សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

នៅម៉ោង៨ព្រឹកនេះ កម្ពស់ជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់មិនទាន់ស្រក់ចុះនៅឡើងទេ

2025/11/20 08:15:42 am        420
ពោធិ៍សាត់ ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្ពស់ទឹកជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់មិនទាន់ស្រក់ចុះនៅឡើយទេ ។ ហើយតាំងពីយប់រហូតដល់ពេលនេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កំពុងបន្តដឹកនាំកម្លាំងចម្រុះចុះជួយអន្តរាគមន៍ក្នុងការទបទឹកតាមដងស្ទឹងដែលទំនាបកុំឲ្យបន្តហូរលិចផ្ទះសម្បែងប្រជាជន និងជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង ។សូមជម្រាបជូនថា នារាត្រីឈានចូលថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៥ ទឹកស្ទឹងពោធិ៍សាត់បានហក់ឡើងយ៉ាងគំហុក បណ្តាលឲ្យទីតាំងមួយចំនួននៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ត្រូវបានជនលិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ។មន្ត្រីជំនាញនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ បានបព្ជាក់ឲ្យដឹងថា ខេត្តពោធិ៍សាត់ បានទទួលឥទ្ធិពលពីខ្យល់មូលសុងមានល្បឿនពី ២ទៅ ៥ម៉ែត្រវិនាទី មានភ្លៀងធ្លាក់ពីតិចទៅច្រើន គ្រប់ដណ្តប់ស្ទើរគ្រប់ទី កន្លែងទូទាំងខេត្តពោធិ៍សាត់ ដែលជាហេតុបង្កមានជំនន់ទឹកភ្លៀង ។ ស្ថានភាពបែបនេះបានធ្វើឱ្យមានភ្លៀងធ្លាក់ ផ្គររន្ទះពីតិចទៅច្រើន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ ។ មានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ ។ ឥទ្ធិពល នៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងបង្កអោយមានទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់។ មន្ត្រីជំនាញដដែលបានបន្ថែមថា ខណៈពេលនេះកម្ពស់ទឹកស្ទឹងធំដែលនៅផ្នែកខាងលើបានស្រក់ចុះវិញខ្លះហើយ ប្រសិនបើស្ថានភាពនៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ មិនមានភ្លៀងធ្លាក់បន្តទៀត នោះកម្ពស់ទឹកជំនន់ទឹកភ្លៀងស្ទឹងពោធិ៍សាត់ អាចនឹងស្រក់ចុះទៅវិញឆាប់ៗ ៕

រាជរដ្ឋាភិបាលកំពុងបន្តគាំទ្រការអភិវឌ្ឍផ្លូវជនបទ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន

2025/11/19 09:19:02 pm        219
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងស្ថាបនាផ្លូវជនបទ ជំរុញអភិវឌ្ឍន៍ឱ្យមានភាពប្រទាក់ក្រឡា និងរឹងមាំ ដើម្បីបង្កើតបរិយាកាសដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មកាអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន២គម្រោង ស្ថិតនៅខេត្តសៀមរាប រួមមាន ៖ គម្រោងទី១, ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង ៣ ០០០ ម៉ែត្រ ទទឹង ៧ម៉ែត្រ, ស្ថិតនៅភូមិឫស្សីសាញ់ ភូមិ ស្លែងតាវេត និងភូមិស្លែងគង់ ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប (បញ្ចប់សុពលភាព) និងគម្រោងទី២៖ ការងារលើកកម្រិត គុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ ខ្សែ ប្រវែង ២ ៦០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗនៅភូមិ ល្បើក ទៅភូមិពង្របត់ចាន់ ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញផ្លូវនៅតាមជនបទនេះ រាជរដ្ឋាភិបាលបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយ បានជំរុញអភិវឌ្ឍន៍ផ្លូវនៅទូទាំងប្រទេស មានបណ្តាញផ្លូវប្រទាក់ក្រឡាគ្នា។ ចំពោះគម្រោងផ្លូវខាងលើនេះដែរ, ឯកឧត្តមបានឯកភាព និងវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ចំពោះការយកចិត្តទុកដាក់លើការងារផ្លូវទាំងពីរគម្រោង បានអនុវត្តទៅ តាមផែនការ ព្រោះផ្លូវជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថាផ្លូវនៅតាមជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ ដោយក្នុងមួយឆ្នាំៗរាជរដ្ឋា ភិបាលបានវិនិយោគអស់ទឹកប្រាក់យ៉ាងច្រើន ក្នុងគោលដៅសម្រួលដល់គមនាគមន៍មូលដ្ឋាន សម្រាប់ការរស់នៅរបស់ប្រជាជន។ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ជាក់ស្តែងផ្លូវខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ ចូលរួមចំណែកបង្កភាពងាយស្រួល ការកាត់បន្ថយពេលវេលា និងចំណាយផ្សេងៗ លើកកម្ពស់គុណភាព និងគុណតម្លៃ នៃការរស់នៅរបស់ប្រជាជន ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ចំពោះនៅក្នុងជួបសំណេះសំណាល ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន, ឯកឧត្តមបានសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ សហការណែនាំឱ្យប្រជាពលរដ្ឋ ចូលរួមថែទាំផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ និងត្រូវចាត់ទុកផ្លូវជារបស់យើងទាំងអស់គ្នា ដើម្បីការប្រើប្រាស់យូរអង្វែង៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-រវ៉ាន់ដា ពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែម លើចំណងការទូត ២០ឆ្នាំ

2025/11/19 08:33:51 pm        155
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចកម្រិតខ្ពស់នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងរយៈពេល ២០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ។ ក្នុងអំឡុងពេលនៃទស្សនកិច្ច នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តមបណ្ឌិត Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា ព្រមទាំងបានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olivier J.P. Nduhungirehe រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិកានៃអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។ចំពោះកិច្ចពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olivier J.P. Nduhungirehe រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋរវ៉ាន់ដា ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដែលកំពុងរីកចម្រើន ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ២០០៥ ជាពិសេសលើកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ និងសេវាកម្មផ្លូវអាកាសដែលនឹងដើរតួជាឧបករណ៍ដ៏សំខាន់ក្នុងការពង្រីកការតភ្ជាប់ សម្រួលការផ្លាស់ប្តូរ និងពង្រឹងទំនាក់ទំនង សេដ្ឋកិច្ច និងទំនាក់ទំនងប្រជាជន និងប្រជាជន។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខា លើឯកសារទ្វេភាគីចំនួនពីរគឺ៖ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និង ២. កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ លិខិតឆ្លងដែនការទូត និងផ្លូវការ។នៅរសៀលថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសម ចំពោះ ឯកឧត្តមបណ្ឌិត Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា ដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្ដៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តមបណ្ឌិត Justin Nsengiyumva។ ក្នុងអំឡុង ពេលជួបសម្តែងការគួរសម ឯកឧត្តមនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម ប្រាក់ សុខុន និងគណៈប្រតិភូ ព្រមទាំងបានកោតសរសើរចំពោះការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចុះហត្ថលេខាលើឯកសារទ្វេភាគីទាំងពីរដោយរដ្ឋមន្ត្រីការ បរទេសទាំងពីរ នឹងបើកផ្លូវសម្រាប់ការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ឈ្វេងយល់ពីវិស័យសក្តានុពលផ្សេងទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់កម្ពុជា និងរវ៉ាន់ដា។នៅរសៀលថ្ងៃដដែលនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញជួបពិភាក្សា ទ្វេភាគីជាមួយ លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ផងដែរ។ ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រួមមាន មូលបទ និម្មិតសញ្ញា បញ្ហាភស្តុភារ និងការងារពាក់ព័ន្ធសំខាន់ៗ មួយចំនួនទៀត៕

ផ្លូវជនបទក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

2025/11/19 07:18:42 pm        147
ផ្លូវជនបទដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់ប្រយោជន៍ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់កសិករ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ជាដើម។ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈ កម្មកាអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំខួបផ្លូវ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ចំនួន ១ កំណាត់ ប្រវែងជាង ៩ គីឡូម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅក្នុងឃុំពង្រ ឃុំបន្ទាយព្រាល និងឃុំក្រាំងស្គារ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ និងការងារ ថែទាំខួបផ្លូវចំនួន២ខ្សែ ដោយក្រាលល្បាយក្រួសប្រវែងសរុបជិត ១៣ គីឡូម៉ែត្រ ស្ថិតនៅឃុំស្វាយ និងឃុំត្បែងខ្ពស់ ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។ជុំវិញគម្រោងទាំងពីរខាងលើនេះ, ឯកឧត្តមបណ្ឌិត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់នៅលើ ការងារថែទាំខួបផ្លូវ សម្រេចបានសមិទ្ធផលល្អប្រសើរ ដោយរក្សានូវគុណភាពខ្ពស់ សម្រាប់ផ្តល់ជាប្រយោជន៍យូរអង្វែង ដែលនេះជា ការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការ រស់នៅកាន់តែប្រសើរ និងក៏ជាផ្នែកមួយជួយជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ តាមរយៈការរកស៊ីទទួលទាន ផ្សេងៗ បង្កើតប្រាក់ចំណូល និងជីវភាពប្រចាំថ្ងៃ។ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិន ប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តការគាំទ្រដល់ការ ជួសជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាល ក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុងជាដើម ដើម្បីជំរុញការអភិវឌ្ឍផ្លូវនៅតាមជនបទឱ្យមានភាពប្រទាក់ក្រឡា ព្រោះផ្លូវជា សរសៃឈាមនៃសេដ្ឋកិច្ច សម្រាប់បម្រើដល់ការដឹកជញ្ជូន ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ ចាប់ផ្តើមបង្កើតផែនទីរូបថតដោយការប្រើប្រាស់ដ្រូនដើម្បីថតរូបនៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យរបស់កម្ពុជានិងស្រះកែវរបស់ថៃ

2025/11/19 06:40:01 pm        250
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ បានចាប់ផ្តើមបង្កើតផែនទីរូបថតដោយការប្រើប្រាស់ដ្រូនដើម្បីថតរូប។ ក្រោយពីបញ្ចប់កិច្ចការនេះ ក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ នឹងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ។ សូមបញ្ជាក់ថា មុននឹងក្រុមការងារវាស់វែងចម្រុះចុះអនុវត្តការងាររបស់ខ្លួន ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction)។ ការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ ធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

ខណ្ឌមួយចំនួននៅភ្នំពេញ នឹងមានការរអាក់រអួលអគ្គិសនី ចាប់ពីថ្ងៃទី២០ ដល់ ២២ ខែវិច្ឆិកា នេះ

2025/11/19 06:23:26 pm        624
អគ្គិសនីកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីជូនដំណឹង ទូលថ្វាយ និងជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នក ឧកញ៉ា លោក លោកស្រី ដែលជាអតិថិជនរបស់អគ្គិសនីកម្ពុជា ជ្រាបថា អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅតាមតំបន់ក្នុងសង្កាត់/ខណ្ឌមួយចំនួន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ដល់ ២២ វិច្ឆិកានេះ។ការណ៍នេះ នឹងធ្វើឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនី ទៅតាមពេលវេលាដែលបានកំណត់។ព័ត៌មានពិស្ដារ៖

ក្រសួងព័ត៌មាន ណែនាំ ៥ចំណុច មិនត្រូវកាឡៃព័ត៌មាន ឬរូបភាព ដែលបង្កការភាន់ច្រឡំ និងភាពវឹកវរក្នុងសង្គម

2025/11/19 06:15:12 pm        16
ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយ ចំនួន ក្នុងនោះក៏មានអ្នកសារព័ត៌មានពលរដ្ឋ បានយករូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ ឬព័ត៌មានដែល បានវាយត្រាជាព័ត៌មានក្លែងក្លាយរួចហើយ ស្តីពី ស្ថានភាពដែលបានកើតឡើងនៅភូមិព្រៃចាន់ ភូមិជោគជ័យ និងទីកន្លែងផ្សេងទៀតនៅក្នុងខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយឡើងវិញ ដោយគ្មាន ការពិនិត្យ បញ្ជាក់ប្រភពពិតប្រាកដ និងពេលខ្លះបានបំភ្លៃដោយដាក់ថ្ងៃខែឆ្នាំ ដើម្បីបំភាន់ថា ហេតុការណ៍ នេះកំពុងកើតឡើងជាដើម។ សកម្មភាពបែបនេះ បានបង្កឱ្យមានការភាន់ច្រឡំ ការភ័យខ្លាច និងចលាចល ក្នុងចំណោមសាធារណជន។ សកម្មភាពទាំងនេះជាទង្វើមិនត្រឹមត្រូវ បំពានក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យ ព័ត៌មាន ប៉ះពាល់ដល់សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការរក្សាស្ថិរភាព និងជីវភាព ប្រក្រតីក្នុងសង្គម និងធ្វើឱ្យបាត់បង់ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយ។ ទង្វើបែបនេះ មិនត្រូវឱ្យមានកើតមានឡើងឡើយ ពិសេសក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងសស្រាក់សស្រាំក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែននេះ។ដើម្បីលើកកម្ពស់ការផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយការទទួលខុសត្រូវ ដើម្បី ចូលរួមធានាសុវត្ថិភាពព័ត៌មានសាធារណៈ ក្រសួងព័ត៌មាន សូមណែនាំដល់អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់ បណ្តាញសង្គម ក៏ដូចជាអ្នកសារព័ត៌មានពលរដ្ឋទាំងអស់ ដូចតទៅ៖១. សូមបញ្ឈប់ជាបន្ទាន់រាល់ការផ្សាយ ចែករំលែក ឬប្រើប្រាស់រូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ ទាក់ទងនឹងរឿងព្រំដែនកម្ពុជា-ថៃ ឬបញ្ហាផ្សេងទៀត។ សូមចូលរួមផ្សាយ និងចែករំលែកតែព័ត៌មាន និង បច្ចុប្បន្នភាពពិត សម្រាប់ជាការរួមចំណែកក្នុងការធានាសុវត្ថិភាពព័ត៌មាន និងការទទួលព័ត៌មានត្រឹមត្រូវ និង ទុកចិត្តបានក្នុងចំណោមសាធារណជន។២. ត្រូវចូលរួមលើកកម្ពស់សីលធម៌សង្គម និងគោរពក្រមសីលធម៌នៅក្នុងការផលិត និងផ្សាយព័ត៌មាន លើបណ្តាញសង្គម។ ត្រូវចៀសវាងការផ្សាយ ឬចែករំលែកព័ត៌មានដែលបង្កភាពចលាចល ការញុះញង់ឱ្យ មានអំពើអសកម្ម អំពើអសីលធម៌ក្នុងសង្គម ឬប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសង្គម និងជាតិសាសន៍។៣. ត្រូវចូលរួមលើកកម្ពស់ការផ្សាយដោយសុក្រឹត និងមានយោងប្រភពច្បាស់លាស់ ពាក់ព័ន្ធនឹង រឿងព្រំដែនកម្ពុជា-ថៃ ដោយមិនត្រូវបំភ្លៃ កាឡៃព័ត៌មាន ឬរូបភាព ដែលបង្កការភាន់ច្រឡំក្នុងសាធារណៈ និងភាពវឹកវរក្នុងសង្គមឡើយ។ អ្នកបង្កើតមាតិកា ត្រូវពិនិត្យលើខ្លឹមសារ ដោយផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការ ដើម្បីធានាសុក្រឹតភាពនៃព័ត៌មាននោះ មុននឹងផ្សព្វផ្សាយ រួមចំណែកប្រឆាំងព័ត៌មានក្លែងក្លាយ និងធានាការផ្តល់ព័ត៌មានពិតជូនដល់សាធារណជន។៤. ត្រូវចូលរួមក្នុងការរក្សាសុវត្ថិភាពរបស់កងទ័ព ការសម្ងាត់យោធា សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ សង្គម។ សូមកុំផ្សព្វផ្សាយរូបភាពដែលបង្ហាញសកម្មភាពនិងចំនួនកងទ័ព លេណដ្ឋាន យុទ្ធោបករណ៍គ្រប់ ប្រភេទ ការចល័តទ័ព និងព័ត៌មានទាក់ទងនឹងការសម្ងាត់របស់កងទ័ព។៥. សូមចូលរួមលើកកម្ពស់ការគោរពច្បាប់ និងរក្សាជំនឿចិត្តរបស់ប្រជាពលរដ្ឋលើអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងគុណតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាន។ មិនត្រូវផ្សាយ ឬចែករំលែកព័ត៌មាន ដែលច្បាប់ បានហាមឃាត់ឡើយ។ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម ទូទៅ មេត្តាកុំជឿ និងកុំចែកចាយលើរូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ទាំងនេះ ឬវីដេអូចាស់ ប៉ុន្តែបំភ្លៃ ដោយដាក់ថ្ងៃខែឆ្នាំថាជាហេតុការណ៍ថ្មី។ សូមកុំចែករំលែកព័ត៌មានក្លែងក្លាយ និងព័ត៌មានទាក់ទងនឹង សន្តិសុខជាតិ ហើយជានិច្ចជាកាល ត្រូវផ្ទៀងផ្ទាត់រាល់ព័ត៌មាន ដែលទទួលបានពីបណ្តាញសង្គម។ សូមបង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ កុំចែករំលែកព័ត៌មាន មានការសង្ស័យថាមិនពិត។ សូមទទួលព័ត៌មានពីប្រភពផ្លូវការគឺ ១) ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ២)ក្រសួង ការពារជាតិ, ៣)ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ៤) ក្រសួងព័ត៌មាន, ៥) អង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាលកម្ពុជា, ៦)ឥស្សរជនជាតិ, ព្រមទាំងប្រភពសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ត្រឹមត្រូវ។ក្រសួងព័ត៌មានសង្ឃឹមថា អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ នឹងចូលរួម អនុវត្តតាមសេចក្តីណែនាំនេះឱ្យបានត្រឹមត្រូវ រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការ លើកម្ពស់ការផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ដើម្បីធានាបរិយាកាសប្រក្រតី លើកតម្កើងសីលធម៌ សង្គម តាមរយៈការផ្សព្វផ្សាយប្រកបដោយភាពទុកចិត្ត សុវត្ថិភាព និងការពារសិទ្ធិប្រជាពលរដ្ឋក្នុងការទទួល ព័ត៌មានត្រឹមត្រូវអនុលោមតាមគោលការណ៍ច្បាប់ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ការមិនអនុវត្តតាម សេចក្តីណែនាំនេះ នឹងអាចត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ៕

កម្ពុជាជម្រាបបច្ចុប្បន្នភាពពីការបំពានបន្ថែមរបស់ថៃ ជូននាយិកាការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ

2025/11/19 06:05:47 pm        129
ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយលោកជំទាវ Tatyana Valovaya នាយិកា ការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃដែលកំពុងបន្តកើតមាន។ ឯកឧត្តមបានគូសបញ្ជាក់ថា ស្ថានភាពតាមបណ្តោយព្រំដែននៅតែមានភាពផុយស្រួយខ្លាំង ជាមួយនឹងការឈ្លានពានរបស់ថៃជាបន្តបន្ទាប់ សកម្មភាពបង្ខិតបង្ខំប្រឆាំងនឹងជនស៊ីវិល ការឡោមព័ទ្ធភូមិ និងការបដិសេធរបស់ប្រទេសថៃក្នុងការបញ្ជូនទាហានកម្ពុជាទាំង ១៨នាក់ ត្រឡប់ទៅវិញ ទោះបីជាមានការព្រមព្រៀងពីមុនក៏ដោយ។ ឯកឧត្តមបានបញ្ជាក់ថា ការចោទប្រកាន់របស់ប្រទេសថៃអំពីឧប្បត្តិហេតុផ្ទុះមីនថ្មី នៅថ្ងៃទី១០ ខែវិច្ឆិកា ទាក់ទងនឹងមីនចាស់ៗ។ កំណត់ត្រាសកម្មភាពមីនដែលទទួលស្គាល់ជាអន្តរជាតិរបស់កម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះពិភពលោកដែលគ្មានមីន ហើយមិនមានមូលដ្ឋានគួរឱ្យទុកចិត្តដើម្បីបង្ហាញថា ជាការដាក់មីនថ្មីនោះទេ។ កម្ពុជាមិនមានផលប្រយោជន៍ក្នុងការដាក់មីនថ្មីទេ។ កម្ពុជាមិនដែលធ្វើដូច្នេះទេ ហើយក៏នឹងមិនធ្វើដូច្នេះឡើយ។ ការចោទប្រកាន់នេះត្រូវបានប្រើជាលេសដើម្បីផ្អាកកិច្ចព្រមព្រៀងសន្តិភាព និងបង្កើនភាពតានតឹង។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀតអំពីការបាញ់ប្រហាររបស់ទាហានថៃកាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលបានសម្លាប់ជនស៊ីវិលកម្ពុជាម្នាក់ និងរបួសបីនាក់ផ្សេងទៀត និងការរំលោភសេពសន្ថវៈលើពលករចំណាកស្រុកកម្ពុជាម្នាក់ដោយទាហានថៃចំនួន ៧នាក់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ដែលជាហេតុការណ៍ធ្ងន់ធ្ងរ ឆ្លុះបញ្ចាំងពីបរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺន។ ទង្វើបែបនេះគឺជាការបំពានច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមបានស្នើអង្គការសហប្រជាជាតិបន្តពិនិត្យតាមដាន និងគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី៕

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ឆ្នាំ២០២៥

2025/11/19 06:01:05 pm        126
ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំD ទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាពសមិទ្ធផល និងប្រសិទ្ធភាព ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់ រយៈពេល៦ខែចុងឆ្នាំ២០២៥ និងធ្វើការប្រមូល ពិភាក្សាលើធាតុចូល រួមជាមួយនឹងអនុសាសន៍ពី សមាជិក សមាជិកា ដែលអញ្ជើញចូលរួមដែលមាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី-ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង  ស្ថាប័នព្រមទាំងប្រធានលេខាធិការដ្ឋាន ប្រយុទ្ធនឹង ជំងឺអេដស៍ រាជធានី-ខេត្ត អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន ១៨០នាក់។មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងលិខិតលេខ២១៣សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ គឺជាមគ្គុទ្ទេសក៍តម្រង់ផ្លូវសម្រាប់អនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តបញ្ចប់ជំងឺអេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ដូចបានកំណត់ក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ដែលប្រកាសឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា ក្នុងរយៈពេលប្រាំមួយខែកន្លងទៅនេះ សកម្មភាពរបស់យើងបានផ្តោតលើចីរភាពរចនាសម្ព័ន្ធ និងវិមជ្ឈការ ក្នុងនោះ៖- យើងកំពុងបញ្ចប់ផែនទីបង្ហាញផ្លូវចីរភាព និងការសិក្សាចំណាយសម្រាប់ការឆ្លើយតបដែលដឹកនាំដោយសហគមន៍ ដើម្បីធានាបាននូវហិរញ្ញវត្ថុប្រកបដោយចីរភាព។- ក្រសួងសុខាភិបាលកំពុងបង្កើតនិយាមប្រតិបត្តិ(SOP) សម្រាប់ការចុះកិច្ចសន្យាសង្គម និងផែនការអន្តរកាលនិងចីរភាពឆ្លើយតបនឹងជំងឺអេដស៍ ជំងឺរបេងរួមគ្នា។- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំនូវ និយាមប្រតិបត្តិស្តីពីការធ្វើវិមជ្ឈការក្នុងការជំរុញការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ(ខេត្ត ស្រុក និងឃុំ សង្កាត់) ដោយពន្លឿនការផ្តល់ការឆ្លើយតបនឹងមេរោគអេដស៍នៅមូលដ្ឋាន។- ឃុំ សង្កាត់ចំនួន៣២៤ បានដាក់បញ្ចូលការឆ្លើយតបនឹងជំងឺអេដស៍ទៅក្នុងផែនការឃុំ សង្កាត់របស់ខ្លួន ដោយបានប្រមូលថវិកាប្រមាណ៥៨៧,០០០ដុល្លារអាម៉េរិក។ សម្រាប់រយៈពេល៦ខែខាងមុខ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នៅថ្នាក់ជាតិ យើងនឹងបញ្ចប់ និងអនុវត្តយន្តការជាយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖- បញ្ចប់ការពិនិត្យឡើងវិញនូវផែនទីបង្ហាញផ្លូវប្រកបដោយចីរភាព ដើម្បីកំណត់អត្តសញ្ញាណច្បាស់លាស់ និងដោះស្រាយគម្លាត។- បញ្ចប់ការសិក្សាការចំណាយដែលគាំទ្រដោយអង្គការUNAIDSស្តីពីការផ្តល់ហិរញ្ញប្បទានប្រកបដោយសុវត្ថិភាពក្នុងការឆ្លើយតបរបស់សហគមន៍ ដើម្បីបញ្ចូលសេវាកម្មទាំងនេះទៅក្នុងកញ្ចប់មេរោគអេដស៍ស្នូល។- បង្កើតយន្តការសេវាកម្មបន្តដោយបញ្ចប់ការរៀបចំនិយាមប្រតិបត្តិសម្រាប់កិច្ចសន្យាសង្គមនិង ផែនការអន្តរកាលជំងឺអេដស៍ជំងឺរបេងរួមគ្នា។- ដាក់បញ្ចូលមេរោគអេដស៍ទៅក្នុងយុទ្ធសាស្ត្រសុខាភិបាលដោយធានាឱ្យស្របទៅនឹងផែនការយុទ្ធសាស្រ្តសុខាភិបាលទី៤(HSP4) ឆ្នាំ២០២៥-២០៣៤ ដែលទើបអនុម័តថ្មី។ ចំណែកឯនៅថ្នាក់ក្រោមជាតិ អាទិភាពស្នូលផ្តោតលើប្រតិបត្តិការយុទ្ធសាស្ត្រវិមជ្ឈការថ្មីរួមមាន៖- ដាក់ចេញនូវនិយាមប្រតិបត្តិស្តីពីការធ្វើវិមជ្ឈការក្នុងការជំរុញការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ(ខេត្ត ស្រុក និងឃុំ សង្កាត់)។- ពង្រឹងគណនេយ្យភាពសង្គមដោយបន្តដាក់បញ្ចូលក្របខ័ណ្ឌគណនេយ្យភាពសង្គម ទៅក្នុងអភិបាលកិច្ចមូលដ្ឋាន។- បង្កើនសមាហរណកម្មថវិកាមូលដ្ឋានដោយផ្តោតលើការរួមបញ្ចូលគ្នាប្រកបដោយជោគជ័យនូវការឆ្លើយតបនឹងជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ផែនការវិនិយោគឃុំ សង្កាត់នៅក្នុងតំបន់ដែលនៅសេសសល់។ មុននឹងប្រកាសបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ជារួម កម្ពុជារក្សាបាននូវមោទនភាពនិងក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់ជំងឺអេដស៍ ហើយការប្តេជ្ញាចិត្តត្រូវបានអនុវត្តតាមរយៈការពង្រឹងភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ និងការសម្របសម្រួល សហការជាចរន្តជាតិតែមួយ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកសកម្មភាពឆ្លើយតបទ្វេដង។ ទន្ទឹមនឹងនេះ យើងក៏នឹងពង្រឹងប្រព័ន្ធតាមដាននិងវាយតម្លៃជាតិ ដើម្បីធានាបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ រក្សាបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍសង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ ហើយយើងបង្កើតបាននូវស្ថាប័នដឹកនាំគ្រប់គ្រងនិងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាពិសេសមានផែនការយុទ្ធសាស្ត្រជាតិតែមួយ មានប្រព័ន្ធតាមដាននិងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់៕អត្ថបទ រដ្ឋា​   

លោក ផាត់ ហ៊ន និង ខាន់ សារ័ត្ន សមត្ថកិច្ចឱ្យវិលត្រលប់​ទៅផ្ទះ​វិញ​ហេីយ​

2025/11/19 05:55:00 pm        333
ស្វាយរៀង ៖ នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ច​ខេត្តស្វាយរៀង បាន​អនុញ្ញាតិ​ឱ្យ​អ្នកកាសែត ២នាក់ ឈ្មោះ ផាត់ ហ៊ន និង ខាន់ សារ័ត្ន វិលត្រលប់​ទៅផ្ទះ​វិញ​ហេីយ​ ដោយ​គ្រាន់​តែ​អប់រំ​ណែនាំ​ និង​ឱ្យ​ចេញ​វីដេអូ​សុំទោស​ ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន​។  ជាមួយនិងកេណីនេះដែរ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងលោកអភិបាលរងខេត្តស្វាយរៀង បានកោះហៅលោក ខាន់ សារ័ត្ន ទៅកាន់មន្ទីរព័ត៌មានខេត្តស្វាយរៀង ដើម្បីចាត់វិធានការទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន ស្ដីពីការសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗ។ក្នុងនោះដែរក្រសួងព័ត៌មានក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ចាប់ពីពេលនេះតទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM