សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​រោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ

នាវាទេសចរណ៍បរទេស មួយគ្រឿង ផ្ទុកមនុស្សជាង ២០០០នាក់ ចូលសំចតទូរទស្សនកិច្ចនៅកម្ពុជា

2025/11/18 09:38:11 am        58
នាយនាវីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. ប្រាប់ថា មាននាវាទេសចរណ៍បរទេស ១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holand ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជាង ២.៦៥៤នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ០៦:២០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ មនុស្សចម្រុះជាតិសាសន៍ជាង ២.៦៥៤នាក់ ក្នុងនោះមានភ្ញៀវទេសចរសរុបចំនួន ១.៨៥០នាក់ ស្រី ៩៩២នាក់ (៤៣សញ្ជាតិ) និងនាវិកចំនួន ៨០៤នាក់ ស្រី ១៥៦នាក់ (៣៩សញ្ជាតិ) ចំនួនភ្ញៀវដែលមានច្រើនជាងគេគឺ USA, AUS និង CANADA ។ នាវានេះ បានធ្វើដំណើរទេសចរណ៍មកពីប្រទេសវៀតណាម នឹងបន្ត្ដំណើរទេសចរណ៍អន្តរជាតិទៅប្រទេស ថៃ នៅយប់ថ្ងៃ ខែ ឆ្នាំដដែល ។

ឯកឧត្តម ហួត ហាក់៖ ការផលិតវីដេអូ(MV)ពីរបាំអប្សារាយសោធរបុរៈចក្រភពអង្គរ ជា​ការ​បន្ថែម​តម្លៃ​​​ខ្ពស់​ណាស់ស​ម្រាប់ជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

2025/11/18 08:29:22 am        118
កាលល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​អញ្ជើញ​ជា​អធិបតីក្នុងពិធីសន្និសីទសារព័ត៌មាន នៃ​ការនិពន្ធដំឡើងស្មាដៃថ្មីរបាំ​ "អប្សរាយ​សោធ​របុរៈ​ចក្រ​ភព​អង្គរ" ជាស្នាដៃរបាំបុរាណ Original ដែលត្រូវបានផ្តួចផ្តើមផលិតឡើងដោយក្រុម អប្សរា​២៥​ដួង ដែលជាក្រុមទទួលបានជ័យលាភីឆ្នើមកិត្តិយសថ្នាក់ខ្ពស់ពី សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នៅក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេស អបអរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ កាលពីឆ្នាំ២០២០។ក្នុងពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ កុយ ពិសី រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក លោកស្រី នាង​កញ្ញាជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ក្នុងឱកាសនៃពិធី ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបជូនថា ស្នាដៃរបាំ "អប្សរាយសោធរបុរៈចក្រភពអង្គរ" នេះ គឺដើម្បីបញ្រ្ជាប និងរួមគ្នាថែរក្សាអភិរក្សសិល្បៈវប្បធម៌ខ្មែរនាសម័យមហានគរ និងផ្តល់តម្លៃ ព្រម​ទាំងលើកតម្កើងកិត្យានុភាពនៃវប្បធម៌ខ្មែរ ដែលល្បីរន្ទឺពីរាជធានីយសោធរបុរៈចក្រភពអង្គរ និង​ប្រភពនៃទេវស្ត្រីសួគ៌ ឬ«អប្សរា» ផងដែរ។ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការផលិត MV ស្ដីពីរបាំអប្សារាយសោធរបុរៈចក្រភពអង្គរ គឺ​ជា​តម្លៃ​បន្ថែម​ខ្ពស់​ណាស់​សម្រាប់ជួយអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់ទីផ្សារពិភពលោក។

គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុនរ៉ឺនេសង់ ផលិតមាសបាន ១៦ តោន និងបង់ចំណូលចូលរដ្ឋជាង ១២៦ លានដុល្លារ

2025/11/17 08:25:04 pm        251
ភ្នំពេញ ៖ គិតមកដល់រយៈពេលនេះ ក្រុមហ៊ុន រ៉ឺនេសង់ ផលិតមាសសុទ្ឋបានសរុបប្រមាណ ១៦ តោន និងបានបង់សួយសារជូនរដ្ឋសរុបចំនួន ជាង ២៧ លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួនជាង ៩៩ លានដុល្លារអាមេរិក និងផ្តល់ការងារបានចំនួន ៦៩៧ កន្លែង។​ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ម័រហ្គេន ហាត (Morgna Hart) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ឺនេសង់ ខេមបូឌា លីមីតធីត (Renaissance Minerals Cambodia Limited) នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងបង្កើនភាពជា ដៃគូជាមួយវិស័យឯកជន ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពល ចុះកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited កាលពីឆ្នាំ ២០១៩។ គម្រោងនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដែលគិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្មផលិតកម្មរ៉ែមាស ចាប់ពីឆ្នាំ២០២១ មកដល់បច្ចុប្បន្ន, ក្រុមហ៊ុនរ៉ឺនេសង់ ផលិតមាសសុទ្ឋបានសរុបប្រមាណ ១៦ តោន និងបានបង់សួយសារជូនរដ្ឋ សរុបចំនួន ២៧,៣ លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួន ៩៩,១ លានដុល្លារអាមេរិក ព្រមទាំងផ្តល់ការងារចំនួន ៦៩៧ កន្លែង ដែលក្នុងនោះបុគ្គលិកខ្មែរមានចំនួន ៦៤៥ នាក់។ ក្រៅពីនេះ ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភគាំទ្រដល់មូលនិធិសម្រាប់អភិវឌ្ឍ សហគមន៍មូលដ្ឋានចំនួន ៥០ ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងចូលរួមសកម្មភាពសង្គមផ្សេងៗដូចជា ការដាំកូនឈើ នៅតំបន់ គោលដៅទេសចរណ៍នៅភ្នំ ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់, ជីកអណ្តូងទឹកជូនដល់សហគមន៍មូលដ្ឋាន, ឧបត្ថម្ភសម្ភារៈសិក្សា ផ្សេងៗនៅតាមសាលារៀននានា, ផ្ដល់ពូជឈើសម្រាប់បណ្តុះនៅសាលារៀន រួចទិញត្រឡប់មកវិញ ដើម្បីដាំស្តារការដ្ឋានរ៉ែជាដើម។អនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនបរទេស តាមរយៈការដាក់ ចេញនូវការលើកទឹកចិត្តនានាដល់វិនិយោគិន បូករួមជាមួយប្រតិបត្តិការដ៏ជោគជ័យនៃអាជីវកម្មរបស់គម្រោងខាងលើ ដែលបានផ្តល់ អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងសង្គមជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានបន្តគាំទ្រ ដោយអនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានែរ៉ែចំនួន ២ បន្ថែមទៀត ជាមួយក្រុមហ៊ុន Renaissance នៅថ្ងៃទី១៧ ខែវិច្ឆិកា រួមមាន៖ (១) កិច្ចព្រមព្រៀងកែសម្រួលបន្ថែមទៅលើកិច្ចព្រមព្រៀងលើកទី១ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយ បញ្ចូលបន្ថែមគម្រោងអណ្តូងរ៉ែក្រោមដី ដែលអាចផ្តល់ផលិតផលមាសបានប្រមាណ ១០តោន បន្ថែមទៅលើជម្រករ៉ែម៉ាសចាស់ ចំនួន ប្រមាណ ៣៤ តោន។ គម្រោងនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ១ ០០០ លានដុល្លារអាមេរិក ដែលរួមមានសួយសារ និង សារពើពន្ធផ្សេងៗ និង(២) កិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ (រ៉ែមាស) នៅតំបន់ ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមាន លក្ខណៈសេដ្ឋកិច្ច ដែលអាចទាញយកមាសសរុបប្រមាណ ២៦ តោន ក្នុងអាយុកាល៧ឆ្នាំ នៃអណ្ដូងរ៉ែបើក។ គម្រោងបន្ថែមនេះជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើន រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការអភិវិឌ្ឍសង្គម និងសេដ្ឋ- កិច្ចជាតិ ដោយគម្រោងនេះនឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ៥៨៣ លានដុល្លារ រួមមាន៖ សួយសារ, សារពើពន្ធផ្សេងៗ និង បង្កើតការងារប្រមាណ ៥០០ កន្លែង។អត្ថបទ៖ សុន រ៉ាឌី

អបអរសាទរពិធីការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ជំនាន់ទី១០ ចំនួន ១៣ក្រុម និងបរិញ្ញាបត្រ ឆ្មប ជំនាន់ទី៧ ចំនួន ០៩ក្រុម

2025/11/17 08:03:22 pm        624
ភ្នំពេញ ៖ នៅសាកលវិទ្យាល័យចេនឡា បានរៀបចំពិធីការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ជំនាន់ទី១០ ចំនួន ១៣ក្រុម និងបរិញ្ញាបត្រឆ្មប ជំនាន់ទី៧ ចំនួន០៩ក្រុម ដែលកម្មវិធីនេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្នុងមួយថ្ងៃបែងចែកជា២វគ្គ៖ វគ្គទី១ នៅពេលព្រឹក ចំនួន ៦ក្រុម និងវគ្គទី២ នៅពេលរសៀល ចំនួន ៥ក្រុម ជាមួយនឹងប្រធានបទសារណាទាក់ទងនឹងជំងឺរាក ជំងឺស្រឡទែន ជំងឺស្លេកស្លាំង ជំងឺដំបៅសម្ពាធ ជំងឺខាន់លឿង ជំងឺរលាកត្រចៀកកណ្ដាល ជំងឺឆ្កែឆ្កួត គុណភាពនៃសេវាថែទាំនៅមន្ទីរពេទ្យ ការថែទាំការបាក់បែកឆ្អឹង ការបរិច្ចាគឈាម ការធ្វើអនាម័យដៃ ការថែទាំមុខរបួសក្រោយការវះកាត់ ការថែទាំអ្នកជំងឺក្រោយវះកាត់ស្តាមុខងារ វិធីសាស្រ្តពន្យារកំណើត ការប្រឹក្សាពីការត្រៀមយកគភ៌ ការប្រើប្រាស់ថ្នាំជាតិដែក ការសម្រាលកូនតាមបែបធម្មជាតិ ការសម្រាលកូនតាមបែបវះកាត់ ការសម្រាលកូនមិនគ្រប់ខែ ការធ្លាក់សក្នុងវ័យបន្តពូជ ការថែទាំស្បែកទារក និងការថែទាំផ្ចិតទារក។រយៈពេល ៧ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យចេនឡា បានបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុតលើការជំរុញឱ្យ និស្សិតទាំងអស់យល់ពីសារៈសំខាន់នៃការស្រាវជ្រាវ ដើម្បីជួយឱ្យប្អូនៗនិស្សិតពង្រីកនូវចំណេះដឹងឱ្យកាន់តែទូលំទូលាយ និងមានភាពសម្បូរបែបប្រកបដោយលក្ខណៈវិទ្យាសាស្ត្រស្របតាមការរីកចម្រើននាពេលបច្ចុប្បន្ន និងពេលអនាគត។ ហេតុនេះ ហើយ ទើបគ្រប់និស្សិតកម្រិតបរិញ្ញាបត្រទាំងអស់នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោយពីបានបញ្ចប់ការសិក្សាទាំងផ្នែកទ្រឹស្តី ការអនុវត្តន៍ និងការចុះកម្មសិក្សាគ្លីនិក នៅតាមមន្ទីរពេទ្យគ្រប់កម្រិតទាំងអស់ទូទាំងរាជធានី-ខេត្ត ស្របតាមកម្មវិធីសិក្សាជាតិរបស់ក្រសួងសុខាភិបាល មុនឈានទៅប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការប្រឡងនៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងសុខាភិបាល ក៏ដូចជាការប្រឡងចេញថ្នាក់ជាតិ គឺនិស្សិតទាំងអស់ត្រូវរៀបចំសរសេរ និងឡើងការពារសារណាឱ្យទទួលបានជោគជ័យដោយគោរពតាមគោលការណ៍របស់គណៈកម្មការ សារណានៃសាកលវិទ្យាល័យចេនឡា ក៏ដូចជាក្រសួងសុខាភិបាល។ឆ្លៀតក្នុងឱកាសនេះ លោកស្រី ហែន ដាលីណែត សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រីសាស្ត្រាចារ្យ ដឹកនាំ និងជំនួយការសាស្ត្រាចារ្យដឹកនាំសារណា ដែលបានលះបង់ពេលវេលាដ៏មានតម្លៃយ៉ាងច្រើនក្នុងការជួយជ្រោមជ្រែង ប្អូនៗនិស្សិតប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ចាប់តាំងពីការជ្រើសរើសប្រធានបទសារណា ការកំណត់គោលបំណងនៃការសិក្សា ការជ្រើសរើសប្រភេទនៃការសិក្សា ការបង្កើតកម្រងសំនួរ ការតេស្តសាកល្បងនៃកម្រងសំនួរ ការចុះប្រមូលទិន្នន័យ ការសំអាតទិន្នន័យ ការបញ្ចូលទិន្នន័យ ការវិភាគទិន្នន័យ ការបកស្រាយទិន្នន័យ ការពិភាក្សាលើលទ្ធផលសារណា រហូតមកដល់ការផ្តល់អនុសាសន៍នៃសារណា និងឡើងការពារសារណានាពេលនេះ ក្រោមការអញ្ជើញចូលរួមពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោក លោកស្រីសាស្ត្រាចារ្យមហាបរិញ្ញា សាស្ត្រាចារ្យ សាស្ត្រាចារ្យរង សាស្ត្រាចារ្យជំនួយ បណ្ឌិតឱសថសាស្ត្រ វេជ្ជបណ្ឌិតឯកទេស អនុបណ្ឌិតសុខភាពសាធារណៈ និងអនុបណ្ឌិតវិទ្យាសាស្ត្រថែទាំសុខភាព ដែលបាន អញ្ជើញចូលរួមធ្វើជាគណៈកម្មការវាយតម្លៃសារណា ជាមួយការទទួលបាននូវលទ្ធផលជារួមគឺល្អប្រសើរទាំង ២២ក្រុម។ជាចុងក្រោយ លោកស្រីសាកលវិទ្យាធិការរង សូមសម្តែងនូវការកោតសរសើរចំពោះប្អូនៗនិស្សិតគ្រប់ក្រុមទាំងអស់ ដែលបានរួមសាមគ្គីគ្នាក្នុងការខិតខំធ្វើការស្រាវជ្រាវយកមកចងក្រងជាសារណា និងឡើងការពារសារណាប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់នាឱកាសនេះ។ ជាពិសេស សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក លោកស្រីសាស្ត្រាចារ្យដឹកនាំ និងជំនួយការសាស្ត្រាចារ្យដឹកនាំសារណា ព្រមទាំងលោក លោកស្រីសាស្ត្រាចារ្យទាំងអស់ ដែលបានអញ្ជើញចូលរួម ធ្វើជាគណៈកម្មការវាយតម្លៃសារណារយៈពេលពីរថ្ងៃនេះ ដែលបានធ្វើឱ្យដំណើរការនៃពិធីការពារសារណានេះទទួលបានលទ្ធផលជាទីគាប់ប្រសើរ និងសូមគោរពជូនពរឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា និងជួបតែពុទ្ធពរទាំងបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕អត្ថបទ រដ្ឋា  

គិតត្រឹមថ្ងៃទី១៧ វិច្ឆិកា ២០២៥ កម្ពុជា-ថៃ បោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែងបានចំនួន ៩៤ បង្គោល

2025/11/17 07:44:10 pm        35
គិតត្រឹមថ្ងៃទី១៧ វិចកឆិកានេះ កម្ពុជា-ថៃ បោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ ៥៩ លើដីជាក់ស្តែងបានចំនួន ៩៤ បង្គោល។ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២ និងលេខ ៥៩ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបង របស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ បើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារនៅលើដីជាក់ស្តែង ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដោយបានបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងបានចំនួន ៩៤ បង្គោល លើផែនការសរុប ១៦៦ បង្គោល គិតជាភាគរយសម្រេចបានប្រមាណ ៥៦%។ ភាគីទាំងពីរនឹងបន្តការងារបោះបង្គោលបណ្តោះអាសន្ននេះឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ៕

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីដឹកនាំពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាលដែលបានកែសម្រួលសមាសភាពថ្មី

2025/11/17 07:20:42 pm        132
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល ដែលបានកែសម្រួលសមាសភាពថ្មី។ ​ពិធីនេះរៀបចំឡើងដើម្បីស្វាគមន៍លោកជំទាវ យក់ សម្បត្តិ ប្រធាន និងសមាជិកដែលទើបកែសម្រួលសមាសភាពថ្មី ព្រមទាំងពិនិត្យមើលវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ប្រតិភូគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ក្រសួងសុខាភិបាល ដែលដឹកនាំដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការ និងថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ធ្វើឱ្យសម្រេចជោគជ័យ។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន  ៩២-១០០-៩៨។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាទទួលបានកេរ្តិ៍ឈ្មោះក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ គឺជាស្នាដៃរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្រៅពីស្វាគមន៍លោកជំទាវប្រធាន និងសមាជិក ជំនួបនៅថ្ងៃនេះគឺចង់ពិនិត្យមើលទាំងអស់គ្នាពីចំណុចដែលអាចកើតមាន និងធ្វើការឆ្លើយតប។ ក្នុងនោះរួមមាន៖ បញ្ហាហិរញ្ញវត្ថុ បញ្ហាជំនួយពីដៃគូអភិវឌ្ឍនិងអន្តរជាតិ គម្រោងបញ្ចប់អង្គការយូអិនអេដស៍នៅចុងឆ្នាំ២០២៦(បញ្ហាពាក់ព័ន្ធនឹងព័ត៌មានយុទ្ធសាស្រ្ត) និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីស្នើក្រសួងសុខាភិបាលពង្រឹងការប្រមូលទិន្នន័យពីផ្នែកឯកជនដើម្បីជំរុញគោលដៅ៩៥ទី១ និងការបន្ថយអត្រាចម្លងមេរោគអេដស៍ពីមាតាទៅទារកឱ្យធ្លាក់ចុះទាបបន្ថែមទៀត។  បន្ទាប់មក ជាការឆ្លើយតបនិងចំណាប់អារម្មណ៍ លោកជំទាវ យក សម្បត្តិ បានថ្លែងថា យើងនៅតែព្រួយបារម្ភចំពោះករណីឆ្លងថ្មី ដែលនៅមិនទាន់ឃើញថាថមថយ។ ទន្ទឹមនឹងនេះ លោកជំទាវឯកភាពប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្តីថាខាងហិរញ្ញវត្ថុក៏មានភាពមិននឹងនរ។ នៅក្រសួងសុខាភិបាល ដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានខិតខំកៀរគរធនធាន គាំទ្រយ៉ាងទៀងទាត់ពីថវិកាជាតិ ប្រមាណ៦លានដុល្លារក្នុងការទិញឱសថ និងបរិក្ខារ។ នៅដើមឆ្នាំ ២០២៥នេះ ថវិកាជំនួយពីមូលនិធិសកល បានផ្អាកសកម្មភាពមួយរយៈ ហើយបន្តឡើងវិញ។ ប៉ុន្តែ យើងសង្ឃឹមថា នៅជុំទី៨ មូលនិធិសកលនៅតែបន្តគាំទ្រជំងឺអេដស៍ និងរបេង។ ចំណែកឯការឆ្លងពីម្តាយទៅកូន ក្រសួងខិតខំប្រឹងប្រែង ដែលក្នុងនោះអត្រាឆ្លងបានថយពី១៥% មក៦,៨% ហើយក៏នឹងបន្តប្រឹងប្រែងឱ្យការឆ្លងមានសន្ទុះថយចុះបន្ថែមទៀត។ នៅក្នុងបទបង្ហាញ ស្តីពីការត្រៀមយន្តការដឹកនាំធានាភាពជាម្ចាស់លើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយប្រើធនធានក្នុងស្រុកនិងដៃគូអភិវឌ្ឍ ក្រោយឆ្នាំ២០២៦ ឯកឧត្តម ទា ផលា បានបញ្ជាក់ថា តាមរបាយការណ៍អង្គការសហប្រជាជាតិ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី១០ គឺមានស្នាដៃក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ បន្ទាប់មក មានការចូលរួមមតិនិងពិភាក្សាពី និន្នាការនៃការឆ្លងថ្មី ថវិកាជំនួយពីខាងក្រៅ ការពិនិត្យឡើងវិញលើការត្រៀមខ្លួនក្នុងដំណាក់កាលអន្តរកាល ការពិនិត្យឡើងវិញនូវផែនទីចង្អុលផ្លូវសម្រាប់ចីរភាពកម្មវិធីអេដស៍ និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ ពីសមាជិក សមាជិកាដែលរួមមាន ឯកឧត្តម ម៉ៅ តាន់អ៊ាង, លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា លោកស្រី ទេព សំណាង លោកស្រី គឹម រ័ត្ននា ឯកឧត្តម មាន ឈីវុន និងឯកឧត្តម ឈឹម ឃិន ដារ៉េតផងដែរ។ មានប្រសាសន៍បិទកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអរគុណលោកជំទាវប្រធាន និងគណៈកម្មាធិការ ដែលបានយកចិត្តទុកដាក់ចូលរួមពិធីនាពេលនេះ ហើយគឺជាពេលវេលាល្អមុនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំជូនឯកឧត្តម ទា ផលា ធ្វើការជាមួយក្រសួងសុខាភិបាល ដោយមានការចូលរួមពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើ ការពិនិត្យឡើងវិញលើការត្រៀមខ្លួនរួចជាស្រេចនៅក្នុងដំណាក់កាលអន្តរកាល ការពិនិត្យឡើងវិញនូវផែនទីចង្អុលផ្លូវសម្រាប់ចីរភាពកម្មវិធីអេដស៍ និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ៕អត្ថបទ រដ្ឋា

២១៦ សហភាព សហជីព សមាគម ន៨ងសហគមន៍ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះអំពើចាប់រំលោភមកលើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ

2025/11/17 07:12:20 pm        1302
ភ្នំពេញថ្ងៃទី ១៧ ខែវិច្ឆិការ ឆ្នាំ២០២៥ ៖ យើងខ្ញុំជាតំណាង សហភាព អង្គការ សហជីព សមាគម និងសហគមន៍ សរុបចំនួន ២១៦ ដែលកំពុងបំពេញការងារយ៉ាងសកម្មជាមួយកម្មករទាំងក្នុង និងក្រៅប្រព័ន្ធសេដ្ឋកិច្ច យុវជន សិទ្ធិស្ត្រី និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា និងការរំលោភបំពានផ្លូវភេទដ៏សាហាវ ដែលបានប្រព្រឹត្តទៅលើ ពលការិនីចំណាកស្រុកកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ អំពើនេះគឺជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិជាតិនៃពលករចំណាកស្រុក ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់ជាតិ ធម្មនុញ្ញ លិខិតតុបករណ៍អាស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញា CEDAW។ ករណីរំលោភបំពានដ៏ឃោរឃៅដែលមិនអាចទទួលយកបាននេះ មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការ បំពានលើគោលការណ៍មនុស្សធម៌ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានបំណងលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅក្នុងតំបន់។ ជាងនេះទៅទៀត យើងខ្ញុំមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវប្បធម៌និទណ្ឌភាព (Impunity) និងការមិនគោរពសិទ្ធិនារី ពាក់ព័ន្ធនឹងកងកម្លាំងយោធាឈុតខ្មៅរបស់ថៃ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាព និងសិទ្ធិរបស់ពលការិនីកម្ពុជា និងក្រុមជនក្រីក្រចំណាកស្រុកដទៃទៀត។

កិច្ចសហប្រតិបត្តិការកម្ពុជា-អាមេរិក សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល

2025/11/17 07:02:03 pm        247
នារសៀលថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួប លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជានិច្ចជាកាលនៅបន្តជួយគាំទ្រដល់វិស័យសុខាភិបាល តាមរយៈជំនួយដោយផ្ទាល់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមសហការគាំទ្រវិស័យសុខាភិបាល ដើម្បីរក្សានិរន្តរភាពក្នុងការលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមគាំទ្រយុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជួយសង្គ្រោះជីវិត និងអភិវឌ្ឍប្រព័ន្ធសុខភាពប្រកបដោយភាពធន់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក និងស្នើសុំមានការពិភាក្សាកម្រិតបច្ចេកទេសបន្ថែមទៀត ដើម្បីអាចសម្របសម្រួលតាមគោលដៅថ្មីនេះ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា” និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការរួមចំណែកគាំទ្រវិស័យសុខាភិបាល រហូតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស នាពេលកន្លងមក ពេលបច្ចុប្បន្ន ព្រមទាំងបានបញ្ជាក់ជំហរយ៉ាងមោះមុត ក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។លោកស្រីភារៈធារី បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិក និងជម្រាបជូនពីការដាក់ចេញ យុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយ (America First Global Health Strategy) ដែលនឹងត្រូវអនុវត្តតាមរយៈការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធានាបាននូវតម្លាភាព និងនិរន្តរភាពរយៈពេលវែងនៃកម្មវិធីជំនួយបរទេសផ្នែកសុខភាពរបស់សហរដ្ឋអាមេរិក ដែលជាផែនការយុទ្ធសាស្ត្រ សន្តិសុខសុខភាពសកល និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង ដោយលោកស្រីស្នើសុំអនុសាសន៍ លើសេចក្តីព្រាង កិច្ចព្រមព្រៀងទ្វេភាគីថ្មីរវាងសហរដ្ឋអាមេរិក និងកម្ពុជា៕

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា ខេត្តស្វាយរៀង ទទួលសមាជិកថ្មីមកពីគណបក្សនានា

2025/11/17 06:35:39 pm        244
ស្វាយរៀង ៖ សមាជិកសមាជិកាគណបក្សនានា នៅក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន៤៧ នាក់ ត្រូវបានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា ប្រកាសឲ្យចូលជាសមាជិកគណបក្សប្រ ជាជនកម្ពុជា បន្ទាប់ពីពួកគេបានធ្វើចាកចេញពីគណបក្សដើម មករួមជីវភាពជាមួយគណបក្សប្រជាជន កម្ពុជា។​ដែលពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមាន ឯកឧត្តម គង់ ម៉ាស់ ប្រធានក្រុមចលនាកសាងសមជិកបក្សក្នុងមូលដ្ឋានខេត្តស្វាយរៀង និងលោក គង់ វស្សា អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជាស្រុកចន្រ្ទា ។បន្ទាប់ពី ប្រធានគណះកម្មាធិការបក្សប្រជាជនកម្ពុជាឃុំ ប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកសមាជិកាប្រចាំឃុំ និងការប្ដេជ្ញាចិត្តរបស់សមាជិកថ្មីរួចមក ឯកឧត្តម គង់ ម៉ាស់ បានមានប្រសាសន៍សំណេះសំណាលដោយសម្ដែងការសាទរចំពោះលោកលោកស្រី អតីតគណបក្សនានា ដែលបានធ្វើការលះបង់គណបក្សដើមមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ គឺជាការជ្រើសរើសដ៏ត្រឹមត្រូវពីព្រោះគណបក្សប្រជាជនកម្ពុជា បានធ្វើអ្វីៗគ្រប់បែបយ៉ាងចំពោះប្រទេសជាតិ និងពលរដ្ឋ នៅគ្រប់កាលៈទេសៈដោយមិនរួញរា។ឯកឧត្តម ក៏បានណែនាំបន្ថែមដល់សមាជិកសមាជិកាដែលប្រកាសបញ្ចូលពេញសិទ្ធិនៅថ្ងៃនេះ ត្រូវបន្តសិក្សារៀនសូត្រលើលក្ខន្តិកៈគណបក្សនិងប្រវត្តិគណបក្សប្រជាជនកម្ពុជាឲ្យបានស៊ីជម្រៅសំដៅបង្កើនសមត្ថភាពចំណេះដឹងបន្តការពារនិងអភិវឌ្ឍន៍គណបក្សឲ្យមានចិរភាពនៅក្នុងសង្គមកម្ពុជាពីថ្ងៃនេះនិងទៅថ្ងៃអនាគត ។អត្ថបទ ៖ ភា សារិត

ជីវភាពប្រជាកសិករល្អជាងមុន ក្រោយពេលចូលជាសមាជឹកសហគមន៍កសិកម្មជ័យជំនះ

2025/11/17 06:24:35 pm        240
កំពង់ឆ្នាំង ៖ តាមការបញ្ជាក់អោយដឹងពីប្រជាកសិករជាសមាជឹកក្នុងសហគមន៍កសិកម្មជ័យជំនះ ដែលស្ថិតក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថា តាំងពីប្រជាកសិករជាង២ពាន់នាក់បានចូលជាសមាជឹកសហគមន៍កសិកម្មជ័យជំនះមក ពួកគាត់មានការងារមមាញឹកខ្លាំងក្នុងមុខរបរដាំដុះ ជាពិសេសគឺការដាំដំណាំស្រូវតាមបច្ចេកទេសទំនើបរបស់មន្ទីរកសិកម្ម ហើយសព្វថ្ងៃជីវភាពពួកគាត់បានល្អជាងមុន និងមិនមានពេលទំនេរច្រើនដូចមុនទៀតឡើយ។ ​ប្រជាកសិករម្នាក់បានអោយដឹងថា៖ ការបង្កើតសហគមន៍កសិកម្មនៅតាមភូមិឃុំរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ គឺបង្កើតអោយប្រជាកសិករមានការងារធ្វើ និងមានប្រាក់ចំណូលជារៀងរាល់ថ្ងៃ បង្កើនជីវភាពក្នុងគ្រួសារប្រជាកសិករ។ ដំណាំកសិកម្មដែលបងប្អូនប្រជាកសិករក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយបានធ្វើជាមួយសហគមន៍កសិកម្មជ័យជំនះនេះ គឺដំណាំស្រូវឈ្មោះ «ស្រូវក្រវ៉ាន់» ដែលប្រភេទស្រូវនេះក្រអូប បាយទន់ និងមានប្រជាពលរដ្ឋខ្មែរទទួលទានច្រើន និងលក់ដាច់ខ្លាំង។ ការផលិតស្រូវប្រភេទនេះ ទាមទារអោយប្រជាកសិករយកចិត្តទុកដាក់ អំណត់ និងប្រើបច្ចេកទេសដែលបង្ហាត់បង្រៀនពីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង តាំងពីការធ្វើជីកំប៉ុសដាក់អោយស្រូវមានដើម ឬស ស្លឹក និងផ្លែល្អ។ ក្រៅពីដំណាំស្រូវ ប្រជាកសិករនៅបានដាំដំណាំរួមផ្សំជាច្រើនទៀតដែលមិនបានប្រើប្រាស់សារធាតុគីមី មានត្រសក់ ល្ពៅ សណ្តែកគួរ ននោង សាឡាត់ ដំឡូងបារាំង ត្រប់ និងបន្លែបង្កាជាច្រើនមុខទៀត សំរាប់លក់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នកនៅក្នុងឃុំស្រុកខេត្ត និងអ្នកដំណើរតាមផ្លូវជាតិលេខ៥ ព្រោះមន្ទីរកសិកម្មបានបង្កើតផ្សារសហគមន៍មួយ នៅទួលក្រឡាញ់ ក្រុងកំពង់ឆ្នាំង និងបានប្រមូលផលិតផលតាមសហគមន៍មកលក់នៅទីនោះ។លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាកសិករតាមសហគមន៍កសិកម្មទាំងអស់ ត្រូវយកចិត្តទុកដាក់ លើការផលិតដូចជាបន្លែបង្កា ស្រូវ និងការចិញ្ចឹមសត្វទៅតាមស្តង់ដារ និងបច្ចេកទេសរបស់មន្ទីកសិកម្ម ដើម្បីធានាអោយបាននូវគុណភាពល្អ មិនប៉ះពាល់ដល់សុខភាព ជាពិសេសអាចលក់បានក្នុងតម្លៃល្អទៀតផង៕ អត្ថបទ ៖ ហុង វាសនា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
06/03/2026 04:06 PM
អាមេរិកច្រានចោលរបាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់ខ្លួន
06/03/2026 04:06 PM
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក
06/03/2026 04:06 PM
យោធាស្វែងរកការកាត់ទោសទាហានឥណ្ឌូនេស៊ីឲ្យជាប់ពន្ធនាគារសម្រាប់ការវាយប្រហារដោយទឹក អាស៊ីត
06/03/2026 04:06 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះជួបសំណេះសំណាល និង​ទទួល​ទាន​អាហារ​ជាមួយ​បងប្អូន​កម្មករ​និយោជិត​នៅ​រោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង
06/03/2026 04:06 PM
ក្រសួងកសិកម្មធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦របស់ក្រុមការងារជំនាញអនុវត្តវារីវប្បកម្មល្អអាស៊ាន (6th EWG-ASEAN GAqP)
06/03/2026 04:06 PM
UN៖ នីតិវិធីត្រួតពិនិត្យថ្មី ពន្យារពេលការការដឹកជញ្ជូនជំនួយចូលតំបន់ហ្កាហ្សា
06/03/2026 04:06 PM
លោក Rubio៖ អ៊ីស្រាអែល ដណ្តើមយកតំបន់ហ្កាហ្សា៧០ភាគរយពុំមែនជាផ្នែកនៃផែនការរបស់អាមេរិកទេ
06/03/2026 04:06 PM
មនុស្សយ៉ាង​ហោច​ណាស់​ ២១នាក់ស្លាប់​នៅ​ក្នុងអគ្គិ​ភ័យឆាប​ឆេះ​សណ្ឋាគារ ក្នុងរដ្ឋធានីរបស់​ឥណ្ឌា
06/03/2026 04:06 PM