ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរី ពិភាក្សាពីកាលានុវត្តភាពវិនិយោគ និង​ការជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំង​ពីរ

2025/11/25 02:34:49 pm        338
អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជួបគណៈប្រតិភូសម្ព័ន្ធធុរកិច្ចសិង្ហបុរី SBF ពិភាក្សា​អំពី​កាលានុវត្តភាព វិនិយោគនៅកម្ពុជា ការជំរុញពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និង​សិង្ហបុរី និងកម្មវិធីការងារនាពេលអនាគត។ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសចូលរួមវេទិកាស្តីពីកាលានុវត្តភាពវិនិយោគ និង​ពាណិជ្ជកម្ម កម្ពុជា-ចក្រភពអង់គ្លេស នៅប្រទេសសិង្ហបុរី ឯកឧត្តម​ក៏បាន​ទទួល​ជួប​គណៈ​ប្រតិភូ​សម្ព័ន្ធ​ធុរកិច្ចសិង្ហបុរី (Singapore Business Federation-SBF) ក្នុងជំនួបនោះ ឯកឧត្តម បានជម្រាបជូនពីបរិស្ថានវិនិយោគដ៏ល្អប្រសើរ និងកាលានុវត្តភាព ដែលកំពុង​មាន​សម្រាប់​សកម្មភាព​វិនិយោគ និងធុរកិច្ចនៅក្នុង វិស័យជាច្រើននៅកម្ពុជា និងបានជំរុញលើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុនសិង្ហបុរី រួសរាន់បណ្តាក់ ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បី ទទួលបាន​ផល​ចំណេញ​ទាំង​អស់គ្នា។សូមជម្រាបថា សម្ព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation-SBF) ត្រូវ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ២០០២ និង បានដើរតួនាទីជាតំណាងឱ្យសម្លេងសហគមន៍ ធុរកិច្ច​ទាំង​ក្នុង​ស្រុក​ និងអន្តរជាតិ បច្ចុប្បន្ន SBF មានសមាជិកប្រមាណជាង ៣៤ ពាន់ ក្រុមហ៊ុន។ ដោយនៅក្នុងថ្ងៃទី២៤ ម្សិលមិញនេះ, ឯកឧត្តម លឹម វិសាល បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូក្រុមហ៊ុន សិង្ហបុរីប្រមាណ ១០ ក្រុមហ៊ុន ដែលមាន​សកម្មភាព​ធុរកិច្ច​ក្នុង​វិស័យ​មួយ​ចំនួន​ដូចជា អេឡិចត្រូនិក ការផ្តល់ផ្តល់សេវាប្រឹក្សាសម្រាប់ ការធ្វើធុរកិច្ច ការ​ផលិត​សម្ភារៈ​ប្រើ​ប្រាស់​ក្នុងផ្ទះបាយ ផលិតផលសម្រាប់ទារក ម្ហូបអាហារ ភេសជ្ជៈ។ ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងបាន​គូស​រំលេច​នូវ​ចំណុចសំខាន់ៗមួយចំនួនដូចជា ហេតុអ្វីវិនិយោគនៅកម្ពុជា, របបលើក​ទឹក​ចិត្ត​វិនិយោគ​, កាលានុវត្តភាពក្នុងវិស័យសក្តានុពល កិច្ចសម្រួលនិងការថែទាំវិនិយោគ។សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ​២០២៥​នេះ​, ​ការរដោះដូរពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ មានទឹកប្រាក់ជាង ៨៩៤ លានដុល្លារ កើន​ឡើង​ ១៤ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ៥៣ លានដុល្លារ ថយចុះ ៣៦ ភាគរយ ខណៈការនំាចូលពីសិង្ហបុរី មានទឹកប្រាក់ ៨៤១ លានដុល្លារ កើនឡើង ២០ ភាគរយ បើ​ធៀប​រយៈ​ពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

មូលនិធិម៉ានី និងសប្បុរសជនរួមគ្នាបង្កើតកម្មវិធីដើរឡើងភ្នំបូកគោ ដើម្បី​រាយ​អង្គាស​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ

2025/11/25 01:40:40 pm        277
ភ្នំពេញ៖ មូលនិធិម៉ានី និងសប្បុរសជននានា បានបង្កើតព្រឹត្តិការណ៍រួមគ្នា ដើរឡើងភ្នំបូកគោ ដើម្បី​រាយអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ ក៏ជាការចូលរួមចំណែក ដើម្បី​សង្គ្រោះ​អាយុ​ជីវិត​កុមារ ដែលទៅរកសេវាសុខាភិបាល ក្នុងមន្ទីរពេទ្យមួយនេះ ហើយព្រឹត្តិការណ៍នេះ នឹង​ធ្វើ​ឡើង​រយៈ​ពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២៥ ។ក្នុងសន្និសីទសារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ឆ្នាំ២០២៥” នៅ​ថ្ងៃ​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ីវ គឹមសួរ ស្ថាបនិកគម្រោង បានលើកឡើងថា ការ​រាយ​អង្គាស​ជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ ដោយសារមន្ទីរពេទ្យបានជួយព្យាបាល និង​សង្គ្រោះ​ជីវិត​កុមារ​ប្រមាណជាង ៤រយនាក់ ជារៀងរាល់ថ្ងៃ ហើយត្រូវការថវិកាជាច្រើន ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ប្រតិបត្តិការ​របស់មន្ទីរពេទ្យ។លោកបានបន្តថា កម្មវិធីនេះ ក៏ជាការបំផុសឲ្យមានចលនាហាត់ប្រាណដើម្បីសុខភាព ការ​ជំរុញ​កំណើន​ទេសចរណ៍ ការបង្កើនទំនាក់ទំនងធុរកិច្ច និងការបង្កើតភាពសប្បាយរីករាយ នៅ​ពេល​ចុង​ឆ្នាំ។លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិក្នុងប្រទេសកម្ពុជា នៃ​មន្ទីរ​ពេទ្យ​កុមារ​អង្គរលើកឡើងថា មន្ទីរពេទ្យនេះ បង្កើតឡើងដើម្បីជួយដល់ជីវិតកុមារកម្ពុជា ហើយ​សម្រាប់​ព្រឹត្តិ​ការណ៍​នេះ គឺពិតជាបានចូលរួមចំណែក ក្នុងការជួយព្យាបាល និងសង្គ្រោះជីវិតកុមារ ខណៈ​មួយ​ឆ្នាំ​ៗម​ន្ទីរពេទ្យត្រូវការថវិកាប្រមាណ ៦លានដុល្លារ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការមន្ទីរពេទ្យ ។ចំណែកលោក លី ឧត្តម នាយកប្រតិបត្តិមូលនិធិម៉ានី លើកឡើងថា ព្រឹត្តិការណ៍នេះ គឺ​ត្រូវ​ចំ​នឹង​គោល​ដៅ​ចម្បង នៃមូលនិធិម៉ានី គឺការជួយសង្គ្រោះជីវិតកុមារ បន្ទាប់មក​មាន​ការ​ជួយ​ដល់​ជន​មាន​ពិការ​ភាព និងអ្នកងាយរងហានិភ័យផ្សេងៗ ហើយមូលនិធិម៉ានី ពិតជាគាំទ្រ និងរីករាយ ក្នុង​ការ​ចូល​រួម​ជាមួយព្រឹត្តិការណ៍ ដើម្បីបំផុសឲ្យមានការចូលរួមឲ្យកាន់តែច្រើន។លោក រស់ សាត អ្នកដឹកនាំគម្រោងកម្មវិធីនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ គឺ​បាន​បង្ហាញ​ពី​ស្មារតី ​និងសាមគ្គីភាព “ខ្មែរស្រឡាញ់ខ្មែរ” និងការជួយសង្គ្រោះអាយុវជីវិតរបស់កុមារ ដែល​ជា​ទំពាំង​ស្នង​ឫស្សី។ ហើយលោកជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា ​ប្រមូលថវិកាបានច្រើន ចូលរួមសង្គ្រោះកុមារកម្ពុជា៕ អត្ថបទ៖ បាន សុខរិទ្ធិ 

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញដឹកនាំប្រតិភូចូលរួមពិធីបើកមហាសន្និបាតលើកទី២៤ VECONAC នៅទីក្រុងហ្សាកាតា

2025/11/25 01:18:38 pm        231
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី២៤ របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ពិធីបើកមហាសន្និបាតមានការអញ្ជើញចូលរួមពីប្រធាន (VECONAC) នៃប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ, គណៈប្រតិភូបណ្តាប្រទេសដែលជាសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

ក្រសួងការងារ និងអង្គការ ILO ពិភាក្សាអំពីការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជា សម្រាប់​កាតាលិករ​សកល

2025/11/25 01:16:58 pm        277
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បីពិភាក្សាស្វែងយល់អំពីវឌ្ឍនភាព និងទិសដៅសម្រាប់​ការអនុវ​ត្តផែនទី​បង្ហាញ​ផ្លូវ​របស់​កម្ពុជា​សម្រាប់កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារ​សង្គម​សម្រាប់​អន្តរ​កាល​យុត្តិធម៌​ (ក.ផ.ក.អ.)។ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី និងតំណាង​ទីភ្នាក់​ងារ​អង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបាននាពេលកន្លងមក ក្នុង​ការ​អនុវត្តផែនទីបង្ហាញផ្លូវ ដែលរួមមានការបង្កើតក្រុមការងារអន្តរក្រសួង និងការ​ដាក់​ចេញ​នូវ​គម្រោង​របស់អង្គការសហប្រជាជាតិសម្រាប់គាំទ្រការអនុវត្តកាតាលិករសកលនេះ។ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទិសដៅអនុវត្ត ក្នុងការបង្កើន​កិច្ច​សហការ​ជាមួយ​ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការជំរុញការស្វែងយល់ឱ្យកាន់តែច្បាស់អំពីសូចនាករ និង​ពន្លឿន​ការ​អនុវត្តផែនទីបង្ហាញផ្លូវ។ ជាកិច្ចឆ្លើយតប ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏បាន​បង្ហាញ​អំពី​ការត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជួយគាំទ្រ និងជំរុញការ​អនុវ​​ត្ត​ផែនទី​បង្ហាញ​ផ្លូវ​នេះ​ឱ្យបានសម្រេចជោគជ័យតាមការរំពឹងទុក។គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ បាន​អនុម័ត​ផែនទី​បង្ហាញ​ផ្លូវ​ក​ម្ពុជាសម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារ​សង្គម​សម្រាប់​អន្តរកាល​យុត្តិធម៌ កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលមានរយៈពេលអនុវត្ត ៥ឆ្នាំ (២០២៤-២០២៨)​។ ផែនទីនេះមានគោលបំណងបង្កើតការងារសមរម្យ ពង្រីកប្រព័ន្ធគាំពារសង្គម និងជំរុញកំណើនប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជា-ប៉ូឡូញ គូសបញ្ជាក់ជាថ្មីអំពីការតាំងចិត្តរួមគ្នាចំពោះសន្តិភាព ស្ថិរភាព និងការគោរព​ច្បាប់អន្តរជាតិ​ពាក់ព័ន្ធវិវាទព្រំដែនកម្ពុជា-ថៃ

2025/11/25 01:11:45 pm        256
ភ្នំពេញ៖ កម្ពុជា-សាធារណរដ្ឋប៉ូឡូញបានគូសបញ្ជាក់ជាថ្មី អំពីការតាំងចិត្តរួមគ្នា ចំពោះសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិពាក់ព័ន្ធស្ថានការណ៍វិវាទព្រំដែន កម្ពុជា-ថៃ។ ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាស លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និង ឯកឧត្តម Władysław T. Bartoszewsk រដ្ឋលេខាធិការនៃក្រសួងការបរទេសប៉ូឡូញ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាធារណរដ្ឋប៉ូឡូញ។ក្នុងឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរអស់រយៈពេលជិត៧ទសវត្សរ៍ ដែលបាននិងកំពុងរីកចម្រើនក្នុងវិស័យនានា ដូចបានឆ្លុះបញ្ចាំងតាមរយៈការរៀបចំដោយជោគជ័យនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកន្លងមក ការបើកស្ថានកុងស៊ុលកិត្តិយសប៉ូឡូញនៅរាជធានីភ្នំពេញ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ រដ្ឋលេខាធិការទាំងពីរបានសង្កត់ធ្ងន់បន្ថែមអំពីតួនាទីដ៏មានសារៈសំខាន់នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីនេះ សម្រាប់ជាយន្តការពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជា និងប៉ូឡូញូ។ សហប្រធានទាំងពីរបានពិនិត្យឡើងវិញដោយសេចក្តីសោមនស្សរីករាយលើកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់ និងបានកំណត់នូវកាលានុវត្តភាពបន្ថែមទៀត ក្នុងវិស័យសំខាន់ៗជាច្រើន ដូចជា ពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល ទេសចរណ៍ អប់រំ កសិកម្ម និងកសិឧស្សហកម្ម វប្បធម៌ ឌីជីថលនីយកម្ម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះរដ្ឋាភិបាលនៃប្រទេសប៉ូឡូញ ដែលបន្តគាំទ្រក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ផ្សេងៗ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម រួមទាំងបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ឡើងវិញនូវការតាំងចិត្តរួមគ្នាចំពោះសន្តិភាព ស្ថិរភាព និងការគោរពនូវច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានពិភាក្សាអំពីការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកសម្រាប់តំណែងនានានៅក្នុងអង្គការអន្តរជាតិ៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចុះសួរសុខទុក្ខចែកអំណោយដល់ពលការិនី និងពលរដ្ឋ​រង​គ្រោះ​ពីការរំលោភបំពានផ្លូវភេទ និងបាញ់ប្រហារដោយយោធាថៃ នៅមន្ទីរពេទ្យកាល់ម៉ែត

2025/11/25 01:05:44 pm        472
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អម​ដំណើរ​ដោយ​លោកជំទាវ ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និង​ជា​ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥នេះ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនពលការិនីខ្មែរ​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ពីសំណាក់ទាហានឈុតខ្មៅថៃ និងវីរៈកងទ័ព ពលរដ្ឋស្លូតដែល​រង​ការ​បាញ់​ប្រហារ​ពី​សំណាក់​ទាហាន​ខ្មៅថៃ​ នាពេលកន្លងមកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ដំណើរចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌នាពេលនេះ គឺជាយកចិត្តទុក្ខដាក់​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋពីថ្នាក់ដឹកនាំរដ្ឋសភានិងសមាជិកសមាជិការដ្ឋសភាទំាងអស់ ក្រោម​ពាក្យ​ស្លោក​ថា ទីណាមានទុក្ខមានមុខតំណាងរាស្រ្ត។ សកម្មភាពនេះកើតឡើងស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា និង​ស្ថាប័ន​នានាបានរួមគ្នាក្នុងការស្មារតីជាតិនិយម យកចិត្តទុក​ដាក់​ខ្ពស់​ដល់​ប្រជាព​លរដ្ឋ​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន និងការបាញ់ប្រហាឃោឃៅរបស់ទាហានថៃ។ ថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ ទាំង​ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សហជីព និងមហាជនទូទៅ កំពុង​បន្ត​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អំពើអមនុស្សធម៌នេះ និងទាមទារយុត្តិធម៌ជាដាច់ខាត។សម្តេចប្រធាន​រដ្ឋសភា និងគណៈប្រតិភូបានសម្តែងនូវក្តីបារម្ភ និងសោកស្តាយជាពន់ពេក និង​បាន​ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើអមនុស្សធម៌ ដែលបានប្រព្រឹត្ត​ឡើង​ដោយ​យោធា​ថៃ​ម​ក​លើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានិងបានទាមទារយុត្តិធម៌ជូនដល់ជនរងគ្រោះជានិច្ច។ សម្តេច​ប្រធានរដ្ឋសភានិងគណៈប្រតិភូ បានលើកទឹកចិត្តដល់នារីរងគ្រោះ ក៏ដូចជា​ពលរដ្ឋ​រង​គ្រោះ​ដទៃ​ទៀត មានស្មារតីរឹងមាំ និង ខិតខំថែរក្សាសុខភាព​ដើម្បី​ឆាប់​ជា​សះស្បើយ​ឡើង​វិញ​និង​មាន​ការ​ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការរស្វែងរកយុត្តិធម៌ជូន។សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរ​គុណ​ជ្រាល​ជ្រៅ​ជូន​ក្រុម​គ្រូពេទ្យ​ទំាង​អស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល ថែទំាសុខភាពដល់បងប្អូនរងគ្រោះទំាងអស់។ ជាពិសេសសម្តេចបានគោរពថ្លែងអំណរគុណ សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ដែលបានយក​ចិត្ត​ទុក្ខ​ដាក់​ចាត់​មន្រ្តីចុះ​មក​ជាប់​ជា​ប្រចាំ​ក្នុង​ការ​ផ្តល់​ការ​ឧបត្ថម្ភ​គំាទ្រំាងសម្ភារៈ ថវិកា និងស្មារតីដល់ពលរដ្ឋរងគ្រោះទំាងអស់។ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបាននាំយកអំណោយមនុស្សធម៌ ព្រមទាំងថវិកា​មួយ​ចំនួន​ដល់​ជនរងគ្រោះ ដែលក្នុងនោះពលការិនីរងគ្រោះដោយទាហានថៃរំលោភបំពាន ទទួល​បាន​ថវិកា ចំនួន ៧,០០០,០០០ (ប្រាំពីរលាន) រៀល រួមនឹងផ្លែឈើ១កន្ត្រក និងទឹកភេសជ្ជៈ ១​កន្ត្រក ចំណែកឯជនរងគ្រោះដោយការបាញ់ប្រហារ ទទួលបានថវិកា ចំនួន ៦លានរៀល រួម​នឹង​ផ្លែ​ឈើ ១កន្ត្រក និង ពលទាហានដែលរងរបួស ទទួលបានថវិកា ចំនួន ៦លានរៀល អ្នកកំដរ​ក៏​ទទួល​បាន​ថវិកាក្នុងម្នាក់ ៥០ម៉ឺនរៀល ដែលសរុបថវិកា ដែលចែកជូននៅក្នុងឱកាសនោះ ចំនួន ២០​លាន និង៥០ម៉ឺនរៀល៕

ស្ថាន​ទូត​កម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សន្យាជួយកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

2025/11/25 12:53:43 pm        332
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំង និងសហការី​ បាន​ទទួល​ជួប ឯកឧត្តម ឃាន តួក អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងជា​ប្រធាន​ផ្នែក​ទំនាក់​ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងសហការី ដើម្បីសម្តែង​ការ​គួរ​សម​​ សំណេះសំណាល និងពិភាក្សាការងារ។ដំណើរទស្សនកិច្ចរបស់ឯកឧត្តម​ ក្នុងប្រទេសកូរ៉េលើកនេះ ក្នុង​គោល​បំណង​បញ្ជ្រៀប​ការ​ផ្សព្វ​ផ្សាយ​អំពី​សកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ដល់សហគមខ្មែរ​ ដែលរស់នៅប្រទេសកូរ៉េ និង​មាន​បំណង​ស្វែង​រក​ការគាំទ្រ​ និងកៀរគរមូលនិធិបន្ថែម​ សម្រាប់ជួយទ្រទ្រង់​ដល់​សកម្មភាព​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផាកម្ពុជា។ឯកឧត្តមឯកអគ្គរាជទូត​ បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើម និង​សកម្ម​ភាព​ក្នុងការផ្សព្វផ្សាយជួយដល់មន្ទីរពេទ្យ។ ឯកឧត្តម ឯកអគ្គរាជទូត​ បាន​សន្យា​ថា​នឹង​ព្យាយាម​ឱ្យ​អស់លទ្ធភាពក្នុងផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាជនខ្មែរ​ ដែលរស់នៅប្រទេសកូរ៉េ និង​គ្រោងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដោយ​ភ្ជាប់​សកម្មភាព​មនុស្សធម៌​នេះ​ទៅ​នឹង​សកម្មភាព​របស់​ស្ថានទូត​​ ដែលគ្រោងធ្វើនាពេលខាងមុខ៕ អត្ថបទ៖ ​បាន​ សុខរិទ្ធិ​

ក្រសួងការងារនឹងបន្តធ្វើពិព័រណ៌ការងារនៅដើមខែធ្នូ នាំយក​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន

2025/11/25 12:45:13 pm        254
គិតមកដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បន្ត​សកម្មភាព​រៀប​ចំ​ពិព័រណ៍​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមភូមិ ឃុំ ស្រុក ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ទីផ្សារការងារ និងនាំយកឱកាសការងារជាច្រើនកន្លែងឲ្យខិតជិតដល់ប្រជាពលរដ្ឋ ជា​ពិសេសអតីតពលករមកពីប្រទេសថៃ ដើម្បីទទួលបានការងារកាន់តែឆាប់រហ័សបន្ថែមទៀត។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បន្ទាប់​ពី​ទទួល​បាន​ជោគជ័យក្នុងការរៀបចំពិព័រណការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ក្នុង​ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួចមក ក្រសួងនឹង​បន្ត​សកម្មភាព​ការងារ​នេះ​បន្ថែម​ទៀត​នៅស្រុកសូទ្រនិគម និងស្រុកពួក ខេត្តសៀមរាបដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៦ និង​៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។ បើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា គិតក្នុងខែវិច្ឆិកានេះ ក្រសួង​ការងារ​បាន​រៀប​ចំ​ពិ​ព័រណ៍​ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តទាំងពីរខាងលើនេះ ទី១.​ខេត្ត​បាត់​ដំបង​ ស្ថិតនៅស្រុកថ្មគោល និងស្រុកមោងឫស្សី ដែលមានអ្នកចូលរួមជាង ២ពាន់នាក់ អ្នក​ជាប់​ការងារ ​(បឋម) ជាង ៤០០នាក់ និងក្រុមហ៊ុនធំៗចូលរួមផ្ទាល់ចំនួន ១៧ក្រុមហ៊ុន។ និង​ទី២.​នៅ​ខេត្ត​បន្ទាយមានជ័យ ស្ថិតនៅស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដែល​មាន​អ្នក​ចូល​រួម​ចំនួន​ជាង ២ពាន់នាក់ដូចគ្នា អ្នកជាប់ការងារ (បឋម) ជាង ១ពាន់នាក់ និងក្រុមហ៊ុន​ធំ​ៗ​ចូល​រួម​ផ្ទាល់​ចំនួន​ ២០ក្រុមហ៊ុន។ លោកបានបន្ថែមទៀតថា ជាលទ្ធផលសរុបទាំង២ខេត្តនេះ មាន​អ្នក​ចូល​រួម​សរុបប្រមាណជិត ៥ពាន់អ្នក ដែលក្នុងពិព័រណនេះ មានអ្នកជាប់ការងារ (បឋម) ចំនួន ១ ៥៧៧នាក់។ តាមការលើកឡើងជាញឹកញាប់របស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ទៅកាន់អ្នកដែលកំពុងស្វែងរកការងារធ្វើ ក៏ដូចជាអតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​ភាពវិជ្ជមានសម្រាប់ការសម្រេចចិត្តធ្វើការងារក្នុងស្រុក ប្រជាពលរដ្ឋខ្មែរ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃតាមរយៈប័ណ្ណសមាជិក ប.ស.ស. ប្រាក់​សោធនសម្រាប់អ្នកធ្វើការដល់អាយុ៦០ឆ្នាំ និងការរស់នៅ​ជួប​ជុំ​ក្រុម​គ្រួសារ​ដោយ​ភាព​កក់​ក្ដៅ​ និងស្និទ្ធស្នាល អាចចូលរួមពិធីបុណ្យទាន និងវប្បធម៌ប្រពៃណីបានគ្រប់ពេលវេលា រួមទាំង​ភាព​ងាយ​ស្រួលក្នុងការទំនាក់ទំនង និងយោគយល់គ្នា ជាពិសេស នៅកន្លែងធ្វើការ​ដែល​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ដូចគ្នា។ ឯកឧត្តម ក៏បានអំពាវនាវឱ្យអតីតពលករ និងអ្នកស្វែងរកការងារធ្វើ សូម​ទាក់​ទង​ប្រព័ន្ធទូរសព្ទ Hotline លេខ១២៩៧ ប្រសិនបើមានចម្ងល់ផ្សេងៗ ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​ស្វែង​រកការងារធ្វើ ចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិត​ថ្លៃ​បាន​គ្រប់​ពេល​វេលា​ផងដែ​រ​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ព្រមានចាត់វិធានការច្បាប់លើបទល្មើសសម្រាស់ និង​របាំង​បិទ​ភ្ជិត​ព្រែក​យ៉ាង​ម៉ឺងម៉ាត់

2025/11/25 12:36:10 pm        441
កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា លោកនឹងបង្ក្រាបបទល្មើសសម្រាស់ និង​របាំង​បិទភ្ជិតព្រែក រួមនិងអនុវត្តវិធានការច្បាប់អោយបានម៉ឺងម៉ាត់ ចំពោះជនណា​ដែល​ហ៊ាន​បង្កើត​បទ​ល្មើស​ទាំងនេះ ទោះជាមន្ត្រីក៏ដោយ ព្រោះថាបទល្មើសសម្រាស់​បាន​បំផ្លាញ​ធន​ធាន​ធម្មជាតិ​យ៉ាង​ច្រើន និងប៉ះពាល់ដល់ជីវិតរស់នៅមនុស្សសត្វ។លោក ងិន ហ៊ុន បានបន្តថា គោរពយ៉ាងម៉ឺងម៉ាត់ពីបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, រួមនិង​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ឆ្នាំង ក្នុងឆ្នាំ២០២៥នេះ លោកនឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់តែម្តង ចំពោះ​ជន​ណា​ក៏​ដោយ​ដែលហ៊ានប្រព្រឹត្តទង្វើល្មើសច្បាប់ពាក់ព័ន្ធនឹងបទល្មើសសម្រាស់ និងបទល្មើស​របាំង​បិទ​ភ្ជិត​ព្រែក ព្រោះកម្លាំងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផលខេត្ត និងកម្លាំងកងទ័ពជាច្រើន បាន និងកំពុងបង្ក្រាបបទល្មើសជារៀងរាល់ថ្ងៃ មិន​បណ្តោយអោយកើតមានបទល្មើសដាក់សម្រាស់នេះទៀតឡើយ។លោកបានអំពាវនាវដល់ប្រជានេសាទ ត្រូវចូលរួមគោរពច្បាប់ ជួយថែ​រក្សា​ព្រៃ​លិច​ទឹក​អោយ​បាន​ល្អ​ដោយ​កុំ​នាំគ្នាដាក់សម្រាស់ និងជួយថែរក្សាធនធានត្រីទឹកសាបអោយនៅគង់វង្សតកូនចៅ ព្រោះ​បទ​ល្មើសដាក់សម្រាស់ គឺជាបទល្មើសមួយដែលបំផ្លាញធ្ងន់ធ្ងរដល់ព្រៃលិចទឹក បំផ្លាញ​ទី​ជម្រក​ត្រី​ពង​កូន បង្វែរចរន្តទឹកហូរ និងធ្វើអោយទន្លេគោករាក់ និងបាត់បង់របាំងការពារខ្សល់ បំណាក់ដី​៕ កាំង ហុងវាស្នា

ផ្លូវជាតិលេខ១០ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏មានសារសំខាន់ តភ្ជាប់ខេត្តបាត់ដំបងឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង

2025/11/25 12:22:07 pm        200
ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារសំខាន់ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងជាង ១៩៧ គីឡូម៉ែត្រ។ ផ្លូវជាតិមួយខ្សែនេះ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ចខេត្តទាំងពីរផង និងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេចរណ៍ផងដែលនឹងក្លាយជាជម្រើសបន្ថែមសម្រាប់អ្នកទេសចរណ៍ក្នុងការធ្វើដំណើរកម្សាន្តនៃខេត្តព្រៃភ្នំ និងខេត្តសមុទ្រ។ នេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ចបង្កើនចរន្តដឹកជញ្ជូន បង្កើតឱកាសសម្រាប់អ្នកវិនិយោគ និងប្រជាជន។ ផ្លូវជាតិតភ្ជាប់ខេត្តពាយព្យ ទៅកាន់ខេត្តភាគនិរតីនៃប្រទេសកម្ពុជា បានឆ្លងកាត់តំបន់ភ្នំខ្ពស់ទាបជ្រោះជ្រងជ្រលងដងអូរស្ទឹង ព្រៃប្រឹក្សាខ្ពស់ទៀបដ៏ខៀវស្រងាត់។ ព្រមជាមួយគ្នានេះ ក៏មានស្ពានដែលខ្ពស់ជាងគេភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាង បង្កើតបានផ្ទាំងទស្សនីយភាពធម្មជាតិកាន់តែទាក់ទាញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM