អធិការដ្ឋាន​នគរបាលស្រុក​សំពៅលូន ដើម្បីសាក​សួរទាំងអស់គ្នា។ អ្នកប្រព្រឹត្តត្រូវបានសមត្ថកិច្ចនាំមកកាន់ផែនជំនាញ​នៅស្នងការដ្ឋានដើម្បីអនុវត្តតាមផ្លូវច្បាប់​ រី​ឯ​អ្នក​០៧​នាក់​​​ស្រីចំនួន០៣នាក់បានធ្វើការអប់រំឱ្យទៅមូល​ដ្ឋានវិញ​ ដោយមានការ​សន្យា​ឈប់​បន្ត​ការ​ប្រថុយប្រថានក្នុងរឿងនេះទៀត​ ព្រោះជារឿងខុសច្បាប់និងគ្រោះថ្នាក់បំផុត៕

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទទួលជាប្រធានប្តូរវេន រៀបចំមហាសន្និបាតលើកទី២៥ ២០២៦

2025/11/26 09:28:57 am        242
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានទទួលជាប្រធានប្តូរវេន រៀបចំមហាសន្និបាតលើកទី២៥ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) ឆ្នាំ២០២៦ ខាងមុខ។ក្នុងពិធីបិទមហាសន្និបាតលើកទី២៤ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ទទួលជាប្រធានប្តូរវេន ពីប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី២៥ ២០២៦ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។ពិធីបិទមហាសន្និបាត និងប្រគល់ញញួរជូនប្រធានប្តូរវេន ទៅកាន់ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានការអញ្ជើញចូលរួមពី គណៈប្រតិភូបណ្តាប្រទេសដែលជាសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន។បន្ទាប់ពីទទួលជាប្រធានប្តូរវេន ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា ក្នុងនាមសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន, សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីទទួលជាប្រធានប្តូរវេន ដែលនឹងរៀបចំនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា អំឡុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា មកទល់ពេលនេះ សមាជិករបស់ VECONAC បានអនុវត្តគំនិតផ្តួចផ្តើមកាន់តែច្រើនឡើងៗ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ, ការចែករំលែកព័ត៌មាន, ចំណេះដឹង និងការចូលរួមក្នុងកម្មវិធីគាំទ្រដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់អតីតយុទ្ធជន ជាពិសេសក្រុមមនុស្សចាស់ដែលរងរបួសក្នុងសម័យសង្រ្គាម។ តាងនាម សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះការទទួលជាប្រធានប្តូរវេន ដែលនេះជាមោទនភាព និងកិត្តិយសសម្រាប់សមាគម ក្នុងការបំពេញតួនាទីរបស់ខ្លួន ពិសេសសមាគម សូមប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ, បង្កើនចំណងសាមគ្គីភាព, មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៃប្រទេសនីមួយៗ និងតំបន់ទាំងមូល។ ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសជាសមាជិកសហព័ន្ធអតីតយុទ្ធជនអាស៊ានទាំងអស់ នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយគ្នាប្រកប ដោយការទទួលខុសត្រូវរួមគ្នា សាមគ្គីជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីទៀតលើវិស័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្គ្រាម នឹងបន្តសកម្មភាពកាន់តែផុសផុលថែមទៀតក្នុងការជួយ ឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដើម្បីជាការតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានពុះពារជម្នះ គ្រប់ឧបសគ្គរបស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិ និងប្រជាជនឲ្យមានសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។សូមជម្រាបថា សហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC ត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្តុំ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជននៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើការងារជាប្រយោជន៍ដល់អតីតយុទ្ធជន រួមទាំងអ្នករងរបួស និងក្រុមគ្រួសារ ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

កង្វះទឹកប្រើប្រាស់មិនមែនជាបញ្ហាចោទសម្រាប់អតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងទៀតឡើយ

2025/11/26 09:19:27 am        256
បច្ចុប្បន្នការផ្ដល់អណ្ដូងទឹកស្អាតជូនបងប្អូនអតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មានចំនួនសរុប ៤០៥អណ្ដូង ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និង​ស្រោច​ស្រព​ដំណាំ​កសិកម្មយ៉ាងងាយស្រួល។ អណ្ដូងទឹកទាំងនេះ ជាអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការជួយការឧបត្ថម្ភពីសប្បុរសជននានា សាងសង់​ឡើង​ក្នុង​គោល​បំណង​កាត់បន្ថយបញ្ហាកង្វះទឹក និងជួយលើក​កម្ពស់​សុខមាលភាព​ក្នុង​ការ​រស់​នៅ​ជន​បទ​ឱ្យ​មាន​ប្រសើរ​ឡើងជាលំដាប់។តាមការបញ្ជាក់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កន្លង​មកតម្រូវការនៃការប្រើប្រាស់ទឹកនៅទីនេះ មានការ​ខ្វះខាត​បន្តិច​បន្ដួច​នា​រដូវ​ប្រាំង​ទៅ​លើ​ការ​ស្រោច​ស្រព​ដំណាំក្នុងការធ្វើកសិកម្មផ្សេងៗនៅក្នុងភូមិដ្ឋាន ប៉ុន្តែបញ្ហាទាំង​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់មិនឱ្យបងប្អូនអតីតយុទ្ធជនជួបការលំបាកឡើយ។ ក្រៅពីនេះ នៅក្នុងភូមិក៏មានការតបណ្តាញទឹកស្អាតបន្ថែមទៀតសរុបចំនួន ១៥៣ គ្រួសារ ដែល​បាន​ផ្គត់​ផ្គង់ទឹកតាមរយៈបណ្ដាញទឹកស្អាតដែលក្រសួងធនធានទឹកបាន និហកំពុង​រៀបចំ​ជូន​ទៅ​តាម​ខ្នង​ផ្ទះអតីតយុទ្ធជនប្រើប្រាស់ដោយទំនុកចិត្ត បន្ទាប់ពីមានការ​ធ្វើ​តេស្ត​ធានា​សុវត្ថិភាព​យ៉ាង​ត្រឹម​ត្រូវ​តាម​លក្ខណៈបច្ចេកទេស។សូមជម្រាបជូនថា នៅគ្រាដំបូងក្នុងភូមិដ្ឋានបង្កើតថ្មីនេះ ការ​ផ្គត់​ផ្គង់​ទឹក​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ពុំ​ទាន់​អា​ចឆ្លើយតបទៅនឹងតម្រូវការនៅឡើយ ប៉ុន្តែពេលនេះទឹក​លែង​ជា​បញ្ហា​ចោទ​សម្រាប់​បងប្អូន​អតីត​យុទ្ធជនដែលរស់នៅទីនេះទៀតនោះទេ ព្រោះថារាជរដ្ឋាភិបាល​បាន​រៀបចំ​ទាំង​ប្រព័ន្ធ​ធារា​ស្ត្រស្តុកទឹក ការតភ្ជាប់បណ្ដាញទឹកស្អាត និងអណ្ដូងទឹករាប់រយអណ្ដូង សម្រាប់​បំពេញ​សេចក្ដីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕

ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ឃឹម​ ហ្វីណង់​ ដឹកនាំកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សហគមន៍​កសិកម្ម​ទំនើប និង​សិក្ខា​សាលា​ឆ្លុះ​បញ្ចាំង​នៅខេត្តកំពង់ធំ

2025/11/26 09:03:39 am        268
នាព្រឹកថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការទទួល​បន្ទុក​ការ​ងារ​អភិវឌ្ឍន៍​សហគមន៍កសិកម្ម​ និងជាអ្ន្នកនាំពាក្យក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បាន​អញ្ជើញ​ដឹក​នាំកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍កសិកម្មទំនើបនិងសិក្ខាសាលាឆ្លុះបញ្ចាំង​ នៅ​ខេត្តកំពង់ធំ​។កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះមានការចូលរួមពីសហគមន៍កសិកម្មទំនើបទាំងអស់នៅទូទាំងប្រទេស ដៃ​គូ​អភិវឌ្ឍន៍ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម​ សរុបប្រមាណ២០០នាក់ ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​GIZ​ ដើម្បីពិភាក្សាចែករំលែកបទពិសោធ ទទួលយកធាតុចូលបន្ថែម ដោះស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា និងតម្រង់ទិសសម្រាប់​ការ​អ​នុវត្ត​ផែនការ​អាជីវកម្ម​របស់​សហគមន៍​នៅ​ឆ្នាំ​បន្ទាប់​ទៀត​។សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សហគមន៍​កសិកម្ម​ទំនើប​ចំនួន​២៥​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​១១ ជាមួយនឹងកសិករជាសមាជិកប្រមាណជាង៣២០០គ្រួសារ៕

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ពិធី​បើក​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​បញ្ជា​សិប្ប​និម្មិត​សម្រាប់​ការអប់រំ ឆ្នាំ២០២៥ ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត​សម្រាប់​អនាគត​នៃ​ការ​អប់រំ​នៅកម្ពុជា”

2025/11/26 08:19:26 am        248
កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ (ក.ប.ទ.) បានអញ្ជើញ​ថ្លែងសុន្ទរកថា​គន្លឹះ​ក្នុង​ពិធី​បើក​សន្និសីទ​ថ្នាក់​ជាតិ​ស្ដីពី​បញ្ជា​សិប្បនិ​ម្មិត​សម្រាប់ការអប់រំ ឆ្នាំ២០២៥ ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិ​ត​សម្រាប់​អនាគត​នៃ​ការ​អប់រំ​នៅ​កម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងអង្គទូត ដៃគូអភិវឌ្ឍ គ្រឹះស្ថានអប់រំ និងសិស្ស និស្សិត ប្រមាណជាង ៤០០រូប នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់នៃបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិតដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គម។ ក្នុងន័យនេះ ក.ប.ទ. បានបំពេញការងារអាទិភាពជាច្រើន រួមទាំងការរៀបចំសេចក្តីព្រាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅកសាងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងនិងអភិបាលកិច្ចក្នុងវិស័យនេះ តាមការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក.ប.ទ. ក៏បានខិតខំកសាងធនធានមនុស្សឌីជីថល ឱ្យស្របតាមតម្រូវការរបស់កម្ពុជានាពេលបច្ចុប្បន្ន ដោយបានផ្តល់អាហារូបករណ៍ ជំនួយហិរញ្ញវត្ថុ និងកម្មវិធីបណ្តុះបណ្តាលផ្សេងទៀតដល់សិស្ស និស្សិត និងមន្រ្តីរាជការ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។ ក្នុងចំណោមនិស្សិត ២៥០០ មាននិស្សិតប្រមាណ ១៧០នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើមុខជំនាញឌីជីថល នៅសាកលវិទ្យាល័យដៃគូរចំនួន ៦ ហើយបច្ចុប្បន្នពួកគាត់កំពុងបំពេញការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បច្ចេកវិទ្យា បានផ្ដល់មកឱ្យយើងទាំងឧត្តមភាព និងបញ្ហាប្រឈម ដូច្នេះហើយ គួរយកទស្សនៈនេះមកសំយោគ ដើម្បីរៀបចំគោលនយោបាយឱ្យសមស្រប សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច បរិយាបន្ន និងនិរន្តរភាព។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ដែលដឹកនាំប្រធានក្រុមប្រឹក្សាសាកលវិទ្យា ដើម្បីរៀបចំគោលបាយអប់រំមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីកាត់បន្ថយភាពអវិជ្ឍមាន និងបង្កើនប្រសិទ្ធភាពក្នុងការបង្រៀន។បន្ថែមលើនេះ លោកស្រី Eather McFarlane មន្ត្រីទទួលបន្ទុកនៃអង្គការ UNESCO បានសម្តែងការកោតសរសើរចំពោះភាពបុរេសកម្មរបស់ ក.ប.ទ. ក្នុងការបញ្ចប់ការវាយតម្លៃការត្រៀមខ្លួនសម្រាប់បញ្ញាសិប្បនិម្មិត (RAM – Readiness Assessment Methodology) របស់អង្គការ UNESCO ហើយកម្ពុជាបានក្លាយជាប្រទេសទីបួនក្នុងតំបន់អាស៊ាន ដែលបានបញ្ចប់កិច្ចការនេះ។ លោកស្រីបន្តថា សមិទ្ធផល RAM របស់កម្ពុជា គឺបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌៕

កម្ពុជាបន្តអំពាវនាវឲ្យដោះលែងទាហានខ្មែរ១៨នាក់មកកម្ពុជាវិញ ខណៈរហូតដល់ពេលនេះ គឺមានរយៈពេល៤ខែហើយ ក្រោយថៃចាប់ពួកគាត់ទៅ

2025/11/26 08:16:23 am        39
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ បានបន្តអំពាវនាវឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀងឲ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈពិតប្រាកដ និងគោរពទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយគប្បីត្រូវធ្វើការដោះលែងយោធិនខ្មែរ១៨នាក់មកកម្ពុជាវិញឲ្យបានឆាប់ និងប្រកបដោយសុវត្ថិភាព ខណៈរហូតមកដល់ពេលនេះគឺមានរយៈពេល៤ខែហើយ ក្រោយថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។តាមបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថាថ្ងៃនេះជា ថ្ងៃទី១២០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ យ៉ាងណាក៏ដោយ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា «ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់»ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ តាមរយៈបណ្តាញសង្គមនេះដែរ ក្រសួងការពារជាតិកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថារាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ ទាក់ទងនឹងវីរៈកងទ័ពកម្ពុជាទាំង១៨នាក់នេះដែរ កាលពីកន្លងទៅថ្មីៗនេះ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI-IDC ដែលមានសមាជិកជាងមួយរយប្រទេស ក៏បានអំពាវនាវឲ្យភាគីថៃ ធ្វើការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នូវទាហានកម្ពុជាចំនួន១៨នាក់ ដែលត្រូវបានកង ទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ៕អត្ថបទបាន ចក់

ស្នងការរាជធានី បញ្ជាបន្ទាន់ឲ្យស្វែងរកជនស៊ីវិល០២នាក់ ជិះម៉ូតូកាក់រថយន្តពលរដ្ឋ បង្កភាពភ័យខ្លាចលើដងផ្លូវសាធារណៈ

2025/11/26 08:03:45 am        595
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដាក់បទបញ្ជាបន្ទាន់ ដល់កម្លាំងជំនាញឲ្យស្រាវជ្រាវតាមស្វែងរកជនស៊ីវិល០២នាក់ ជិះម៉ូតូកាក់រថយន្តពលរដ្ឋ បង្កភាពភ័យខ្លាចលើដងផ្លូវសាធារណៈ យកមកសួរនាំ ។ ឧត្តមសេនីយ៍ស្នងការ បានបង្ហោះលើគណនេយ្យផ្ទាល់ខ្លួនឲ្យដឹងថា ខ្ញុំបាទបានឃើញរូបភាព និងសកម្មភាពបែបនេះ ពិតជាមិនអាចទទួលយកបានទេ ។ ខ្ញុំបានដាក់បទបញ្ជាឱ្យជំនាញកោះហៅមកសួរនាំអំពីសកម្មភាពតាមដងផ្លូវសាធារណៈបែបនេះ ( សូមកុំធ្វើទង្វើលឲមានការភ័យខ្លាចដល់អ្នកធ្វើដំណើរ ) ។ បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកស្នងការធ្វើឡើងបន្ទាប់ពី មានការបង្ហោះចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម អំពីសកម្មភាព របស់បុរស០២នាក់ ដែលបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមឌុបគ្នា ហើយជិះទៅកាក់ពីមុខរថយន្តពលរដ្ឋអ្នកដំណើរ និងប្រើពាក្យពេជន៍សម្លុតគំរាមលើអ្នកបើកបររថយន្ត ធ្វើឲ្យមានការភិតភ័យខ្លាច ។ ផ្អែកតាមវីឌីអូរដែលបានបែកធ្លាយ អាចបញ្ជាក់បានថា ជនស៊ីវិលទាំង០២ កំពុងព្យាយាមការពារមេកើយរបស់ខ្លួន តាមរយៈការមិនឲ្យយានយន្តដទៃដែលកំពុងធ្វើដំណើរលើដងផ្លូវ អាចចូលទៅក្បែររថយន្តមេកើយរបស់ខ្លួន ដែលជារថយន្តស៊េរីទំនើបមួយគ្រឿងកំពុងធ្វើដំណើរស្របពេលជាមួយគ្នានោះ ៕ លីហេង

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន នៅខេត្តបាត់ដំបង

2025/11/25 09:10:09 pm        181
នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងការិយាល័យជំនាញ ក្នុងមូលដ្ឋានស្រុកបវេល និងស្រុកថ្មគោល នៃខេត្តបាត់ដំបង។ការផ្សព្វផ្សាយនេះ មានការចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុក, សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលស្រុក, អភិបាលរងស្រុក, ប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន, ប្រធានការិយាល័យពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុក, មេឃុំ, សមាជិកក្រុមប្រឹក្សាឃុំ, មេប៉ុស្តិ៍រដ្ឋបាល, ស្មៀនឃុំ ដែលអ្នកចូលរួមសរុបទាំង ២ ស្រុក ប្រមាណ ៧០ នាក់។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ២ គឺទី១ បន្តផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពី អ.ដ.ក. ដល់អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងការិយាល័យជំនាញ នៃរដ្ឋបាលស្រុកទី២ ផ្សព្វផ្សាយពង្រឹង និងលើកកម្ពស់កិច្ចសហការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្នុងក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលខេត្តបាត់ដំបង។សូមរំលឹកផងដែរថា អ.ដ.ក. និងរដ្ឋបាលខេត្តបាត់ដំបងបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពី កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ៕

ក្រសួងវប្បធម៌ គ្រោងរៀបចំ ព្រឹត្តិការណ៍ សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជា លើកទី១ នៅចុងខែវិច្ឆិកា នេះ

2025/11/25 07:57:50 pm        159
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ធំមួយនិងលើកដំបូងគឺ "សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១ ឆ្នាំ២០២៥" នាថ្ងៃសៅរ៍ អាទិត្យ ទី២៩ និងទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនតេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម។ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងថែរក្សា អភិរក្ស និងអភិវឌ្ឍ បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា ក៏ដូចជាអបអរសាទរមរតកវប្បធម៌អរូបីទាំងប្រាំពីរដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។នៅក្នុងព្រឹត្តិការណ៍នេះនឹងមានការបង្ហាញពីបេតិកភណ្ឌអរូបីនៃមនុស្សជាតិទាំងប្រាំពីរ និងមរតកវប្បធម៌អរូបីសំខាន់ៗដទៃទៀតមានដូចជា "សិល្បៈការចាក់ចេក" "សិប្បកម្មសហគមន៍គួយហៃ" "សិប្បកម្មសហគមន៍ក្រម៉ាត្រុំ" ជាដើម។រួមគ្នាថែរក្សា អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា សូមចូលរួមព្រឹត្តិការណ៍សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១ ឆ្នាំ២០២៥ ទាំងអស់គ្នា។ កិច្ចការពារបេកតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

កម្ពុជា-អ៊ីស្រអែល បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការផ្លាស់ប្ដូរកម្លាំងពលកម្ម ឱ្យកាន់តែល្អប្រសើរ

2025/11/25 07:54:13 pm        143
នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេស ការផ្លាស់ប្ដូរកម្លាំងពលកម្មឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅបន្ថែមទៀត ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យការងារដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក។ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្រ្តី បានបង្ហាញនូវជំនឿជឿជាក់ថានៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ សម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងត្រូវបានលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងថែមទៀត។ជាការឆ្លើយតប លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីរីករាយដែលទទួលបានការចាត់តាំងឱ្យបំពេញបេសកកម្មការទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាង អ៊ីស្រាអែល-កម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរក្នុងវិស័យការងារ ឱ្យកាន់តែរីកចម្រើន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM