ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ ជាវិធីសាស្ត្រដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ

2025/11/25 10:03:32 am        195
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបានបង្ហោះសារផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធនឹងគោលដៅការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ គឺធ្វើឡើងដើម្បីកំណត់ខណ្ឌសីមានៅលើដីជាក់ស្តែង និងជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះសម្ដេចបានឃើញមានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពីការបាត់បង់ ឬការទទួលបានដីបន្ទាប់ពីការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបង គឺដើម្បីកំណត់នូវការខណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវ និងច្បាស់លាស់រវាងប្រទេសកម្ពុជា និងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។ សម្ដេចធិបតី បានថ្លែងថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃនេះគឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្រោយពីការវាស់វែងខណ្ឌសីមាកម្ពុជា-ថៃ បានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរនឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបានស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅទៅវិញទៅមក។ សម្ដេចធិបតីបានបញ្ជាក់ជាថ្មីដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕

សម្ដេចធិបតី៖ គោលដៅការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ គឺដើម្បីកំណត់ខណ្ឌសីមានៅលើដីជាក់ស្តែង

2025/11/25 09:44:21 am        357
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ បានបញ្ជាក់ថា គោលដៅការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្នកម្ពុជា-ថៃ គឺដើម្បីកំណត់ខណ្ឌសីមានៅលើដីជាក់ស្តែង។សម្ដេចបានសរសេរនៅលើហ្វេសប៊ុកថា ខ្ញុំបានឃើញ មានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពី ការបាត់បង់ ឬ ការទទួលបានដី បន្ទាប់ពីការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះ។ ខ្ញុំសូមបញ្ជាក់ថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។ ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅទៅវិញទៅមក។ ជាថ្មីម្តងទៀត ខ្ញុំសូមបងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។

កម្ពុជានៅបន្តអំពាវនាវឲ្យថៃ គោរពកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ ដោយត្រូវដោះលែងទាហានខ្មែរ១៨នាក់ឲ្យបានឆាប់

2025/11/25 09:05:41 am        218
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ បានបន្តអំពាវនាវឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀងឲ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈពិតប្រាកដ ត្រង់កថាខណ្ឌទី៥ ដោយបានគូសបញ្ជាក់ថា «ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់» និងច្បាប់អន្តរជាតិនានា ខណៈរហូតមកដល់ពេលនេះគឺមានរយៈពេល១១៩ថ្ងៃហើយ ក្រោយថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។ តាមបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថាថ្ងៃនេះជា ថ្ងៃទី១១៩ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ យ៉ាងណាក៏ដោយ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា «ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់»ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ តាមរយៈបណ្តាញសង្គមនេះដែរ ក្រសួងការពារជាតិកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថារាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ ទាក់ទងនឹងវីរៈកងទ័ពកម្ពុជាទាំង១៨នាក់នេះដែរ កាលពីកន្លងទៅថ្មីៗនេះ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI-IDC ដែលមានសមាជិកជាងមួយរយប្រទេស ក៏បានអំពាវនាវឲ្យភាគីថៃ ធ្វើការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នូវទាហានកម្ពុជាចំនួន១៨នាក់ ដែលត្រូវបានកង ទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ៕អត្ថបទ បាន ចក់

កម្ពុជា-ថៃ កំពុងបោះបង្គោលបណ្តោះអាសន្ននៅខ្សែព្រំដែនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

2025/11/25 08:53:55 am        436
ក្រុមការងារវាស់វែងចម្រុះរបស់កម្ពុជា-ថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនក្នុងខេត្តបាត់ដំបង និងនៅឯខេត្តបន្ទាយមានជ័យ ក៏កំពុងបង្កើតផែនទីរូបថត ដើម្បីឈានទៅបោះបង្គោលបណ្តោះអាសន្នផងដែរ។ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានឱ្យដឹងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ ៥៩ ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង របស់កម្ពុជា ជាប់នឹងខេត្តចាន់បុរី របស់ថៃ បានចំនួន ១៥៧ បង្គោល នៃបង្គោលសរុបដែលត្រូវបោះចំនួន ១៦៦ បង្គោល ស្មើនឹងប្រមាណ ៩៥%។ ឯកឧត្ដម នេត្រ ភក្រ្តា បន្ថែមថា ភាគីទាំងពីររំពឹងថា នឹងសម្រេចការងារបោះបង្គោលបណ្តោះអាសន្នឱ្យបានរួចរាល់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមផែនការដែលបានឯកភាពគ្នា ភាគីកម្ពុជា និងភាគីថៃ នឹងបន្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ ៥៩ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ។ចំពោះភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានបន្តអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ ដល់លេខ៤៧ ក្នុងភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និងលេខ ៤៣ ដោយសម្រេចបានប្រវែងប្រមាណ ៥,៣ គីឡូម៉ែត្រ ស្មើនឹងប្រមាណ ៧៦%។ ការងារថតរូបពីលើអាកាសនេះនឹងបញ្ចប់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ បន្ទាប់មកភាគីទាំងពីរនឹងចាប់ផ្តើមអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ និងលេខ ៤៣ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ ៤២។ ក្រោយការបញ្ចប់ការងារបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ និងលេខ ៤៣ ក្រុមការងារនឹងបន្តកិច្ចការរបស់ខ្លួននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤៣ និងលេខ ៤៧។ ការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ និងលេខ ៤៧ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន JBC រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២១ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២

2025/11/25 08:04:26 am        278
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥)។ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់តំណាងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលតែងចូលរួមសហការ លើកកម្ពស់ការងារអត្តសញ្ញាណកម្មនៅកម្ពុជា សំដៅធានាការផ្តល់អត្តសញ្ញាណស្របច្បាប់នៅកម្ពុជា និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ការចូលរួមនេះបង្ហាញអំពីឆន្ទៈ ក្នុងការសម្រេចនូវបេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើទំនើបកម្ម និងពង្រឹងប្រព័ន្ធអត្តសញ្ញាណកម្មជាតិ សម្រេចឲ្យបាន«បុគ្គលគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណកម្ម» និង «មនុស្សម្នាក់អត្តសញ្ញាណតែមួយ» តាមរយៈការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ២០២៦-២០៣៥។បើតាមបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានលើកឡើងទៀតថា ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារអត្តសញ្ញាណកម្ម បានខិតខំអនុវត្តផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី១យ៉ាងខ្ជាប់ខ្ជួន ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនក្នុងនោះរួមមាន ការអនុម័ត និងការប្រកាសឲ្យប្រើប្រាស់ ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលជាជោគជ័យដ៏ធំមួយក្នុងការកែលម្អ ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ សម្រេចបានការរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ចំនួន១៧ ដើម្បីជំរុញការអនុវត្តច្បាប់។ នៅក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអភិវឌ្ឍប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និងការរៀបចំមជ្ឈមណ្ឌល គ្រប់គ្រងទិន្នន័យ ខ្នាតតូច) ដែលជាផ្នែកមួយនៃការកសាងប្រព័ន្ធអេកូឡូស៊ីន ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន៕ អត្ថបទបាន ចក់

កម្ពុជា-ថៃ បន្តប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត មុនបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងនៅចន្លោះបង្គោលលេខ៤២ ដល់៤៧

2025/11/24 09:21:54 pm        561
ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានបន្តអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង ក្នុងភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ។ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានបន្តអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត មុននឹងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ ដល់ ៤៧ ក្នុងភូមិសាស្ត្រភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារថតរូបពីលើអាកាសដោយប្រើដ្រូននៅចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ដោយសម្រេចបានប្រវែងប្រមាណ ៥,៣ គ.ម ស្មើនឹងប្រមាណ ៧៦%។ ការងារ ថតរូបពីលើអាកាសនេះនឹងបញ្ចប់នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ បន្ទាប់មកភាគីទាំងពីរនឹងចាប់ផ្តើមអនុវត្តការងារ បោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ ៤២។ ក្រោយការបញ្ចប់ការងារបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ក្រុមការងារនឹងបន្តកិច្ចការរបស់ខ្លួននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤៣-៤៧។ ការចុះ វាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕

លោកជំទាវបណ្ឌិត ជា សិរី អំពាវនាវដល់ប្រជាពលរដ្ឋជឿទុកចិត្តរាជរដ្ឋាភិបាល លើកិច្ចការពារបូរណភាពដែនដី

2025/11/24 09:16:04 pm        361
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ បន្តជឿទុកចិត្ត និងគាំទ្រ លើរាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពដែនដី រួមទាំងឧត្តម- ប្រយោជន៍របស់ជាតិ និងប្រជាជន។ លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ លើកឡើងនៅក្នុង ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សឃុំតាំង ក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមានកុំឱ្យរីករាល ដាល និងមិនឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ក៏ដូចជាស្វែងរកគ្រប់វិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឱ្យបាន ឆាប់ជាទីបំផុត។ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល “ស្ងាត់តែមិនស្ងៀម” បានប្រកាន់យកនូវអភិក្រមក្នុងការខិតខំដោះស្រាយដោយ ភាពអត់ធ្មត់ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី ព្រោះការប្រើប្រាស់មធ្យោបាយហឹង្សាណាមួយ មិនត្រឹមតែមិនអាចរកដំណោះស្រាយ បាននោះទេ ប៉ុន្តែអាចនាំដល់ការពង្រីកភូមិសាស្ត្រនៃជម្លោះ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ក៏ដូចជាបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយបញ្ចប់បញ្ហាឱ្យបានឆាប់។បញ្ហានេះ លោកជំទាវបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ បន្តជឿទុកចិត្ត និងគាំទ្រលើរាជរដ្ឋា ភិបាល ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពដែនដី រួមទាំងឧត្តមប្រយោជន៍ របស់ជាតិ និងប្រជាជន។ មួយវិញទៀត សូមបងប្អូនប្រជាពលរដ្ឋតាមដានព័ត៌មានពី Page ផ្លូវការរបស់សម្តេចតេជោ, សម្ដេចធិបតី, ក្រសួងព័ត៌មាន និងក្រសួងការពារជាតិជាដើម ដើម្បីទទួលបានព័ត៌មានដែលពិត ជៀសវាងការចែកចាយបន្តនូវព័ត៌មានមិនពិត ធ្វើឱ្យ ប្រជាពលរដ្ឋផ្សេងទៀតមានការយល់ច្រឡំ។លោកជំទាវបណ្ឌិត បន្តថា អ្វីៗដែលយើងទទួលបានសព្វថ្ងៃ កើតចេញពីការខិតខំប្រឹងប្រែងយូរអង្វែង ជាពិសេសការផ្តល់ ឱកាសរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យគណបក្សប្រជាជនបានបម្រើប្រជាពលរដ្ឋ ហើយគណបក្សប្រជាជនកម្ពុជាក៏ត្រូវបន្តខិតខំប្រឹង ប្រែងថែរក្សាការពារសមិទ្ធផលទាំងនេះ និងបន្តពង្រឹងស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ សុវត្ថិភាព ព្រមទាំងជំរុញការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព។នៅក្នុងថ្ងៃដ៏ដែលនេះដែរ, លោកជំទាវបណ្ឌិត ជា សិរី បានអញ្ជីញចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង នៅអនុវិទ្យាល័យ ហ៊ុន សែន ព្រៃក្តី បណ្តោយប្រវែង ១៦០ ម៉ែត្រ និងទទឹង ៤,៦ ម៉ែត្រ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នេះបង្ហាញពីការចូលរួម ចំណែករបស់ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍវិស័យអប់រំកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវគោលដៅសេដ្ឋកិច្ច ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ ការសិក្សាក្នុងស្ថានភាពល្អប្រសើរមានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញប្អូនសិស្សានុសិស្សដែលជាទំពាំង ស្នងឬស្សី ឱ្យចង់បន្តការសិក្សាទៅមុខឱ្យបានវែងឆ្ងាយ។ ជាក់ស្ដែងការសាងសង់អគារសិក្សា និងប្រព័ន្ធផ្លូវនានា ទាំងក្នុងនិងនៅជុំវិញ បរិវេណសាលា គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអប់រំ ផ្ដល់ភាព ងាយស្រួល និងបង្កឱ្យមានបរិយាកាស សុវត្ថិភាព និងផាសុកភាពដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ-អ្នកគ្រូទាំងអស់៕អត្ថបទ៖ សុន រ៉ាឌី

មន្ទីរជំនាញអំពាវនាវដល់សាធារជន បន្តចូលរួមរាយការណ៍ព័ត៌មាន រាល់ការជួបប្រទះបទល្មើសគ្រឿងញៀន ក្នុងមូលដ្ឋាន

2025/11/24 08:39:15 pm        209
ភ្នំពេញ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ពីទីតាំងសង្ស័យ លួចលាក់ផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា ដើម្បីផ្ដល់លទ្ធភាពឲ្យសមត្ថកិច្ចធ្វើការបង្ក្រាប ខណៈថ្មីៗនេះកើតមានករណីជនសង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត ដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះសម្បែងដល់ផ្ទះអ្នកដ៏ទៃ និងបានធ្វើឲ្យមនុស្សស្លាប់នៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័មផងដែរ។   ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ឲ្យបានដឹងនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៥នេះថា ការដុតបំផ្លាញផ្ទះសម្បែង និងបទល្មើសមួយចំនួន គឺកើតឡើងដោយសារការប្រើប្រាស់គ្រឿងញៀនលើសកម្រិត ព្រោះថាគ្រឿងញៀនដែលកំពុងធ្វើការរាតត្បាតសព្វថ្ងៃភាគច្រើនជាគ្រឿងញៀនសំយោគ ដែលធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធប្រសាទយ៉ាងធ្ងន់ធ្ងរ ។ឆ្លៀតក្នុងកាសនេះ ឯកឧត្ដមនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាចូលរួមសហការជាមួយសមត្ថកិច្ច រាយការណ៍ពីទីតាំងសង្ស័យ លួចលាក់ផលិត, រក្សាទុក ឬប្រើប្រាស់គ្រឿងញៀន អោយបានទាន់ពេលវេលា ដើម្បីសមត្ថកិច្ចធ្វើការបង្ក្រាប តាមរយៈលេខ Hotline ៦៧០ (ខលមិនគិតកម្រៃ)។បន្ថែមពីលើនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានគូសបញ្ជាក់ថា ក្នុងអាណត្តិថ្មីរាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាគ្រឿងញៀនគឺជាបញ្ហាចំបង ជាមួយគ្នានេះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានពង្រឹងការសហការជាមួយស្នងការដ្ឋានរាជធានីខេត្ត ក្នុងការបង្ក្រាប, បង្ការទប់ស្កាត់ការរីករាលដាលនៃបទល្មើសគ្រឿងញៀនគ្រប់ទម្រង់ ដោយធ្វើការបង្ក្រាបអោយដល់ឬសគល់។ ទន្ទឹមនឹងនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន ករណីធំៗជាច្រើន ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស រួមទាំងធ្វើការបង្ក្រាបក្លឹបកម្សាន្តដែលលួចលាក់បង្កប់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ពីស្រទាប់យុវវ័យផងដែរ៕អត្ថបទ៖ កុម្ភៈ

កម្ពុជា-ថៃ បោះបង្គោលបណ្តោះអាសន្ននៅខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ បាន ១៥៧ បង្គោល

2025/11/24 08:22:14 pm        404
ក្រុមការងារវាស់វែងចម្រុះកម្ពុជា-ថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ព្រំដែនកម្ពុជាថៃបាន ១៥៧ បង្គោលស្មើនឹង ៩៥%។ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានឱ្យដឹងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកានេះថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង របស់កម្ពុជា ជាប់នឹងខេត្តចាន់បុរី របស់ថៃ បានចំនួន ១៥៧ បង្គោល នៃបង្គោលសរុបដែលត្រូវបោះចំនួន ១៦៦ ស្មើនឹង ប្រមាណ ៩៥%។ ឯកឧត្ដម នេត្រ ភក្រ្តា បន្ថែមថា ភាគីទាំងពីររំពឹងថា នឹងសម្រេចការងារបោះបង្គោលបណ្តោះអាសន្នឱ្យបានរួចរាល់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមផែនការដែលបានឯកភាពគ្នា ភាគីកម្ពុជា និងភាគីថៃ នឹងបន្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

​ ក្រសួងពាណិជ្ជកម្ម រៀបចំវេទិកាថ្នាក់ជាតិស្តីពី ការពង្រឹងភាពជាដៃគូ រវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិត ប្រធានបទ៖ «ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃ ស្រូវប្រណីត» ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)

2025/11/24 07:50:29 pm        178
ក្រសួងពាណិជ្ជកម្ម បានបើកវេទិកាថ្នាក់ជាតិស្ដីពី ការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិតក្រោមប្រធានបទ«ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃស្រូវ» តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) ដើម្បីផ្ដល់ឱកា សឱ្យភាគីពាក់ព័ន្ធជួបជជែកពិភាក្សា ចែករំលែកបទពិសោធន៍ ពង្រឹងការផលិត និងការរកទីផ្សារ។កម្មវិធីនេះ ប្រព្រឹត្តិឡើងក្រោមអធិបតីភាពលោកជំទាវ តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមទាំងតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម តំណាង IFAD ប្រចាំកម្ពុជា តំណាងក្រុមផលិត តួអង្គទីផ្សារ និងដៃគូពាក់ព័ន្ធរបស់គម្រោង AIMSនៅសណ្ឋាគារ សាំងរី ឡា ភ្នំពេញ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។លោកជំទាវ តឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា វេទិកាថ្នាក់ជាតិនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបតិ្តការក្នុងការពង្រឹង និងអភិវឌ្ឍន៍ទីផ្សារខ្សែច្រវាក់ស្រូវ និងគ្រឿងទេសដែលនឹងឈានទៅរកការកំណត់គោលដៅរួមគ្នានាពេលអនាគត ដើម្បីធ្វើឱ្យការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃផលិតផលស្រូវកាន់តែមានលក្ខណៈល្អប្រសើរឡើង។លោកជំទាវបន្តថា នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ការគិតគូរស្តង់ដារសុខភាព សុវត្ថិភាពចំណីអាហាររបស់ប្រជាពលរដ្ឋ ការធានានិរន្តភាពក្នុងការផលិត និងទីផ្សារ គឺជាកត្តាចាំបាច់ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នារកដំណោះស្រាយសមរម្យ។លើសពីនេះ លោកជំទាវ ជឿជាក់ ថា៖«ការចូលរួមពីគ្រប់ដៃគូរដែលប្រកបដោយការគាំទ្រជាប្រព័ន្ធពីសំណាក់រាជរដ្ឋាភិបាល ការវិនិយោគពីវិស័យឯកជន និងការប្ដេជ្ញាចិត្តរបស់ក្រុមអ្នកផលិត គឺជាកត្តាចាំបាច់ ដើម្បីបង្កើតឱកាសថ្មីៗក្នុងទីផ្សារ និងអភិវឌ្ឍខ្សែច្រវាក់តម្លៃប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងធានាឱ្យបានអ្នកប្រើប្រាស់ទទួលបានផលិតផលសុវត្ថិភាព»។ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជានាយករងគម្រោង AIMS បានថ្លែងថា កម្មវិធីនេះ ជាវេទិការចនាសម្ព័ន្ធភាពជាដៃគូមួយដែលរួមបញ្ចូលរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិតសហការគ្នា ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃ កសិ-ពាណិជ្ជកម្មស្ថិតក្រោមគម្រោងAIMS។ឯកឧត្តមបន្តថា ភាគីពាក់ព័ន្ធ ត្រូវរួមចំណែកទទួលខុសត្រូវ ចែករំលែកធនធានចំណេះដឹង អត្ថប្រយោជន៍ ហានិភ័យ និងចូលរួមដោះស្រាយបញ្ហាប្រកបដោយការសម្របសម្រួល ដើម្បីអភិវឌ្ឍន៍ទីផ្សារប្រកបដោយបរិយាបន្ន។បន្ថែមលើនេះ ឯកឧត្តមបានបញ្ជាក់ថា៖«វេទិកានេះ គឺជាឱកាសបើកកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ហើយអាចបង្កើនការវិនិយោគ និងការផ្តួចផ្តើមអាជីវកម្មកាន់តែច្រើនក្នុងខ្សែច្រវាក់ផលិតផលដែលមានគុណភាពខ្ពស់ ឬផលិតផលប្រណិត (Premium Products)។ លើសពីនេះ យើងអាច បានកំណត់សកម្មភាពជាយុទ្ធសាស្ត្រសម្រាប់ជំហានបន្ទាប់ផងដែរ»។លោក ឆេង ចាន់ឌី ប្រធានសហគមន៍កសិកម្មពន្លឺព្រៃតូច ខេត្តបាត់ដំបងបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលបានមកចូលរួមក្នុងកម្មវិធីនេះ។ លោកថា៖«ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលបានមកចូលរួមក្នុងកម្មវិធីវេទិកានេះ ព្រោះមានសារៈសំខាន់ជួយឱ្យខ្ញុំបានជួបដៃគូសហការទិញ-លក់ផលិតផលស្រូវប្រណិតរបស់ក្រុមចង្កោមប្រជាពលរដ្ឋជាកសិករដាំស្រូវ»។លោក ភ័ន យាង ប្រធានចង្កោមសាមគ្គីមានជ័យ ខេត្តត្បូងឃ្មុំបានសង្កត់ធ្ងន់ថា លោកមកចូលវេទិកានេះ ក្នុងគោលបំណងចង់ជួបពិភាក្សាជាមួយមន្រ្តីជំនាញ និងសហគ្រាសរោងម៉ាស៊ីនកិនស្រូវ ដើម្បីចរចាទិញ-លក់ស្រូវរបស់កសិករ។ លោកថា៖«ខ្ញុំបានជួបដៃគូសហការទិញ-លក់ស្រូវហើយ ប៉ុន្ដែយើងនៅបន្តចរចាពីតម្លៃ និងប្រភេទពូជស្រូវ ដើម្បីឱ្យស្របតាមតម្រូវការរោងម៉ាស៊ីនរបស់គាត់»។លោក ទន ពណ្ណរាយ នាយកគ្រប់គ្រងច្រវ៉ាក់ផ្គត់ផ្គង់នៃក្រុមហ៊ុន Signature Rice Co.,Ltd បានថ្លែងថា ក្រុមហ៊ុនរបស់លោកបាននិងកំពុងប្រមូលទិញស្រូវពីកសិករនៅខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ។ ក្រុមហ៊ុនលោកប្រមូលទិញស្រូវពីកសិករតាមរដូវទាំងស្រូវរដូវវស្សា និងស្រូវរដូវប្រាំងផងដែរ។លោកបញ្ជាក់ថា៖«ចំពោះបរិមាណស្រូវដែលក្រុមហ៊ុនយើងប្រមូលទិញ គឺចន្លោះពី២ម៉ឺនតោន ទៅ៣ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ក្រុមហ៊ុនយើងនឹងមានផែនការបន្ទាប់ ដោយចាប់ផ្ដើមសិក្សាទិញស្រូវប្រណិតឱ្យកាន់តែច្រើនថែមទៀត ដើម្បីយកមកផ្គត់ផ្គង់ទីផ្សារនាពេលបច្ចុប្បន្ននេះ»។គួររំឭកថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD)។ អនុវត្តគម្រោងដោយក្រសួងពាណិជ្ជកម្ម ក្រោមការណែនាំរបស់គណៈកម្មាធិការដឹកនាំគម្រោងដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។គម្រោងមានគោលបំណងជំរុញកំណើនប្រកបដោយបរិយាប័ន្នលើទីផ្សារដែលមានតម្លៃខ្ពស់ និងការអភិវឌ្ឍន៍ចង្កោមតាមមូលដ្ឋានដែលក្រុមផលិតជាកសិករខ្នាតតូចក្រីក្រអាចទទួលបានផលប្រយោជន៍រួមគ្នា ។ ចំណែកមន្ទីរពាណិជ្ជកម្មខេត្តគោលដៅចំនួន១៨ គឺជាអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តរួមមាន៖ខេត្តបាត់ដំបង, កំពង់ធំ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, កែប, កណ្តាល, តាកែវ, កំពត, កំពង់ស្ពឺ, ព្រៃវែង, ត្បូងឃ្មុំ, រតនគិរី និងមណ្ឌលគិរី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM