មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ អញ្ជើញជាអធិបតីប្រកាសសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ

2025/11/15 12:58:06 pm        276
នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាសភាព របស់គណៈកម្មការសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ។ថ្លែងក្នុងឱកាសនោះ លោកជំទាវ សុខា គងពិសី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ជូនដល់បងប្អូនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធី។ ជាមួយនេះលោកជំទាវបាន វាយតម្លៃខ្ពស់ ចំពោះគណៈកម្មការសាខាសមាគមនារីខេត្ត ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ស្មោះត្រង់ និងដោយឆន្ទៈក្នុងការចូលរួមការងារសង្គម រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានថ្លែងអំណរគុណដល់ ឯកឧត្តម គីម រិទ្ធី ដែលបានផ្ដល់នូវអនុសាសន៍ល្អៗ ដើម្បីជំរុញការងារសមាគមនារីខេត្តឱ្យកាន់តែមានភាពជោគជ័យ។ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម គីម រិទ្ធី បានសម្ដែងនូវការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ សុខា គងពិសី ប្រធានកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកាសមាគមទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តដឹកនាំសមាគមយ៉ាងសកម្មរហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនភាព ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សមភាពយេនឌ័រ សិទ្ធិរបស់ស្ត្រី និងក្មេងស្រី ក៏ដូចជា បង្កើនចំនួនស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រង ក្នុងរចនាសម្ព័ន្ធរដ្ឋបាល។ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារី ឱ្យបន្តអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំ នៅតាមក្រុង ស្រុក ឃុំ សង្កាត់ លេីការងារមនុស្សធម៌ ការងារសង្គម និងការងារផ្សព្វផ្សាយសុខភាព អនាម័យ ជូនដល់ស្ត្រី និងប្រជាពលរដ្ឋទូទៅ។ បន្ថែមពីនេះ ឯកឧត្តមក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តទាំងអស់ នូវការងារអាទិភាពមួយចំនួនទៀត គឺត្រូវបន្តពង្រឹងរបៀបរបបបំពេញការងារ និងទំនាក់ទំនងល្អ ជាមួយអាជ្ញាធរ សមត្ថកិច្ច មន្ទីរ អង្គភាព និងអង្គការដៃគូអភិវឌ្ឍន៍នានា ព្រមទាំងបន្ត ខិតខំកៀរគរស្វែងរកការគាំទ្រ ដើម្បីធ្វើសកម្មភាពអភិវឌ្ឍន៍ ការងារសង្គម និងមនុស្សធម៌ សម្រាប់ជួយដល់ជនងាយរងគ្រោះ ចាស់ជរា កុមារកំព្រា និងជនក្រីក្រគ្មានទីពឹងឱ្យជាប់ជាប្រចាំ។ ក្នុងឱកាសដ៏សំខាន់នេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់ប្រាក់វិភាគទានផ្ទាល់ខ្លួនជួយទ្រទ្រង់ដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ចំនួន ១០លានរៀល។ ជាមួយនេះលោកជំទាវ សុខា គងពិសី ក៏បានប្រកាសឧបត្ថម្ភគាំទ្រនូវទឹកប្រាក់ ១លានរៀលក្នុងមួយខែ សម្រាប់ជាថវិកាប្រតិបត្តិការ និងការងារមនុស្សធម៌របស់សាខាសមាគមផងដែរ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះ ដល់គ្រួសារកងទ័ពពលីនៅខេត្តស្ទឹងត្រែង

2025/11/15 11:35:08 am        216
ស្ទឹងត្រែង៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់ផ្ទះ ១ខ្នងទៅដល់គ្រួសាររបស់កងទ័ពពលី ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ ស្ថិតក្នុងភូមិរាជានគរ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង ជាមួយនឹងការចែកជូនគ្រឿងឧបភោគបរិភោគ រួមទាំងស្បៀងអាហារ និងថវិកាមួយចំនួន ។សម្រាប់ផ្ទះមួយខ្នងនេះ គឺមានទំហំ ៧គុណនឹង៩ម៉ែត្រ ក្នុងនោះមានបន្ទប់កេងចំនួន២ បន្ទប់ទទួលភ្ញៀវ១ ផ្ទះបាយ និងបង្គន់អនាម័យ រួមទាំង សម្ភារមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាននាំយកនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ចំពោះគ្រួសារកងទ័ព គឺលោកស្រី សន អានីតា និងកូនប្រុសទាំង៤នាក់ ដោយលោកជំទាវ បានធានាក្នុងការជួយមើលថែទាំ ការផ្ដល់ឱកាសការងារ ឬការជំរុញឲ្យមានជំនាញវិជ្ជាជីវៈ ។ សម្រាប់កូនៗវិញ នឹងជួយឲ្យពួកគេបានរៀនសូត្រចប់ចុងចប់ដើម ហើយពេលពួកគេរៀនចប់ ឬធំឡើង បើចង់ចូលបម្រើកងទ័ព សម្ដេចធិបតី នឹងជួយជ្រោមជ្រែង ហើយបើពួកគេចង់សិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ក៏មានការផ្ដល់នូវ អាហារូបករណ៍ ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជំរុញឲ្យគ្រួសារកងទ័ពពលី ត្រូវខិតខំថែរក្សាសុខភាព ហើយបានផ្ដាំផ្ញើដល់ឯកឧត្តម ស សុពុត្រា អភិបាលស្ទឹងត្រែង បន្តចុះសួរសុខទុក្ខ និងនៅពេលមានជំងឺឈឺថ្កាត់ ត្រូវយកចិត្តទុកដាក់ណែនាំពួកគេ ឲ្យទៅរកសេវាសុខាភិបាល ហើយលោកជំទាវបានអះអាងថា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិមិនបោះបង់ ឬទុកពួកគេឲ្យនៅឯកោ ។លោកស្រី សន អានីតា ដែលជាភរិយារបស់កងទ័ពពលីឈ្មោះ ស៊ីថា រិទ្ធី បានថ្លែងអំណរគុណដល់សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានយកចិត្តទុកដាក់ ចំពោះគ្រួសារកងទ័ពពលី មិនបោះបង់ពួកគេចោល ឬទុកឲ្យនៅឯកោ ហើយបានផ្ដល់នូវអំណោយផ្សេងៗ ជាពិសេសផ្ទះដែលជាជម្រកដ៏ចាំបាច់ ។ជាមួយនេះ លោកស្រី ក៏បានប្ដេជ្ញាបន្តមើលថែកូនៗ ឲ្យរៀនសូត្របានចប់ ហើយឲ្យពួកគេមានការងារល្អៗធ្វើ ព្រោះមានការជួយឧបត្ថម្ភ និងជ្រោមជ្រែងពីថ្នាក់ដឹកនាំ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ដែលស្របទៅនឹងសម្ដីរបស់ប្តីលោកស្រី មុនពលីថា រាជរដ្ឋាភិបាលកម្ពុជា មិនបោះបង់ពួកគេចោលនោះទេ ។គួរបញ្ជាក់ថា ក្នុងឱកាសផ្ដល់ជូនផ្ទះមួយខ្នងនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានផ្ដល់បន្ថែមនូវអង្ករ ១តោន, មីជាតិ ៦កេសតូច(១កេសធំ), ទឹកស៊ីអ៊ីវ ២យួរ, ទឹកត្រី ២យួរ, ប្រេងឆា ១ធុង, សាប៊ូដុសខ្លួន ១សុង, ចានឆ្នាំង ១ឈុត, កូនចង្ក្រានហ្គាស១ និងមុង ភួយ ខ្នើយ និងកន្ទេលបតប់ ១ឈុត ៕ អត្ថបទ បាន សុខរិទ្ធិ

កម្ពុជាអំពាវនាវឲ្យមានការស៊ើបអង្កេតករណីទាហានថៃបាញ់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ហើយឲ្យមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍AOT

2025/11/15 11:12:54 am        151
ភ្នំពេញ ៖ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការអំពាវនាវឲ្យមានការស៊ើបអង្កេត ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOTចំពោះករណីទាហានថៃបើកការបាញ់ប្រហារមកលើពលរដ្ឋស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ដែលបណ្តាលឲ្យជនស៊ីវិលម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងបីនាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី លទ្ធផលនៃការធ្វើបទបង្ហាញប្រាប់ទៅបណ្តាអង្គទូតបរទេស និងអង្គការអន្តរជាតិនានាប្រចាំនៅកម្ពុជា អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា និងថៃកាលពីថ្ងៃទី១៣កន្លងទៅនោះ លោកជំទាវអ៊ាត សោភា ប្រាប់ទៅអង្គទូតទាំងនោះថា កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះការបាញ់ប្រហារដោយឥតរឿងហេតុពី សំណាក់កងកម្លាំងថៃ ដែលបណ្តាលឲ្យជនស៊ីវិលខ្មែរម្នាក់ស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស នៅភូមិព្រៃ ចាន់ ខេត្តបន្ទាយមានជ័យកាលពីកន្លងទៅថ្មីៗនេះ។ ក្រោយកើតហេតុហិង្សាដ៏ព្រៃផ្សៃយង់ឃ្នងពីសំណាក់យោធាថៃមកលើជនស៊ីវិលកម្ពុជានេះ លោក ជំទាវរដ្ឋលេខាធិការប្រចាំការគូសបញ្ជាក់ថា ការប្រើប្រាស់កម្លាំងខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល ដែលរំលោភលើអធិបតេយ្យរបស់កម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ក៏បានជះឥទ្ធិពលអវិជ្ជមានផងដែរ ដល់ការងារកំណត់ព្រំដែនដែលកំពុងដំ ណើរការ តាមការព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា -ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។ នៅចំពោះមុខបណ្តាអង្គទូត និងអង្គការអន្តរជាតិនានាលោកជំទាវ អ៊ាត សោភា បានអំពាវនាវឲ្យ មានការស៊ើបអង្កេតលើការបាញ់ប្រហារដ៏សោកនាដកម្មនេះ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ព្រមទាំងបានស្វាគមន៍ចំពោះការគាំទ្រ និងការចូលរួមពីគ្រប់ដៃគូទាំងអស់ផងដែរ។ ដោយឡែកទាក់ទងនឹងឧប្បត្តិហេតុផ្ទុះមីន ដែលបានធ្វើឲ្យទាហានថៃមួយចំនួនរងរបួស កាលពី ថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានប្រាប់ទៅបណ្តាអង្គទូតទាំងនោះថា បញ្ហានេះគប្បីត្រូវតែមានការស៊ើបអង្កេតឲ្យមានឯករាជ្យផងដែរ ដោយពុំគួរអនុញ្ញាតឲ្យរឿងនេះធ្វើឲ្យខូច ដល់ដំណើរការសន្តិភាពនោះទេ។ ជាមួយគ្នានោះលោកជំទាវ បានបង្ហាញការសោកស្តាយដែលមានទា ហានថៃរងរបួស និងបានគួសបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតប្រាសាទព្រះវិហារ ដែលជា តំបន់គេស្គាល់យ៉ាងច្បាស់ថា ពោពេញទៅដោយមីន ដែលបន្សល់ពីសង្រ្គាមស៊ីវិលកម្ពុជាកាលពីទសវត្សរ៍ ឆ្នាំ១៩៨០នោះ។ លោកជំទាវក៏បានប្រកាសបដិសេធដាច់អហង្ការនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជា បានដាក់មីនថ្មីនេះផងដែរ។ នៅក្នុងឱកាសធ្វើបទបង្ហាញនោះដែរ លោកជំទាវ អ៊ាត សោភា ក៏បានបញ្ជាក់ប្រាប់ទៅបណ្តាអង្គ ទូត និងអង្គការអន្តរជាតិនានាជាថ្មីម្តងទៀតផងដែរថា កម្ពុជាប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការអនុវត្តយ៉ាង ពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមក្រុងកូឡាឡាំពួស្តីពីការដោះ ស្រាយជម្លោះដោយសន្តិវិធីដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ផងដែរ៕អត្ថបទ បាន ចក់​

ក្រសួងទេសចរណ៍ និងសមាគមជប៉ុន-កម្ពុជា បង្កើតកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍​ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរជប៉ុន

2025/11/15 10:52:20 am        121
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូន ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ​និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ នៅទីស្តីការក្រសួង។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសមាគម បានសន្យាដឹកនាំប្រតិភូជាអ្នកវិនិយោគិនជប៉ុនធំៗ មកពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគនៅប្រទេសកម្ពុជា និងបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនជប៉ុនឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជប៉ុន និងអន្តរជាតិមកកម្ពុជា ស្របពេលដែលមានជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូ។ជាមួយគ្នានេះ ភាគីទាំងពីរ បានយល់ស្រប និងឯកភាពបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈការពិនិត្យលទ្ធភាពរៀបចំបើកវគ្គបដិសណ្ឋារកិច្ចបែបជប៉ុន ការជំរុញការទាក់ទាញវិនិយោគិនធំៗ ពីប្រទេសជប៉ុនមកវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា ជាពិសេសគឺការនាំវិនិយោគិនមកវិនិយោគលើការផលិតវត្ថុអនុស្សាវីរិយ៍មានគុណភាពខ្ពស់នៅប្រទេសកម្ពុជា។

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ

2025/11/15 10:45:41 am        141
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ព្រមទាំងសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ សាលាខេត្តឧត្តរមានជ័យ។ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានសមាគមខេត្ត, ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាអនុប្រធានប្រចាំការសមាគមខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អភិបាលក្រុង-ស្រុក, លោកចៅសង្កាត់-លោកមេឃុំ, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី, អតីតយុទ្ធជន និងនិវត្តជន សរុបចំនួនប្រមាណ ៤០០នាក់។

ផ្ទះថ្មីមួយខ្នងទៀតជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅស្រុកតាំងគោក ខេត្តកំពង់ធំ

2025/11/15 10:41:27 am        149
នៅរៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ព្រមទាំង​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវបណ្ឌិត ជូនអតីតយុទ្ធជនដែលមានដីតែមានជម្រករស់នៅមិនសមរម្យ នៅភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមនដកហួតវត្ថុតាងមួយចំនួនធំ នៅអគារយៀកថៃ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2025/11/15 10:33:34 am        458
ភ្នំពេញ៖ វត្ថុតាងរួមមានកុំព្យូទ័រលើតុ (All in one) ១៦៨ គ្រឿង, ធុង CPU ០៦ គ្រឿង, ម៉ូនីទ័រ ៣៥ គ្រឿង និងទូរសព្ទ ៦០០ គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌចំការមនរាជធានីភ្នំពេញដកហួត ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងប្លុកE នៃអគារយៀកថៃ ភូមិ១០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ច បង្ហាញការសង្ស័យ ថាមានជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។ប្រតិបត្តិការនេះត្រូវបានអនុវត្តដោយកម្លាំងចម្រុះនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ, គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន, អាជ្ញាធរពាក់ព័ន្ធ ដោយមានការចូលរួមសម្របសម្រួលពី លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការ ឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ និងបានឈានដល់ការដកហួតវត្ថុតាងជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដូចបានរៀបរាប់ខាងលើនេះ។ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ និងវែកមុខមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈ វត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

​​សម្តេចធិបតីជួបគ្នាតាមទូរស័ព្ទជាថ្មីជាមួយឯកឧត្តម ដូណាល់ ត្រាំដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ

2025/11/15 07:18:00 am        81
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានជួបគ្នាតាមរយៈទូរស័ព្ទជាថ្មីម្តងទៀតជាមួយប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ ដើម្បី ពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា និងថៃ ហើយតាមរយៈកិច្ចសន្ទនានេះ ឯក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់សម្តេចធិបតីថា លោកបានកំពុងតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ តាមរយៈឆាណែលតេលេក្រាម និងផេកហ្វេសបុកផ្លូវការផ្ទាល់ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ សម្តេចបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។  សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា«តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន»។  បើតាមការអះអាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បាន ឲ្យ ដឹងផងដែរថា «ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ ឯកឧត្ដមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ»។ តាមរយៈបណ្តាញសង្គមនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរ ថាកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ៕អត្ថបទ បាន ចក់

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាលតាមទូរស័ព្ទ និងចាត់តំណាងយកថវិកា សម្ភារៈ ជូនពលរដ្ឋរងគ្រោះដោយទាហានថៃបាញ់ប្រហារ នៅមន្ទីរពេទ្យកាល់ម៉ែត

2025/11/14 09:50:55 pm        209
ទឹកចិត្ដដ៏មហាធំធេងគ្មានព្រំដែនរបស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិតជាមិនអាចគណនាបាននោះឡើយចំពោះកូនចៅប្រុសស្រីកម្ពុជាគ្រប់ៗរូប ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ទោះអ្នកម្ដាយមិនបានអញ្ជើញទៅសួរសុខទុក្ខដោយផ្ទាល់ជាមួយពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់ ដែលកំពុងព្យាបាលយ៉ាងចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតក៏ដោយ ក៏អ្នកម្ដាយដ៏មហាសប្បុរស បានចាត់លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភាមណ្ឌលភូមិភាគ២ ចុះសួរសុខទុក្ខ និងនាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួនធំ ជូនដល់ពលរដ្ឋខាងលើនេះផងដែរ។ តាមរយៈលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី, អ្នកម្ដាយមនុស្សធម៌ បានជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់តាមទូរស័ព្ទ ជាមួយពលរដ្ឋរងគ្រោះទាំង៣រូប, ដោយអ្នកម្ដាយដ៏កក់ក្ដៅ បានសួរនាំពីសុខភាព ស្ថានភាពគ្រួសារ និងជូនពរដល់ប្រជាពលរដ្ឋដ៏ស្លូតត្រង់ ដ៏គួរអាសូរទាំង៣រូបនេះ ឱ្យឆាប់ជាសះស្បើយ ពិសេសបានលើកទឹកចិត្ដដល់ពលរដ្ឋដែលរងគ្រោះនេះ សូមសម្រាកព្យាបាលឱ្យបានប្រសើរឡើងវិញ ដោយកុំមានការព្រួយអ្វីទាំងអស់ទៅការព្យាបាល សូមទុកចិត្ដលើក្រុមគ្រូពេទ្យយើងដែលកំពុងបម្រើសេវាសុខាភិបាលជូនយ៉ាងចិត្ដទុកដាក់បំផុត។ ក្នុងឱកាសនោះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវបណ្ឌិត​ អ៊ុក​ ម៉ាលី​ បានឧបត្ថម្ភថវិកាដល់អ្នកជំងឺទាំង៣រូបនេះ ដោយក្នុងម្នាក់ៗចំនួន ១០លានរៀល និងគ្រួសារអ្នកជំងឺក្នុងម្នាក់ៗចំនួន ៥លានរៀលផងដែរ។ សូមជម្រាបថាប្រជាជនពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប បានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិត នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក៕ អត្ថបទ: សំ ងីម

អំណោយ សម្ដេចតេជោ និងសម្ដេចធិបតី នាំយកជូន ប្រជាពលរដ្ឋភៀសសឹក ជិត ៥០០ គ្រួសារ

2025/11/14 09:12:27 pm        232
នៅរសៀលថ្ងៃសុក្រទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ រួមជាមួយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  បាននាំយកអំណោយ សម្តេចតេជោ​ ហ៊ុន​ សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន, សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន​ ៤៩៦​គ្រួសារ នៅភូមិជោគជ័យ​ និងភូមិព្រៃចាន់​ ឃុំអូបីជាន់​ ស្រុកអូជ្រៅ​ ខេត្តបន្ទាយមានជ័យ។ ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ភៀសសឹក​ទាំងអស់ ឯកឧត្ដម​ អ៊ុ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ និងលោក​ ជិន​ ប៊ុន​ធឿន​ បាន​បញ្ជាក់​អំពីការយកចិត្ត​ទុក​ដាក់​របស់​សម្ដេចតេជោ​ ហ៊ុន សែន និងសម្តេចធិបតី​ ហ៊ុន ម៉ាណែត ដែល​តែងតែ​គិតគូរ​យកចិត្ត​ទទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបន្ទាប់​ពី​មាន​ហេតុការណ៍​ដែលទាហាន​ថៃ​បាញ់​ប្រហារ​មកលេី​ប្រជាពលរដ្ឋ​ស៉ីវិល​នៅភូមិ​ព្រៃ​ចាន់​ កាលពីរសៀលថ្ងៃទី​១២​ ខខែវិច្ឆិកា​ ឆ្នាំ​ ២០២៥​ ដោយសម្ដេចតេជោ​ និងសម្តេចធិបតី​ បានចាត់​ចែងអោយ​អភិបាល​ខេត្ត​ ក៏ដូចជាក្រសួង​ស្ថាប័ន​ដែល​មានការ​ពាក់ព័ន្ធ​ត្រូវ​យកចិត្ត​ទុកដាក់​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​។ អំណោយដែលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ ក្នុង១គ្រួសារ​ៗទទួលបាន​ រួមមាន៖ ១-អង្ករ២៥គីឡូ ២-ទឹកស៊ីអ៊ីវ១យួរ៣-ម៉ុង១៤-ភួយ១៥-តង់១៦-ទឹកដោះគោខាប់២កំប៉ុង៧-ត្រីខ១យួរ៨-អង្រឹង១៩-អាវភ្លៀង១១០-កន្សែងធំ១១១-កន្ទេល១១២-ថង់អំណោយសម្ដេចតេជោរួមមាន៖ថ្នាំដុសធ្មេញ១ទីប ច្រាសដុសធ្មេញ១ សាប៊ូ១ដុំ ប្រេងកូឡា១ដបតូច ប្រេងខ្យល់១ដបតូច ថ្នាំពេទ្យ១ប្រអប់ ក្រមា១ សារុង១ ធូបមូស១ប្រអប់ និងពិល១៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM