ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បើកសន្និបាតលើកទី២៤«រួមគ្នាសង្រ្គោះជីវិតមាតា និងទារក»

2025/11/22 12:18:29 pm        325
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសន្និបាតលើកទី២៤ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ«រួមគ្នាសង្រ្គោះជីវិតមាត និងទារក» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បានមានប្រសាសន៍ថា ប្រធានបទលើកនេះគឺ "រួមគ្នាសង្គ្រោះជីវិតមាតានិងទារក" ។ ជារៀងរាល់ឆ្នាំសមាគមបានរៀបចំសន្និបាតនេះ ក្នុងវត្ថុបំណងផ្លាស់ប្តូរយោបល់ ចំណេះដឹង និងរៀនសូត្រពីគ្នាទៅគ្នា ក្នុងជំនាញសម្ភព និងរោគស្ត្រី និងបង្កើនចំណេះដឹងរបស់សមាជិក សមាជិកា ក៏ដូចជាទុនក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាព និងគុណភាពប្រកបដោយគុណធម៌ និងសុវត្ថិភាព។ ក្រៅពីយើងបង្កើនចំណេះដឹង ចំណេះធ្វើនៅពេលនេះយើងត្រូវមានកាតព្វកិច្ច ធ្វើយ៉ាងដូចម្តេចឲ្យមានសន្ទុះ និងឆន្ទៈខ្លាំងក្លា និងប្រកបដោយសីលធម៌និងតាមវិជ្ជាជីវៈ ដើម្បីប្រជាជននិងអនាគតប្រជាជនយើង។នាឱកាសនោះលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានថ្លែងថា កម្ពុជានៅតែខ្ពស់នៅឡើយ ធៀបនឹងប្រទេសជិតខាង។ ដើម្បីកាត់បន្ថយអត្រាមរណៈភាព មាតាបន្ថែមទៀត កម្ពុជាត្រូវពឹងផ្អែកទាំងស្រុងលើសមត្ថភាពជំនាញរបស់វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស សាស្ត្រាចារ្យ ផ្នែកសម្ភព និងរោគស្ត្រីវិទ្យាទាំងអស់គ្នានេះហើយ ពីព្រោះ ករណីផ្ទៃពោះ ឬសម្រាលកូនធម្មតា មិនមែនជាឧបសគ្គទៀតទេ តែការដោះស្រាយករណី សម្រាលកូនលំបាក មានឧបសគ្គ នៅតែជាបញ្ហានៅឡើយ។ ការខិតខំប្រមូលសមាជិកសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជាឲ្យបានច្រើន ធ្វើការបណ្តុះបណ្តាល ចែករំលែកចំណេះដឹង ឲ្យគ្នាទៅវិញទៅមកបានទៀងទាត់ និងទាន់ពេលវេលា ជាកត្តាសំខាន់ និងជួយចូលរួម ដោះស្រាយបញ្ហានាពេលអនាគត។លោកជំទាវសាស្រ្តាចារ្យ បានបញ្ជាក់ទៀតថា សន្និបាតគឺពិតជាព្រឹត្តិការណ៍ ដ៏ពិសេសវិសាលមួយ ក្នុងការលើកកំពស់នូវគុណភាព ចំណេះដឹងជំនាញ អ្នកផ្តល់សេវា សុខាភិបាលកម្ពុជាយើង សំដៅធ្វើអោយមានសុក្រិតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា។ សកម្មភាពទាំងឡាយដែលសមាគមកំពុងតែធ្វើនេះគឺស្រប និងអនុលោមទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអណតិ្តទី ៧ ដែលសំដៅលើកកំពស់សុខភាព និងសុខមាលភាពប្រជាពលរដ្ឋ ដែលជាមុំមួយដ៏សំខាន់របស់យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលបានផ្តល់អទិភាពជាយុទ្ធសាស្ត្រ៥ គឺ មនុស្ស ទឹក ភ្លើង ផ្លូវ និង នវានុវត្តន៍បច្ចេកវិទ្យា ហើយដូចដែលសមាគមបាន និងកំពុងតែធ្វើពេលនេះ។ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅក្រសួងសុខាភិបាលក៏បានប្រកាសដាក់ចូលការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ សំដៅលើក កម្ពស់សុខមាលភាព ប្រជាពលរដ្ឋកម្ពុជា និងក៏ចូលរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហារីកមាត់ស្បូននាឆ្នាំ២០៣០របស់អង្គការសុខភាពពិភពលោក (WHO) ផងដែរ៕អត្ថបទ រដ្ឋា

បង្ហាញមុខក្រុមឧក្រិដ្ឋជន០៨នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាកងរាជអាវុធហត្ថ ចាប់បង្ខាំងជនបរទេស ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ

2025/11/22 11:04:47 am        597
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមឧក្រិដ្ឋជន០៨នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាកម្លាំងកងរាជអាវុធហត្ថ ចេញធ្វើសកម្មភាពយ៉ាងសកម្ម ចាប់ខ្លួនជនបរទេសយកទៅបង្ខាំងទុក ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ​ក្រោយសមត្ថកិច្ចបង្ក្រាបបានកាលពីពេលថ្មីៗ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំចុះបង្ក្រាបដោយផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ , លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ផងដែរ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល​រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង០៨នាក់ មាន០៧នាក់​ជា​មុខសញ្ញា​ដៃដល់​ដែលធ្វើសកម្មភាព និងម្នាក់ទៀតគ្រាន់ជាអ្នកយករថយន្តធ្វើទៅរក្សាទុកប៉ុណ្ណោះ ។ ឯកឧត្តមស្នងការ បន្ថែមថា ក្រុមទាំងនេះ ជាមុខសញ្ញាយ៉ាងសកម្ម ចេញធ្វើសកម្មភាព​នាពេលរាត្រីជាច្រើនករណី ​ដោយចាប់ជនជាតិចិនយកទៅបង្ខាំងទុក ដើម្បីជំរិតទារប្រាក់​តាមការចង់​បានរបស់ពួកគេ ដោយ​ក្រុមជនសង្ស័យបានស្លៀកពាក់ឯសណ្ឋាន​ក្លែងបន្លំខ្លួន​ជាសមត្ថកិច្ចអាវុធហត្ថ តែជាក់ស្តែងពុំមានមុខរបរពិតប្រាកដនោះឡើយ ។ ឯកឧត្តមស្នងការ បញ្ជាក់គោលជំហរខ្ពស់ គឺត្រូវតែបង្ក្រាបដាច់ខាត រាល់អំពើ ឬបទល្មើស​អសន្តិសុខទាំងឡាយណា ដែលជាកត្តាធ្វើប៉ះពាល់ដល់ពលរដ្ឋ ​ពិសេសភ្ញៀវជាតិ អន្តរជាតិ និង​បណ្តាអ្នកមករកស៊ីវិនិយោគនៅកម្ពុជា​ ជាក់ស្តែងដូចករណីខាងលើ គឺត្រូវតែតាមស្រាវជ្រាវ​បង្ក្រាប​ក្រុមជនល្មើសឲ្យដល់ឬសគល់ ដើម្បីយកមកអនុវត្តទោសទណ្ឌតាមផ្លូវច្បាប់​របស់​ប្រទេសជាតិ ។ គួរបញ្ជាក់ថា ជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលទាំង១៤ខណ្ឌ និងបានធ្វើការពន្លាតដែនសមត្ថកិច្ចបន្ថែមទៅសហការជាមួយ ​កម្លាំងនគរបាលខេត្តកណ្ដាល , ខេត្តតាកែវ , ខេត្តកំពត ,សៀមរាប និងខេត្តព្រះសីហនុ បើកប្រតិបត្តិការស្រាវជ្រាវ រហូត​ឈានទៅបង្ក្រាបបានមុខសញ្ញាពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ក្នុងការបង្ក្រាបក្រុមជនសង្ស័យ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងរួមមាន ៖ រថយន្តតូយូតាព្រូស​០២គ្រឿង , អាវុធខ្លីចំនួន០៤ដើម , គ្រាប់កាំភ្លើង ចំនួន៣៨គ្រាប់ , ទូរស័ព្ទដៃ០៦គ្រឿង , ខ្នោះដៃចំនួន០៧ ​និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង០៨នាក់ ត្រូវបានកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ។ គួររំលឹកថា អំពើចាប់បង្ខាំងជនជាតិចិនជំរិតទារប្រាក់ចុងក្រោយ ក្នុងចំណោមអំពើជំរិត០៦លើក បានកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣ ​និង២០នាទីទាបភ្លឺ ស្ថិតនៅ​ចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយ​ក្រុមជនសង្ស័យទាមទារប្រាក់ចំនួន ៥២០០០ដុល្លារ ​លើជនរងគ្រោះជាជនជាតិចិន ៕ អត្ថបទ ៖ លីហេង 

សម្ភារៈបរិក្ខាពេទ្យជាច្រើនប្រភេទរបស់សឹង្ហបុរី បានប្រគល់ជូនមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីបំរើសេវាព្យាបាលជូនប្រជាជន

2025/11/22 10:33:10 am        332
កំពង់ឆ្នាំង៖ នៅក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានទទួលសម្ភារៈបរិក្ខាពេទ្យពីអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព រួមនិងមន្ទីរពេទ្យSinghealth នៃប្រទេសសឹង្ហបុរី សំរាប់ជួយពិនិត្យព្យាបាលជំងឺជូនប្រជាជននៅក្នុងខេត្តកំពង់ឆ្នាំង។លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានអោយដឹងថា៖ មន្ទីរពេទ្យ Singhealthនៃប្រទេសសឹង្ហបុរី និងអង្គការមូលនិធិទឹកស្អាត និងគាំពារសុខភាព បានផ្តល់នូវសម្ភារៈបរិក្ខាពេទ្យជាច្រើនប្រភេទមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្នុងការជួយពិនិត្យព្យាបាលជំងឺភ្នែក និងជំងឺទូទៅជូនប្រជាជនក្នុងខេត្តកំពង់ឆ្នាំង និងខេត្តជុំវិញ។ ការផ្តល់សម្ភារៈបរិក្ខាពេទ្យពីប្រទេសសឹង្ហបុរីដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងក្នុងថ្ងៃនេះ បញ្ជាក់អោយឃើញថា ទំនាក់ទំនងនយោបាយការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានសកម្មភាពការទូត កាន់តែសកម្ម និងលេចធ្លោលើឆាកអន្តរជាតិ និងនាំមកនូវសុខសន្តិភាព ភាពរីកចម្រើនលើគ្រប់វិស័យ រាប់ទាំងវិស័យសុខាភិបាលផងដែរ។ លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺភ្នែក និងជំងឺទូទៅ សូមមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ព្រោះមន្ទីរពេទ្យនេះ មាន សម្ភារៈបរិក្ខា ពេទ្យល្អៗសំរាប់ពិនិត្យព្យាបាល។លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានថ្លែងអំណរគុណដល់មន្ទីរពេទ្យSinghealth នៃប្រទេសសឹង្ហបុរី ដែលតែងតែជួយសម្ភារៈបរិក្ខាពេទ្យជាច្រើនប្រភេទ និងច្រើនលើក និងក្រុមគ្រូពេទ្យជំនាញ មកជួយពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាក្នុងខេត្តកំពង់ឆ្នាំង៕ កាំង ហុងវាស្នា 

អគ្គនាយកCMAC៖ អាមេរិក និងអាឡឺម៉ង់ បន្តអនុវត្តន៍គម្រោងគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មីននៅកម្ពុជា

2025/11/22 10:17:17 am        267
ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានឲ្យដឹងថា តាមរយៈអង្គការNPA សហរដ្ឋអាមេរិក និងអាឡឺម៉ង់ បានបន្តអនុវត្តន៍​គម្រោង​គាំទ្រ​ការបោះសម្អាតគ្រាប់ បែកចង្កោម គ្រាប់មីន និងគ្រាប់សំណល់សង្រ្គាមនៅកម្ពុជា ហើយមួយវិញ​ទៀតអង្គការNPAប្រកាសថាអាចមានកញ្ចប់ថវិកាថ្មីបន្ថែមទៀត សម្រាប់ការពង្រីកសមត្ថភាព​អង្គភាពCMAC ធ្វើការបោសសម្អាតមីន នៅតាមបណ្តាខេត្តដែលមានបញ្ហាមីនផងដែរ។តាមរយៈផេកហ្វេសបុកផ្លូវការ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា បាន ឲ្យដឹងថា នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានCMAC ភ្នំពេញ ឯកឧត្តម បានទទួលជួបពិភាក្សាការងារជាមួយ លោកHANS RISSER ប្រធានអង្គការNPA នៅកម្ពុជា និងថ្នាក់ដឹកនាំអង្គការNPA មកក្រុងអូស្លូប្រទេសណ័រវេស្ស។ឯកឧត្តមអគ្គនាយកCMAC បានឲ្យដឹងទៀតថា នៅក្នុងកិច្ចជំនួបនោះ ភាគីទាំងពីរ បានធ្វើការពិភាក្សាផ្តោតជាសំខាន់លើបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងដែលកំពុងអនុវត្តន៍ស្រាប់ដូចជា៖ ១.គម្រោងបោសសម្អាតមីនគាំទ្រដោយរដ្ឋាភិបាលសម្ពន្ធ័អាឡឺម៉ង់ នៅខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ ២. គម្រោងគាំទ្រការបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់សំណល់សង្គ្រាម ដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកស្ថិតនៅខេត្តត្បូងឃ្មុំ កំពងចាម ស្វាយរៀង ព្រៃវែងជាដើម និងទី៣. គម្រោងគាំទ្រការពង្រឹងសមត្ថភាពមន្ត្រីជំនាញសុនខហិតមីន។ បើតាមឯកឧត្តម ហេង រតនា បានបញ្ជាក់ផងដែរថា នៅក្នុងកិច្ចជំនួបនោះឯកឧត្តម ក៏បានពិភាក្សា​និងឯកភាពគ ដោយNPAអាចមានកញ្ចប់ថវិកាថ្មីបន្ថែមសម្រាប់ការពង្រីក​សមត្ថភាព​អង្គភាពCMACក្នុងការអនុវត្តគម្រោងបោសសម្អាតមីននៅបណ្តាខេត្តមានបញ្ហាមីនសំដៅសម្រេចគោលដៅការអនុវត្តសញ្ញាអូតាវ៉ាដល់ឆ្នាំ២០៣០របស់កម្ពុជា «អស់ការគំរាមកំហែង​ដោយសារគ្រាប់មីនប្រឆាំងមនុស្ស"» និងការពង្រីកកិច្ចប្រតិបត្តិការបោសសម្អាត​សំណល់យុទ្ធភណ្ឌសង្គ្រាមនៅបណ្តាខេត្តដែលបានប្រកាសអស់គ្រាប់មីនប្រឆាំងមនុស្ស។ រួមទាំងការពង្រឹងសមត្ថភាពមណ្ឌលសុនខអង្គភាពCMACជាដើម៕អត្ថបទបាន ចក់

រាជរដ្ឋាភិបាលកម្ពុជា បានបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យថៃ ដោះលែងទាហានខ្មែរ១៨នាក់ មកកម្ពុជាវិញ

2025/11/22 10:08:51 am        259
ក្រសួងការពារជាតិកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ដោយ ឥតឈប់ឈរដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃ ធ្វើការដោះលែងទាហានកម្ពុជា១៨នាក់ មកកម្ពុជាវិញប្រកប ដោយសុវត្ថិភាព និងស្របទៅតាមមនុស្សធម៌អន្តរជាតិ ខណៈមកដល់ថ្ងៃនេះ គឺមានរយៈពេល១១៦ថ្ងៃហើយក្រោយថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។យោងតាមឆាណែលតេលេក្រាម និងផេកហ្វេសបុករបស់ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ថ្ងៃនេះជាថ្ងៃទី១១៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា«រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរដោយបានប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព»។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។ជាមួយគ្នានោះដែរ កម្ពុជាក៏បានរំលឹក និងបានបន្តអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា «ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់» ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព៕

អាវុធហត្ថខេត្តកណ្ដាល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឆបោកប្រព័ន្ធបច្ចេកវិទ្យា ,ជនរងគ្រោះលើស៥២ករណី អស់ថវិការាប់ពាន់ដុល្លារ

2025/11/22 09:46:16 am        307
កណ្តាល ៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមអនុសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលតែងតែដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសអនុវត្តតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។ជាក់ស្តែងនៅថ្ងៃ០៧-០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឆបោក (ហេកយកតេឡេក្រាម Hak Telegram និងក្លែងតេលេក្រាម Fake Telegram account) កើតឡើងនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល។ បង្កដោយជនសង្ស័យចំនួន ០១ក្រុម ធ្លាប់បានធ្វើសកម្មភាពហេកនិងក្លែងប្រព័ន្ធ Facebook និងប្រព័ន្ធ Telegram របស់ជនរងគ្រោះឈ្មោះ ស ក ក្រោយហេកយកប្រព័ន្ធTelegram របស់ជនរងគ្រោះបានហើយ បានឆាតទៅខ្ចីប្រាក់ជនរងគ្រោះឈ្មោះ ឆ សរ ឲ្យផ្ញើប្រាក់ទៅឲ្យខ្លួនដោយប្រាប់ថាកូនឈឺ ជនរងគ្រោះមិនបានដឹង (ធ្លាប់មានប្រវត្តន៍ពឹងពាក់គ្នា) ក៏បានផ្ញើប្រាក់ទៅឲ្យជនសង្ស័យមួយចំនួន។ក្រោយមកជនរងគ្រោះបានដឹងថាតេលេក្រាមរបស់ជនរងគ្រោះឈ្មោះ ស ក ត្រូវបានគេហេកយក ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅ កងរាជអាវុធហត្ថខេត្តកណ្តាល តែម្តង។ ជនសង្ស័យក៏បានបន្តបង្កើតតេលេក្រាមក្លែងក្លាយដោយដាក់ឈ្មោះ និងរូបថតអ្នកពាក់ព័ន្ធផ្សេងៗទៀត យកទៅឆាតខ្ចីប្រាក់អ្នកស្គាល់ផ្សេងៗជាច្រើននាក់ទៀតតាមលេខនិងសមាជិកក្នុងតេលេក្រាមដែលហេកយកបាន។ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធបទល្មើសខាងលើភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបញ្ជាជំនាញឲ្យចុះប្រតិបត្តិការស្រាវជ្រាវស្វែងរកឃាត់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពខាងលើអនុវត្តតាមនីតិវិធីច្បាប់ ។ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ គួបផ្សំនឹងឆន្ទៈ ការតស៊ូ ព្យាយាម សាមគ្គី សហការគ្នារវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនាញកងរាជអាវុធហត្ថខណ្ឌដូនពេញ និង ជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ដារ៉ា ភេទប្រុស នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ដោយបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀតឈ្មោះ ចាន់ណា ហៅលក និងឈ្មោះ ពៅ ភេទស្រី ដកហូតវត្ថុតាងមួយចំនួន នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងដកហូតរួមមានៈ ទូរស័ព្ទចំនួន ០៥គ្រឿង មានស៊ីមកាតចំនួន ៨ស៊ីម។ជនសង្ស័យបានសារភាពថា បក្សពួកធ្លាប់ហេកប្រព័ន្ធ Telegram និងបង្កើតក្លែងអាខោនប្រព័ន្ធ Facebook Telegram យកឈ្មោះនិងរូបថតជនរងគ្រោះជាច្រើននាក់ ជាង ៥២លើក មានទាំងអ្នកធំ អ្នកតូច មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អ្នករកស៊ី ចាស់ ក្មេង ស្រីប្រុស ដើម្បីបន្លំឆាតបោកយក​ប្រាក់គេរយៈពេលប្រហែលជាង ៥ខែ មកហើយច្រើនពេកចាំមិនអស់នោះ បានថវិការាប់ពាន់ដុល្លារនិងលានរៀល។បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច។ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ Facebook Telegram ឬប្រព័ន្ធផ្សេងៗទៀត មុននឹងផ្ញើប្រាក់ ត្រូវសិក្សាស្រាវជ្រាវ ពិសេសទាក់ទងបញ្ជាក់ផ្ទាល់មាត់ជាមួយអ្នកសុំ ឬខ្ចីលុយ ឲ្យបានច្បាស់លាស់ ជៀសវាងការ​ចាញ់បោក​ជនខិលខូចដូចករណីខាងលើ៕

បង្ក្រាបក្រុមឧក្រិដ្ឋជន០៨នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាសមត្ថកិច្ចអាវុធហត្ថចាប់បង្ខាំងជនបរទេស ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ

2025/11/21 09:43:22 pm        1167
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវតាមបង្ក្រាបក្រុមឧក្រិដ្ឋជន០៨នាក់ ជាប់ពាក់ព័ន្ធករណីក្លែងបន្លំជាកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ចេញធ្វើសកម្មភាពយ៉ាងសកម្មចាប់ខ្លួនជនបរទេសយកទៅបង្ខាំងទុក ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ប្រាប់ BTV ឲ្យដឹងថា ៖ ជនសង្ស័យទាំង០៨នាក់ មាន០៧នាក់ជាមុខសញ្ញាដៃដល់ដែលធ្វើសកម្មភាព និងម្នាក់ទៀតគ្រាន់ជាអ្នកយករថយន្តធ្វើទៅរក្សាទុកប៉ុណ្ណោះ ។ ឯកឧត្តមស្នងការ បន្ថែមថា ៖ ក្រុមទាំងនេះ ជាមុខសញ្ញាយ៉ាងសកម្ម ចេញធ្វើសកម្មភាពនាពេលរាត្រីជាច្រើនករណី ដោយចាប់ជនជាតិចិនយកទៅបង្ខាំងទុក ដើម្បីជំរិតទារប្រាក់តាមការចង់បានរបស់ពួកគេ ដោយក្រុមជនសង្ស័យបានស្លៀកពាក់ឯសណ្ឋានក្លែងបន្លំខ្លួនជាសមត្ថកិច្ចអាវុធហត្ថ តែជាក់ស្តែងពុំមានមុខរបរពិតប្រាកដនោះឡើយ ។ ឯកឧត្តមស្នងការ បញ្ជាក់គោលជំហរខ្ពស់ គឺត្រូវតែបង្ក្រាបដាច់ខាត រាល់អំពើ ឬបទល្មើសអសន្តិសុខទាំងឡាយណា ដែលជាកត្តាធ្វើប៉ះពាល់ដល់ពលរដ្ឋ ពិសេសភ្ញៀវជាតិ អន្តរជាតិ និងបណ្តាអ្នកមករកស៊ីវិនិយោគនៅកម្ពុជា ជាក់ស្តែងដូចករណីខាងលើ គឺត្រូវតែតាមស្រាវជ្រាវបង្ក្រាបក្រុមជនល្មើសឲ្យដល់ឬសគល់ ដើម្បីយកមកអនុវត្តទោសទណ្ឌតាមផ្លូវច្បាប់របស់ប្រទេសជាតិ ។ គួរបញ្ជាក់ថា ៖ ជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលទាំង១៤ខណ្ឌ និងបានធ្វើការពន្លាតដែនសមត្ថកិច្ចបន្ថែមទៅសហការជាមួយ កម្លាំងនគរបាលខេត្តកណ្ដាល , ខេត្តតាកែវ , ខេត្តកំពត ,សៀមរាប និងខេត្តព្រះសីហនុ បើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅបង្ក្រាបបានមុខសញ្ញាពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ក្នុងការបង្ក្រាបក្រុមជនសង្ស័យ សមត្ថកិច្ចធ្វើការដកហូតវត្ថុុតាងរួមមាន ៖ រថយន្តតូយូតាព្រូស០២គ្រឿង , អាវុធខ្លីចំនួន០៤ដើម , គ្រាប់កាំភ្លើង ចំនួន៣៨គ្រាប់ , ទូរស័ព្ទដៃ០៦គ្រឿង , ខ្នោះដៃចំនួន០៧ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់នៅពេលខាងមុខ ។គួររំលឹកថា ៖ អំពើចាប់បង្ខាំងជនជាតិចិនជំរិតទារប្រាក់ចុងក្រោយ ក្នុងចំណោមអំពើជំរិត០៦លើក បានកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣ និង២០នាទីទាបភ្លឺ ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយក្រុមជនសង្ស័យទាមទារប្រាក់ចំនួន ៥២០០០ដុល្លារ លើជនរងគ្រោះជាជនជាតិចិន ៕ លីហេង

ក្រសួងពាណិជ្ជកម្ម រៀបចំសន្និសឹទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ក្រោមមួលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើតកិត្យានុភាពផលិតផលក្នុងស្រុក»

2025/11/21 07:19:48 pm        193
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នងសន្និសឹទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។ក្រោមមួលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើតកិត្យានុភាពផលិតផលក្នុងស្រុក» ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTExpo) ធ្វើឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និង សេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។CTExpo ធ្វើឡើដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញ ការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ។ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពិព័រណ៍នេះ នឹងមានការដាក់តាំងបង្ហាញនូវផលិតផលខ្មែរ មិនតិចជាង ៦០% ដែលជាផលិតលក្នុងស្រុក ជាផលិតផលស្តង់ដារ និងការវិចខ្ចប់ប្រកបដោយអនាម័យខ្ពស់។ ក្នុងគោលដៅប្រគួតប្រជែង ពិព័រណ៍នេះក៏មានបណ្តារក្រុមហ៊ុន ដៃគួរសហការអន្តរជាតិដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួនផងដែរ៕

កម្ពុជា-ថៃ ឯកភាពបញ្ជូនក្រុមវាស់វែងចុះអនុវត្តការងារ ដោះស្រាយបញ្ហាភូមិជោគជ័យ និងភូមិព្រៃចាន់

2025/11/21 06:08:33 pm        192
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលព្រំដែនលេខ 42-47 ដោយ ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារ លើដីជាក់ស្ដែងដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុង ភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ក្នុងន័យនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ជូនថា៖១- ពាក់ព័ន្ធការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ បានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្តែងចាប់តាំងពីឆ្នាំ២០០៦ មកម្លេះ ដើម្បីវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង) ចំនួន ៧៤បង្គោល ដែលបានបោះដោយ គណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។ ការងារវាស់វែង និងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោល ព្រំដែនលេខ42 ដល់ 47 ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើ មូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ ២- កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដ នៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្តែងនៅឡើយ។ ៣- ភាគីទាំងពីរបានឯកភាពបញ្ជូនក្រុមការងារ ចុះរៀបចំផែនការនិងអនុវត្តការងារលើដីជាក់ស្ដែងចាប់ពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែន លេខ42-47 ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាការបន្តអនុវត្ត ការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារ នៃ អនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ (TOR) ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទ ណែនាំបច្ចេកទេស(Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជន ទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវ ការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕

កម្ពុជា ស្នើឧត្តមស្នងការសិទ្ធិមនុស្ស UN ស៊ើបអង្កេត ការបំពានយ៉ាងធ្ងន់ធ្ងរបង្កឡើងដោយភាគីថៃ

2025/11/21 04:52:15 pm        189
ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ស្នើឯកឧត្តមឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ស៊ើបអង្កេត និងកត់ត្រាហេតុការណ៍អំពីការបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ ដោយដែលបង្កឡើងភាគីថៃ។ ការស្នើនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមឯកអគ្គរាជទូត អ៊ិន តារា បានជួបប្រជុំជាមួយ ឯកឧត្តម Volker Türk ដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃដែលកំពុងបន្តកើតមាននៅតាមព្រំដែន នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តមបានមានប្រសាសន៍ថា ស្ថានភាពព្រំដែននៅតែមានភាពតានតឹងខ្លាំង ដែលត្រូវបានសម្គាល់ដោយការឈ្លានពានរបស់ថៃជាបន្តបន្ទាប់ សកម្មភាពបង្ខិតបង្ខំប្រឆាំងនឹងជនស៊ីវិល ភូមិដែលត្រូវបានឡោមព័ទ្ធ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិល និងការមិនបញ្ជូនទាហានកម្ពុជាចំនួន ១៨នាក់ត្រឡប់មកវិញ ទោះបីជាមានការធានាជាមុនក៏ដោយ។ឯកឧត្តម ឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីថា ការចោទប្រកាន់របស់ថៃទាក់ទងនឹងឧប្បត្តិហេតុផ្ទុះមីននៅថ្ងៃទី១០ ខែវិច្ឆិកា ទាក់ទងនឹងមីនចាស់ៗដែលនៅសេសល់ពីសង្គ្រាមកន្លងមក ដោយបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់កម្ពុជាចំពោះពិភពលោកដែលគ្មានមីន និងអវត្តមាននៃការជំរុញដ៏គួរឱ្យទុកចិត្តណាមួយសម្រាប់ការដាក់ពង្រាយមីនថ្មី។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចោទប្រកាន់នេះត្រូវបានប្រើប្រាស់ជាលេស ដើម្បីផ្អាកកិច្ចព្រមព្រៀងសន្តិភាព និងបន្តការឈ្លានពាន។ឯកឧត្តម ឯកអគ្គរាជទូត បានជម្រាបជូនឯកឧត្តម ឧត្តមស្នងការ បន្ថែមទៀតអំពីការបំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ រួមទាំងការបាញ់ប្រហារលើជនស៊ីវិលកម្ពុជាដែលគ្មានអាវុធ ដែលបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ និងរបួសបីនាក់ ក៏ដូចជាការរំលោភរួមគ្នាលើពលករចំណាកស្រុកកម្ពុជាម្នាក់ ដោយទាហានថៃ ៧នាក់ ស្លៀកពាក់ឯកសណ្ឋានខ្មៅ។ ឯកឧត្តម បានស្នើសុំឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សស៊ើបអង្កេត និងកត់ត្រាហេតុការណ៍ទាំងនេះ។ឯកឧត្តម ឯកអគ្គរាជទូត ក៏បានសម្តែងការព្រួយបារម្ភអំពីភាពអសកម្មរបស់លោកសាស្ត្រាចារ្យ វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេស ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចំពោះការឆ្លើយតបទៅនឹងការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅតាមព្រំដែន ដោយសង្កត់ធ្ងន់ថា អាណត្តិរបស់អ្នករាយការណ៍ពិសេសមិនមែនគ្របដណ្តប់ត្រឹមតែការអភិវឌ្ឍសិទ្ធិមនុស្សក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបំពានសិទ្ធិដែលកើតចេញពី ឬជាប់ទាក់ទងនឹងជម្លោះប្រដាប់អាវុធដែលកំពុងបន្តផងដែរ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ប្រសិនបើអ្នករាយការណ៍ពិសេសនៅតែបន្តភាពអសកម្មបែបនេះ កម្ពុជានឹងចាត់វិធានការសមស្រប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM