ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងអំណរគុណប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ បានប្តេជ្ញា​ចិត្ត​ឈរ​ជាមួយ​កម្ពុជាដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ តាមរយៈការអនុវត្តគម្រោងបោសសម្អាតមីន

2025/11/20 01:24:50 pm        162
បាត់ដំបង៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុ​ប្រធាន​ទី១ អាជ្ញាធរមីន ដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចុះ​ពិនិត្យ​ការ​អនុវត្ត​គម្រោង​បោស​សម្អាតមីន ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែល​ទទួល​ការ​គាំទ្រ​ពី​គម្រោង​បោស​សម្អាតមីនដើម្បីដំណាក់កាលទី៤ រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រទេស​អូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងលុចសំបួ ជាម្ចាស់ជំនួយ។ ដំណើរទស្សនកិច្ចនេះ ក៏​មាន​ការចូលរួមផងដែរពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ផេង សិទ្ធី អភិបាល​រង​ខេត្ត​បាត់ដំបង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋជាអ្នកទទួលផល។ក្នុង​ឱកាស​នោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាន​ថ្លែង​អំណរគុណចំពោះការគាំទ្រប្រកបដោយសប្បុរសរបស់ កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ​(UNDP) ប្រទេសអូស្ត្រាលី នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ និងលុចសំបួ ក្នុងចំណោម​ប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបានប្តេជ្ញាចិត្តឈរជាមួយកម្ពុជា និងបង្ហាញពីសាមគ្គីភាពជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ តាមរយៈការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤។ ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញលើកទឹកចិត្តឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមគាំទ្រដល់ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកម្ពុជាមួយគ្មានមីនឆ្នាំ២០៣០។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បន្តថា សកម្មភាពមីន មិនមែនត្រឹមតែជាការបោសសម្អាត និងកំទេចគ្រាប់មីនចោលប៉ុណ្ណោះទេ វាថែមទាំងជាការចូលរួមក្នុងការលើកកម្ពស់ជីវិភាពរស់នៅ កាត់បន្ថយគ្រោះថ្នាក់ និងស្តារឡើងវិញនូវសេចក្តីសថ្លៃថ្នូររបស់សហគមន៍។ សូមបញ្ជាក់ ៖ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល តាំងពីឆ្នាំ២០០៦ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១៨ គីឡូម៉ែត្រការ៉េ ស្មើនឹង ១៦% នៃផ្ទៃដីបោសសម្អាតសរុបប្រមាណជាង ៣ ៤០០ គីឡីម៉ែត្រការ៉េ ហើយប្រជាជន ១,៣ លាននាក់ ជាអ្នកទទួលផល។ ក្នុងនោះ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ២០២០-២០២៥ បានបោសសម្អាតផ្ទៃដីដែលមានមីនជាង ១៧៤ គីឡូម៉ែត្រការ៉េ (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥) និងមានអ្នកទទួលផលជាង ៣៤១ ០០០ នាក់៕

គណៈកម្មការទី៨រដ្ឋសភា ចុះពិនិត្យឈ្វេងយល់ពីវឌ្ឍនភាពការងារ និងការផ្តល់សេវាសុខាភិបាល​ជូនប្រជាពលរដ្ឋ​នៅមន្ទីរពេទ្យ ហ្លួង ម៉ែ

2025/11/20 01:13:10 pm        173
គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យ ហ្លួង ម៉ែ និងមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ហ្លួង ម៉ែ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៉ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចឈ្វេងយល់នេះធ្វើឡើងគោលបំណងចម្បង ដើម្បីពិនិត្យលើកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកលការពង្រីកការថែទាំសុខភាពរបស់របបសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស. ទាំងសម្រាប់កម្មករ និយោជិត និងមន្រ្តីសាធារណៈដែលគ្របដណ្តប់បន្ថែមដោយសមាជិកគ្រួសារនៅក្នុងបន្ទុក ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ និងមូលនិធិសមធម៌។ លោកជំទាវប្រធានក៏បានសំណូមពរដល់ឯកឧត្តមវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ទាំងអស់ខិតខំធ្វើកិច្ចសហការជាមួយបណ្តាមន្ទីរពេទ្យខេត្ត ស្រុក និងតាមមណ្ឌលសុខភាពអោយមានប្រសិទ្ធិភាពខ្ពស់ ទាំងគុណភាព និងសេវាធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋយើងមានជំនឿទុកចិត្តមកលើវិស័យសុខាភិបាល ដើម្បីកត់បន្ថយកាធ្វើដំណើររបស់បងប្អូនមកកាន់មន្ទីរពេទ្យថ្នាក់ជាតិ ជាពិសេសត្រូវពង្រឹងមន្ទីរពេទ្យថ្នាក់ជាតិប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេស។លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៉ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ បានធ្វើរបាយការណ៍សង្ខេបជម្រាបជូនលោកជំទាវប្រធាន ក៏ដូចជាគណៈប្រតិភូគណៈកម្មការទី៨ អំពីវឌ្ឍនភាពការងារមួយចំនួនរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ ដោយក្នុងឆ្នាំ២០១៩ មន្ទីរពេទ្យ ហ្លួង ម៉ែ គឺជាមន្ទីពេទ្យ«នគរទេព» ឯកទេសរោគស្រ្តីស្ថិតក្រោមការគ្រប់គ្រងរបស់ NGO ក្រោយមកនៅឆ្នាំ២០២១ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ណែត បានយកមន្ទីរពេទ្យនេះសម្រាប់ធ្វើការព្យាបាលជំងឺកូវីដ-១៩ រហូតដល់ខែកុម្ភ: ឆ្នាំ២០២២ តមកក្នុងខែកញ្ញា ឆ្នាំ២០២២ មន្ទីរពេទ្យ ហ្លួង ម៉ែ ក៏ប្រែក្លាយជាមន្ទីរពេទ្យថា្នក់ជាតិ ដែលមានឯកទេសព្យាបាលជំងឺមហារីក។ នាពេលបច្ចុប្បន្ននេះមន្ទីរពេទ្យ ហ្លួង ម៉ែ មានបុគ្គលិកសរុប៣៤៥នាក់ ក្នុងវេជ្ជបណ្ឌិត៧២នាក់ ដោយបងប្អូនប្រជាពលរដ្ឋមានជំនឿទុកចិត្តលើការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យក្នុងមួយឆ្នាំៗការទទួលព្យាបាលមានការកើនឡើងជាលំដាប់ ក្នុងឆ្នាំ២០២៥នេះ មន្ទីរពេទ្យបានធ្វើការសហការជាមួយអង្គការនគរទេពសម្រាប់ធ្វើយុទ្ធនាការធ្វើតេសរកកោសិកាមហារីកមាត់ស្បូនដោយឥតគិតថ្លៃ បានចំនួន ៥៧២៣ តេស្ត និងរកឃើញលទ្ធផលមិនប្រក្រតីចំនួន ៥០៤ករណី និងទទួលការពិនិត្យព្យាបាលជំងឺទូទៅផ្សេងទៀត។ ក្រោយពីបានស្តាប់នៅរបាយការណ៍វឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមរួចមក លោកជំទាវឡោក ខេង បានកោតសរសើរដល់លោកនាយមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់អស់ទាំងកំលាំងកាយចិត្តក្នុងការផ្តល់សេវាព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងមានក្រមសីលធម៌វីជា្ជជីវ:ឱ្យសាកសមទៅនឹងពាក្យថាកងទ័ពទេវតាដែលជាអ្នកជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជនយើង ជាពិសេសគឺខិតខំអនុវត្តនូវយុទ្ធសាស្ត្របញ្ជកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកលើសុខាមាភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ លោកជំទាវក៏បានផ្តល់អនុសាសន៍ឱ្យមន្ទីរពេទ្យ ហ្លួង ម៉ែ ខិតខំធ្វើការផ្សព្វផ្សាយនៅបញ្ហាជំងឺមិនឆ្លងដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ផងដែរ ៕

សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ប្រតិភូកាកបាទក្រហហមកម្ពុជា ចុះសួរសុខទុក្ខ យុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកាល់មែត

2025/11/20 01:06:50 pm        645
នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកផ្លែឈើមួយកន្ទ្រក សម្ភារៈនិងថវិកាមួយចំនួនជូនយុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរពេលកំពុងធ្វើដំណើរបម្រុងនឹងឆ្លងដែនមកកាន់ប្រទេសកំណើតវិញ ស្ថិតនៅតំបន់ព្រំដែនជាប់ ស្រុកកំរៀង ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នត្រូវបានជួយសង្គ្រោះ និងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់មែត។ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោកជំទាវអគ្គេលេខាធិការ បានប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនយុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពាន និងបានលើកទឹកចិត្តដល់ក្មួយស្រី ឱ្យមានស្មារតីរឹងមាំ និងខិតខំថែរក្សាសុខភាពឆាប់ជាសះស្បើយឡើងវិញ។ជាកិច្ចឆ្លើយតបក្រុមគ្រួសារជនរងគ្រោះបានបង្ហាញភាពកក់ក្ដៅ និងថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខ និងលើកទឹកចិត្តដល់កូនស្រីរបស់ខ្ញុំនាពេលនេះ។បញ្ជាក់ ៖ ករណីខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តបាត់ដំបងនៃប្រទេសកម្ពុជា៕

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញទទួលថវិកាឧបត្ថម្ភពីលោកឧកញ៉ា ស្រី ចាន់ថន ដើម្បីសាងសង់ផ្ទះចំនួន ៥០ខ្នងក្នុងមួយឆ្នាំ ជូនអតីតយុទ្ធជន និងនិវត្តជន

2025/11/20 01:06:37 pm        332
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញទទួលថវិកាឧបត្ថម្ភពី លោកឧកញ៉ា ស្រី ចាន់ថន ដើម្បីសាងសង់ផ្ទះចំនួន ៥០ខ្នង ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ សរុបស្មើចំនួន ២៥០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន។ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកឧកញ៉ា ស្រី ចាន់ថន ព្រមទាំងក្រុមគ្រួសារ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនរួមចំណែក ក្នុងបេសកកម្មរបស់សមាគម ដើម្បីតបស្នងសងគុណចំពោះការធ្វើពលិកម្ម និងការលះបង់របស់អតីតយុទ្ធជនជូនជាតិមាតុភូមិ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានផ្តល់សាឡាងមួយគ្រឿងថ្មីទៀត ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ

2025/11/20 12:59:24 pm        221
កំពង់ធំ៖ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានថ្លែងនូវការអបអរសាទរ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានជួយឧបត្ថម្ភសាឡាងមួយគ្រឿង សម្រាប់ធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ដោយមិនគិតប្រាក់ ។ ដែលពិធីប្រគល់នេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកំពង់ចម្លងឃុំដងកាំបិត ស្រុកសណ្តាន់ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិតស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ លោក ឆាំ ថន អភិបាលរងស្រុកសណ្តាន់ បានថ្លែងនូវការស្វាគមន៍ចំពោះឧត្ដមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងក្រុមការងារទាំងអស់ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានផ្តល់សាឡាងមួយគ្រឿងសម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនដោយមិនគិតប្រាក់នៅពេលនេះ និងសូមគោរពជូនពរសម្តេច លោកជំទាវ និងថ្នាក់ដឹកនាំទាំងអស់ដែលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងក្នងការបម្រើប្រជាជន ដោយអស់ពីចិត្ត ពីថ្លើម សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ កន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រគល់ជូនកាណូតបាឡាចំនួនពីរគ្រឿង និងប្រេងឥន្ធនៈប្រចាំខែផងដែរ តាមរយៈឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ បណ្តោះអាសន្នឆ្លងកាត់ដងស្ទឹងសែនដោយមិនគិតប្រាក់ ។ តែបច្ចុប្បន្ននេះ ដោយសារតម្រូវការចាំបាច់ក្នុងការដឹកជញ្ជូន ដេីម្បីធានាបានសុវត្ថិភាព សម្តេចមហាបវរធិបតី និងលោកជំទាវ តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សម្រេចផ្ដល់សាឡាងមួយគ្រឿងងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនប្រកបដោយសុវត្ថិភាព ។ នៅក្នុងឱកាសនេះផងដែរ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់អាជ្ញាធរដែនដី ឃុំ ភូមិ និងប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន សូមមេត្តារួមគ្នា ជួយថែរក្សាសាឡាងមួយគ្រឿងនេះ ឲ្យបានល្អ ធានាក្នុងការប្រើប្រាស់យូរអង្វែង ជាផលប្រយោជន៍របស់ប្រជាជនយើងទាំងអស់គ្នា និងប្រកបដោយសុវត្ថិភាព ។ ហេីយនៅក្នងការដឹកជញ្ជូនមិនត្រូវយកប្រាក់ពីក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋឡើយ ។

ឯកឧត្តម គន់ គីម អញ្ជើញប្រកាស​សមាសភាពថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រៃវែង

2025/11/20 12:58:06 pm        177
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រៃវែង។ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, បណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍, អតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំ សាលាខេត្តព្រៃវែង។ក្នុងឱកាសនេះ ឯកឧត្តម សួន សុម៉ាលីន ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រៃវែង ព្រមទាំងបានតែងតាំងអនុប្រធានចំនួន ១១រូប និងសមាជិក-សមាជិកាចំនួន ៣៣រូបទៀត។ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្តធ្វើជាសេនាធិការជូនគណៈកម្មាធិការសមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមថ្នាក់ខេត្ត ដោយរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ៕

ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» បំផុសឲ្យពលរដ្ឋ​ចេះសម្អាតបរិស្ថានជុំវិញកន្លែងរស់នៅដើម្បីសុខភាពល្អ

2025/11/20 12:14:32 pm        250
កំពង់ឆ្នាំង៖ ក្នុងទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ឆ្នាំង និង​អាជ្ញា​ស្រុក​រលាប្អៀរនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកយុទ្ធនាការ «ទម្លាប់ស្អាត គ្រួសារ​ស្អាត​ បរិស្ថានល្អ» ដើម្បីអោយសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីការថែរក្សាអនាម័យ និង​បរិស្ថាន​ល្អ​នៅតាមសហគមន៍ និងតាមដងផ្លូវគ្មានសំរាម ឬថង់ផ្លាស្ទីក ដែលទិវានេះ​បាន​ធ្វើ​ឡើង​នៅក្នុ​ង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតក្នុងស្រុករលាប្អៀរ ។ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានថ្លែងថា៖ នេះជាយុទ្ធ​នាការ​បំផុស​អោយ​សិស្សា​នុសិស្ស ​ប្រជាពលរដ្ឋនៅគ្រប់សាលារៀន គ្រប់មូលដ្ឋាន ចេញរើសសំរាម សម្អាតបរិវេណផ្ទះ សាលា​រៀន វត្តអារាម និងតាមទីសាធារណៈ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។ ក្រោយ​ពីបានចូលរួមជាមួយយុទ្ធនាការ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នេះ បាន​ធ្វើ​អោយពួ​កគាត់ជាសិស្សទាំងអស់ យល់ដឹងកាន់តែ​ច្រើន​ទាក់​ទង​នឹង​ការ​អនាម័យ​បរិស្ថាន​ជុំវិញ​កន្លែង​រស់​នៅ និងសាលារៀន។ អនាម័យបរិស្ថាន ចាំបាច់ណាស់សំរាប់សុខភាពមនុស្សគ្រប់រូប ។ បើ​មានបរិស្ថានស្អាត អនាម័យល្អ ហូបស្អាត ផឹកស្អាត នោះមនុស្សទូទៅនឹងមានសុខភាពល្អ ជា​ពិសេស​ចំពោះសិស្សានុសិស្សទាំងអស់ ពេលមានសុខភាពល្អ អាចមានពេល​រៀន​សូត្រ​បាន​ពេញ​លេញ និងពូកែទៀតផង។ លោក មៀន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ យុទ្ធនាការ ការ «ទម្លាប់​ស្អាត គ្រួសារស្អាត បរិស្ថានល្អ» ជាយុទ្ធនាការ​បង្ហាញ​ច្បាស់​ពី​ការ​តាំង​ចិត្ត​ចូល​រួម​ពី​សិស្សានុសិស្ស​​ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរ ក្នុងការសម្អាត​បរិស្ថាន​ជុំវិញកន្លែង​រស់នៅ តាមសហគមន៍ សាលារៀន បន្ទាប់ពីកម្ពុជាបានចូលរួមទប់ស្កាត់ ការពារការ​ប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក បានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈ ទទួល​បាន​ជោគ​ជ័យរួចហើយ។ ជោគជ័យដែលទទួលបាននោះ គឺយុទ្ធនាការបន្តថ្មីមួយទៀតនេះ បាន​ដើរ​ទន្ទឹម​គ្នាជាមួយ យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបាន​ដាក់​ចេញ​កាល​ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ២០២៣ ហើយរហូតដល់ពេលនេះ មានការចូលរួម​ពី​សំណាក់​សិស្សានុសិស្ស ​និងប្រជាជនចំនួនជាលាននាក់នៅទូទាំងប្រទេសកម្ពុជា។ ការសម្អាត​អនាម័យបរិស្ថាននៅតាមមូលដ្ឋាន ការប្រមូលទុកដាក់សំរាមទុកដាក់ រួមទាំងការកាត់​បន្ថយ​សំណល់ប្លាស្ទីក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោម​យុវជន​ជំនាន់​ក្រោយ ​ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ បាន​ល្អ​ប្រសើរ ស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែង​ក្នុង​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថា​ន​៕ កាំង ហុងវាស្នា

អន្តរក្រសួងបើកកិច្ចប្រជុំ ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូល​លើសេចក្តីព្រាងស្តង់ដានីតិវិធីប្រតិបត្តិ នៃវេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន និងការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ

2025/11/20 12:03:17 pm        239
នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លេខាធិកា​រដ្ឋាន​នៃគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែក​ឯកជន​(គ.ស.រ.ជ.) បានរៀបចំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសនៃក្រុមការងាររាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងស្តង់ដារនីតិវិធីប្រតិបត្តិនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF-SOPs) និងការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការអនុវត្តវិធានការដាក់ចេញដោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF-MIS) ក្រោមអធិបតីភាព របស់ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាននៃគ.ស.រ.ជ.។ កិច្ចប្រជុំនេះក៏មានវត្តមានចូលរួមផងដែរពីសំណាក់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ.) និងថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសមកពីក្រុមការងារទាំង១៦ របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន សរុបទាំងអស់ចំនួនប្រមាណ៨០នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានរម្លេចពីសារៈសំខាន់នៃការរៀបចំ G-PSF-SOPs និង G-PSF-MIS ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់គាំទ្រដល់ដំណើរការអនុវត្តការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ឱ្យកាន់តែមានប្រសិទ្ធភាពឆាប់រហ័ស និងមានប្រសិទ្ធផលខ្ពស់ ស្របតាមការវិវត្តសង្គម សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន សំដៅប្រមូល ចងក្រង និងរក្សាទុកនូវធាតុចូល បញ្ហាប្រឈមលើកឡើងពីវិស័យឯកជន និងដំណោះស្រាយតាមប្រព័ន្ធឌីជីថល ដែលបង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិការងារ ការចូលរួមចំណែកពង្រឹងបរិយាកាសធុរកិច្ច និងលើកស្ទួយកំណើននិងសក្ដានុពលសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានយកឱកាសនេះថ្លែងអំណរអរគុណដល់រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) ដែលផ្តល់ការគាំទ្រលើយន្តការ G-PSF ពិសេសការគាំទ្រផ្នែកបច្ចេកទេសពាក់ព័ន្ធនានានាពេលកន្លងមក រាប់បញ្ចូលទាំងការរៀបចំ G-PSF-SOPs និង G-PSF- MIS ផងដែរ។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ.) ដែលតំណាងឱ្យផ្នែកឯកជន បានធ្វើការវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋាននៃ គ.ស.រ.ជ. ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធី CAPRED ដែលបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់កិច្ចសម្របសម្រួលជាមួយនឹងវិស័យឯកជនក្រោមក្របខណ្ឌយន្តការ G-PSF និងជាពិសេសក្នុង ការរៀបចំ G-PSF-SOPs និង G-PSF-MIS ដើម្បីអាចដាក់ឱ្យប្រើប្រាស់បាននាពេលដ៏ខ្លីខាងមុខ តបតាមសំណូមពរដ៏ទទូចរបស់វិស័យឯកជន។ ក្នុងនាមផ្នែកឯកជន អ្នកឧកញ៉ា បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលធ្លាប់បានកើតឡើងក្នុងដំណើរការងារក្រោមក្របខណ្ឌយន្តការ G-PSF និងបានទទួលស្គាល់ថា G-PSF-SOPs និង G-PSF-MIS នឹងក្លាយជាឧបករណ៍បំពេញបន្ថែមថ្មីមួយទៀតគាំទ្រដល់ការដោះស្រាយភាពមិនទាន់ស៊ីសង្វាក់គ្នាមួយចំនួនរវាងក្រុមការងាររាជរដ្ឋាភិបាលនិងផ្នែកឯកជន ក្នុងការអនុវត្តការងារកន្លងមកផងដែរ ហើយជាមួយគ្នានេះបានប្តេជ្ញាចូលរួមសហការនិងសម្របសម្រួលឱ្យបានល្អជាមួយនឹងគ្រប់អង្គពាក់ព័ន្ធ ដើម្បីជំរុញឱ្យកិច្ចការងារខាងលើសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខនេះ។លោក Paul Keogh នាយកកម្មវិធី CAPRED ក៏លើកឡើងផងដែរថា រដ្ឋាភិបាលអូស្ត្រាលីបានគាំទ្រការលើកកម្ពស់សមត្ថភាពនិងប្រសិទ្ធភាពការងារស្ថាប័ន និងមានក្តីមោទនក្នុងការគាំទ្រដល់ដំណើប្រតិបត្តិរបស់យន្តការ G-PSF ដែលបានចូលរួមចំណែកលើកកម្ពស់បរិស្ថានធុរកិច្ចនិងវិនិយោគ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាហើយយល់ថាកិច្ចការដែលយើងទាំងអស់គ្នាបាននឹងកំពុងរៀបចំនេះ គឺដើម្បីធានាថាយន្តការវេទិកានៃការសន្ទនាដ៏មានសារៈសំខាន់មួយ នេះនៅតែមានប្រសិទ្ធភាព និងរឹងមាំ៕

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រួមជាមួយឯកឧត្តម វ៉ាង វិនពីង ​អញ្ជើញ​ចូលរួម​កម្ម​វិធី​​តាំងពិព័រណ៍មិនអចិន្ត្រៃយ៍​ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរ-ចិន តាមរយៈ​វប្បធម៌ និង​សិ​ល្បៈ»​ នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​

2025/11/20 11:54:12 am        222
នារសៀល​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥​ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​​វប្បធម៌ ​និ​ង​វិចិត្រសិល្បៈ រួម​ជា​មួយឯកឧត្តម វ៉ាង វិនពីង ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថ​ភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា​ អញ្ជើញ​ចូលរួម​កម្មវិធី​តាំង​ពិព័រណ៍​មិន​អចិន្ត្រៃយ៍​​ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌ និងសិល្បៈ»​ ដែល​​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សារមន្ទីរជាតិកម្ពុជា​។កម្មវិធី​តាំង​ពិព័រណ៍​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្ដម​រដ្ឋលេខាធិកា​រ ឯកឧត្ដម​អនុ​រដ្ឋ​លេខា​ធិកា​រ ឯកឧត្ដម​សាកល​វិទ្យា​ធិការ​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ឯកឧត្ដម​ លោក​ជំទាវ​​ លោក​ លោក​ស្រី​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​រាជការ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ភ្ញៀវ​កិត្តិយ​ស​​ជាតិ​ និង​អន្តរជាតិ​ សមាជិក​ សមាជិកា​ស.ស.យ.ក.វិស័យ​វប្បធម៌​និង​វិចិត្រសិល្បៈ​ និង​សិស្ស​និស្សិត​ជាច្រើន​រូប​។ ការតាំងពិព័រណ៍មិនអចិន្រៃ្តយ៍នេះ ធ្វើឡើង​តាមរយៈ​កិច្ច​សហការ​រៀបចំ​រវាង​នាយកដ្ឋាន​សារម​ន្ទីរ​ជាមួយ​បណ្ឌិត​សភា​បេតិកភណ្ឌចិន ដោយមានការចូលរួមពីក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជា ដើម្បី​ថែ​រក្សារមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ក្រុម​ការងារ​ស្រាវ​ជ្រាវ​ព្រះខ័ន​កំពង់ស្វាយ (ដឹកនាំដោយសាស្រ្ដាចារ្យ Mitch Hendrickson) ដោយមាន​ការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។គោល​បំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីបង្ហាញពីវត្តមាននៃវត្ថុសិល្បៈ បច្ចេកទេសនានា និង​ផ្នត់គំនិតផ្សេងៗរបស់ទំនៀមទម្លាប់ប្រពៃណីជនជាតិចិននៅក្នុងសង្គមខ្មែរ និង​ឆ្លុះ​បញ្ចាំង​អំពី​ការ​យល់​ឃើញ​របស់ប្រជាជនខ្មែរចំពោះប្រជាជនចិន។ ពិព័រណ៍នេះ ក៏នឹងបង្ហាញពី​ទំនាក់​ទាក់​ទង​ផ្នែក​វប្បធម៌រវាងប្រជាជនទាំងពីរ ដែលបន្តឥត​ដាច់​តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​តាម​រយៈកិច្ចសហប្រតិបត្តិការក្នុងកិច្ចការគាំពារនិងស្រាវជ្រាវអំពីវប្បធម៌ខ្មែរ៕

រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ

2025/11/20 11:34:13 am        197
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ។កិច្ចប្រជុំក៏បានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ដោយមានរបៀបវារៈចំនួន៥គឺ៖-របៀបវារៈទី១៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧។-របៀបវារៈទី២៖ របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៤ និងលើកទី៥ នីតិកាលទី៧។-របៀបវារៈទី៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។-របៀបវារៈទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។-របៀបវារៈទី៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។៣-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេង បន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM