សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងតំណាងស្ថានទូតជប៉ុន ចុះពិនិត្យយសកម្មភាពរបស់មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគបាត់ដំបង

2025/11/19 01:25:56 pm        191
 ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផល ដូចជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាងស្ថានទូតអូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងលុចសំបួ ក្នុងនោះក៏មានការចូលរួមផងដែរពីតំណាងស្ថានទូតជប៉ុន ដើម្បីចុះពិនិត្យសកម្មភាពរបស់មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគបាត់ដំបង ក្នុងការផ្តល់សេវាដល់ជនមានពិការភាពស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា បានផ្តល់សេវាកម្មប្រកបដោយមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះដោយសារមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ (ស.ផ.ស) និងជនមានពិការភាពទូទៅឱ្យមានលទ្ធភាពរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតឡើងវិញ។ជនមានពិការភាពចំនួន ៨៧នាក់ ស្ថិតក្នុងឃុំស្រែស្តុក និងឃុំរាំងទិល ស្រុកកណ្តៀង បានទទួលសេវាពីមណ្ឌលស្តារ ក្នុងនោះរួមមានការផ្តល់នូវឧបករណ៍ជំនួយកាយសម្បទា រួមមាន ការផលិតអវៈយវៈសិប្បនិម្មិត និងគ្រឿងរណប ព្រមទាំង ការជួសជុល ផ្លាស់ប្តូរ និងផ្តលអវៈយវៈសិប្បនិម្មិត និងគ្រឿងរណបថ្មី ផងដែរ។ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់មណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ចំពោះការរួមចំណែកក្នុងការផ្តល់សេវា និងថែទាំដល់ជនមានពិការភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ឯកឧត្ដម លី ធុជ ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រដល់ការស្តារឡើងវិញនូវកាយសម្បទាជនមានពិការភាព ជាពិសេសរួមចំណែកក្នុងការលេីកកម្ពស់ជីវភាពរបស់ប្រជាជនមូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជាអធិបតីប្រកាសសមាសភាពគណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន និងនិវត្តជនខេត្តស្វាយរៀង

2025/11/19 01:24:11 pm        256
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តស្វាយរៀងក្រោមអធិបតីភាព, ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្ត។ក្នុងនាមគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្វាយរៀង ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវគារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ត្រី គឺពិតជាបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងជាការផ្តល់នូវ កម្លាំងចិត្តយ៉ាងធំធេង ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាខេត្តស្វាយរៀង ក៏ដូចជារូបខ្ញុំបាទផ្ទាល់ ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងតួនាទី សហការគាំទ្របម្រើ ធានា ការពារ និងផ្តល់នូវផលប្រយោជន៍ ជូនអតីតយុទ្ធជន និងនិវត្តជន ឲ្យបានកាន់ល្អប្រសើរថែមទៀត ស្របតាមលក្ខន្តិកៈថ្មីរបស់សមាគម និងសេចក្តីសម្រេចចិត្ត របស់អង្គមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ។ឯកឧត្តមបន្តថា តាងនាមឲ្យគណៈកម្មាធិការ អ.ន.ក. ខេត្ត សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងដឹងគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជន និងវិវត្តជនកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តតែងតាំង និងទទួលស្គាល់ឯកឧត្តមអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ស្វាយរៀង និងឯកឧត្តម អស់លោកជាអនុប្រធានគណៈកម្មាធិការសមាគម ដោយត្រូវរៀបចំពិធី ប្រកាសជាផ្លូវការនៅថ្ងៃនេះ ដើម្បីបានចូលរួមចំណែកបេសកកម្ម របស់ អ.ន.ក. ក្នុងបុព្វហេតុ លើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅ មក ដើម្បីលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជន និងនិវត្តជន ឲ្យស័ក្តិសមទៅនឹង គុណបំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា ។ក្រោមការដឹកនាំប្រកបដោយឧត្តមគតិឈ្លាសវៃ និងមោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។សូមជម្រាមជូនថា នៅក្នុងពិធីនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តល់កិត្តិយសប្រគល់សេចក្តីសម្រេចតែងតាំង ឯកឧត្ត ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តស្វាយរៀង ព្រមទាំងប្រគលសេចក្តីសម្រេចជូន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន អ.ន.ក ខេត្តចំនួន៤២ រូបផងដែរ៕ 

ក្រសួងបរិស្ថានបន្តរកឃើញក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់មួយទៀត នៅសង្កាត់ចោមចៅទី១បានដុតកំទេចក្រណាត់ និងបង្កការបំពុលបរិស្ថាន

2025/11/19 01:18:03 pm        276
ភ្នំពេញ៖ ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ឱ្យក្រុមហ៊ុនបញ្ឈប់ការដុតកម្ទេចក្រណាត់ ក្នុងឡចំហាយជាបន្ទាន់ និងធ្វើការបំពាក់ប្រព័ន្ធសម្អាតផ្សែង ចេញពីឡចំហាយឱ្យបានត្រឹមត្រូវ។ លើសពីនេះ ក្រសួងបរិស្ថានតម្រូវឱ្យរៀបចំកិច្ចសន្យាការពារបរិស្ថាន ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់ និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធពីក្រសួងបរិស្ថាន។ ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨ និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងត្រូវផ្ដល់សំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថានតាមការវាយតម្លៃជាក់ស្ដែងពីមន្រ្តីជំនាញ។សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញ ក្រុមហ៊ុន ស៊ីង ស៊ី វ៉ាង (ខេមបូឌា) ដែលជាប្រភេទសេវាកាត់ដេរសម្លៀកបំពាក់ ស្ថិតភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើការបំពុលបរិស្ថាន។ ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានប្រើប្រាស់កម្ទេចក្រណាត់ដុតក្នុងឡចំហាយ ប្រហែល ៣-៤បាវ/ថ្ងៃ (២០គ.ក/បាវ) ដែលឡចំហាយជាប្រភេទឡធម្មតា ពុំមានបំពាក់ប្រព័ន្ធចម្រោះសម្រាប់សម្អាតផ្សែងថែមទៀត។ ជាមួយគ្នានេះ គុណភាពខ្យល់ចេញពីបំពង់ផ្សែងឡចំហាយបឋម ត្រូវបានរកឃើញថាលើសកម្រិតស្ដង់ដារ។ កន្លងមកក្រុមហ៊ុនបានដំណើរការដោយគ្មានកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនោះទេ៕

អភិបាល​ខេត្ត​បាត់ដំបង​ទទួលអង្ករ១០តោន ពីសប្បុរសជនសម្រាប់ឧបត្ថម្ភជូនកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

2025/11/19 01:11:57 pm        184
នៅព្រឹកថ្ងៃពុធទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយជាអង្ករចំនួន ១០តោន ពីអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា អំណោយរបស់សប្បុរសជននាពេលនេះគឺជាការជួយគាំទ្រដល់កងកម្លាំងជួរមុខក្រោមស្មារតីស្នេហាជាតិ និងការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយជួយសមរភូមិជួរមុខ។ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេសដែលបានឧបត្ថម្ភអំណោយជាអង្ករចំនួន១០តោន សម្រាប់ចូលរួមគាំទ្រដល់កងកម្លាំងជួរមុខ ដែលជាការចូលរួមចំណែកជួយជាតិ និងជាការលើកទឹកចិត្តដល់វីរៈកងទ័ព ជួរមុខរបស់ប្រទេសកម្ពុជាយើង៕

សហគមន៍កសិកម្ម និងកម្មករ អំពាវនាវ​សហគមន៍​អន្តរជាតិ​មាន​វិធានការ​បន្ទាន់​ដល់​ទាហាន​ថៃ​រំលោភ​បំពាន​លើ​ពលករស្រ្តីខ្មែរ

2025/11/19 01:07:56 pm        298
ក្រុមកម្មការិនី និងសហគមន៍មកពីវិស័យកសិកម្ម បានផ្ញើរសារអំពាវនាវដល់សហគមន៍អន្តរជាតិ មាន​វិធានការច្បាស់លាស់និងបន្ទាន់ដល់កងទ័ពថៃ ដែល​បាន​ប្រើ​អំពើ​យ៉ាង​ព្រៃ​ផ្សៃ​ចំពោះ​ប្រជា​ពលរដ្ឋ​កម្ពុជា ពិសេស ទង្វើរដ៏ស្មោក​គ្រោក​រប​ស់​ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​បាន​ចាប់​រំលោភ​ដ៏​សាហាវ​យង់​ឃ្នងលើពលករស្រ្តីខ្មែរកាលពីកន្លងទៅនេះ។នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ក្រុមកម្មករ និងកសិករ បាន​បង្ហាញអារម្មណ៍ក្តុកក្តួល និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើអមនុស្សធម៌ ដែល​ក្រុមទាហានឈុតខ្មៅបានធ្វើមកលើក្រុមពលករទេសន្តប្រវេសន៍ខ្មែរចំនួន១៣នាក់ ដោយ​បាន​ប្រើ​អំពើហិង្សាយ៉ាងសាហាវយ៉ង់ឃ្នងក្នុងរូបភាពជាការវាយដំ ទាត់ធាក់ អុកស្វាយកំាំភ្លើង ជំរិត​ទារប្រាក់ និងអំពើថោកទាបជាករណីរំលោភសពសន្ថវៈដោយទាហានឈុតខ្មៅថៃចំនួន ៧​នាក់ ទៅលើពលករខ្មែរជាស្រ្តី ១នាក់ ដែលករណីនេះបានកើតឡើងនៅក្នុងខេត្ដចាន់បុរី នៃ​ប្រទេស​ថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជា នៅពេលដែល​ពលករ​ខ្មែរ​បាន​ធ្វើ​ដំណើរ ចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈ​ពេលដែលច្រកព្រំដែនគោកកម្ពុជា-ថៃត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ។ក្រុមកម្មការិនី និងសហគមន៍កសិកម្ម បានទទូចម្តងហើយ ម្តងទៀតជូនដល់សហគមន៍អន្តរជាតិ ជា​ពិសេស អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យ​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារ​សហ​ប្រជាជាតិ​លើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចស្ត្រី (UN Women) និង​អង្គការ​អន្តរជាតិពាក់ព័ន្ធ សូមផ្តោតការយកចិត្តទុកដាក់ជាពិសេសក្នុងការតាមដាន និងជំរុញ​រដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចថៃឱ្យធ្វើការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ និង​ចាត់​វិធានការ​យ៉ាងម៉ឺងម៉ាត់ប្រកបដោយតម្លាភាព សំដៅធានាឱ្យបាននូវយុត្តិធម៌ និង​សិទ្ធិ​មនុ​​ស្ស​ជូន​ជន​រង​គ្រោះ ដែលជាពលករទេសន្តរប្រវេសន៍ខ្មែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អង្គការអុកស្វាម និងដៃគូ ជំរុញលើកកម្ពស់យុត្តិធម៌ និង​សមធម៌​សង្គម​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា

2025/11/19 12:57:50 pm        229
អង្គការអុកស្វាម ក្រោមការសហការជាមួយបណ្ដាអង្គការក្នុងស្រុក ក្រសួងរដ្ឋាភិបាល និង​ដៃគូ​ក្នុង​វិស័យ​ឯកជន បានបិទបញ្ចប់ដោយមោទនភាពនូវគម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” (Fair for All) ដែលបានអនុវត្តអស់រយៈពេល ៥ឆ្នាំ (២០២១-២០២៥) កន្លងមកនេះ ដែល​ជួយ​ជំរុញ និង​ផ្លាស់​ប្តូរ​ជា​ច្រើនទៅលើគោលនយោបាយ បង្កើនសំឡេងសហគមន៍ និងលើកកម្ពស់​អភិបាល​កិច្ច​ប្រកប​ដោយបរិយាបន្ន។តាមរយៈកិច្ចសន្ទនាថ្នាក់ជាតិ និងការចូលរួមពីមូលដ្ឋាន គម្រោងនេះបាន​ឆ្លុះ​បញ្ចាំង​ក្ដី​កង្វល់​របស់​កម្មករ​ក្នុង​វិស័យកសិកម្ម ដែលជំរុញឲ្យរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចគាំពារការងារ និង​អនុវត្តច្បាប់របបសន្តិសុខសង្គម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំឱ្យមានការចុះធ្វើអធិការកិច្ចជាថ្មី និងការត្រួតពិនិត្យឡើងវិញ ពី​បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលនេះជាសញ្ញានៃការឆ្ពោះទៅរកគណនេយ្យភាព និង​សុខុមាលភាពកម្មករប្រសើរជាងមុន។តាមការ​លើកឡើងរបស់ លោកស្រី សេង រាសី នាយកប្រតិបត្តិអង្គការ ស៊ីលីកា បានឱ្យដឹងថា “គម្រោង​នេះផ្ដល់ភាពអង់អាចដល់សហគមន៍ឲ្យហ៊ាននិយាយស្ដីឱ្យគេបានដឹង។ រាប់តាំង​ពី​កសិករ​នៅ​មូលដ្ឋាន រហូតដល់វេទិកាថ្នាក់ជាតិ គឺបានឃើញថា ការចូលរួមបែប​បរិយាបន្ន​អាច​ជំរុញ​ឱ្យ​មានការកែប្រែគោលនយោបាយពិតប្រាកដ និងពង្រឹងដល់​អភិបាល​កិច្ច​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ។ក្នុងពិធីអបអរសាទរសមិទ្ធផលគម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ និង​មាន​ប្រសាន៍​ថា បើទោះបីជាគម្រោងនេះត្រូវបានបិទបញ្ចប់ហើយក្ដី ប៉ុន្តែមរតក​របស់អ្វី​ដែល​គម្រោង​បាន​ធ្វើ​ គឺជាការផ្លាស់ប្ដូរយូរអង្វែង ដែលបានជួយ​ជំរុញ​ឱ្យ​មាន​កិច្ច​គាំពារ​កាន់​តែ​ប្រសើរ​ជាង​មុន​ដល់​កម្មករ សហគមន៍កាន់តែមានភាពអង់អាច ហើយវិស័យកសិកម្ម​របស់​កម្ពុជា​កាន់​តែ​មាន​ភាព​យុត្តិធម៌​ និងចីរភាព នាពេលអនាគត ។លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម បានបញ្ជាក់ថា ទាក់ទិនគម្រោងនេះដែរ បាន​បង្ហាញថា ការផ្លាស់ប្ដូរយូរអង្វែងកើតចេញពីសកម្មភាពជាសមូហភាព និង​ការ​សន្ទនា​យ៉ាង​មោះ​មុត​។ តាមរយៈការកៀរគរកម្មករ សហគមន៍ និងអ្នកធ្វើការសម្រេចចិត្តឱ្យមកជួបជុំគ្នា មាន​ន័យ​ថា​យើងបានជួយរៀបចំគោលនយោបាយផ្សេងៗ ដែលការពារសិទ្ធិ និងលើក​កម្ពស់​សមធម៌​នៅ​ក្នុងវិ​ស័យកសិកម្មរបស់កម្ពុជា។គម្រោងសមភាព​សម្រាប់ទាំងអស់គ្នា ក៏បានជំរុញលទ្ធភាពទទួលបានយុត្តិធម៌ តាមរយៈការ​គាំទ្រ​នីតិ​វិធី​ថ្មីៗ ដែលអនុញ្ញាតឱ្យកម្មករម្នាក់ៗដាក់ពាក្យបណ្តឹង និងស្វែង​រក​ដំណោះ​ស្រាយ​តាម​រយៈ​យន្ត​ការ​សន្ធានកម្ម និងមជ្ឈត្តកម្មជាផ្លូវការ។ ការជំរុញនេះធានាថា បណ្ដឹងសារ​ទុក្ខ​នៅ​កន្លែង​ធ្វើ​ការ​ត្រូវ​បា​នដោះស្រាយដោយយុត្តិធម៌ និងមានតម្លាភាព ដោយជួយពង្រឹង​សិទ្ធិ​របស់​កម្មករ​កសិកម្ម​នៅក្នុ​ងខេត្តចំនួនប្រាំមួយ រួមមានខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​រតនគិរី​៕ អត្ថបទ៖ ឈិត បូរ៉ាវី

មន្រ្ដីរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គចូលរួមបំពាក់ស្លាកសញ្ញា និងលែងត្រីគល់រាំង និងត្រីត្រសក់ចំនួនបីក្បាល

2025/11/19 12:55:38 pm        292
ភ្នំពេញ៖ ទទួលបានការឆ្លើយតបជាវិជ្ជមានពីប្រជានេសាទ ក្រោយការចុះទៅផ្សព្វផ្សាយតាមមូលដ្ឋានជាមួយម្ចាស់ដាយត្រី និងប្រជានេសាទតាមដងទន្លេសាប និងទន្លេមេគង្គ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ព្រះរាជាណាចក្រកម្ពុជា បានចូលរួមបំពាក់ស្លាកសញ្ញា និងលែងត្រីគល់រាំងចំនួន២ក្បាល ដែលមានទម្ងន់ចន្លោះពី ១២ ទៅ១៦គីឡូក្រាមក្នុងមួយក្បាល ព្រមទាំងត្រីត្រសក់មួយក្បាលទម្ងន់ ២គីឡូក្រាម។ រដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានថ្លែងអំណរគុណដល់ម្ចាស់ឧបករណ៍នេសាទ «ដាយត្រី ២ដេ» ព្រមទាំងបងប្អូនកម្មករនៅលើបែរទាំងអស់ ដែលបានទំនាក់ទំនងមកកាន់រដ្ឋបាលជលផល ដើម្បីចុះទៅលែងត្រីទឹកសាប ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជទាំងនេះ ដើម្បីឱ្យវាបានទៅដល់ទីជម្រកដើមដោយសុវត្ថិភាព។រដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បន្តអំពាវនាវដល់ប្រជានេសាទសូមចូលរួមការពារប្រភេទត្រីកម្រ «ត្រីរាជ ត្រីគល់រាំង ត្រីបបែលយក្ស ត្រីត្រសក់ ត្រីប៉ាសាណាក និងធននធានជលផលដែលកំពុងរងគ្រោះថ្នាក់ឱ្យបានគ្រប់ៗគ្នា»។ ការពារត្រីកម្រនៅថ្ងៃនេះ គឺជាការការពារប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គសម្រាប់ពេលអនាគត៕

ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺនតោន ពីសហគមន៍កសិកម្ម​ទំនើប​ក្នុងខេត្តបាត់ដំបង

2025/11/19 12:48:07 pm        276
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺនតោន ក្នុងតម្លៃ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើបនៅក្នុងខេត្តបាត់ដំបង តាម​កិច្ច​សន្យា។សូមបញ្ជាក់ថា មានបងប្អូនកសិករប្រមាណ២០០០គ្រួសារនៅក្នុង​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបចំនួន៦ បានចុះកិច្ច​ព្រមព្រៀង​ធ្វើ​ផលិត​កម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ ក្រោមការសម្របសម្រួល​នៃ​ក្រសួង​កសិកម្ម ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន។កសិករជា​សមាជិកទាំងអស់ក៏ទទួលបានការគាំទ្រដើមទុន បច្ចេកទេស និងការកាត់បន្ថយ​ចំណាយ​លើថ្លៃជីថ្នាផងដែរ៕

ប្រមុខការទូតកម្ពុជាជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅកម្ពុជា

2025/11/19 12:43:56 pm        177
នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) នៅទីក្រុងគីហ្គាលី ប្រទេសររ៉ាន់ដា។អំឡុងពេលនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវអគ្គលេខាធិការបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្ត្រីសាធារណរដ្ឋរវ៉ាន់ដា ចាត់ទុកការចុះអនុស្សរណៈយោគយល់គ្នា​រវាងក្រសួងការ​បរទេសទាំងពីរកម្ពុជា-រវ៉ាន់ដា​នឹង​ជួយ​ជំរុញ​កិច្ច​ស​ហ​ប្រតិបត្តិ​ការ​ទ្វេភាគី​ឱ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត

2025/11/19 12:38:34 pm        260
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា នៅទីក្រុងគីហ្គាលី។ ក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ដ្រី បានស្វារគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី នៅរវ៉ាន់ដា និងបានវាយតំលៃខ្ពស់ពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរវ៉ាន់ដា។ ឯកឧត្ដមនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង
06/03/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ
06/03/2026 10:06 AM
អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន
06/03/2026 10:06 AM
អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM