សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី

ព័ត៌មានជាតិ

ឯកឧត្តម ហែម វណ្ណឌី ដឹកនាំគណៈប្រតិភូសិក្សាពីនវានុវត្តន៍បញ្ញាសប្បនិម្មិត និងប្រព័ន្ធក្លោដនៅទីក្រុងប៉េកាំង

2025/11/19 08:58:21 am        268
រដ្ឋធានីប៉េកាំង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ពីរដែលជាដៃគូរបស់ក្រុមហ៊ុន Huawei គឺក្រុមហ៊ុន CapitalOnline និង អេឡិចត្រូនិចនិងបញ្ញាឌីជីថល (BEDI) ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពន្លឿនបរិវត្តកម្មបច្ចេកវិទ្យានៅកម្ពុជា។ដំណើរទស្សនកិច្ចនេះផ្តោតលើការសិក្សាពីបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងប្រព័ន្ធកុំព្យូទ័រក្លោដ (Cloud Computing) ដោយផ្តោតលើឱកាសសម្រាប់ការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព ធ្វើទំនើបកម្មប្រព័ន្ធ និងលើកកម្ពស់អភិបាលកិច្ច ទាំងក្នុងវិស័យសាធារណៈ និងឯកជននៅកម្ពុជា៕

ឯកឧត្តម គន់ គីម អញ្ជើញប្រកាស​សមាសភាព​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជន ខេត្តតាកែវ

2025/11/19 08:31:25 am        300
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នៅថ្ងៃទី១៨ ខែវិច្ឆិកាបាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង​និវត្តជន ខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត, ស្នង​ការ​នគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជា​ការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត, បណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍, កង​កម្លាំង​ទាំង​៣, អតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំ សាលា​ខេត្តតាកែវ។ក្នុងឱកាសនេះ ឯកឧត្ត វ៉ី សំណាង ត្រូវបានតែងតាំងជា ប្រធាន​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តតាកែវ ព្រមទាំងបានតែងតាំងអនុប្រធានចំនួន ៧រូប និង​សមាជិក​-សមាជិកាចំនួន ៣០រូបទៀត។ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្ត​ធ្វើ​ជា​សេនាធិការ​ជូន​គណៈកម្មាធិការសមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមថ្នាក់ខេត្ត ដោយ​រក្សា​នូវ​សាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ៕

គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យឈ្វេង​យល់អំពីវឌ្ឍនភាពការងារ បញ្ហា​ប្រឈម និងសំណូមពររបស់មន្ទីរពេទ្យព្រះអង្គឌួង

2025/11/19 08:15:07 am        329
ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរា ជា​ណា​ចក្រ​កម្ពុជា គណៈប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨)នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ និងឈ្វេង​យល់អំពី វឌ្ឍនភាពការងារ ក៏ដូចជា​បញ្ហា​ប្រឈម​នានា និងសំណូមពររបស់មន្ទីរពេទ្យព្រះអង្គឌួង ។គណៈប្រតិភូទទួលបានការស្វាគមន៍ពីសំណាក់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋ​លេខា​ធិការ​ក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល ។ឯកឧត្តមសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ពី​វឌ្ឍនភា​ព​ការងារក៏ដូចជាបញ្ហាប្រឈមនានាដែលមន្ទីរពេទ្យបានជួបប្រទះកន្លងមក ក្នុង​នីតិកាល​ទី​៧ នៃរដ្ឋសភា ដែលបាន​ផ្តោត​លើវិស័យ​សុខាភិបាល​ជា​វិស័យ​អាទិភាព​សម្រាប់​ផ្តល់​សេវា​ព្យាបាល​ជូន​ដល់ប្រជាពលរដ្ឋដោយឥតបង់ប្រាក់តាមរយ:ការបង្កើតនូវប្រព័ន្ធគាំពារសង្គម មាន​ដូច​ជា​ការប្រើប្រាស់ប័ណ្ណសមធម៌ ប័ណ្ណក្រីក្រ និងប័ណ្ណ ប.ស.ស ។ ឯកឧត្តមបន្តថាមន្ទីរពេទ្យព្រះអង្គឌួងចាប់តាំងពីឆ្នាំ២០០៩ ដល់ ២០២៥ ទាំងផ្នែក​សេវា​ព្យាបាល បច្ចេកវិទ្យា មានការរីកចំរើនគួរឱ្យកត់សំគាល់ ។ អ្នកជំងឺ​មកទ​ទួល​សេវា​សុខាភិ​បាល​នៅ​មន្ទីរ​ពេទ្យព្រះអង្គឌួង បានកើនឡើងជារៀងរាល់ឆ្នាំ ដោយក្រុមគ្រូពេទ្យបាន យកចិត្ត​ទុក​ដាក់​លើ​ក្រម​សីល​ធម៌វិជ្ជាជីវៈ ការចែករំលែកចំណេះបច្ចេកទេស និងបទពិសោធន៍ ការផ្តល់សេវា ការ​លើក​ទឹ​កចិត្ត។ បុគ្គលិកត្រូវអនុវត្តយ៉ាងត្រឹមត្រូវ និងការគ្រប់គ្រង ហើយការពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​ត្រូវ​បាន​អនុវត្តតាមបទបញ្ជាផ្ទៃក្នុងដោយផ្តោតលើការស្មោះត្រង់ ក្រមសីលធម៌ វិជ្ជាជីវៈនិង​សាមគ្គី​ភាព​ផ្ទៃ​ក្នុង ការប្រើប្រាស់បច្ចេកវិទ្យា និងបរិក្ខារទំនើបថ្មីៗ ហើយក៏បានជំរុញ​ឱ្យ​ផ្តល់​សេវា​កាន់​តែ​ប្រសើរ​ឡើង​ ជាពិសេសនាពេលអនាគតគឺបន្តពង្រឹង គុណភាពសេវាថែទាំ បន្តការលើកទឹ​ក​ចិត្ត​បុគ្គលិក​សុខភាពផ្លូវកាយ និងផ្លូវចិត្ត និងបណ្តុះបណ្តាលថ្នាក់ដឹកនាំបន្ត។លោកជំទាវ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យព្រះអង្គឌួង ដោយបានវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សក្លាយជាស្ថាប័នដែលមានការសាទរ ទទួលស្គាល់ និងមានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់លើការធានារ៉ាប់រងចំពោះការគាំពារសុខភាព នៅពេលមានជំងឺឬក៏គ្រោះថ្នាក់ផ្សេងៗ ។ លោកជំទាវ ឡោក ខេង បានបន្ថែមថា សម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងវិស័យសុខាភិបាល និងគោលនយោបាយអាទិភាពសំដៅឈានដល់ការគ្របដណ្ដប់សុខភាពជាសាកល ។ ក្នុងន័យនេះ ប.ស.ស. ក៏ដើរតួយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយមួយនេះផងដែរ ៕

ក្រសួងព័ត៌មានលុបចោល និងហាមឃាត់មិនឱ្យធ្វើសកម្មភាពក្នុងវិស័យព័ត៌មានទៀតចំពោះបុគ្គលឈ្មោះ ខាន់ សារ័ត្ន ពាក់ព័ន្ធការអត្ថាធិប្បាយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី

2025/11/19 07:27:52 am        719
នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។ តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅនិងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។ ក្រសួងបានបញ្ជាក់ថា វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ នៅព្រឹកស្អែក មន្ត្រីជំនាញនៃក្រសួងព័ត៌មាននឹងកោះហៅបុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះមកធ្វើការណែនាំនិងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។ ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏អំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀត និងសាធារណជន មេត្តាបញ្ឈប់ការចែកចាយ និងផ្សព្វផ្សាយនូវរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះ និងសូមក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ជាធរមាន៕

រដ្ឋមន្រ្តីការបរទេស កម្ពុជា-រវ៉ាន់ដា ជំរុញកិច្ចសហប្រតិបត្តិការ ចុះហត្ថលេខាលើឯកសារចំនួនពីរ

2025/11/18 10:03:08 pm        163
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបទ្វេភាគីជាមួយ ឯកឧត្តម Olivier Jean Patrick Nduhungirehe រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋរវ៉ាន់ដា។រដ្ឋមន្រ្តីការបរទេសទាំងពីរបានអញ្ជើញចុះហត្ថលេខាលើឯកសារចំនួនពីរ៖ ១. អនុស្សរណៈនៃការយោគយល់ ស្តីពី ការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ២. កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត លើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលរវ៉ាន់ដា ចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅជូនគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដម នៅសាធារណរដ្ឋរវ៉ាន់ដា និងក្នុងឱកាសអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៦ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

ទេសរដ្ឋមន្រ្តី លីធុជ៖ ដើម្បីកម្ពុជាគ្មានមីនឆ្នាំ២០៣០ ទាមទារនូវឆន្ទៈនយោបាយ និងការគាំទ្រពីប្រទេសជាមិត្ត និង ដៃគូអភិវឌ្ឍន៍

2025/11/18 09:59:46 pm        130
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីអនុ ប្រធានទី១អាជ្ញាធរមីនបានថ្លែងថា ដើម្បីឆ្ពោះទៅរកប្រទេសកម្ពុជាគ្មានមីនឆ្នាំ២០៣០ ទាមទារនូវឆន្ទៈនយោបាយប្រកប ដោយនិរន្តរភាព ធនធានគ្រប់គ្រាន់ និង វិធីសាស្រ្តប្រកប ដោយនវានុវត្តន៍ ព្រមទាំងទទួលការគាំទ្រប្រកបដោយសប្បុរសពីប្រទេសជាមិត្ត និង ដៃគូអភិវឌ្ឍន៍។ការថ្លែងបែបនេះខណះ ឯកឧត្តមដឹកនាំសិក្ខាសាលាបិទបញ្ចប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់ កាលទី៤” នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ដោយ ឯកឧត្តម លី ធុជ ថ្លែងថា ចាប់តាំងពីឆ្នាំ២០២០ ស្ថានភាពប្រជាជនកម្ពុជាជាង ៣៤១. ០០០នាក់ បានផ្លាស់ប្តូរតាមរយការបោសសម្អាតផ្ទៃដីដែលមានមីនជាង ១៧៤ គីឡូ ម៉ែត្រការ៉េ (គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥) រួមទាំងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការកសាងសមត្ថភាពទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ។តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន ព្រមទាំងថ្លែងអំណរគុណចំពោះភាពជាដៃគូរវាងអាជ្ញាធរមីន ជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជា ជាតិ ប្រទេសអូស្ត្រាលី ប្រទេសនូវែលសេឡង់, សាធារណ រដ្ឋកូរ៉េ និងប្រទេសលុចសំបួរ ដែលបានប្តេជ្ញាចិត្តឈរជា មួយកម្ពុជា និងបង្ហាញពីសាមគ្គីភាពជាសកលក្នុងការដោះ ស្រាយបញ្ហាប្រឈមមនុស្សធម៌ ចូលរួមចំណែកគាំទ្រដល់កិច្ចសង្រ្គោះជីវិតនិងកសាងអនាគតសម្រាប់ប្រជាជនកម្ពុជា។ព្រមទាំងថ្លែងអំណរគុណប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបច្ចុប្បន្នបាននិងកំពុងបន្តគាំទ្រប្រកប ដោយសប្បុរសដល់សកម្មភាពមីននៅកម្ពុជា រួមមាន សហ រដ្ឋអាមេរិក អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ន័រវែស ស្វីស ចិន អៀរឡង់ បែលហ្សិក ឥណ្ឌា ដៃគូអភិវឌ្ឍន៍ ព្រមទាំងមូល និធិអង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជនផងដែរ។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បន្តថា បច្ចុប្បន្ននេះ កម្ពុជា បានឈានដល់របត់ថ្មីមួយយ៉ាងសំខាន់ ឈានឆ្ពោះទៅសម្រេចគោលដៅជាប្រវត្តិសាស្រ្ត គឺកម្ពុជាមួយគ្មានមីនឆ្នាំ២០៣០ ដែលចក្ខុវិស័យនេះត្រូវបានបញ្ជាក់ជាថ្មី ដោយដាក់បញ្ចូលក្នុងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ តាមរយៈគោលដៅនេះ កម្ពុជា នឹងអាចរួចចាកផុតពីការគំរាមកំហែងដោយ សារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលតែងតែលងបន្លាចប្រជាជនកម្ពុជា អស់ជាច្រើនទសវត្សរ៍ ព្រមទាំងបានឆក់យកអាយុជីវិតរបស់ប្រជាជនកម្ពុជា បំផ្លាញគ្រួសារ និងរារាំងដល់សក្តានុពលអភិវឌ្ឍន៍ជាតិ។  ឯកឧត្តម លី ធុជ បានបញ្ជាក់ថា គ្រាប់មីននៅតែបន្តប្រែ ក្លាយដីស្រែដែលមានជីជាតិ ទៅជាតំបន់ហាមឃាត់ និងគំរាមកំហែងដល់អាយុជីវិតប្រជាជនស្លូតត្រង់ ជាមួយនឹងស្ថានភាពចម្ការមីនដែលមានភាពស្មុគស្មាញខ្ពស់ ដែលតម្រូវការធនធានសម្រាប់ធ្វើការបោសសម្អាតនិងប្រើប្រាស់វិធីសាស្រ្តរួមជាមួយបច្ចេកទេសទំនើប។ បញ្ហាប្រឈមទាំង នេះ គឺជាមូលហេតុមួយយ៉ាងសំខាន់ ក្នុងការបន្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ (២០២៦ -២០៣០) និងតម្រូវឱ្យមានការប្តេជ្ញាចិត្តប្រកបដោយនិរន្តរ ភាព ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបន្តការគាំទ្រពីភាគីពាក់ព័ន្ធទាំង អស់។ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា “ការសម្រេចបាននូវស្ថានភាពគ្មានមីន មិនមែនជាការបញ្ចប់ការងាររបស់យើងនោះទេ វាគឺជាការផ្លាស់ប្តូរទៅកាន់ដំណាក់កាលថ្មីមួយ។ សូម្បីតែក្រោយឆ្នាំ ២០៣០ កម្ពុជានឹងប្រឈមនូវហានិភ័យដោយសារយុទ្ធ ភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ដែលទាមទារឱ្យមាន ការគ្រប់គ្រងបន្ត។ យើងត្រូវតែកសាងសមត្ថភាពជាតិប្រកបដោយនិរន្តរភាព ដើម្បីដោះស្រាយហានិភ័យទាំងនេះប្រកបដោយប្រសិទ្ធភាព និងធានាថាសកម្មភាពមីននៅតែត្រូវបានដាក់ បញ្ចូលទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ដ៏ទូលំទូ លាយរបស់កម្ពុជា”។ ក្នុងនាមអាជ្ញាធរមីន ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លី ធុជ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តស្នូលចំនួន៣ ទី១/.ប្រជាជនកម្ពុជាគ្រប់រូបអាចរស់នៅនិងធ្វើការដោយសុវត្ថិភាពដោយរួចផុតពីការគំរាមកំហែងដោយយុទ្ធ ភណ្ឌគ្រឿងផ្ទុះ ទី២/.គ្មាននរណាម្នាក់ត្រូវបានគេទុកចោល និងទី៣/.បន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវការសម្របសម្រួលប្រសិទ្ធភាព និងសកម្មភាពមីនដែលផ្តល់នូវផលប៉ះពាល់ជាអតិបរមាផ្នែកមនុស្សធម៌ និងការអភិវឌ្ឍ៕អត្ថបទ. ភារម្យ

ក្រុមហ៊ុនវិស័យរចនាសម្ព័ន្ធដែកដ៏ធំរបស់ចិន ចាប់អារម្មណ៍វិនិយោគនៅ កម្ពុជា

2025/11/18 07:23:08 pm        145
នៅស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន លោក យក់ ឧសភា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គកុងស៊ុល បានចូលរួមអម លោកអគ្គកុងស៊ុលកម្ពុជា និងសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Huang Xinliang អគ្គនាយករងក្រុមហ៊ុន Hangxiao Steel Structure ជាក្រុមហ៊ុនវិស័យរចនាសម្ព័ន្ធដែកដ៏ធំរបស់ចិន នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ជាកិច្ចចាប់ផ្តើម លោក Huang បានសម្តែងអារម្មណ៍សប្បាយរីករាយ និងបានរៀបរាប់អំពីប្រវត្តិរបស់ក្រុមហ៊ុនរបស់លោក ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍អំពីឱកាសវិនិយោគនៅប្រទេសកម្ពុជា និងបានឯកភាពលើការបន្តជួបភាគីកម្ពុជានៅខែបន្ទាប់ និងបានអញ្ជើញភាគីកម្ពុជាទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុនរបស់លោក នៅទីក្រុងហានចូវ ខេត្តជឺជាង ក្នុងពេលខាងមុខផងដែរ។ជាការឆ្លើយតប លោកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនរបស់ លោក Huang ដែលមានបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងបានលើកឡើងអំពីចំណុចលើកទឹកចិត្តមួយចំនួនដែលមានចែងក្នុងច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តណាត់ជួបក្រុមហ៊ុនរបស់ លោក Huang បន្ថែមទៀត ដើម្បីបន្តនូវវឌ្ឍនភាព និងឈានទៅដល់កិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខឆាប់ៗនេះ។សូមជម្រាបជូនថា ក្រុមហ៊ុន Hangxiao Steel Structure បានបង្កើតឡើងនៅឆ្នាំ ១៩៨៥ រហូតមកដល់ពេលនេះ ជាក្រុមហ៊ុនមួយដែលមានការបោះសំឡេងក្នុងប្រទេសចិន ដែលវិនិយោគលើវិស័យរចនាសម្ព័ន្ធដែក ផ្លូវដែក ស្ពាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រលានយន្តហោះ ការរចនាម៉ូតគម្រោង ការផលិតនិងសាងសង់៕

ក្រសួងមហាផ្ទៃ ថ្កោលទោសកម្លាំងប្រដាប់អាវុធថៃ ភ្លង់កាំភ្លើងជំរិតទារប្រាក់ ប្រើអំពើហិង្សា និងចាប់រំលោភបូកពលការិនីខ្មែរ

2025/11/18 07:22:10 pm        18
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត លើកម្លាំងប្រដាប់ អាវុធថ ដែលបានភា្ជង់កាំភ្លើងជំរិតទារប្រាក់ ប្រើអំពើហិង្សាលើពលករខ្មែរ ជាពិសេសក្រុមកម្លាំងប្រដាប់ អាវុធថៃយ៉ាងតិច ៧នាក់ ដែលបានគំរាមដោយប្រដាប់អាវុធ បង្ខំបំបែកយុវតីរងគ្រោះ ចេញពីចំណោមក្រុម ពលករខ្មែរផ្សេងទៀត យកទៅក្នុងព្រៃព្រួតចាប់រំលោភបូកលើនាងយ៉ាងអសីលធម៌ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគ្រាដែលក្រុមពលករខ្មែរ បម្រុងឆ្លងព្រំដែនពីខេត្តឈុនបុរីថៃ ចូលមកទឹកដីខេត្ត បាត់ដំបងរបស់កម្ពុជា។ក្រសួងមហាផ្ទៃបញ្ជាក់ថា អំពើក្នង់កាំភ្លើងជំរិតទារប្រាក់ ការប្រើអំពើហិង្សាលើក្រុមពលករខ្មែរ ជាពិសេស ការត្រួតចាប់ រំលោភបូកពីសំណាក់ក្រុមប្រដាប់អាវុធថៃលើយុវតីរងគ្រោះ គឺជាឧក្រិដ្ឋកម្មដ៏ស្មោកគ្រោក កាចសាហាវ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌ក្រៃលែង គ្មានភាពជាមនុស្ស គួរឱ្យស្អប់ខ្ពើមមិនអាចទទួលយកបាន ដែល នេះជាបទឧក្រិដ្ឋព្រហ្មទណ្ឌទូទៅ និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ល្មើសទាំងច្បាប់ផ្ទៃក្នុងថៃខ្លួនឯង និងច្បាប់អន្តរជាតិពាក់ព័ន្ធ ជាអាទិ៍ ល្មើសនឹងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិ មនុស្ស (ទីក្រុងប៉ារីស-ឆ្នាំ១៩៤៨) និងអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម (UN-ឆ្នាំ១៩៨៤)។ ជារួម អំពើដ៏លាមកនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិពលករទេសន្តរប្រវេសន៍ ដែលបញ្ញត្តិដោយអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ(CEDAW) អង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងក្របខ័ណ្ឌ ច្បាប់អង្គការសហប្រជាជាតិ(UN)។ល។ព័ត៌មានពិស្ដារ៖

ស្ថានទូតឆេកប្រារព្ធពិធីជួបជុំអតីតនិស្សិតសិក្សានៅប្រទេសឆេក ដើម្បីពង្រឹងមិត្តភាពប្រទេសទាំងពីរ

2025/11/18 07:08:56 pm        114
ភ្នំពេញ ៖ ស្ថានទូតសាធារណរដ្ឋឆេកប្រចាំកម្ពុជា ប្រារព្ធពិធីជួបជុំអតីតនិស្សិត ដែលធ្លាប់បានទៅសិក្សានៅប្រទេសឆេក ដើម្បីពង្រឹងទំនាក់ ទំនង និងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែម ក៏ដូចជាការរំលឹកពីអនុស្សាវរីយ៍ល្អៗក្រោយត្រឡប់ពី ការសិក្សា និងកំពុងបំពេញការងាររៀងៗខ្លួននៅកម្ពុជា។​ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអតីតនិស្សិតជំនាន់ទី១ ដែលបានសិក្សា នៅប្រទេសឆេកូស្លូវ៉ាគី លើកឡើងនៅក្នុងការប្រារព្ធពិធីជួបជុំអតីតនិស្សិតដែលធ្លាប់បានទៅសិក្សានៅប្រទេសឆេក នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ថា នេះជាឱកាសដ៏មានតម្លៃបំផុតដែលបានជួបជុំ សាកសួរសុខទុក្ខគ្នា រំលឹកពីអនុស្សាវរីយ៍ល្អៗកន្លងមក ក្នុងរយៈ កាលសិក្សានៅសាធារណរដ្ឋឆេក និងស្លូវ៉ាគី និងក្រោយត្រឡប់មកពីការសិក្សា បានបែកខ្ញែកគ្នាទៅបំពេញការងារតាមការចាត់តាំង ក៏ដូចជាតាមតម្រូវការរៀងៗខ្លួន ទៅតាមទីកន្លែងផ្សេងៗគ្នា បើគិតមកដល់ពេលនេះមានរយៈពេលវែងដែលបានបែកគ្នា ហើយ ក្នុងនោះក៏មានអ្នកខ្លះចូលនិវត្តន៍ ខ្លះក៏បានចាកឆ្ងាយពីលោកនេះផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆេក និងស្លូវ៉ាគី ដែលបានផ្តល់ អាហារូបករណ៍ និងផ្តល់ការរស់នៅយ៉ាងកក់ក្តៅ ក្នុងរយៈកាលនៃការសិក្សាកន្លងមក និងទទួលបាននូវការយកចិត្តទុកដាក់គ្រប់បែប យ៉ាងពីរដ្ឋាភិបាលក្នុងការសិក្សា និងទទួលបានការរាប់អានយ៉ាងកក់ក្តៅ ពីមិត្តរួមថ្នាក់ពីប្រជាជន នៃប្រទេសទាំងពីរ លោកគ្រូ អ្នកគ្រូ បានជួយបង្ហាត់បង្រៀនដោយក្តីស្មោះស្ម័គ្រ រហូតដល់បញ្ចប់ការសិក្សាដោយជោគជ័យ។បន្ថែមពីនេះ អនុស្សាវរីយ៍ល្អៗបានស្ថិតក្នុងបេះដូងយើងជាប់ជានិច្ច ហើយចងចាំក្នុងចិត្តថា យើងមានថ្ងៃនេះ យើងបានចូល រួមបម្រើមាតុប្រទេសយើង ចូលរួមអភិវឌ្ឍប្រទេសយើង បានមកពីចំណែកមួយយ៉ាងធំ ដោយសាររដ្ឋាភិបាល និងប្រជាជននៃប្រទេស ទាំងពីរ។ ក្នុងនាមអតីតនិស្សិតទាំងអស់ ឯកឧត្តមក៏បានសំណូមពរ លោកជំទាវឯកអគ្គរដ្ឋទូត ពិចារណាបង្កើតមូលនិធិតូចមួយ សម្រាប់ទ្រទ្រង់ដល់សមាគមនិស្សិតដែលបានសិក្សានៅប្រទេសទាំងពីរ ដើម្បីបម្រើឱ្យកិច្ចការមនុស្សធម៌ ជួយដល់អតីតនិស្សិត ក៏ដូច ជាជួយដល់ប្រជាពលរដ្ឋខ្មែរដែលខ្វះខាតផងដែរ។លោកជំទាវ Markéta Kolc Hájková ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេកប្រចាំកម្ពុជា បានបញ្ជាក់ថា សាធារណរដ្ឋឆែក ពិតជា មានមោទនភាព ចំពោះអតីតនិស្សិតគ្រប់ជំនាន់ ទាំងអាជីព និងសមិទ្ធផលក្នុងជីវិត ហើយក្នុងនាមប្រទេសឆេក លោកជំទាវពិតជា មានសេចក្តីសោមនស្សរីករាយ ដែលអតីតនិស្សិតទាំងអស់ទៅសិក្សា និងបំពេញវិជ្ជាជីវៈនៅសាកលវិទ្យាល័យឆេក។ ក្របខ័ណ្ឌ អាហារូបករណ៍របស់រដ្ឋាភិបាលឆេក សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆេក ក្នុងនោះ សម្រាប់ប្រទេសកម្ពុជា ជំនួយប្រហែលមួយភាគបី នៃជំនួយអភិវឌ្ឍន៍ទាំងមូលលើជាអាហារូបករណ៍។ ក្របខ័ណ្ឌសម្រាប់កម្មវិធី អាហារូបករណ៍បានចាប់ផ្តើមតាំងពីទសវត្សរ៍ ៩០ ជាមួយនិស្សិតត្រឹមតែ ៥នាក់ក្នុងមួយឆ្នាំ និងបានកើនឡើងជាលំដាប់ ហើយនៅឆ្នាំ នេះ ឆេកផ្តល់ជូនអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតចំនួន ១៩ កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។លោកជំទាវ ថ្លែងឱ្យដឹងថា សាធារណរដ្ឋឆេក នឹងបន្តកម្មវិធីអាហារូបករណ៍ តាមរយៈស្ថានទូតឆេកប្រចាំនៅកម្ពុជា គ្រោងនឹង បង្កើនចំនួនអាហារូបករណ៍បន្ថែមទៀត, សមិទ្ធផលទាំងនេះអាចធ្វើទៅបាន ក៏ដោយសារកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមឧក្រិដ្ឋជនដែលបាញ់រំដោះគ្នាក្នុងតុលាការខេត្តស្វាយរៀង ត្រូវបានចាប់ខ្លួនបានវិញអស់ហើយ

2025/11/18 06:46:00 pm        487
ស្វាយរៀង ៖ ក្រុមឧក្រិដ្ឋជនដែលបាញ់រំដោះគ្នាក្នុងបរិវេណតុលាការខេត្តស្វាយរៀង នៅព្រឹឹកមិញនេះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញអស់ហើយ។ប្រភពព័ត៌មានបានប្រាប់ទូរទស្សន៍ BTV ឱ្យដឹងថា ករណីក្រុមឧក្រិដ្ឋជនបាញ់រំដោះគ្នាក្នុងបរិវេណតុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គិតមកដល់ព្រលប់ថ្ងៃដដែល ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានទាំងអស់មកវិញហើយ។ ប្រភពព័ត៌មានបញ្ជាក់ថា មនុស្ស៧នាក់ត្រូវបានចាប់ខ្លួន គឺ៦នាក់ជា ជនជាប់ចោទដែលកម្លាំងសមត្ថកិច្ចនាំខ្លួនឡើងតុលការ និងម្នាក់ទៀតគឺជាស្ដ្រី ដែលជាអ្នកទៅរំដោះ។ ប្រតិបត្តិការបង្ក្រាបករណីបាញ់រះរំដោះមនុស្សពីស្ថាប័នតុលការនេះ ធ្វើឡើងដោយកម្លាំងនគរបាលមកពីនាយកដ្ឋានព្រហ្មទណ្ឌ និងកម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង។ហេតុការណ៍បាញ់រំដោះមនុស្សពីស្ថាប័នតុលាការនេះបានកើតឡើងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ខណៈដែលមន្ដ្រីពន្ធធនាគារខេត្តស្វាយរៀង នាំខ្លួនជនជាប់ចោទជាច្រើននាក់តាមរថយន្តដឹកអ្នកទោសយកទៅឡើងសវនាការ។ ក្នុងហេតុការណ៍កាលពីព្រឹកថ្ងៃទី១៨ វិច្ឆិកា គឺមានស្ដ្រីម្នាក់បានចូលទៅក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ហើយបានឈរចាំរួចជាស្រេច ដើម្បីផ្ដល់អាវុធខ្លីឱ្យទៅជនជាប់ចោទមួយក្រុមមានគ្នា៦នាក់ ដើម្បីបើកការបាញ់ប្រហារទៅលើសមត្ថកិច្ច ហើយរំដោះខ្លួនគេចចេញទៅ ប៉ុន្តែភ្លាមៗសមត្ថកិច្ចបានតាមទាន់រថយន្តមួយគ្រឿងម៉ាក លុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CA-0692 និងបានចាប់ខ្លួនក្រុមឧក្រិដ្ឋជនបានម្នាក់ ក្រោយធ្វើសកម្មភាពប្រមាណ១ម៉ោង រហូតមកដល់ព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្ងៃដដែល ទើបកម្លាំងសមត្ថកិច្ចតាមចាប់ក្រុមឧក្រិដ្ឋជនទាំង៧នាក់បានមកវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
06/03/2026 12:06 PM
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួល​បាន​ការលើកលែងទោសពីព្រះមហាក្សត្រ
06/03/2026 12:06 PM
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
06/03/2026 12:06 PM
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ
06/03/2026 12:06 PM
ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន
06/03/2026 12:06 PM
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
06/03/2026 12:06 PM
ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
06/03/2026 11:06 AM
អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM
WHO៖ ករណីសង្ស័យមានជំងឺអេបូឡាធ្លាក់មកត្រឹម១១៦ ករណីក្រោយមនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដាន
06/03/2026 11:06 AM
កងកម្លាំងរក្សាសន្តិភាព UN ត្រូវបានគេឃើញនៅព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈកងទ័ពអ៊ីស្រាអែលមានវត្តមាន
06/03/2026 11:06 AM