មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

អំណោយរបស់សម្ដេចធិបតី និងលោកជំទាវ បានផ្ដល់ជូនពលរដ្ឋភៀសសឹក ៥០០ គ្រួសារ នៅវត្តចាន់ស៊ី

2025/11/16 12:37:57 pm        388
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយ លោកជំទាវ នួម សុភ័ណ អ្នកតំណាង រាស្រ្តមណ្ឌលបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុម ប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត រួមនឹងក្រមការ នាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី្ន ជូនដល់បងប្អូនជនភៀសសឹក ចំនួន៥០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅទីសុវត្ថិភាព នៅវត្តចានស៊ី ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។នាឱកាសនោះលោកជំទាវ ជូ ប៊ុនអេង ក៏ថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ដែលបានរៀបចំទីតាំងជូនបងប្អូនជនភៀសសឹកបានយ៉ាងល្អប្រសើរ ព្រមទាំងមានរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រុមគ្រូពេទ្យប្រចាំការ ដើម្បីពិនិត្យសុខភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលផងដែរ។ និងឱ្យប្រជាពលរដ្ឋកំពុងស្នាក់នៅក្នុងទីសុវត្ថិភាព មេត្តាអត់ធ្មត់ និងស្ដាប់នូវការណែនាំរបស់អាជ្ញាធរ និងជឿជាក់ទៅលើប្រមុខរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ នឹងវិលត្រឡប់ទៅរកសភាពដើមវិញ។លោកជំទាវ ក៏បានលើកឡើងពីសភាពការណ៍ព្រំដែន កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ដែលយោធាសៀម បានបើកការបាញ់ប្រហារបណ្ដាលឱ្យពលរដ្ឋស្លូតត្រង់ម្នាក់បានពលីជីវិត និង៣នាក់រងរបួស។លោកជំទាវ បានបញ្ជាក់ពីគោលជំហររបស់ប្រមុខរាជរដ្ឋបាលភិបាល ដោយកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រើប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ៕ ឃិន សារិទ្ធ

អភិបាលខេត្តកំពង់ចាម នាំអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកស្ទឹងត្រង់

2025/11/16 12:29:38 pm        245
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះ​មហន្ត​រាយ​ខេត្ត នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ នាំ​អំណោយ​របស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ចំនួន ១៥៤គ្រួសារ ដែលរងគ្រោះ​ដោយ​ទឹក​ជំនន់ មកពី ៤ឃុំ នៅក្នុងស្រុកស្ទឹងត្រង់។លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ក្នុងអំឡុងពេលទឹកជំនន់ ទន្លេមេគង្គ កាល​ពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ស្រុកស្ទឹងត្រង់ មាន​ប្រជាជន​ចំនួន១៥៤គ្រួសារ មកពីភូមិចំនួន១៤ភូមិ នៃឃុំចំនួន៤ ដែលទទួលរងការខូចខាតស្រូវ ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ ដោយក្នុងនោះ ឃុំពាមកោះស្នា១៤ហិកតា ស្មើនឹ​ង​២៥​គ្រួសារ. ឃុំព្រែកបាក់ ២៤ហិកតា ស្មើនឹង៥៣គ្រួសារ. ឃុំព្រែកកក់ ៥០ហិកតាស្មើនឹង៤៩គ្រួសារ និង​ឃុំ​ទួលព្រះឃ្លាំង ៣៣ហិកតាស្មើនឹង២៧គ្រួសារ។នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ សម្ដែង​នូវការសោកស្ដាយចំពោះបងប្អូនប្រជាកសិករ ដែលរងគ្រោះដោយសារគ្រោះ ធម្មជាតិទឹកជំនន់ ទន្លេ​មេគង្គនេះ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី​សំណាក់ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក​ជំទាវ​បណ្ឌិត និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះ​មូល​ដ្ឋាន​ខេត្តកំពង់ចាម ដែលលោកទាំងទ្វេរ តែងតែគិតគូរអំពីសុខទុក្ខ របស់បង​ប្អូន​ប្រជា​ពលរដ្ឋ​យើង។ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ក្រើនរំលឹកដល់ប្រជាកសិករបន្ទាប់ពីទទួលបាន អំណោយ ដើម្បីដោះស្រាយជីវភាពក្នុងរយៈពេលខ្លីនេះ សូមឱ្យបង​ប្អូន​គិត​គូរ​អំ​ពី​ការ​បន្ត​បង្ក​បង្កើន​ផល ដោយស្ថានភាពទឹកទន្លេមេគង្គបានស្រកជាបន្តបន្ទាប់ហើយ ដោយត្រូ​វ​មើល​អំពី​ដំណាំដែ​ល​ត្រូវដាំដុះ ឲ្យទាន់ ស្ថានភាពទឹកកំពង់ស្រក និងត្រូវពិភាក្សា​ជាមួយ​មន្ត្រី​ជំ​នាញ​កសិកម្ម​នៅ​មូលដ្ឋាន ដើម្បីជួយប្រឹក្សាយោបល់ផងដែរ។ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើ ចំពោះប្រជាកសិករទាំងអស់ សូមឱ្យថែ​ទាំ​សុខភាព ហើយប្រសិនបើមានជំងឺ សូមប្រញាប់ទៅរកសេវាព្យាបាល នៅមណ្ឌលសុខភាព ឬ​មន្ទី​រពេទ្យ ដើម្បីប្រឹក្សាជាមួយគ្រូពេទ្យ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា៕

យុវជន ស.ស.យ.ក វិស័យកសិកម្មស្រុកទឹកឈូចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនពលរដ្ឋ

2025/11/16 12:12:16 pm        431
អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកទឹកឈូ ខេត្តកំពត បាន​បញ្ជាក់​ថា ការចុះមកជួយច្រូតកាត់ប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយវិស័យកសិកម្មស្រុក បង្កើត​ទំនាក់ទំនងល្អ រវាងយុវជនដែលជាមន្ត្រីកសិកម្មតាមឃុំនីមួយៗ ឲ្យធ្វើការរួមគ្នា រួ​ម​សាម​គ្គី​គ្នា ដើម្បីជួយដល់កសិករជួបការលំបាកក្នុងជីវភាព និងបង្ហាញអំពីសកម្មភាពទូទៅរបស់ ស.ស.​យ.ក​ ស្រុកទឹកឈូផង។អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ស្រុកទឹកឈូ លោក អំ តារា បាន​បញ្ជាក់​ថា ដោយមានការណែនាំពីលោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកទឹកឈូ រូបលោកបានដឹកនាំ ក្រុមយុវជនវិស័យកសិកម្ម ដែលជា​មន្ត្រី​កសិកម្ម​ឃុំ​ទាំង​អស់​ក្នុង​ស្រុក រួមនឹងយុវជន និងអាជ្ញាធរឃុំកណ្តោល ចុះជួយច្រូតស្រូវ ជូនប្រជា​ពលរដ្ឋ​មាន​ជីវ​ភាពខ្វះខាតនៅភូមិទឹកក្រហម។ ក្រុមយុវជនដែលបានចូលរួមច្រូតស្រូវបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ហើយ​ថា​ពួក​គាត់​បាន​ស្វែងយល់ច្រើនអំពីផលលំបាក នៃការធ្វើដំណាំស្រូវតាមបែបប្រពៃណី ជាក់ស្តែង​ការ​ច្រូត​កាត់​ដោយ​ដៃ វាជាប្រពៃណីមួយរបស់ពលរដ្ឋខ្មែរ ដែលជិតបាត់បង់ទៅហើយ ដោយសារការ​អភិវឌ្ឍន៍ និង របបគំហើញនៃបច្ចេកវិទ្យា និងទំនើបកម្ម នៃការប្រើប្រាស់គ្រឿងចក្រ(ម៉ាស៊ីន) ជំនួស​កម្លាំងមនុស្ស។ ពលរដ្ឋម្ចាស់​ស្រែបានសម្តែងសេចក្តីសប្បាយរីករាយ និងអរគុណ​ចំពោះ​លោក​អភិបាល​ស្រុក​ទឹក​ឈូ និងក្រុមយុវជនដែលបានចុះមកជួយ តាំងពីការបង្ហាត់បង្ហាញអំពីបច្ចេកទេសចិញ្ចឹម និង​ដាំ​ដុះ​ រហូតដល់មកជួយប្រមូលផលឲ្យថែមទៀត។ សូមបញ្ជាក់ថា ស្រុកទឹកឈូ ក្រៅពីវិស័យទេសចរណ៍ វិស័យកម្មក៏សត្តានុពលខ្លាំងដែរ នៅ​គ្រប់​ឃុំ​ទាំង​១៣ មានមន្ត្រីបច្ចេកទេសកសិកម្មទាំងអស់ ហើយពួកគាត់បានស្ម័គ្រចិត្ត ចូលជាសមាជិក សមាជិកា​ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីចូលរួមចំណែកជួយសង្គម និងអភិវឌ្ឍន៍​មូល​ដ្ឋាន​របស់​ខ្លួនឲ្យកាន់តែប្រសើរ៕

រដ្ឋមន្រ្តី៖ គ្រូពេទ្យវះកាត់ជាស្នូលមួយ​នៃការព្យាបាល​បាន​ជាដាច់ស្រឡះ​ពីជំងឺ​មហា​រីក​សង្រ្គោះជី​វិត​មនុស្ស

2025/11/16 11:36:16 am        330
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​ជំរុញ​ដល់​គ្រូពេ​ទ្យ​វះកាត់​ទាំង​អស់​ត្រូវ​ខិតខំរៀន សូត្រ ហ្វឹកហាត់ការងារជាប់ជាប្រចាំ ដោយមានសាមគ្គីភាព និងសហការ​គ្នា​ឲ្យ​បា​ន​ល្អ ព្រោះគ្រូពេទ្យវះកាត់ជាស្នូលមួយនៃការព្យាបាលបានជាដាច់ស្រឡះពីជំងឺមហារីក ដែល​ជា​ដំណើរ​សង្រ្គោះជីវិតមនុស្ស ប្រកបដោយប្រសិទ្ធភាព។ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បាន​ជំរុញ​បែប​នេះ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកសន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំ ឆ្នាំលើកទី៣០ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» ឆ្លើយតប​ទៅ​នឹង​ផែន​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺមហារីកឆ្នាំ២០២៥-២០៣០ និងការប្រយុទ្ធនឹង​ជំងឺ​មិន​ឆ្លង​ដែល​ជា​ការ​ឆ្លើយ​តប​ដ៏​សំខាន់​ចំពោះ​ការ​កើន​ឡើង​នៃ​បន្ទុក​ជំងឺ​មហារីក​ដែល​ជាមូល​ហេតុ​ចម្បង​មួយ​នៃ​មរណ​ភាព​មុន​អាយុ​រំពឹងរស់របស់ប្រជាជនកម្ពុជា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេច​ដល់​គ្រូពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ ការប្រើប្រាស់សេវាផ្នែកមហារីកនេះ ប្រកបដោយឧត្តមគតិ សមធម៌ និង​ក្រ​ម​សីលធម៌​វិជ្ជាជីវៈ, ការពង្រឹងឱ្យកាន់តែប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ឧបករណ៍​សម្ភារៈ​ទំនើប ការបញ្ជូនចំគោលដៅនិងទាន់ពេលវេលា ការធ្វើរោគ​វិនិច្ឆ័យ​ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ​, គុណភាព និងសុវត្ថិភាព នៃការព្យាបាល ត្រូវមានស្តង់ដាត្រឹមត្រូវ, ពង្រីក​ការ​ព្យាបាល​តាម​មន្ទីរ​ពេទ្យ​គ្រប់កម្រិត និងពង្រឹងការបណ្តុះបណ្តាល ប្រព័ន្ធការកត់ត្រាព័ត៌មាន។ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍បន្ថែមដល់ក្រុមគ្រូពេទ្យវះកាត់ទាំងអស់ត្រូវខិតខំរៀនសូត្រ ហ្វឹក​ហាត់ការងារជាប់ជាប្រចាំ និងមានសាមគ្គីភាព និងសហការគ្នា។ ឯកឧត្តមបន្តថា ជោគ ជ័យ​នៃ​ការ​វះកាត់ គឺលទ្ធផលចុងក្រោយ ដែលអ្នកជំងឺជាសះស្បើយតាមពេល វេលាសមស្រប​ជាមួយ​សុវត្ថិភាព គុណភាពនៃជីវិតល្អប្រសើរ ដូច្នេះ ត្រូវគិតគូឱ្យបានសព្វគ្រប់ទាំង មុនពេលវះកាត់ ពេល​កំពុងវះកាត់ និងក្រោយពេលវះ កាត់៕ អត្ថបទ៖ ភារម្យ

ពលរដ្ឋខ្មែររស់នៅនូវ៉ែលហ្សេឡង់ជាង ២០០នាក់ជួបជុំគ្នានៅ​មុខរដ្ឋសភា​រដ្ឋធានី​វ៉ែល្លីងតុន​ប្រកាស​ថ្កោល​ទោសយោធាថៃបាញ់ប្រហារពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា

2025/11/16 11:01:36 am        478
រសៀលថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងរដ្ឋធានីវ៉ែល្លីងតុន ទីក្រុងក្រៃឈើច ទីក្រុងផាមើស្តុនណតស៍ ប្រទេសនូវ៉ែលហ្សេឡង់ ប្រមាណជាង ២០០នាក់ បានជួបជុំគ្នានៅមុខរដ្ឋសភារដ្ឋធានីវ៉ែល្លីងតុន ប្រទេសនូវ៉ែលហ្សេឡង់ ដើម្បីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើបាញ់ប្រហារបង្កដោយភាគីថៃ មកលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត និង៣នាក់រងរបួស។ ក្នុងឱកាសនោះពរដ្ឋខ្មែរនៅក្រៅប្រទេស បានទាមទារឱ្យមានការដោះលែងជាបន្ទាន់នូវទាហានរបស់កម្ពុជាចំចំនួន ១៨ នាក់ ដែលកំពុងត្រូវបានឃុំខ្លួនដោយប្រទេសថៃ។ពលរដ្ឋខ្មែរនៅក្រៅប្រទេស ថ្កោលទោសការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ របស់ប្រទេសថៃ និងអំពាវនាវឱ្យមានការទទួលខុសត្រូវចំពោះការរំលោភនេះ។ពលរដ្ឋខ្មែរនៅក្រៅប្រទេស ទទូចឱ្យប្រទេសថៃគោរព និងអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។ពលដ្ឋខ្មែរនៅក្រៅប្រទេស ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់គាត់ក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធី ដែលផ្តល់ឱ្យយើងនូវក្តីសង្ឃឹមសម្រាប់អនាគតដ៏យុត្តិធម៌ និងមានសុវត្ថិភាពជាងមុន៕

គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្សព្វផ្សាយ​ការចុះឈ្មោះអ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ខេត្ត​តាកែវ

2025/11/16 10:30:09 am        262
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បើក​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​ចុះ​ឈ្មោះ​តាម​ថ្នាលឌីជីថលអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តតាកែវ ដើម្បីលើកកម្ពស់ការគាំពារ និង​ការ​ពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្លឿន​សេដ្ឋ​កិច្ច​ទៅ​ក្នុង​សេដ្ឋ​កិច្ច​ប្រព័ន្ធ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​ប្រធាន​គណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) នៅថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អញ្ជើញចូលរួមជាអធិបតី នៃកម្មវិធី​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​ចុះ​ឈ្មោះ​តាម​ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តតាកែវ យុទ្ធនាការនេះមាន គោល​បំណងផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាផ្នែក​មួយ​នៃ​យុទ្ធ​សាស្ត្រ​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាច​ឈាន​ទៅ​ក្នុងប្រព័ន្ធ។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និង ចាំបាច់ ដើម្បីជំរុញ​ការ​ចូល​រួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើត​តម្លៃ​បន្ថែ​ម​ក្នុង​សកម្ម​ភាព​សេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសម​ភាព​សង្គម​។ជុំវិញយុទ្ធនានេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បាន​និង​កំពុង​ជំរុញប​ន្ត​ផ្សព្វផ្សាយនៅតាម បណ្តាខេត្តនានា ជាក់ស្តែងនៅក្នុងខេត្តតាកែវនាពេលនេះ ធ្វើយ៉ាង​ណា​ឱ្យ​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានយល់ដឹងបន្ថែមអំពីអត្ថប្រយោ- ជន៍នៃ​ការ​ចុះ​ឈ្មោះអ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បីលើកកម្ពស់អំពីគុណតម្លៃ ការពង្រឹងសមត្ថភាព ផលិតភាព និងភាព​ធន់ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជ​កម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។ សេដ្ឋកិច្ច​ក្រៅប្រព័ន្ធដើរតួនាទីសំខាន់ណាស់ ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍ ក្នុង​នោះ​ការ​ប្រកបមុខរបរ និងការធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាប្រភព​ចំណូល​ដ៏​សំខាន់​របស់​ប្រជាជន ដោយការចាប់ផ្តើមសកម្មភាព អាជីវកម្ម និងមុខរបរ និងការងារ​នៅ​ក្នុង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ឯង។សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ កន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពី​ការអភិវឌ្ឍក្រៅប្រព័ន្ធឆ្នំា២០២៣- ២០២៨ ដែលការដាក់ចេញនូវយុទ្ធសាស្រ្តនេះ គឺជា​ការ​សម្រេច​ចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងជាប្រទីបបង្ហាញផ្លូវដ៏សំខាន់ ត្រួសត្រាយ​ផ្លូវ​នៅ​តាម​គន្លងមួយ ដែលពោរពេញទៅដោយភាពស្មុគស្មាញ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការ​អភិវឌ្ឍ សេដ្ឋកិច្ច ក្រៅប្រព័ន្ធនេះ ក៏នឹងក្លាយជាកាតាលីករជួយជំរុញ និងលើក​ទឹក​ចិត្ត​ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការរវាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ និង​សមាគមនានា ដែលបាននិងកំពុងខិតខំលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយផ្ទាល់ ឬ ដោយ​ប្រយោ​ល​តាមសមត្ថកិច្ចរៀងៗខ្លួន និងដាច់ដោយឡែកពីគ្នា៕ អត្ថបទ៖ សុន រ៉ាឌី

ថ្ងៃនេះជាថ្ងៃទី១១០ហើយដែលវីរកងទ័ពកម្ពុជា១៨រូបត្រូវបានចាប់ខ្លួន និងស្ថិត​ក្រោម​ការឃុំ​គ្រង​របស់​យោធាថៃ

2025/11/16 10:21:49 am        330
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១១០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវ​​បាន​ចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយ​ពី​ភាគី​ថៃ​បាន​រំលោភ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥កន្លង​ទៅ​ដោយ​បាន​ចាប់​ខ្លួន​វីរ​កង​ទ័ព​កម្ពុជា​។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃ ដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ត្រឡប់​មក​វិញ​ឱ្យ​បាន​ឆាប់​រហ័ស​ជា​ទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និង​ប្រកប​ដោយ​សុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវ​គ្រប់​យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែ​ង​កង​កម្លាំង​របស់​យើង​ទាំង​១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរ​ដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែល​បោះ​បង់​កង​កម្លាំង​របស់​យើ​ងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាង​មុត​មាំ​ក្នុង​បំពេញ​ការងារ​ប្រកប​ដោយ​ស្មារតី​ស្ថាបនាដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និតជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្ដា​ប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដើម្បីអនុវត្តបទឈប់បាញ់ ដ៏​ដូច​ជាកិច្ចព្រមព្រៀងសន្ដិភាពដែលប្រទេសទាំងពីរស្វែងរកយ៉ាងលំបាកកន្លងមកនេះ។ កម្ពុជា​ក៏បា​ន​ប្ដេជ្ញា​ចិត្ត​អនុវត្តកិច្ចព្រមព្រៀងដែលទទួលបានប្រកបប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយ​រាល់​វិវាទ​ដោយសន្ដិវិធីស្របតាមច្បាប់អន្ដរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញ​អាស៊ាន​៕ 

រាជធានីភ្នំពេញរៀបចំពិធីអបអរទិវាអនាម័យបរិស្ថានជាតិក្រោមប្រធាបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ»

2025/11/16 10:11:58 am        297
រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា​នេះ បានរៀបចំពិធីអបរអសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោម​ប្រធា​ន​បទ ​«ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ»។ពិធីនេះរៀបចំឡើង នៅសួនច្បារវត្តបទុមវតី ក្រោម​អធិបតី​ភាព​ឯកឧត្តម ហួត ហៃ អភិបាលរង និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណា​ង​ក្រុមហ៊ុនប្រមូលសំរាម និងប្រជាពលរដ្ឋជាដើម។នៅក្នុង​អង្គ​ពិធីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទិវា​អនាម័យ​បរិស្ថានជាតិ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បី​បំផុស​ស្មារ​តី​ប្រជា​ពលរដ្ឋ​ឲ្យ​ចូល​រួម​ថែ​រក្សា​អនាម័យ​បរិស្ថានឲ្យបានស្អាត ហើយបច្ចុប្បន្នប្រជា​ពលរដ្ឋ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ចូល​រួម​ថែ​រក្សាអនាម័យបរិស្ថាន និងយល់ដឹងពីរបៀបទុកដាក់សំរាមបានត្រឹមត្រូវ។ប្រជាពលរដ្ឋ និងយុវជន បានបង្ហាញ​អារម្មណ៍​រីករាយ​ដែល​បាន​ចូលរួម​ចំណែក​លើក​កម្ពស់​សោភ័ណ​បរិស្ថាន​តាមរយៈការចូលរួមក្នុងពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិនៅថ្ងៃនេះ។ ប្រជា​ពលរដ្ឋ និងយុវជន បានបន្តថា បរិស្ថានស្អាត ធ្វើឱ្យការរស់នៅមានផាសុខភាព និង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរមកទស្សនាប្រទេសជាកម្ពុជា ម្លោះហើយពួក​គេ​ប្តេជ្ញា​ចូល​រួម​ថែ​រក្សា​បរិស្ថា​ន​ឱ្យ​បាន​ស្អាត​។គួររំលឹកដែរថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ​១៩៩៥ ក្នុងគោលបំណង ចលនាឱ្យប្រជាពលរដ្ឋ ព្រះសង្ឈ កងកំលាំងប្រដាប់អាវុធ មន្ត្រី​រាជ​ការ​គ្រប់​លំដាប់ថ្នាក់ និងសិស្សានុសិស្ស ឱ្យចូលរួមធ្វើអនាម័យកែលម្អសោភ័ណភាពទីក្រុង ទី​ប្រ​ជុំជ​ន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ និងសហគ្រាសជាដើមនោះ សំដៅ​រួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងមានភាពស្រស់បំព្រង៕ អត្ថបទ៖ទូច សោភ័ណ 

វិស័យចំនួន៥​ មានយុវជនស្នើចុះឈ្មោះចូលរៀនច្រើនជាងគេក្នុងកម្មវិធី TVET ១,៥លាននាក់​របស់សម្តេចធិបតី

2025/11/16 10:04:16 am        289
វិស័យចំនួន ៥ទទួលបានការចាប់អារម្មណ៍ ពីយុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ ដើម្បីស្នើ​សុំចុះ​ឈ្មោះចូល​រៀន​ក្នុង​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជា​ជីវៈ និងបច្ចេកទេស (TVET 1.5M)។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅថ្ងៃទី១៦ខែវិច្ឆិកានេះ។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា វិស័យ​ធំ​ៗ​ទាំង​៥នោះ រួមមាន ទី១ វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មានអ្នកស្នើចុះឈ្មោះចូលរៀន ២៨ ៣២០នាក់ ទី២ វិស័យទេសចរណ៍មានអ្នកស្នើចុះឈ្មោះចូលរៀន ២២ ២០៨នាក់ ទី៣ វិស័យ​សំណង់​មាន​អ្នកស្នើចុះឈ្មោះចូលរៀន ២១ ៣៣៣នាក់ ទី៤ វិស័យកសិកម្ម និងកសិ-ឧស្សាហ​កម្ម​មាន​អ្នកស្នើចុះឈ្មោះចូលរៀន ១៧ ៥៣៦នាក់ និងទី៥ វិស័យ​សេវា​កម្ម​មាន​អ្នក​ស្នើ​ចុះ​ឈ្មោះ​ចូល​រៀន ១៧ ២៥៧នាក់។លោកបន្តថា គិតត្រឹមខែកញ្ញាសិស្សស្នើសុំចុះឈ្មោះចូលរៀនមានចំនួន ១៤២ ៩៧៥នាក់ ក្នុង​នោះ​អ្នក​មានបណ្ណសមធម៌ ៦០ ៩៣៥នាក់។ ចំណែកសិស្សដែលកំពុងរៀនក្នុងកម្មវិធី TVET ១,៥​លាននាក់ មានចំនួន ២៤ ០៦២នាក់ សិស្សបានបញ្ចប់ការសិក្សាចំនួន ៦៣ ៦២៧នាក់ និង​សិស្សដែលទទួលបានការងារធ្វើមានចំនួន ៣២ ៣០១នាក់។ ក្នុងចំណោមសិស្សកំពុងរៀន សិស្ស​បញ្ចប់​ការសិក្សា និងសិស្សដែលទទួលបានការងារធ្វើនេះ អ្នកមាន​បណ្ណ​សមធម៌​សរុប​មាន​ជំនួន ៥៩ ៣៦៧នាក់។ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវជាថ្មីទៀតដល់យុវជន ជាពិសេស បង​ប្អូន​អតីត​ពលករដែលត្រឡប់មកពីប្រទេសថៃ សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET 1.5M ដើម្បី​មាន​ជំនាញពិតប្រាកដទៅបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ឬអាច​យក​ទៅ​បង្កើតមុខរបរផ្ទាល់ខ្លួន និងមានជីវភាពល្អប្រសើររួមចំណែករក្សានូវស្ថិរភាពការងារ, កំណើន​ផលិត​ភាព អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន​ក្រុម​គោល​ដៅ​ម​ក​ពី​គ្រួសា​រ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ១,៥លាននាក់ ក្នុង​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជី​វៈត្រូ​វ​បាន​ផ្ដួច​ផ្ដើម​ឡើង​​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ឯកឧត្តម គន់ គីម អញ្ជើញ​​ប្រកាស​សមាសភា​ព​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​ និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង

2025/11/16 08:23:05 am        268
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជា​អគ្គ​លេខាធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បាន​អញ្ជើញ​ជា​អធិបតីក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជាខេត្តបាត់ដំបង និងបានសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ដែលពិ​ធី​នេះប្រព្រឹត្តនៅសាលប្រជុំ សាលាខេត្តបាត់ដំបង។ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តម សុខ លូ អភិបាលខេត្ត និង​ជា​ប្រធាន​សមាគមខេត្ត, ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងជា​អនុ​ប្រធា​នប្រ​ចាំការសមាគមខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រ​ងខេត្ត, អភិបាលក្រុង-ស្រុក, ចៅសង្កាត់-លោកមេឃុំ, នាយប៉ុស្ត៍, លោក-លោក​ស្រី​ប្រធាន​មន្ទីរ​អង្គ​ភាពជុំវិញខេត្ត, កងកម្លាំងទាំងបី, អតីតយុទ្ធជន និងនិវត្តជន សរុបចំនួនប្រមាណ ៥០០​នា​ក់​។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM
ការវាយប្រហាររបស់សត្វខ្លាឃ្មុំបណ្តាលឲ្យមនុស្ស ៤នាក់រងរបួសនៅភាគឦសានប្រទេសជប៉ុន
06/03/2026 08:06 PM