ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

កម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពី ការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ដើម្បី​ជា​ជំនួយដល់ការង្គ្រោះអាយុជីវិត តាមរយៈប្រពន្ធ័ប្រកាសឲ្យដឹងមុន

2025/11/21 09:30:05 am        347
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា រួមគ្នា​ជាមួយ​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​នៃ​អង្គ​ការសហប្រជាជាតិ និងដៃគូផ្សេងទៀតរបស់អង្គការសហប្រជាជាតិ បានដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ផែនទីបង្ហាញផ្លូវថា្នក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា (ឆ្នាំ២០២៥ ដល់ ២០២៨) ដែល​ជា​ផែន​ការយុទ្ធសាស្ត្រ ធានាបាននូវ​ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹង​មុន​ពហុមុខ​សញ្ញា​គ្រោះ​ថ្នាក់​ប្រកប​ដោយ​បរិយា​បន្ន ទៅកាន់សហគមន៍ទាំងអស់អំពីគ្រោះមហន្តរាយដែលនឹងកើតមាន ផ្សេងៗ។ ពិធីប្រកាសនេះ ធ្វើឡើងក្រោមអធិបតី​ភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, ថ្នាក់ដឹកនាំ គ.ជ.គ.ម​, ឯកឧត្តម-លោកជំទាវ តំណាងក្រសួងស្ថាប័ន, ថ្នាក់ដឹកនាំ តំណាងរដ្ឋបាលរាជធានី-ខេត្ត, តំណាងអង្គការដៃគូរ និង​មន្រ្តី គ.ជ.គ.ម ដែលពិធីប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។  ផែនទីបង្ហាញផ្លូវនេះ​ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ ទីភ្នាក់​ងារ​អង្គកា​រ​សហប្រជាជាតិ រួមទាំងដៃគូសង្គមស៊ីវិល ដោយអនុលោម ទៅតាម បទដ្ឋានប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹង​មុន​សម្រាប់​ទាំង​អស់​គ្នាជាសកល និងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជាផងដែរ។ ផែន​ទី​បង្ហាញ​ផ្លូវ​ថ្នាក់​ជាតិ​នេះបានផ្តោតទៅលើ សសរស្តម្ភចំនួនបួន៖ ១) ចំណេះដឹងអំពីហានិភ័យ ២) ការសង្កេត និង​ការ​ព្យាករ ៣) ការផ្សព្វផ្សាយ និងការ ទំនាក់ទំនងអំពីសេចក្តីប្រកាសអាសន្ន និង៤) ការតៀមបម្រុង និងការឆ្លើយតប។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ បានផ្តល់ឱ្យកម្ពុជា​នូវ​មាគ៌ា​យ៉ាង​ច្បាស់​លាស់​ក្នុងការពង្រឹងការសម្របសម្រួល ។ ជាមួយភាពជាអ្នកដឹកនាំ ភាពជា ដៃគូ និងធនធាន យើង​អាច​ធានា​បានថាការប្រកាសឱ្យដឹងមុននឹងត្រួវបានប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង ហើយ​ភាព​ងាយ​រង​គ្រោះ​នឹង​ត្រូវប្រែក្លាយទៅជាភាពធន់» ។ កាលពីខែសីហា ឆ្នាំ២០២៥នេះ ផែនទីបង្ហាញផ្លូវថ្នាក់ជាតិខាងលើត្រូវបានអនុម័តដោយ សម្តេច​មហា​បវរធិបតី​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ផែនទីនេះបានក្លាយជាទិស​ដៅ​ក្នុង​ការ​កសាងភា​ព​ធន់​ទៅ​នឹង​​ហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ ដោយមានការពង្រឹងការសម្របសម្រួល ការ​វិនិយោគ​លើ​ការអង្កេត និងទំនាក់ទំនង និងការត្រៀមបម្រុង ជារួមសម្រាប់ប្រជាពលរដ្ឋ។ លោក ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា «ការ​អនុវត្ត​ដ៏ជោគជ័យនៃផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា គឺ​អាស្រ័យ​លើ​យន្ត​ការ​ដ៏រឹងមាំមួយដែលដឹកនាំដោយរាជរដ្ឋាភិបាល ក្នុងការកៀរគរក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូ​ទាំង​អស់​ក្នុង​ការ​ផ្កល់ព័ត៌មាន ប្រកាសឱ្យដឹងមុនប្រកបដោយប្រសិទ្ធភាពបានទាន់ពេលវេលា និងគួរឱ្យទុកចិត្ត ដើម្បី​អាចសង្គ្រោះជីវិត និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។»ដោយប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០% រស់​នៅ​តាម​តំបន់​ជន​បទ​ងាយ​រង​គ្រោះនឹ​ង​ការ​ប្រែប្រួល​អាកាស​ធាតុ ដែលធ្វើអោយ​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​ងាយ​រង​ការ​គម្រាម​កំហែង​ពីគ្រោះ​ទឹក​ជំនន់ គ្រោះរាំងស្ងួត និងខ្យល់ កន្រ្តាក់ កម្មវិធីស្បៀង​អាហារ​ពិភពលោក​នឹង​ផ្តល់​កិច្ច​សហការ​ជាមួ​យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការបង្កើតវេទិកាសម្របសម្រួលពហុភាគី ដោយនឹង​មាន​ការ​ចូល​រួម​ពីក្រសួងស្ថាប័ន និងដៃគូនានា រួមមានយូអិនឌីភី(UNDP) អង្គការស្បៀង និងកសិកម្ម​នៃ​សហ​ប្រជាជាតិ​(FAO)​ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និង ធនាគារពិភពលោកប្រចាំកម្ពុជា (World Bank)។ទោះបីជាមានការវិភាជថវិកានាពេលថ្មីៗនេះពី មូលនិធិអាកាសធាតុបៃតង (GCF) ចំនួន ១០៣,២ លាន​ដុល្លារ​អាមេរិក សម្រាប់ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងតំបន់ក៏ដោយ ក៏កម្ពុជានៅតែ​ប្រឈម​នឹង​កង្វះ​ខាត​ថវិកា​ចំនួន​ប្រមាណ ២២,៧ លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ៤១% នៃតម្រូវការថវិកា​សរុប​ដែល​ត្រូវ​បាន​ប៉ាន់​ស្មាន សម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវថ្នាក់ជាតិនេះ។លោកស្រី ផាក យ៉ុងណាន តំណាងប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា បាន​មាន​ប្រសាស​ន៍​ថា​ «សកម្មភាពពិត​ប្រាកដ​សម្រាប់​ការងារ​ប្រកាស​អោយ​ដឹង​មុន​ត្រូវ​តែចា​ប់​ផ្តើម​នៅ​ពេល​ឥឡូ​វ​នេះ​។ យើងត្រូវបោះជំហានឱ្យបានលឿនពីផែនទីបង្ហាញផ្លូវ ទៅជាសកម្មភាពជាក់ស្តែង រួមមាន​ទាំង​ការ​កៀរ​គរ​ធន​ធាន​ ដើម្បីផ្សារភ្ជាប់ការប្រកាសឱ្យដឹងមុនទៅនឹងការឆ្លើយតបនៅតាមមូលដ្ឋាន និងធានា​ឱ្យ​បាន​ថា​គ្រប់​សហគមន៍​ទាំង​អស់បានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបនៅពេលដែលមានបញ្ហាបន្ទាន់។»អាទិភាពបន្ទាន់រួមមាន ការរៀបចំនីតិវិធីប្រតិបត្តិ ដាក់ឱ្យដំណើរការវេទិកាសម្របសម្រួល បង្កើត​ផែន​ការ​វិភាជ​ធន​ធាន និងចុងក្រោយនោះគឺបង្កើនការទំនាក់ទំនងដល់កម្រិតមូលដ្ឋាន ដើម្បីអាចទៅដល់ស្រ្តី ជន​ជាតិ​ដើម​ភាគតិច និងជនមានពិការភាព។ ផែនទីបង្ហាញផ្លូវថ្នាក់ជាតិនេះនឹងត្រូវធ្វើបច្ចុប្បន្នភាព​ជា​ប្រចាំ​តាមរយៈ​ការត្រួតពិនិត្យ និង​ការវាយតម្លៃ។ កម្មវិធីស្បៀងអាហារពិភពលោកនៃ​អង្គការសហប្រជាជាតិ គឺជាអង្គការមនុស្សធម៌ដ៏ធំជាងគេ​បំផុតនៅលើ​ពិភព​លោក​ ដែលជួយ​សង្គ្រោះ​ជីវិតមនុស្ស​ក្នុងគ្រាអាសន្ន និងប្រើ​ជំនួយ​ស្បៀងអាហារ ជាវិធី​​កសាង​មាគ៌ា​ឆ្ពោះ​ទៅ​កាន់សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជន​ដែលបាន​​ឆ្លង​កាត់​​ជម្លោះ គ្រោះមហន្តរាយ និង​ផលប៉ះពាល់នៃ​ការប្រែប្រួលអាកាសធាតុ៕

ក្រសួងធនធានទឹក៖ តំបន់ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ អាចមាន​ធាតុ​អាកាស​ចុះ​ត្រជាក់​ អប្បបរមា១៦°C, ខ្យល់​ប​ក់ក្នុងល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី

2025/11/21 08:59:52 am        325
​តំបន់ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ អាចមាន​ធាតុ​អាកាស​ចុះ​ត្រជាក់​ និង​មាន​សីតុណ្ហ​ភាព​​មធ្យម អប្បបរមា១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា២៧°C ហើយ​ខ្យល់​ប​ក់​មក​ពី​ទិស​ឦសាន​ និងទិសបូព៌ក្នុងល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ នេះបើយោងតាមសេចក្ដីជូន​ដំណឹង​របស់​ក្រសួង​ធន​ធានទឹក និងឧតុនិយម។ក្រសួងធនធានទឹកបានឲ្យដឹងថា តាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និង​អាកាស​ធាតុ​នៅ​ក្នុង​តំបន់ និង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា របបខ្យល់មូសុងឦសាន មាន​ឥទ្ធិពល​ខ្លាំង​ ហើយ​បក់​លើ​សមុទ្រ​ចិន​ខាង​ត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ន និង​លើ​ព្រះរាជាណាចក្រកម្ពុជា​។ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៖១. តំបន់វាលទំនាប ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាច​មាន​ធាតុ​អាកាស​ចុះ​ត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C ហើយ​ខ្យល់ប​ក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាច​មាន​ធាតុ​អាកាស ចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាព​មធ្យម​អតិបរមា​​២៨°C ហើយខ្យល់បក់មកពីទិស ឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៤ម៉ែត្រ/​វិនាទី​។៣.តំបន់មាត់សមុទ ៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប អាចមានធាតុអាកាសចុះត្រជាក់ និង​មាន​សីតុណ្ហភាពមធ្យម អប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ហើយ​ខ្យល់​បក់​មកពីទិសនិរតី និងទិសអាគ្នេយ៍ក្នុងល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។ដោយ​ឡែក​តំបន់ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ អាចមាន​ធាតុ​អាកាស​ចុះ​ត្រជាក់​ និង​មាន​​សីតុណ្ហ​ភាព​មធ្យម អប្បបរមា១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា២៧°C ហើយ​ខ្យល់​ប​ក់​​មក​​ពី​ទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។អាស្រ័យ​ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវ​ដល់​សាធារណ​ជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុង​ប្រយ័ត្ន​ខ្ពស់​អំ​ពី​ស្ថាន​ភាព​ធាតុ​អាកាស​​ចុះត្រ​ជាក់​នេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតមានជាយថាហេតុ។ ក្រសួងធនធានទឹក និងងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាព ធាតុ​អាកាស​នេះ​ ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

អាងស្តុកទឹក១២ម៉ឺនម៉ែត្រគូប កំពុងរៀបចំស្ដារជូនបងប្អូនអតីតយុទ្ធជនប្រើប្រាស់ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

2025/11/21 08:41:08 am        260
ក្រសួងធនធានទឹក និងឧត្តុនិយម បាននឹងកំពុងស្ដារអាងទឹកបន្ថែម ដែលមានវិសាលភាពស្តុកទឹកបានរហូតដល់១២ ម៉ឺនម៉ែត្រគូប ស្ថាបនាដោយប្រើប្រាស់ថវិកាដៃគូរអភិវឌ្ឍន៍គឺធនាគារពិភពលោក តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យមានការស្តុកទឹកក្នុងបរិមាណមួយដ៏ច្រើន ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់បងប្អូនអតីតយុទ្ធជនក្នុងជីវភាពប្រចាំថ្ងៃនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។ នេះបើតាមការបញ្ជាក់ពីលោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ក្រុមការងារព័ត៌មានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។

លោកបណ្ឌិត István Zelnik ជាជនជាតិហុងគ្រី បានប្រគល់វត្ថុសិល្បៈខ្មែរ ជូនមកព្រះរាជាណាចក្រវិញ

2025/11/21 08:11:55 am        254
នាល្ងាចថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលវត្ថុសិល្បៈខ្មែរ ពីលោកបណ្ឌិត István Zelnik ជាជនជាតិហុងគ្រី ជូនដល់សារមនី្ទរជាតិ បន្ទាប់ពីការចរចា អស់រយៈពេលជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ត្រឡប់មកកម្ពុជាវិញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក István Zelnik ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែលលោក Zelnik កំពុងកាន់កាប់ ជូនមកកម្ពុជាវិញ។លោក István Zelnik ជាជនជាតិហុងគ្រី និងជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (Hungarian Southeast Asian Institute) នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LiDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានរួមចំណែកផងដែរដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក។ក្នុងចំណោមវត្ថុសិល្បៈខ្មែរសំខាន់ៗ ដែលបានព្រមព្រៀងប្រគល់មកកម្ពុជាវិញនាពេលនេះ មានជាអាទិ៍៖ វាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង ដែលជាគំរូសូត្រខ្មែរដ៏ល្អពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌរបស់សារមន្ទីរជាតិកម្ពុជា និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ ក្នុងនោះដែរ ក៏មានសមុច្ច័យសំខាន់ៗមួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមនី្ទរជាតិ បានកត់សម្គាល់ថា លោកបណ្ឌិត István Zelnik ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរជាង២០០មុខទៅសារមនី្ទរជាតិកម្ពុជាវិញ ហើយយើងយល់ថាលោកនឹងប្រគល់វត្ថុសំខាន់ៗបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោក Zelnik ដែលបច្ចុប្បន្នលោកមានអាយុជាង៧០ឆ្នាំហើយ ក្នុងការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ជូនមកកម្ពុជាវិញ។ នាពេលកន្លងមក លោក Zelnik ក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបានចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនផងដែរពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌ សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប។លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងថា សន្តិភាព និងស្ថិរភាពនយោបាយ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចនាំយកមកវិញនូវព្រលឹងដូនតាខ្មែរ និងរតនសម្បត្តិដ៏មានតម្លៃនានា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំក្នុងអំឡុងនៃសង្គ្រាមច្រើនទសវត្សរ៍កន្លងទៅនេះ។ ទន្ទឹមនេះ យើងសូមគោរពថ្លែង អំណរគុណជាទីបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលយកចិត្តទុកដាក់ និងគាំទ្រ យ៉ាងពេញទំហឹងចំពោះការការពារ អភិរក្ស និងលើកស្ទួយវប្បធម៌ អារ្យធម៌ជាតិ។លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណនិងកោតសរសើរ ដល់ក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេស លោក Bradley J. Gordon នៃ Edenbridge Asia និងសហការី ដែលបានចូលរួមយ៉ាងសកម្ម ជាមួយក្រសួងក្នុងការស្រាវជ្រាវ ស្វែងរក និងចរចាបញ្ជូនសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ទាំងនេះវិលត្រឡប់មក កម្ពុជាវិញ។ ការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាវិញដោយស្ម័គ្រចិត្តនេះ គឺជាកាយវិការមួយដែលគួរទុកជាគំរូ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវ និងលើកទឹកចិត្តដល់គ្រប់អ្នកកាន់កាប់សមុច្ច័យឯកជន ក៏ដូចជាស្ថាប័ននានាលើ សាកលលោក ដែលកំពុងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការសម្របសម្រួលប្រគល់សម្បត្តិវប្បធម៌ខ្មែរ ត្រឡប់មកកម្ពុជាវិញ។រាជរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាយវិការប្រកបដោយសុឆន្ទៈនេះ។ ការប្រគល់ សម្បត្តិវប្បធម៌ខ្មែរជូនមកកម្ពុជាវិញដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែក ដ៏ឧត្តុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ៕អត្ថបទ រដ្ឋា

សម្តេចធិបតី ប្រកាសអបអរសាទររតនវត្ថុសិល្បៈខ្មែរមាតុភូមិនិវត្តមកកម្ពុជាវិញ ក្រោយឃ្លាតឆ្ងាយពីស្រុកកំណើតអស់ជាច្រើនទសវត្សរ៍

2025/11/21 08:01:44 am        317
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រ កាសអបអរសាទរ និងនិងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរជាច្រើនប្រភេទ ដែលមាតុភូមិនិវត្តន៍មកកម្ពុជាវិញ បន្ទាប់ពីបានឃ្លាតឆ្ងាយពីស្រុកកំណើតដោយសារសង្រ្គាមអស់ជាច្រើនទសវត្សរ៍មកនោះ។ តាមបណ្តាញសង្គមសម្តេចធិបតី បានលើកឡើងថា«សូមអបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ មាតុភូមិនិវត្តន៍មកកម្ពុជាវិញ!»។ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា អនុវត្តតាមគោលការណ៍ដ៏ហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងនាមជាសេនាធិការផ្ទាល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងចរចាជាមួយលោក ISTVÁN ZELNIK ជនជាតិហុងគ្រី និងរដ្ឋាភិបាលហុងគ្រី ដើម្បីនាំយករតនវត្ថុសិល្ប:ខ្មែរត្រឡប់មកកាន់មាតុភូមិវិញ។ សម្តេចបានបញ្ជាក់ថា  រតនវត្ថុសិល្បៈខ្មែរ រួមមាន៖ វាយនភណ្ឌសូត្រខ្មែរ ចំនួន ១៨៣ផ្ទាំង និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ព្រមទាំងសមុច្ច័យសំខាន់ៗ ដូចជា៖ វត្ថុធ្វើអំពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ គឺសុទ្ធសឹងជាកេរតំណែលពីបុព្វបុរសខ្មែរសម្រាប់កូនចៅជំនាន់ក្រោយ ដោយប្រៀបបាននឹងការវិលត្រឡប់នូវព្រលឹងដូនតាខ្មែរ។បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះបញ្ជាក់ថា បន្ទាប់ពីការចរចា អស់រយៈពេលជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបាន បាត់បង់ត្រឡប់មកកម្ពុជាវិញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក ISTVÁN ZELNIK ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែលលោក ZELNIK កំពុងកាន់កាប់ ជូនមកកម្ពុជាវិញ។ក្រសួងវប្បធម៌បានឲ្យដឹងទៀតថា លោក ISTVÁN ZELNIK ជាជនជាតិហុងគ្រី និងជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (HUNGARIAN SOUTHEAST ASIAN INSTITUTE) នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក ZELNIK រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LIDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបានរួមចំណែកផងដែរដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។យ៉ាងណាក៏ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោក ZELNIK ដែលបច្ចុប្បន្នលោកមានអាយុជាង៧០ឆ្នាំហើយ ក្នុងការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ជូនមកកម្ពុជាវិញ។ នាពេលកន្លងមក លោក ZELNIK ក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបានចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនផងដែរពាក់ព័ន្ធនឹង បេតិកភណ្ឌវប្បធម៌ សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប៕អត្ថបទបាន ចក់

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះផ្សព្វផ្សាយដល់អាជ្ញាធរ ២ស្រុក នៅខេត្តកំពង់ស្ពឺ

2025/11/20 10:06:28 pm        145
នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើការចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន ដល់អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងការិយាល័យជំនាញ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច និងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ។តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក. បានដឹកនាំសហការី ធ្វើការចុះផ្សព្វផ្សាយអំពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងការិយាល័យជំនាញ ក្នុងមូលដ្ឋានស្រុកភ្នំស្រួច និងស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុក, សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, ប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន, ប្រធានការិយាល័យពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុក, មេឃុំ, សមាជិកក្រុមប្រឹក្សាឃុំ, មេប៉ុស្តិ៍រដ្ឋបាល, ស្មៀនឃុំ ដែលអ្នកចូលរួមសរុបទាំង ២ ស្រុក ប្រមាណជិត ១០០ នាក់។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ២ គឺ៖ទី១. បន្តផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពី អ.ដ.ក. ដល់ដល់អាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងការិយាល័យជំនាញ នៃរដ្ឋបាលស្រុកទី២. ផ្សព្វផ្សាយពង្រឹង និងលើកកម្ពស់កិច្ចសហការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្នុងក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលខេត្តកំពង់ស្ពឺ៕

ព្រឹត្តិការណ៍ប្រកួតវាយកូនគោលពានរង្វាន់ (Vattanac Legends Championship) គឺជាព្រឹត្តិការណ៍លំដាប់អន្តរជាតិ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា កំពុងចាប់ផ្តើមហើយ

2025/11/20 09:30:02 pm        146
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាវាយកូនហ្គោលពានរង្វាន់ Vattanac Legends Championship ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​សម្រាប់ប្រទេសកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ជាតិក្នុងការលើកកម្ពស់កីឡាអន្តរជាតិលំដាប់ពិភពលោក និងពង្រឹងវត្តមាន ក៏ដូចជាសមត្ថភាពវាយកូនហ្គោលនៅលើឆាកអន្តរជាតិ។ ក្នុងព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លោកជំទាវ ឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អ្នកឧកញ៉ា សំ​ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ព្រមទាំងគណៈប្រតិភូកីឡាករ The Legends Tour និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើមកុះករ។

អភិបាលរាជធានីណែនាំឱ្យអាជ្ញាធរគ្រប់ខណ្ឌរំដោះការកកស្ទះចរាចរណ៍ និងរំដោះចិញ្ចើមផ្លូវ

2025/11/20 08:14:20 pm        175
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យអភិបាលខណ្ឌទាំង១៤ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើកការដោះស្រាយការកកស្ទះចរាចរណ៍ ពិសេសការចតយានយន្តគ្មានសណ្តាប់ធ្នាប់និងការរំលោភបំពានទ្រូងផ្លូវ និងចិញ្ចើមផ្លូវពីសំណាក់អាជីវករមួយចំនួន។ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍លើកឡើងថា តាមការសង្កេតជាក់ស្តែងក្នុង១សប្តាហ៍កន្លងមកនេះ នៅរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ពិសេសនៅលើបណ្តោយផ្លូវធំៗ និងផ្លូវចេញចូលរាជធានីភ្នំពេញ។ តាមការសិក្សា ការកកស្ទះចរាចរណ៍នេះ គឺបណ្តាលមកពីការចតយានយន្តមិនមានសណ្តាប់ធ្នាប់ និងមួយចំនួនទៀតបណ្តាលមកពីប្រជាពលរដ្ឋមកពីប្រទេសថៃ និងមកពីបណ្តាខេត្តផ្សេងៗទៀត សម្រុកមកភ្នំពេញដើម្បីរកការងារធ្វើ។ឯកឧត្តម ឃួង ស្រេង បានបន្តថា ចំពោះការកកស្ទះចរាចរណ៍នេះ អភិបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការដោះស្រាយឱ្យប្រសើរឡើង ជៀសវាងឱ្យបាននូវការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ពិសេសមើលនៅតាមសាលារៀនឯកជនមួយចំនួន ដោយសាលាទាំងនេះ ក្នុង១ថ្ងៃបានបង្កឱ្យស្ទះចរាចរណ៍រហូត៤ដង។ បន្ថែមពីនេះត្រូវត្រួតពិនិត្យ និងចាត់វិធានការចំពោះការចតយានយន្ត មិនមានសណ្តាប់ធ្នាប់ និងការយកទ្រូងផ្លូវពីសំណាក់អាជីវករលក់ដូរអនាធិបតេយ្យ។ឯកឧត្តម ឃួង ស្រេង បានណែនាំថា ការចតយានយន្តមិនមានសណ្តាប់ធ្នាប់ និងការលក់ដូរបំពានលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ វាជារឿងដដែលៗ ដូច្នេះ អាជ្ញាធរខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការចាត់វិធានការ ដើម្បីរំដោះកំណាត់ផ្លូវទាំងនោះឱ្យមានសណ្តាប់ធ្នាប់ និងកាត់បន្ថយបាននូវការកកស្ទះចរាចរ ដោយមិនអាចទុកឱ្យអាជីវករប៉ុន្មាននាក់ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់លាននាក់នោះទេ។ មុនអនុវត្តវិធានការរំដោះផ្លូវឱ្យបានសណ្តាប់ធ្នាប់ពីសំណាក់អ្នករំលោភបំពាននេះ ដាច់ខាតត្រូវតែមានការផ្សព្វផ្សាយ និងណែនាំពួកគាត់ជាមុន ដើម្បីឱ្យពួកគាត់ទទួលយកនិងចូលរួម ហើយនៅពេលអនុវត្តការងារនេះ គឺទទួលយកបានទាំងអស់គ្នា។  ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា នៅរាជធានីភ្នំពេញមានកំណាត់ផ្លូវតូចធំចំនួន១០៨ផ្លូវ ត្រូវបានគេរំលោភបឱពានធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញបានណែនាំ និងអនុវត្តលើការងារនេះបានល្អប្រសើរបានមួយកម្រិតហើយ។ក្រៅពីកិច្ចការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តមឃួង ស្រេង ក៏បានណែនាំឱ្យពិនិត្យឡើងវិញ លើកការយក ភាស៊ីនៅតាមផ្សារ និងការតាមដានត្រួតពិនិត្យជនអាណាថា គឺមិនអាចឱ្យពួកគេធ្វើសកម្មភាព នាំឱ្យបាត់បង់សោភណ្ឌភាពនិងរបៀបរៀបរយសាធារណៈឡើយ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងរំលែកទុក្ខ ជនរងគ្រោះចរាចរណ៍ក្រឡាប់ឡាន

2025/11/20 07:14:27 pm        582
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្នបានចាត់ឲ្យ ឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមជាមួយសមាជិកគណៈកម្មាធិការ លោកលោកស្រី មន្ត្រីក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខទៅដល់ជនរងគ្រោះដែលបានរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន ត្រង់ចំណុចស្ពានអូរប្រាសាទ ភូមិគិរីវ័ន្ត ឃុំកកោះ ស្រុកសន្ទុក ដែលបានបញ្ជូនមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យខេត្តកំពង់ធំ ចំនួន២៥ នាក់ និង ស្លាប់ចំនួន ១៤ នាក់។ក្នុងឱកាសនេះផងដែរ ឯកឧត្តមលេខាធិការបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងចូលរួមរំលែកទុក្ខពីចំងាយអំពីសំណាក់ សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា នូវការបាត់បង់សមាជិកគ្រួសារដោយគ្រោះថ្នាក់ចរាចរណ៍នេះ សូមវិញ្ញាណក្ខន្ធ និងដួងព្រលឹងជនរងគ្រោះទាំងអស់ សូមទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។ ព្រមទាំងលើកទឹកចិត្តទៅដល់ជនរងគ្រោះដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ សូមទទួលនូវការព្យាបាលដោយទំនុកចិត្តអំពីសំណាក់លោកគ្រូ អ្នកគ្រូពេទ្យដែលមានជំនាញនិងប្រកបដោយក្រុមសីលធម៌។ដើម្បីចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តទៅដល់ជនរងគ្រោះដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានឧបត្ថម្ភថវិកាទៅដល់អ្នករងរបួសចំនួន ២៥នាក់ ក្នុង ១នាក់ទទួលបាន ១០ម៉ឺនរៀល សម្រាបសព១ ទទួលបាន ៥០ម៉ឺនរៀល៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា»

2025/11/20 06:55:54 pm        145
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា» ដែលជាសមិទ្ធផលថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាព និងភាពធន់របស់សង្គមជាតិ។ពិធីនេះមានការអញ្ជើញចូលរួមពី លោក ចូ សូយ័រអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា,ថ្នាក់ដឹកនាំ គ.ជ.គ.ម, ឯកឧត្តម-លោកជំទាវ តំណាងក្រសួងស្ថាប័ន, ថ្នាក់ដឹកនាំ តំណាងរដ្ឋបាលរាជធានី-ខេត្ត, តំណាងអង្គការដៃគូរ និងមន្រ្តី គ.ជ.គ.ម ដែលពិធីប្រព្រឹត្តទៅនៅសណ្ឋាគារ RAFFLES Le Royal រាជធានីភ្នំពេញ។  ក្នុងសន្ទរកថារបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា» នាថ្ងៃនេះ គឺជាសមិទ្ធផលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់បំផុត និងការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលមានភាពធន់ ប្រកបដោយ ចីរភាព និងបរិយាប័ន្ន ជាពិសេសផែនទីបង្ហាញផ្លូវនេះ នឹងក្លាយជាឧបករណ៍គន្លឹះមួយ សម្រាប់ការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ទៀតថា គ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ រាំងស្ងួត រន្ទះបាញ់ ខ្យល់កន្ត្រាក់ បានបន្តគំរាមកំហែងដល់សមិទ្ធផលនៃការអភិវឌ្ឍជាតិរបស់យើង។តួយ៉ាងដូចជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ទឹកជំនន់ បានប៉ះពាល់ ប្រជាពលរដ្ឋចំនួន ៤១,៥១៣គ្រួសារ និងស្លាប់ ២០នាក់, ខ្យល់កន្ត្រាក់ បានបង្កការខូចខាតផ្ទះសម្បែង ប្រមាណ ៦,៨០០ខ្នងនិងរន្ទះបាញ់បានសំលាប់មនុស្សចំនួន ៤០នាក់ និងរបួស ៥៨នាក់ព្រមទាំងបង្កផលប៉ះពាល់និងខូចខាតវិស័យកសិកម្ម អប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ទំហំនៃការខូចខាតនេះ តម្រូវឱ្យមានការវិនិយោគជាអាទិភាពលើការងារត្រៀមបង្ការ ជាជាងការឆ្លើយតប។ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ការកសាងប្រទេសមួយដែលមានភាពធន់ គឺមិនអាចធ្វើដោយឯកឯងបានឡើយ ពោលគឺ តម្រូវឱ្យមានការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំទៅនឹងយន្តការសកលលោក ដូច្នេះការរៀបចំផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នានេះ គឺផ្អែកយ៉ាងសំខាន់ទៅលើមូលដ្ឋានគ្រឹះអន្តរជាតិសំខាន់ៗ ដូចជា ក្របខ័ណ្ឌការងារសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (២០១៥-២០៣០) ដែលក្របខ័ណ្ឌនេះបានកំណត់នូវអាទិភាព និងគោលដៅជាយុទ្ធសាស្ត្រសម្រាប់ការកាត់បន្ថយហានិភ័យ ហើយតម្រូវការក្នុងការលើកកម្ពស់ប្រព័ន្ធប្រកាសដំណឹងជាមុន ពហុមុខសញ្ញាគ្រោះថ្នាក់ និងព័ត៌មានហានិភ័យជាតម្រូវការសំខាន់។ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ មិនត្រឹមតែជាឯកសារយុទ្ធសាស្ត្ររបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការភ្ជាប់ទំនាក់ទំនងរវាងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបៀបវារៈសកល ដើម្បីធានានូវសន្តិសុខមនុស្សជាតិ និងការការពារអាយុជីវិតប្រជាពលរដ្ឋគ្រប់រូបនៅក្នុងមាតុភូមិនៃប្រទេសផងដែរ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា គឺជាផែនការសកម្មភាពដែលមានការបែងចែកភារកិច្ចច្បាស់លាស់ ដោយផ្តោតលើសសរស្តម្ភជាយុទ្ធសាស្ត្រចំនួនបួន ដោយសសរស្តម្ភទី១ គឺជាការយល់ដឹងអំពីហានិភ័យ, សសរស្តម្ភទី២ ការព្យាករណ៍ និងការតាមដាន, សសរស្តម្ភទី៣: ការផ្សព្វផ្សាយ និងការទំនាក់ទំនង និងសសរស្តម្ភទី៤: សមត្ថភាពឆ្លើយតប។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ក្រសួង-ស្ថាប័នបង្គោល សូមបន្តភាពជាម្ចាស់ការ និងបញ្ចូលការចំណាយសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវនេះ ទៅក្នុងកម្មវិធីថវិកាជាតិរបស់ខ្លួនជារៀងរាល់ឆ្នាំ ដើម្បីធានាបាននូវចីរភាព និងនិរន្តរភាពនៃការអនុវត្ត ខណៈដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សូមបន្តគាំទ្រទាំងបច្ចេកទេស និងថវិកា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM