កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីសាធារណរដ្ឋរវ៉ាន់ដា ចាត់ទុកការចុះអនុស្សរណៈយោគយល់គ្នា​រវាងក្រសួងការ​បរទេសទាំងពីរកម្ពុជា-រវ៉ាន់ដា​នឹង​ជួយ​ជំរុញ​កិច្ច​ស​ហ​ប្រតិបត្តិ​ការ​ទ្វេភាគី​ឱ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត

2025/11/19 12:38:34 pm        260
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋរវ៉ាន់ដា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Justin Nsengiyumva នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋរវ៉ាន់ដា នៅទីក្រុងគីហ្គាលី។ ក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ដ្រី បានស្វារគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី នៅរវ៉ាន់ដា និងបានវាយតំលៃខ្ពស់ពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរវ៉ាន់ដា។ ឯកឧត្ដមនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ក្រុមហ៊ុនអាកាសចរណ៍បុត្រសម្ព័ន្ធរបស់ Malaysia Airlines ប្រកាសគម្រោងបើកជើងហោះហើរត្រង់ថ្មីពីទីក្រុងកូឡាឡាំពួរមកកាន់ខេត្តសៀមរាបចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកានេះ

2025/11/19 12:27:13 pm        253
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines (FY) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Malaysia Airlines បានប្រកាសពីគម្រោងបើកដំណើរការជើងហោះហើរត្រង់ថ្មីតភ្ជាប់ពីទីក្រុងកូឡាឡាំពួរ (KUL) ប្រទេសម៉ាឡេស៊ី មកកាន់ខេត្តសៀមរាប (SAI) ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។លទ្ធផលនេះ កើតឡើងបន្ទាប់ពីជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅរាជធានីកូឡាឡាំពួ, ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រួចមកសូមជម្រាបជូនថា សេវាកម្មហោះហើរត្រង់ថ្មីនេះ នឹងដំណើរការចំនួន ៣ជើងក្នុងមួយសប្តាហ៍ គឺនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍៕

BREAKING NEWS | ព្រឹកនេះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខណៈអំឡុងពេលនោះមានការផ្ទុះអាវុធនៅខាងភាគីថៃ

2025/11/19 12:10:55 pm        162
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។ នេះបើតាមសេចក្ដីប្រកាសព៧ត៌មានរបស់ក្រសួងការពារជាតិ។

សម្ដេចពញាចក្រី ហេង សំរិន អញ្ជើញបើកការប្រកួតជើងឯកវឌ្ឍនៈលេជេនស៍ ឆ្នាំ២០២៥ ផ្លូវការ ដែលប្រមូលផ្ដុំដោយកីឡាករល្បីៗពិភពលោក

2025/11/19 11:56:20 am        239
ការប្រកួត​កីឡាវាយកូនគោលជើងឯកវឌ្ឍនៈលេជេនស៍ (Vattanac Legends Championship) ឆ្នាំ២០២៥ បានប្រារព្ធពិធីបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​នេះ ដោយទទួល​បាន​ការ​ផ្ដល់​កិត្តិយស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន ប្រធានកិត្តិយស នៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​។នៅលើទីលានស្ដង់ដារអន្ដរជាតិ Vattanac Golf Resort ​ដែល​ប្រជុំ​ដោយ​កីឡាករ​ល្បីៗលើ​ពិភព​លោក​នេះ ​ក៏មានវត្តមានឥស្សរជន និងថ្នាក់ដឹកនាំកំពូលៗ សម្តេចក្រឡាហោម ស ខេង សមាជិក​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា, ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, អ្នកឧកញ៉ា សំ អាង សហស្ថាបនិក​ក្រុម​ហ៊ុន ​វឌ្ឍនៈ គ្រុប ព្រមទាំងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងគណៈប្រតិភូកីឡាករ The Legends Tour ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ។ឆ្លៀតឱកាសនោះដែរ អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកវឌ្ឍនៈគ្រុប បាន​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ចំពោះការផ្ដល់កិត្តិយសអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំ និងកីឡាករល្បីៗ​មក​ពី​ជុំវិញ​ពិភព​លោក សម្រាប់ការចូលរួមប្រកួតពានរង្វាន់ Vattanac Legends Championship​ របស់​ ​The Legends Tour ដែលរៀបចំជាលើកដំបូងនៅទីលានវាយកូនគោល វឌ្ឍនៈ ហ្គោល រីហ្សត​ នៃប្រទេសកម្ពុជា។ទន្ទឹមជា​មួយការនាំយកព្រឹត្តិការណ៍ពិភពលោកមកកម្ពុជានេះដែរ អ្នកឧកញ៉ា បានសម្ដែង​ការ​ដឹង​គុណ ​ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលជា​ឥស្សរជន​ដ៏​កំពូលរបស់ជាតិ បានយកជីវិតជាដើមទុន និងបានលះបង់​ពេល​វេលា​ស្ទើរ​ពេញ​មួយ​ជីវិត​ដើម្បី​បុព្វហេតុ “សន្តិភាព និងការអភិវឌ្ឍ” របស់កម្ពុជា ហើយត្រូវបា​ន​បន្ដ​ដឹកនាំ​ប្រកប​ដោយ​ភាព​ស្វាហាប់ ទន់ភ្លន់ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ដ្រីនៃកម្ពុជា។ តាមរយៈសន្តិភាព និងការអភិវឌ្ឍនេះហើយ ទើបព្រឹតិ្តការណ៍​ប្រកួត​កីឡា​វាយ​កូនគោលកម្រិតពិភពលោកដ៏ល្បីល្បាញរបស់ The Legends Tour អាចត្រូវ​បាន​រៀបចំ​ឡើង និងប្រព្រឹត្តទៅយ៉ាងរលូន។អ្នកឧកញ៉ាសង្កត់ធ្ងន់ថា នេះជាការបោះជំហានជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជា លើឆាក​អន្តរជាតិ ដោយបង្ហាញទៅកាន់ពិភពលោកឱ្យឃើញកាន់តែច្បាស់នូវភាពរីកចំរើនជឿនលឿន និង​ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជាក្រោមម្លប់នៃសន្តិភាពនាសម័យតេជោ-ធិបតី ដែល​កម្ពុជា​មាន​សមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលរៀបចំកម្មវិធីប្រកួតកីឡាកម្រិតអន្តរជាតិ ហើយអាច​ធ្វើបដិសណ្ឋារកិច្ច​ស្វាគមន៍​ភ្ញៀវទេ​សចរ​មក​ពី​គ្រប់​ទិស​ទី​បាន​ប្រក​ប​ដោយ​ជំនាញ​វិជ្ជា​ជីវៈ​ និងភាពកក់ក្តៅបំផុត។ទន្ទឹមជាមួយគ្នា អតីតកីឡាករដ៏ល្បីរបស់នូវែលសេឡង់ លោក Michael Campbell​ ដែល​ជា​កីឡាករ​ដំបូង​ឈ្នះពាន Major Championship 2005 មុនបន្ដឈ្នះពាន US Open Championship ​បន្ទាប់ពីផ្ដួលតារាវាយកូនគោលពិភពលោក Tiger Woods បានសម្ដែង​ក្ដី​រីក​រាយ និងភ្ញាក់ផ្អើល ចំពោះការរៀបចំ និងទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា ពិសេសលោក​ពិត​ជា​សប្បាយ​រីករាយ និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចទៅកាន់ប្រាសាទអង្គរវត្ត ដែលលោក​បាន​ស្គាល់​តាំង​ពីក្មេងផងដែរ។អ្នកឧកញ៉ា ឈុន លាង បានបង្ហាញសុទិដ្ឋិនិយម ចំពោះកា​រ​ប្រមូលផ្ដុំ​ដោ​យ​កីឡាករ​ល្បីៗ​លំដាប់​ពិភព​លោក​នេះ នឹងទទួលបាននូវអារម្មណ៍ និងបទពិសោធន៍ថ្មីប្លែក ជាមួយនឹងបរិយាកាស​ប្រកួត​ដ៏​មនោរម្យបំផុត នៅលើទីលានស្តង់ដារអន្តរជាតិក្រាលដោយវាលស្មៅពណ៌បៃតងដ៏ស្រស់ស្អាត ដែល​រចនាឡើងដោយម្ចាស់ជើងឯក Major ៦សម័យកាល Sir Nick Faldo ​លាយ​ឡំ​ដោយ​ដើម​ឈើ​ធំៗ និង​រុក្ខជាតិប្លែកៗដ៏ស្រស់បំព្រង និងលំអរទៅដោ​យ​រូបច​ម្លាក់​បេតិកភណ្ឌ​វប្បធ​ម៌​ខ្មែរ​ជា​ច្រើន ​រួមទាំងប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ចម្លាក់ព្រហ្ម និងលានជល់ដំរី ជាដើម ដែល​សុទ្ធ​សឹង​ជា​សំណង់សិល្បៈហត្ថកម្មដ៏វិចិត្ររបស់កម្ពុជា ធ្វើឱ្យព្រឹតិ្តការណ៍​ប្រកួត​នេះ​កាន់​តែ​មាន​លក្ខណៈ​ពិសេសទាក់ទាញ និងបង្កប់នូវអត្ថន័យកាន់តែជ្រាលជ្រៅ ដែលអាចប្រសិទ្ធនាមបានថា ជា “ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពអន្តរជាតិ ដើម្បីលើកកម្ពស់​សន្តិភាព និង​ការ​អភិវឌ្ឍ​, លើកស្ទួយវិស័យទេសចរណ៍, បណ្តុះស្មារតីកីឡា, រឹតចំណងសាមគ្គីភាព និងជំរុញ​កិច្ច​សហ​ប្រតិបត្តិការជាសកល សំដៅលើកកម្ពស់សុខដុមភាព និងវិបុលភាពទាំងក្នុងតំបន់ និង​សកលលោក” ។សម្រាប់ថ្ងៃដំបូង នៃពិធីបើកការប្រកួតពានរង្វាន់ Vattanac Legends Championship ​ឆ្នាំ២០២៥ ​នេះ ក៏មានការប្រកួត Pro-Am Tournament  រវាងឥស្សរជនជាន់ខ្ពស់ និង​ថ្នាក់​ដឹក​នាំ​កម្ពុជា​ជាច្រើន ប្រកួតជាមួយកីឡាករអាជីពអន្ដរជាតិផងដែរ។គួរដងឹថា ក្រោយពិធីបើក និងការប្រកួតលក្ខណៈទទួលស្វាគមន៍បណ្ដាប្រតិភូ និងកីឡាករ​អន្ដរជាតិ ​ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា កីឡាករវាយកូនគោលអាជីពល្បីៗប្រមាណ ៦០នាក់ ដែល​សុទ្ធសឹងជាជើងឯកពានរង្វាន់អន្តរជាតិធំៗ រួមទាំងប្រធានក្រុម Ryder Cup ម្ចាស់​ជើង​ឯក ​Major និងឥស្សរជនអន្តរជាតិល្បីៗជាច្រើន នឹងធ្វើការប្រកួតដណ្ដើមពានរង្វាន់ Vattanac Legends Championship ឆ្នាំ២០២៥​ ចាប់ពីថ្ងៃ​ទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ ដើម្បី​ឈានទៅរកម្ចាស់ជ័យលាភី អមប្រាក់រង្វាន់សរុបចំនួន ៥៥ម៉ឺនដុល្លារ៕ អត្ថបទ៖ លី ឈុនឡា

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) សម្រេច​វឌ្ឍន​ភាព​ការងារ​ ៧០%ហើយ

2025/11/19 11:45:00 am        141
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូត​ដល់​ក្រុង​កំពង់​ចាម ​ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយ​បច្ចុប្បន្ន​ការ​ដ្ឋាន​កំពុង​សម្រុក​បន្ទាប់ពីភ្លៀងបានថមថយ និងសម្រេចបាន​​វឌ្ឍន​ភាព​ការងារ​ ៧០%ហើយ។ នេះបើ​តាមការបញ្ជាក់របស់ឯកឧត្ដម​ ផន រឹម អ្នកនាំពាក្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន។តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៩វិច្ឆិកានេះ ឯកឧត្ដមអ្នកនាំពាក្យ​បានបញ្ជាក់ថា គិត​ត្រឹម​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិត​ផ្លូវ​ជាតិ​លេខ​៧​ជា​បួន​គន្លង​(ស្គន់-កំពង់ចាម)ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)​ចាប់​ផ្តើម​ពី​ស្រុក​ជើង​ព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេច​លទ្ធ​ផល​ជា​រួម​៧០​%ហើ​យ។ ផ្អែកលើល្បឿន​នៃ​សកម្មភាពការដ្ឋាន គម្រោង​នេះអា​ច​បញ្ចប់​នៅ​អំឡុង​ឆ្នាំ​២០២៦​ខា​​ងមុខ ដែលមានន័យថា លឿនជាងផែនការក្នុងគម្រោង។គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC(Asphalt concrete) កម្រាស់​៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន​៨​(ស្មើ​ប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦​ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។ឯកឧត្ដមបានបន្តថា​ ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និង​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូន​ផលិត​ផល​កសិកម្ម​,កសិ​ឧស្សា​ហ​កម្ម​ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។ ផ្លូវជាតិ​លេខ៧ គឺ​ជា​ខ្សែ​ផ្លូវ​តភ្ជា​ប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និង​ជា​ទិស​ដៅ​ទៅ​ខេត្ត​កំពង់ធំ សៀមរាប...។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។កំណាត់​ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និង​តភ្ជាប់ជាមួយផ្លូវ ៧១C,ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិ​លេខ​៧៦​,ផ្លូវជា​តិ​លេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃ​មហា​អនុតំបន់មេគង្គ(GMS)ផងដែរ។ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម​សូម​អំពាវ​នាវ​ដល់​អ្នក​ប្រើ​ប្រាស់​កំណាត់​ផ្លូវ​ជាតិ​លេ​ខ​៧​(ស្គន់-កំពង់ចាម)មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើក​បរ​ក្នុង​ល្បឿន​មួយ​អាច​គ្រប់​គ្រង​បាន ​ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ សូម​ថ្លែង​អំណរ​គុណ​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​តាម​សង​ខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែល​មានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុង​ពេល​ដំណើរ​ការដ្ឋានពង្រីក និង​លើក​កម្រិត​គុណភាពផ្លូវជាតិលេខ៧ កំពុង​ដំណើរ​ការ​យ៉ាង​មមា​ញឹក​៕

គិតត្រឹមខែ១០ឆ្នាំនេះ កម្ពុជាទទួលការចុះបញ្ជីតាមថ្នាលជាតិ មានទុនវិនិយោគសរុប ២០,៧ ប៊ីលានដុល្លារ

2025/11/19 11:14:25 am        169
គិតត្រឹមខែ១០ ឆ្នាំ២០២៥ នេះ, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​នៃ​ថ្នាល​បច្ចេកវិទ្យាព័ត៌មាន បានអនុម័តសរុប មានចំនួនជាង ៥១ ពាន់ក្រុមហ៊ុន ដោយ​មាន​ទំហំ​ដើម​ទុន​ចុះ​បញ្ជីជិត ៨៥ ទ្រីលានរៀល ត្រូវប្រមាណជាង ២០,៧ ប៊ីលានដុល្លាអាមេរិក។តាម​សេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅ​កាត់​ថា CamDX ជាថ្នាលបច្ចេក វិទ្យាឌីជីថលមួយ សម្រាប់​សម្រួល​ដល់កិច្ច​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល ក្នុងនោះនៅក្នុងខែ តុលា ឆ្នាំ២០២៥នេះ, CamDX ទទួលបានចុះបញ្ជីពាណិជ្ជកម្ម ការ​ចុះ​បញ្ជីពន្ធដារ និងការត្រួតស៊ីគ្នា និងការទទួលសេចក្តីប្រកាសបើកក្រុមហ៊ុន មាន​ចំនួន​សរុប​ជាង ១ ពាន់ ក្រុមហ៊ុន ដោយមានទុនវិនិយោគសរុបប្រមាណ ១,៧៤ ទ្រីលានរៀល ត្រូវ​ប្រមាណ​ជាង ៤២៥ ប៊ីលានដុល្លារអាម៉េរិក។នៅក្នុងខែតុលានេះដែរ, វិស័យដែលមានដើមទុនវិនិយោគច្រើនជាងគេរួមមាន៖ សកម្ម​ភាព​នៅ​មន្ទីរ​ពេទ្យ មានទុនវិនិយោគ ជាង ៤៨ លានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់ លើកលែង​សម្លៀក​បំពាក់​ធ្វើពីរោម មាន ៣៣ លានដុល្លារ, ការលក់ដូរ អាហារ ភេសជ្ជៈ និងថ្នាំជក់ ២៦ លាន​ដុល្លារ, កម្មន្តសាលផលិតឈើ និងឈើស្នោ ១៩ លានដុល្លារ, សកម្ម​ភាព​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន ១៧ លានដុល្លារ និងអាជីវកម្មផ្សេងៗទៀត មានទុនវិនិយោគជាង ២៨០ លាន​ដុល្លារ​អាមេរិក។ជុំវិញការចុះបញ្ជីនេះ បើគិតត្រឹមខែ ១០ ឆ្នាំ២០២៥ នេះ កម្ពុជា​ទទួ​លបា​ន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ចុះ​បញ្ជីអាជីវកម្ម នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលបានអនុម័ត មានដើមទុនចុះបញ្ជី​មានចំនួន​សរុបជិត ៨៥ ទ្រីលានរៀល ក្នុងនោះការធ្វើអាជីវកម្ម លើសកម្មភាពអចលនទ្រព្យ ដោ​យ​ប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានទុនវិនិយោគប្រមាណ ១,៦៩ ប៊ីលានដុល្លារ, សកម្មភាពសេវាកម្មស្នាក់នៅ មានទំហំទឹកប្រាក់ជាង ១,៦៣ ប៊ីលានដុល្លារ, ការសាងសង់អគារ ១,៥២ ប៊ីលានដុល្លារ, កម្មន្តសាល សម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ ១,០៧ ប៊ីលានដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៩១៥ លាន ដុល្លារ និងការចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗទៀត មានចំនួនជាង ១៣,៨៧ ប៊ីលានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ជួបប្រជុំគ្នា ពិនិត្យ និង​ពិភាក្សា​លើ​ស្ថាន​ភាពទូទៅ និងដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី​ជាក់​ស្តែង ក៏ដូចជាកំណត់ការងារបន្តក្នុងការអនុវត្ត

2025/11/19 10:50:07 am        332
ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាល​ នីតិកាលទី៧ នៃរដ្ឋភាព បានយកចិត្តទុកដាក់លើការងារអភិបាលកិច្ច និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលបានចាត់ទុកការកែទម្រង់សាធារណៈ ជាបេះដូងនៃការកែទម្រង់របស់រាជរដ្ឋាភិបាល​។ ចំពោះការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. បានបោះជំហានយ៉ាងស្វាហាប់ និងជាជំហានៗ ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។ បន្ថែមពីនេះ កិច្ចការងារជំរឿន ជាការងារជាអាទិភាព ដែលសម្តេចធិបតី បានណែនាំ និងចាត់តាំងឱ្យក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. បន្តដឹកនាំអនុវត្ត។នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដើម្បីពិនិត្យ និងពិភាក្សាលើស្ថានភាពទូទៅ និងដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ក៏ដូចជាកំណត់ការងារបន្តក្នុងការអនុវត្ត។ កិច្ចប្រជុំនារសៀលនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត មន្ទីរមុខងារសាធារណៈរាជធានី​ ខេត្ត មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងមន្ទីរសុខាភិបាលរាជធានី ខេត្ត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់អង្គប្រជុំថា យុទ្ធនាការជំរឿននាពេលនេះ ជាលើកទី៤ ដែលមានគោលបំណង ក្នុងការកំណត់ឱ្យបានច្បាស់លាស់ នូវរចនាសម្ព័ន្ធគ្រប់កម្រិត គ្រប់ប្រភេទ មន្ត្រីដែលកំពុងបម្រើការងារជាក់ស្តែង និងធ្វើបច្ចុប្បន្នភាព និងការអភិវឌ្ឍទិន្នន័យក្នុងប្រព័ន្ធព័ត៌មានវិទ្យា និងកែលម្អឱ្យកាន់តែល្អប្រសើរឡើងនៃប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។ តាមការរំពឹងទុក ការធ្វើជំរឿននាពេលនេះ គឺដើម្បីទទួលបានទិន្នន័យមួយដែលច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នាតែម្តង។ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ក៏ដូចជាថ្នាក់ដឹកនាំ ក្រុមការងារជំរឿនក្រសួងមុខងារសាធារណៈ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ និងការបំពេញទិន្នន័យបានត្រឹមត្រូវ ច្បាស់លាស់ ក៏ដូចជាមូលដ្ឋានសម្រួចដល់ដំណើរការនៃការធ្វើជំរឿនជាក់ស្តែងឱ្យមានភាពរលូន និងមានប្រសិទ្ធភាព។នៅក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញចំនួន២ របស់ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ រួមមាន៖ បទបង្ហាញទី១. ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ ពាក់ព័ន្ធនឹងដំណើរការនៃការធ្វើជំរឿនរចនាសម្ព័ន្ធ និងមន្ត្រីជាក់ស្តែង ក៏ដូចជាបទពិសោធដែលបានអនុវត្ត នៅក្នុងការជំរឿននៅក្រសួងមុខងារសាធារណៈ និងបទបង្ហាញទី២. ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ពាក់ព័ន្ធនឹងការគិតគូរចំពោះមុខនាំឱ្យសម្រេចបាននូវកិច្ចការងារជំរឿនមន្ត្រីជាក់ស្តែង។ លើសពីនេះ តំណាងក្រសួង ស្ថាប័នដែលជាសមាជិកនៃអង្គប្រជុំ បានបង្ហាញពីការប្តេជ្ញាចិត្តចូលរួម និងគាំទ្រក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង នាពេលនេះ ដោយតំណាងក្រសួង ស្ថាប័ន បានបញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងការត្រៀមខ្លួនរួចជាស្រេចទាំងក្រុមការងារ និងបច្ចេកទេសនានាសហការជាមួយក្រុមការងារជំរឿននៃក្រសួងមុខងារសាធារណៈ។ក្រោយពីបានស្តាប់មតិចូលរួមរបស់អង្គប្រជុំដែលជាធាតុចូលដ៏សំខាន់ និងការប្តេជ្ញាចិត្តចូលរួមក្នុងយុទ្ធនាការជំរឿនរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តការសហការគ្នា ដោយធ្វើការរៀបចំសេចក្តីសម្រេចសមាសភាពនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួង ស្ថាប័នសាមី ព្រមទាំងផែនការរៀបចំការធ្វើជំរឿន មកលេខាធិការដ្ឋានជំរឿន ឱ្យបានមុនសប្តាហ៍ទី២ ខែធ្នូខាងមុខនេះ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា "ដើម្បីសម្រេចបាននូវគោលដៅរួមរបស់យើង ក្នុងការងារជំរឿនរចនាសម្ព័ន្ធ និងមន្ត្រីជាក់ស្តែង ឈានទៅបាននូវទិន្នន័យមួយមានភាពច្បាស់លាស់ មានការឯកភាពគ្នា និងប្រើប្រាស់រួមគ្នានេះ ចំបាច់ត្រូវការទំនាក់ទំនងគ្នា និងសហការគ្នាឱ្យបានស្អិតរមួតជាប្រចាំ ហើយក្រសួងមុខងារសាធារណៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការជាមួយគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់៕"

អ្នកជំនាញមើលឃើញថា​ទីផ្សារនាំចេញរបស់កម្ពុជានឹងមាននិន្នាការកើនឡើងបន្ថែមថែម

2025/11/19 10:40:01 am        287
អ្នកជំនាញមើលឃើញថាទីផ្សារនាំចេញរបស់កម្ពុជានឹងមាននិន្នាការកើនឡើងថែមទៀត ខណៈ​ខ្សែ​ផ​លិតកម្ម​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម និងសហគ្រាសក្នុងស្រុក បាន​និង​កំពុង​ដំណើរ​ការ​កាន់​តែ​ខ្លាំ​ងក្លា ស្របពេលការបើកទីផ្សារនាំចេញរបស់កម្ពុជាមានកាន់ តែច្រើន។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​ នៃការធ្វើពាណិជ្ជកម្ម ទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់រយៈពេល ១០ ខែ ឆ្នាំ​២០២៥ នេះ, កម្ពុជាបាននាំចេញទំនិញគ្រប់ប្រភេទទៅ ទីផ្សារក្រៅប្រទេស មាន​ទំ​ហំ​ទឹក​ប្រាក់ជិត ៤៥ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១៥ ភាគរយ ខណៈ​ការ​នាំ​ចេញ​នៅឆ្នាំ២០២៤ក្នុងរយៈពេលដូចគ្នា មានទឹកប្រាក់ជាង ២១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ចំពោះ​ទីផ្សារគាំទ្រដល់ការនាំចេញមាន កំណើនខ្ពស់រួមមាន៖ ការនាំចេញទៅទីផ្សារអាមេរិក មាន​ទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ, វៀតណាមជាង ៣ ពាន់លានដុល្លារ, ចិន ជាង ១,៣ ពាន់​លាន​ដុល្លារ, ជប៉ុន ជាង ១,៣ ពាន់លានដុល្លារ, កាណាដា ជាង ១ ពាន់លានដុល្លារ និង​ក៏​មាន​ការ​នាំ​ចេញទៅ​កាន់បណ្តាប្រទេសដៃគូសំខាន់ៗផ្សេង មានកំណើនកើន​ឡើង​គួរ​កត់​សម្គាល់​ផង​ដែរ​។ជុំវិញទីផ្សារនាំចេញនេះ ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើក​ឡើង​ថា យោងតាមការធ្វើ ពាណិជ្ជកម្មទៅកាន់អន្តរជាតិរបស់កម្ពុជា និងការបើកទីផ្សារថ្មីៗ ដោយ​ផ្អែក​ទៅ​​លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) និងកិច្ច​ព្រម​ព្រៀង​ពាណិ​ជ្ជ​កម្មសេរីកម្ពុជា-ចិន (FTA) ជាដើម បាននិងកំពុងជួយជ្រោមជ្រែងដល់ទីផ្សារនាំចេញ និង​មានកំណើនកាន់តែប្រសើរថែមទៀត ខណៈសកម្មភាព​ខ្សែ​វាក់​ផលិតកម្ម​បម្រើ​ក្នុង​វិស័យ​ឧស្សាហ​កម្ម និងសហគ្រាសនានាក្នុងស្រុក កំពុងដំណើរការកាន់តែខ្លាំងក្លា ស្របពេល​ការ​បើក​ទីផ្សារ​របស់កម្ពុជាមានកាន់តែច្រើនផងដែរ។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥នេះ ប្រភេទ​ទំនិញ​ដែល​កម្ពុជា​បាន​នាំ​ចេញ​សំខាន់​ៗ​រួម​មាន៖ ការនាំចេញ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពី​ក្រណាត់ ​មានទឹកប្រាក់ជាង ៩ ៦០០ ពាន់លានដុល្លារ, ស្បែកជើង និងស្រោមជើង ១ ៧០០ លាន​ដុល្លារ, កៅស៊ូ ជាង ១ ៦០០ លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោម ១ ៨០០ លាន​ដុល្លារ​, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ជិត ១ ២០០ លានដុល្លារ, គ្រឿងសង្ហារឹម សម្ភារៈគ្រែ ពូក ខ្នើយ ១ ៣០០ លានដុល្លារ, ធញ្ញជាតិ ជិត ១ ៣០០ លានដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើ ជាង ១ ១១១ លានដុល្លារ ក្រៅពីនេះនៅមានប្រភេទទំនិញជាច្រើនទៀត ដែលបាន គាំទ្រ​កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​៕ អត្ថបទ៖ សុន រ៉ាឌី

សហគមន៍ខ្មែរនៅប្រទសជប៉ុនចេញញត្តិថ្កោលទោសទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើ មកលើក្រុមពលករទេសន្តរប្រវសន៍កម្ពុជា

2025/11/19 10:16:16 am        269
សហគមន៍ខ្មែរនៅប្រទេសជប៉ុនទាំងអស់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ព្រៃផ្សៃយង់ឃ្នង របស់ក្រុមទាហានឈុតខ្មៅថៃដែលបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ និងអំពើថោកទាបជាករណីរំលោភសេពសន្ថវៈយ៉ាងព្រៃផ្សៃ។តាមរយៈញត្តិថ្កោលទោសសហគមន៍ខ្មែរនៅជប៉ុន លើកឡើងថា ទាហានឈុតខ្មៅថៃបានប្រើអំពើហិង្សាយ៉ាងសាហាវឃោរឃៅក្នុងរូបភាពប្រើអំពើហិង្សាជាការវាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានឈុតខ្មៅថៃចំនួន ៧នាក់ ទៅលើពលករខ្មែរជាស្ត្រី ១នាក់។សហគមន៍ខ្មែរនៅជប៉ុនបញ្ជាក់ថា ករណីអំពើព្រៃផ្សៃនេះបានកើតឡើងនៅក្នុងខេត្ដចាន់បុរី នៃប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសកម្ពុជា នៅពេលដែលពលករខ្មែរបានធ្វើដំណើរ ចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលច្រកព្រំដែនគោកកម្ពុជា-ថៃត្រូវបានបិទដោយឯកតោភាគីពីភាគីថៃ។ជាមួយគ្នានេះ សហគមន៍ខ្មែរនៅជប៉ុនបានទទូចដល់សហគមន៍អន្តរជាតិ ជាពិសេស អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធ សូមផ្តោតការយកចិត្តទុកដាក់ជាពិសេសក្នុងការតាមដាន និងជំរុញរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចថៃឱ្យធ្វើការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រកបដោយតម្លាភាព សំដៅធានាឱ្យបាននូវយុត្តិធម៌ និងសិទ្ធិមនុស្សជូនជនរងគ្រោះ ដែលជាពលករទេសន្តរប្រវេសន៍ខ្មែរ៕

អណ្តើកសមុទ្រ២ក្បាល ត្រូវបានលែងចូលសមុទ្រវិញ ក្រោយទទួលបានពីអ្នកនេសាទ

2025/11/19 10:08:59 am        264
កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានទទួលអណ្ដើកសមុទ្រ(ល្មិច) ចំនួន​២​ក្បាល​ពី​ប្រជា​នេសាទ​រស់​នៅកោះពោធិ៍ តាមរយៈស្នាក់ការសន្តិសុខ លម្ហសមុទ្រប្រចាំកោះពោធិ៍ ដោ​យ​អណ្តើក​ទាំង​នេះត្រូ​វបានកឹបស្លាកលេខ នឹងលែងចូលសមុទ្រវិញ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជា​ប្រធាន​ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​ នេះ។ តានការបញ្ជាក់ពី ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអោយដឹងថា អណ្តើកសមុទ្រទី១ មានភេទញី ទម្ងន់៦០គីឡូក្រាម បណ្ដោយប្រវែង៧១សង់ទីម៉ែត្រ ទទឹងប្រវែង៣៨សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2088 និងអណ្ដើកសមុទ្រទី២ ភេទ ឈ្មោល មានទម្ងន់១៤គីឡួក្រាម បណ្ដោយប្រវែង៥១សង់ទីម៉ែត្រ ទទឹងប្រវែង៤៨ សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2089។យ៉ាងណាមិញ មួយរយ:ចុងក្រោយនេះ អ្នកនេសាទតែងប្រទះនិងចាប់បានដោយចៃដន្យ នូវពពួកសត្វសមុទ្រ កម្រៗច្រើនប្រភេទ និងបានប្រគល់ជូនកម្លាំងជំនាញ​ ដើម្បីលែងចូលក្នុងសមុទ្រវិញ។ ដែលនេះសបញ្ជាក់ពីការយល់ដឹងរបស់ប្រជានេសាទខេត្តកែបផ្ទាល់ និងមានស្មារតីក្នុងការចូលរួមអភិរក្សធនធានសមុទ្រកម្រជាមួយអាជ្ញាធរខេត្តផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
06/03/2026 10:06 AM
ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង
06/03/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ
06/03/2026 10:06 AM
អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន
06/03/2026 10:06 AM
អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM