មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា

ព័ត៌មានជាតិ

អូស្រ្តាលីគាំទ្រការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យរីកចម្រើន និងជឿនលឿនទៅមុខ និងគាំទ្រវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ ២០២៥

2025/11/14 03:18:33 pm        276
តាមរយៈ ស្ថានទូត អូស្រ្តាលី ប្រចាំនៅកម្ពុជា បានឱ្យដឹងថា អស់រយៈពេលជាង ៦០ ឆ្នាំមកហើយ អូស្ត្រាលីបានគាំទ្រវិស័យកសិកម្មកម្ពុជា ចាប់ពីការសាងសង់ប្រព័ន្ធធារាសាស្រ្ត ការកែលម្អរគុណភាពពូជស្រូវ រហូតដល់ការផ្តោតលើបច្ចេកវិទ្យាកសិកម្ម ការកែច្នៃក្នុងស្រុក និងការបើកឱកាសនាំចេញសម្រាប់អាជីវកម្មកសិ-ចំណីអាហារ។ស្ថានទូត អូស្រ្តាលី ប្រចាំនៅកម្ពុជាបញ្ជាក់ថា៖«យើងមានសេចក្តីរីករាយក្នុងការគាំទ្រវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ ២០២៥ (CAFE25) ដែលជាវេទិកាសំខាន់មួយដើម្បីលើកកម្ពស់ការវិនិយោគ ការនាំចេញ និងភាពជាដៃគូក្នុងវិស័យកសិកម្ម»។ស្ថានទូត អូស្រ្តាលី ប្រចាំនៅកម្ពុជា បានចាត់ទុក ពិព័រណ៍កសិកម្មនាពេលនេះបានប្រមូលផ្តុំកសិករ ពាណិជ្ជករ មន្ត្រីរដ្ឋាភិបាល អ្នកវិនិយោគ និងតំណាងក្រុមហ៊ុនកសិ-ឧស្សាហកម្មជាង ៨,០០០ នាក់ ដើម្បីបង្កើតបណ្តាញ ផ្លាស់ប្តូរទស្សនៈ និងបង្ហាញបច្ចេកវិទ្យា និងផលិតផលទំនើបៗ។នៅក្នុងព្រឹត្តិការណ៍នេះ ស្ថានទូត អូស្រ្តាលី ប្រចាំនៅកម្ពុជា មានរីករាយដែលបានឃើញក្រុមហ៊ុនជាច្រើន ដែលអូស្ត្រាលីធ្វើការជាមួយ តាមរយៈកម្មវិធី CAPRED៕

រដ្ឋមន្រ្តីសុខាភិបាល សួរសុខទុក្ខប្រជាជនខ្មែរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលរងគ្រោះដោយសារការបាញ់ប្រហារដោយកងកម្លាំងថៃ

2025/11/14 03:12:43 pm        157
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខប្រជាជនខ្មែរ ជាជនស៊ីវិលស្លូតត្រង់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលរងគ្រោះដោយសារការបាញ់ប្រហារដោយកងកម្លាំងថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ក្នុងឱកាសចុះពិនិត្យ និងសាកសួរសុខទុក្ខ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានប្រជុំការងារបច្ចេកទេសវេជ្ជសាស្រ្តកម្រិតឯកទេស ជាមួយគ្រូពេទ្យពហុជំនាញពាក់ព័ន្ធ ពិនិត្យបន្ថែមលក្ខណៈស៊ីជម្រៅ និងលម្អិតលើករណីជំងឺនីមួយៗ ដើម្បីពិនិត្យ និងបញ្ជាក់បន្ថែមលើភាពច្បាស់លាស់នៃការធ្វើរោគវិនិច្ឆ័យ និងវិធីសាស្រ្តនៃការព្យាបាល និងជំហានបន្ទាប់ សំដៅគោលការណ៍សុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់បំផុត។ សូមជម្រាបជូនថា បច្ចុប្បន្នអ្នកជំងឺទាំង ៣នាក់ បានបញ្ជូនបន្តពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ មកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបន្តតាមដាន សម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួង និងក្រុមគ្រូពេទ្យគ្រប់ជំនាញ ស្របតាមអនុសាសន៍យកចិត្តទុកដាក់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕អត្ថបទ រដ្ឋា 

ក្រសួងអភិវឌ្ឍន៍ជនបទ បង្កើតហេដ្ឋរចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ បង្កើតបរិយាកាសរស់នៅដល់ប្រជាជន

2025/11/14 03:08:50 pm        134
ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញបង្កើតហេដ្ឋរចនាសម្ព័ន្ធ ផ្លូវជនបទកាន់តែរឹងមាំ ដើម្បីបង្កបរិយាកាសដល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម។ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារជួសជុលស្តារឡើងវិញ និងស្ថាបនាផ្លូវចំនួន២គម្រោង ស្ថិតនៅ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមរដ្ឋមន្រ្តីតែងតែអញ្ជើញចុះពិនិត្យមើល ជាប្រចាំ លើការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួង ដើម្បីធ្វើយ៉ាងណាជំរុញការស្ថាបនា ជាពិសេសផ្លូវជនបទឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទនេះ គឺជាការវិនិយោគដ៏ចាំបាច់ របស់រាជរដ្ឋាភិបាល ដោយក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើន ក្នុងគោលដៅជំរុញការស្ថាបនាផ្លូវឱ្យមានភាព ប្រទាក់ក្រឡា និងជាផ្លូវប្រកបដោយគុណភាព ជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន មានផ្លូវល្អ សម្រាប់ធ្វើដំណើរ ការដឹកជញ្ជូន និងក៏ជាផ្នែកមួយនៃការជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច និងកិច្ចការសង្គមនៅតាមជនបទ ផងដែរ។ ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមបានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ ដែលបានអនុវត្តសម្រេចទៅតាមផែនការ ជាក់ស្តែងការងារជួសជុលស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ ខ្សែ ប្រវែង ២ ៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស ទៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្ត តាកែវ និងគម្រោងមួយទៀតនៅលើការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ២ខ្សែ ប្រវែងសរុប ៣ ៥០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗទៀត ស្ថិតនៅភូមិដំណាក់ត្រាច ទៅភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាគម្រោងបញ្ចប់សុពលភាព) ដោយផ្លូវទាំងនោះបាននិងកំពុងផ្តល់ប្រយោជន៍គ្រប់បែបយ៉ាង គឺមិនត្រឹមបម្រើដល់ប្រជាជននៅ មូលដ្ឋានប៉ុណ្ណោះទេ ផ្លូវទាំងនេះក៏បម្រើដល់ការដឹកជញ្ជូនគ្រប់អន្តរវិស័យ ការធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម៕អត្ថបទ៖សុនរ៉ាឌី

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញបច្ចុប្បន្នភាពបរិបទសេដ្ឋកិច្ច និងសង្គមកម្ពុជា​ ពិសេស​សក្តានុពល​វិនិយោគ និងបរិយាកាសធុរកិច្ចអំណោយផលដល់ក្រុមអ្នកសារព័ត៌មានបារាំង

2025/11/14 03:06:22 pm        236
នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនក្រុមអ្នកសារព័ត៌មានបារាំង និងជាក្រុមអ្នកផលិតភាពយន្តឯកសារ រួមមាន លោក Michael Damon និងលោក Yves Deria ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្តោតលើគម្រោងក្នុងការរៀបចំថតភាពយន្តឯកសារនៅកម្ពុជា ដែលនឹងបង្ហាញអំពីការវិវឌ្ឍន៍របស់កម្ពុជា លើផ្នែកនយោបាយ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព។នៅក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីបច្ចុប្បន្នភាពនៃបរិបទសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដោយបានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគ និងបរិយាកាសធុរកិច្ចដ៏អំណោយផល។ ឯកឧត្តម ក៏បានឆ្លៀតឱកាសពន្យល់បន្ថែមអំពី គោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ក្រុមអ្នកសារព័ត៌មានបារាំង បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះ វឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានយ៉ាងសម្បូរបែប ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ខ្លឹមសារជាក់ស្តែង និងស៊ីជម្រៅ នៃភាពយន្តឯកសាររបស់ពួកគេ ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាដល់ទស្សនិកជនអន្តរជាតិ។ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច រវាងកម្ពុជា និងប្រទេសបារាំង ក៏ដូចជាសហគមន៍អន្តរជាតិនានា ពិសេស។ ជាពិសេស អំពីការចូលរួមរបស់ភាគីបារាំងក្នុងការជំរុញឱ្យមាន ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ផងដែរ។ជំនួបនេះបានបង្ហាញពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងកំណែទម្រង់ជាផ្លែផ្កាដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ តាំងពីដើមរៀងមក៕

ឯកឧត្តម ហេង សួរ អញ្ជើញបើកវេទិកាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ លើកទី១៣ ក្រោមប្រធានបទ «គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ បរិស្ថាន និងបរិបទឌីជីថល»

2025/11/14 02:40:09 pm        217
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកវេទិកាទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ១៤ វិច្ឆិកា លើកទី១៣ ក្រោម​ប្រធាន​បទ ស្តីពី“គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ បរិស្ថាន និងបរិបទឌីជីថល” នាព្រឹក​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង ២០០នាក់ ដែលជាអ្នកលក់ដូរតាមផ្លូវ តំណាងមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការ​សង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។វេទិកា​អន្តរជាតិនេះ មានគោលបំណង បន្តផ្សព្វផ្សាយ និងរម្លឹកទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងការទទួលស្គាល់ចំពោះអ្នកលក់ដូរតាមដងផ្លូ, ពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ និងស្ថាប័នពាក់ព័ន្ធ, ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកលក់ដូរតាមផ្លូវជាមួយអ្នកផ្តល់សេវា ជាពិសេស ផ្ដល់ឱកាសដល់អ្នកលក់ដូរតាមដងផ្លូវចូលរួមកិច្ចពិភាក្សានិងចែករំលែកពីស្ថានភាពការងារ និងបញ្ហា និងលើកជាសំណូមពរទៅកាន់អ្នកពាក់ព័ន្ធនានា។ថ្លែងក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងការចូលរួមគាំទ្រក្នុងការរៀបចំទិវានេះជារៀងរាល់ឆ្នាំ ជាពិសេស ឆ្នាំ២០២៥នេះ តាមរយៈកិច្ចសហការដ៏ល្អ រវាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) អង្គការអុកស្វាម (OXFAM) ដៃគូអភវិឌ្ឍ អង្គការសង្គមស៊ីវិល និងនិងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។តាមរយៈប្រធានបទដ៏មានសារសំខាន់នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរៀនជំនាញការលក់តាមអនឡាញនៅតាមសាលាបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្រោមឱវាទក្រសួងទាំង៣៧នៅទូទាំងប្រទេសព្រោះថា ឌីជីថល បដិវត្តន៍ឧស្សាហកម្មបានជ្រាបចូលទៅគ្រប់ផ្នែក នៃសកម្មភាពសេដ្ឋកិច្ច ក្នុងនោះរួមទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការប្រែប្រួលអាកាសធាតុបានក្លាយជាបញ្ហាប្រឈមដល់អ្នកលក់ដូរតាមដងផ្លូវ ប៉ុន្តែទន្ទឹមនេះការប្រែប្រួលចំណង់ចំណូលចិត្តរបៀបរស់នៅនិងធ្វើការងារក៏ទាមទារចាំបាច់ឱ្យអ្នកលក់ដូរតាមដងផ្លូវ ត្រូវតែផ្លាស់ប្តូរទៅតាមរបៀបរស់នៅតាមបែបធូរធារជាងមុន បើទោះបីនៅមានអ្នកលំបាកខ្លះ ប៉ុន្តែការលំបាកនោះបើប្រៀបធៀបក្នុងរយៈពេលជាច្រើនឆ្នាំមុនគឺងាយស្រួលជាងមុនច្រើន។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន រំលេចអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចាប់ឱកាសចូលសិក្សារៀនសូត្រដើម្បីមានជំនាញបន្ថែម ព្រមទាំងមានចំណេះដឹងដើរតម្រូវការសង្គម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចុះបញ្ជិកាដើម្បីកំណត់អត្ថសញ្ញាណអ្នកលក់ដូរតាមដងផ្លូវ ដើម្បីមានភាពងាយស្រួលសម្រាប់រដ្ឋាភិបាលអាចជួយបានកាន់តែចំគោលដៅ។ជាមួយគ្នានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសរសើរប្រព័ន្ធគាំពារសង្គម តាមរយៈប្រព័ន្ធសន្តិសុខសង្គម ឬប្រព័ន្ធជំនួយសង្គមរបស់រាជរដ្ឋាភិបាល ប៉ុន្តែប្រព័ន្ធទាំងនោះបានអនុវត្តនៅកម្រិតនៅឡើយ។ដោយឡែក លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម គូសបញ្ជាក់ពីសារៈសំខាន់ នៃការទទួលស្គាល់អ្នកលក់តាមដងផ្លូវថា ជាអ្នករួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ អ្នកលក់តាមផ្លូវគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ប្រទេស ជាអ្នកធ្វើការច្រើនម៉ោងក្នុងស្ថានភាពលំបាកដើម្បីផ្តល់អាហារ ទំនិញ និងសេវាកម្មដែលទ្រទ្រង់ប្រទេសជាតិ៕

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យ​លើសេចក្តីព្រាង​សេចក្តី​ណែនាំ​​ស្តីពី​ការដោះលែង​ដោយ​មាន​លក្ខខណ្ឌ

2025/11/14 02:29:54 pm        136
នាព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ប្រធាន​គណៈ​កម្មការ​ជាតិ​ដោះ​លែង​ដោយមានលក្ខខណ្ឌ បានអញ្ជើញដឹក​នាំ​កិច្ច​ប្រជុំ​បច្ចេក​ទេស​របស់​គណៈ​កម្មការ​ជាតិ​ដោះ​លែងដោយមានលក្ខខណ្ឌ ដើម្បីពិនិត្យលើសេចក្តី​ព្រាង​សេច​ក្តី​ណែនាំ​ស្តីពី​ការ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ។ កិច្ចប្រជុំ បានផ្តោតលើការពិភាក្សាចុងក្រោយអំពីខ្លឹមសារ និងទម្រង់នៃការ​រៀបចំ​សេចក្តី​ព្រាង​សេចក្តី​ណែនាំស្តីពីការដោះលែងដោយមានលក្ខខណ្ឌ និងទម្រង់ដីកា រួមទាំងឯកសារ​នានា​ពាក់​ព័ន្ធ​ ដែលបានរៀបចំតាក់តែងឡើងដោយក្រុមការងារ​បច្ចេកទេស​របស់​គណៈកម្មការ​ជាតិ​ដោះលែង​ដោយ​មានលក្ខខណ្ឌ ដែលការរៀបចំសេចក្តីណែនេះក្នុងគោលបំណង ដំណោះ​ស្រាយ​មួយ​ចំនួន​លើ​ផ្នែកបច្ចេកទេស ក្នុងក្របខណ្ឌនៃយន្តការដោះលែងដោយមានលក្ខខណ្ឌនេះ ដោយ​ឈរលើមូលដ្ឋានមាត្រា៥១២ ដល់មាត្រា៥១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និង​គោល​ការណ៍​ណែនាំ ​ឬសេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌ រួមទាំងបទប្បញ្ញត្តិជាធរមាន ដែលមាន​ការ​ពាក់ព័ន្ធ​។

ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនឹងទទួលបានសំណង់ធារាសាស្រ្តធំៗ ២បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២​០២៦ខាងមុខនេះ

2025/11/14 02:21:19 pm        235
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងធនធានទឹក និងឧត្តុនិយម គ្រោង​សាង​សង់​សំណង់​ធារា​សាស្រ្ត​ធំ​ៗ​ចំនួន ២បន្ថែមទៀត ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដើម្បីបំពេញ​តម្រូវ​ការ​ប្រើ​ប្រាស់​ទឹក និងស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនអតីតយុទ្ធជន។ ក្នុងឱកាសដឹកនាំក្រុមការងារក្រសួងចុះពិនិត្យប្រព័ន្ធធារាស្រ្តក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះ លោក តាំង សុផាត អគ្គ​នាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បាន​ប្រាប់​ឱ្យ​ដឹ​ងថា ក្រសួងនឹងបន្តសាងសង់សំណង់ស្ទាក់ទឹកធំចំនួន២ទីតាំងបន្ថែមទៀត ដែលមាន​វិសាល​ភាព​ស្តុកទឹកបានរហូតដល់ជាង២លានម៉ែត្រគូប ស្ថាបនា​ដោយប្រើ​ប្រាស់​ថវិកា​ជាតិ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ២លានដុល្លារអាមេរិច។ លោក តាំង សុផាត បានគូសបញ្ជាក់ទៀតថា បេសកកម្មការងារ​របស់​ក្រសួងក្នុង​ការ​ស្ថាបនា​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តនេះ ដើម្បីបំពេញតម្រូវការផ្គត់ផ្គ​ង់​ទឹក​ជូន​ដល់​បង​ប្អូន​អតីត​យុទ្ធជន ​និងនិវត្តជន ប្រើប្រាស់បានខួបប្រាំងខួបវស្សាក្នុងការរស់នៅប្រចាំថ្ងៃ និងជាពិសេស​អាច​បំពេញ​តម្រូវ​ការស្រោចស្រពដំណាំកសិកម្ម ស្របពេលដែល​អ្នក​ភូមិ​បាន​នឹង​កំពុង​អនុវត្ត​គម្រោង​សហគមន៍​កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង។ សូមជម្រាបជូនថា បច្ចុប្បន្នប្រព័ន្ធធារាសាស្រ្តនៅក្នុងភូមិប៊ុនរ៉ានីសែន​ជ័យ​ដំណាក់ទ្រយឹង​មាន​ទំនប់​ស្ទាក់​ទឹកមួយ និងទំនប់បង្ហៀរមួយ ដែលពុំទាន់អាច​បំពេញ​តម្រូវ​ការ​ទឹកសម្រាប់​ប្រជា​ពលរដ្ឋ​បាន​គ្រប់គ្រាន់នៅឡើយ។ ដើម្បីចូលរួមដោះស្រាយបញ្ហាទឹកនៅទីនេះ ទើប​ក្រសួង​ធន​ធាន​ទឹក និងឧត្តុនិយមបានបន្តសាងសង់ទំនប់ស្ទាក់ទឹក ២បន្ថែមទៀត ហើយ​ក្រៅ​ពី​នេះក្រ​សួង​ក៏​បន្ត​កៀរ​គរ​ថវិកាសម្រាប់គាំទ្រសម្រាប់អនុវត្តគម្រោងសាងសង់ទំនប់ដី ២ខ្សែ បន្ថែមទៀតដែរ មាន​ប្រវែងប្រមាណ ៣៥០០ម៉ែត្រ ដែលនេះជាផែនការបន្ទាប់៕

រម្លឹកដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ! ស្អែកនេះ​ក្រសួង​ការងារ​នឹង​បើក​ពិព័រណ៍​ផ្តល់​ឱកាសការងារនៅខេត្តបាត់ដំបង

2025/11/14 01:28:53 pm        147
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅស្រុកចំនួន ២ របស់ខេត្តបាត់ដំបងគឺស្រុកថ្មគោល និងស្រុកមោងឫស្សី ដើម្បី​ផ្តល់​ឱកាសការងារ អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងវគ្គ​បណ្តុះ​បណ្តាល​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេស អតីត​ពលករ​ដែល​ត្រឡប់មកពីប្រទេសថៃ។អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ក្នុង​ពិព័រណ៍នេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើនចូលរួមផ្ដល់ឱកាសការងារជាង ៧​ម៉ឺន​កន្លែងជាមួយការសម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះអ្នកចូលរួមទាំងអស់នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែប វគ្គបណ្តុះបណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គមផងដែរ។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបាន សេវាកាត់សក់ អាហារ ភេសជ្ជៈ និងអាវយឺតដោយឥតគិតថ្លៃថែមទៀតផង។ទន្ទឹមនឹងនេះ លោក ស៊ុន មេសា បានអំពាវនាវឱ្យអតីតពលករទាំងអស់ ដែលបានត្រឡប់មកពីប្រទេសថៃ ចូលរួមឱ្យបានច្រើនក្នុងពិព័រណ៍នេះ ដើម្បីរកឱកាសការងារថ្មី បង្កើនជំនាញ និងបង្កើនគុណភាពជីវិត។សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ចំនួន ៣ខេត្តគឺ ក្នុងខេត្តបាត់ដំបងពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងខេត្តបន្ទាយមានជ័យពី ថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងក្នុងខេត្តសៀមរាបពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥៕

តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ

2025/11/14 01:25:36 pm        123
តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ រួមមាន៖ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម, ឯកឧត្តម គោស៊ុ សារឿត, លោក ជំទាវ នូម សុភ័ណ, ឯកឧត្តម អ៊ី ឡុង, ឯកឧត្តម សេរី កុសល និងលោក កែវ ដារ៉ារស្មី អភិបាលរងស្រុកអូជ្រៅ នាព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ៤០០គ្រួសារ មកពីឃុំចំនួនពីរ គឺឃុំព្រៃចាន់ និងឃុំជោគជ័យ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅកន្លែងមានសុវត្ថិភាព នៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និង ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ សូមមេត្តាតស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លានពានពីកងទ័ពសៀម។ ជាមួយគ្នានេះ សូមមេត្តាមានជំនឿជឿជាក់លើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការដោះស្រាយជម្លោះព្រំដែនប្រកបដោយពុទ្ធិបញ្ញាញាណឈ្លាសវៃប្រកាន់ខ្ជាប់នូវសន្តិភាព និងអហិង្សាជាស្នូលក្រោមម្លប់សន្តិភាព។ ឯកឧត្តម បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ គឺជាកម្លាំងមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលរបស់រាជរដ្ឋាភិបាល និងបងប្អូនកងកម្លាំងប្រដាប់អាវុធដែលជាស្នូលនៃខឿនការពារជាតិមាតុភូមិយើង បូរណភាពដែនដី ស្ថិរភាពប្រកបដោយភាពអង់អាចក្លាហាន ហ៊ានលះបង់កម្លាំងកាយចិត្តអាយុជីវិតដើម្បីជាតិមាតុភូមិរុងរឿងនៃកម្ពុជាសន្តិសុខសង្គមជាតិ ស្ថិរភាពល្អផងដែរ។ ឯកឧត្តម បានបន្តថា ការចាកចោលភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសសឹកទៅកាន់ទីតាំងសុវត្ថិភាព ឬស្នាក់នៅតាមផ្ទះសាច់ញាតិនេះ ត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សាសាលារៀន និងប្រឈមការលំបាកជាច្រើនផ្សេងទៀត អនាម័យនិងប៉ះពាល់ផ្លូវចិត្តចំពោះពួកគាត់យ៉ាងធ្ងន់ធ្ងរ។ ស្ថិតក្នុងឱកាសនោះ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹកចំនួន៤០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ម៉ី១កេស សារ៉ុង១ ក្រម៉ា១ ទឹកបរិសុទ្ធ១យួរ និងថវិកា ៥ម៉ឺនរៀលផងដែរ។សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរចំនួន ៤០០គ្រួសារ បានចាកចោលផ្ទះសម្បែងជាទីជម្រកសុខសាន្ត បន្ទាប់ពីមានការបាញ់ប្រហាររបស់កងទ័ពសៀមទៅលើជនស៊ីវិលខ្មែរស្លូតត្រង់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលបានបណ្តាលឱ្យពលរដ្ឋខ្មែរស្លូតត្រង់ម្នាក់បានសា្លប់ភ្លាមៗ នៅកន្លែងកើតហេតុ និងរងរបួសមានចំនួន ៣នាក់៕

អាជ្ញាធរមីនដឹកនាំកិច្ចជាមួយភាគីពាក់ព័ន្ធអំពីការចុះសិក្សាវាយតម្លៃទំហំផលប៉ះពាល់ទីតាំងសាលារៀនពីសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ

2025/11/14 01:19:10 pm        96
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំពិភាក្សាពីការចុះសិក្សាវាយតម្លៃទំហំផលប៉ះពាល់ទីតាំងសាលារៀនដែលរងផលប៉ះពាល់ពីសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាង ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ស៊ីម៉ាក់ កងទ័ពជើងគោក NPMEC។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM