មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេង ដើម្បីចីរភាព និងនិរន្តភាព នៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស”ជំនាន់ទី២ ដល់យុវជនគណបក្សប្រជាជនកម្ពុជា ផ្នែកក្រសួង-ស្ថាប័ន

2025/11/16 08:13:47 pm        231
ព្រឹកថ្ងៃអាទិត្យ ១១រោច ខែកត្តិក ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេង ដើម្បីចីរភាព និងនិរន្តភាព នៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស”ជំនាន់ទី២ ដល់យុវជនគណបក្សប្រជាជនកម្ពុជា ផ្នែកក្រសួង-ស្ថាប័ន ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អនុប្រធានគណ:ប្រចាំការ, ឯកឧត្តមសមាជិកគណៈប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគណបក្សយុវជនផ្នែកក្រសួង-ស្ថាប័ន, ឯកឧត្តមសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងសមាជិក សមាជិកាយុវជនគណបក្ស ជាសិក្ខាកាមប្រមាណ ១៧៤នាក់។ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងថា វគ្គអប់រំនយោបាយ មានសារៈសំខាន់ខ្លាំងណាស់ និងជាឱកាសសម្រាប់មន្ត្រីគណបក្សព្យាយាមស្វែងយល់ សិក្សារៀនសូត្របន្ថែមពិសេសលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គោលនយោបាយ សេចក្តីសម្រេចនានា រួមទាំងប្រវត្តិសកម្មភាព ស្នាដៃ សមិទ្ធផល និងគុណនូប្បការៈ របស់គណបក្សចំពោះជាតិ និងប្រជាពលរដ្ឋ។ តែផ្ទុយទៅវិញបើយើងជាសមាជិកគណបក្ស ជាកោសិកាបក្ស មិនបានយល់ពីគោលបំណងរបស់គណបក្សនោះយើងនឹងមិនអាចចូលរួមដឹកនាំគណបក្ស និងដឹកនាំប្រទេសជាតិ ទៅថ្ងៃអនាគតបាននោះទេ។ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងថាយើងទាំងអស់គ្នានៅទីនេះជាយុវជនគំរូ ដែលមានរចនាសម្ព័ន្ធចាត់តាំងត្រឹមត្រូវ ត្រូវតែស្វែងយល់ឱ្យច្បាស់អំពីរចនាសម្ព័ន្ធរបស់គណបក្ស សំដៅឈានទៅបង្កើនទាំងបរិមាណ និងគុណភាពសមាជិកគណបក្ស ដើម្បីឈ្នះឆ្នោត។ ក្នុងនាមជាសមាជិកបក្ស ត្រូវតែមានស្មារតីបក្សនៅក្នុងខ្លួនជាប់ជាប្រចាំ មិនមែនមានស្មារតីបក្សនៅពេលពាក់អាវគណបក្សនោះទេ សុំឱ្យមានជារៀងរហូតនៅក្នុងខ្លួនរបស់យើងម្នាក់ ទើបក្លាយជាកោសិកា ជាឈាមជ័ររបស់បក្ស ក្នុងការបន្តវេនដឹកនាំគណបក្ស និងដឹកនាំជាតិទៅថ្ងៃអនាគត»។ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកបក្សប្រជាជនកម្ពុជា អ្វីដែលត្រូវដឹងមុនគេ នោះគឺធម្មនុញ្ញរបស់បក្ស លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ដែលជាច្បាប់កំពូលរបស់បក្ស និងបានរំលេចយ៉ាងច្បាស់នៅក្នុងនោះគ្រប់ខ្លឹមសារទាំងអស់ ជាពិសេសតួនាទី ភារកិច្ចរបស់គណបក្ស។ ហើយមកដល់ឆ្នាំ២០២៥នេះ គណបក្សប្រជាជនកម្ពុជា មានអាយុ៧៤ឆ្នាំហើយ ចាប់ពីថ្ងៃបង្កើតគណបក្សថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ពោលពេញដោយបទពិសោធន៍ និងធនធានមនុស្សគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេស ដែលគ្មានគណបក្សនយោបាយណាអាចជំនួសបាននោះទេ។ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្ថែមថា ភាពចាស់ទុំខាងនយោបាយ និងភាពសម្បូរបែប ព្រមទាំងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសជាតិ គណបក្សប្រជាជនកម្ពុជា នៅតែជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រាល់ព្រឹត្តិការណ៍បោះឆ្នោតគ្រប់អាណត្តិជាដើម។ សមាជិកគណបក្សទាំងអស់ត្រូវប្រឹងប្រែងពន្យល់នូវប្រវត្តិនៃការតស៊ូ ដឹកនាំ និងស្នាដៃសមិទ្ធផលជាច្រើនឥតគណនា ដែលគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគណបក្សជាច្រើនរូប បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំដល់យុវជនគណបក្ស ឱ្យលើកកម្ពស់ស្មារតីទទួលខុសត្រូវ បន្តចូលរួមអនុវត្តនូវកំណែទម្រង់ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពមានលក្ខណៈពេញលេញស្មោះត្រង់ និងការតាំងចិត្តខ្ពស់ តាមអភិក្រម «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល» ដែលជាការងារ ដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា។

ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំមកនូវឱកាសការងាររាប់ម៉ឺនកន្លែង សម្រាប់​បងប្អូនអតីតពលករមកពីប្រទេសថៃនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង

2025/11/16 03:52:13 pm        431
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ត​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់​បង​ប្អូន​អតីត​ពលករ​ដែល​ត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ១,១ម៉ឺនកន្លែង និង​ព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះ​បណ្តាលជំ​នា​ញ​ប​​ច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅ​ទី​ធ្លា​សាធារណៈ​ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកមោងឫស្សី សហភាព​សហព័ន្ធ​យុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់​ការ​អប់រំ​បណ្តុះ​បណ្តាល​ និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួម ១ ២០០នាក់។ ក្នុងពិព័រណ៍ដ៏សំខាន់នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៧ បានចូលរួមសម្ភាស និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ផងដែរ។ជាមួយគ្នានេះ បង​ប្អូន​អតីត​ពលករ និងអ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រម​ទាំង​ទទួលបានការកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង។ សូមបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ គឺជាលើកទី៥ហើយសម្រាប់បងប្អូនអតីតពលករ និង​ប្រជា​ពលរដ្ឋ​នៅ​ក្នុងខេត្តបាត់ដំបង ខណៈដែលវាជាពិព័រណ៍លើកទី ៥៧៤ដែលក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈបានរៀបចំនៅទូទាំងប្រទេស។ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ពី​ភាពវិជ្ជមាន​សម្រាប់​ការ​សម្រេច​ចិត្ត​ធ្វើ​ការងារ​ក្នុងស្រុ​កដែលបងប្អូនអតីតពលករនឹងទទួលបានអត្ថប្រយោជន៍ទៅពិនិត្យ និ​ង​ព្យាបាល​ជំងឺដោ​យ​ឥតគិតថ្លៃតាមរយៈប័ណ្ណសមាជិក ប.ស.ស. ប្រាក់សោធនសម្រាប់អ្នកធ្វើការដល់អាយុ ៦០ឆ្នាំ និងការរស់នៅជួបជុំក្រុមគ្រួសារដោយភាពកក់ក្ដៅ និងស្និទ្ធស្នាល អាចចូល​រួម​ពិធី​បុណ្យ​ទាន និងវប្បធម៌ប្រពៃណីបានគ្រប់ពេលវេលា រួមទាំងភាពងាយស្រួលក្នុងការទំនាក់ទំនង និង​យោគ​យល់​គ្នា ជាពិសេស នៅកន្លែងធ្វើការដែលប្រើប្រាស់ភាសាខ្មែរដូចគ្នា។ជាចុងក្រោយ ឯកឧត្ដម បានអំពាវនាវឱ្យបងប្អូនអតីតពលករខ្មែរ ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ គួរពិចារណាធ្វើការនៅក្នុងស្រុកវិញ ដើម្បីទទួលបានប្រាក់ចំណូល និងអត្ថ​ប្រយោជន៍​ផ្សេងៗ និងពុំគួររង់ចាំរហូតដល់ស្ថានភាពព្រំដែនល្អប្រសើរឡើងនោះឡើយ។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបន្តអំពាវនាវឱ្យបងប្អូនអតីតពលករ និងអ្នកដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងប្រព័ន្ធទូរសព្ទ Hotline លេខ១២៩៧ ប្រសិនបើមានចម្ងល់ផ្សេងៗ ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះស្វែ​ងរកការងារធ្វើ ចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ហើយ​អាច​ទាក់​ទងពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍-អាទិត្យ ផងដែរ៕

អតីតពលករមកពីថៃក្នុងស្រុកមោងឫស្សី អរគុណ​រដ្ឋាភិបាល​ដែល​ជួយ​ស្វែង​រក​ការងារ​ឱ្យ​ពួក​គាត់​ធ្វើ

2025/11/16 03:38:16 pm        382
ស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិ​សុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អតីតពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេសថៃក្នុងស្រុកមោងឫស្សី បានបង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយរកការងារឱ្យពួកគាត់ធ្វើ។លោក ស៊ុន កុសល្យ អតីតពលករមកពីថៃ ដែលមានស្រុកកំណើតនៅស្រុកមោងឫស្សី បាន​ប្រាប់ថា ពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារនាពេលនេះ គឺពិតជាល្អសម្រាប់លោក ក៏​ដូចជាអតីតពលករផ្សេងៗទៀតដែលមិនសូវទទួលបានព័ត៌មានទាក់ទងនឹងឱកាសការងារ។លោកបន្ថែមថា «កម្មវិធីល្អមែនទែន សម្រាប់បងប្អូនមិនសូវដឹងព័ត៌មានការងារធ្វើនៅទីណា ចឹង​មាន​កម្ម​វិធីនេះវាល្អបំផុតសម្រាប់យើងអ្នកស្រុកស្រែ ពិសេស អ្នកជន​បទ​ដែល​គាត់​មិន​ដឹង​ព័ត៌មាន ចឹងអរគុណច្រើនមែនទែន»។ចំណែកអ្នកស្រី ជិន ស្រីកាន អតីតពលករត្រឡប់មកថៃម្នាក់ទៀតបានបង្ហាញការសប្បាយចិត្តនៅពេលឃើញក្រសួងការងារបានរៀបចំពិព័រណ៍ការងារនៅមូលដ្ឋានស្រុកកំណើត ហើយអ្នកស្រីសង្ឃឹមថា នឹងអាចទទួលបានការងារធ្វើក្នុងពេលឆាប់ៗនេះ។អ្នកស្រីនិយាយថា៖«ខ្ញុំសូមអរគុណសម្ដេចនាយករដ្ឋមន្ត្រី និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ ដែលតែងតែគិតគូរយកចិត្តទុកដាក់ ជួយស្វែងរកការងារឱ្យនាងខ្ញុំ និងបងប្អូនពលករមកថៃធ្វើ»។រីឯអ្នកស្រី អឺន ឃីម អ្នកស្រុកមោងឫស្សីម្នាក់ទៀត ដែលធ្លាប់ជាអតីតពលករមកពីថៃរយៈពេល ៣ឆ្នាំ បានប្រាប់ដែរថា នៅក្នុងពិព័រណ៍ថ្ងៃនេះ អ្នកស្រី បានដាក់ធ្វើការងារនៅក្រុមហ៊ុនចំនួន២ ហើយសង្ឃឹមថា នឹងទទួលការងារធ្វើឆាប់ៗ។អ្នកបញ្ជាក់ថា៖«ខ្ញុំសប្បាយចិត្តដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារនេះ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយស្វែងរកការងារហើយខ្ញុំឈប់ទៅប្រទេសថៃទៀតហើយ»។សូមជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” រយៈពេលពីរថ្ងៃនៅខេត្តបាត់ដំបង គឺនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយនាំយកឱកាសការងារជាងជាង ១,១ម៉ឺនកន្លែង ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ១៧ មកសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់៕

បន្លែ ផ្លែឈើ អង្ករ និងគ្រឿងទេសជាច្រើនបាននិងកំពុងដាក់លក់នៅស្តង់ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ

2025/11/16 02:25:18 pm        361
ត្បូងឃ្មុំ៖ ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ បាននឹងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែររួមមាន៖ បន្លែ ផ្លែឈើ អង្ករ និងគ្រឿងទេសជាច្រើនមុខដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តត្បូងឃ្មុំ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ ចាប់ពីម៉ោង ៥ព្រឹក ដល់ ១១ថ្ងៃត្រង់ ដែលមានទីតាំងនៅបរិវេណអតីតឃ្លាំងមន្ទីរពាណិជ្ជកម្ម ជាប់របងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

គ្រឿងទេសអាហារកែច្នៃ បន្លែ ផ្លែឈើ ត្រីសាច់ ជាច្រើនមុខជាផលិត​នៅក្នុង​ស្រុក​កំពុង​ដាក់លក់​ក្នុងស្តង់ ផ្សារផលិតផលខ្មែរខេត្តតាកែវ

2025/11/16 02:20:35 pm        271
ផ្សារផលិតផលខ្មែរខេត្តតាកែវ បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យចាប់ពីម៉ោង ៦៖៣០ព្រឹក ដល់ម៉ោង១៨៖០០ល្ងាច ដែលមានទីតាំងនៅបរិវេនសួនច្បារមាត់បឹងតាកែវ ទល់មុខមហោស្រពខេត្តតាកែវ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តតាកែវ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូកម្ពុជាចូលរួម សន្និសីទ​កំពូល​ស្ដីពី​ការ​ប្រែប្រួល​អាកា​ស​ធាតុ COP30 នៅប្រទេសប្រេស៊ីល

2025/11/16 02:12:15 pm        269
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បាន​អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទកំពូលបណ្តារដ្ឋភាគីលើកទី៣០ នៃ​អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ដែលកំពុងរៀបចំឡើង ។ អញ្ជើញ​ជូនដំណើរ របស់ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា មានថ្នាក់​ដឹកនាំ​ក្រសួង​បរិស្ថាន​មួយ​ចំនួន​ផងដែរ។ក្នុងអំឡុងពេលស្នាក់នៅ និងចូលរួមប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីនឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម របស់​ព្រះរាជាណាចក្រកម្ពុជានៅក្នុងវេទិការអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បី​បញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាលកម្ពុជា និងការ​ចូលរួមជាមួយ​សហគមន៍​អន្តរជាតិ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួលអាកាសធាតុសកល ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់៥៥% នៅ​ឆ្នាំ​២០៣៥។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូកម្ពុជា ក៏នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នានាជាច្រើន រួមទាំងទទួលជួបជាមួយថ្នាក់ដឹកនាំ នៃបណញតាប្រទេសជាមិត្តនានា ដៃគូ​អន្តរជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការជាសាកល ដើម្បី​ដោះស្រាយបញ្ហការប្រែប្រួលអាកាសធាតុ។សូមបញ្ជាក់ថា កិច្ចប្រជុំ COP30 បានប្រមូលផ្តុំជាថ្នាក់ដឹកនាំប្រទេស ប្រមុខរដ្ឋ ប្រមុខ​រាជ​រដ្ឋាភិបាល និងរដ្ឋាភិបាល ទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការអន្តរជាតិ អ្នកតំតំណាង អ្នក​សិក្សា​ស្រាវ​ជ្រាវ យុវជន វិស័យឯកជន សរុបប្រហែល ៥ ម៉ឺននាក់មកពីប្រទេស និងអង្គការចំនួន ១៩៤ ដែល​ចូលរួមក្នុងការពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ដល់​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុង Belem ដែលជាទីក្រុង​ស្ថិត​នៅ​កណ្តាល​ព្រៃ​អាម៉ាហ្សូន ប្រទេសប្រេស៊ីល។ កម្ពុជាក្នុងរយៈកាលកន្លងមក បានទទួលបាននូវលទ្ធផលផ្លែផ្កាច្រើន សម្រាប់​ជំរុញ​ការ​ប្តេជ្ញា​ចិត្ត​ជាមួយ​ពិភពលោក កាត់បន្ថយការបំពុលបរិស្ថាន មហាសមុទ្រ ការការពារ​ និង​អភិរក្ស​ធន​ធាន​ធម្មជាតិ ការដោះស្រាយបញ្ហាកាប្រែប្រួលអាកាសធាតុ៕

ពលរដ្ឋខ្មែររស់នៅទីក្រុង Auckland ប្រទេសនូវ៉ែលហ្សេឡង់ជាង ២០០នាក់ប្រមូលផ្តុំគ្នា ថ្កោលទោស​ទង្វើឃោរឃៅរបស់យោធាថៃបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់កម្ពុជា

2025/11/16 01:02:35 pm        501
ទីក្រុងអូក្លិន (Auckland) ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ក្នុងទីក្រុងអូក្លិន (Auckland)ប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជាង ២០០ នាក់ ប្រមូលផ្តុំគ្នានៅសួនច្បារ Barry Curtis Park ក្នុងទីក្រុងអូក្លិន (Auckland) បានថ្កោលទោស និងរិះគន់ការបាញ់ប្រហារយ៉ាងឃោរឃៅរបស់យោធាថៃ មកលើប្រជាជនស្លូតត្រង់កម្ពុជា បណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់។ នៅក្នុងឱកាសនោះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសបានសម្តែងមតិ ទាមទាររកយុត្តិធម៌ពីប្រទេសថៃដែលបានបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់កម្ពុជា។ ពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏បានទាមទារឱ្យថៃគោរពកិច្ចព្រមព្រាងសន្តិភាពកូឡាឡាំពួរយ៉ាងម៉ឺងម៉ាត់។ ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារឱ្យយោធាថៃ បញ្ឈប់ការបាញ់ប្រហារ និងការបង្ករហិង្សាមកលើប្រជាជនស្លូតត្រង់កម្ពុជា ដែលបានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ក្នុងឱកាសនោះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បាន គោរព វិញ្ញាណក្ខន្ធ ប្រជាជនដែលបានបាត់បង់ជីវិតពីការបាញ់ប្រហារដ៏ឃោរឃៅពីសំណាក់យោធាថៃ ហើយក៏បានទាមទារដោះលែងទាហានកម្ពុជាទាំង ១៨រូប ដែលយោធាថៃបានចាប់ខ្លួនដោយខុសច្បាប់នោះ មកវិញដោយឥតលក្ខខណ្ឌ។ពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បានធ្វើការថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក ឯកឧត្តម Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលបានអន្តរាគមន៍បន្ទាប់ពីមានការបាញ់ប្រហារនេះកើតឡើង៕

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសបារាំង ពិនិត្យព្យាបាលជំងឺទូទៅមិនយកកម្រៃជូនពលជនភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ

2025/11/16 12:57:45 pm        438
នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន) ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា(AMH) របស់ប្រទេសបារាំង ចុះពិនិត្យព្យាបាលជំងឺទូទៅ ដោយមិនយកកម្រៃជូនប្រជាពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅខេត្តបន្ទាយមានជ័យ។ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី៤ បានមានប្រសាន៍នាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ប្រកបដោយក្តីនឹករលឹក និងតែងតែគិតគួរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ឯកឧត្តមប្រធានក្រុមភូមិភាគទី៤ បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ដែលបានរៀបចំទីតាំង ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាជនភៀសសឹកបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអរគុណដល់ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានយកចិត្តទុកដាក់ពិនិត្យសុខភាពជូនបង ប្អូនប្រជាពលរដ្ឋ និងអំពាវនាវឱ្យប្រជាពលរដ្ឋកំពុងស្នាក់នៅក្នុងទីសុវត្ថិភាព មេត្តាអត់ធ្មត់ និងស្ដាប់នូវការណែនាំរបស់អាជ្ញាធរ និងជឿជាក់ទៅលើការដឹកនាំប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃ ប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយជម្លោះព្រំប្រទល់ជាមួយប្រទេសថៃ នឹងវិលត្រឡប់ទៅរកសភាពដើមវិញ។ ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តារួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជាកម្លាំងចិត្តមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលដល់រាជរដ្ឋាភិបាល និងវីរយុទ្ធជនយើង ក្នុងការការពារបូរណភាពដែនដី និងជាតិមាតុភូមិនៃយើង។សូមជម្រាបថា ការពិនិត្យព្យាបាលជំងឺនេះ ប្រព្រឹត្តទៅនៅមណ្ឌលសុវត្ថិភាព ស្ថិតក្នុងវត្តចាន់ស៊ីសាមគ្គីរតនារាម មានរយៈពេល២ថ្ងៃ ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៥៕

សិស្សកម្ពុជារស់នៅជាប់ព្រំដែនទទូចឱ្យអន្ដរជាតិរកយុត្តិធម៌ដល់ពលរដ្ឋខ្មែរដែលទាហានថៃបាញ់សម្លាប់

2025/11/16 12:52:04 pm        498
សិស្សសាលាកម្ពុជាដែលរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្ដព្រះវិហារបានទទូចឱ្យសហគមន៍អន្ដរជាតិ ជួយរកយុត្ថិធម៌ជូនប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានទាហានថៃបាញ់សម្លាប់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្ដបន្ទាយមានជ័យ ព្រមទាំងដោះលែងវីរកងទ័ពខ្មែរចំនួន ១៨ រូប មកឱ្យកម្ពុជា ខណៈដែលភាគីថៃធ្លាប់បានទទួលស្គាល់កិច្ចព្រមព្រៀងសន្ដិភាព និងបទឈប់បាញ់នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥ កន្លងមក។ សិស្សសាលានៃអនុវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ដ ដែលមានចំង៉ាប្រមាណ២០គម ពីព្រំប្រទល់ព្រំដែនកម្ពុជា ថៃ ក្នុងខេត្ដព្រះវិហារ បានឱ្យដឹងដូចគ្នាថា ក្រោយពីបានវិលត្រឡប់មកពីមណ្ឌលសុវត្ថិភាពជាមួយក្រុមគ្រួសារ រស់នៅក្នុងភូមិឋានវិញ គឺតំបន់ជាប់ព្រំដែនកម្ពុជាថៃនេះ មានភាពស្ងប់ស្ងាត់ធម្មតា គ្រួសាររបស់ពួកគាត់ ធ្វើសកម្មភាពប្រកបរបរធម្មតា ជាពិសេស ពួកគាត់បានចូលរៀនឡើងវិញនេះ។ ពួកគាត់ពិតជាមានអារម្មណ៍រីករាយក្នុងការទទួលយកចំណេះដឹងដើម្បី ចូលរួមបំរើសង្គមជាតិជាមួយរាជរដ្ឋាភិបាល ជាពិសេសអភិវឌ្ឍន៍អភិវឌ្ឍន៍ក្រុមគ្រួសារឱ្យមានភាពរីកចំរើន។ពួកគាត់បន្ដថា បើទោះបីព្រំដែនកម្ពុជាថៃ ក្នុងតំបន់ពួកគាត់រស់នៅមានស្ថានភាពល្អប្រសើរក្ដី ប៉ុន្ដែពួកគាត់នៅតែចង់ឃើញតំបន់ព្រំដែនផ្សេងៗទៀត មានសន្ដិភាព ដូចជាប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ជោគជ័យ ដែលមានទាហានថៃនៅតែឈ្លានពាន និងប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់បណ្ដាលឱ្យស្លាប់យ៉ាងអយុត្ថិធម៌បំផុត។ពួកគាត់ទទួចឱ្យសហគមន៍អន្ដរជាតិជួយរកយុត្ដិធម៌ឱ្យប្រទេសកម្ពុជា ព្រមទាំងភាគីថៃ ត្រូវដោះលែងវីរកងទ័ពមកឱ្យកម្ពុជាវិញ តាមកិច្ចព្រមព្រៀសន្ដិភាពដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។សូមរំលឹកថា បន្ទាប់ពីមានសេចក្ដីថ្លែងការស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួ ប្រទេសម់ាស៊ី ប្រជាពលរដ្ឋបានត្រឡប់មកកាន់ទីលំនៅដើមវិញ បន្ទាប់ពីបានភៀសខ្លួនទៅកាន់មណ្ឌលសុវត្ថិភាព នៅតាមបណ្ដាខេត្ដផ្សេងៗ ដោយសារតែទាហានថៃបានបាញ់មកលើទាហានកម្ពុជាមុន កាលពីអំឡុងចុងខែកក្កដាឆ្នាំ២០២៥កន្លមក៕

រដ្ឋមន្រ្តីអំពាវនាវពលករខ្មែរនៅថៃវិលត្រឡប់មកស្រុកកំណើតវិញ ខណៈឱកាសការងារក្នុងស្រុកមានច្រើន

2025/11/16 12:44:50 pm        313
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃឱ្យវិលត្រឡប់មកស្រុកកំណើតវិញ ខណៈឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំទទួលស្វាគមន៍បងប្អូន។ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង១ម៉ឺនកន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ។ពិព័រណ៍ការងារនេះធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកថ្មគោល សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួមប្រមាណ១៥០០នាក់។ ឯកឧត្តម ហេង សួរ គូសបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានសារព័ត៌មានមួយចំនួនរបស់ថៃបានផ្សាយអំពីករណីរដ្ឋាភិបាលថៃមិនបន្តលិខិតផ្សេងៗដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីថៃ។ឆ្លើយតបនឹងករណីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវឱ្យពលករខ្មែរឆាប់វិលត្រឡប់មកស្រុកកំណើតវិញប្រសិនបើទទួលការរើសអើង គំរាមកំហែង ឬមានអារម្មណ៍ថាគ្មានសុវត្ថិភាព។ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងឱ្យដឹងបន្ថែមថា ចាប់តាំងពីខែកក្កដា រហូតមកដល់ពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៥ អតីតពលករខ្មែរជាង៤០ម៉ឺននាក់ទទួលបានការងារធ្វើក្នុងចំណោមអតីតពលករខ្មែរជាង៩០ម៉ឺននាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវឱ្យបងប្អូនពលករត្រឡប់មកពីប្រទេសថៃ ក៏ដូចជាយុវជនដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ប្រសិនបើមានចម្ងល់ផ្សេងៗ ពាក់ព័ន្ធវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសការស្វែងរកការងារធ្វើ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីអ៊ីស្រាអែលមិនអាចបញ្ចប់សុន្ទរកថាបាន​ឡើយ នៅឯ​សន្និសីទ ILO ក្នុង​ទី​ក្រុងហ្សឺណែវ ដោយសារការតវ៉ា
06/03/2026 08:06 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់បានយល់ព្រមមិនស្វែង​រក​ការ​ផលិត​អាវុធនុយក្លេអ៊ែរ
06/03/2026 07:06 PM
អ៊ុយក្រែន៖ ប្រមុខអង្គការ​ណាតូ ទៅ​ដល់ទីក្រុងគីវ ជាដំណើរទស្សនកិច្ចមិនបានប្រកាសឲ្យ​ដឹង​មុន
06/03/2026 07:06 PM
​ ឯកសារ៖ ស្ថាប័ន​ការទូត EU បានស្នើបេសកកម្ម​ជើងទឹក ដើម្បីសម្អាត​ផ្លូវ នៅ​​ច្រកសមុទ្រ Hormuz
06/03/2026 07:06 PM
តៃវ៉ាន់ បញ្ជាក់​ថា ជប៉ុន និងហ្វីលីពីន ត្រូវតែគោរពសិទ្ធិរបស់ខ្លួន អំឡុង​ការចរចាព្រំដែនសមុទ្រ
06/03/2026 07:06 PM
នាយករដ្ឋមន្ត្រី បង្ហាញរដ្ឋាភិបាលដែល​មាន​ស្ត្រីភាគច្រើនជាលើកដំបូងរបស់ដាណឺម៉ាក
06/03/2026 06:06 PM
​ណាតូនឹងចាប់ផ្តើមសមយុទ្ធសមុទ្របាល់ទិកកម្រិត​តូច​ជាងមុន​ ខណៈមានការប្រកួតប្រជែង​ដាក់​​ពង្រាយយោធា
06/03/2026 06:06 PM
គេហទំព័រព័ត៌មាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ឡាតវី មានបំណងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី
06/03/2026 06:06 PM
អ្នកជំនាញយោធា៖ អ៊ុយក្រែនបាត់បង់កងទ័ពនិងទាហានស៊ីឈ្នួលជាង ៣១.០០០នាក់ នៅក្នុងខែ ឧសភា
06/03/2026 06:06 PM
អ៊ុយក្រែនអំពាវនាវឲ្យមានការសន្ទនាជាមួយប៉ូឡូញ ខណៈភាពតានតឹងផ្ទុះឡើង​ ដោយសារ​ឈ្មោះ​អង្គភាពយោធា
06/03/2026 06:06 PM