មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដូរយកសន្តិភាព

2025/11/17 12:32:48 pm        184
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថាជាថ្មីថា សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដោះដូរសន្ដិភាព ខណៈរឿងនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ហើយដែរថា កម្ពុជាគ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដីដើម្បីទទួលបានសន្ដិភាពនោះទេ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ជាថ្មីបែបនេះក្នុងឱកាស អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមកុំភ័ន្ដច្រឡំថារាជរដ្ឋាភិបាល កាត់ដី ដើម្បីដោះដូរជាមួយសន្ដិភាព ខណៈប៉ុន្មានថ្ងៃមកនេះថៃបានគំរាមវាយយកប្រាសាទតាក្របីរបស់កម្ពុជា ដូច្នេះបើជ្រុលតែកាត់ដី ដោះដូរសន្ដិភាពជាមួយគេ មិនចាំបាច់ច្បាំងគ្នាប៉ុន្មានថ្ងៃកន្លងមកនោះទេ គឺឱ្យប្រាសាទទៅគេតែម្ដងបាត់ទៅហើយ។ សម្ដេចតេជោ ក៏បានផ្ដាំទៅដល់អ្នកលេងបណ្ដាញសង្គម កុំរពឹសដៃទៅខំមិន ជាមួយក្រុមអ្នកបង្ហោះសារញុះញង់ដែលអាចនាំឱ្យពាក់ព័ន្ធនឹងករណីអសន្ដិសុខជាតិ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីកម្ពុជា និងថៃ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា។ កម្ពុជាបានបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣

2025/11/17 12:17:46 pm        239
ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរព្រះគុណ និងអរគុណ ប្រកបដោយសទ្ធាជ្រះថ្លា និងសូមសម្ដែងមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះគណៈសង្ឃទាំងពីរគណៈ ដែលបានយាង និមន្ត និងអញ្ជើញចូលរួមក្នុងពិធី «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣៣» ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ក្នុងគោលបំណងវាយតម្លៃ ការប្រតិបត្តិធម៌ វិន័យរបស់ព្រះសង្ឃ ដើម្បីកែលម្អបទដ្ឋាន និងគោលការណ៍ សម្រាប់ដឹកនាំ និងគ្រប់គ្រងព្រះពុទ្ធសាសនា, កំណត់ និងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមទាំងឡាយ, ព្រមទាំង តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តសង្ឃប្រកាស ដែលបានដាក់ចេញនាឆ្នាំកន្លងមក សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសុខសន្តិភាព, ការលើកស្ទួយប្រពៃណីទំនៀមទម្លាប់ និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការអភិរក្ស និងការអភិវឌ្ឍព្រះពុទ្ធសាសនា, ការទ្រទ្រង់ និងការលើកកម្ពស់សីលធម៌សង្គម និងសុខដុមនីយកម្មសាសនានៅកម្ពុជា ។សម្តេចតេជោសូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានលើកឡើងអំពីសមិទ្ធផល គួរជាទីមោទនៈ ក្នុងវិស័យធម្មការ និងសាសនា, ជាពិសេសការពង្រឹង និងការពង្រីកពុទ្ធិកសិក្សា ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យពាហិរសាសនា និងសុខដុមនីយកម្មសាសនា ដែលជាបុរេលក្ខខណ្ឌសម្រាប់សុខសន្តិភាព សុខដុមរមនាសង្គម និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។ សម្តេចតេជោបានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ច្បាស់ថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ប៉ុន្តែពុំមានការរឹតត្បិតលើសិទ្ធិសេរីភាពខាងសាសនានោះទេ។ នេះគឺជាដំណើរទៅមុខលើផ្លូវដ៏ត្រឹមត្រូវមួយ ដែលវិស័យសាសនា រួមមាន៖ ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាដទៃទៀត ត្រូវបានបើកទូលាយ ក្នុងការប្រតិបត្តិជំនឿ ហើយធ្វើឱ្យប្រជាជន ដែលរស់នៅក្នុងសង្គមកម្ពុជា អាចរស់នៅសុខដុមរមនា មិនមានទំនាស់ប្រេះឆា ឬជម្លោះសាសនានោះឡើយ។ ទន្ទឹមនេះ ព្រះពុទ្ធសាសនាបាននិងកំពុងមានឥទ្ធិពលលើប្រព័ន្ធនយោបាយ សង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការអភិវឌ្ឍផ្នត់គំនិត ឥរិយាបថ និងសកម្មភាព ដែលឈរលើមូលដ្ឋានទស្សនវិជ្ជាព្រះពុទ្ធ។ ក្នុងន័យនេះ ព្រះពុទ្ធសាសនា គឺជាកម្លាំងចលករយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន ទាំងផ្លូវចិត្ត និងផ្លូវកាយ របស់ប្រជាពលរដ្ឋខ្មែរ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព។ ម៉្យាងទៀត ព្រះពុទ្ធសាសនា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសុខដុមរមនាសង្គម និងនយោបាយកម្ពុជា តាមរយៈការយល់ដឹងកាន់តែប្រសើរអំពីទ្រឹស្តី «កម្មផល»។ សម្ដេច ហ៊ុន សែន បាន​លើកឡើង​ពីការមិន​កាត់ផ្ដាច់គ្នា​បានរវាង​អាណាចក្រ និងពុទ្ធចក្រក្នុងសង្គមខ្មែរ។សម្តេច​តែងតែ​ប្រកាន់ខ្ជាប់នូវការបំពេញឱ្យគ្នា​រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងដំណើរដឹកនាំប្រទេស​ចាប់តាំងពី​ឆ្នាំ១៩៧៩មក។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យមានការគាំទ្រដល់រាជរដ្ឋាភិបាលឱ្យមានខឿនការពាររបស់ប្រជាជន មិនមែនត្រឹមតែកងទ័ពយកទៅការពារជាតិនោះទេ គឺត្រូវមានការចូលរួមពីគ្រប់បងប្អូនប្រជាពលរដ្ឋទាំងអស់។ សម្ដេចតេជោបានមានប្រសាសន៍ថា តម្រូវការរបស់កម្ពុជានាពេលនេះ គឺត្រូវការពារជាតិ ដោយមិនបណ្ដោយឱ្យមានការបាត់បង់ទឹកដីបន្តទៀតនោះទេ ខណៈកម្ពុជាបានបាត់បង់អស់ច្រើនហើយ។ សម្ដេចបានសម្តែងការហួសចិត្តចំពោះការប្រមាថរបស់ប្រទេសជិតខាងដែលចង់វាយចូលទឹកដីខ្មែរយកខេត្តមួយចំនួនដើម្បីដោះដូរប្រាសាទខ្មែរមួយចំនួននោះ ដោយសម្តេចចោទសួរថា អ្នកដែលប្រមាថបែបនេះ ពួកគេពាក់ក្បាលដែកមែនទេ?។ សម្តេចតេជោបន្តថា ក្នុងនាមជាអគ្គភស្ដុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធ បានប្រកាសថា កម្ពុជានឹងមានការផលិតនូវប្រព័ន្ធការពារដល់កងទ័ពទាំងអស់ ហើយថែមទាំងនាំចេញទៅក្រៅប្រទេសផងដែរ។សម្ដេចតេជោបញ្ជាក់ថា សូម្បីតែករណីភាគីយោធាថៃបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ក៏សម្ដេចធិបតីបានសុំយោបល់សម្ដេចជាមុនដែរ យើងមិនមែនខ្លាចការវាយនោះទេ ប៉ុន្តែវាយហើយវាបានផលមកវិញជាអ្វី?។នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ចាត់ទុកយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» គឺជាយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។ យុទ្ធសាស្ត្រនេះបានបញ្ជាក់ពីសកម្មភាពរបស់រដ្ឋាភិបាលប្រឹងប្រែងដោះស្រាយបញ្ហាដោយភាពស្ងប់ស្ងាត់ និងមិនតក់ក្រហល់ឡើយ។សម្ដេចបានលើកករណីនៅភូមិព្រៃចាន់នៅខេត្តបន្ទាយមានជ័យថា ថៃបានព្យាយាមធ្វើទុកបុកម្នេញមកដល់កម្ពុជា ដើម្បីឱ្យប្រព្រឹត្តទង្វើផ្ទុយពីកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបង្កើតបានជាសង្គ្រាមជាថ្មី។ ដោយសារមើលឃើញពីបំណងបែបនេះទើបរដ្ឋាភិបាលនិងមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៅបន្តរក្សាភាពស្ងៀមស្ងាត់ មិនតបត ដែលអាចនាំឱ្យមានជម្លោះទ្រង់ទ្រាយធំម្ដងទៀតនោះទេ តែយ៉ាងណាសម្ដេចស្នើឱ្យជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែន ឥឡូវយន្តការជាច្រើនកំពុងតែដំណើរការ ក្នុងនោះកាលពីម្សិលមិញ ក្រុមការងារ GBC បានដើរវាស់វែងបង្គោលព្រំដែនថែមទៀត។សម្ដេចតេជោបានបញ្ជាក់ជាថ្មីថា តាំងពីថៃបិទព្រំដែនមក កម្ពុជាមិនដែលទៅសុំបើកទេវិញនោះទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។សម្ដេចតេជោ បញ្ជាក់ថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើណាមួយដែលទៅសុំបើកព្រំដែនកម្ពុជា-ថៃ ព្រោះរឿងនេះយើងបានដឹងគ្រប់គ្នាហើយ គឺថៃជាអ្នកបិទព្រំដែនដោយឯកតោភាគី។ ប៉ុន្តែកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការផលិតទំនិញក្នុងការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់។សម្ដេចតេជោបានបញ្ជាក់ទៀតថា ទំហំពាណិជ្ជកម្មកម្ពុជា និងថៃភាគីទាំងពីរកំពុងតែលេងល្បែងចាញ់ចាញ់ដូចគ្នា ប៉ុន្តែយើងលោតទាបធ្លាក់មកវិញក៏ឈឺតិចដែរ តែថៃលោតខ្លាំងធ្លាក់មកវិញក៏ឈឺខ្លាំងដែរ។សម្ដេចបានបញ្ជាក់ថា សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដោះដូរសន្តិភាព គឺគ្មានទេ ហើយសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ហើយដែរថា កម្ពុជាគ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដី ដើម្បីទទួលបានសន្តិភាពនោះទេ។សម្ដេចតេជោបានបញ្ជាក់ថា ការដែលថៃបិទព្រំដែនជាមួយកម្ពុជា មិនមែនត្រឹមតែកាត់ផ្ដាច់ជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកាត់ផ្ដាច់ក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌអាស៊ីបូព៌ា។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ការវិលទៅរកសន្តិភាព គឺជាការវិលទៅរកស្ថានភាពឈ្នះឈ្នះ ខណៈប៉ុន្មានខែកន្លងមកនេះប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាព ចាញ់ ចាញ់ទាំងសងខាង។ មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្តេចសូមឱ្យ «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣៣» នេះ សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ដើម្បីអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់តួនាទីព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជា តាមរយៈការអប់រំសីលធម៌សង្គម និងសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ៕

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ជនភៀសសឹកត្រូវទទួលបានការយកចិត្តដាក់ទាំងអាហារ ការស្នាក់នៅ និង សុវត្ថិភាព

2025/11/17 12:06:23 pm        176
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ជនភៀសសឹកប្រមាណជាង៨០០គ្រួសារ ដែលកំពុងស្នាក់ វត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទទួលបានការយកចិត្តទុកដាក់ថែទាំ ផ្គត់ផ្គត់អាហារ ការស្នាក់ និង សុវត្ថិភាព ដោយមិនទុកអោយជនភៀសសឹកណាម្នាក់ជួបការលំបាកនោះទេ។ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បាននាំយកអំណោយចែកជូនជនភៀសសឹកពីភូមិព្រៃចាន់ និង ភូមិជោគជ័យដែលកំពុងស្នាក់នៅវត្តចាន់ស៉ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា មកដល់ពេលនេះស្ថានភាពជនភៀសសឹក នៅវត្តចាន់ស៊ីសាមគ្គីរតនារាម មានភាពល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត និង ក្រុមការងារពាក់ពន្ធ័រួមទាំងការឧបត្ថម្ភជាបន្តបន្ទាប់ ពីសប្បុរសជន ពីទីជិតឆ្ងាយ។ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មកដល់ពេលនេះ ជនភៀសសឹកមកពីភូមិព្រៃចាន់ មិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាននៅឡើយ ដោយត្រូវរង់ចាំតាមដានការស្ថានការណ៍ជាក់ស្តែង នៅព្រំដែនជាមុនសិន រហូតដល់ពេលវេលាសមរម្យទើបអនុញ្ញាតអោយពួកគាត់ត្រលប់ទៅវិញ ដោយត្រូវការពារសុវត្ថិភាពរបស់គាត់ជាចម្បង។ ជាមួយគ្នានេះ ឯកឧត្តម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីបានចាត់ទុកទង្វើ របស់ទាហានឈុតខ្មៅថៃ ដែលរំលោភបំពានលើរាងកាយយុវតីខ្មែរមួយរូបដែលជាពលករខ្មែរ ក្នុងពេលនាង និង ពលករខ្មែរប្រុសស្រី ជាង ១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃវិញ គឺជាទង្វើស្មោកគ្រោគ ហើយមកដល់ពេលនេះអគ្គស្នងការនគរបាលជាតិកំពុងចាត់វិធានការណ៍។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ពលករខ្មែរដែលចង់ត្រលប់មកប្រទេសកម្ពុជាវិញ សូមជូនដំណឹងដល់សាច់ញាតិ ឬ ទាក់ទងមកអាជ្ញាធរកម្ពុជា ដើម្បីរៀបចំពេលវេលា ជូនដំណឹងច្បាស់លាស់សម្រួលដល់ពួកគាត់ អាចត្រលប់មកវិញដោយសុវត្ថិភាព និង ត្រូវប្រុងប្រយ័ត្នការធ្វើដំណើរតែម្នាក់ឯង សូមធ្វើដំណើរជាក្រុម ជៀសវាងក្រុមជ្រុលនិយមថៃធ្វើបាបក្រោមរូបភាពអមនុស្សធម៌ណាមួយ។សូមបញ្ជាក់ថា មកដល់ពេលនេះ មានជនភៀសសឹកប្រមាណ៨៥០គ្រួសារ ដែលបានជម្លៀសមកពីភូមិព្រៃចាន់ទាំងស្រុង រួមនឹងពលរដ្ឋពី ភូមិជោគជ័យមួយចំនួន បានមកស្នាក់នៅវត្តចាន់ស៉ីសាមគ្គីរតនារាម ដែលស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នៅទីតាំងភៀសសឹកមានការរៀបចំទីជម្រកស្នាក់នៅបណ្តោះអាសន្ន ផ្តល់អាហារ ទឹក ភ្លើង ក្រុមគ្រូពេទ្យ ពិនិត្យព្យាបាលសុខភាពជូនពួកគាត់បាន សមរម្យ។ ក្រៅពីនេះ ជារៀងរាល់ថ្ងៃតែងមានសប្បុរសជនបាននាំយកអំណោយប្រគល់ជូនពួកគាត់ជាប្រចាំថែមទៀតផង ដោយគ្មានជនភៀសសឹកណាម្នាក់ត្រូវបានទុកចោលមិនយកចិត្តទុកដាក់នោះទេ៕ អត្ថបទ៖ សូដាវណ្ណ  

ផ្លូវជនបទ១៤ខ្សែ ប្រវែងជាង៦០គីឡូម៉ែត្រកំពុងផ្ដល់ភាពងាយស្រួលដល់ការរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

2025/11/17 11:55:50 am        143
ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់ជាខ្លាំងលើការងារស្ថាបនាផ្លូវ ដើម្បផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ជាពិសេសការដឹកជញ្ជូនកសិផល និងដំណាំរួមផ្សំរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាប្រជាកសិកររស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្លូវក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង កាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា បច្ចុប្បន្នការងារស្ថាបនាផ្លូវដែលបម្រើដល់ការធ្វើដំណើរ និងដោះស្រាយទុក្ខលំបាកផ្សេងៗ ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅទីនេះ សរុបមានចំនួន ១៤ខ្សែ ប្រវែង ៥៩,៧៥ គីឡូម៉ែត្រ ដែលស្ថាបនាដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង។ ឯកឧត្តមបន្តថា ក្រៅពីនេះ ក៏មានការសាងសង់សំណង់សិល្បការ្យចំនួន ៦៨កន្លែងរួមមាន ជញ្ជាំងទប់ដី ប្រព័ន្ធរំដោះទឹក និងសំណង់រូបវន្ត ផ្សេងទៀត ដែលផ្តល់នូវសុវត្ថិភាព ប្រសិទ្ធភាព និងស្ថិរភាពដល់ផ្លូវថ្នល់ ព្រមទាំងជួយជំរុញដល់ការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ។ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា ពីមុនមកសំណង់សិល្បការ្យនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ពុំទាន់អាចបំពេញតម្រូវការប្រើប្រាស់ជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅឡើយ។ទាំងនេះដោយសារតែ បញ្ហាភ្លៀងធ្លាក់ខ្លាំង ប្រព័ន្ធបង្ហូរទឹកក៏មិនអាចហូរបានទាន់ពេលវេលាបណ្ដាលឱ្យមានការជន់លិច បាក់ស្រុតដី បាត់បង់សោភ័ណភាពផ្លូវទៀតផង។ ដើម្បីចូលរួមដោះស្រាយបញ្ហាផ្សេងៗ របស់បងប្អូនអតីតយុទ្ធជនឱ្យទាន់ពេលវេលា ក្រសួងតែងស្ថាបនាដោយគិតគូរពីភាពធន់ ការប្រែប្រួលអាកាសធាតុ ធ្វើយ៉ាងណាបង្កលក្ខណ:ងាយស្រួល និងបម្រើដល់ការប្រើប្រាស់បានយូរអង្វែង ស្របពេលដែលអ្នកភូមិបាននឹងកំពុងអនុវត្តគម្រោងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងផងដែរ។ ជារួមមានផ្លូវ គឺមានសង្ឃឹម សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ឆ្នាំង

2025/11/17 11:28:48 am        99
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, បណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍, កងកម្លាំងទាំង៣, អតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង។ក្នុងឱកាសនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ ព្រមទាំងបានតែងតាំងអនុប្រធានចំនួន ៩រូប និងសមាជិក-សមាជិកាចំនួន ២៩រូបទៀត។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្តធ្វើជាសេនាធិការជូនគណៈកម្មាធិការសមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមថ្នាក់ខេត្ត ដោយរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ៕

ឥណ្ឌូនេស៊ី បើកផ្សាររាត្រីនៅកម្ពុជាដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មប្រទេសទាំងពីរ

2025/11/17 11:21:55 am        113
សាធារណរដ្ឋឥណ្ឌូណេស៊ី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសកម្ពុជា បានប្រកាសបើកដំណើរការ “ផ្សាររាត្រីឥណ្ឌូណេស៊ី” ស្ថិតនៅបរិវេណផ្លូវដើរចតុមុខទីក្រុងភ្នំពេញ ក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងពាណិជ្ជកម្ម ពិសេសគាំទ្រដល់គំនិតផ្តួចផ្តើមទេសចរណ៍ និងពាណិជ្ជកម្មកាន់តែទូលំទូលាយបន្ថែមទៀតរវាងប្រទេសទាំងពីរ។ នៅក្រោយពិធីបើកជាផ្លូវការ “ផ្សាររាត្រីឥណ្ឌូណេស៊ី” នៅយប់ថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការអញ្ជើញចូលរួមរបស់ ឯកឧត្តម កាតូ ម៉ូហាម៉ាដ ណូសរី រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា, លោក អ៊ីមរ៉ាន ហាសាន់ អភិបាលរងរាជធានីភ្នំពេញ និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានកម្ពុជា ឱ្យដឹងថា ព្រឹត្តិការណ៍នេះជារាត្រីនៃការអបអរសាទរមិត្តភាព ដោយសង្កត់ធ្ងន់លើបរិយាកាសកក់ក្តៅ និងរស់រវើកនៃផ្សាររាត្រីឥណ្ឌូនេស៊ី។ ឯកឧត្តម បានអញ្ជើញអ្នកទស្សនា ឱ្យរីករាយនឹងទីកន្លែងនេះ ដែលជាកន្លែងជួបជុំ ចែករំលែករឿងរ៉ាវ និងពង្រឹងចំណងសហគមន៍។ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី សង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យចំណងមិត្តភាព មិនត្រឹមតែរវាងជនជាតិឥណ្ឌូណេស៊ី និងជនជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយសហគមន៍អន្តរជាតិដ៏ទូលំទូលាយ ក្នុងរាជធានីភ្នំពេញផងដែរ។សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ “ផ្សាររាត្រីឥណ្ឌូណេស៊ី” នេះ ភ្ញៀវកិត្តិយសត្រូវបានស្វាគមន៍ដោយរបាំ និងតន្ត្រីប្រពៃណីឥណ្ឌូណេស៊ីដោយនិស្សិតនៃមជ្ឈមណ្ឌលវប្បធម៌ឥណ្ឌូណេស៊ីនៅភ្នំពេញ ការសម្តែងរបាំឌាំងឌុតដ៏ស្វាហាប់ និងការសម្តែងពិសេសបែបឥណ្ឌូណេស៊ី-ខ្មែរ។ ការលេងល្បែងអន្តរកម្ម ក៏ផ្តល់ឱកាសឱ្យភ្ញៀវទេសចរឈ្នះរង្វាន់ដែលមានផលិតផលឥណ្ឌូណេស៊ីផងដែរ។ ជាផ្នែកមួយនៃការទូតវប្បធម៌របស់ឥណ្ឌូណេស៊ី ផ្សាររាត្រីឥណ្ឌូណេស៊ី បម្រើជាវេទិកាមួយ ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក និងអបអរសាទរតម្លៃរួមរវាងឥណ្ឌូណេស៊ី និងកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

សម្តេចតេជោ ប្រកាសថា នឹងផលិតអាវការពារគ្រាប់បំពាក់ ជូនដល់កងទ័ព និងថែមទាំងនាំចេញទៅក្រៅប្រទេស

2025/11/17 11:09:06 am        248
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងក្នុងនាមជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធ បានប្រកាសថា សម្តេចនឹងផលិតនូវប្រព័ន្ធ ឬអាវការពារគ្រាប់ បំពាក់ជូនដល់កងទ័ពទាំងអស់ ហើយថែមទាំងនាំចេញទៅក្រៅប្រទេសផងដែរ។ក្នុងឱកាសអញ្ជើញជាអធិបតីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងមានការភ្លាត់ភ្លាំង ដោយមិនបានបំពាក់អាវក្រោះ ឬអាវសុវត្ថិភាពឲ្យបងប្អូនកងទ័ព។ ប៉ុន្តែពេលនេះ សម្តេច បានប្រកាសថា អាវក្រោះនេះ វាបានលើសពីការគ្រប់គ្រាន់រួចទៅហើយ ដោយសម្តេច បានអះអាងថា សម្តេចផលិតម៉ាកអាវ ការពារសុវត្ថិភាពមួយដែលមានឈ្មោះថា DSS ហើយមិនត្រឹមតែបំពាក់សម្រាប់កងទ័ពកម្ពុជាយើងប៉ុណ្ណោះទេ វាថែមទាំងអាចនាំចេញទៅក្រៅប្រទេសផងដែរ។សម្តេច បានបញ្ជាក់បន្ថែមទៀតថា ការផលិតអាវក្រោះការពារ ដល់កងទ័ពកម្ពុជានេះ សម្តេចនឹងធ្វើថៅកែដោយខ្លួនឯង ខណៈសម្តេចជាអគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជាត្រូវតែពង្រឹង និងរកវិធីយ៉ាងម៉េចដើម្បីការពារសុវត្ថិភាពដល់កងទ័ព ដោយ សម្តេចថ្លែងថា«យើងមិនយកអាវហ្នឹងទៅជល់ ឬឲ្យគេបាញ់ទេ...ប៉ុន្តែជាសុវត្ថិភាពរបស់កងទ័ពរកពិធីផ្គត់ ផ្គង់កងទ័ពឲ្យខាងតែបាន។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការហួសចិត្តចំពោះការប្រមាថរបស់ប្រទេសថៃដែលចង់វាយចូលទឹកដីខ្មែរយកខេត្តមួយចំនួន ដើម្បីដោះដូរប្រាសាទនេះប្រាសាទនោះផងដែរ ដោយសម្តេចចោទសួរថា អ្នកដែលប្រមាថបែបនេះពួកគេពាក់ក្បាលដែកមែនទេ?។ យ៉ាងណាក៏ដោយសម្តេចតេជោ បានលើកឡើងថា អ្នកឯងប្រមាថអីប្រមាថចុះ កម្ពុជាមិនតបមិនអ្វីទាំងអស់តែកម្ពុជាមានសិទ្ធiការពារខ្លួនគ្រប់ពេលវេលាទំាងអស់៕ អត្ថបទបាន ចក់

រាជរដ្ឋាភិបាល កំពុងពង្រឹងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំរុញឱ្យរីកធំធាត់ឈានទៅគោលដៅ ឆ្នាំ២០៥០

2025/11/17 10:41:07 am        85
រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលដៅជំរុញឱ្យរីកធំធាត់បានឆាប់ រហ័ស និងមិននៅក្រិនក្នុងអាជីវកម្ម និងមុខរបររបស់ខ្លួន ដើម្បីចូលរួមចំណែកឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅ ខេត្តតាកែវ នៅចុងសប្តាហ៍កន្លងមកនេះ ឯកឧត្តមបានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះដែលរួមមានដូចជា ការទទួលបាន អត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញសេវា គាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។ទន្ទឹមនឹងនោះ អត្ថប្រយោជន៍ថ្មីៗត្រូវបានបន្តរៀបចំជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា ការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះ ថ្នាក់បុគ្គលជាក្រុម ពីក្រុមហ៊ុន Manulife, បណ្ណជំនួយថវិកាចំនួន ១ លានរៀល ពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” សម្រាប់ សហគ្រាសធុនមីក្រូ ចាប់យកដំណោះស្រាយការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្ម។ មូលនិធិអភិវឌ្ឍន៍ ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលនឹងត្រូវប្រកាសនៅពេលខាងមុខ។ ឯកឧត្តម បាន លើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធថា ការសម្រេចចក្ខុវិស័យ២០៥០ ត្រូវការតួអង្គ សេដ្ឋកិច្ច ដែលបច្ចុប្បន្នមានច្រើនលើសលុបជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកធំធាត់បានឆាប់រហ័ស និងមិននៅក្រិនក្នុងអាជីវកម្ម និង មុខរបររបស់ខ្លួន។សូមបញ្ជាក់ថា ជុំវិញយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកនេះ បានផ្សព្វផ្សាយនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ធំ សៀមរាប និងខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទទួលសំណើចុះឈ្មោះបានចំនួនជាង ២២ ម៉ឺន  ក្នុងនោះខេត្តតាកែវ ស្ថិតនៅលេខរៀងទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលមានការស្នើសុំចុះឈ្មោះ ចំនួនជាង ១៥ពាន់ សំណើរ ហើយយុទ្ធនាការនេះក៏មានគោលដៅពន្លឿនការចុះឈ្មោះក្នុងខេត្តតាកែវឱ្យបានកាន់តែច្រើន៕អត្ថបទ៖ សុន រ៉ាឌី, 

សម្តេចតេជោ ផ្តាំទៅភាគីថៃថា កម្ពុជាមិនធ្វើថោកទៅអង្វរខ្លួន ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញជាដាច់ខាត

2025/11/17 10:29:37 am        295
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាចបានផ្តាំទៅភាគីថៃថា កម្ពុជានឹងមិនធ្វើថោកទាបទៅសុំអង្វរថៃឲ្យមានការបើកច្រកព្រំដែនឡើងវិញជាដាច់ខាត ហើយមួយវិញទៀតសម្តេចតេជោ ក៏បានប្រកាសប្រឆាំងដាច់ខាតផងដែររាល់សំណើរទាំងឡាយរបស់ភាគីកម្ពុជាដែលចង់ស្នើសុំថៃ ក្នុងការបើកច្រកព្រំដែននេះ។ក្នុងឱកាសអញ្ជើញជាអធិបតីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាច្រកព្រំដែនរវាងកម្ពុជា និងថៃនេះ ថៃជាអ្នកផ្តើមបិទមុនដូច្នេះថៃត្រូវតែបើកមុន សម្តេចបានបញ្ជាក់ទៀតថារឿងព្រំដែននេះ យើងបានដឹងទាំងអស់គ្នាហើយ យើងមិនមែនអ្នកបិទទេ គេអ្នកបិទ កូនសោរនៅលើគេ ហេតុអ្វីយើងទៅអង្វរសុំគេ? សូមជូនសារទៅថ្នាក់ដឹកនាំថៃ មិនថាស៊ីវិល មិនថាកងទ័ពទេ កម្ពុជាមិនធ្វើថោកទៅសុំឱ្យថៃបើកច្រកព្រំដែនទេ ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងថា តាំងពីថៃបិទព្រំដែនមកកម្ពុជាមិនដែលទៅសុំថៃបើកឡើងវិញម្តងណានោះទេ ហើយទោះថៃបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ព្រមទាំងកងទ័ពថៃ បានចេញមកនិយាយជាច្រើនដង ហើយព្រមទាំងអះអាងថា ក្នុងមួយជីវិតនេះពួកគេមិនចរចាដាច់ខាត លើរឿងបើកព្រំដែនជាមួយកម្ពុជា។ ក្រោយការលើកឡើងរបស់ភាគីថៃនេះ សម្តេចតេជោឆ្លើយតបវិញថា សូមឱ្យថៃបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតទៅកម្ពុជាមិនទៅអង្វរនោះទេ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ចាប់ពីពេលនេះតទៅកម្ពុជា ត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ សម្រាប់ផ្គត់ផ្គង់ដោយខ្លួនឯង ហើយត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួសឱ្យទំនិញថៃផងដែរ ដូច្នេះថៃចង់បិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏កម្ពុជាពុំមានបញ្ហាអ្វីនោះដែរ៕អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣

2025/11/17 09:31:53 am        391
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។-សម្ដេចតេជោ ហ៊ុន សែន ៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសាសនាទាំងអស់នៅកម្ពុជាអាចរស់នៅមានសុខដុមរមនាជាមួយគ្នាមិនមានជម្លោះសាសនានៅកម្ពុជាឡើយ។-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាគឺជាកម្លាំងចលករ យ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរជាវិជ្ជមានទាំងផ្លូវចិត្ត និងផ្លូវកាយ របស់ប្រជាពលរដ្ឋខ្មែរ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ប្រកបដោយទិដ្ឋភាព បរិយាបន្ន និងចេរភាព។-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា បើទោះបីជាកម្ពុជាយើងបានយក ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក្តី ប៉ុន្តែកម្ពុជាពុំមានសង្រ្គាមសាសនានោះឡើយ ពោលគឺមានសុខដុមរមនាសាសនា ខណៈកម្ពុជា មានប្រជាពលរដ្ឋកាន់លទ្ធិសាសនាផ្សេងៗគ្នាក្តី។-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ៖ វិស័យអាណាចក្រ និងវិស័យពុទ្ធចក្រមិនអាចកាត់ផ្ដាច់ពីគ្នាបានទេ ជាចំណងទាក់ទងគ្នា និងជាការបំពេញគ្នាទៅវិញទៅមក ។-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា គ្មានសាសនា ណាមួយ ដែលប្រដៅឲ្យសាសនិករបស់ខ្លួនប្រព្រឹត្តអំពើអាក្រក់នោះទេ គឺគេតែងតែអប់រំ ប្រដៅឲ្យប្រព្រឹត្តអំពើល្អ មានសីលធម៌ល្អ គុណធម៌ល្អទាំងអស់។-សម្តេចតេជោ ហ៊ុន សែន៖ ព្រះសង្ឃឬសាសនិកដទៃទៀត អាចចូលរួមអប់រំមនុស្ស និងចូលរួមគ្នាដើម្បីអភិរក្សអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងពីពុទ្ធឱវាទ និងការប្រតិបត្តិធម៌វិន័យរបស់ព្រះពុទ្ធសាសនា ។-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវឲ្យភាគីទាំងអស់រួបរួមគ្នា លើកម្ពស់ស្មារតីសាមគ្គីធម៌ ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងធ្វើការផ្សព្វផ្សាយនូវទ្រឹស្តីព្រះពុទ្ធសាសនា ឲ្យបានទូលំទូលាយបន្ថែមទៀត ដោយស្របតាមអនុលោមសច្ចធម៌ និងយុត្តិធម៌សង្គម។-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន្តអំពាវនាវឲ្យមានការគាំទ្រដល់រាជរដ្ឋាភិបាលឲ្យមានខឿនការពាររបស់ប្រជាជន មិនមែនត្រឹមតែកងទ័ពយកទៅការពារជាតិនោះទេ គឺត្រូវមានការចូលរួម ពីគ្រប់បងប្អូនប្រជាពលរដ្ឋទាំងអស់។-សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្រូវការរបស់កម្ពុជានាពេលនេះ គឺត្រូវការពារជាតិ ដោយមិនបណ្តោយឲ្យមានការបាត់បង់ទឹកដីបន្តទៀតនោះទេ ខណៈកម្ពុជាបានបាត់បង់អស់ច្រើនហើយ។-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការហួសចិត្តចំពោះការប្រមាថរបស់ប្រទេស ជិតខាងដែលចង់វាយចូលទឹកដីខ្មែរយកខេត្តមួយចំនួន ដើម្បីដោះដូរប្រាសាទខ្មែរមួយចំនួននោះ ដោយសម្តេចចោទសួរថា អ្នកដែលប្រមាថបែបនេះ ពួកគេពាក់ក្បាលដែកមែនទេ?-សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធ បានប្រកាសថា កម្ពុជានឹងមានការផលិតនូវប្រព័ន្ធការពារដល់កងទ័ពទាំងអស់ ហើយថែមទាំងនាំចេញទៅក្រៅប្រទេសផងដែរ។- សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សូម្បីតែករណីភាគីយោធាថៃបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ក៏សម្ដេចធិបតី បានសុំយោបល់សម្ដេចជាមុនដែរ។ សម្ដេចតេជោ បញ្ជាក់ថា យើងមិនមែនខ្លាចវ៉ៃទេ ប៉ុន្ដែវ៉ៃហើយវាបានផលមកវិញជាអ្វី។ អ្នកដ៏ទៃអ្នកឯងនិយាយបានតែនៅខាងក្រៅទេប៉ុន្ដែមកទល់ពេលនេះ តើអ្នកបានចេញថ្កោលទោសយោធាថៃដែលបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់ខ្មែរហើយឬនៅ?- សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែន ឥឡូវយន្តការជាច្រើនកំពុងតែដំណើរការ, ក្នុងនោះកាលពីម្សិលមិញ ក្រុមការងារ GBC បានដើរវាស់វែងបង្គោលព្រំដែនថែមទៀត អីចឹងទុកភារកិច្ចនេះឱ្យគេធ្វើទៅ។- សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា តាំងពីថៃបិទព្រំដែនមកកម្ពុជាមិនដែលទៅសុំបើកទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។ សម្ដេចតេជោ បញ្ជាក់ថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើរណាមួយដែលទៅសុំបើកព្រំដែនកម្ពុជា-ថៃ ព្រោះរឿងនេះយើងបានដឹងគ្រប់គ្នាហើយ គឺថៃជាអ្នកបិទព្រំដែនដោយឯកតោភី។ ប៉ុន្ដែកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការផលិតទំនិញក្នុងការផ្គត់ផ្គង់។- សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា និងថៃភាគីទាំងពីរកំពុងតែលេងល្បែងចាញ់ចាញ់ដូចគ្នា ប៉ុន្ដែយើងលោតទាបធ្លាក់មកវិញក៏ឈឺតិចដែរ, ថៃលោតខ្លាំងធ្លាក់មកវិញក៏ឈឺខ្លាំងដែរ។- សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដោះដូរសន្ដិភាព គឺគ្មានទេ ហើយសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ហើយដែរថា កម្ពុជាគ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដី ដើម្បីទទួលបានសន្ដិភាពនោះទេ។- សម្ដេចតេជោ ហ៊ុន សែន៖ ការដែលថៃបិទព្រំដែនជាមួយកម្ពុជា មិនមែនត្រឹមតែកាត់ផ្ដាច់ជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការកាត់ផ្ដាច់ក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌអាស៊ីបូព៍ា។- សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការវិលទៅរកសន្ដិភាព គឺជាការវិលទៅរកស្ថានភាពឈ្នះឈ្នះ ខណៈប៉ុន្មានខែកន្លងមកនេះប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាពចាញ់ចាញ់ទាំងសងខាង។- សម្ដេចតេជោ ហ៊ុន សែន៖ សូមទុកចិត្តលើរាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ខណៈឥឡូវនេះការចរចាបានឈានទៅដល់កម្រិតកំពូលហើយដែលមានមហាអំណាចចូលរួមដូច្នេះសូមអ្នកខាងក្រៅកុំចូលមកញុះញង់ឱ្យផ្ទុះអាវុធ។- សម្ដេចតេជោ ហ៊ុន សែន៖ រឿងបញ្ហាកងទ័ពកម្ពុជា១៨នាក់ តាំងពីថ្ងៃដំបូងការចាប់កងទ័ពកម្ពុជា នៅក្រោយពេលបទឈប់បាញ់ចូលជាធរមានប៉ុន្មានម៉ោង, សម្ដេចបានចាត់ទុកបងប្អូនវីរកងទ័ពបានពលីកម្មជីវិតដើម្បីជាតិរួចស្រេចទៅហើយ។ ដូច្នេះបងប្អូនវីរកងទ័ព និងក្រុមគ្រួសារក៏ពិតជាយល់, ពីព្រោះថៃបានយកករណីនេះ មកតភ្ជាប់រឿងនេះរឿងនោះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​ ឯកសារ៖ ស្ថាប័ន​ការទូត EU បានស្នើបេសកកម្ម​ជើងទឹក ដើម្បីសម្អាត​ផ្លូវ នៅ​​ច្រកសមុទ្រ Hormuz
06/03/2026 07:06 PM
តៃវ៉ាន់ បញ្ជាក់​ថា ជប៉ុន និងហ្វីលីពីន ត្រូវតែគោរពសិទ្ធិរបស់ខ្លួន អំឡុង​ការចរចាព្រំដែនសមុទ្រ
06/03/2026 07:06 PM
នាយករដ្ឋមន្ត្រី បង្ហាញរដ្ឋាភិបាលដែល​មាន​ស្ត្រីភាគច្រើនជាលើកដំបូងរបស់ដាណឺម៉ាក
06/03/2026 06:06 PM
​ណាតូនឹងចាប់ផ្តើមសមយុទ្ធសមុទ្របាល់ទិកកម្រិត​តូច​ជាងមុន​ ខណៈមានការប្រកួតប្រជែង​ដាក់​​ពង្រាយយោធា
06/03/2026 06:06 PM
គេហទំព័រព័ត៌មាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ឡាតវី មានបំណងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី
06/03/2026 06:06 PM
អ្នកជំនាញយោធា៖ អ៊ុយក្រែនបាត់បង់កងទ័ពនិងទាហានស៊ីឈ្នួលជាង ៣១.០០០នាក់ នៅក្នុងខែ ឧសភា
06/03/2026 06:06 PM
អ៊ុយក្រែនអំពាវនាវឲ្យមានការសន្ទនាជាមួយប៉ូឡូញ ខណៈភាពតានតឹងផ្ទុះឡើង​ ដោយសារ​ឈ្មោះ​អង្គភាពយោធា
06/03/2026 06:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
06/03/2026 06:06 PM
មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM