ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

អាជ្ញាធររាជធានី បន្តគិតគូរក្នុងការជួយសម្របសម្រួលជម្លោះពលរដ្ឋ និងពលរដ្ឋ លើបាតុភាពទាមទារបើកច្រកចេញចូល

2025/11/20 03:59:52 pm        457
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ពិសេសអាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា នៅតែបន្តគិតគូរដើម្បីជួយសម្របសម្រួលលើបញ្ហាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ ទាក់ទិននឹងការទាមទារឲ្យបើកច្រកដីឡូត៍ សម្រាប់ប្រើប្រាស់ ជាសាធារណៈ ។ បាតុភាពនេះ បានកើតឡើងមកបន្ទាប់ពីមានភាគីពលរដ្ឋជាអ្នករស់នៅអគារខុនដូរមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា បានប្តឹងតវ៉ាទាមទារឲ្យម្ចាស់ដីឡូតិ៍មួយកន្លែងដែលស្ថិតនៅខាងក្រោយខុនដូរនោះ ធ្វើការបើកច្រកដីឡូតិ៍ ដើម្បីសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ។ ក៏ប៉ុន្តែភាគី ម្ចាស់ដីឡូតិ៍ពុំយល់ព្រម ដោយអះអាងថា ច្រកចូលដីឡូត៍ខាងលើ ជាកម្មសិទ្ធិរបស់គាត់ ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា បញ្ហាចម្រូងសម្រាស់រវាងភាគីទាំង០២ បានប្តឹងប្តល់ដល់សាលារាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍រកខុសត្រូវ ។ បន្ទាប់ពីទទួលបានបណ្តឹងលើបញ្ហាចម្រូងសម្រាស់នេះ រដ្ឋបាលខណ្ឌបានពិនិត្យឃើញថា ភាគីម្ចាស់ដីឡូតិ៍ មានបង្កាន់ដៃកាន់កាប់ស្របច្បាប់ ដែលទទួលស្គាល់ពីមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់តាំងពីឆ្នាំ១៩៩១មកម្លេះ ។ ប៉ុន្តែនៅកំឡុងឆ្នាំ២០២៤ ដោយអ្នកគ្រប់គ្រងអគារខុនដូរដែលកំពុងមានវិវាទជាមួយគ្នានោះ បានធ្វើការជួលច្រកដីឡូតិ៍ខាងលើ ពីម្ចាស់ដីឡូតិ៍ ដោយផ្តល់តម្លៃជួលជាទឹកប្រាក់ក្នុងតម្លៃមួយសមរម្យ ជាប្រចាំខែ ។ ក្នុងមួយរយះពេលក្រោយជាច្រើនខែកន្លងមកនេះ ភាគីអ្នកគ្រប់គ្រងខុនដូរខាងលើ បានបញ្ឈប់ការផ្តល់ទឹកប្រាក់ថ្លៃជួលច្រកខាងលើ ទៅឲ្យម្ចាស់ដីឡូតិ៍ មិនគោរពតាមកិច្ចសន្យាជួល ទើបបង្កឲ្យមានការវិវាទតវ៉ា តែម្តងទៅ ។ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា អំពាវនាវសូមឲ្យបងប្អូនអ្នកពាក់ព័ន្ធ មេត្តារក្សាភាពស្ងប់ស្ងៀម ទុកលទ្ធភាពឲ្យរដ្ឋអំណាច និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្ទីរ និងក្រសួងជំនាញដែនដី ព្យាយាមសម្របសម្រួលដោះស្រាយបញ្ហានេះជូនបងប្អូន ស្របតាមយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា ។ លោកស្នើឲ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមបន្តទៀត ។ លោកអភិបាលខណ្ឌបញ្ជាក់ច្បាស់ៗថា អ្វីដែលជាសម្បត្តិសាធារណៈ នៅតែជាសម្បត្តិសាធារណៈ ទុកសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍រួម ពុំអនុញ្ញាតឲ្យបុគ្គលណារំលោភបំពាននោះឡើយ ។ ក៏ប៉ុន្តែប្រសិនបើសម្បត្តិណា ជាកម្មសិទ្ធិឯកជន គឺរដ្ឋអំណាចត្រូវតែថែរក្សាជូនគាត់ឲ្យស្របទៅតាមច្បាប់ទម្លាប់ បញ្ចៀសដាច់ខាតពីការរំលោភបំពានពីភាគីណាមួយដែលពុំមែនជាម្ចាស់កម្មសិទ្ធិ ៕អត្ថបទ៖ កុម្ភៈ

គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំស្តីពី «សហគ្រិនភាពរបស់ស្រ្តីនិយាយភាសាបារាំង» មាន ២៣ប្រទេស

2025/11/20 03:43:48 pm        109
គណៈប្រតិភូសភាកម្ពុជានៃក្រុមសភាជាតិកម្ពុជាប្រើភាសាបារាំង រួមមានឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ រដ្ឋសភា និង ឯកឧត្តម ឈឹម ម៉ា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «សហគ្រិនភាពរបស់ស្រ្តីនិយាយភាសាបារាំង» នៃគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារាំងតាមប្រព័ន្ធនិម្មិត។កិច្ចប្រជុំ ប្រារព្ធ ក្រោមអធិបតីភាព លោកជំទាវ អាមីណា ហ្សែបា (Amina GERBA) សមាជិកាព្រឹទ្ធសភាកាណាដា និងជាអ្នកធ្វើរបាយការណ៍នៃក្រុមការងារសហគ្រិនភាពរបស់ស្រ្តីនិយាយភាសាបារាំង នារាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផ្សាយចេញពីសាធារណរដ្ឋបារាំង។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃសភាប្រើភាសាបារាំងចំនួនប្រមាណ ២៣ប្រទេស រួមជាមួយអគ្គលេខាធិការដ្ឋានសភាប្រើភាសាបារាំង ។  ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ាន់ ឈឿន បានធ្វើបទអន្តរាគមន៍ស្តីពី «សហគ្រិនភាពរបស់ស្រ្តីនៅកម្ពុជា» ដែលមានខ្លឹមសារសំខាន់ៗ ផ្តោតលើ៖ ១. ការប្តេជ្ញាចិត្តដ៏រឹងមាំមួយរបស់កម្ពុជាដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ២. បញ្ហាប្រឈមរបស់សហគ្រិនភាពស្រ្តីនៅកម្ពុជា ៣. កិច្ចសហប្រតិបត្តិការនៃប្រទេសនិយាយភាសាបារាំង៕

ក្រសួងធម្មការនិងសាសនា បន្តផ្សព្វផ្សាយ “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” លើកទី ៣២០ ស្មើនឹង១០៨៥ មាតិកាព្រះធម៌ តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

2025/11/20 03:34:24 pm        143
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣២០ ស្មើនឹង១០៨៥ មាតិកាព្រះធម៌ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ការផ្សព្វផ្សាយ និងការយល់ដឹងអំពីព្រះពុទ្ធឱវាទឱ្យបានទូលំទូលាយ កាន់តែសកម្មផុសផុលឡើង ដើម្បីបុព្វហេតុនៃការរីកចម្រើនព្រះពុទ្ធសាសនា នៅទីស្តីក្រសួង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។​ការផ្សព្វផ្សាយ និងការយល់ដឹងអំពីពុទ្ធឱវាទ សំដៅជំរុញការប្រតិបត្តិនូវបរមពុទ្ធោវាទឱ្យបានត្រឹមត្រូវឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កម្មពិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០០៩។ ចាប់តាំងពីការបង្កើតកម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នេះមក កម្មវិធីនេះទទួលបានការអបអរសាទរទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ក៏ដូចជាមានការចូលរួមនិងអបអរសាទររបស់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងសិស្សានុសិស្សនៅទូទាំងប្រទេសយ៉ាងអធិកអធម។ ជាពិសេសជាងនេះទៅទៀត នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះក៏ត្រូវបានបន្តអនុវត្តនិងផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តម បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ចាយ បូរិន បានអនុញ្ញាតឲ្យអគ្គនាយកដ្ឋានកិច្ចការសាសនានៃក្រសួងធម្មការនិងសាសនា សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន បាននិងកំពុងបន្តរៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឱ្យស្គាល់នូវបុណ្យ បាប និងត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានមានប្រសាសន៍ជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍។៣-ចៀសផុតពីគ្រឿងញៀន គ្រឿង ស្រវឹង, ពីការជួញដូរមនុស្ស។៤-ចៀសផុតពីអំពើហឹង្សាក្នុងគ្រួសារ និងក្នុងសង្គម។៥-បង្ការគ្រោះថ្នាក់ចរាចរណ៍។ ៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។ ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព។៨- អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។៩-ការចិញ្ចឹមកូនបែបវិជ្ជមាន។១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។ សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣២០ ស្មើនឹង១០៨៥ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយ ព្រមហាព្រហមមុនី ទូច សាទរ , ព្រះមហាវីរវង្សាចារ្យ ជ្រិន សិទ្ធ, ព្រះអរិយវង្ស ហង្ស សាវី និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ តាជី យាយជី សីលវ័ន សីលវត្តីនិងសិស្សានុសិស្សយ៉ាងច្រើនកុះករ ៕អត្ថបទ រដ្ឋា 

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់ ជួយ​ផ្សព្វផ្សាយ អំពីសារៈសំខាន់ប្រាក់រៀល

2025/11/20 03:00:06 pm        293
ពោធិ៍សាត់៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និង​សិស្សា​នុសិស្ស​នៅ​ខេត្តពោធិ៍សាត់ ជួយផ្សព្វ ផ្សាយបន្ត អំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ជំរុញ​ការយល់ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិឱ្យកាន់តែទូលំទូលាយ ដើម្បី លើក​កម្ពស់​មោទន​ភាព​ជាតិ និងរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើក​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញប្រាក់រៀល, កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំរួមស្តីពី “ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់​សេវា ទូទាត់នៅតាមគ្រឹះស្ថានសិក្សា ដើម្បីជំរុញការកំណត់ថ្លៃសិក្សា និងការទូទាត់​សេវា​នានា​ នៅក្នុងវិស័យអប់រំជាប្រាក់រៀល។ គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវ​ពិនិត្យ​​លទ្ធភាពបើកគណនីជាប្រាក់រៀល តាមប្រព័ន្ធធនាគារ បើកប្រាក់បៀវត្ស ជាប្រាក់រៀល ជូន​ដល់​គ្រប់បុគ្គលិក អប់រំ ជាពិសេសចូលរួមបង្ហាញតម្លៃសិក្សា និងសេវានានាជាប្រាក់រៀលតែម្តង។ ឯកឧត្តម បន្តថា ចំពោះការចូលរួម និងកិច្ចសហការក្នុងចំណោមក្រសួង-ស្ថាប័ន រោងចក្រ ក្រុម​ហ៊ុន-សហគ្រាស គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូម​បន្ត​ចូល​រួម​ប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ តាមរយៈ ការទូទាត់ ការសន្សំការ​បើក​ប្រាក់​ខែ ការកំណត់ថ្លៃ និងដាក់តាំងស្លាកតម្លៃទំនិញ និងសេវាជាប្រាក់រៀល ការជំរុញការ​ប្រើ​ប្រាស់​ប្រាក់ រៀលជារូបិយប័ណ្ណចម្បង នៅក្នុងការកត់ត្រាបញ្ជីគណនេយ្យ និង​ការ​តាម​ដាន​វឌ្ឍនភាព នៃការប្រើប្រាស់ប្រាក់រៀល នៅតាមវិស័យ នីមួយៗជាដើម។ ឯកឧត្តមក៏បានអំពាវនាវ ឱ្យមាន​ការផ្តល់ការអនុគ្រោះបានកាន់តែច្រើន ចំពោះការប្រើប្រាស់ ប្រាក់រៀលរបស់ជាតិ យើង​ទាំង​អស់​គ្នា ដោយសូមកុំគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែមសម្រាប់អ្នកប្រើប្រាស់ប្រាក់រៀល និង​បាន​អំពាវ​នា​វ​ដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងខេត្តពោធិ៍សាត់ទាំងអស់ នៅ​ក្នុងខេត្តពោធិ៍សាត់ ជួយផ្សព្វផ្សាយបន្ត អំពីសារៈសំខាន់នៃការ ប្រើប្រាស់ប្រាក់រៀល ដើម្បី​ឱ្យ​ការ​យល់​ដឹងពីអត្ថប្រយោជន៍នៃរូបិយវត្ថុជាតិយើងកាន់តែទូលំទូលាយ ដែលនឹង​លើក​កម្ពស់​មោទ​ន​ភាព​ជាតិយើង និងរួមចំណែកអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស។ឯកឧត្តម យឹម លាត លើកឡើងបន្ថែមថា ចំពោះការងារលើកកម្ពស់ប្រាក់រៀលនេះ ដើម្បី​ឱ្យ​សេដ្ឋ​កិច្ច​កម្ពុជាកាន់តែរឹងមាំ, រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញ​នូវ​គោល​នយោបាយ​ជា​ច្រើន ដោយក្នុងនោះការលើកកម្ពស់ប្រាក់រៀល ក៏ជា ការងារអាទិភាពមួយផងដែរ ជា​ពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ មក ស្របពេល​ដែល​ស្ថាន​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​លំ​នឹង​ ល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុង ឆ្នាំ១៩៩៨ ក្រោ​ម​នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជាប្រធានព្រឹទ្ធសភា ជាលទ្ធផល, និន្នាការនៃការប្រើប្រាស់ប្រាក់រៀល ក៏​មាន​ការ​កើន​ឡើងជាលំដាប់៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងការងារគ្រោងពង្រីកការអប់រំបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យការងារ

2025/11/20 02:05:18 pm        227
ដើម្បីឆ្លើយតបទៅនឹងនិន្នាការសាកលនៃតម្រូវការទីផ្សារការងារ ក៏ដូចជាការរីកចម្រើនរបស់ប្រទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបង្កើតឱកាសបន្ថែមទៀតសម្រាប់ឱ្យកម្មករនិយោជិត ក៏ដូចជាយុវជន តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដើម្បីទទួលបានជំនាញថ្មីៗដែលស្របជាមួយនឹងតម្រូវការការងារសាកល។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាន៍ឱ្យដឹងថា គម្រោងបន្ថែម នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទៅលើជំនាញថ្មីៗនេះ គឺផ្តោតខាងវិស័យកសិកម្ម មានដូចជា៖ ជំនាញឌីជីថល ជំនាញបៃតង និងជំនាញឯកទេសពាក់ព័ន្ធជាមួយការកែច្នៃកសិផល រួមជាមួយការគ្រប់គ្រងគុណភាពក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ លោកជំទាវ បានបន្តថា ជំនាញទាំងអស់ខាងលើនេះ គឺជាជំនាញមួយដែលនឹងត្រូវជម្រុញកិច្ចសហការគ្នាក្នុងការបណ្តុះបណ្តាលបន្ថែម ដោយសារគម្រោងនេះ រាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងយកចិត្តទុកដាក់ពាក់ព័ន្ធជាមួយ មិនត្រឹមតែ បង្កើតឱកាស បង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋ បង្កើននូវឱកាសអាជីវកម្មជូនដល់បងប្អូនជាម្ចាស់សហគ្រាស គ្រឹះស្ថានទេ ប៉ុន្តែក៏បានគិតគូរយ៉ាងច្បាស់អំពីការការពារបរិស្ថានផងដែរ។ អញ្ចឹងចំណុចទាំងអស់នេះ រាជរដ្ឋាភិបាលបាននិងកំពុងជម្រុញ ថាតើធ្ធើយ៉ាងណាចាប់ឱ្យជាប់ជាមួយការអភិវឌ្ឍន៍នូវជំនាញបៃតង ជម្រុញឱ្យមានឱកាសការងារបៃតងច្រើនឡើង ធ្វើយ៉ាងណាឱ្យបរិស្ថានរបស់យើងអាចនៅមានចរីភាពសម្រាប់យុវជនជំនាន់ក្រោយផងដែរ។លោកជំទាវ សុវណ្ណ វណ្ណារតន៍ សង្ឃឹមទៀតថា តាមរយៈព័ត៌មាននេះ ជាពិសេសដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារនាពេលអនាគត សង្ឃឹមថា នឹងមានការចូលរួមភាគីពាក់ព័ន្ធបន្ថែមទៀតក្នុងការពង្រឹងនូវជំនាញនានាពាក់ព័ន្ធវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម។ បន្ថែមពីនេះ លោកជំទាវ បានស្នើរគ្រប់ភាគីជួយផ្សព្វផ្សាយបន្ត ទៅដល់អ្នកមានបំណងចង់រៀនជំនាញថ្មីៗ ជាពិសេសពាក់ព័ន្ធជំនាញកសិកម្ម កសិ-ឧស្សាហកម្ម និងកសិ-ចំណីអាហារជាដើម ខណៈក្រសួងការងារ បានកំពុងមានកិច្ចសហការជាមួយដៃគូនានាបន្ថែមដើម្បីធានាថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញហើយ គឺអាចទទួលបានការងារ និងដើម្បីធានាថា ប្រជាពលរដ្ឋអាចចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតី​បើកកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់​ស្ដីពី​អភិបាលកិច្ច​ទឹកនៅកម្ពុជា

2025/11/20 02:04:49 pm        181
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចទឹកនៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI) ក្រោមការគាំទ្រថវិកាពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី នៅសាលប្រជុំនៃសណ្ឋាគារអ៊ូកវូដព្រីមៀរភ្នំពេញ។ សូមជម្រាបថា កិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់នាពេលនេះ មានវត្តមានចូលរួមពីឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានជាច្រើនរូប។ កិច្ចសន្ទនាប្រព្រឹត្តទៅក្រោមប្រធានបទសំខាន់ចំនួនពីរគឺ អភិបាលកិច្ចទឹក និងសេវាទឹកស្អាតនិងអនាម័យ ដើម្បីរួមចំណែកដល់ការយល់ដឹងពីផលបច្ច័យនៃសន្តិសុខទឹក ភាពមិនប្រាកដប្រជានៃអាកាសធាតុ និងការដោះស្រាយបញ្ហាប្រឈមនានា។ថ្លែងក្នុងឱកាសបើកកិច្ចសន្ទនា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗចំនួនបីដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរនៅក្នុងទន្លេមេគង្គនិងបឹងទន្លេសាប តួនាទីនៃទិន្នន័យនិងចំណេះដឹងក្នុងការរៀបចំគោលនយោបាយ និងតម្រូវការកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំក្នុងចំណោមអ្នកគ្រប់គ្រងនិងប្រើប្រាស់ទឹក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះកិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ ដែលនឹងទទួលបានផ្លែផ្កាដ៏ត្រចះត្រចង់ជាមួយនឹងការចែករំលែកចំណេះដឹង បទពិសោធន៍ ការផ្លាស់ប្ដូរនូវមតិយោបល់ក្នុងចំណោមភាគីពាក់ព័ន្ធដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការតាក់តែងគោលនយោបាយ និងលើកកម្ពស់ការពិភាក្សាលើបញ្ហារួមថ្នាក់តំបន់ ជាពិសេសអំពីសន្តិសុខទឹក ការពង្រឹងអភិបាលកិច្ចទឹក និងការកែលម្អការផ្តល់សេវាទឹកស្អាត និងអនាម័យនៅកម្ពុជា៕

ឯកឧត្តម ឃឹម ហ្វីណង់ អបអរសាទរដល់ប្រជាកសិករ ១៧១ គ្រួសារនៅស្រុកព្រះស្ដេចបង្កើតជាសហគមន៍កសិកម្មទំនើបថ្ងៃនេះ លើទំហំផ្ទៃដី១០ហិកតា សម្រាប់ដាំដុះដំណាំបន្លែ

2025/11/20 01:50:28 pm        260
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន សម្ដែងការអបអរសាទរ និងក្ដីរីករាយយ៉ាងខ្លាំងជាមួយបងប្អូនប្រជាកសិករ ១៧១ គ្រួសារ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលបានមើលឃើញពីអត្ថប្រយោជន៍ និងរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើបនៅថ្ងៃទី១៩ ខែវិច្ឆិកានេះ លើទំហំផ្ទៃដី១០ហិកតា សម្រាប់ដាំដុះដំណាំបន្លែ។ឯកឧត្តម ឃឹម ហ្វីណង់ បានសម្ដែងការអបអរសាទរបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបព្រះស្ដេច នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានការចូលរួមពីឯកឧត្តម ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោកប្រធានមន្ទីរកសិកម្មខេត្ត មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករប្រមាណ១៣៥ នាក់។នាឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្ដែងការអបអរសាទរ និងក្ដីរីករាយយ៉ាងខ្លាំងជាមួយបងប្អូនប្រជាកសិករដែលបានមើលឃើញពីអត្ថប្រយោជន៍ និងរួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំបន្លែនាពេលនេះ ដើម្បីទទួលបានការធានាថ្លៃទីផ្សារទុកជាមុន កាត់បន្ថយចំណាយថ្លៃដើមផលិត និងមានលទ្ធភាពទទួលបានការគាំទ្រខាងផ្នែកដើមទុន និងបច្ចេកទេស។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើបព្រះស្ដេច ដែលត្រូវបានបង្កើតឡើងនៅថ្ងៃនេះ មានសមាជិកចូលរួមចំនួន ១៧១ គ្រួសារ ដែលមានផ្ទះសំណាញ់ចំនួន ២៥១ ខ្នង លើទំហំផ្ទៃដី១០ ហិកតា សម្រាប់ដាំដុះដំណាំបន្លែ ហើយទៅថ្ងៃអនាគតសហគមន៍នេះ មានគម្រោងពង្រីកផលិតកម្មរបស់ខ្លួនបន្ថែមទៀត ដោយការចិញ្ចឹមគោ និងបង្កបង្កើនផលដំណាំស្រូវ។ ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសំណូមពរ និងផ្ដាំផ្ញើដល់បងប្អូនប្រជាកសិករជាសមាជិកសហគមន៍ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការដាំដុះ ថែរក្សាបន្លែឱ្យបានល្អ ដោយផ្តោតលើបរិមាណ និងគុណភាព សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងស្ដង់ដារផលិតកម្មរបស់សហគមន៍៕

អភិបាលខេត្តបន្ទាយមានជ័យនាំយកសម្លៀកបំពាក់ចែកជូនដល់កុមារ សិស្សានុសិស្ស នៅមណ្ឌលសុវត្ថិភាព ជនភៀសសឹក វត្តចាន់ស៊ី

2025/11/20 01:43:49 pm        180
បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្ដម អុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ អមដំណើរ ដោយក្រុមការងារ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បាននាំយកសម្លៀកបំពាក់ចែកជូនដល់កុមារ និងសិស្សានុសិស្ស នៅមណ្ឌលសុវត្ថិភាព ជនភៀសសឹក នៅវត្តចាន់ស៊ី ដែលកំពុងសិក្សាបណ្តោះអាសន្ន។ឯកឧត្តម អភិបាលខេត្ត នឹងមន្ទីរអប់រំយុវន និងកីឡាខេត្ត បានបង្កើតឱ្យមានថ្នាក់រៀនបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព ជនភៀសសឹក ដើម្បីបង្ហាត់បង្រៀនដល់កុមារភៀសសឹកពីតំបន់ប្រឈម ពិសេសភូមិព្រៃចាន់ ជាទីតាំងដែលយោធារសៀម បានបាញ់ប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ កាលថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ បណ្ដាលឱ្យពលរដ្ឋស្លូតត្រង់ម្នាក់បានពលីជីវិត និង៣នាក់បានរងរបួស កំពុងសម្រាកព្យាបាល។ ក្នុងនោះដែរឯកឧត្តម ក៏បានផ្តាំទៅដល់ ក្មួយៗសិស្សានុសិស្ស ក្នុងដំណាក់កាលនេះ ដែលយើងមិនទាន់បានវិលត្រលប់ទៅលំនៅឋានវិញ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីក្លាយជាធនធានសម្រាប់ប្រទេស។ ឯកឧត្ដម អភិបាល ខេត្ត បានអំពាវនាវដល់អាណាព្យាបាលនៅស្នាក់នៅមណ្ឌលសុវត្ថិភាពដែលមានកូនកំពុងសិក្សា សូមបញ្ជូនកូនឱ្យមករៀននៅទីតាំងដែលអាជ្ញាធរមានរៀបចំបង្រៀន ព្រមទាំងមានបណ្ណាល័យសម្រាប់កូនៗសិស្សានុសិស្សអានសៀវភៅនៅពេលទំនេរពីការសិក្សាផងដែរ៕ឃិនសារិទ្ធ

កម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅបន្តហក់ឡើង ខណៈស្ទឹងទាំង៣​នៅផ្នែកខាង​លើ​បាន​ស្រក់​ចុះ​បណ្តើរ

2025/11/20 01:42:16 pm        415
ពោធិ៍សាត់ ៖ រហូតដល់ម៉ោង១រសៀល ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះ កម្ពស់​ទឹកជំនន់​ទឹក​ភ្លៀង​ស្ទឹង​ពោធិ៍សាត់ មិនទាន់មានសញ្ញាស្រកចុះនៅឡើយទេ ហើយកំពុងបន្ត​ហក់​ឡើង​បន្ថែម​ទៀត​ ខណៈស្ទឹងនៅផ្នែកខាងលើទាំង៣ មានស្ទឹងព្រៃខ្លុង ស្ទឹងអារ៉ៃ និងស្ទឹងធំ បានស្រក​ចុះ​ជា​បណ្តើរៗ មានទិសដៅហូរចាក់ទៅទន្លេសាប តាមរយៈស្ទឹងពោធិ៍សាត់ ដែលនាំឲ្យ​កម្ពស់​ទឹក​ស្ទឹង​ពោធិ៍សាត់នៅបន្តមានកម្ពស់ផុតកំរិតប្រកាសអាន្ន នេះបើតាមការបញ្ជាក់ឲ្យដឹងពី មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ ។ មន្ត្រីជំនាញដដែលនេះ បានបន្ថែមថា ឲ្យតែ​ស្ទឹង​ទាំង​៣​នៅ​ផ្នែកខាងលើបន្តស្រកចុះ ហើយមិនមានភ្លៀងធ្លាក់បន្ត នៅពេលល្ងាច​នេះ​កម្ពស់​ទឹក​ស្ទឹង​ពោធិ៍សាត់ អាចនឹងស្រក់ចុះជាបណ្តើរៗ។ស្ថិតក្នុងស្ថានភាពដូចនេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បាន​បន្ត​ដឹក​នាំក​ម្លាំង​ចម្រុះ​ជួយ​អន្តរាគមន៍ក្នុងការទបទឹកតាមដងស្ទឹងដែលទំនាបកុំឲ្យបន្តហូរលិចផ្ទះសម្បែងប្រជាជន ធ្វើ​ឲ្យ​ទីតាំងមួយចំនួនដែលបានរងការជនលិចបានស្រក់ចុះវិញជាបណ្តើរៗ និងជម្លៀស​ប្រជាពលរដ្ឋ​ដែល​ប្រឈមខ្លាំង ។ជាមួយគ្នានោះ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបា​ល​ខេត្ត​ បានចេញសេចក្តីជូនដំណឹង ដោយសូមឲ្យប្រជាពលរដ្ឋក្នុង ខេត្តពោធិ៍សាត់ទាំងអស់ ជា​ពិសេស​បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ មេត្តាបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ដោយ​ណែនាំកូន ចៅតូចៗ កុំឱ្យលេងទឹក និងត្រូវរៀបចំទុកដាក់សម្ភារៈ ឯកសារសំខាន់ៗឱ្យ បា​ន​ត្រឹមត្រូវ។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាព ត្រូវ​យក ចិត្តទុកដាក់ជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយរក​ទី​ទួល​សុវត្ថិភាព សម្រាប់ ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ ព្រមទាំង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជា​ពលរដ្ឋ​យក​ចិត្តទុកដាក់លើ សុខភាពអនាម័យ ដើម្បីជៀសវាងពីជំងឺឆ្លងផ្សេងៗ ៕

កម្ពុជាគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការធានាសន្តិសុខស្បៀងសកល

2025/11/20 01:34:02 pm        202
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្រោមប្រធានបទ “ការបង្កើតកិច្ចសន្ទនាសកល៖ ការដោះស្រាយបញ្ហាអសន្តិសុខស្បៀងដែលជាកត្តាជំរុញឱ្យមានជម្លោះ និងការធានាសន្តិសុខស្បៀង” ដែលបានរៀបចំដោយសាធារណរដ្ឋសៀរ៉ាឡេអូន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការអ.ស.ប. នាទីក្រុងញូវយ៉ក។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមតំណាងអចិន្ត្រៃយ៍បានលើកឡើងថា សង្គ្រាមបានបំផ្លាញសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប្រជាជនស៊ីវិលជាអ្នកទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដូច្នេះការការពារជនស៊ីវិលត្រូវតែជាចំណុចស្នូល សម្រាប់រាល់កិច្ចខិតខំប្រឹងប្រែង។ ការវាយប្រហារណាមួយលើជនស៊ីវិល រួមទាំងការបំផ្លិចបំផ្លាញផលិតកម្មកសិកម្ម ឬសកម្មភាពទាំងឡាយដែលបម្រើដល់គោលបំណងនយោបាយ គឺមិនអាចទទួលយកបាន និងមិនត្រូវលើកទឹកចិត្តជាដាច់ខាត។ទន្ទឹមនឹងការគូសបញ្ជាក់អំពីយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ របស់កម្ពុជា ឯកឧត្តមបានលើកឡើងនូវសំខាន់ៗមួយចំនួនជូនក្រុមប្រឹក្សាសន្តិសុខ៖ (១) កម្ពុជាអំពាវនាវឱ្យមានវាយតម្លៃឱ្យបានល្អប្រសើរជាងមុន ក្រោមសេចក្ដីសម្រេចចិត្ត ២៤១៧ (២) គ្រប់ភាគីទាំងអស់ត្រូវគោរពច្បាប់មនុស្សធម៌អន្តរជាតិ ការពារបុគ្គលិកមនុស្សធម៌ និងចៀសវាងការធ្វើនយោបាយនីយកម្មលើជំនួយមនុស្សធម៌ និង (៣) ភាពជាម្ចាស់ប្រទេសមានសារៈសំខាន់ក្នុងការសម្រេចបាននូវសន្តិសុខស្បៀងដែលមានចីរភាព។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM